ទំនប់អាងទឹកចំនួនបី ដែលមានសមត្ថភាពស្តុកទឹកជាង១២លានម៉ែត្រគូបនៅខេត្តមណ្ឌលគិរីជាខេត្តភាគ ថ្មីៗនេះ រដ្ឋបាលខេត្តមណ្ឌលគិរី បានដាក់ឱ្យប្រើប្រាស់ ទំនប់អាងទឹកចំនួនបី ដើម្បីប្រើប្រាស់ជាពហុវិស័យបម្រើដល់ការលើកកម្ពស់ជីវភាពប្រជាជន និងកំណើនសេដ្ឋកិច្ចពនៅទីនោះ។.png)
ទំនប់អាងទឹកចំនួនបីនេះ មានសមត្ថភាពស្តុកទឹកជាង១២លានម៉ែត្រគូប ដោយក្នុងនោះរួមាន៖
ទំនប់អូរតេស្ថិតក្នុងស្រុកអូររាំង ដែលមានសមត្ថភាពស្តុកទឹកបានប្រមាណ ១២លានម៉ែត្រគូប
ទំនប់លើស្ថិតក្នុងក្រុងសែនមនោរម្យ ដែលមានសមត្ថភាពស្តុកទឹកបានប្រមាណ ២១ម៉ឺនម៉ែត្រគូប
ទំនប់ក្រោម ស្ថិត ក្នុងក្រុងសែនមនោរម្យ ដែលមានសមត្ថភាពស្តុកទឹកបានប្រមាណ ២២ម៉ឺនម៉ែត្រគូប
ក្នុងចំណោម៣នេះ ទំនប់អូរតេ ជាទំនប់មានសារសំខាន់ជាខ្លាំងជាងគេ ក្នុងការផ្គត់ផ្គង់ទឹកស្អាតដល់ជីវភាពប្រជាពលរដ្ឋចំនួន ៣៤០០គ្រួសារ ក្នុងក្រុងសែនមនោរម្យ និង ២០០០គ្រួសារ ក្នុងស្រុកអូររាំងនៃខេត្តមណ្ឌលគិរី។.png)
ក្រៅពីផ្តល់សារសំខាន់ទាំងនេះហើយ ទំនប់អូទេ ក៏បានក្លាយជាតំបន់ទេសចរណ៍ក្នុងស្រុកមួយបន្ថែមទៀត សម្រាប់ភ្ញៀវទេសចរណ៍ដែលធ្វើដំណើរទៅកម្សាន្តនៅទឹកជ្រោះប៊ូស្រា អាចឆ្លៀតចូលទៅទស្សនាទំនប់ទឹកនេះបានផងដែរ៕










