Home Blog Page 837

ឆ្ងាញ់ណាស់! ទេព បូព្រឹក្ស ដាក់ចុ.កៗខ្លាំងជុំវិញបញ្ហាចម្រូ.ងចម្រា.ស MGI

0

ជឿជាក់ថាបញ្ហាចម្រូងចម្រាសក្នុងកម្មវិធី Miss Grand International 2024 ដែលលោក ណាវ៉ាត់ ជាម្ចាស់កម្មវិធីនេះបានផ្ទុះកក្រើកយ៉ាងខ្លាំងជាមួយអ្នកគ្រប់គ្រងកម្ពុជាលោកស្រី អ៊ឹម សុគន្ធា។ មានបណ្តាបវរកញ្ញាជាច្រើនរូបសិល្បករសិល្បការិនីសុទ្ធតែមិនអាចឱបដៃឈរមើលចេញមកទាមទារយុត្តិធម៌ចំពោះរឿងនេះ។ តារាចម្រៀងដ៏ល្បីប្រចាំប្រទេសកម្ពុជា ទេព បូព្រឹក្ស ក៏បានចេញមុខដាក់ចំៗដូចគ្នាក្រោយរូបភាពលោក អ៊ិន សុភិន បានឆាតទៅលោកណាវ៉ាត់ មានចំណងចង់ទិញសិទ្ធិគ្រប់គ្រងកម្មវិធីក្នុងឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNrTfWpNAqGDjIIraJoBW0zCjIj2CVO3SnrYssoNljWrPaFmtB66BP37skXEctJZu5zskK8I-vHF6d4KVG2mMKPtPE4AQB_kgW18EmJQpbF5wmkgZXO_WtTQgwugrEQ7otAZdfcsQ3hEvTb4L2c7X-M6KKWIkK8XKHScdV5MmCXaSOrf4cJ9Yup2Wwz4kp/s1800/image_2024-10-09_10-51-59.png

នៅយប់ថ្ងៃទី៨ តុលា ឆ្នាំ២០២៤ តារាចម្រៀង ទេព បូព្រឹក្ស បានចេញមកបង្ហោះថា «ការពិតទៅយើងកុំទៅខ្វល់ហ្នឹងអាមនុស្សខ្លះឱនក្បាលក្រាបសុំ លិឍជើងគេអត់ មើលកាលៈទេសៈ អាមនុស្សប្រភេទនេះវាចង់បានផលប្រយោជន៍បំបាក់មុខជាតិសាសន៍។ យើងគួរពួតដៃគ្នាជ្រោមជ្រែងគ្នាជាឈាមក្នុងសាច់ ពួកយើងមានស្មារតីរួបរួម ពួកយើងជាមនុស្សដឹងគុណដូនតា ដឹងគុណដែនដីគម្បីនឹងបុព្វបុរសយើងអាចឃើញស្រាប់ហើយតិរច្ឆាន កើតមានក្នុងសាច់ជាគ្រោះថ្នាក់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZDsLj7v6XkLGMgStIbr7HnThmLPwo9YrA1zgiJBwxweTZnwA8aaGStwLvqs7HHZZCyXJb0Rr4rziOKgVAZLi5R4d9bTSBCCH4dulKmTC1wsLpO-3QEejfH_9MyrcxhI6PpGKEZuSWhJ6_5KPjpPnJMfFI709a1PiWWe5l-v0vBmAuCt6sB1kZoCDgpWM_/s1280/image_2024-10-09_10-52-02.png

អ្នកនាង ទេព បូព្រឹក្ស បានបន្តទៀតថា «នេះជាការប្រមាថពួកយើងត្រូវការការពិត និងយុត្តិធម៌ ពួកយើងមានភាពថ្លៃថ្នូរ មិនមាយារដកខ្ញី មកអីដាក់ហ្នឹងទៅល្មមដល់ពេលហើយក្រោកឡើងមកបងប្អូនយើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil7vkp71S1phL8DFtw_zn5FhhBAfRNYnm1NyxXTmt8iQ9BWNiekSwG5Q_4LjLPBX-x8vvevkh-_AlGPHkL6W2pGtzWDvcVszK1RkU7MgDfHt3t8KfGwefNuIl-MLeA1bxv6gmthyphenhyphenXfBKfk7YPGpVrNoZTHgdkfhk7i-BSuQ2eNXp4gBeUbfkgJ8BWize1B/s2048/image_2024-10-09_10-52-03.png

គួរឱ្យដឹងថា បញ្ហាការប្រកួត Miss Grand International នៅលើទឹកដីកម្ពុជាមានរូបភាពបវរកញ្ញាអង្គុយកៅជ័រ ហូបសណ្តែកដី ពងក្រូច លេចឡើងធ្វើឱ្យផ្ទុះកក្រើកយ៉ាងខ្លាំងហើយស្ថាប័នបានបញ្ឈប់កម្ពុជាធ្វើជាម្ចាស់ផ្ទះដោយសារលើកហេតុផលថារៀបចំមិនស្តង់ដាទាំងដែលការពិតលោក ណាវ៉ាត់ ជាអ្នកជ្រើសរើសដោយខ្លួនឯង៕

គំនិតលោក ណាវ៉ាត់ និង ម៉ាលីន កើតទុក្ខមិនសុខចិត្តចំពោះខ្មែរតាំងពីថ្ងៃដំបូងនៃកម្មវិធីប្រកួត

0

ជុំវិញបញ្ហាចម្រូងចម្រាសការប្រកួតកម្មវិធីសម្រស់ Miss Grand International ដែលកម្ពុជាធ្វើជាសហម្ចាស់ផ្ទះត្រូវបញ្ឈប់ពាក់កណ្តាលទីបង្កឱ្យផ្ទុះការវែកញែកយ៉ាងខ្លាំងពេញបណ្តាញសង្គម។ យ៉ាងណាបើស្តាប់តាមការបកស្រាយរបស់លោកស្រី អ៊ឹម សុគន្ធា លោក ណាវ៉ាត់ និងនាង ម៉ាលីន បង្កស្ថានភាពមិនល្អតាំងពីថ្ងៃដំបូងមិនដឹងថាជាចេតនាចង់បំបាក់មុខប្រទេសកម្ពុជាឬយ៉ាងណានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiyZIz_fDrgHEOG_SV-WKKbZkmQw6TBH3DaXlEwWOJ7OG4gk-1OduVtgxZOIYOqFpbAgxNGGi3401U0dYHXpaSfk0syMqFN5lEUh_3aDRUzKBLrFB2zc9WmgbbA6Q0g95yVp-24i6tsF3JnUbSKE09IE-It2wmBbQA5n1IOb4QMc0AQ9PVTKVwL0NJCV3e/s1800/image_2024-10-09_12-36-43.png

លោកស្រី អ៊ឹម សុគន្ធា បាននិយាយថា Malin Chara Miss Grand Thailand 2024 ដែលយំសស្រាក់នៅលើទឹកដីខ្លួនរៀបរាប់ពីស្ថានភាពនៅប្រទេសកម្ពុជានាងមានគំនិតមិនល្អតាំងពីថ្ងៃមកកម្ពុជាដំបូងនៅថ្ងៃទី៣ តុលា ដោយបាន add Story ថាញុំាបាយមិនគ្រប់គ្រាន់ទាំងមិនបានប្រាប់ក្រុមការងារថាចង់បានប៉ុន្មានប្រអប់។ ពោលនាង ម៉ាលីន គ្រាន់តែចាប់ផ្តើមមកដល់ភ្លាមផុសពីខ្មែរបែបនេះទៅហើយ។ ការយំទួញសោកប្រាប់ប្រជាជនថៃថាញុំាសណ្តែកដី ពងក្រូចមានដង្កូវ លោកស្រី អ៊ឹម សុគន្ធា ថានាង ម៉ាលីន គួរតែទៅសិក្សារៀនសូត្រម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDNKYFURLz7DKcCXCb7-wgZgZaoeU16-Vg8nU-xzv3sRGEjhTkiBA-8VUINWYT9MPGBP0C2lbpCIkbX8tUC44rXgV14V8sz8w6SBmwTkL2GfC-p6NwBLVigS26wksc50cla160OZbxo7cWnDmVDbVhxkzA7OGB5_5W1Z-_YaADrO7D3nJBqx6fqkDFZG3s/s1800/image_2024-10-09_12-36-36.png

ចំពោះលោក ណាវ៉ាត់ វិញលោកស្រី អ៊ឹម សុគន្ធា ថាដើមហេតុមិនស្រួលតាំងពីខ្លួនអ្នកនាងទៅកម្មវិធីMiss Cosmoនៅវៀតណាម មានបំណងចង់ទៅគាំទ្រអ៊ិន លក្ខិណា ក្នុងការប្រកួត ប៉ុន្តែលោក ណាវ៉ាត់ ចង់ឱ្យលោកស្រីមកទទួលលោកនៅព្រលានយន្តហោះហៅអ្នកកាសែតមកសម្ភាសន៍ខណៈលោក ណាវ៉ាត់ ឡើងមកកម្ពុជាថ្ងៃទី៤តុលា ទាំងលោកស្រីសុំថាមិនទៅទទួលនៅព្រលានយន្តហោះបានឬអត់ តែលោក ណាវ៉ាត់ ដាច់ខាតត្រូវតែឱ្យលោកស្រីទៅទទួល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPXmfH8QiOAmKfG2YqRa9z8kCHhng_MMae7aK0oToeNF7_l7hROVQobnipnNMdtXUVBOc1nWYOVwM-qy1jaVDmNTkL84cb7Cu_BOGd2X5EAaYGDuetUEWmlqIUIf9z11YPLAS7TZkYiPFf-UfHzIG5OmnbNuz2f-u_GcSg3SGjukM3Kjy5Yw4F-tA00KgH/s1440/image_2024-10-09_12-36-47.png
នៅថ្ងៃទី៤ តុលា ពេលលោក ណាវ៉ាត់ មកដល់ស្រាប់តែលោកឡើងឡានធ្វើព្រងើយមិនជួយមុខខ្លួនមិនបានផ្តល់បទសម្ភាសន៍ជាមួយអ្នកកាសែតមានតែអនុប្រធានកម្មវិធីនិងម្ចាស់មកុដ MGI2023 ទើបធ្វើឱ្យលោកស្រីមានអារម្មណ៍មិនស្រួលថាលោក ណាវ៉ាត់ មិនពេញចិត្តចំពោះខ្លួនបាត់ទៅហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtrkiCoUIsKIt1yNk2LMagK7chS4DOPCV1ZlXIBnTk1gKIFb_zJLT7VAh-cwmvpWiqLpM8zDbsXXaFBtHmusLoDOxfovSfowdhdUVz1-p44E729FVtzBAjEXJt00YAp_OKEAqlU8bRc4N1hkDhfI3zps7ZxHXhYNUdw-cA0fl59Z71gmDfYYKqhj91vhCA/s2048/image_2024-10-09_12-36-38.png

មិនទាន់អស់នោះទេ ការរៀបចំមួយចំនួនត្រូវបានលោក ណាវ៉ាត់ ផ្លាស់ប្តូរភ្លាមៗតាមតែចិត្តខ្លួនឯងផ្លាស់ប្តូរម៉ោងពេលវេលាហាឡើងខ្លួនឯងជាអ្នកចេញលុយទាំងការពិតក្រុមការងារកម្ពុជាជាអ្នកចេញលុយសូម្បីតែការទិញសណ្តែកដី ពងក្រូច ក្រុមការងារ MGI ជាអ្នកទិញ តែក្រុមការងារ MGC ជាអ្នកចេញលុយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0exUC5cgrYJDVnEuHae8_FKr2GSoHJiNjOrD6Q70XWE24bHGo41F4gHrocPETxEMrtWaJiFMnnCxU6KzgQ46Ve8prKJ3BbE_aMj0x0Qxn9K4OKUHr86gTH875_7B0U8I59jg2bVUh-BvmB0dI99naN7MA_awOit_DvfINB0q8gzv_CdiFYaJ-C5gcb698/s1440/image_2024-10-09_12-36-48.png

អ្វីដែលជាចង្ងល់មហាជននោះក្រោយពីមានបញ្ហាភ្លាមៗស្រាប់តែលោក ណាវ៉ាត់ កក់សំបុត្រយន្តហោះឡើងទៅប្រទេសថៃយ៉ាងឆាប់រហ័សទាំងបវរកញ្ញានិងក្រុមការងារមិនតិចជាង១០០នាក់នោះទេ៕

មិនបានទស្សានាផ្ទាល់ពិតជាគួរឱ្យស្តាយហើយ ! ពិធីដង្ហែក្បួនព្រះមហាក្សត្រខ្មែរពីសម័យអង្គរ នឹងប្រារព្ធធ្វើឡើងនៅខេត្តសៀមរាបក្នុងខែតុលានេះ

0

នាថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ នៅលើទឹកដីនៃខេត្តសៀមរាប នឹងមានការរៀបចំជាមួយនឹងមហាព្រឹត្តិការណ៍អង្គរ ស្នាមញញឹមនៃកម្ពុជាលើកទី២ ដែលនឹងឆ្លុះបញ្ចាំងឲ្យកូនខ្មែរក៏ដូចជាពិភពលោកទាំងមូលបានឃើញអំពីទស្សនីយភាពដ៏អស្ចារ្យប្រៀបដូចកំពុងស្ថិតនៅក្នុងសម័យអតីតកាល គឺសម័យអាណាចក្រអង្គរដ៏រុងរឿងរបស់ខ្មែរអ៊ីចឹង!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieLmOPbYHt5URKnqq-y4qZjqPl0exbj7ovU-C0jNkOHyKcstJiT7yLDtWtrSnPIzJQ5C10GOz74odX1_oAISNslY1UgS6_7fb9MM64pZUpkjYHwGn7TjDkwrsta-4aNv_3n1eUaqx73l7GI-YZRmTaEaBcOG5Brt5D0fkJy_-zHaFbcEqowNEkAD_Q_6jB/s1080/462384010_859202816359295_8904432626735655678_n.jpg

យោងតាមការចុះផ្សាយរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានគូសបញ្ជាក់ថា«ត្រៀម! ត្រៀម! ជាមួយមហាព្រឹត្តិការណ៍អង្គរ ស្នាមញញឹមនៃកម្ពុជាលើកទី២ ដែលនឹងមានផ្ទាំងមហាទស្សនីយភាពយ៉ាងអស្ចារ្យល្អឯក រំលេចនូវវប្បធម៌ដ៏យូរលង់ អរិយធម៌ដ៏ចំណាស់ប្រចាំទ្វីបអាស៊ី និងក្បួនទ័ព ក្បួនដង្ហែពីក្រុមនាថការី ក្រុមសិល្បៈល្បីៗជាង ៥០០នាក់ នៅខាងក្នុងប្រាសាទអង្គរជាព្រឹត្តិការណ៍វប្បធម៌ប្រវត្តិសាស្រ្តដែលខ្មែរយើងមិនបានប្រារព្ធឡើងតាំងពីបុរាណកាលមក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWX2j-zE6Id9-bHVF3_vB2DSHU6Zd2_HM-XlvDhrmz6zsCXFbqm_1CBGMcxxHdTgHVmTYMYAspsFZZY3H3CAJEMFTqYlQIuAhFORDHkdDIk-GT4KOf18Jy_tw_H4vmC8vu-TZMxuSsil1PlGxdFLYtAV5pl55nhdG8CXLApIBWzE4qrOjIwF6ORFynj2ve/s1080/462529184_859202576359319_7460272134862619198_n.jpg

«លើសពីនោះក៏មានការដាក់តាំងបង្ហាញពិព័រណ៍ម្ហូបខ្មែរ សំលៀកបំពាក់ខ្មែរ រួមទាំងវត្ថុអនុស្សាវរីយ៍ស្នាដៃកូនខ្មែរថែមទៀតផង។ ដូច្នេះផ្ទាំងមហាទស្សនីយភាពនេះ ជាមហាព្រឹត្តិការណ៍ដ៏មានការភ្ញាក់ផ្អើល រំភើប រួមទាំងមានមោទនភាពនូវអ្វីដែលខ្មែរមាន ហើយបានកប់ទុកយ៉ាងជ្រៅ។ កុំភ្លេចកក់ថ្ងៃចូលរួមជាដាច់ខាត ព្រោះនេះគឺជាលើកទី១នៃក្បួនដង្ហែមហាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តប្រចាំប្រទេសកម្ពុជាយើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcBuC3oV_87pmHdJhUljo3ywl9moyQUasNF7iPjYWo-t-0AYcFKeI9F4XqDLO-YNdms4SfW5DEEh0xSDvb_D-ghJSyJNYWtQnfD7lNDz608kH8M8gzZhKTOj4JHSyBJXydfy8xLbfT8wVaQMvSJJA1Zvg6WbyuXy2V12Qj4SMMBMkmZNmxOwXQidwZ2hsb/s1080/462609760_859202856359291_5175700486123861864_n.jpg

បន្ថែមពីនេះ នៅក្នុងពិធីទាំង២ថ្ងៃនេះ ក៏រួមមានការកម្សាន្តជាមួយនឹងសិល្បៈ ចម្រៀងចម្រុះ ល្បែងប្រជាប្រិយ របាំប្រពៃណីខ្មែរ និងការប្រកួតទីងមោងផងដែរ។ ហើយសម្រាប់ពិធីដង្ហែក្បួនព្រះមហាក្សត្រខ្មែរ នាសម័យអាណាចក្រអង្គរ នឹងប្រារព្ធឡើងនៅវេលាម៉ោង៤ រសៀលថ្ងៃទី ២៩ ខែតុលា នៅក្នុងបរិវេណប្រាសាទអង្គរតូចយ៉ាងមហាឡារិកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhBYbYqUa9nthyphenhyphenmyMeIzVciWLZBllE8uRcG1BaJTfNyIUqaZnw34RMlnZau-Z7-KZUPgDtB-YiaCcNTJMiDpxqEGYi730_Vs1MoGkdlGEoUqLnV2UlVWJovRiQd7PwXf4I_nN6BeGAJCVSMFLugr0lCof7DPBZtT-u0bOPH7_mBxAqQMMN9PAc2N4IgrUZ/s1280/462450367_859202536359323_2099665223176266645_n.jpg

គួរបញ្ជាក់ថា ចំពោះភ្ញៀវជាតិ ដែលស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរ និងភ្ញៀវទេសចរបរទេសដែលចូលរួម នឹងទទួលបានការពិសាអាហារ និងភេសជ្ជៈដោយឥតគិតថ្លៃ៕

 

 

 

ចម្លែកតែជាការពិត! មិនហូបបាយ ៣០ឆ្នាំ ផឹកតែទឹកប្រភេទនេះសោះ នៅតែមានសុខភាពល្អ

0

វៀតណាម៖ លោក Phan Tan Loc អាយុ ៨០ ឆ្នាំរស់នៅក្នុងប្រទេសវៀតណាម បាននិយាយថា អស់រយៈពេលជិត ៣០ ឆ្នាំកន្លងមកនេះ លោកមិនដែលហូបបាយទាល់តែសោះ ពោលគឺលោកផឹកតែទឹកប្រភេទនេះជារៀងរាល់ថ្ងៃប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQzoAZgPJpa_fqmMxu1ObaRv8ng-Yx0fXoRPiYJ9zRrpMNlPFV_vCUggCZTZoXAF-lCxAirWW2PWsqeWRBNaqkbhLOC_d6u_2RqJSUzmLmXTryDmC1nLamHONv8J3EtOXEU3SK5iUKPN2nuGnrRUThBJ8bqcKbRhnQ_07X6xggo0mi2sxTqZLJNr4LDAlX/s1280/image_2024-10-10_08-50-45.png
យោងតាម Vnexpress លោកតាឡុកបច្ចុប្បន្ននៅតែមានសុខភាពល្អធម្មតា ដោយសារលោកតែងតែរក្សាទម្លាប់ផឹកតែផ្អែមពីរពែងជារៀងរាល់ថ្ងៃ ទោះបីមិនបរិភោគបាយក៏ដោយ។ ក្រៅពីផឹកតែផ្អែម លោកតាក៏មានទម្លាប់រស់នៅប្រកបដោយសុខភាពល្អផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn8sJ2TwvPbVSPgx8d4S32whocaGKKVid5AWVwP1DIjKMEMRwZKKpIY3s6Pjz4xI951m-mXdEGSmysCcTKwi4dq0T7VpmJIx30RKdnmhIrmkmnIyyVuf2T8Fp5Ihm5_NJ6dTqP109Q507TVd6qpWhwNk6QPRmNhpCAkkdX6uTmdhNbpe5ubilY6h_SxD3S/s1280/image_2024-10-10_08-51-24.png

លោកតា Phan Tan Loc បានផ្តល់បទសម្ភាសនៅក្នុងកាសែតវៀតណាមថា ជារៀងរាល់ថ្ងៃ លោកតាចូលសម្រាកម៉ោង ៨ យប់ហើយម៉ោង ១ យប់គឺលោកក្រោកពីគេងស្តាប់ធម៌ រហូតដល់ព្រឹកម៉ោង ៦ លោកតាតែងតែដើរហាត់ប្រាណជុំវិញផ្ទះយឺតៗជាប្រចាំ។ បន្ទាប់មកនៅពេលថ្ងៃត្រង់ និងល្ងាចគឺលោកតាអង្គុយមើលទេសភាពនៅខាងក្រៅផ្ទះ ជួបជុំបងប្អូន ក៏ដូចជាមើលទូរទស្សន៍ជាដើម។ កាលពីមុនលោកតាឡុកបរិភោគបាយជាធម្មតានោះទេ ប៉ុន្តែនៅពេលដែលលោកចូលវ័យ ៥០ ឆ្នាំជាងស្រាប់តែលែងឃ្លានបាយ រាល់ពេលទទួលបាយម្តងៗ គាត់តែងតែក្អួត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil2rwHQvZF046QBD3KzdTG8o3F5rdWdhliRnpc5bAhadiVU-Qz-HRReR8_HzhVknEhSurQ-fDfTlX0sel08hbEkT6hEs2D7KPghJA9WEO_60HVbb87T73rHIRLw8wp7GcB1jUlyfIv7HVUamQxxy7JNM1ZMV4jXm2fbWFc2MXmWETV4GJayx2p4W3D2Oxy/s960/photo_2024-10-08_15-28-31.jpg

ដូច្នេះលោកក៏ឈប់ហូបបាយអស់រយៈពេលជិត ៣០ ឆ្នាំកន្លងមកនេះ ដោយប្តូរមកញ៉ាំចំណីផ្សេងៗដូចជា ដំឡូង ស្ករគ្រាប់ សណ្តែកដី តែផ្អែម សាច់ដូងស្ងួតជំនួសបាយទៅវិញ។ នេះមានន័យថាក្នុងរយៈពេលជិត ៣០ ឆ្នាំមកនេះលោកតាមិនហូបបាយទេ ប៉ុន្តែបរិភោគអាហារផ្សេងទៀតក្រៅពីបាយ។ ទោះជាយ៉ាងណានៅពេលលោកតាទៅពិនិត្យសុខភាពឃើញថា សម្ពាធឈាមរបស់គាត់មានស្ថេរភាពល្អ ហើយក្រពះ សួត បេះដូង ក៏ដូចជាសាចដុំនៃរាងកាយរបស់គាត់នៅតែមានសុខភាពល្អធម្មតា ដោយមិនមានផលប៉ះពាល់ ឬគ្រោះថ្នាក់អ្វីកើតឡើងលើលោកតានោះឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCc7KIj-xhyphenhyphen1cr0kRienIG-KdaKjWA_8oB028SyfS6VE4nMtvh8IeYN5kluw3i848TcSruuWREFPsw3vbK_dVIVE6NtLNliNzmdg9DABqEk6Z6QC-KAyYR6CY_OCiitmcYKcWBQqXxLa8dJFVbhZbGhq7gMKvfkI2ILoEAkf2ZI1GZ1DFWcn4zKX0KaqP6/s1280/photo_2024-10-08_15-29-41.jpg

គួរបញ្ជាក់ដែរថា លោកតា Phan Tan Loc បច្ចុប្បន្នមានអាយុ៨០ ឆ្នាំមានប្រពន្ធនិងកូនប្រុសស្រី ៥ នាក់ហើយពួកគេទទួលទានបាយធម្មតានោះទេ។ នេះបញ្ជាក់ថាទោះបីលោកតាមិនហូបបាយជិត ៣០ ឆ្នាំក៏ដោយ ក៏សុខភាពរាងកាយរបស់លោកនៅតែមានសុខភាពល្អធម្មតាដោយសារគុណភាពជីវិត៕

ខ្យល់កខ្វ.ក់ ខ្លាំងនៅទីក្រុងបាងកក សូមថែរក្សាសុខភាពទាំងអស់គ្នា

0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា ទីក្រុងបាងកកបានប្រឈមនឹងខ្យល់កខ្វក់នៅលើបរិយាកាសកាន់តែខ្លាំង ជាក់ស្តែង កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ កម្រិតធូលី PM 2.5 នៅទីក្រុងបាងកក បានកើនឡើងខ្ពស់លើសពីស្តង់ដារក្នុង១៦តំបន់ ។ អាជ្ញាធរក្រុងបាងកកប្រកាសថា បច្ចុប្បន្ន ស្ថានការណ៍ខ្យល់កខ្វក់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច និងចាប់ផ្តើមប៉ះពាល់សុខភាពពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsRwFm_SPmswTQ3DojfNsHsX-EuO7u3_kXla1Api8W8ZOEylLPUX020A1Lehj_ZoXep0OEZzodsRf40_Lb9YQ4P9qImGhTePXYvhZ16tZJpBlKbNY-FkBUBOKdwHn7ubsRKfgk3qBY8Mbzzce__nHKxsA_5umzWq2bRKXh__xScP-bUWaFUxrNTg8XYdpL/s5500/image_2024-10-10_08-37-51.png

ហ្វេសប៊ុកផេកក្រុងបាងកកបង្ហោះថា មជ្ឈមណ្ឌលព័ត៌មានគុណភាពខ្យល់ប្រចាំក្រុងបាងកក បានបូកសរុបលទ្ធផលវាស់វែងកម្រិតធូលី PM 2.5 កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ឃើញថា បរិមាណខ្យល់កខ្វក់នៅទីក្រុងបាងកក កើនឡើងខ្ពស់លើសពីស្តង់ដារ គឺស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ។ ខ្យល់កខ្វក់លើបរិយាកាសចាប់ផ្តើមប៉ះពាល់សុខភាពពលរដ្ឋដែលរស់នៅក្នុង១៦តំបន់ រួមមាន ៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii3otKyBbAOL3OaTp9APQ2PajIDtFmsyxhPqfaZv21ESFedlgdF0FyJSnp8ZUQQ49oiSWG8MBsB4uNBJ-iDeXF2ZsAWEUlnRg9GcfqaWKGIE34fih5UblVyBGOo5rnAExWxQdEwgUnBC_1hV9BA3zesWXh-bwspDJTmoYSGMZ2Un9ScYTV5xZOAiiCWxAf/s1200/image_2024-10-10_08-38-05.png

១-តំបន់ណងខែម
២-តំបន់សាំផាន់ថាវង្ស
៣-តំបន់សាថន
៤-សួនថាវីវ៉ាណារម្យ ខែតថាវីវឌ្ឍនា
៥-តំបន់ធុនបុរី
៦-តំបន់ផាស៊ីចារើន
៧-តំបន់បាងរ៉ាក់
៨-តំបន់បាងកកញ៉ៃ
៩-តំបន់បាងបន់
១០-តំបន់ឃ្លងសាន
១១-តំបន់បាងផ្លាត់
១២-តំបន់ថាវីវឌ្ឍនា
១៣-តំបន់ប៉ុមប្រាម សាក់ទ្រូវផាយ
១៤-តំបន់រ៉ាជប៊ូរ៉ាណៈ
១៥-តំបន់តាលីងឆាន់ និង
១៦-សួនថាណាក់បុរីរុំ ខែតធុងគ្រុhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEzB16tsBgTChf2LxALQnwJIjq9IZTC2gxuJ08fP7AGd8JfC6QqsVA4yLN74A9L_GBOabDj7hcLUxLHfGH4Z6nKXfyznqkM2dPuQ8_trPqQk02OeC2LnDV4uuLCJRDb3jR9nu3iHO0W_o9iYYyewhRmfUaTJL3hyTB1sZSIG1jRbnqjBL1Qdo64v4v-wCU/s1500/image_2024-10-10_08-38-06%20(2).png

អាជ្ញាធរក្រុងបាងកកបានណែនាំឱ្យពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នសុខភាព ដូចជា ៖

-ពលរដ្ឋទូទៅ ៖ ប្រើប្រាស់ឧបករណ៍ការពារខ្លួន ដូចជា ៖ ពាក់ម៉ាស់បិទមុខការពារខ្យល់កខ្វក់គ្រប់ពេលចេញពីអគារ, កំណត់រយៈពេលធ្វើការងារ ឬហាត់ប្រាណនៅកណ្តាលថ្ងៃ ដែលបញ្ចេញកម្លាំងខ្លាំង ។ ពលរដ្ឋគួរតែសង្កេតរោគសញ្ញាខុសប្រក្រតី ដូចជា ៖ ក្អក, ពិបាកដកដង្ហើម និងរមាស់ភ្នែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2E_TRxDQDkU8Od8qliC2JVXFcXvdKiXvmeXtefdvGVm8RSrGOQcebKtDgLJTk4SQI_eISVKJXvQlbcLnzDDrzYftxpdsmkBeiSCgS26j8SrSMCenNM0o6-eBBsN8EmB0DzoHcZq6UR9SrFP1kN3CWGpz_y8AP0Z7nm5l2SzgliGZ7WJV7AXocnIOGIBXS/s1200/image_2024-10-10_08-38-06.png

-ពលរដ្ឋរស់នៅតំបន់ខ្យល់កខ្វក់ ៖ ប្រើប្រាស់ឧបករណ៍ការពារខ្លួន ដូចជា ៖ ពាក់ម៉ាស់បិទមុខការពារខ្យល់កខ្វក់គ្រប់ពេលចេញពីអគារ, ចៀសវាងធ្វើការ ឬហាត់ប្រាណនៅកណ្តាលថ្ងៃ ដែលបញ្ចេញកម្លាំងខ្លាំង និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ។ បើមានរោគសញ្ញាខុសប្រក្រតីផ្សេងៗ ចូរប្រញាប់ទៅមន្ទីរពេទ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD9_ncpLJaVsbZnvLpjGwtgsAHhoHw_zRvlg-RE309C2-NYGgKd7_bifu143HQc4YIM0kxEyrKU7RKqyW6jVEqEBkSLBZk5TQWkIRz1EuGWZgPT_MAFZC5toi9MwBNAStLyuWaJUnHV8ILxoKJmK2F5gSp4OBuO5OJ8Kd4V_xa84aKfabFw0fVTJDurCLp/s1000/image_2024-10-10_08-38-07%20(2).png

ទីក្រុងបាងកកនឹងមានអាកាសធាតុមិនល្អ និងខ្យល់កខ្វក់ខ្លាំង ជាពិសេស ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ហើយក៏មានភ្លៀងធ្លាក់គ្រប់ពេលវេលាផងដែរ ។ នៅភាគខាងត្បូងប្រទេសថៃចាប់ផ្តើមមានសម្ពាធខ្យល់ខ្ពស់ពីប្រទេសចិន ទើបធ្វើឱ្យខ្យល់ស្រទាប់លើសង្កត់ខ្យល់ស្រទាប់ក្រោម ។ ហេតុនេះ វាធ្វើឱ្យខ្យល់ពុលពុំអាចហោះឡើងលើបាន និងគ្មានការរបាយខ្យល់ ទើបខ្យល់ពុលប្រមូលផ្តុំនៅលើអាកាសកាន់តែច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUMRbX7YLuzmdHrjuTvOF4c3184yWIRyU6VXWWrfQAX5-3QkTLMGdKqsEHlvaBzyB98T8vwsymw2psIsOiV3cyAHMt-pBlCUCzNiHBnoxbzrXTSEAjCAy2NF6OsZdqMA4eRa2dQ_Bz-XCf8ASSo4qRA0US8aNnLDlfNoyYiHYcxYtAY9WjCE2nhqQxpd9x/s1920/image_2024-10-10_08-38-07.png

ដោយឡែក តំបន់ភាគខាងជើងទីក្រុងបាងកក, តំបន់កណ្តាល និងតំបន់ខាងក្រោម ចាប់ផ្តើមមានកំដៅដោយសារការដុតក្នុងចម្ការ ។ ក្រៅពីនេះ ខ្យល់បក់ពីភាគឦសានបាននាំយកខ្យល់កខ្វក់ចូលមកទីក្រុងបាងកក ជាពិសេស នៅខាងលិចទីក្រុងមានខ្យល់កខ្វក់ខ្លាំង ៕

អ្នកឯកាគ្មានមិត្តភក្តិជជែកអស់បារម្ភហើយ ដោយគ្រាន់តែប្រើប្រាស់ខ្សែក AI នេះ

0

សហរដ្ឋអាមេរិក ៖ ក្រោយពីបោះបង់ការសិក្សានៅសាកលវិទ្យាល័យ Harvard លោក Avi Schiffmann អាយុ២១ឆ្នាំ ជនជាតិអាមេរិកបានបង្កើតគេហទំព័រមួយ និងឈ្នះពានរង្វាន់ Webby ដោយធ្វើការតាមដានជំងឺកូវីដ-១៩ ។ ក្រោយមក លោកក៏បានបង្កើតខ្សែក AI មានឈ្មោះថា «Friend» ដែលវាអាចជជែក និងស្តាប់គ្រប់បញ្ហារបស់អ្នកប្រើប្រាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwhSOcUvtulkc5bfECh7xs8RzMYvEMPsJvpvgJjprRTtpY9rlNeKpVVh_Ff_3F8R_aE1Byhy3PuZ8kju1mrqYCI_eERx41ONFe0LRpIf0O-kIOcyO57QZ_EuPv_fcDJt5WjTEo-XvDvedvyTsGkCu0MfsLEeJzIFHDi_pK_cpISk1PaxnqGXLF8s_NhHPU/s836/image_2024-10-10_08-28-34%20(2).png

លោកបញ្ជាក់ថា លោកផលិតខ្សែក AI «Friend» នេះ គឺសម្រាប់អ្នកដែលចង់មានមិត្តភក្តិជជែកគ្នា និងស្តាប់រាល់បញ្ហាទាំងអស់ ហើយខ្សែកនេះក៏អាចជជែកជាមួយមនុស្សគ្រប់ពេលវេលាផងដែរ ។ វាមានរូបរាងគួរឱ្យស្រឡាញ់, យល់ពីអារម្មណ៍របស់មនុស្ស, ផ្ញើសារ និងអាចឆ្លើយតបសំណួរផ្សេងៗដូចមនុស្ស ។ យើងប្រើប្រាស់វាបានរហូតដល់១៥ម៉ោងពេលសាកថ្មម្តង ហើយវាមានភាពខុសប្លែកពីឧបករណ៍ AI ផ្សេងៗ ដែលអាចដំណើរការ និងធ្វើតាមបញ្ជារបស់អ្នកប្រើប្រាស់តែប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD4D_TOgDToXPtqiyoFAD-kNxf7pB3iqMvcjWldIDeUFuv6slyvJeubb9LNgEXolyb8lVtdxZ-d57L3YBHTUvbqGx4bcwokF2aQ23VZ6pd51h4GRhUXOoJEtq8NDzeHaL7hZgvz5k82kW5AjNSuzhU7Mdpq0prpbIuvMj0mvJy0k36l-sjxD1uInRzH5KV/s1800/image_2024-10-10_08-28-34.png

ចំណែកវិធីប្រើប្រាស់វិញ គឺគ្រាន់តែចុចលើប៊ូតុងខ្សែក បន្ទាប់មក វានឹងរង់ចាំស្តាប់ការនិយាយទាំងអស់របស់អ្នកប្រើប្រាស់ តាមរយៈមីក្រូហ្វូនបំពាក់នៅផ្នែកខាងក្នុង ។ វាក៏អាចឆ្លើយតបសំណួរទៅអ្នកប្រើប្រាស់ផងដែរ ដោយការផ្ញើសារ និងជូនដំណឹងក្នុងទូរស័ព្ទដៃភ្ជាប់ប្រព័ន្ធ ។ បើទោះខ្សែកនេះពុំមានសមត្ថភាពដូចមនុស្សទាំងអស់ក្តី ប៉ុន្តែវាអាចជជែកជាមួយមនុស្សប្រកបដោយភាពស្និទ្ធស្នាល, ផ្តល់កម្លាំងចិត្ត និងទំនាក់ទំនងគ្រប់ស្ថានការណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT9GJ_kXeQJkVq-4rndsB5d9G7IpdobFcmu4FzGZTKvv3SWUWhN2dzJnk2l5ygZyMfPMQu7VUQoA9z7Go1-4U0Gdaez2CagcZURI5bXTLW0MR2I39AqirJB6d1W-KfD44ibisY83ChEeGieHZ0BkfzLqNV1LF3mzl46Puk9oIdOstWjYawOKVBjZ4USZVV/s768/image_2024-10-10_08-28-34%20(3).png

អ្នកប្រើប្រាស់អាចសួរសំណួរផ្សេងៗ ហើយពេលខ្លះ វាអាចចាប់ផ្តើមជជែកជាមួយមនុស្សមុននៅពេលសមរម្យ ។ លើសពីនេះ អ្នកប្រើប្រាស់អាចលុបចេញសំឡេងរបស់ខ្លួនបានគ្រប់ពេលវេលាទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbAz8H6P1UOM_NNqapZg_yPN-4MXVZGVIJTXKTAtSgknjxrYi_a7KsurU5LPpOOjUMse7e1tkJeKkH00Gyt3xxSaNOY2MlHmYApGNfj42GdeYw5jadRcji5CQnnIRVa1uh1gZcEUIomh4N2_sio0ldcC639oY71e9KjPp6k3dUw0ggqyjdL76J39IKrgnE/s1280/image_2024-10-10_08-28-34%20(4).png

ខ្សែក AI មានពណ៌ស្រស់ស្អាត និងច្រើនប្រភេទ ។ បច្ចុប្បន្ន មានអតិថិជនកុម្ម៉ង់ទិញខ្សែកពីគេហទំព័រ ក្នុងតម្លៃត្រឹមតែ៩៩ដុល្លារអាមេរិកប៉ុណ្ណោះ ហើយលោកនឹងបញ្ជូនវាទៅឱ្យអតិថិជន នៅខែមករា ឆ្នាំ២០២៥ ។ នេះបើតាមការលើកឡើងរបស់លោក Avi Schiffmann ៕

យុវជននេប៉ាល់បំបែកឯតទគ្គកម្មឡើងលើភ្នំខ្ពស់បំផុតលើពិភពលោក

0

ប្រទេសនេប៉ាល់ ៖ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា អ្នកឡើងភ្នំជនជាតិនេប៉ាល់ម្នាក់ឈ្មោះ Nima Rinji Sherpa អាយុត្រឹមតែ១៨ឆ្នាំ បានបំបែកឯតទគ្គកម្មឡើងលើភ្នំខ្ពស់ និងគ្រោះថ្នា.ក់ បំផុតនៅលើពិភពលោក ដែលមានកម្ពស់រហូតដល់ជាង៨.០០០ម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPLtdWzfztbxXxjsimQGeFXkmvH5zfx-lghmmaXslyIYSIQbviRBWDCC-nNWacNjbdWINETnhjbkpUfo6JsX0VLVIT7ath3zv0QabZpteYrDWMMjsSrB2LJzGmNMNd_BPzwCIwJcBQufhUa4w00G81f_gEkuRKn4JUXnmr1_cy8jO8DEoD_f-XNbqVyQ0t/s1024/image_2024-10-10_08-24-25.png

លោក Nima អាចឡើងលើកំពូលភ្នំ Shisha Pangma ដែលមានកម្ពស់៨.០២៧ម៉ែត្រនៅទីបេ បានដោយជោគជ័យ កាលពីថ្ងៃទី៩ ខែតុលា ។ នេះចាត់ទុកថា គឺជាបេសកកម្មដ៏ជោគជ័យមួយក្នុងការឡើងលើកំពូលភ្នំខ្ពស់បំផុតលើពិភពលោក ។ រីឪពុករបស់លោក Nima ប្រាប់ថា ការឡើងលើកំពូលភ្នំដ៏ខ្ពស់បំផុតនេះ ដោយសារកូនប្រុសបានហ្វឹកហាត់យ៉ាងល្អ ហើយលោកមានទំនុកចិត្តថា កូនប្រុសពិតជាអាចធ្វើបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0QMDfNMpHTqFZ4qS5wNSBGPo6-Uh4sYRLAG469EoUCnuRhCnm193RKmg3wdnMLXOpD-OG2JO4_NU54Gh0t_mwLyQ0k372QLOr4aHnudQd68NWr-NfBDi_SDKEV84gXOyuQWufN8Sxk3Upr3GLJlcHDCXcL4YaOd3qBEZcGaa7qFcFaK0ZRO4-ccrzasQJ/s3024/image_2024-10-10_08-24-26.png

លើសពីនេះ វាជាការព្យាយាមយ៉ាងខ្លាំងបំផុតរបស់អ្នកឡើងភ្នំ ដែលត្រូវឆ្លងកាត់ឧបសគ្គ និងគ្រោះថ្នាក់ជាច្រើន ដូចជា ៖ ការខ្វះខាតខ្យល់អុកស៊ីសែន ។ លោក Nima និយាយថា ៖ «ការឡើងលើកំពូលភ្នំខ្ពស់លើពិភពលោក គឺជាក្តីសុបិនរបស់អ្នកឡើងភ្នំគ្រប់រូប ។ ការឡើងភ្នំមិនត្រឹមតែជាការងារពិបាកប៉ុណ្ណោះទេ ប៉ុន្តែវាជាការពិសោធន៍ពីភាពរឹងមាំ ការអត់ធ្មត់ និងការឈ្លក់វង្វេង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh80QUottt9jhdag45-ksz18V15WQU-rq8AL4yqyok_4xBLqMxcG9bdXSud7kcAvDbIqHHRZElLhIa2mSBsh_8nMO5fci0dWW9F98xwcpBkWV3uPOOBaY_3DDTQ6WQvAyWMvmXd0YzZxH_96oi9JoQLSSUH4Vvxg3FvwxHBQoFP4dOH5QRDzMjAKRPHLg_7/s700/image_2024-10-10_08-24-27.png

លោក Nima ចាប់ផ្តើមឡើងលើភ្នំខ្ពស់ៗតាំងពីអាយុ១៦ឆ្នាំមកម៉្លេះ ហើយលោកអាចឡើងភ្នំយ៉ាងស្ទាត់ជំនាញ ដោយសារលោកជាប់សាច់ឈាមអ្នកឡើងភ្នំ ដែលធ្លាប់បំបែកឯតទគ្គកម្មពិភពលោករួចមកហើយ ។ បច្ចុប្បន្ន លោកជានាយកគ្រប់គ្រងក្រុមហ៊ុនទេសចរណ៍ផ្នែកឡើងភ្នំ ដែលជាក្រុមហ៊ុនធំបំផុតនៅប្រទេសនេប៉ាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3-zdbuwlI8LvmAKxO4AWFXVFczNKjgvx8lg-WtfK3c8B8crEv59nYDjiyC3JRcnnpEV8yRbK9MWHEpniLbm1GRiRJ3Ho4R4ejWs9wsiMcUejR2sQxjBOIqfNt-U-z5IopCxrhUo86KXWAn5s-EASBmMCVgSIBP_SoxQIXlM2YuQjT0YKConEsTUA13_6V/s3000/image_2024-10-10_08-24-27%20(2).png

កាលពីរដូវរងាឆ្នាំ២០២១ ក្រុមអ្នកឡើងភ្នំជនជាតិនេប៉ាល់បានឡើងលើកំពូលភ្នំ K2 ដោយជោគជ័យលើកដំបូង ។ វាជាភ្នំខ្ពស់លំដាប់ទី២ លើពិភពលោក និងមានគ្រោះថ្នាក់បំផុតនៅប្រទេសប៉ាគីស្ថាន ដែលមានកម្ពស់៨.៦១១ម៉ែត្រ ។ មុននេះ កាលពីឆ្នាំ២០១៩ ជនជាតិនេប៉ាល់ម្នាក់ ក៏បានបំបែកឯតទគ្គកម្មឡើងភ្នំខ្ពស់លើពិភពលោកផងដែរ គឺឈ្មោះ Mingma Gyabu Sherpa ពេលអាយុ៣០ឆ្នាំ ៕

ក្រសួង បញ្ចេញកាលបរិច្ឆេទប្រកាសលទ្ធផលប្រឡងបាក់ឌុប២០២៤

0

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ២០២៤ បានបញ្ចប់ទៅជាស្ថាពរ ដោយមិនមានឃើញសកម្មភាព មិនប្រក្រតីណាមួយកើតឡើងនោះទេ។

ក្រោយពីប្រឡងចប់ បេក្ខជនមានពេលជាង៣សប្តាហ៍ សម្រាប់សម្រាក ឬក៏ដើររកសកលវិទ្យាល័យ មុននឹងក្រសួងធ្វើការប្រកាសលទ្ធផលនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ សម្រាប់មណ្ឌលភ្នំពេញ និងខេត្តកណ្តាល ខណៈតាមខេត្តផ្សេងទៀតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២ នាក់) ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧ នាក់)៕

អតិថិជនដើរផ្សារទំនើបនឹងអាចប្រើប្រាស់រទេះដាក់អីវ៉ាន់ហោះនាពេលឆាប់ៗ

0

ប្រទេសកូរ៉េខាងត្បូង ៖ នៅតាមផ្សារទំនើបនានាតែងតែមានកន្ត្រក ឬរទេះរុញសម្រាប់ឱ្យអតិថិជនដាក់អីវ៉ាន់ផ្សេងៗ ហើយអតិថិជនត្រូវរុញរទេះទៅកាន់ចំណុចនានាដោយខ្លួនឯង ។ បញ្ហាលំបាកក្នុងការលើក ឬរុញអីវ៉ាន់ចុះឡើងក្នុងផ្សារទំនើបបានធ្វើឱ្យក្រុមអ្នកស្រាវជ្រាវកូរ៉េខាងត្បូងស្រាវជ្រាវបង្កើតរទេះដាក់អីវ៉ាន់ហោះ ដើម្បីជួយសម្រួលដល់អ្នកដើរផ្សារពុំចាំបាច់លំបាក គឺគ្រាន់តែបញ្ជាឱ្យវាធ្វើចលនាដោយស្វ័យប្រវត្តិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6MCi6MPckibZVojNi-U4PeTkkoPmi5veL03n-cfN5Kk5p_0eZYIuDBiLS90dWIr5-drWqSfA9bQs7RfIxt-CqxZ9UyNBf837CvMVYDedfle3IDdNJvr0C0LkdpA0HjqZn8J0gHjb-IYGWk5UngH6h-jTaPnVO9CGGWGASlo3MnscvzXy0_oiCXDuGFoU4/s654/image_2024-10-09_16-02-53%20(2).png

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅទីក្រុងសេអ៊ូល (Seoul National University of Science and Technology) ប្រទេសកូរ៉េខាងត្បូងបានស្រាវជ្រាវបង្កើតរទេះហោះសម្រាប់ដាក់អីវ៉ាន់ក្នុងផ្សារទំនើប តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ។ រទេះនេះមានលក្ខណៈស្រដៀងនឹងរថយន្តហោះ ឬដ្រូន ដើម្បីឱ្យអតិថិជនងាយស្រួលដើរទិញអីវ៉ាន់ នាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs1XOo0veg4sO1prxXgZDhmJ-rS3h4sbIU2NR99KOub67uSasHo1fLciYuzkoC29BmnqMRkcI2dza5X3ulHnYaSATutLp8zKxY_30s4cDsxgHbEbtG_E8kv_7wQEusHgIUqVds1hJqwz1LkRkazJ32ppJKIXuiHwS5mdNV-rOEQRsu4Rz-diS_f9ZG68fZ/s1200/image_2024-10-09_16-02-53.png

រទេះដាក់អីវ៉ាន់អាចហោះបាននេះមានឈ្មោះថា «Palletrone» ហើយតាមការសាកល្បងរបស់ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា រទេះនេះអាចដាក់អីវ៉ាន់មិនលើសពី៣គីឡូក្រាម ។ ប៉ុន្តែភាពជោគជ័យរបស់ពួកគេ គឺវាមានរូបរាងដូចរទេះដាក់អីវ៉ាន់ក្នុងផ្សារទំនើបទូទៅដែរ ដោយអ្នកប្រើប្រាស់ត្រូវឈ្វេងយល់ពីរូបវិទ្យា, វិស្វកម្ម និងការគណនាកម្រិតខ្ពស់ ។ ក្រៅពីនេះ អតិថិជនអាចបញ្ជាឱ្យវាធ្វើចលនាចុះ-ឡើងតាមតម្រូវការ ដោយមានដៃចាប់សម្រាប់បញ្ជាទិសដៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6zvIiFJNGjjrAfEqjRWAJlbXqCzD4jJHcFLhWWHsR8SL-Iy3xKGdM4vVpC-bOLBG67yu_rxTDHcGIxsXz_bLHHMfMnrqc4CA6bKzBA7N-UHnOW81J8BuSGpzRtLY__z2yN-w4QxYpjI9Tq6csH7fVijhUTrBAdLRQe4iiYHAcOKFUxZuAs6ZYZ9dsCJCf/s1200/image_2024-10-09_16-02-54.png

អតិថិជនអាចគ្រប់គ្រងល្បឿន និងការបម្លាស់ទីរបស់រទេះដាក់អីវ៉ាន់ទៅកាន់ចំណុចគោលដៅ ដូចជា ៖ ការរុញ និងការបត់ឆ្វេង-ស្តាំ ។ លើសពីនេះ ពេលឡើង-ចុះជណ្តើរ រទេះនេះនឹងមិនហោះខ្ពស់ជាងកម្ពស់អ្នកប្រើប្រាស់ ឬហោះផ្អៀងខ្លាំងធ្វើឱ្យធ្លាក់អីវ៉ាន់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ6slKJFPHVuq9QFVc4kkgHln3XhbJYFukDFqWRDhdAzEgr6cJglLCJ8dsiHP9hnWb0093mb5Mn4nuNIIu7DYdPFPgU_RkLylnjFRxGOCFVr_BznMsLIvGvX_O0XYUjrMhLBlCyptNd5gkyRkJWq5UoENvYLuuDIoM7EXmurM6SS_XXWLRBS4i5eHNrvPY/s1280/image_2024-10-09_16-02-53%20(3).png

ការបង្កើតរទេះដាក់អីវ៉ាន់ Palletrone របស់ក្រុមអ្នកស្រាវជ្រាវកូរ៉េខាងត្បូងត្រូវបានផ្សព្វផ្សាយក្នុងទស្សនាវដ្តី IEEE Robotics And Automation Letters នាពេលកន្លងមក ។ ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា អតិថិជននឹងអាចប្រើប្រាស់រទេះដាក់អីវ៉ាន់ហោះនាពេលឆាប់ៗ ហើយនៅដើមខែតុលា ឆ្នាំ២០២៤នេះ ពួកគេកំពុងរកវិធីឱ្យ Palletrone អាចដាក់អីវ៉ាន់លើស៣គីឡូក្រាម ៕

ពូទីន បន្ថែមលក្ខខណ្ឌថ្មី ដែលអាចឱ្យរុស្សុីប្រើប្រាស់គ្រាប់នុយក្លេអ៊ែរបានភ្លាមៗ

0

ប្រធានាធិបតីរុស្សីលោក ពូទីន បានធ្វើការបន្ថែមលក្ខខណ្ឌថ្មី ក្នុងការប្រើប្រាស់គ្រាប់នុយក្លេអ៊ែរ ខណៈភ្លើងសង្គ្រាមជាមួយអ៊ុយក្រែននៅតែបន្តអូសបន្លាយជាង៣ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh87xzTlPqEBvB8NX44C7-QPq61GyjRRMX22N8VOhwv8w5Ua-H-3bllxvPkwBEXbB3VlZKXThig7rvfK1f9MOnQhS1va9pFWKxTkISlt4Ry-LWuHg-ge_6kqS-hsoJCb51YV_f-53bowisbX5OsYNx0Cm2OnWw2I_ml50fsTrEqH_9B6KpikQJ_dGdA9hWa/s1280/image_2024-10-09_14-20-57.png

លក្ខខណ្ឌថ្មីនេះ បានចែងថា៖” រុស្សុីនឹងបាញ់គ្រាប់នុយក្លេអ៊ែរភ្លាមៗ បើខ្លួនត្រូវបានឈ្លានពានពីប្រទេសដែលមានការគាំទ្រពីប្រទេសមានគ្រាប់នុយក្លេអ៊ែរ ដោយចាត់ទុកថាជាការវាយប្រហាររួមគ្នា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK2bc-4p2ZhOh-Go7mV_uTFTpyemZYpKAZg4s2LbVhWyea_de3QDChCKsp0I5oER3L2v9r1VRlCaYbpDpUopWWaPqsxKzZ8OGCEWttGiA3mGSRyECmL7JGS4ojL-xdsmB-RmSHA_P2TJ1dVORncu_4aJb7-dV9AR6tQ2nYIUwevAdzdFxuGclj-8SYSFpk/s1600/image_2024-10-09_14-20-58%20(2).png

លើសពីនេះទៅទៀត លោក ពូទីន ក៏បានសង្កត់ធ្ងន់ថា៖”ទីក្រុង Moscow នឹងពិចារណាប្រើប្រាស់គ្រាប់នុយក្លេអ៊ែរ ប្រសិនបើមានប្រទេសណាមួយ វាយប្រហារមីស៊ីលខ្នាតធំទៅលើសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួន ប្រទេសបេឡារុស”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVVxRskpNtZdkwM5hKO8bzCNVOHLC8mlnqIo4-c482eSZw0JH5PCbtWz_IgeQ3sHggC-Wwmo7tkcQLaJbLJGfQrmAf77iMR6MN-dhh-U7v0XP3ctk19A01p1nYWp9kciu9Mq2E5n6yjrX_e3HlihIQQcqFuqTidXOvRJlRQbaxv4Rw8GH4H0RVvKzrB-3h/s1200/image_2024-10-09_14-20-59.png

លក្ខខណ្ឌថ្មីនេះ ជាការគំរាមទៅកាន់អ៊ុយក្រែន ដែលទទួលការគាំទ្រពីសំណាកអាមេរិក ដែលមានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណជា៥ពាន់គ្រាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLvje6Y8vb7Eah1dSg_4j84nkc53cZGauC9gZE87KZLr6TBYtVrhfIY2pvLcmU_FWmrdUga6T5D5ffOGC3V-d_is3VKFyAbOJ0WHFbPe_o56gyHbqol81ElkeI1C2CJw5fwdTKbQqBAsBomAnPJvsUZGJLcZX3m5hos8yY_qAbx2SaghrY7a2EkxSqemhf/s2410/image_2024-10-09_14-21-01%20(2).png

បច្ចុប្បន្នរុស្សុី ជាប្រទេសដែលមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងគេក្នុងចំណោមប្រទេសទាំង៩ ដែលត្រូវបានគេប៉ាន់ស្មានថាមានដល់ជាង៦ពាន់គ្រាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8jfJSlvSDFXqJfdbywT9DzqFTImP4Cxyrw-5QiVbOGEYjQk9K9rMUNzJenCEWgZ7I3aAyrEGiAc47AIEBvSO32eYQw9bfhm123b9A4OanhY0OSxsxxG9rgW38uz35MjoASwFUpvjU5a1e-QNsQuuFKgKQs1JIApvtS6M4yB-k7GpJBSWNsFw7g2hKcESa/s1200/image_2024-10-09_14-21-04.png

គួរបញ្ជាក់ផងដែរថា អាវុធនុយក្លេរអ៊ែរ ជាសព្វាវុធដ៏គ្រោះថា្នក់បំផុតនៅក្នុងពិភពលោក ដោយមានផ្ទុកកម្លាំងបំបែកអាតូម និងជាតិវិទ្យុសកម្មកម្រិតខ្ពស់៕