Home ព័ត៌មានអន្តរជាតិ អារ៉ាប់រួម ជាប្រទេសអ្នកមានបានបំបែកកំណត់ត្រាពិភពលោកផលិតដុំមានទម្ងន់រហូតដល់ជាង ៣០០ គីឡូក្រាម

អារ៉ាប់រួម ជាប្រទេសអ្នកមានបានបំបែកកំណត់ត្រាពិភពលោកផលិតដុំមានទម្ងន់រហូតដល់ជាង ៣០០ គីឡូក្រាម

64
0

សហព័ន្ធអារ៉ាប់រួម៖ ក្រុមហ៊ុន Emirates Mint បានបង្កើតកំណត់ត្រាថ្មីសម្រាប់ដុំមាសដ៏ធំបំផុតរបស់ពិភពលោក ជាមួយទម្ងន់ ៣០០.១២ គីឡូក្រាមដើម្បីជាកិត្តិយសដល់បេតិកភណ្ឌរបស់ UAE ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0rc8ZlVxWL5Kv127x16HCR3x-NEZwUfag03Mmm98MneyOwWHV-5lR6s2Bz83b06jKbv0h_V1VpegGPUI9zXac_t31Hk2Laxku3EbUmKIookaz42r0yg_NAtkRen7iijhnCHUYWgpNOKlJpfVVt0OQ7k4DemzueN7YEdcqocJu8PKjTuswkFBnAMc7jNeP/s800/image_2024-11-22_08-28-20.png

ដុំមាសដែលផលិតដោយរោងចក្រ Emirates Mint Factory (EMF) បានទទួលងារជាដុំមាសដ៏ធំបំផុតក្នុងពិភពលោកដោយអង្គការកំណត់ត្រាពិភពលោក Guinness កាលពីថ្ងៃទី ១០ ខែវិច្ឆិកា នៅមជ្ឈមណ្ឌល Jaffza One Convention Center ទីក្រុងឌូបៃ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អារ៉ាប់រួម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP61TK2AKtT2K6x2DiQhcDDYHFjHEiULRCGxRAGuysLuYkMeLKWpfo46a16aoO_skCwcW8vUH1INkhpdGAFIZSAwQDAzyNVo-_MtMiIs0gx1_odm2E4JfHKRN1Xrj3cAZtOfxDPqEmeOGQgwj-GnliL6vSg4D1k9JHt_h_GOcuWTFxsf5cunXRlpgtuvaA/s2048/Gc1vTNRWYAAzKxB.jpg

ដុំមាសទម្ងន់ ៣០០.១២ គីឡូក្រាម បានបំបែកកំណត់ត្រាមាស ២៥០ គីឡូក្រាម របស់ក្រុមហ៊ុន Mitsubishi ដែលផលិតកាលពីប៉ុន្មានឆ្នាំមុន។ ក្រុមហ៊ុន Emirates Mint មានមហិច្ឆតាក្នុងការបង្កើតកំណត់ត្រានេះជាច្រើនឆ្នាំមកហើយ ដោយឥឡូវនេះពួកគេក៏បានជោគជ័យក្នុងការផលិតមាសធំជាងគេ ដែលការផលិតនេះមានគោលបំណងដើម្បីគោរពដល់បេតិកភណ្ឌរបស់ UAE និងបង្ហាញពីការដឹងគុណចំពោះការគាំទ្រដែលពួកគេបានទទួល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4Uxhy95OolamOA1A8CNLVSM8NexiS3C7GRiDGBzKLN2hyVqFzKizVPD40HQDaILRdY2ubnbM5Ib14tP1OcLzcuXJHBFwK32bmRub4L5UFtYxqn3S9Gsa2XoJqWLlwbqzSdllY3xilRxorAdLZUJVmw8aFfGrjCsmmA1kuQ9lames7S7rZkkfXBTGCusBz/s2048/Gc1vTNSWMAAEBy4.jpg
ពួកគេបាននិយាយថា ការផលិតដុំមាសដ៏ធំបំផុតរបស់ពិភពលោកបានបង្ហាញពីមហិច្ឆតា និងឧស្សាហកម្មពិសេសនៃក្រុមហ៊ុនចម្រាញ់មាសនៅក្នុង UAE ដោយបានរួមចំណែកដោយជោគជ័យដល់សន្និសិទលោហៈដ៏មានតម្លៃនៅក្នុងទីក្រុងឌូបៃឆ្នាំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNfFKxUdJL8cDfU_DbYPiIJ8ogS8fzIDTdBoUVpy-hwrTtiHv5Dp3RVqDQP0qk4xDArrfGNR07GsKlfrTR3aAQ3TFmEElNmxskPWO2gd296IUBNBUaloa41lWjTvQF7jOM9s_hkOU3d57ppExmY2TpnN5XwibXLitpGiZwfhn96XEpQ81-zFkJ9ZzFa1Rw/s2048/Gc1vTNSXcAA-Wdb%20(1).jpg

ក្រុមហ៊ុន EMF ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ដែលមានទីតាំងនៅសួនឧស្សាហកម្ម Al Quoz ក្នុងទីក្រុងឌូបៃ សហព័ន្ធអារ៉ាប់រួម។ យោងតាមព័ត៌មាននៅលើគេហទំព័ររបស់ក្រុមហ៊ុន EMF ដំណើរការរោងចក្រចម្រាញ់មាសទំនើបគឺមានសមត្ថភាពផលិតមាស និងប្រាក់ពី ១,០០០ ទៅ ១,២០០ គីឡូក្រាមក្នុងមួយថ្ងៃ៕