ការទទួលពន្លឺភ្លើងខ្លាំងពេលយប់ និងស្ថិតនៅកន្លែងងងិតពេលថ្ងៃ គឺសុទ្ធតែប៉ះពាល់ដល់សុខភាពរាងកាយ ព្រមទាំងប្រឈមនឹងការស្លា.ប់ មុនអាយុ ។ ការស្រាវជ្រាវថ្មីបង្ហាញថា ការបើកពន្លឺខ្លាំងពេលយប់ និងគ្មានពន្លឺគ្រប់គ្រាន់ពេលថ្ងៃ អាចធ្វើឱ្យរាងកាយធ្វើការខុសប្រក្រតី ព្រមទាំងប្រឈមនឹងការស្លា.ប់ មុនអាយុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7yX4gDKCMMgdiIKaB1BprOUemTMvXLJjgaSBBgsomKT7I0A2SiXEAqL_sBA5B2eGen13ijvVR-pyYCBSBcFix6lKEvBW7xG562YJodyRG7iB_Fx6G3a0g50Kr-dQbIwKUxkcxhvAxCBsHpMlc3UzsQPUF90Hn8beMDjpDzv-HTQp2KZn0t2G5IqS24ed2/s600/image_2024-11-21_15-00-02%20(2).png

ការបរិភោគអាហារ, ហាត់ប្រាណ, សម្រាក និងការងារប្រចាំថ្ងៃ គឺសុទ្ធតែបានរួមចំណែកយ៉ាងសំខាន់ដល់សុខភាព ហើយពន្លឺក៏មានផលប៉ះពាល់សុខភាពដូចគ្នាដែរ ។ ការខូចសុខភាពដោយសារពន្លឺពុំទាន់មានការស្រាវជ្រាវច្រើនទេ នាពេលកន្លងមក ប៉ុន្តែការស្រាវជ្រាវថ្មីផ្សាយក្នុងទស្សនាវដ្តី PNAS បង្ហាញថា ពន្លឺមានផលប៉ះពាល់យ៉ាងខ្លាំង ។

ការស្រាវជ្រាវនេះបានតាមដានសុខភាពពលរដ្ឋអង់គ្លេស ចំនួន៨៨,៩០៥នាក់ តាមរយៈឧបករណ៍ពាក់លើដៃមានប្រព័ន្ធចាប់ពន្លឺ ហើយវាតាមដានសុខភាពអ្នកចូលរួមស្រាវជ្រាវ ក្នុងរយៈពេល៨ឆ្នាំ ។ លទ្ធផលស្រាវជ្រាវបង្ហាញថា អ្នកចូលរួមដែលស្ថិតនៅកន្លែងភ្លឺខ្លាំងពេលយប់ គឺមានផលប៉ះពាល់សុខភាពចាប់ពី២១% ទៅ៣៤% ខណៈអ្នកនៅកន្លែងងងឹតខ្លាំងពេលថ្ងៃ ប៉ះពាល់សុខភាពចាប់ពី១៧% ទៅ៣៤% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhosYsfoOtvfoybPW4F1d_Hr_KbYjl7dVoNuKObesoY7-Er3r2DUn_FEgqwod-Mr7VEswJHcsPUEzEYcTYrE8UbpjVm75t6BRQ5veUywVH47opZ2bc0iCrIRGaqiAHQu9-SYj_OMZIrsRIcgtUuLlAKk6ivPBcJ6_sYxKRuvbqBmpl5bisGh5th1yElwi4A/s1500/image_2024-11-21_15-00-02.png

លោក Sean Cain អ្នកស្រាវជ្រាវ និងជាសាស្ត្រាចារ្យផ្នែកការសម្រាកលក់ នៅសាកលវិទ្យាល័យ Flinders ប្រទេសអូស្ត្រាលី និយាយថា ៖ «ការទទួលយកពន្លឺច្រើននៅពេលយប់ និងគ្មានពន្លឺគ្រប់គ្រាន់ពេលថ្ងៃ នឹងប៉ះពាល់ដល់ការធ្វើការរបស់រាងកាយ ។ វាប៉ះពាល់ដល់សុខភាពរបស់យើង ព្រមទាំងកើតជំងឺទឹកនោមផ្អែម, ជំងឺធាត់, ជំងឺបេះដូង, សរសៃឈាម និងជំងឺផ្លូវចិត្ត រួចហើយនឹងស្លាប់មុនអាយុ» ។

វាជាការស្រាវជ្រាវថ្មីប្រកបដោយភាពស៊ីជម្រៅពាក់ព័ន្ធនឹងផលប៉ះពាល់សុខភាពដោយសារពន្លឺភ្លើង ហើយការស្រាវជ្រាវនេះបង្ហាញថា ការទទួលយកពន្លឺភ្លើងខ្លាំងពេលយប់ និងគ្មានពន្លឺគ្រប់គ្រាន់ពេលថ្ងៃរបស់បុគ្គលម្នាក់ៗ សុទ្ធតែប៉ះពាល់សុខភាពទាំងអស់ ។ ការស្រាវជ្រាវកន្លងមក ក៏បានបង្ហាញលទ្ធផលដូចគ្នាថា ពន្លឺប៉ះពាល់ដល់អាយុជីវិត ប៉ុន្តែការស្រាវជ្រាវចាស់បានប្រើប្រាស់ទិន្នន័យពីផ្កាយរណប ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij1okigB0bkUVd-KoQtMKDL6uYiD3gogVlqT_WhfszhEvvVB_lRJDSDP3i3-G150X_pHQpKB2o1mex_xpUSfyFHR_WZhC5vIP43GXl4HzsXSPnpuhxpCQQEERqov-nhVOPOGQNx2rhndvutsoG83eCmja3K58PaQEjmcdiVAAcUjkEUZ0xR8h6M9wgJoat/s800/image_2024-11-21_15-01-00.png
ទោះយ៉ាងណា ការស្រាវជ្រាវថ្មីនេះពុំបានបញ្ជាក់ពីមូលហេតុច្បាស់លាស់អំពីការស្លាប់ដោយសារទទួលពន្លឺច្រើនទេ ពីព្រោះនៅមានកត្តាពាក់ព័ន្ធផ្សេងទៀត ។ ប៉ុន្តែការស្រាវជ្រាវថ្មីចង្អុលឱ្យឃើញថា ពន្លឺភ្លើងពិតជាពាក់ព័ន្ធនឹងសុខភាពមនុស្ស និងការស្លាប់ ។

អ្នកជំនាញជឿថា ការបើកពន្លឺភ្លើងក្នុងពេលនីមួយៗនឹងប៉ះពាល់ជីពចររាងកាយ និងផ្លាស់ប្តូរតាមពេលវេលា ដូចជា ៖ ពេលយប់ និងពេលថ្ងៃ ។ ក្រៅពីនេះ វាក៏ប៉ះពាល់ដល់ការរំលាយអាហារ, ការសម្រាកខួរក្បាល និងបញ្ចេញជាតិពុល ។ ការទទួលយកពន្លឺភ្លើងខ្លាំងពេលយប់ ដែលប៉ះពាល់សុខភាពខ្លាំងបំផុត ឬឆាប់ស្លាប់ គឺចាប់ពីម៉ោង២និង៣០នាទី រហូតដល់ម៉ោង៣ទៀបភ្លឺ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLx4uqPms4Xs5WkmCSq82FHn8MR88vU4kPs3W1JA53uXcXfzdigLgct9-EgpHpXwueNBmNDbR2ggTGs5Gz9w0unN6aQmQWCxSsXrL10PDcxytMgJaZX4dWD7q1nT2YOFe9e1DIpxW_W1KScA0TvIDGtei3xf0ez0PKnYW0EYRCXa_mi6dvNfeiE7zt4EMA/s950/photo_2024-11-21_14-34-58.jpg

Andrew Phillips អ្នកជំនាញផ្នែកការសម្រាកលក់ មកពីសាកលវិទ្យាល័យ Flinders ប្រទេសអូស្ត្រាលី និយាយថា ៖ «លទ្ធផលការស្រាវជ្រាវរបស់យើងបង្ហាញយ៉ាងច្បាស់ពីផលប៉ះពាល់សុខភាព ។ ដូច្នេះ យើងគួរតែគេចពីពន្លឺភ្លើងខ្លាំងពេលយប់ និងស្វែងរកពន្លឺគ្រប់គ្រាន់ពេលថ្ងៃដើម្បីជួយឱ្យអាយុវែង» ៕