Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុន Coca-Cola ត្រូវបានគេរិះ.គន់យ៉ាងចាស់ដៃ អំពីការផ្សាយពាណិជ្ជកម្មដោយប្រើ AI

ក្រុមហ៊ុន Coca-Cola ត្រូវបានគេរិះ.គន់យ៉ាងចាស់ដៃ អំពីការផ្សាយពាណិជ្ជកម្មដោយប្រើ AI

84
0

សហរដ្ឋអាមេរិក៖ ថ្មីៗនេះក្រុមហ៊ុន Coca-Cola បានបង្កឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង ជាមួយនឹងការផ្សាយពាណិជ្ជកម្មដោយប្រើ AI ជាបន្តបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP5Atq3DpBm4T9LEaB5lqg35ndGEuiyVIJyFyci0k2xVqT6rvwaPHMtnZuWaPLCQbLcNdxEMqSpe-tWYTB28wShdHxOtxX2inOxGz3LV0vjmRFU1y17trD8_7uGoK_FOU8CCMTZs7wrU5TS3QF2Qxiy0D_EZaOo-Gz32WjtJfbUaiEUXsYWjUkwTFeDIHU/s1920/image_2024-11-22_10-51-43.png

Coca-Cola គឺជាក្រុមហ៊ុនដ៏ធំ និងល្បីល្បាញបំផុតទូទាំងពិភពលោក តែងតែផ្សព្វផ្សាយប្រមូតផលិតផលរបស់ខ្លួននៅថ្ងៃបុណ្យណូអែល ដែលយុទ្ធនាការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនភាគច្រើនផ្តោតទៅលើ ការជួបជុំគ្រួសារដ៏កក់ក្តៅ វេទមន្ត និងការរួមគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2sx0I8TeOBsqIEpNvDx3qmnsSdEflKMxhaPopL2UlGrPlFLx18MhGuWUfbWJXj4Ykqxs6sIUacdUW26J1adhxAwKZVHEaw8sRSa7Qg_ZL5Hhd3FOkpBpJpABHerOdVIJkMKY7B1zuHHKfJGd8mwVkmdJB8KaGWvoEjjcd2wmGpVvL3mRxw9k1H20rHkwz/s1200/image_2024-11-22_10-51-44%20(2).png

ទោះជាយ៉ាងណាក្នុងរដូវកាលបុណ្យណូអែលនេះ ក្រុមហ៊ុន Coca-Cola បានកំពុងរងការរិះគន់យ៉ាងចាស់ដៃចំពោះការប្រើប្រាស់ AI ដើម្បីផលិតវីដេអូផ្សព្វផ្សាយជាបន្តបន្ទាប់ ខណៈក្រុមហ៊ុននេះគឺជាក្រុមហ៊ុនភេសជ្ជៈឈានមុខគេ បែរជាផលិតវីដេអូ AI ទាំងស្រុងទៅវិញ។ យើងដឹងហើយថា បច្ចុប្បន្ន AI គឺមានការពេញនិយមខ្លាំងណាស់ ប៉ុន្តែសម្រាប់អាជីវកម្មតូចតាច គេប្រើវាដើម្បីអស់ថវិការតិច ចំណែក Coca-Cola ដែលជាក្រុមហ៊ុនធំ ស្រាប់តែប្រើ AI ដែរ ហើយចុះបុគ្គលិក និងតារាល្បីៗជាច្រើននាក់ទៀត មិនជួលមកផ្សាយពាណិជ្ជកម្មទៅ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKvxPWNR4WAWBqYcmgn4jsLCFe5lmXM0oojkbET6lYmBBYfqdDaDePQ6v97NC9NMR695GPXJVSOFUIXiGcVhSl3Ztl2LT2z7Q6CbzeHWwllnf6qcPcSFKc7x-z79Q1B7OHF6bU9bhtHMXRo4Y-hLIEU3yVu-zqYg2w2UFs9SyMh8AwNJD3iS-JKp9d0IZd/s645/image_2024-11-22_10-51-44.png

លើសពីនេះវីដេអូ AI ដែលក្រុមហ៊ុនបានចាក់ផ្សាយនៅលើ YouTube គឺជាវីដេអូកាលពីឆ្នាំ ១៩៩៥ ដែលក្រុមហ៊ុនយកមករំលឹកឡើងវិញ ផលិតជាវីដេអូ AI ចាក់ផ្សាយម្តងទៀត ដែលនេះធ្វើឱ្យមនុស្សជាច្រើនមានការមិនពេញចិត្ត។ អ្នកទាំងនោះបានរិះគន់ថា វីដេអូនេះកន្លងផុតយូរហើយ បច្ចុប្បន្នមានវីដេអូថ្មីៗជាច្រើនដែលត្រូវបង្ហាញ ហេតុអ្វីបានជាក្រុមហ៊ុនមិនមានការអាប់ដេតអ៊ីចឹង?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiuRnO4FfsSu6xy-09hofrwY7k1g-J6dt7aQAePkOlcsorrVCW-jSXES5tHHoQNJ2eELL4h5ecM67uPAE5LONDYvxC4eft76OQsdq3-kplCPFjCP9kZ9rpO6a6i-OAW1BJ944qmkLqZI4lzBDho1r2Jfm7RdJDjz8BT3StejEBvu_mDGRSdpfCufQy0lj_/s900/image_2024-11-22_10-51-45.png

អ្នកខ្លះថា ការផលិតជាវីដេអូ AI ហាក់មិនមានភាពទាន់សម័យ និងគ្មានភាពទាក់ទាញសោះ។ អ្នកខ្លះទៀតក៏ថា ក្រុមហ៊ុនមិនឱ្យតម្លៃមនុស្ស បែរជាឱ្យតម្លៃ AI ជាង មានន័យថា បច្ចេកវិទ្យាថ្មីទាញយកអត្ថប្រយោជន៍ពីផលិតផលដែលមានស្រាប់ដើម្បីសំយោគអ្វីដែលថ្មី ហើយនោះមិនមែនជាការច្នៃប្រឌិតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9QDEjsCmLKlvDlGeOcl-YN37PFdObzzj21PqAuS9quzVXgVuwFfab8FTDDCoZtCEkLfXVziwpr1r3G9UrUl4guviAmJUQVE6zvg8hP_LyDcvgMZs1goq5Y4Bvkb84nI-wjX5fd6ChctV2_kcFaV4SXlmg8u5qdPKpGqVQn6YlTyEfmedLUsmIllY03dh7/s1500/image_2024-11-22_10-51-46.png

ទោះយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយទេ ដែល Coca-Cola បានអនុវត្ត AI ក្នុងការផ្សាយពាណិជ្ជកម្ម។ កាលពីឆ្នាំមុន ក្រុមហ៊ុន Coca-Cola បានសហការជាមួយ OpenAI និងបានចេញវីដេអូខ្លីមួយដែលមានចំណងជើងថា “Masterpiece” ហើយទទួលបានការសរសើរជាច្រើនសម្រាប់ទាំងខ្លឹមសារដែលបានបញ្ជូន និងបច្ចេកទេសដែលបានប្រើប្រាស់៕