ផ្ទៃក្រឡានៃប្រទេសកម្ពុជា តាមរយៈការវាស់វែងសាកល្បងប្រើបច្ចេកវិទ្យាGPSថ្មី មានផ្ទៃក្រឡារហូតដល់ ១៨១៤៣៦គីឡូម៉េត្រការ៉ លើសពីទំហំផ្ទៃក្រឡាផ្លូវការដែលបានវាស់កាលពីឆ្នាំ២០១២។

ថ្លែងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖”មិនទាន់រាប់ដីកោះរបស់យើងផង យើងមាន១៨១៤៣៦គីឡូម៉ែត្រការ៉េ កើនជាង៤០០គីឡូម៉ែត្រការ៉េទៅហើយ ដោយយើងវាស់សាកល្បងប្រើបច្ចេកវិទ្យា GPS ថ្មី ហើយឯកសារនេះអត់លាក់លៀមទេ សម្តេចតេជោ បានបង្ហោះ ហើយ Copy រាប់ពាន់សន្លឹកចែករួចមកហើយ”។

សម្តេចធិបតីបានសង្កត់ធ្ងន់ថា៖”ការដែលមិនទាន់បានប្រកាសជាផ្លូវការ ដោយសារតែកិច្ចការចរចាព្រំដែនទឹកនិងនៅមិនទាន់រួចរាល់នៅឡើយ។

គួរបញ្ជាក់ថា ការដែលសម្តេចលើកឡើងជុំវិញបញ្ហាផ្ទៃដីនេះ ក៏ព្រោះតែពលរដ្ឋមួយចំនួនហាក់បារម្ភអំពីការបាត់បង់ទឹកដី និងព្រំដែនទឹក ជុំវិញការកើនឡើងកម្តៅនៃកោះគុត ខណៈខាងថៃហាក់ចង់បានកោះនេះមកកាន់កាប់ម្នាក់ឯង៕