នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យព្រះសង្ឃនៅទូទាំងប្រទេស កុំច្រណែននឹងព្រះអង្គ ចន្ទ មុន្នីដែលមានពុទ្ធបរិស័ទ្ធគោរពស្រឡាញ់ចូលចិត្តច្រើន។

សម្តេចតេជោ បានបន្ថែមទៀតថាលើកឡើងថា៖” ធ្វើម៉េច បើពុទ្ធបរិស័ទចូលចិត្តព្រះអង្គ ចន្ទ មុនី ហើយ យើងជួយអរទៅ កុំទៅច្រណែននឹងព្រះសង្ឃដូចគ្នា ព្រោះរឿងច្រណែន ជារឿងខុសនឹងធម៌ពុទ្ធសាសនា។

លើសពីនេះទៅទៀត សម្តេច ក៏បានសុំអង្វរ សុំព្រះសង្ឃកុំច្រណែនគ្នាអី ថាបើព្រះសង្ឃដែលមាននិន្នាការនយោបាយ ខ្ញុំព្រះករុណាខ្ញុំមិនថាទេ ប៉ុន្តែពេលខ្លះ គ្រាន់តែព្រះសង្ឃខ្លះមានឥទ្ធិពល ក៏ចេះច្រណែនគ្នាដែរ”។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានវត្តអារាមចំនួន ៥ ១៤៦វត្ត ដោយក្នុងនោះ គណៈមហានិកាយ មាន ៤ ៨៧៦វត្ត និងគណៈធម្មយុត្តិកនិកាយមាន២៧២វត្ត ដែលមានព្រះសង្ឃសរុប ៧១,១៧៤ព្រះអង្គ ក្នុងនោះគណៈមហានិកាយ មានព្រះសង្ឃ ៦៨ ៦៥៩អង្គ៕