តារាម៉ូដែលចិន Ye Ke មិត្តស្រីរបស់តារាសម្តែង Huang Xiaoming ដែលជាអតីតស្វាមីតារាសម្តែង Angelababy បានសារភាពដោយត្រង់ៗប្រាប់អ្នកគាំទ្រនៅក្នុងការLive ថានាងបានធ្វើការវះកាត់កែសម្ផស្សលើរាងកាយប្រហែល៤០%។
យោងតាមគេហទំព័រ Next Apple កាលពីថ្ងៃទី២៦ ខែកញ្ញា បន្ទាប់ពីប្រកាសស្នេហ៍ជាសាធារណៈជាមួយតារាសម្ដែងដ៏ល្បីរួចមក Ye Ke បានក្លាយជាប្រធានបទក្តៅនៅលើបណ្ដាញសង្គម។ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ឈ្មោះរបស់នាងបានជាប់ក្នុងបញ្ជីប្រធានបទក្តៅបំផុតនៅលើ Weibo និង Douyin ដែលជាបណ្តាញសង្គមរបស់ប្រទេសចិន។ មហាជនជាច្រើនបានបង្ហោះរូបភាពចាស់ៗរបស់ Ye Ke យកមកប្រៀបធៀបនឹងបច្ចុប្បន្ន ហើយបានបញ្ចេញមតិលើរូបរាងដែលផ្លាស់ប្តូររបស់នាង។
ក្នុងអំឡុងពេលផ្សាយផ្ទាល់ជាមួយទស្សនិកជន តារាម៉ូដែលរូបនេះបានទទួលសំណួរជាច្រើន «តើអ្នកបានធ្វើការវះកាត់កែសម្ផស្សទេ?» Ye Ke បាននិយាយថា «ខ្ញុំបានធ្វើប៉ុន្តែមិនច្រើនទេ ដូចជារាងកាយទាំងមូលរបស់ខ្ញុំក្លែងក្លាយ ខ្ញុំបានធ្វើឡើងវិញ ៤០% នៃរាងកាយរបស់ខ្ញុំ» ។
Ye Ke មានអាយុ ៣២ ឆ្នាំ បញ្ចប់ការសិក្សាពីសកលវិទ្យាល័យ Shenzhen និងធ្លាប់ធ្វើជាពិធីការិនីនៅស្ថានីយទូរទស្សន៍Shenzhen។ បច្ចុប្បន្ន Ye Ke ជាម្ចាស់ក្រុមហ៊ុនលក់គ្រឿងសម្អាង និងសម្លៀកបំពាក់ ដែលតែងតែផ្សាយផ្ទាល់ការលក់ និងទំនាក់ទំនងជាមួយអ្នកទស្សនា។ នាងបានចូលរួមក្នុងការរចនាសំលៀកបំពាក់ និងម៉ូដែលសម្រាប់ផលិតផលម៉ូតរបស់ក្រុមហ៊ុន។ Ye Ke បានលែងលះជាមួយអតីតស្វាមីកាលពី៤ឆ្នាំមុនហើយមានកូន២នាក់ជាមួយអតីតស្វាមី ដោយកូនៗរស់នៅជាមួយឪពុក។ អតីតស្វាមីរបស់នាងក៏បានបង្ហោះអបអរនាងដូចគ្នានៅពេលអតីតប្រពន្ធនិងតារាសម្តែង Huang Xiaoming ប្រកាសទំនាក់ទំនងជាសាធារណៈ។ មុននឹងការប្រកាសនេះអ្នកទាំងពីរមានទំនាក់ទំនងជាមួយគ្នាជាង១ឆ្នាំ។
ចំណែក Huang Xiaoming និង Angelababy វិញអ្នកទាំងពីរបានប្រកាសលែងលះគ្នា ក្នុងខែមករា ឆ្នាំ២០២២ បន្ទាប់ពីរៀបការបាន៧ឆ្នាំ។ អ្នកទាំងពីរមានកូនប្រុសម្នាក់ជាមួយគ្នាហើយបច្ចុប្បន្នស្ថិតនៅក្រោមការមើលថែរបស់ Angelababy ៕