ប្រទេសចិន ៖ កាលពីចុងខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសចិននឹងចាប់ផ្តើមនាំចូលអាហារសមុទ្រជប៉ុនឡើងវិញបន្តិចម្តងៗ ក្រោយពីចិនបានផ្អាកការនាំចូលអស់រយៈពេល១ឆ្នាំ ដោយសារបារម្ភថា អាហារសមុទ្រជប៉ុនគ្មានសុវត្ថិភាពសម្រាប់អ្នកបរិភោគ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC-Kb7HQ4C-doPgFU0isVmvYqwd-CYs8AnLj2wnKHFAdlDgYtuLEomU-OesOuaNtP4rlnwU1wuYgjezbmc5Vk9mhEo2wY20GL05UR-e7oCxY8gxeVRJZmtqf1ri63xhu-EVYhUkGD5LnjgEQ-oh428zhd08VJkqJjgo8O6OdcsU_nHVGH7JcQ3xDmQ_Heg/s860/image_2024-09-28_14-35-58%20(2).png

រដ្ឋាភិបាលចិនលើកឡើងថា តាំងពីខែសីហា ឆ្នាំ២០២៣ មក រដ្ឋាភិបាលចិនបានចេញបញ្ជាហាមនាំចូលអាហារសមុទ្រពីជប៉ុនជាដាច់ខាត ហើយចិនក៏ចាប់ផ្តើមអនុវត្តបម្រាមនេះ នៅខែតុលា ឆ្នាំ២០២៣ ។ ការហាមឃាត់នាំចូលអាហារសមុទ្រជប៉ុន ដោយសារជប៉ុនបង្ហូរទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIZpQjQofgDDYj8Z3DYHlq7cYNooNFoErTy653RNvALcNeuGo01egyadJQD66mASe1xqgPHRIl8UX277j5dcjW-qeLh6nICFjT_Q0pYwkrhfFKKTLbzSJQCTR9dCxqgqkHghGay0taqNF-p7K251dOjSJ73TiTve7puFhGIpfOZFi1PoOcUZP3Lla7iebM/s1280/image_2024-09-28_14-35-58.png

ប៉ុន្តែរដ្ឋាភិបាលជប៉ុននិយាយថា ទឹកបង្ហូរចេញពីរោងចក្រថាមពលនុយក្លេអ៊ែររបស់ខ្លួនមានសុវត្ថិភាព និងទទួលការគាំទ្រពីទីភ្នាក់ងារនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ។ ការបង្ហូរទឹកកខ្វក់នេះបានធ្វើឱ្យចិនតវ៉ាយ៉ាងខ្លាំងថា គឺជាទង្វើមួយឃើញតែផលប្រយោជន៍ផ្ទាល់ខ្លួន ហើយចិនក៏បានហាមនាំចូលអាហារសមុទ្រជប៉ុនគ្រប់ប្រភេទ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXxcd-yRh2GDt_ozzuwBmbl_4vkq_vvt8fLd_kvHqUMxXAcSHD9HwWRYLSgGyR8eOGPeu1ZI7t3b40diFzANMcTtz9x832iE6gpmKY_ztgZfQpEzIxhhLvqlwoX4B1jGTjKbMjdAV70lupmeoe5nsrwm5rKrrN-AoYcjjlMRHS-QilZClEtGkMq8qq5Z7V/s1280/image_2024-09-28_14-35-59.png

នៅខែកញ្ញា ឆ្នាំ២០២៤នេះ ប្រទេសចិន និងជប៉ុនបានឯកភាពគ្នាពាក់ព័ន្ធនឹងការបង្ហូរទឹកចេញពីរោងចក្រនុយក្លេអ៊ែរ ទើបចិនសម្រេចចិត្តលុបចោលការផ្អាកនាំចូលអាហារសមុទ្រជប៉ុន ដែលចិនបានអនុវត្តអស់រយៈពេល១ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5FtDlvmTq7qtyaHZDtpEgVsL0iWWVqFCIx93mM6fM8jPHrOFsm9CsKtQiKXn0knRPXjGrA9LaI_1hIY626OpbP-Yb7l4_s9oAALDuglFCXu8QH-QNGDccv_hLo-4xQBDfh56guolQiTsgKDIRdk81iHE2ewBwWOmjFmGP_zpMqfEeHzv7IjKV0Jv7-SUZ/s1600/image_2024-09-28_14-36-00.png

ក្រសួងការបរទេសរបស់ចិនឱ្យដឹងថា នឹងចាប់ផ្តើមកែតម្រូវវិធានការពាក់ព័ន្ធទាំងអស់ដោយផ្អែកលើកត្តាវិទ្យាសាស្ត្រ ហើយចិននឹងនាំចូលអាហារសមុទ្រជប៉ុនបន្តិចម្តងៗ ដើម្បីឱ្យស្របតាមបទប្បញ្ញត្តិ និងស្តង់ដារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgovW0qDnRSr2cIu1gZL2_ZAZ0lTcSfCC-vdcH3x-mKoe_9ka9nahIvXYb2KuhOscVJylKAb19-ZiTo_Zh8rtN8fWENWkiEtz_zFT5WMwSkL0dwcFL2fD05MkzPmFOcDLyzWA_VPRPuwUzX-bS0KO9O3LwUn7KuVuXV10xcme8hyHTfUD3BW7ZK4d6gPb_o/s3000/image_2024-09-28_14-36-01.png

ចំណែកនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានថ្លែងថា ជប៉ុនរីករាយណាស់ ដែលចិនសម្រេចចិត្តនាំចូលអាហារសមុទ្រជប៉ុនឡើងវិញ ក្រោយពីផ្អាកអស់រយៈពេលយ៉ាងយូរ ។ ជប៉ុននឹងត្រួតពិនិត្យគុណភាពទឹកដែលបង្ហូរពីរោងចក្រថាមពលនុយក្លេអ៊ែរបន្ថែមទៀត ដើម្បីផ្តល់ទំនុកចិត្តដល់អតិថិជនថា អាហារសមុទ្រជប៉ុនពុំប៉ះពាល់សុខភាពទេ ៕