ប្រទេសជប៉ុន៖ នៅប្រទេសជប៉ុនដើម្បីទាក់ទាញអតិថិជន ម្ចាស់ហាងតែងមានគំនិតប្លែកៗជាច្រើន ដូចជាការបម្រើភ្ញៀវដោយសេវាកម្មទះកំផ្លៀង ខណៈភោជនីយដ្ឋានខ្លះទៀតធ្វើត្រាប់តាមពន្ធនាគារ ដោយអតិថិជនត្រូវបានគេដាក់ខ្នោះដៃជាដើម។ ទោះជាយ៉ាងណាថ្មីៗនេះភោជនីយដ្ឋានមួយដែលមានឈ្មោះថា Bato Cafe Omokenashi វិញក៏មិនធម្មតាដែរ ដោយសារមានបម្រើសេវាកម្មស្តីបន្ទោសអតិថិជន និងយកស្បែកជើងវាយអតិថិជនជាដើម ដែលបច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្តាញសង្គមទាំងក្នុង និងក្រៅប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKtmNOeARa7xoQQcAmghOEGnyRfgNZRALe6votCh2U_kNIPDuGnZefTxJiIgEAdQ-IivIP2OhlyhVIMyCOQdJF62q3UHfCP183euuJcmrCeLD2pR630npH38UTDO4JvqrfQorNrWtFWoQoMfczc8SnqJDeSHjB5e2Dk6136YGvRBspi0O_nqVeFyYMyqhI/s1366/image_2024-09-28_14-49-12.png

Bato Cafe Omokenashi គឺជាភោជនីយដ្ឋានដែលទើបតែបើកថ្មីៗនោះទេក្នុងទីក្រុងតូក្យូ មានបម្រើសេវាកម្មស្តីបន្ទោសអតិថិជន និងយកស្បែកជើងវាយអតិថិជន ដែលសព្វថ្ងៃកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង។ សេវាកម្មនេះត្រូវបានបំផុសគំនិតដោយកម្មវិធីទូរទស្សន៍មួយដែលដឹកនាំដោយ Nobuyuki Sakuma ។ ហេតុនេះសម្រាប់ភ្ញៀវដែលចង់ទទួលបានបទពិសោធន៍ថ្មីៗ ប្លែកៗអាចមកហាងនេះផ្ទាល់ ដើម្បីស្តាប់ពាក្យមិនល្អ ឬគម្រុះគម្រើយពីបុគ្គលិក និងត្រូវបុគ្គលិកវាយប្រហារដោយស្បែកជើងជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAnNIgOnGlt7A0k1qodPZccnI4EalJYIThiSvjwx2PZTeab2-gbgpIzp9Jg7Y4ZImtonf6CEQR8QT7_dhq7EOWkKcjz0r7b2qGkMunYVaqR7cOHZ8NR65kjwMeKhx3B8qom9apIZbYrsmHLLZWfEEmnGjOcNtFKs5kOztv1YNB2FvpMDGf8gBuDCNDtk1b/s1200/image_2024-09-28_14-49-13.png

ទោះជាយ៉ាងណាការធ្វើអាកប្បកិរិយាបែបនេះគឺជាការសំណូមពរពីអតិថិជននោះទេ ដូច្នេះបុគ្គលិកក្នុងហាងត្រូវតែធ្វើតាមអតិថិជនដូចជាការស្តីបន្ទោស ឬវាយនឹងស្បែកជើងជាដើម។ អតិជនខ្លះសំណូមពរបុគ្គលិកក្នុងហាងឱ្យវាយពួកគេចំមុខ ហើយអ្នកខ្លះទៀតក៏សំណូមពរឱ្យបុគ្គលិកក្នុងហាងវាយពួកគេនឹងគូទផងដែរ។ ទោះបីជាយ៉ាងនេះក្តីមនុស្សជាច្រើនដែលបានពិសោធសេវាកម្មនេះ បាននិយាយថា អាហារនៅ Bato Cafe Omokenashi គឺពិតជាឆ្ងាញ់ខ្លាំងណាស់ ព្រោះមានរសជាតិប្លែក និងពិសេសខុសពីហាងដទៃ។ លើសពីនេះអតិថិជនក៏មានការចាប់អារម្មណ៍ចំពោះបុគ្គលិកស្រីៗនៅទីនោះផងដែរ ដោយសារពួកគេមានសម្រស់ស្រស់ស្អាតនិងមានភាពរួសរាយរាក់ទាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBhnFK7-kxisEu9oyfjDsTrAEws2WFUmW9_VqFqC7-Gg8Jr7LoXRDPWwMvacI5rGqHh-P_JMD43fBQs_ZgykqD-9zgVgMzHDsTLGEyVXm7_5InNMOKgXG_ntYKE8k2aXvtjoxz3TzpyUB5HsHy3MhvLWty9KkEauegR45dm69VMAbaK2eXCFoo5FBjByCf/s1200/photo_2024-09-28_14-18-06%20(2).jpg

គួរបញ្ជាក់ដែរថា ការបើកហាងដោយមានបម្រើសេវាកម្មចម្លែកៗបែបនេះមិនមែនជាលើកទីមួយក្នុងប្រទេសជប៉ុននោះទេ កន្លងមកហាងជប៉ុនជាច្រើនបានប្រើវិធីសាស្ត្រនេះ ដើម្បីទាក់ទាញអតិថិជន។ ជាក់ស្តែងដូចភោជនីយដ្ឋាន Shachihoko អ៊ីចឹងគឺមានបម្រើភ្ញៀវដោយសេវាកម្មទះកំផ្លៀង ហើយថ្មីៗនេះព្រះសង្ឃមួយអង្គបានបើកក្លឹបរាត្រីមួយក្នុងទីក្រុងតូក្យូ ក៏កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1UkF_mE9hYrmMGrg2vJU_EzxEm1qmGjNWwlf_Ix_COkXd93v-ncDMHCFTJdy4_H8bpcnkWS0nt_hecmTInyUJMmZoDc9G5arWiI8ndsatJ32-1yYeS8iohrAlceUUvzZ2494JxrFWt-GYgniPhAtVA0EiaYYLwAJx-NQH0os-C5YkXU-eDqk8G76dQ5-K/s1280/photo_2024-09-28_14-18-06.jpg