Home ព័ត៌មានអន្តរជាតិ យន្តហោះដឹកអ្នកដំណើរដែលលឿនជាងសំឡេងនឹងដាក់ដំណើរការពេលឆាប់ៗនេះ

យន្តហោះដឹកអ្នកដំណើរដែលលឿនជាងសំឡេងនឹងដាក់ដំណើរការពេលឆាប់ៗនេះ

108
0

សហរដ្ឋអាមេរិក ៖ ជាទូទៅ ការធ្វើដំណើរផ្លូវឆ្ងាយឆ្លងពីប្រទេសមួយទៅប្រទេសមួយទៀត អ្នកដំណើរត្រូវចំណាយពេលជិះយន្តហោះជាច្រើនម៉ោង ទើបទៅដល់គោលដៅ ។ វាជាបញ្ហាមួយដែលធ្វើឱ្យមនុស្សភាគច្រើនធុញទ្រាន់យ៉ាងខ្លាំង និងពុំចង់ជិះយន្តហោះផ្លូវឆ្ងាយ ប៉ុន្តែមិនយូរទេ អ្នកដំណើរនឹងចំណាយពេលជិះយន្តហោះឆ្លងប្រទេសរយៈពេលខ្លីប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1JQq64Pxldr_OXTWWdmgeQ-jayiqpcSNQZ96_YFB_I3Z2rQtq_qsY79Qo7Jt-azBi0c-8_KaCypU78J_yaPQ8qzEkKcskJIU1Wb6hima3swUClFSvdhXegJ-6ft4TUJvHuMoOUjV1pPjSyQyVhFZAtPl2Ym6h2dEzzROcTfk6Phi7QRBBh_XJBZXsLjV6/s1200/image_2024-10-09_08-19-09%20(2).png

Venus Aerospace គឺជាក្រុមហ៊ុនអាកាសចរណ៍អាមេរិកបានបង្ហាញយន្តហោះមានល្បឿនលឿនជាងសំឡេង សម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយឱ្យកាន់តែឆាប់រហ័សជាងមុន ។ ក្រុមហ៊ុនបញ្ជាក់ថា អ្នកដំណើរអាចជិះយន្តហោះនេះពីអាមេរិកទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយចំណាយពេលខ្លីបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcIzGNIfPv3M3vVqbnarbblt0RsuRRCx6muLraLizOR_CQ6CCZ3T1LBQDemzzYvX83PMmfCZel8A5-7aDbPtb7dFx_6AueB_e1z0NwOXHDkwI8CjZK4U0nMnJXBOin4qr_qTP9ZBW4C_RbidIkBuTAIVZdLmViE8auxoWJ-qqdg156IuqG16XGlvsjv2vX/s1200/image_2024-10-09_08-19-09%20(3).png

ក្រុមហ៊ុន Venus Aerospace លើកឡើងថា ពេលក្រុមហ៊ុនផលិតយន្តហោះឈ្មោះ «Venus Stargazer M4» រួចហើយ យន្តហោះនេះនឹងអាចហោះហើរក្នុងកម្ពស់៥០គីឡូម៉ែត្រពីដី និងហោះក្នុងល្បឿន៤.៩០០គីឡូម៉ែត្រក្នុង១ម៉ោង ។ យន្តហោះនេះនឹងអាចហោះហើរក្នុងចម្ងាយផ្លូវរហូត៨.០០០គីឡូម៉ែត្របាន ដែលចំណាយពេលត្រឹមតែ២ម៉ោងប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv9wOL6aZjmDm3AS7T_t35qqM4M8Od7iNVI1cSTyLhKo8-0bGsxb42aHCXQFceZEbtgYbGvEZTVFzdaPijvN7VLpzQGNwZpZ9_1nwnwFN9O8Co4UtFqV5JWfKuTUvdV7-UWRn0YBT08bt3sP4MFdiYeN8ZhS8EGSpTvfRtGuiCDu5XM5DtEelw-Ati36sF/s1280/image_2024-10-09_08-19-09.png

ក្រុមហ៊ុនបញ្ជាក់ថា យន្តហោះ Venus Stargazer M4 នឹងអាចហោះហើរចាកចេញពីទីក្រុងសាន់ហ្វ្រែនស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយគ្រាន់តែចំណាយពេល២ម៉ោងប៉ុណ្ណោះ ។ វាជារយៈពេលខ្លីបំផុត បើធៀបនឹងការហោះហើររបស់យន្តហោះដឹកអ្នកដំណើរទូទៅ ដែលបានចំណាយពេលចាប់ពី៩ម៉ោង ទៅ១០ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigUjdzQjfZIl9tOMF-eGOQq8dINUin7USILHipgtW7qn4-uBRHItCb0X9aT6tLh3IUg31_Y3iq0v9Vn_okWuK-AsF1v5kFqlaCHQoQQKj7Fxv7XcTxpwyoFvtw7CsuqRdYWxd3an_NhqzwwDsz1kDx_zhrA4LGsHtWUzAYpW2yA-R-uCGc57NYTIscYrvX/s1020/image_2024-10-09_08-19-10.png

យន្តហោះអាចហោះហើរបានលឿនបែបនេះ ដោយសារក្រុមហ៊ុនប្រើប្រាស់ម៉ាស៊ីនតាមបច្ចេកវិទ្យាទំនើប ដើម្បីឱ្យយន្តហោះអាចហោះហើរលឿនជាងសំឡេង ។ រីឯការដំណើរការរបស់ម៉ាស៊ីនយន្តហោះនឹងពុំប្រើប្រាស់ប្រេងឥន្ធនៈ និងអុកស៊ីសែនទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_biGiOVNH-9LzF24sQNl2uSkA9dCyDo6kG_DF0QKqmj-KdDvfrrx7hKgjDaRCCQbPViTwgDuq8Kl11Nqln8-0w1OWRB9un3gvT1D1LojcIFsrLsLtebuscK3oCfXj1fVEdaaEglIZ5iQRy44f9jOWUk8KqNVYROI-_aVx0-zwJn8wICObIPFcxSp_i9oP/s686/image_2024-10-09_08-19-23.png

លើសពីនេះ ក្រុមហ៊ុនមានគោលដៅធ្វើឱ្យយន្តហោះ Venus Stargazer M4 អាចហោះហើរកាន់តែលឿនជាងនេះ សម្រាប់បំពេញតម្រូវការធ្វើដំណើរផ្លូវឆ្ងាយរបស់អតិថិជន និងអាចសន្សំសំចៃការចំណាយថវិកាផងដែរ ៕