Home ព័ត៌មានជាតិ ក្រសួង ប្រកាសចាត់វិធានការលើអ្នកបង្ហោះ “វិញ្ញាសាប្រឡងបាក់ឌុប” តាមបណ្តាញសង្គម

ក្រសួង ប្រកាសចាត់វិធានការលើអ្នកបង្ហោះ “វិញ្ញាសាប្រឡងបាក់ឌុប” តាមបណ្តាញសង្គម

123
0

នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ នេះ គេប្រទះឃើញមាន ការបង្ហោះជាច្រើន ពាក់ព័ន្ធនឹងប្រធានវិញ្ញាសា ក្នុងដំណើរការសំណេរសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤។

ជុំវិញករណីនេះ ក្រសួងអប់រំ បានធ្វើការណែនាំដល់បេក្ខជន អនុរក្ស គណៈមេប្រយោគ ប្រធានមណ្ឌលប្រឡង និងគណៈកម្មការនានា មិនត្រូវសរសេរ ឬថតចម្លងប្រធានវិញ្ញាសានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមគ្រប់រូបភាព ដើម្បីបង្ហោះចែកចាយនៅតាមបណ្តាញសង្គម។

ដោយឡែក ការបង្ហោះវិញ្ញាសាប្រឡងលើបណ្តាញសង្គម ជាអំពើហាមឃាត់ ម្ចាស់គណនីនៃបណ្តាញសង្គមនានា ដែលបានបង្ហោះវិញ្ញាសាប្រឡងទាំងអស់ ត្រូវលុបចេញជាបន្ទាន់ មុនពេលក្រសួងមានវិធានការផ្លូវច្បាប់៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjnjwocIHHydfuu6yTAIrf9v7z4hcteAJ0qnhpF1Jkhcga_qCIUi-CyXLGmClVwdys1Cc7FmRV4Ek4n6Yf-vhusMO5aC5Msl35LDy_Sh8N7r91tp_dbUzLF9uetUWTYn3yIKAViCw7-OTnXadnYu6OXfSC61JS_OYjpv2pB99Bqk-jE_6KbjgLaSe0r3mq/s1752/462372104_941262411360516_7670833796408263439_n.jpg