ក្រុមអ្នកស្រាវជ្រាវ នៃក្រសួងបរិស្ថាន បានរកឃើញ ផូសុីលឈើ មានអាយុកាលចន្លោះពី ២៥០ទៅ៣០០លានឆ្នាំ នៅលើភ្នំកងវ៉ា ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
តាមរយៈការសិក្សា ផូស៊ីលឈើទាំងនេះ អាចស្ថិតនៅលើកោះ ឬដីគោកក្នុងពេលមួយ ក្នុងសម័យកាល Permian ដែលមានអាយុ ន្លោះពី២៥០ទៅ៣០០ លានឆ្នាំ ក្នុងស័ក Paleozoic។
លើសពីនេះទៅទៀត ផូស៊ីលទាំងនេះ ក៏ទំនងជាមានទំនាក់ទំនងជាមួយពពួកផូស៊ីលសត្វសមុទ្រ ក្នុងតំបន់នោះផងដែរ។
ផូស៊ីលនេះ គឺជាផូស៊ីលមួយក្នុងចំណោមច្រើនទៀត ដែលរកឃើញនៅតំបន់ការពារធម្មជាតិចំនួន ១៤កន្លែងនៅក្នុងខេត្តរតនគីរី ស្ទឹងត្រែង ព្រះវិហារ កោះកុង និងបន្ទាយមានជ័យ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២១កន្លងទៅ កម្ពុជាក៏ធ្លាប់រកឃើញផូសុីលឆ្អឹងដាយណូស័រ នៅកោះប៉ោ ជាប់ដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុងផងដែរ៕