Kendall Jenner ដែលជាតារាម៉ូដែលល្បីល្បាញម្នាក់របស់អាមេរិក បានបង្ហាញអាថ៌កំបាំង ២ យ៉ាងនៃការថែរក្សាសម្រស់របស់នាងឱ្យកាន់តែទាក់ទាញ ស្រស់ស្អាត ស៊ីវិល័យ និងទាន់សម័យ។ ស្ថិតនៅវ័យ ២៨ ឆ្នាំតារារូបនេះត្រូវបានគេសរសើរថា រូបរាងរបស់នាងគឺល្អឥតខ្ចោះ នេះក៏ដោយសារតែនាងបានអនុវត្តរូបមន្តធម្មជាតិដូចខាងក្រោម៖
១.លាងមុខជាមួយទឹកដោះគោស្រស់៖ ជារៀងរាល់ថ្ងៃ Kendall Jenner តែងតែជឿជាក់លើការប្រើទឹកដោះគោស្រស់ធម្មជាតិដើម្បីសម្អាតស្បែករបស់នាង។ ទឹកដោះគោស្រស់មានសារធាតុរ៉ែជាច្រើន ដើម្បីជួយធ្វើឱ្យស្បែកទន់ និងជំរុះកោសិកាចាស់ៗ ផ្តល់សំណើមដល់ស្បែក ក៏ដូចជាជួយឱ្យស្បែកកាន់តែរលោង។

២.លាបឡេការពារកម្តៅថ្ងៃជាប្រចាំ៖ ទោះបីជាតារាម៉ូដែលអាមេរិករូបនេះមមារញឹកនឹងការងារខ្លាំងក៏ដោយ ក៏នាងតែងតែឆ្លៀតពេលថែរក្សាស្បែក និងខ្លួននាងជារៀងរាល់ថ្ងៃ។ ទោះបីជាស្បែករបស់ Kendall មិនមានបញ្ហាអ្វីក៏ដោយ ក៏នាងនៅតែត្រូវថែរក្សា និងការពារវាជានិច្ចដោយការលាបការពារកម្តៅថ្ងៃ។ ក្រៅពីធ្វើតាមទម្លាប់ថែរក្សាស្បែកនៅផ្ទះ តារាវ័យ ២៨ ឆ្នាំរូបនេះក៏ត្រូវជួបពិភាក្សាជាមួយគ្រូពេទ្យជំនាញស្បែកម្តងម្កាលផងដែរ។
លើសពីនេះ Kendall ក៏កំណត់អាហារដែលបង្កគ្រោះថ្នាក់ដល់ស្បែក ដូចជាសូកូឡា អាហារសម្រន់ដែលមានកាឡូរីខ្ពស់ និងខ្លាញ់ខ្ពស់។ ដោយតារាស្រីរូបនេះ ជាទូទៅច្រើនញ៉ាំផ្លែឈើ និងបន្លែ ផឹកទឹកបន្លែបៃតង និងបន្ថែមសារធាតុចិញ្ចឹមគ្រប់ពេលវាលា។ នាងក៏ឧស្សាហ៍ធ្វើលំហាត់ប្រាណដែលមានប្រយោជន៍ច្រើនសម្រាប់សុខភាពស្បែក ផ្លូវចិត្ត និងរាងកាយផងដែរ។ ការធ្វើលំហាត់ប្រាណជាទៀងទាត់នឹងជួយឱ្យប្រសើរឡើងនូវលំហូរឈាមនៅក្នុងរាងកាយ ក៏ដូចជាយកជាតិពុលចេញពីរាងកាយជួយឱ្យស្បែកក្មេងជាងវ័យទៀតផង៕