ពេលប្រើប្រាស់បន្ទប់ទឹកសាធារណៈ មនុស្សភាគច្រើនឆ្ងល់ថា ហេតុអ្វីគេទុកប្រហោងធំៗនៅក្រោមទ្វារ ហើយការធ្វើទ្វារបែបនេះនឹងប៉ះពាល់ដល់ឯកជនភាពដែរឬទេ? រីឯមនុស្សខ្លះទៀតបារម្ភថា ប្រហោងនៅក្រោមទ្វារបន្ទប់ទឹក ធ្វើឱ្យពួកគេខ្មាស់អៀនពេលចូលបន្ទប់ទឹក ។ ការពិត ការធ្វើទ្វារបន្ទប់ទឹកបែបនេះមានប្រយោជន៍យ៉ាងច្រើន ។.png)
*ងាយស្រួលសម្អាត ៖ បន្ទប់ទឹកសាធារណៈត្រូវទទួលការសម្អាតជានិច្ច គឺសម្អាតជាច្រើនលើកក្នុង១ថ្ងៃ ។ ហេតុនេះ ប្រហោងនៅក្រោមទ្វារបន្ទប់ទឹកនឹងធ្វើឱ្យបុគ្គលិកងាយស្រួលសម្អាត និងឆាប់រហ័ស ។
*ងាយស្រួលត្រួតពិនិត្យ ៖ ករណីអ្នកប្រើប្រាស់បន្ទប់ទឹកងងឹតមុខដួល ឬមានបញ្ហាសុខភាព គឺមនុស្សនៅក្រៅបន្ទប់ទឹកនឹងអាចឃើញអ្នកងងឹតមុខដួល និងរកវិធីជួយសង្គ្រោះភ្លាមៗ ។ ក្រៅពីនេះ មនុស្សនៅក្រៅបន្ទប់ទឹកក៏អាចចាក់សោរទ្វារពីផ្នែកខាងក្នុងតាមរយៈប្រហោងនេះ ដោយពុំចាំបាច់កំទេចទ្វារ ។.png)
*កំណត់អាកប្បកិរិយាមិនសមរម្យ ៖ បើទោះជាប្រហោងនៅក្រោមទ្វារបន្ទប់ទឹកធ្វើឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ថា ពុំបានបិទជិតទាំងស្រុង ប៉ុន្តែវាអាចជួយការពារអាប្បកិរិយាមិនសមរម្យ ឬទង្វើខុសច្បាប់ក្នុងបន្ទប់ទឹក ។
*សន្សំសំចៃការចំណាយ ៖ តម្លៃធ្វើទ្វារបន្ទប់ទឹកមានប្រហោងក្រោម គឺមានតម្លៃថោកជាងការធ្វើទ្វារបិទជិតទាំងស្រុង ។ ហេតុនេះ ការធ្វើទ្វារបែបនេះអាចជួយឱ្យម្ចាស់អាជីវកម្មសន្សំសំចៃការចំណាយ ។.png)
*បំបាត់ក្លិនបានល្អ ៖ បើយើងប្រើប្រាស់បន្ទប់ទឹកបិទជិត គ្មានខ្យល់ចេញ-ចូល យើងនឹងធុំក្លិនស្អុយមិនខាន ។ ហេតុនេះ ការទុកប្រហោងនៅផ្នែកខាងលើ និងក្រោមទ្វារបន្ទប់ទឹក នឹងធ្វើឱ្យខ្យល់ចេញ-ចូលបានល្អ និងបំបាត់ក្លិនបានល្អ ។
*ងាយស្រួលពិនិត្យថាបន្ទប់ទឹកមានអ្នកប្រើប្រាស់ឬអត់ ៖ បើទ្វារបន្ទប់ទឹកបិទជិត គ្មានប្រហោងសោះ នឹងធ្វើឱ្យយើងយល់ខុសថា មានមនុស្សនៅខាងក្នុង ហើយពុំហ៊ានបើកទ្វារ ។ ប៉ុន្តែការពិត គ្មានមនុស្សនៅខាងក្នុងទេ ទើបគេទុកប្រហោងនៅក្រោមទ្វារដើម្បីដឹងថា មានអ្នកប្រើប្រាស់ឬអត់ ។
*កំណត់រយៈពេលប្រើប្រាស់បន្ទប់ទឹក ៖ ការទុកប្រហោងទ្វារ នឹងធ្វើឱ្យអ្នកប្រើប្រាស់បន្ទប់ទឹកប្រញាប់ប្រញាប់ចេញមកវិញពេលបន្ទប់បង់រួច ពីព្រោះមនុស្សខ្លះចូលចិត្តលេងទូរស័ព្ទក្នុងបន្ទប់ទឹក ។ ហេតុនេះ ប្រហោងនៅក្រោមទ្វារជួយឱ្យអ្នកផ្សេងទៀតពុំរង់ចាំយូរ និងចៀសវាងបញ្ហាមនុស្សច្រើនឈរតម្រង់ជួររង់ចាំបន្ទប់ទឹក ។
*ងាយស្រួលទទួលជំនួយពីខាងក្រៅ ករណីអស់ក្រដាសអនាម័យ ៖ បន្ទប់ទឹកសាធារណៈខ្លះគ្មានក្រដាសអនាម័យទេ ហើយយើងអាចសុំឱ្យអ្នកខាងក្រៅហុចក្រដាសអនាម័យឱ្យតាមរយៈប្រហោងក្រោមទ្វារ ៕










