Home Blog Page 828

លោកស្រី អ៊ឹម សុគន្ធា បង្ហើបពីមូលហេតុមិនប្តឹ.ងស្ថាប័ន MGI ទោះខាតលុ.យរាប់សិបម៉ឺនដុល្លារ

0

លោកស្រី អ៊ឹម សុគន្ធា អ្នកគ្រប់គ្រងកម្មវិធី Miss Cosmo Cambodia 2024 ចេញមកបង្ហោះសំណេរយ៉ាងមិនអស់ចិត្តចំពោះអ្នកមួយចំនួនយកវីដេអូពីកម្មវីធី Miss Grand International មកបង្ហោះទាំងគេប្លុកពេញមួយប្រទេសធ្វើឱ្យលោកស្រីខ្មាសផ្ទះលេខ២ខ្លាំងណាស់។ យ៉ាងណាមានគណនីមួយបាននិយាយថាអ្នកនាងអស់រាប់ម៉ឺនដុល្លារទាំងមិនហ៊ានប្តឹងគេ ដែលធ្វើឱ្យ ND រូបនេះចេញមកទម្លាយពីមូលហេតុមិនបានប្តឹងស្ថាប័ន MGI។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb9_SMKi21TzFS13oIRgICQ-sYxgNgGbsPWiettJrMd8KtDvxYeItw6h-pWogKSiwFZFhSMZH8_ji8k6IhTFfvzno9deWVBwptXlqHXXhezI_hwJAyeXh0hmLkSjUYf1gASPrQfzWImwBkZs5k7L5GgcUW_tpsds4NZUZE0U4_VeaHDEKPn3Jpi_Zb_fXY/s960/image_2024-10-23_13-54-04%20(2).png

កាលពីយប់ថ្ងៃទី២២ តុលា លោកស្រី អ៊ឹម សុគន្ធា បានចេញមកបង្ហោះសំណេរមួយថា «កុំថាឡើយចូលមើលកម្មវិធីនឹង សូម្បីតែអូសឃើញ ក៏រំលងចោលដែរ ហើយសុំមិនយល់អ្នកយកមកផុស ស៊ែរពីកម្មវិធីគេបានអីមកវិញ ខ្មាសផ្ទះលេខ2ណាស់គេblockមួយប្រទេសហើយនៅ តាមយើងកម្មវិធីគេមកផុសពេញនឹងទៀត»។ ការបង្ហោះនេះមានគណនីមួយបានចែករំលែកការបង្ហោះរបស់លោកស្រី អ៊ឹម សុគន្ធា ដោយបានដាក់ខេបសិនថា «កុំតូចចិត្តអី ការស៊ែរការនិយាយគឺបង្ហាញតែចំណុចអវិជ្ជមាន។ ចុះលោកស្រីគេវាយប្រហារនិងសើចចំអកយកលុយបោកនិង ពេលវេលាបើគិតទៅអស់រាប់សែនដុល្លារមិនទាំងហ៊ានប្តឹងគេផង។ អត់យល់?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEOh2IR1FccVTPBl6QZbFHuG1YDJ_EodEntVtDWmnc807reEt2gOMaY9ag7obYRVgnFNyLrjmJyIrpPq_hhzFmPqHUTjejj5YBy6zOwaEC-QcU-9hpWnD6E0lylY0iiDbCB-DWPHviDDQZXsBE1-_nmhUebfiXdcXHITCqeVz0c3fJPtT6yf4BT9aLND1y/s2048/image_2024-10-23_13-54-07.png

ខេបសិនរបស់ម្ចាស់គណនីខាងលើដែលលើកឡើងថាលោកស្រីមិនហ៊ានប្តឹងស្ថាប័ន MGI ដែលខាតលុយរាប់សែនដុល្លារនេះលោកស្រី អ៊ឹម សុគន្ធា បានបញ្ជាក់ថា មិនមែនចេះតែប្តឹងនោះទេព្រោះអាចមានរឿងរវាងប្រទេសនិងប្រទេស ចំណាយលុយនិងពេលវេលាច្រើនខាតពេលរកស៊ី។ អតីតអ្នកគ្រប់គ្រង Miss Grand Camboida បានឆ្លើយតបថា «ប្អូននិយាយមកមានគិតអត់ មានបានអានច្បាស់អត់? បើ និយាយរឿងអវិជ្ជមានបងមិនថាទេ តែបើផុសកម្មវិធីគេ ប្រលងនឹងបានអីមកវិញ…ហើយប្អូននិយាយថាគេបោកបងរាប់សែនដុលារ បងមិនធ្វើអីគេនឹងយ៉ាងមិចវិញ? ការ ប្ដឹងមិនមែនជាការងាយស្រួលដូចការគិតរបស់ប្អូនទេ បញ្ហានេះបើដោះមិនស្រួលនឹងមានបញ្ហាធំរវាងប្រទេស នឹងប្រទេស ហើយប្តឹងម្តងៗអស់លុយរាប់ម៉ឺនដុលារ ចំណាយពេលវេលាច្រើនណាស់ ខាតពេលរកស៊ីខ្ញុំណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCo8RQVIxKvG7lGOBtYDzLmZtHqykAyznppkHon3lgG6ZrWNfXijay39qOs5WQpJQrZdeIPQxY6ZGqiSEAF5CnSdEsPE5FqXL1taMf_X6Tvgc4l3ziQ-_IfkSIp79dTj3qLs7AQKBO5gb9ZygFeo8jag6M9il3gOXrSOIbW0YtZRw-n2XQ12x_GqHOu38G/s1440/image_2024-10-23_13-54-13.png

លោកស្រីបន្តទៀតថា «ធ្វើអ្វីក៏ដោយត្រូវគិតមុខគិតក្រោយមិនអាចតាមតែ ចិត្តក្តៅ និយាយដូចប្អូនមិនចេះគិតចឹងទេ បងដល់ចំណុចនេះបងឆ្លងកាត់រឿងច្រើន មនុស្សល្អ អាក្រក់ក៏បងជួប ហើយ បងមិនចង់មានរឿងនឹងកាន់តែវែងឆ្ងាយទៀតទេ លុយបងរកបានតែបើពេលឈ្លោះគ្នាយកឈ្នះចាញ់បងគ្មានពេលទេ ឱ្យតែបងប្អូនខ្មែរចេះរួបរួមគ្នា មិនគ្រាំ ទ្រកម្មវិធីនឹងបងអស់ចិត្តហើយ លុយបងសុខចិត្ត បោះចោលមិនបងល្ងង់ទេ តែបងឱ្យកុំឱ្យជាប់កម្មពារគ្នាទៀត អ្នកចង់បានរបស់គេមិនចម្រើនទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDpVx8_1cax7nKSwYUKe6NFwrCoIqpnyVvDyrO7dRzJdk7GVzWbMWOgMpjKaFWHFyE7EHyOtAg-wbkOlbjCYRY8W3XcnCQWOvhjDSR6h_TF5JvYQlMoqxTv59VTnGgzoXSHv4XGSM0PGZISUEdYBWPcI6kBhGwEyQdeTSr0aPrgEuqGkc3yq9QamiC_mrO/s1440/image_2024-10-23_13-54-16.png

គួរបញ្ជាក់ថា តាមការបញ្ជាក់របស់លោកស្រី អ៊ឹម សុគន្ធា កន្លងមកក្នុងពេលទិញសិទ្ធិដើម្បីរៀបចំធ្វើជាម្ចាស់ផ្ទះពាក់កណ្តាលគឺចំណាយលុយច្រើនហើយគ្រាន់តែចំណាយលុយរៀបចំកម្មវិធីប៉ុន្មានថ្ងៃមុននឹងមានបញ្ហាចម្រូងចម្រាសគឺចំណាយប្រាក់១០ម៉ឺនដុល្លារទៅហើយ ខណៈ License សម្រាប់រៀបចំកម្មវិធី Miss Grand Cambodia 2025 ក៏បានបង់ប្រាក់ហើយដែរទៅកាន់លោក ណាវ៉ាត់ ៕

ករុណា ពេជ្រ លើកឡើងពីអ.ត្តច.រិត វណ្ណដា យ៉ាងគួរឱ្យភ្ញាក់ផ្អើល

0

វីដេអូដែលតារាចម្រៀងរ៉េបល្បីឈ្មោះ វណ្ណដា បណ្តើរសង្សារបណ្តូលចិត្តនៅទីសាធារណៈតែពីរនាក់បានធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងនោះតារាចម្រៀង ករុណា ពេជ្រ បានទម្លាយពីអត្តចរិតរបស់ វណ្ណដា យ៉ាងគួរឱ្យភ្ញាក់ផ្អើល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEge1ETPuDY_kN04oAcDhm85jp3SCW6YQUt2OcXMNisHxHR7qzO1BtEf5kNe9IvmTn5oJIBdieNX-KfZWCh4N_Y-xWupSA5ZCalpw50FfG4QFKyPy0GKHgw_HijUhiIm8jhfHhRZTYEJFbxQGUm1vLklj8ERlbwLOl3tDMYc3ApB4fGv1_zQGxG_l_qSvf3n/s2048/image_2024-10-23_15-34-55.png

នៅថ្ងៃទី២៣ ខែតុលា តារាចម្រៀង ករុណា ពេជ្រ បានចែករំលែកវីដេអូ វណ្ណដា បណ្តើរ ឡូរីន ដោយលោកបានរម្លឹកកាលពីមួយឆ្នាំមុនក្នុងពេលជួប វណ្ណដា លើកដំបូងនៅវិមានឈ្នះ ឈ្នះ ហើយបានឮការស្រែកហ៊ោរនិយាយថា វណ្ណដា មកដោយលោកបែរខ្នងមើលទៅមុខកុំឱ្យ វណ្ណដា ឃើញ ព្រោះមិនដឹងថាត្រូវនិយាយអ្វីដោយបញ្ជាក់ថាមិនមែនស្អប់ វណ្ណដា នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsiptWj8Gt6GaUxdZQHqcFSe_6WvoY-8x46BxGphqNHWQB18kLCKTdywzzLLdnOtrh66sQSwLhxMAAxcvcSXG3WIlGqQl94pr-yGgPi_KD8pMKph5O4H0iJZtGusMMXbx6CoMGY1ECjriee4HOhwPtOL8vOgznbA3aViKeTpC7QNoLsst2AZDaHJvTg_7K/s2048/image_2024-10-23_15-35-02.png

ម្ចាស់បទ អ្នកកំដរ បានបន្តទៀតថា អ្វីដែលលោកនឹកស្មានមិនដល់ចរិតពិតរបស់ វណ្ណដា
និងបានសរសើរក្រុមការងារ វណ្ណដា បានមើលឃើញលោក ធ្វើឱ្យ វណ្ណដា ចេញពីកៅអី រំលងកន្លែងលោកប្រហែល ៤ ជួរ ដើរមករកលោកលើកដៃជម្រាបសួរ បញ្ជាក់ថាលោក គឺជា អាយដលរបស់គេតាំងពីក្មេង បង្ហាញពីសកម្មភាព ទន់ភ្លន់ ចេះគោរពអោនលំទោន ហើយចេះប្រើភាសាឱ្យតម្លៃកិត្តិយសជុំវិញខ្លួនទោះបីជាអ្នកទាំងពីរមិនដែលបានជួបគ្នាម្តងណាឡើយ។ ស្របពេលជាមួយគ្នានេះ ករុណា ពេជ្រ បានបង្ហាញថាលោកក៏ជាហ្វេនរបស់ វណ្ណដា ម្នាក់ដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhXFTVSc8FvnmdxOqHltNpVeqRNz1bT-c3STbST4wVsyB5St77MvgIcLCmF-v6EWzvKF1_xSYI9yF8Vp0HGhERf-Fza5RY1n14aIjl7NHnUhQrsfCb_GqJN_5AMOBT-2N4ypIfoWvIBDhWFdtfYwJTK_zQgBZij6BC8gvsnROMTXcMyRIZEanOACcKLpGb/s1926/image_2024-10-23_15-34-57.png

ករុណា ពេជ្រ បានសន្និដ្ឋានថា វណ្ណដា ជាមនុស្សដើរចូលសង្គមចុះគ្រប់មជ្ឈដ្ឋានជាមនុស្សដែលមានឪពុកម្តាយ អប់រំបានល្អ សាមញ្ញ មិនឆ្មើងឆ្មៃ ពាក្យសម្តីប្រើចេញមកសុទ្ធជាភាពឱ្យតម្លៃទៅកាន់មនុស្សជុំវិញខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSO1Hz2rBiWsd50dNLxPoBm9FiK12D9af0TclSFI-QMJ2TpwJDKgUBw3PWHRLoyC7lFCGviPSjUlDZ0gTqvV7fjvDfqzypBXjeY8Jr5ek0VsBFGiO90LmkR5b3a9tQyxxnQ7_iq1kvUCDkhz-isDhgaX-F_XU6kccq8EJaP3J16eBfWM4fDCMzGwa5qUIB/s2048/image_2024-10-23_15-35-06.png

តារាចម្រៀងរូបនេះបានបន្ថែមទៀតថាទៅថ្ងៃមុខ វណ្ណដា នឹងកាន់តែជោគជ័យលើវិស័យសិល្បៈហើយបើថ្ងៃណា វណ្ណដា ឈប់សិល្បៈក៏ វណ្ណដា គង់តែជោគជ័យលើវ័ស័យការងារ មុខងារផ្សេងទៀតដែរ វាភាពជោគជ័យនេះបានមកពី ចរិតភាពសាមញ្ញចេះឱ្យតម្លៃមនុស្សជុំវិញខ្លួននេះឯង៕

ព្រឺសម្បុរ! ព្រលឹងលោក កៅ សីហា ចូលក្នុងខ្លួនស្រ្តីម្នាក់ចំពេលបូជា

0

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសាធារណជនបន្ទាប់ពីអ្នកនាង គឹម លីហ្សា បានបង្ហោះវីដេអូមួយដោយបានប្រាប់ថាព្រលឹងលោក កៅ សីហា ចូលទៅក្នុងខ្លួនស្រ្តីម្នាក់ស្រែកទ្រហោយំនិងនិយាយខ្លាំងៗថាហេតុអ្វីយកលោកទៅចំពេលបូជាសពលោក កៅ សីហា ។ វីដេអូនេះអ្នកខ្លះក៏ជឿ អ្នកខ្លះក៏មិនជឿ ខណៈអ្នកខ្លះថាបើមិនជឿកុំប្រមាថព្រោះគេធ្លាប់ជួបជាក់ស្តែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjyhiUHep2uGAKbEUfvdghMlRY7wrz2Cvd3LC7B4-DTefmqqYwnBRVkZw5A6IZBDyj23L33MmkwujzFmK495M4REFLfn6nmd01_L1khwf4NIAOAp5fjOV3_CvRx3BRCouH0DLdClzX2NBsYGcjf0hdgy4sPXOG8mjpQ98a0ndhWQCr-YoLI7koLZFFmuGt/s960/image_2024-10-24_08-39-41.png

រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ អ្នកក្នុងចង្កោមសិល្បៈជាច្រើន សាច់ញាតិ បងប្អូនក្រុមគ្រួសាររបស់លោក កៅ សីហា បានមកជូនដំណើរលោកចុងក្រោយនៅឯវត្តព្រែកឯក។ ការចាកចេញរបស់អ្នកដឹកនាំរឿងរូបនេះបន្សល់នូវសេចក្តីអាឡោះអាល័យជាទីបំផុតពីអ្នកសិល្បៈច្រើនរូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAoR0x5OG7VDA5L71tr1dlOdmU37B08B3Wc_a7ogQUI_lOXx1UX5kKEeRyJdw2EM8Wh6onjwUV7LGhYtyGKWJtPAgpNwrQQCqvfsyY3aW-4hkfKusGebqgjpRPdKnAezhWKL_Jb7cl7RBGCyw4MP7bsa-I9YjuhsrhUOy8d2JPvhCUyYDxxFw9g1U4Wwyb/s1716/image_2024-10-24_08-39-39.png

ជាមួយគ្នានេះទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីអ្នកនាង គឹម លីហ្សា បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមរបស់ខ្លួននាល្ងាចថ្ងៃទី២៣ បានបង្ហាញថាព្រលឹងលោក កៅ សីហា ចូលចំពេលបូជា ដោយនិយាយថា ហេតុអីបានយកគាត់ទៅ?។ ក្នុងវីដេអូដែលបង្ហោះនេះគឺជាសំឡេងរបស់ស្រ្តីម្នាក់ដែលស្រែកបែបនេះដោយសេចក្តីទួញយំមិនអស់អាឡោះអាល័យ។
ការដែលបង្ហាញថា ព្រលឹងលោក កៅ សីហា ចូលចំពេលបូជានេះបានធ្វើឱ្យអ្នកខ្លះបញ្ចេញមតិអាណិតអាសូរដោយបន់ស្រន់សូមឱ្យលោក កៅ សីហា ទៅឱ្យស្ងប់សុខ។ អ្នកខ្លះក៏បង្ហាញថាពួកគេជឿចំពោះរឿងនេះព្រោះធ្លាប់ឆ្លងកាត់រួចមកហើយដែរ។ អ្នកខ្លះក៏ខម្មិនថាឃើញបែបនេះព្រឺសម្បុរតែម្តងនិងមានការលើកឡើងទៀតថាបើមិនជឿកុំប្រមាថ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjib0eAeG2-ncI7ViW035AHS4SfGTsKb8bcfZAtlx2xQgRtAJ__1i7eDvO5EcrF-u4YqOkQB1yIg5ppfvdzAywkZhQy9ApODKo1SQKzQeeHWFaH5oanuz6EnhRMQZ_436wAD4aC55jsBVqglcuzZpMc_AZpz0oEPuyFrYa0eTxhexFsbwicXmbFUfeT83gR/s1280/image_2024-10-24_08-39-40%20(2).png

ទោះយ៉ាងណា ជាមួយនឹងអ្នកមួយចំនួនថាមានព្រលឹងចូលនេះ អ្នកខ្លះមិនជឿថាមានរឿងនេះកើតឡើងនោះទេព្រោះគេថាព្រលឹង៧ថ្ងៃបានដឹងខ្លួន នេះគ្រាន់តែជាអ័ក្សវិញ្ញាណក្លែងក្លាយ។ ការលើកឡើងនេះអ្នកនាង គឹម លីហ្សា បានបញ្ជាក់ថាមុនដំបូងអ្នកមានវត្តមាននៅទីនោះគិតចឹងដូចគ្នាតែការនិយាយស្តី ហៅមិត្តបងប្អូនគឺជាលោក កៅ សីហា ពិតមែន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWW5WOCFt4Vks4SNAWI9WNnXR0uC_CTKN-P6rVr-BhEgfwwAsF7kFjNnPQRPi4HtTvhutFAQwGmvHF_S0lHJxyoQ9mlfijU5t-qBCYV9Ir0jiYrYxjAG0h8APIxNf4tidDHcXgRgzPgz7xzcWWYOcndjKhKMvFjCd4WDBl1qJUrwAt1erjscV0LmwD3rFG/s2048/image_2024-10-24_08-39-40.png

គួរបញ្ជាក់ថា លោក កៅ សីហា ផលិតករអ្នកដឹកនាំរឿងដ៏មានប្រជាប្រិយភាពមួយរូបរបស់ផលិតកម្មហង្សមាសបានទទួលមរណភាពកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ក្នុងវ័យ៤២ឆ្នាំដោយសារតែដាច់សរសៃឈាមខួរក្បាល មុនពេលបញ្ជូលទៅព្យាបាលនៅវៀតណាម៕

មូលហេតុនេះហើយ ដែលអ្នកទេសចរជនជាតិអង់គ្លេសម្នាក់ចង់រស់នៅប្រទេសកូរ៉េខាងជើង

0

បរទេស៖ អ្នកទេសចរជនជាតិអង់គ្លេសម្នាក់ឈ្មោះ Zoe Stephens បានទៅលេងប្រទេសកូរ៉េខាងជើងអស់ជាច្រើនដងហើយ ដោយមានបំណងចង់រស់នៅទីនេះជារៀងរហូត បន្ទាប់ពីនាងបានទស្សនាកម្សាន្តនៅទីក្រុងនិងតំបន់ជនបទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5KZYeRXnBB4iFPFZm0VpqDEVzUkJb_FuIC6aGGab-dldgqEFtYyYrbZtRNAf5E_Z8DULAyxBXCcSK28BvLN6LGmBYfTaXXaeCGoVt4MbKMO4HJ03-WxZ1IbEcrakQ3QevXYGCdxcbqozwgo3zM9YFE8iedy3DmgL3g0Y-lFotJNnZe7eVPxR1DD7mrn6z/s640/image_2024-10-24_11-23-05%20(2).png
ជាការពិតណាស់សម្រាប់អ្នកទេសចរភាគច្រើនជុំវិញពិភពលោក តែងតែគិតថាកូរ៉េខាងជើងគឺជាគោលដៅអាថ៌កំបាំង និងគ្រោះថ្នាក់បំផុត។ ទោះជាយ៉ាងណានេះមិនមែនជាការពិតនោះទេ Zoe Stephens អាយុ ៣០ ឆ្នាំដែលបច្ចុប្បន្នរស់នៅតៃវ៉ាន់ បាននិយាយថា នាងបានទៅទស្សនាប្រទេសកូរ៉េខាងជើងច្រើនជាង ៣០ ដងក្នុងនាមជាអ្នកទេសចរ ហើយក្រោយមកក៏បានក្លាយជាមគ្គុទ្ទេសក៍ទេសចរណ៍សម្រាប់ភ្ញៀវទេសចរផ្សេងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8g6hnXAqeMdMSd1FvLHO3HLJLovs7_TyW3Wh44aX5xvAenEf1TDZeu4vqRff8Xsy59Ktb6V5E8LzObNcJyefjZf6f8FMcDZtPfTDB-HY7WgV81VGOILWAkx1fJEKnOQVA3WWVz5t74Uds6QsDi4CVbheS-m340tvUd3hD-azoVNNJdot32QX4tBshtD0F/s633/image_2024-10-24_11-23-05%20(3).png
Zoe បាននិយាយថា “ការធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងគឺមិនពិបាកដូចអ្វីដែលអ្នកគិតនោះទេ”។ ភ្ញៀវទេសចរជនជាតិអង់គ្លេសរូបនេះ បានបន្តថា នាងបានទៅកូរ៉េខាងជើងជាលើកដំបូងក្នុងឆ្នាំ ២០១៦ ហើយមួយឆ្នាំក្រោយមកទើបនាងត្រឡប់មកវិញ។ ក្នុងរយៈពេល ៨ ឆ្នាំអ្នកទេសចរស្រីរូបនេះ បានបោះជំហានទៅគ្រប់ខេត្តនៃប្រទេស ពីទីក្រុងរហូតដល់ជនបទ ពោលគឺនាងបានទៅដើរកម្សាន្តគ្រប់ទិសទីតែម្តងក្នុងប្រទេសកូរ៉េខាងជើង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEQvGOLaa9mD_1DDLtrldaCsH4YHQ0Hlrw9DO6FRb7n88VngOefIK64bSCfAqhNlAIuMBCSO80ZvNhzbzy8aBiLbvV2d_kMSEAHALRZNgMTzvfzEYTTVZkMnMErT782GxesBvZggBi6jBtDSmuCHGycx_E2itFA5HXMjyFKGcdjLOl1HEaW_GRj753G1fa/s1020/image_2024-10-24_11-23-05%20(4).png

នាងបានចែករំលែកថា មុននាងទៅប្រទេសនេះគឺមិនបានរៀបចំរបស់ច្រើនពេកនោះទេ ប្រសិនបើអ្នកចង់ទៅកូរ៉េខាងជើងគ្រាន់តែកក់ដំណើរកម្សាន្តនៅទីនោះ ស្នើសុំទិដ្ឋាការ បំពេញទម្រង់បែបបទ បង់ថ្លៃសេវា និងផ្ញើច្បាប់ចម្លងលិខិតឆ្លងដែនរបស់អ្នកជាការស្រេច នោះអ្នកនឹងបានទៅកូរ៉េខាងជើងដោយស្របច្បាប់។ Zoe Stephens បានបន្តទៀតថា ប្រជាជនកូរ៉េខាងជើងក៏ដូចជាមនុស្សគ្រប់គ្នាក្នុងពិភពលោកដែរ គឺចូលចិត្តសប្បាយ ផឹកស្រា និងនិយាយរឿងកំប្លែង ហើយជាពិសេសនោះពួកគេគឺរួសរាយខ្លាំងណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw2XzLIfW7mWUOlPTGJTpbnY2vqtDOtsoc6KArq9WxLiyo4eXkdhPyjnoDi8lJlml9Vvr9nNgjfPY8gYYZa-Q-8Ff8CllEB448tOzWmdBwGbowFVant_8JqBYV5b2fUUHEJFPInC3uAOSAML25xyz-C2A4Jluvzx_RrScBPXldfd_SEq5y6n8wxm-XcGns/s1200/image_2024-10-24_11-23-05.png

សរុបមកវិញនៅប្រទេសកូរ៉េខាងជើងមិនមានហានិភ័យដូចមនុស្សគ្រប់គ្នាគិតនោះទេ គ្រាន់តែអ្នកអនុវត្តតាមច្បាប់របស់ប្រទេសនេះឱ្យតែល្អទៅបានហើយ ព្រោះប្រទេសនីមួយៗសុទ្ធតែមានច្បាប់វិន័យទាំងអស់ បើកាលណាយើងចូលប្រទេសគេមិនគោរពច្បាប់ស្រុកគេ វាអាចបង្កគ្រោះថ្នាក់ដល់យើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkEL7uYbQ9qwe-4kwVlirzP1mrLBtnWigVWI9FfZzc7_i5u_Z9WkcuX2iY_STf4JHSQYUAKbolRkuDY28S0T5TcA0EF9BajZsGzbcPvJzWIKYrlcaQlJQ0Aa8agkm7KJjZ5vV7xNTBe1A6pwC6zm9AywdmWT_3FFGmSD93evdkw93Rq3zUdzDEBL1XWxho/s960/image_2024-10-24_11-29-06.png

ហេតុនេះហើយសម្រាប់ប្រទេសកូរ៉េខាងជើងក៏ដូចគ្នាទៅនឹងពិភពលោកដែរ ប្រសិនបើអ្នកគោរពច្បាប់ប្រទេសនេះឱ្យបានត្រឹមត្រូវ នោះអ្នកនឹងបានដើរកម្សាន្តគ្រប់ទិសទី ចូលហាងកាហ្វេ សារមន្ទីរ ផ្សារដោយមានសេរីភាពបំផុត៕

Tesla បង្ហាញបច្ចេកវិទ្យាទំនើបចុងក្រោយរបស់មនុស្សយន្ត Optimus អាចធ្វើចលនាឆាប់រហ័ស

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមហ៊ុន Tesla បានផ្សព្វផ្សាយវីដេអូបច្ចេកវិទ្យាទំនើបចុងក្រោយរបស់មនុស្សយន្ត Humanoid ឬមនុស្សយន្តមានលក្ខណៈស្រដៀងមនុស្ស ឈ្មោះ Optimus ដែលវាអាចធ្វើចលនាយ៉ាងឆាប់រហ័ស និងស្តាប់តាមបញ្ជាមនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiELwMSncSKTWEygomlMMPrxRXMpe_wh2GZV6Ei15DqL5m1ljOjVJ-smWrvL1zoFABFcPDo30poIfJM1Wwxgf6FPEQ82BSlL6lJs0m2VIYmh8ky0IxBYvdgiV2Gef-crkgqrvO1pEJYLROkRWo6Z9u7pwJEy1MLAQ_07ROQU-yS0GkQduSS6MBPzfP93lzw/s1965/image_2024-10-24_11-03-34%20(2).png

វីដេអូនេះត្រូវបានផ្សព្វផ្សាយក្រោយការរៀបចំកម្មវិធី «We, Robot» មិនដល់១សប្តាហ៍ ដែលជាកម្មវិធីបង្ហាញពីបច្ចេកវិទ្យារបស់ក្រុមហ៊ុន និងរៀបចំឡើងនៅកន្លែងថតភាពយន្ត Warner Bros. Studios ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។ កម្មវិធីនេះបានបង្ហាញមនុស្សយន្ត Optimus ដើរចុះឡើង និងឆ្លើយតបជាមួយអ្នកចូលរួមកម្មវិធី ។

រីឯវីដេអូទើបបង្ហោះក្នុង YouTube របស់ក្រុមហ៊ុន គឺជាការបង្ហាញពីសមត្ថភាពថ្មីៗរបស់មនុស្ស ដូចជា ៖ ដើរឆាប់រហ័សជាងមុន, ត្រួតពិនិត្យដោយស្វ័យប្រវត្តិ, ដើរចៀសមនុស្ស និងវត្ថុនៅបាំងផ្លូវ ដោយប្រើប្រាស់បណ្តាញសរសៃប្រសាទសិប្បនិម្មិត, ឈ្វេងយល់ពីបរិយាកាស, ចាប់វត្ថុ និងដាក់វត្ថុក្នុងប្រអប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRJYqnvsOA8J8E2oEtRr07F5Waq5kVVkQj1znt0yrdcWecgFLVrls8wrAcWE4HPGSE3_vKih5CLLPEzX1mmAzNA2IRejHoi6Y9hAoP03PPa3L-Ws3LnE_0vvncvJ9j_1tGes9nmGfAWWyFsaU8i-UjSn8cDBzUm1GahBa9OSwTNK1nO2bSEX35DYMJRpZs/s1200/image_2024-10-24_11-03-34.png

ក្រៅពីនេះ ក៏មានការបង្ហាញពីប្រព័ន្ធសាកថ្មមនុស្សយន្តជាលើកដំបូងផងដែរ ដោយមនុស្សយន្តអាចស្វែងរកកន្លែកសាកថ្ម និងតភ្ជាប់ខ្លួនវាជាមួយថ្មសាកលើជញ្ជាំងដោយស្វ័យប្រវត្តិ ។ បន្ទាប់មក មនុស្សយន្តនឹងដកខ្លួនវាចេញពីថ្មសាក និងធ្វើការបន្តទៀត ។

ប៉ុន្តែអ្នកលេងបណ្តាញសង្គមបានលើកឡើងពីចំណុចគួរឱ្យចាប់អារម្មណ៍មួយចំនួន ដូចជា ៖ រូបភាពខ្លះក្នុងវីដេអូត្រូវបានបង្កើនល្បឿនឱ្យមនុស្សយន្តធ្វើចលនាលឿនជាងមុន ។ មតិខ្លះនិយាយថា ការបង្កើនល្បឿនវីដេអូនេះ ដើម្បីឱ្យអ្នកទស្សនាមើលឃើញថា មនុស្សយន្តធ្វើចលនាលឿន និងកាន់តែស្ទាត់ជំនាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeUjDyO3U0_HNguqegB2DeAMztQJ7nJ4MNpDBpOT4fbbCJ9KVz4xyeXYDTZhdTcWtuFiW_4oDxMU8CBWhhIV5PjymAlFd-yGy4r-KO9y20GzjiwRXayzxMaMrrJQnZTz3QYOLOkNJm0a1oiX0oy7kRSr3DZcgqsC8aNs82nKQ8viQYH6ZwpfX9hmd5xkDa/s1740/image_2024-10-24_11-03-35.png

គួរបញ្ជាក់ថា មនុស្សយន្ត Optimus របស់ក្រុមហ៊ុន Tesla មានជើង២, កម្ពស់១៧៣សង់ទីម៉ែត្រ និងទម្ងន់៤៧គីឡូក្រាម ។ ក្រុមហ៊ុនផលិតមនុស្សយន្តនេះក្នុងគោលបំណងឱ្យវាធ្វើការនៅកន្លែងគ្មានសុវត្ថិភាព ឬការងារពិបាក ដើម្បីកាត់បន្ថយការប្រើប្រាស់កម្លាំងមនុស្ស ។

ចំណែកការលក់មនុស្សយន្ត Optimus បើតាមព័ត៌មានផ្សព្វផ្សាយកន្លងមកបញ្ជាក់ថា ក្រុមហ៊ុននឹងចាប់ផ្តើមលក់មនុស្សយន្តនេះនៅឆ្នាំ២០២៥ ក្នុងតម្លៃ២ម៉ឺនដុល្លារអាមេរិក ៕

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM_lQpxWt5OlRMY1by6o4G29Xr6HIFgib3dKxIxgLVfNveASGU0-3SrlmCGA7XvaBoLhhRwBGHKGceZ7bS0Z3bHngYSI1Yyk5bZzUboklA76fnY8A243GrsiI9Jw_lnl38zx6vtIqzNcpVkYamieP80sVVMXqf_AHbXWBAJ-1RD3wv20lqTtLRvXhCaXDS/s1024/image_2024-10-24_11-03-36.png

ពលរដ្ឋដាក់ពាក្យបណ្តឹង ក្រោយលេចឮមានការចរាចរលក់ពងក្រួចជ័រ

0

ពងក្រួចកូន ជាម្ហូបដ៏ពេញនិយមបំផុតមួយនៅរយៈពេលប៉ុន្មានសប្តាហ៍នេះ ដែលជាធម្មតាតម្លៃ១គ្រាប់ ៥០០រៀល ប៉ុន្តែបច្ចុប្បន្នឡើដល់៧០០រៀល និងកន្លែងខ្លះ១០០០រៀលក្នុង១គ្រាប់។

ដោយមានអ្នកនិយមច្រើន និងមានតម្រូវការទីផ្សារខ្ពស់ បានបង្កឱ្យមានការលេចឮពាក្យចចាមអារាម្យ ដោយថាមានការចរាចរលក់ពងក្រួចជ័រនៅលើទីផ្សារ និងបានដាក់ពាក្យបណ្តឹង តាមរយៈគេហទំព័រហ្វេសបុកទៅកាន់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ។

ពាក់ព័ន្ធនឹងករណីនេះ មន្ត្រីជំនាញសាខានៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់រាជធានីភ្នំពេញ បានសហការ ជាមួយផ្សារចាក់អង្រែ ដោយចុះត្រួតពិនិត្យ កន្លែងលក់ ពងមាន់ ពងទា ពងក្រួច មួយកន្លែង ដែលបានដាក់ពាក្យបណ្តឹងនោះ ថាមានការចរាចរលក់ ពងមាន់ ពងទា ពងក្រួច ដែលដាក់សារធាតុគីមី និងជាពងជ័រ។

តាមលទ្ធផលនៃការត្រួតពិនិត្យជាក់ស្តែង មន្ត្រីជំនាញបានពិនិត្យ និងសន្និដ្ធានឃើញថា មិនមានពងមាន់ ពងទា ដែលដាក់សារធាតុគីមី ឬពងមាន់ធ្វើពីផ្លាស្ទិច ជ័រ ដូចពាក្យចចាមអារាម្យនោះទេ៕

 

ផែនការ​ដ៏​គ្រោះ.ថ្នាក់បំផុត​មួយ របស់មហាអំណាចពិភពលោក ​គឺការបំ.ផ្ទុះ​គ្រា.ប់​បែក​នុយក្លេអ៊ែរ​លើឋាន​ព្រះច័ន្ទ កាលពីអតីតកាល ដែលកម្រមានអ្នកបានដឹង

0

សហរដ្ឋអាមេរិក៖ នៅអំឡុងទសវត្សរ៍ឆ្នាំ ១៩៥០ សហភាពសូវៀតគឺបានឈានមុខគេក្នុងការប្រណាំងអវកាស ខណៈអាមេរិកនៅពេលនោះគឺដើរថយក្រោយ។
នៅឆ្នាំ ១៩៥៧ សហភាពសូវៀតបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលដោយការដាក់ផ្កាយរណបសិប្បនិម្មិត Sputnik ទៅក្នុងគន្លងតារាវិថីដោយជោគជ័យ ខណៈពេលនោះក្រុមហ៊ុនរ៉ុក្កែតអាមេរិកគឺកំពុងផលិតប្រព័ន្ធបាញ់បង្ហោះនៅឡើយទេ។ ប៉ុន្តែនៅឆ្នាំ ១៩៥៨ អាមេរិកក៏បានបាញ់បង្ហោះផ្កាយរណប Explorer 1 ដំបូងបង្អស់របស់ខ្លួនដោយជោគជ័យ ជាមួយទម្ងន់ត្រឹមតែ ១៤ គីឡូក្រាមប៉ុណ្ណោះ ខណៈដែល Sputnik របស់សហភាពសូវៀតមានទម្ងន់រហូតដល់ ៨៣.៦ គីឡូក្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggS7ahhitn3V57vCP78F9X2pEPGFp3r4LZlnoTV8X7HQEZ0mOhGJr4PG6WXyNdW7CMVv-ungfUCFtNJeExrLuqp-WLmPfxSiOTH5K68EezuLO2XnCv_-tljJk-iEeqeuCrNCkWdNiMIQUyJHaud_y8QyiRIwnYObzntnViDvABpShLjUHsWbPlO1eOQwLU/s1024/image_2024-10-24_10-21-53.png

ទោះជាយ៉ាងណាអាមេរិកនៅតែដើរពីក្រោយសហភាពសូវៀតដដែលក្នុងការរុករកអវកាស។ ដើម្បីយកឈ្នះសហភាពសូវៀតក្នុងការប្រណាំងលើលំហ អាមេរិកធ្លាប់បង្កើតគម្រោងសម្ងាត់មួយ ដែលមានឈ្មោះថា A119។ គម្រោងនោះតម្រូវឱ្យសមាជិកទាំងអស់ស្បថថានឹងរក្សាបេសកកម្មសម្ងាត់នេះជារៀងរហូត។ ការបង្កើតគម្រោងដ៏លីលានេះ មានគោលបំណងដើម្បីបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរនៅលើឋានព្រះច័ន្ទដែលនឹងជួយក្នុងការឆ្លើយនូវអាថ៌កំបាំងមួយចំនួននៅក្នុងតារាសាស្ត្រនៃភពផែនដី និងហោរាសាស្រ្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkMUHPz2QSxMymYWpam9l0hyphenhyphentAkry9QLt5iv5IDMWYdVCKCfsNbKWctG5f0uzZbs_SLwufjVVTP2dH-rqCV5NtugH6S1YxaOKnTFDDsqp6pp8HBxmQcU6OUPLDzwZCMH1lq_XVnHuM91kqB-GZ-KMSWpIfwA_MutletdoGU2sUe9tYvpTPTIoHHoJoSVbf/s720/image_2024-10-24_10-21-54%20(2).png

នៅឆ្នាំ ១៩៥៩ ពួកគេបានកំណត់ថា គ្រាប់បែកនេះនឹងត្រូវបំផ្ទុះនៅតំបន់ Twilight ដើម្បីឱ្យពន្លឺព្រះអាទិត្យចាំងមកលើពពកធូលីដែលកើតចេញពីការផ្ទុះ ធ្វើឱ្យវាអាចមើលឃើញពីផែនដី។ ក្នុងពេលជាមួយគ្នានោះ អ្នកជំនាញបានពិចារណាប្រើគ្រាប់បែក thermonuclear ប៉ុន្តែបន្ទាប់មកបានសន្និដ្ឋានថាវាធ្ងន់ពេកសម្រាប់ការហោះហើរ ៣៨៦,២៤៣ គីឡូម៉ែត្រទៅកាន់ឋានព្រះច័ន្ទ។ ពួកគេក៏សម្រេចប្រើប្រាស់ឧបករណ៍តូចជាងដែលមានសមមូលរំសេវផ្ទុះទាប ទោះជាយ៉ាងណាគម្រោងនេះបានបរាជ័យ ប៉ុន្តែពួកគេនៅតែរក្សាការសម្ងាត់នេះរហូតដល់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoabp-nC3UchS8WYVxplgSqL0pc9_cTW2wN-55YCUnoaQTQysEY9PIvhIITnnC7zgOQNON0Vx-rftK3V4_jWnj9z7JvXqfBQ0xE6A0L3QiP830ja6lpiqs0rwrOmb4MC14hcS91fSkvlTIHXBcPJEHQZujXUmDbgqZYnKHyaU56TN2KzeI_A1lHUqTrNcV/s1200/image_2024-10-24_10-21-54.png

នៅអំឡុងឆ្នាំ ១៩៩១ អ្នកនិពន្ធ Keay Davidson បានរកឃើញរឿងនេះ ខណៈពេលកំពុងស្រាវជ្រាវជីវិតរបស់លោក Carl Sagan ដែលជាអ្នកបង្កើតគម្រោងសម្ងាត់ A119 សម្រាប់ជីវប្រវត្តិ។ ដូច្នេះព័ត៌មានលម្អិតនេះក៏បានបែកធ្លាយនៅឆ្នាំ ២០០០ មិនយូរប៉ុន្មានបន្ទាប់ពីប្រវត្តិសាស្រ្តរបស់លោក Carl Sagan បានបែកធ្លាយ ក៏ត្រូវបានបោះពុម្ព ហើយរូបវិទូ Leonard Reiffel ដែលដឹកនាំការស្រាវជ្រាវ ក៏បានចែករំលែកវាជាមួយសារព័ត៌មានពាសពេញពិភពលោក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW2Bc5RC7IrEcSRxpWVnpcilx5md2YOOezlnuJ5TezT-IF7Ulmw4ypFA3W04qMrzMLIOOhRVqKktscX6s779P5AOS5q0JeEYu73hZCKz4SY93sc95LLFyVJ2Vl_Y2JtClFOhmUowJOrCd9zq9bNtpYRNSNokUF1Nt4z4vuoC_xvLXabFrvP0lLqji2QVHL/s1024/image_2024-10-24_10-21-54%20(3).png

ពលរដ្ឋអាមេរិកបារម្ភទូទាំងប្រទេសក្រោយរកឃើញមេរោគម្យ៉ាងក្នុងហេមបឺហ្គ័រ

0

សហរដ្ឋអាមេរិក ៖ បើនិយាយពីហេមបឺហ្គ័រ មនុស្សភាគច្រើននឹងនឹកឃើញដល់ហេមបឺហ្គ័រ Quarter Pounder ដែលមានទំហំធំជាងហេមបឺហ្គ័រធម្មតា រហូតដល់២.៥ដង ។ ប៉ុន្តែបច្ចុប្បន្ន ពលរដ្ឋអាមេរិកចាប់ផ្តើមបារម្ភពីគ្រោះថ្នា.ក់ សុខភាពធ្ងន់ធ្ងរ ឬស្លា.ប់ ដោយសារការបរិភោគហេមបឺហ្គ័រ Quarter Pounder របស់ក្រុមហ៊ុន McDonald’s ក្រោយរកឃើញមេរោគ E.Coli ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5DjRuTdpk4unXheRt1ojM0LHKf5IKZ-YPAAAhlG-cXkIffckCs8-6E-22gNSSDbYgWMr5JQSdlcXS8g0IadD15W1XcXlevQzK2luueUPgRre2a-DuN-PbzsEQr7j5Lb_vWqyO5jjEIdWr8ax4tNO4bj10y-Ubki7yhV9GbqTWaW5bx3yMO_YKyZ5hu1Iq/s1600/image_2024-10-24_09-56-13.png

កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ គ្រូពេទ្យអាមេរិកនិយាយថា ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ មានមនុស្សយ៉ាងហោចណាស់៤៩នាក់មកពីរដ្ឋចំនួន១០ បានធ្លាក់ខ្លួនឈឺក្រោយពេលពួកគេបរិភោគហេមបឺហ្គ័រ Quarter Pounder ផ្ទុកមេរោគ E.Coli ។ អតិថិជនវ័យចំណាស់ម្នាក់មកពីរដ្ឋខូឡូរ៉ាដូ បានស្លាប់ក្រោយបរិភោគហេមបឺហ្គ័រនេះរួច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiULGQCZ6gAq_D9QqIxOS_TOdldBm_MkPOxsCN9O3IF7cdv0Icp1HAtbFNB6I3-htg9rOy_u4AI2IUurJ7fYgU9sQGG2qhEeO32ZCKW9O0gmZ8XnkqhVpxTqhE8cBcOOz9_axZl8bYp1bluxc-vc-BSiiynZY3ob4knZ63gde8wTNS8-ewtzGqVB8yGfRIF/s1280/image_2024-10-24_09-56-14.png

ចំណែកអតិថិជនហេមបឺហ្គ័រ ចំនួន១០នាក់ទៀតកំពុងព្យាបាលនៅមន្ទីរពេទ្យ ហើយក្នុងចំណោមនោះមានកុមារម្នាក់មានអាការៈធ្ងន់ធ្ងរ ។ អ្នកជំងឺទាំងនេះនិយាយថា ពួកគេបានបរិភោគហេមបឺហ្គ័រ Quarter Pounder របស់ McDonald’s មុនពេលធ្លាក់ខ្លួនឈឺ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimamsph7dH_JZ6V9_WNnNkI0wx8QwgZ-k9M8QuA8INiwqPgnzH-hfhfGj2PzURlzPZs78eTH55jPUVZVzIKVeED9rUxcpcS7nk24sYC6_6dBivzF0IDNTmdPDRvJwUHktmsynFe-1Gu0F9POO3t-3H0HIiNrix0biK__a4ah3-vFWQQ-V2ePWZ-Ji7ZwVu/s1200/image_2024-10-24_09-56-15%20(2).png

ក្រសួងកសិកម្ម, ភ្នាក់ងារគ្រប់គ្រងចំណីអាហារ និងឱសថ ព្រមទាំងគ្រូពេទ្យនៅរដ្ឋនានារបស់អាមេរិកបានសហការគ្នាស៊ើបអង្កេតករណីនេះជាបន្ទាន់ ។ បើទោះជាគ្មានការបញ្ជាក់ពីគ្រឿងផ្សំហេមបឺហ្គ័រនេះច្បាស់លាស់ថា តើគ្រឿងផ្សំមួយណាបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អតិថិជន ប៉ុន្តែក្រុមអ្នកសង្កេតបានផ្តោតលើសាច់គោ និងខ្ទឹមបារាំង ដោយសារគ្រឿងផ្សំ២ប្រភេទនេះងាយចម្លងមេរោគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhgtDEw6K4QHLfOb7_fE0AZ-SopXvBwQnHBwyFVVQ08QndCLxU9PrbDeVdhLnVZzqBn-Q3M3zvoQBOLKjLzGqfVC50ljBJIqnwj8yAqQfVkxSkcCgHA9ajg2Gn8u4yi8b8iZ68dwVCs4LXK6MjgdhPdovSNUch0DOATpWMjgT4JLVzJw3c3PefqwQxlskS/s900/image_2024-10-24_09-56-15%20(3).png

ក្រោយមានអតិថិជនជាច្រើននាក់ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រុមហ៊ុន McDonald’s ប្រកាសថា ពួកគេបានផ្អាកការលក់ខ្ទឹមបារាំង និងឈប់ដាក់ខ្ទឹមបារាំងក្នុងហេមបឺហ្គ័រ Quarter Pounder ជាបណ្តោះអាសន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPhnKfGZzZxzUIQniTxngtod3RWQGfvnTu8uHLEJvfZwccEQlTF7DRUybAFi-cDD4WCcuc2hpXx8K-LwNKhJhnMExKhsepFC5RB8Iei6Ev-WkQkC2cT2dnDs6rjYviHEdZd7LN7fexUafa88a_VuAYDQzkXprAvAT2QQ-IsTKyK8XNpdmmaoHIeZwqBDv2/s1040/image_2024-10-24_09-56-15.png

គួរបញ្ជាក់ថា E.Coli (Escherichia Coli) គឺជាមេរោគដែលជាទូទៅត្រូវបានរកឃើញក្នុងពោះវៀនមនុស្ស និងសត្វមួយចំនួន ។ តាមធម្មតា មេរោគនេះមិនធ្ងន់ធ្ងរទេ ប៉ុន្តែករណីខ្លះ មេរោគនេះប៉ះពាល់ដល់ប្រព័ន្ធតម្រងនោម និងបណ្តាលឱ្យរាគរូស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSehCZwPHngXv_FdTTOaiMlG3Rnq1EJyH_zfN1JpS-DyoWSvzVp6Cg5ttgAoV6TFh65_Vrf8Fu23WbLPwAEPN2kfusSp6CqGY8I9BaN0Ntwnr5cMj6w-nxtpCMMC-jS0jMGNe_H21PvNBxu1Od4gFMqUg0FtPXhGD_0jH5TxSod1vkJXWDNJZtAz3APFTO/s940/image_2024-10-24_09-56-16%20(2).png

អ្នកឆ្លងជំងឺ E.Coli ដោយសារការបរិភោគហេមបឺហ្គ័រនេះ នឹងមានរោគសញ្ញាចុកពោះលើសពី៣ថ្ងៃ, ក្តៅខ្លួនខ្លាំង, បន្ទោរបង់ចេញឈាម, ក្អួតចង្អោរ, ពិបាកផឹកទឹក ព្រមទាំងមានអាការៈខ្វះជាតិទឹក ដូចជា ៖ ពុំសូវបត់ជើងតូច, ស្ងួតមាត់, ស្ងួតក និងឈឺក្បាលពេលក្រោកឈរ ។ អ្នកជំងឺនេះភាគច្រើននឹងជាសះស្បើយដោយខ្លួនឯង ចាប់ពី៥ថ្ងៃ ទៅ៧ថ្ងៃ ប៉ុន្តែអ្នកខ្លះទៀតប៉ះពាល់តម្រងនោមធ្ងន់ធ្ងរ និងត្រូវព្យាបាលនៅមន្ទីរពេទ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjyfYFOFk9LPF3wztEefgh93_O94JW81tQ4ime3T4o80UetwOU1g2dM9KcW7NMxHO6-CDTEt-DZwsZqvGnenVVjUQCYQRYV8LspL_pLpEnlyUHX1WKlMGEGtTi_ii17ZizR5MUpFATFHHoN6lp4Ngm1nTOsEz48VCGL5MTFgqsraVNLyYOKfPHvZl3sEw-/s1200/image_2024-10-24_09-56-16.png

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺអាមេរិកឱ្យដឹងថា បច្ចុប្បន្ន ហេមបឺហ្គ័រ Quarter Pounder របស់ McDonald’s បានឈប់លក់ជាបណ្តោះអាសន្ននៅរដ្ឋមួយចំនួន ហើយមន្ត្រីស៊ើបអង្កេតនឹងចាត់ការករណីនេះដើម្បីបញ្ជាក់ថា គ្រឿងផ្សំរបស់ហេមបឺហ្គ័រធ្វើឱ្យមនុស្សឈឺ ។ គ្រឿងផ្សំទាំងនេះអាចដាក់លក់ក្នុងភោជនីយដ្ឋាន និងហាងទំនិញផ្សេងៗផងដែរ ៕

ដំណើរផ្សងព្រេងផឹកកាហ្វេលើអាកាសក្នុងប្រទេសឡាវ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង

0

សម្រាប់ភ្ញៀវទេសចរដែលចង់បានបទពិសោធន៍ថ្មីៗ ប្លែកៗ ដូចជាការផឹកកាហ្វេនៅលើខ្សែហ្ស៊ីបក្នុងបរិយាកាសដ៏សែនខ្ពស់ ដើម្បីគយគន់ទេសភាពទឹកជ្រោះ គឺអាចមកទស្សនាបាននៅទឹកធ្លាក់ Tad Fane Twin Waterfall ក្នុងតំបន់ខ្ពង់រាប Bolaven ខេត្តចំប៉ាសាក់ ប្រទេសឡាវ ដែលជាកន្លែងល្បីល្បាញបំផុតមួយកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ទឹកធ្លាក់នេះគឺជាទិសដៅសម្រាប់អ្នកដែលចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង ដូច្នេះនៅអំឡុងខែតុលា ដល់ខែធ្នូគឺមានទេសភាពស្រស់ស្អាតខ្លាំងណាស់ ដែលភ្ញៀវទេសចរអាចមកសាកល្បងផឹកកាហ្វេលើអាកាសបានយ៉ាងរីករាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrkChYZuMbNptA1x8sWXtI7itoa9zCTJs45QDMRTF5JDzU7X0V03wzHTMBV57M19MXN0HPwGkDwMAyL70LIDJRDiJXmZreGALPrxTZpbx6-cP8jKzQaO3OSrjB4oaLgNnuIk3hKo8hwl68Syj6OKDQDhw5CcvPt2ThPbQL_E-YdkXsy3bYmN8D2X_hCzDx/s1280/image_2024-10-24_08-44-38.png

ទឹកធ្លាក់ Tad Fane មានកំពស់ប្រហែល ១២០ ម៉ែត្រ ហូរចូលទៅក្នុងជ្រលងភ្នំ បញ្ចេញពពុះពណ៌ស បង្កើតបាននូវទិដ្ឋភាពដ៏អស្ចារ្យបំផុត។ ទោះជាយ៉ាងណាប្រសិនលោកអ្នកមានបញ្ហាសុខភាព សូមពិចារណាមុននឹងទៅលេងតំបន់ទាំងនេះ ព្រោះថាស្លាយខ្សែរ៉ូតនៅទឹកធ្លាក់ Tad Fane គឺខ្ពស់បំផុត និងវែងជាងគេនៅប្រទេសឡាវ ប្រវែង ៤៧០ ម៉ែត្រ ជាមួយកម្ពស់ ៣០០ ម៉ែត្រ ដែលមានស្លាយចំនួន ៤ បូករួមនឹងខ្យល់បក់ខ្លាំង ដែលបណ្តាលឱ្យរង្គើរលើអាកាស អាចធ្វើឱ្យលោកអ្នកភ័យ តក់ស្លុតបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUQLGbv-yCNmV0oalQJpg69agnIZQOuoWbtiHlP0oWE9H-m-Jh_7l6UpNNC3638NY4c2urtY_Z5z6AVEvx0FchoXnPxv3bGgXX-NQLcjSAp5eoHGp_ZFkcuMRk203yxUSXrVhai7wCCqlwM3X8ml2UvsEUL0pxDaZUjsVkMtefH4b69QqdCMskm2XdC6jC/s2048/image_2024-10-24_08-44-39.png

ប៉ុន្តែប្រសិនបើអ្នកសម្រេចចិត្តសាកល្បង សូមត្រៀមខ្លួនដើម្បីទទួលយកទិដ្ឋភាពនៃ “ធម្មជាតិជុំវិញដ៏ល្អឥតខ្ចោះនេះ”។ នៅពេលភ្ញៀវមកដល់ទីនេះបុគ្គលិករមណីយដ្ឋាននឹងភ្ជាប់តុឈើមួយ កៅអីពីរទៅនឹងស្លាយសម្រាប់មនុស្សពីរនាក់អង្គុយទល់មុខគ្នា រួមទាំងពាក់ឧបករណ៍ការពារខ្លួន ដើម្បីទទួលយកបទពិសោធន៍នៃការផឹកកាហ្វេលើអាកាស។ ក្រៅពីផឹកកាហ្វេ អ្នកទស្សនាក៏អាចដេកនៅលើអង្រឹងកណ្តាលអាកាស ដោយចងខ្សែហ្ស៊ីបផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3J2Cpx0KPxbR9vHeSKucVz4lulKdtZvNZmgzS8ADocOQlnFS79ENsf-MBP8QfKrtfn8CqL7DTU2Re7gUh8LSlNMnzfW1XSr2saQHEdKuFi7xrS_9G5eruGj96K7xwqfEjwO5UQnb87CINA_2B0chKH9UoYg1XmIE8hHZaklIUULYmYPQPcaci8XIROOlP/s2048/image_2024-10-24_08-44-40.png

លើសពីនេះភ្ញៀវទេសចរក៏អាចរីករាយជាមួយធម្មជាតិស្រស់បំព្រង ទឹកជ្រោះនៅខាងក្រោម ខ្យល់អាកាសបរិសុទ្ធ មើលថ្ងៃរះ ឬថ្ងៃលិច នៅពេលដែលមេឃពោរពេញទៅដោយពណ៌ស្វាយ ពណ៌ផ្កាឈូក ឬពណ៌ទឹកក្រូចផងដែរ។ ដូច្នេះហើយសម្រាប់តម្លៃនៃបទពិសោធន៍ដ៏ពិសេសនេះគឺ ៦០ ដុល្លារក្នុងម្នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOhSh_F35gES0kLsWQeXDpNbCGY5e1rpYraDx6-bMNgIWm6OjXia7VZgljeYcMnGc80v_Vd6E_ywoJigKPuNSik9Lc4yMnA5MYOIpm4yBbAOK9wUBlXnZUH9_h72q7MxI656iWmExU3JpD9m74oxNk3_k9S8T2MlLVSnz_DFlXIvlbqdBKoM6sHZvZkk07/s2048/image_2024-10-24_08-44-43.png

តើមនុស្សអាចរស់នៅលើភពអង្គារបានដែរឬទេ នាថ្ងៃអនាគត?

0

សារព័ត៌មានស៊ីនហួររាយការណ៍ថា អ្នកស្រាវជ្រាវបានបង្កើតគំរូកុំព្យូទ័រ ហើយរកឃើញថា បរិមាណពន្លឺព្រះអាទិត្យដែលអាចបំភ្លឺតាមរយៈទឹកកក គឺគ្រប់គ្រាន់សម្រាប់ធ្វើឱ្យរស្មីសំយោគក្នុងអាងទឹករាក់រលាយនៅក្រោមទឹកកក ។ អាងទឹកនេះពោរពេញទៅដោយភាវៈរស់ផ្សេងៗ ដូចជា ៖ សារ៉ាយ, ផ្សិត និង Cyanobacteria មានទំហំតូច ដែលភាវៈរស់ទាំងនេះទទួលបានពន្លឺថ្ងៃពីរស្មីសំយោគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8h_kfH38O2wCUvxfXs2UZ8s22IKusx30_Q6Q4hN9wuWHp1fLANim046ybFyUeYBbVXd6JYTvv0JqZuODoRycOpSGglnAPxkq3hnrHXQqf1-PofFnbN4lMZ17G0qiRcmOevaSRhpMPXTcnonZNzRzoK2jAA5RPcMqEmPgqeBnGmX4WnmcUv3p_81fABgYs/s2000/image_2024-10-24_08-37-34%20(2).png

នៅលើភពអង្គារ មានទឹកកកចំនួន២ប្រភេទ ដូចជា ៖ ទឹកកក និងកាបូនឌីអុកស៊ីតទឹកកក ។ ការស្រាវជ្រាវថ្មីមួយដែលបានផ្សព្វផ្សាយក្នុងទស្សនាវដ្តីឈ្មោះ «Nature Communications Earth & Environment» បញ្ជាក់ថា ទឹកកកភាគច្រើនកើតឡើងដោយសារព្រិលលាយជាមួយធូលី រួចហើយធ្លាក់មកលើភពអង្គារ ក្នុងយុគសម័យទឹកកករាប់លានឆ្នាំមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghzdWGDq5qtxBuwpMtutcF-5duP8b8xVR76rSgAs56gtcPmU4mm4sYQVggvHhywIc58talmuzv8QUYi8dIxfJO1xglLUjKC4ZDYqbFFCuR1lK6vE62TMX4QryS-n6u72XXToK-ensMJwkxxgFVs3BYkoPgCet5dW2QfDheqBeljmKBCRH4WU7NWOuNLECJ/s1024/image_2024-10-24_08-37-34.png

Aditya Guller គឺជាអ្នកនិពន្ធម្នាក់ក្នុងចំណោមអ្នកនិពន្ធនៅមន្ទីរពិសោធន៍របស់អង្គការណាសា នៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូងនិយាយថា បើយើងព្យាយាមស្វែងរកភាវៈរស់ក្នុងចក្រវាឡឃើញថា ទឹកកកលើភពអង្គារ មានភាវៈរស់ជាច្រើនដែលយើងត្រូវស្រាវជ្រាវ ។ ហេតុនេះ មនុស្សអាចរស់នៅលើភពអង្គារបាននាថ្ងៃអនាគត ដោយសារភពអង្គារមានភាវៈរស់ច្រើនប្រភេទ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzJTQYDOL6mFWGdfPsDo9agKcs0afaUCtKccQBgA5RiC4BPjXaGVEujbbVrtWyTKeG1eU5jeL2sxvAm_aRNpZup8i2BlmOAEAK1svUXsTFxxXkxtJT1U-R9wwsBNy_3k9OCgmVKpJd5cxHSMFFCrDpwKh_E8_vT9geMkOM3fu6Qeh0N0I6-xcya3ZemoM3/s1280/image_2024-10-24_08-37-36.png

កន្លងមក សារព័ត៌មានស៊ីនហួររាយការណ៍ថា អាចមានមហាសមុទ្រស្ថិតនៅក្រោមស្រទាប់ភពអង្គារ ហើយការរាយការណ៍នេះ គឺយោងតាមការស្រាវជ្រាវថ្មី ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_0lPvNDujxNwNqncArDH___jhm4C8Z1ybA4MPie4ltMu05LajvKhOJsw8TmopagocCffGf0ZOnwQFdy4p51jtC24wwDIHON5Y87ooZmauC5BE5oDCvj3zU31UxYbrzh-9DLY_xgACUoK_7yeiOphFw-bD34-ptNO9WlMAC6Io4WT2UkbPgvWl4x8OMjt0/s1180/image_2024-10-24_08-37-37%20(2).png

ការស្រាវជ្រាវនេះបញ្ជាក់ថា អាចមានប្រភពទឹកនៅក្រោមស្រទាប់ភពអង្គារ ហើយគេសន្និដ្ឋានថា ប្រភពទឹកនេះមានជម្រៅប្រមាណពី១១.៥គីឡូម៉ែត្រ ទៅ២០គីឡូម៉ែត្រពីស្រទាប់ភពអង្គារ ។ ប្រភពទឹកនេះស្ថិតនៅតាមស្នាមប្រេះក្នុងថ្មក្រោមដី ហើយបរិមាណទឹកគ្រប់គ្រាន់អាចបង្កើតជាមហាសមុទ្រនៅភពអង្គារបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghXGWPP7BeZ__GOMfTZDnXwD1U56t9IDW__6LZh205BReIim_avID6z0hpIyttcc6j-WMO8MnRpZX_0BA30W_a3tyDfijD4oz9EVB-s243RjAdd3cJYT4X3jjCs4utw6qyfBnGfFd_tqVELvmbJv68H4BhCWxZkd_oF-tgZf357rAJbI1Cm2XK7hgam1G1/s1200/image_2024-10-24_08-37-37.png

អ្នកវិទ្យាសាស្ត្រជឿថា នៅលើភពអង្គារ ធ្លាប់មានទឹកកាលពី៣.០០០លានឆ្នាំមុន ហើយពេលនោះ ភពអង្គារធ្លាប់មានទន្លេ, បឹង និងមហាសមុទ្រ ប៉ុន្តែទឹកនៅភពអង្គារបានបាត់បង់ ដោយសារស្រទាប់បរិយាកាសកាន់តែស្តើង ។ ហេតុនេះ វាធ្វើឱ្យទឹកជ្រាបចូលទៅក្នុងស្រទាបភពអង្គារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV3u5HeWeFpDJW-GQo2XPPshzRV-rzjTiaRHN9bzocEyxp6KI57V6ceRXW82lg_FkfnmYTvH87pzUfqyvDUsFd7nQTrUCUyckaDEJt8s9x6j2o_FHTsidqpE2NQ75WthWOqmMtyRInjBVg5WJlMdwhI-9JJHUt7KUnI0git-Bk1haOVTAXV5BAsA1ye6n7/s1500/image_2024-10-24_08-37-38%20(2).png

បើទោះយើងទទួលបានទិន្នន័យថ្មីៗបញ្ជាក់ថា នៅភពអង្គារ មានទឹក, អុកស៊ីសែន និងមានភាវៈរស់ ហើយយើងសុបិនថា នឹងអាចរស់នៅភពនេះបាន ប៉ុន្តែយើងមិនដឹងច្បាស់ថា តើមនុស្សអាចរស់នៅលើនោះបានពិតប្រាកដ បន្ទាប់ពីផែនដីឬយ៉ាងណា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmUYqT1zhEixRrWuiIIjZDOVcPuR253TIGsD1lybL95nmp33J1ZAHRrxLHTimKXCl1yoo33Zjd681rYk8e2SeXwCeEMnJuTNV-Xzxp62oTCJoe8anDWqMk1NVTfCrY1AlU1SDCkBQa52M5HPlcLDLO8AZaI_hqmmSuQf2Jy1L7XnzXMr_jrpotgHl6Hwix/s1200/image_2024-10-24_08-37-38.png

តាមឯកសារស្រាវជ្រាវមួយទៀតបញ្ជាក់ថា ភពអង្គារ គឺជាទីកន្លែងគ្មានសុវត្ថិភាពសម្រាប់មនុស្ស ពីព្រោះគ្មានអ្នកណាម្នាក់អាចរស់នៅលើភពអង្គារលើសពី៤ឆ្នាំទេ ។ ក្រុមអ្នកវិទ្យាសាស្ត្រអវកាសអន្តរជាតិនិយាយថា ដោយសារគ្រោះថ្នាក់របស់ភាគល្អិតវិទ្យុសកម្មលើភពអង្គារ ទើបធ្វើឱ្យមនុស្សពុំអាចរស់នៅទីនេះបានយូរ ពីព្រោះប៉ះពាល់នឹងវិទ្យុសកម្មខ្លាំងពេក ៕