Home ព័ត៌មានអន្តរជាតិ ពិតជាប្លែក និងសន្សំសំចៃមែន! បំពាក់បន្ទះសូឡានៅតាមផ្លូវរថភ្លើង ផលិតថាមពលអគ្គិសនី

ពិតជាប្លែក និងសន្សំសំចៃមែន! បំពាក់បន្ទះសូឡានៅតាមផ្លូវរថភ្លើង ផលិតថាមពលអគ្គិសនី

55
0

ប្រទេសស្វីស ៖ វិបត្តិអាកាសធាតុលើពិភពលោក ធ្វើឱ្យក្រុមហ៊ុននានាព្យាយាមអភិវឌ្ឍន៍បច្ចេកវិទ្យាបន្ទះសូឡា ដើម្បីបំពាក់នៅតាមទីតាំងផ្សេងៗឱ្យបានច្រើនបំផុត ។ ក្រុមហ៊ុនមួយនៅប្រទេសស្វីសទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលឱ្យដំណើរការគម្រោងដាក់បន្ទះសូឡានៅក្រោមផ្លូវរថភ្លើងដើម្បីផលិតអគ្គិសនី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7C5qOY4K1283ZuaV1KBIoAflKq3cmn3cO6X-mJl4VNjDoFOTZ0AXD6ez8wF46M1zHR9hsuO482ul4kDOpzUDsUAsbXSRGh3ym6x488qvha4YjWFBlJXY8yuAvKwAc9f0wTxNNQFGzKzu0DSg6yZpYwso_DdbkOA1CjHDr86oP7kbXr0Om7Xk4FXjle_65/s1200/image_2024-10-24_15-21-13.png

ក្រុមហ៊ុននេះឈ្មោះ Sun-Ways បានបង្ហាញពីគម្រោងថាមពលពន្លឺព្រះអាទិត្យ ដោយការដាក់បន្ទះសូឡានៅក្រោមផ្លូវរថភ្លើង ដើម្បីផលិតអគ្គិសនីប្រើប្រាស់ពេញមួយថ្ងៃ ។ ក្រុមហ៊ុនបញ្ជាក់ថា វាជាបន្ទះសូឡាអាចធន់ជាមួយកម្លាំងខ្យល់ និងព្រិលបានល្អ ហើយនេះក៏ជាការទាញយកប្រយោជន៍ពីចន្លោះទំនេរបស់ផ្លូវរថភ្លើងផងដែរ ។

ក្រុមហ៊ុននឹងប្រើប្រាស់ចន្លោះទំនេររបស់ផ្លូវរថភ្លើងឱ្យក្លាយជាប្រយោជន៍ ហើយនៅពេលរថភ្លើងបើកឆ្លងកាត់ ឬពេលសម្រាក បន្ទះសូឡានឹងរក្សាទុកថាមពលអគ្គិសនីភ្លាមៗ ។ នេះជាលើកដំបូងលើពិភពលោក ដែលមានការដាក់បន្ទះសូឡានៅក្រោមផ្លូវរថភ្លើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbUsNLmGe8XdqDCZpeuqgkvEOR0h3SJwlLnNqT0riGQ5Gucnx_aKxn9vfIOMbqoB5YNDYG5LQfbFZU6rzZ8zYF5vgpaAwiH4ANUyYNsgPVjkhjx5C1EbDOFudStnIgr-AfrZzPXfbCK6_iSmexTh5jPhztnjVbvRvtQv8LY7mYXYe4FbYrpkCUzq-ud8po/s2880/image_2024-10-24_15-21-14%20(2).png

ចំណែកការសុំអនុញ្ញាតអនុវត្តគម្រោងនេះទៅកាន់រដ្ឋាភិបាល ពុំមែនជារឿងងាយស្រួលឡើយ ។ កាលពីឆ្នាំ២០២៣ ការិយាល័យដឹកជញ្ជូនកណ្តាលបានបដិសេធគម្រោងរបស់ក្រុមហ៊ុន ដោយអះអាងថា វានឹងបង្កគ្រោះថ្នាក់ដល់មនុស្សទូទៅ ឬប៉ះពាល់បរិស្ថាន ដោយសារគ្មានទិន្នន័យបញ្ជាក់ពីបច្ចេកទេសគ្រប់គ្រាន់ ។

ប៉ុន្តែក្រោយពីចំណាយពេលអស់១០ខែក្នុងការសាកល្បងគំរូ ការព្យាយាមរបស់ក្រុមហ៊ុន Sun-Ways ក៏ទទួលបានជោគជ័យ ហើយមានការយល់ព្រមពីរដ្ឋាភិបាល ។ ក្រុមហ៊ុននឹងចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យានេះនៅទីក្រុង Neuchâtel ស្ថិតនៅភាគខាងលិចប្រទេសស្វីស ក្នុងឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3u7Q731NFEwobdFUxxdevnjQbsTlh9YAQVv0h62HWGBpOLh0KF-cQ3LSKtV9B2ITmS63j3EAIUpufu-d1Hhc81LI0l5HNBKHAxZvJ0hZsddJLdCTfU1SlzQqbiKjExEjcDEVT0E2I0B5gSyZimDXzkycZvGxNpNAaueqhTU-0WrkFn9qnhVTx1oA37vH6/s500/image_2024-10-24_15-21-14.png

បន្ទះសូឡាដែលក្រុមហ៊ុនគ្រោងយកមកប្រើប្រាស់ គឺត្រូវបានរចនាឡើងដោយសហការជាមួយវិស្វករផ្លូវដែក និងរោងចក្រថាមពល ហើយក្រុមហ៊ុនក៏បានសាកល្បងស្ថិរភាពសម្រាប់រថភ្លើងឆ្លងកាត់ក្នុងល្បឿនលឿនបំផុត ស្មើនឹង១៥០គីឡូម៉ែត្រក្នុង១ម៉ោង ។ បន្ទះសូឡានឹងអាចធន់ជាមួយកម្លាំងខ្យល់ និងព្រិលបានល្អ ពីព្រោះវាមានតួនាទីកម្ចាត់ភាពកខ្វក់ ។

រីឯអគ្គិសនីដែលទទួលបានបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យ ក្រុមហ៊ុននឹងផ្គត់ផ្គង់ដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅក្បែរៗ ដូចជា ៖ ទីតាំងផ្សេងៗ, បញ្ចូលចរន្តអគ្គិសនីក្នុងប្រព័ន្ធ ឬបញ្ជូនថាមពលអូសក្បាលរថភ្លើង ដោយពុំចាំបាច់ប្រើប្រាស់ Inverter នៅលើដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmqILPZwKuknWl3-zCPn521moBK2Ijh1AdSzfCibMTZWAbMinhcO-1tCF-Py__htLuDSk6_f4cxxrzrxAPT8ZriXb8zWU2i32_xNIVL5cG2Xw6oEoWtLdYb5ROu-_IxmwxqQz-LYxJMrwWahkopQxJZwmznZ5en_N_ZSHkWB6IoK7E_BxOS4nPkgMUBitu/s808/image_2024-10-24_15-21-17.png

ការិយាល័យដឹកជញ្ជូនសហព័ន្ធបានអនុញ្ញាតឱ្យក្រុមហ៊ុនស្វីសដំណើរការគម្រោងនេះ ហើយនៅឆ្នាំ២០២៥ ក្រុមហ៊ុននឹងចាប់ផ្តើមដាក់បន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យ ចំនួន៤៨បន្ទះ ដែលមានប្រវែង១០០ម៉ែត្រ ។ នាថ្ងៃអនាគត ក្រុមហ៊ុននឹងដាក់បន្ទះសូឡាក្រោមផ្លូវរថភ្លើងឱ្យបានច្រើនបន្ថែមទៀត ដើម្បីបង្កើនបរិមាណផលិតអគ្គិសនី ព្រមទាំងពង្រីកគម្រោងទៅកាន់ប្រទេសជាច្រើន ។

កន្លងមក ប្រទេសស្វីសបានអនុម័តច្បាប់ពន្លឿនការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនៅទូទាំងប្រទេស ហើយរដ្ឋាភិបាលស្វីសបានគាំទ្រការដំឡើងបន្ទះសូឡានៅតាមទីតាំងផ្សេងៗ ដូចជា ៖ ដំបូលផ្ទះ, វាលស្មៅលើភ្នំ និងលើផ្លូវល្បឿនលឿន ៕