YouTuber Sojang បានបង្កការបំផ្លិចបំផ្លាញក្នុងជីវិតរបស់តារា K-pop ជាច្រើនដោយផ្សព្វផ្សាយព័ត៌មានមិនពិតអំពីពួកគេ។ យ៉ាងណាមិញ ទីបំផុតនាងត្រូវបានតារាល្បីៗជាច្រើនប្ដឹងពីទង្វើបង្ខូចកេរ្តិ៍ឈ្មោះ ហើយបច្ចុប្បន្នកំពុងប្រឈមនឹងបណ្ដឹងបរិហារកេរ្តិ៍។ ព្រះរាជអាជ្ញាកំពុងជំរុញឱ្យមានការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៤ ឆ្នាំសម្រាប់ YouTuber រូបនេះរួមជាមួយការផាកពិន័យជាប្រាក់ចំនួន ២១ លានវ៉ុន ប្រមាណ១៥ ០០០ដុល្លារ។.png)
នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៤ ផ្នែកព្រហ្មទណ្ឌទី ១១ របស់តុលាការស្រុក Incheon បានបើកសវនាការកាត់ទោស YouTuber Sojang ដែលមានឈ្មោះពិតថា Park ដែលត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍ និងបង្កាច់បង្ខូចក្រោមច្បាប់ស្តីពីការលើកកម្ពស់ការប្រើប្រាស់បណ្តាញទំនាក់ទំនង និងការការពារព័ត៌មាន។ ទោះយ៉ាងណា ដើមបណ្តឹងបានស្នើសុំឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំចំពោះនាងរួមនឹងប្រាក់ពិន័យ ២១ លានវ៉ុន។ ពួកគេបានសង្កត់ធ្ងន់ថា នាងបានជេរប្រមាថជនរងគ្រោះជាច្រើនដង និងបង្ហោះវីដេអូមិនពិតយ៉ាងសកម្មដែលបង្កឱ្យមានការបរិហារកេរ្តិ៍។
ជាងនេះទៅទៀត អយ្យការក៏បានសង្កត់ធ្ងន់លើផលប៉ះពាល់នៃសកម្មភាពរបស់ YouTuber រូបនេះទៅលើសកម្មភាពគ្រប់គ្រងរបស់ភ្នាក់ងារជនរងគ្រោះ និងបានគូសបញ្ជាក់ថា នាងបានដំណើរការសេវាកម្មសមាជិកភាពដែលមានការបង់ប្រាក់ ខណៈពេលដែលបន្តកំណត់គោលដៅលើរូបរាង និងជីវិតផ្ទាល់ខ្លួនរបស់ជនរងគ្រោះ។
កាលពីមុនឆាណែល YouTube របស់កញ្ញា Park ដែលនាងដំណើរការក្រោមឈ្មោះហៅក្រៅថា «Sojang» បានផលិត និងផ្សព្វផ្សាយខ្លឹមសារដែលមានព័ត៌មានមិនពិតអំពីតារាល្បីៗមួយចំនួន រួមទាំង Suho សមាជិកក្រុម EXO, Karina សមាជិក Aespa, Jang Wonyoung សមាជិកក្រុម IVE, Kang Daniel, V សមាជិក BTS និងផ្សេងៗទៀត។ ដែលជាលទ្ធផលទទួលបានផលចំណេញផ្នែកហិរញ្ញវត្ថុ។ វាត្រូវបានគេរាយការណ៍ថានាងទទួលបានប្រាក់ចំណេញប្រហែល ២៥០ លានវ៉ុន ប្រមាណ១៨ម៉ឺនដុល្លារ។ YouTuber Sojang កំពុងប្រឈមនឹងការប្តឹងបរិហារកេរ្តិ៍ពី Jang Wonyoung និង Starship Entertainment សម្រាប់ការខូចខាត។ 
ថ្មីៗនេះ Suho សមាជិកក្រុម EXO និងសមាជិកទាំងបួននាក់នៃក្រុម aespa ក៏បានដាក់ពាក្យបណ្តឹងបរិហារកេរ្តិ៍នាងជាមួយនឹង SM Entertainment ផងដែរ។ កន្លងមក នាងត្រូវបានកាត់ទោសពីបទបរិហារកេរ្តិ៍ប្រឆាំងនឹង Kang Daniel និងទទួលបានការកាត់ទោសចំនួន ១០ លានវ៉ុន (ជាង៧ពាន់ដុល្លារ) ក្នុងការកាត់ទោសលើកដំបូងកាលពីខែកញ្ញា។

មេធាវីរបស់ Sojang បានទទួលស្គាល់ការចោទប្រកាន់នេះ ប៉ុន្តែបានកត់សម្គាល់ថា សកម្មភាពនេះមិនមែនសម្រាប់តែប្រាក់ចំណេញទេ ហើយបានបង្ហាញថា បច្ចុប្បន្ននាងកំពុងចូលរួមក្នុងការងារស្ម័គ្រចិត្ត និងទទួលការព្យាបាលសុខភាពផ្លូវចិត្ត។ មេធាវីបានបង្ហាញបំណងចង់ឈានដល់ការដោះស្រាយជាមួយជនរងគ្រោះ ដោយបង្ហាញពីការព្យាយាមបន្តក្នុងការសម្រុះសម្រួល។តុលាការគ្រោងនឹងប្រកាសការសម្រេចរបស់ខ្លួននៅថ្ងៃទី ១៨ ខែធ្នូ ដែលជាពេលវេលាសំខាន់មួយក្នុងសំណុំរឿងបរិហារកេរ្តិ៍ដ៏ល្បីនេះ៕










