Home Blog Page 81

ថៃរកឃើញអ្នកឆ្លងជំងឺគ្រុនសេក (Psittacosis) ជាថ្មី

0

ប្រទេសថៃ ៖ នាយកដ្ឋានគ្រប់គ្រងជំងឺប្រទេសថៃបានបញ្ជាក់ជាផ្លូវការនៅដើមខែកុម្ភៈ ឆ្នាំ២០២៦ ថា ស្ត្រីថៃម្នាក់អាយុ៥៥ឆ្នាំ បានកើតជំងឺគ្រុនសេក (Psittacosis) ដោយសារឆ្លងពីសត្វសេកដែលខ្លួនចិញ្ចឹម ហើយអាការៈជំងឺនេះស្រដៀងនឹងផ្តាសាយធំ ដូចជា ៖ ក្តៅខ្លួន ឈឺខ្លួនប្រាណ ប៉ុន្តែស្ត្រីរូបនេះជាសះស្បើយហើយ ។ នាយកដ្ឋានគ្រប់គ្រងជំងឺជំរុញឱ្យពលរដ្ឋថៃ ជាពិសេស មនុស្សចាស់ ប្រុងប្រយ័ត្នសត្វស្លាប ដូចជា ៖ សេក ព្រាប ដោយចៀសវាងផ្តល់ចំណីឱ្យព្រាប និងសត្វស្លាបផ្សេងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaWwXH7EDfP6f2JZ8P0kDXw2v-7MgHDuPZydMxs0WFWU0FJLQn9NZwfxpZGbefhUXplstITmBnQxLUvbnQY6mco9G0hfIu7cBFsjPDern2-HXXNepxt_ToEdt_drNIk70PwqCrs6RX0YwsiKnmNQkhmXi3fx5FBjK_zDBky67n8fOA9wtWyxUS03Bsp-OB/s1200/photo_2026-02-06_16-46-56.jpg

ពីដំបូង ស្ត្រីរូបនេះមិនដឹងថាខ្លួនកើតជំងឺគ្រុនសេកទេ និងមានអាការៈក្តៅខ្លួន ឈឺខ្លួនប្រាណ ក៏ទៅទិញថ្នាំពេទ្យនៅគ្លីនិកមកលេបដោយខ្លួនឯង ប៉ុន្តែមិនជាសះស្បើយ ទើបទៅពិនិត្យអាការៈនៅមន្ទីរពេទ្យ លទ្ធផលត្រួតពិនិត្យរបស់មន្ទីរពេទ្យបញ្ជាក់ថា កើតជំងឺគ្រុនសេក ។

បើតាមនាយកដ្ឋានគ្រប់គ្រងជំងឺប្រទេសថៃ ស្ត្រីនេះបានព្យាបាលជំងឺគ្រុនសេកជាសះស្បើយតាំងពីខែធ្នូ ឆ្នាំ២០២៥ និងជំរុញឱ្យពលរដ្ឋប្រុងប្រយ័ត្នសត្វស្លាប ។ នាយកដ្ឋានបញ្ជាក់ថា ជំងឺគ្រុនសេកឆ្លងពីសត្វសេក និងព្រាបឈឺ ប៉ុន្តែពលរដ្ឋមិនគួរភ្ញាក់ផ្អើលនឹងជំងឺគ្រុនសេកទេ ពីព្រោះវាមិនមែនទើបតែឆ្លងថ្មី ហើយខុសគ្នាពីជំងឺផ្តាសាយបក្សី និងខុសពីជំងឺកូវីដ-១៩ ពលរដ្ឋថៃផ្សេងទៀតបានកើតជំងឺនេះកន្លងមក និងព្យាបាលជាសះស្បើយអស់ហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglTOX5FNJ53EOemKTLnp_x3ol0lfc-IyoxIdA9Swq9Fhjkle1iLw4H9JHq1qabqYJcWb_cNm_7ZVKeRnDVPjWtTaOG1yZJZiXnuACrG2U7wVKkTExsLTPawLbsK3ONsgsN98qm8cahvIbQCOjm0CMjLHx33sNzmiRzaAMUTcTwfDwMk4PSBAgboKoXcHgN/s1280/photo_2026-02-06_16-46-55.jpg

នាយកដ្ឋានបានដាស់តឿនទៅកាន់មនុស្សចាស់ និងអ្នកមានជំងឺប្រចាំកាយ ត្រូវថែទាំសុខភាពឱ្យល្អ ពីព្រោះមនុស្សចាស់ឆាប់ឆ្លងជំងឺនេះ ។ រីឯកសិករចិញ្ចឹមសត្វស្លាប ត្រូវលាងសម្អាតកន្លែងចិញ្ចឹមឱ្យល្អ ដោយចៀសវាងចិញ្ចឹមក្នុងទ្រុងបិទជិត គ្មានខ្យល់ចេញ-ចូល ព្រមទាំងចៀសវាងផ្តល់ចំណីឱ្យព្រាប និងសត្វស្លាបផ្សេងទៀត ពីព្រោះលាមកសត្វស្លាបនឹងចម្លងជំងឺគ្រុនសេកមកមនុស្ស ។

គួរបញ្ជាក់ថា ជំងឺគ្រុនសេក (Psittacosis) ខុសគ្នាពីជំងឺគ្រុនផ្តាសាយបក្សី និងជំងឺកូវីដ-១៩ គឺជំងឺគ្រុនសេក បង្កឡើងដោយបាក់តេរីម្យ៉ាងនៅក្នុងលាមកសត្វស្លាប ជាពិសេស សេក និងព្រាប និងមានអត្រាស្លាប់ទាប ។ ក្រៅពីនេះ បាក់តេរីចម្លងជំងឺគ្រុនសេក ត្រូវបានរកឃើញក្នុងសត្វផ្សេងៗផងដែរ រួមមាន ៖ ឆ្កែ ឆ្មា ដោយចម្លងមកមនុស្សតាមរយៈការដកដង្ហើម ហើយអ្នកឆ្លងឆ្លងជំងឺនេះច្រើន រួមមាន ៖ ពេទ្យសត្វ អ្នកចិញ្ចឹមសត្វស្លាប និងអ្នកផ្តល់ចំណីឱ្យសត្វស្លាប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_0fNBMBF6Y1yd3cL0BTzDTD00tLGzn0scmReWyet4BmpsVrGw0tm90URagiNExx0zFYIVtqDX6hp70U2A4qeXhIOIpo8ZPxMTrrHbl01YSQPFKa78BH-dAXPdQj_M3-VH-Ac9789YUoMTh5jWBIkNTh_tNy29g-CLPzvCuN-xMXtTiWZvi-ky59WM-f_x/s580/photo_2026-02-06_16-46-56%20(3).jpg

អ្នកកើតជំងឺគ្រុនសេក នឹងមានអាការៈក្តៅខ្លួនបន្តិច រងាញាក់ ឈឺក្បាល ឈឺសាច់ដុំ និងក្អកស្ងួត ហើយបង្ហាញអាការៈបន្ទាប់ពីឆ្លងជំងឺនេះចាប់ពី៥ថ្ងៃ ទៅ១៤ថ្ងៃ ។ រីឯអ្នកជំងឺមានអាការៈធ្ងន់ធ្ងរឈានទៅបាត់បង់ជីវិត ភាគច្រើនជាមនុស្សចាស់ ឬអ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ ។

បច្ចុប្បន្ន មិនទាន់មានវ៉ាក់សាំងការពារជំងឺគ្រុនសេកទេ ប្រសិនបើធ្លាប់កើតជំងឺនេះ នឹងកើតម្តងទៀតនាថ្ងៃអនាគត ។ ហេតុនេះ ត្រូវនៅឱ្យឆ្ងាយពីសត្វស្លាប, ហាមប៉ះពាល់សត្វស្លាប និងលាងសម្អាតកន្លែងចិញ្ចឹមសត្វស្លាបជារៀងរាល់ថ្ងៃ, ប្រើប្រាស់ឧបករណ៍ការពារខ្លួន ដូចជា ៖ ពាក់ស្រោមដៃ និងពាក់ម៉ាស់ ពេលចាប់សត្វស្លាបឈឺ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmbiEYdrPP8nA2qdncCszent0gojM1juYj8PM2QfwhkOA5-Lms_6MdtWZ7PHO5JIQ8I2eeAN6JWBPKmXrxqs6pcw-NC2GMXE6W8vhHlxIj4GiXFcXG5nfjqaogP38BwmPnsVb3C9lOMwYjmc6rPPi6icX0-3z2T9mgCkaNLpPOpBpN3iUSYFE13EMWdPTu/s800/photo_2026-02-06_16-46-56%20(2).jpg

អាមេរិកប្រកាសឱ្យពលរដ្ឋរបស់ខ្លួនដែលស្នាក់នៅអ៊ីរ៉ង់ចាកចេញជាបន្ទាន់

0

ស្ថានការណ៍រវាងអាមេរិក និងអ៊ីរ៉ង់កាន់តែឡើងកំដៅខ្លាំងហើយ ដោយអាមេរិកប្រកាសឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីអ៊ីរ៉ង់ជាបន្ទាន់ បន្ទាប់ពីអ៊ីរ៉ង់បិទមធ្យោបាយដឹកជញ្ជូនសាធារណៈ ផ្តាច់ទំនាក់ទំនងតាមប្រព័ន្ធអ៊ីនធើរណេត ផ្តាច់សេវាទូរស័ព្ទដៃ និងទូរស័ព្ទលើតុក្នុងប្រទេស ថែមទាំងបង្ហាញមីស៊ីលថ្មីបំភ័យអាមេរិកមុនការចរចានុយក្លេអ៊ែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjPKCfDmcoFxxVA13CAwN-jD0AZpJPs7AAtHrRcXvc_hxo2wU0Q-c2JkgOwbTkZ30FxUwW_NrEhYvGMK5osYa0OXn0KlyUSF_s4R30Bl_TeiqRL2IXvRMWXT2_-qsPmP4x-w5FglXH9DdQP2EH8ID7W4XrlfvsdhyphenhyphenIve-bG9Pfu9aL6hKhGYKjV4Gav3ER/s1000/photo_2026-02-06_16-37-30.jpg
ក្រសួងការបរទេសអាមេរិកបានចេញសេចក្តីប្រកាសឱ្យពលរដ្ឋរបស់ខ្លួនដែលស្នាក់នៅប្រទេសអ៊ីរ៉ង់ ប្រញាប់ចាកចេញជាបន្ទាន់តាមរយៈយន្តហោះ ដោយសារប្រឈមនឹងការចា.ប់ខ្លួនតាមអំពើចិត្តស្របពេលស្ថានការណ៍កាន់តែតានតឹង ។ សេចក្តីប្រកាសនេះកើតឡើងមិនប៉ុន្មានម៉ោងបន្ទាប់ពីកងកម្លាំងបដិវត្តន៍អ៊ីរ៉ង់ (IRGC) ប្រកាសរឹបអូសនាវាដឹកប្រេងឥន្ធនៈ២គ្រឿង និងបង្ហាញមីស៊ីលថ្មីដើម្បីបំភិតបំភ័យមុនការចរចានុយក្លេអ៊ែរនៅប្រទេសអូម៉ង់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_YL6bwmz_8TOxL8YOlnRTi_8qdvsJ9uqAVfMHtX6yNNMNpCnuQ9C8QIUzvJEU4NA-7Hv-BARvbBeBVzu-u_rFoe_ZxAiPnRfZkscFBVvfmPGiyB7fKxk_Mor_RtedckiU9gRIqM4qh9wOXC3J_axRI2Sgcr7hHzONFN8RH9-HTOMKFuACTCPyVfBcns6_/s1000/photo_2026-02-06_16-37-27%20(2).jpg
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការបរទេសអាមេរិកស្នើឱ្យពលរដ្ឋខ្លួនដែលស្នាក់នៅអ៊ីរ៉ង់ ជាពិសេស អ្នកមានសញ្ជាតិ២ ប្រញាប់ចាកចេញពីអ៊ីរ៉ង់ជាបន្ទាន់ ពីព្រោះប្រឈមនឹងការចាប់ឃុំខ្លួនគ្មានមូលហេតុ ដើម្បីធ្វើជាចំណាប់ខ្មាំងក្នុងការចរចានយោបាយ ។ ក្រៅពីនេះ ក្រសួងការបរទេសអាមេរិកក៏បានដាស់តឿនពីគ្រោះថ្នាក់ទៅកាន់ពលរដ្ឋខ្លួនផងដែរ ដោយសារការវាយប្រហារផ្លូវអាកាសអាចកើតឡើងគ្រប់ពេលវេលានៅគោលដៅសំខាន់ៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvF6dhbhSbJR2Ls7HVnSLZqwYs5ZS0tAN9PDbWZyu-UtmTXXZx01gmeF1uA7NnjNmOVsvUzWGJokKaY_5zuUd1VoN23MOAUlm6O272vE4uBhZhpXC-dAfMxgKK0ctxX9r26UYt4OMR-SuHvkk_u8nYdyaA6311WiHerrN6R3u2ItHIjGAzCJS4-YZMmlnj/s1200/photo_2026-02-06_16-37-27.jpg
ក្រសួងការបរទេសអាមេរិកជំរុញឱ្យពលរដ្ឋចាកចេញពីអ៊ីរ៉ង់តាមផ្លូវគោក ដោយឆ្លងកាត់តាមប្រទេសអាមេនី ឬតួកគី ពីព្រោះការធ្វើដំណើរតាមផ្លូវអាកាសអាចពិបាក ខណៈក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់កាត់បន្ថយហោះហើរចេញ-ចូលក្រៅប្រទេស ។ ពលរដ្ឋអាមេរិកគួររៀបចំផែនការធ្វើដំណើរខ្លួនឯងក្នុងស្ថានការណ៍នេះ ដោយមិនចាំបាច់រង់ចាំជំនួយពីរដ្ឋាភិបាល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmcbuRY1imykQ6ghtsKy-FNTmSzfHuQRqKDbFdsjPQHIO73uVrs4yn9bLzhcWtVjMgL9nXsp5fTB-8xxIE8SPQfKwsiZZ5eBmFvPUmu-_e1bwXR5xWipvfMBX-POJEkx2zBzl1LYJSzppQuxJEY_3sXnX1-OleGrkln1wnpDtA8eVlKE67VUJRpE_v3V8O/s1200/photo_2026-02-06_16-37-28.jpg
ពលរដ្ឋអាមេរិកដែលទទួលបានសញ្ជាតិអ៊ីរ៉ង់ ត្រូវចាកចេញពីអ៊ីរ៉ង់ដោយប្រើប្រាស់លិខិតឆ្លងដែនអ៊ីរ៉ង់ ដោយសាររដ្ឋាភិបាលអ៊ីរ៉ង់មិនទទួលស្គាល់ពលរដ្ឋមានសញ្ជាតិ២ ។ ក្រៅពីនេះ មិនត្រូវបង្ហាញពីទំនាក់ទំនងជាមួយអាមេរិក ពីព្រោះអាចត្រូវអ៊ីរ៉ង់ចាប់ខ្លួន ចោទប្រកាន់ពីបទល្មើសផ្សេងៗ និងហាមដាច់ខាតកុំធ្វើដំណើរទៅប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ និងទៅកានព្រំដែនប៉ាគីស្ថាន-អ៊ីរ៉ង់ ។ សេចក្តីប្រកាសបញ្ជាក់ថា ពេលនេះ រដ្ឋាភិបាលអាមេរិកគ្មានទំនាក់ទំនងការទូត ឬកុងស៊ុលជាមួយប្រទេសអ៊ីរ៉ង់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixNtcVH2VmRzT7ilZ2ysaLTnM-WBj4BLRkjXzDR4sJJ3v-9gxQjkpJIQbSfEs533bICVlELJypBV-hhFKsZqUFaZPzWd_lncsdCsLfveqh8LKeTZ85qKikurEavJDN6mVGxUhL5_O7Kb7vTWpF6D52qzGImYZgdLyJ6zUrthVno0h3nXQ7mR1hFU4FYiaK/s1110/photo_2026-02-06_16-37-29.jpg

បច្ចុប្បន្ន ស្ថានការណ៍រវាងអាមេរិក និងអ៊ីរ៉ង់កាន់តែឡើងកំដៅខ្លាំង ហើយអ៊ីរ៉ង់បានចាត់វិធានការបង្កើនសន្តិសុខ ដោយការបិទផ្លូវភ្លាមៗ បិទប្រព័ន្ធទំនាក់ទំនងតាមអ៊ីនធើរណេត និងបិទទំនាក់ទំនងតាមទូរស័ព្ទដៃ និងទូរស័ព្ទលើតុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVUQTkPpXg8aNvvoHdVsuORdeju1QKB_wkDyu4uCfHahemSbr9_xaolb827L5z-HSUns-RasffZqN91fUQ4o5_oyWLvRG-kcSyh6NOVhJ0KKFboSzLZhFBwit1XNA4e1ftaDLkS0lwEWnRGwAWX2Ho4eaJtygjXXMscpCD2MfyvTXuTB_WqODTsqVxEeTu/s1280/photo_2026-02-06_16-37-30%20(2).jpg

គួរបញ្ជាក់ថា នាវាដឹកយន្តហោះ USS Abraham Lincoln របស់កងទ័ពអាមេរិកបានដកថយទៅកាន់ឆ្នេរសមុទ្រខាងត្បូងប្រទេសយេម៉េន និងចតឆ្ងាយពីអ៊ីរ៉ង់ក្នុងចម្ងាយប្រមាណ១,៤០០គីឡូម៉ែត្រ បន្ទាប់ពីអ៊ីរ៉ង់បញ្ជូនដ្រូន១គ្រឿងសំដៅទៅនាវានេះ ។ អាមេរិកមានគម្រោងចរចាជាមួយអ៊ីរ៉ង់នៅប្រទេសអូម៉ង់ នាថ្ងៃទី៦ ខែកុម្ភៈ ទោះជាភាគីទាំងពីរខ្វែងគំនិតគ្នាពាក់ព័ន្ធនឹងមីស៊ីលក្តី ខណៈអ៊ីរ៉ង់ថា នឹងជជែកជាមួយអាមេរិកតែរឿងមីស៊ីលប៉ុណ្ណោះ ៕

សួស វីសា យល់ស្របការលើកឡើងរបស់ គឹម លីហ្សា ជុំវិញការសិក្សារបស់កូន

0

តារាចម្រៀង សួស វីសា បានបង្ហាញការយល់ស្របតាមការលើកឡើងរបស់តារាសម្តែង គឹម លីហ្សា ជុំវិញការសិក្សារបស់កូនដែលត្រូវរៀនច្រើនមុខក្នុងពេលតែមួយ។ ក្តីបារម្ភរបស់អាណាព្យាបាលដែលខ្លាចកូនៗទទួលរងនូវសម្ពាធក្នុងការសិក្សានេះ គឺមានមតិខ្លះក៏យល់ស្រប ចំណែកមតិខ្លះទៀតមិនយល់ស្របឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGgsD-QQ7gHwbc3ElU3-wedTCck0_d5osi37Aw1kxQNLvMsqJLNnQfxSBuIG0KwFsnM93gfaTZbFCZE5UpHmcY2l1vpKZGE04_Zo4aUbwo3Mm0uOCsK2aZoK_cbqoTOUg7qXOvroT0WQ20AveqZLyxOq9u-k5nmF6nvMmfUqkEomEbpYYfsQuhL8AL30iM/s2048/image_2026-02-06_14-43-19.png

កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ តារាសម្តែង គឹម លីហ្សា បានបង្ហោះវីដេអូមួយដែលបង្ហាញថាក្មេងៗបច្ចុប្បន្នមានសម្ពាធក្នុងការសិក្សាជាពិសេសគឺខាងសាលាឯកជនតែម្តងដោយសារតែថ្នាក់ទាបប៉ុន្តែត្រូវរៀនច្រើនមុខតាំងពីព្រឹកដល់ល្ងាច ថែមទាំងមានកិច្ចការផ្ទះច្រើនត្រូវធ្វើទៀត។ សិក្សាច្រើនមុខទាំងភាសាខ្មែរ អង់គ្លេស ចិន និងគណិតវិទ្យានេះ គឹម លីហ្សា ថាហាក់ដូចជាផ្តល់សម្ពាធឱ្យកូនទៅវិញដោយបានប្រៀបធៀបទៅនឹងសាលារដ្ឋគឺរៀនត្រឹមតែកន្លះថ្ងៃប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieNl6f_yn-yVcVcu3rUTCkCeA-d4OveYAJRMzxiH5atC1XAT0cEVQwOUkgTDRWDfzT-WpVGqgagYlkoWhFpvsuTHF-TydHZtoYrSCVSwqKVqJjk7flkvdIvXAji_3Iuyql1txC1Crvo2v6EXrbfeflt9KJH3nHiySmGcqP5W9kaVFF4hVLHp7pKKHigSw7/s2048/image_2026-02-06_14-43-21.png

លើសពីនេះទៅទៀត គឹម លីហ្សា មានបំណងបញ្ជូនកូនរបស់ខ្លួនសិក្សានៅប្រទេសអូស្រា្តលីដោយសារតែការរៀននៅទីនោះគឺរៀនតែមួយភាសានោះទេ។ តារាសម្តែងរូបនេះទទួលស្គាល់ថាពិតជាចង់ឱ្យកូនៗចេះច្រើនភាសា ហើយគ្មានម្តាយឪពុកម្តាយណាមិនចង់ឱ្យកូនល្អនោះទេ ប៉ុន្តែសម្លឹងឃើញពីការលំបាករបស់កូនប្រៀបដូចជាការផ្តល់សម្ពាធឱ្យកូនទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_HpScYFDAn4WFAb_voPCGWmT28BPU1ibG-mk5yISHASs7VzGqchUEZ5qHXLY1rkDtYy4GUtBWwlZxLkJw1EMRZekHMaBscHT8W8ZuVmKqqdtYtrQ98nhYuiXO3KL9oTwpavs2RjXRkzJbB3j7eNEoAuNYZHJLzXlsemDuVyvzSfxyAqPqp7VffTflKznV/s828/image_2026-02-06_14-43-24.png

ការលើកឡើងរបស់អ្នកនាង គឹម លីហ្សា ត្រូវបានសាធារណជនបញ្ចេញមតិប្រតិកម្មចម្រុះមានទាំងអ្នកយល់ស្របនិងមិនយល់ស្រប។ យ៉ាងណាមិញ ក្រឡេកមកកាន់តារាចម្រៀង សួស វីសា គឺបានបង្ហាញការយល់ស្របនូវការលើកឡើងរបស់ គឹម លីហ្សា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqs9jcrGwvfFS1bBIsgJa6XBOlVf5CEj3SIwm2EySsQqRt1xxLqgFE3-uJMCIy5VwId5z8Z4GiUd4IdDilC2k0laWiIheHY3-wSIllaewCIY4lywgCCexeOnPxbYt5gfpqBJoH2nN_yLATTRqZ_xZJVpDakgxBTOBDulLTDf822TGPBbDxiu6boflQFiLD/s1280/image_2026-02-06_14-43-25.png

តារាចម្រៀង សួស វីសា បានលើកឡើងថា «ពាក្យក្នុងចិត្តខ្ញុំគាត់និយាយអស់ហើយ
មួយថ្ងៃៗអាណិតកូនណាស់រៀនច្រើនមុខណាស់ មកផ្ទះធ្វើ home work 3ភាសា+គណិតវិទ្យា១ទៀត ។ មុខវិជ្ជាផ្សេងៗម៉ែអាចចេះជួយបានខ្លះតែបើភាសាចិនអត់ដឹងជួយកូនយ៉ាងមិចទេបើម៉ែអត់ចេះផង»។ តារាចម្រៀងរូបនេះថែមទាំងមេនសិនឱ្យលោក ថមមី ជាស្វាមីចូរស្តាប់នូវអ្វីដែល គឹម លីហ្សា លើកឡើងពីទុក្ខលំបាកនិងសម្ពាធរបស់កូនៗក្នុងការសិក្សា៕

យោធាវៀតណាមត្រៀមខ្លួនជាសម្ងាត់សម្រាប់ការពារ«ការឈ្លានពាន»ជាលើកទី២របស់អាមេរិក

0

ឯកសារលេចធ្លាយមួយរបស់ក្រសួងការពារជាតិវៀតណាបានបង្ហើបថា យោធាវៀតណាមបានមើលឃើញជាយូរមកហើយថាសហរដ្ឋអាមេរិកជាការគំរាមកំហែងដ៏មានសក្តានុពល ហើយបានរៀបចំផែនការដោយស្ងៀមស្ងាត់ត្រៀមសម្រាប់ការឈ្លានពានម្ដងទៀតពីសហរដ្ឋអាមេរិក បើទោះជាបច្ចុប្បន្នទំនាក់ទំនងប្រទេសទាំងពីរកំពុងស្អិតរមួតនឹងគ្នាវិញហើយក៏ដោយ ។ នេះបើតាមអត្ថបទចុះផ្សាយដោយសារព័ត៌មានអន្តរជាតិ The Independent ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8JzOd66dii_U6kiwTrwA5BdrLuBoK38GC20q3WM5aAe2HZu8RKy0MDpd5mMjA4IbvLJ1l1fbJdzPCVFcxPPeiyS-3Pm3L_ZoNamUeg5J2Yd0vzqYGsYEIjGrwlMgS1CQRZ9bHgql1GBr5CJL6us52DSk66FgQqDASm6-sbxOcwaq0r8VfBxy_GfGstfsy/s992/photo_2026-02-06_13-52-40.jpg
របាយការណ៍មួយចំនួនបាននិយាយថា យោធាវៀតណាមបានរៀបចំផែនការដោយសម្ងាត់សម្រាប់ការពារការឈ្លានពានរបស់សហរដ្ឋអាមេរិកអស់រយៈពេល 50 ឆ្នាំមកហើយ។ ការភ័យខ្លាចនេះផ្តោតលើកម្លាំងខាងក្រៅដែលអាចញុះញង់ឱ្យមានការបះបោរប្រឆាំងនឹងរបបកុម្មុយនីសវៀតណាមបច្ចុប្បន្ន ដែលជាសេណារីយ៉ូមួយដែលត្រូវបានគេហៅថា “បដិវត្តន៍ពណ៌”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPLGaIthFb2xRZR6lPfjyo_x8g18W4Pn8VqZaZGHzgKKxnwx0S-ZBWkOFuEvng9lJ1DgsFzmzp-K_LaMCixumP2wF4mabkMu8GsuKds0S14E2nXs6brINmu1VR0_qtVhSiWHN8SyiLzOzjzVzZ-N3O_Z1B2otHHdSNkSbJHdlT6sJkg1593EEVb_xChadG/s750/photo_2026-02-06_13-52-41%20(3).jpg
របាយការណ៍ដដែលនេះបានបញ្ជាក់ថា ខណៈពេលដែលវៀតណាមព្យាយាមរក្សាតុល្យភាពទំនាក់ទំនងរវាងមហាអំណាចចិន និងសហរដ្ឋអាមេរិក វៀតណាមហាក់នៅតែមានភាពមិនទុកចិត្តលើចេតនារបស់ទីក្រុងវ៉ាស៊ីនតោន ជាពិសេសការបង្កើតសម្ព័ន្ធភាពប្រឆាំងចិននៅក្នុងតំបន់អាស៊ី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBCTHMNmkRzvKl-GjUj1V5bJXgdsze6H884HF4tV5rGzgoBze_mULOZ8o4YU6kMRw8cIyCE3ki8uQ0A_rVG-3NEp_0Lg83xMrcBRpex_0xP3onCx1cSlIslWn9JWwssX7QuphkUnmDAK4VScjTE6t8oaWG-mndiPhsPXnHwCNi0hTz6oKs6bKOxhXDwykA/s1280/photo_2026-02-06_13-52-41.jpg

គួរជម្រាបថា បើទោះជារដ្ឋាភិបាលទីក្រុងហាណូយ និងទីក្រុងវ៉ាស៊ីនតោន មានទំនាក់ទំនងការទូតដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» តាំងតែពីក្នុងឆ្នាំ២០២៣ ក៏ដោយ ប៉ុន្តែឯកសារនេះបង្ហាញយ៉ាងច្បាស់ថា វៀតណាមនៅតែចាត់ទុកសហរដ្ឋអាម៉េរិកជា «មហាអំណាចដែលមានចរិតចង់ធ្វើសង្រ្គាម» និងគំរាមកំហែងដល់របបកុម្មុយនីស្តរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirSnriS1HGwtBqdq-r3aFnUAVXEoyryqQ73zANtj9RCRX0iZflh6wbUKcL82EC6_4TIcsELENGk7vnBSE53jxohmA-AjliHgMTrg-cF8xq7KZ52l7TML3ohHVN_eyJc-GsYCLjNocwiVrgfpev60VXTvRTWfdmU9f_Xwh5mb-VCbJAkCyMdWFdXn31fv8d/s1280/photo_2026-02-06_13-52-40%20(2).jpg

ការរៀបចំនេះត្រូវបានលេចធ្លាយបន្ទាប់ពីរបាយការណ៍ថ្មីមួយពីអង្គការ The 88 Project ដែលឃ្លាំមើលសិទ្ធិមនុស្សនៅប្រទេសវៀតណាម បានលាតត្រដាងនូវឯកសារផ្ទៃក្នុងរបស់ក្រសួងការពារជាតិវៀតណាមដែលមានចំណងជើងថា «ផែនការឈ្លានពានលើកទី២ របស់សហរដ្ឋអាម៉េរិក» ដែលត្រូវបានរៀបចំឡើងកាលពីអំឡុងខែសីហា ឆ្នាំ២០២៤។

អ្នកវិភាគនិយាយថា ចលនានេះឆ្លុះបញ្ចាំងពីការមិនទុកចិត្តយ៉ាងជ្រាលជ្រៅដែលចាក់ឫសក្នុងការចងចាំប្រវត្តិសាស្ត្រនៃសង្គ្រាមវៀតណាម និងការព្រួយបារម្ភអំពីសន្តិសុខរបស់របបនេះ ដោយវៀតណាមមើលឃើញសហរដ្ឋអាមេរិកជាការគំរាមកំហែងដ៏ធំជាងប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF5Kg06qfJBHGwVTQsYdnOJ8oE6BTBQe_tpIR8D4VgeM-BIsBP3W1iExxc8F5LeANjQWA62SBnSjcg3mVEVsxDVixWYo_EeCq74Z4f_xomaTNSvXO6RcpmhJ4XRJIHe1ZKEJfuknTti1qAsrjflY3IJi5oIrxV4_9034-odPitnEDbJhjPlXhFI0Q8z2QE/s1085/photo_2026-02-06_13-52-41%20(2).jpg

គួររំលឹកថា សង្រ្គាមរវាងអាមេរិក និងវៀតណាម បានអូសបន្លាយអស់រយៈពេលប្រហែល ២០ ឆ្នាំ ចាប់ពីឆ្នាំ ១៩៥៥ ដល់ឆ្នាំ ១៩៧៥ និងបញ្ចប់សង្រ្គាមចុងក្រោយនៅថ្ងៃទី ៣០ មេសា ឆ្នាំ ១៩៧៥។ទោះបីជាសង្រ្គាមបានបញ្ចប់អស់រយៈពេលជាងកន្លះសតវត្សរ៍ទៅហើយក្តី ប៉ុន្តែឯកសារដែលទើបនឹងលេចធ្លាយនេះបង្ហាញថា វៀតណាមនៅតែមាន «ការចងចាំយូរអង្វែង» អំពីជម្លោះនេះ ហើយនៅតែបារម្ភថាអាមេរិកអាចនឹងវិលត្រឡប់មកវិញក្នុងទម្រង់ណាមួយ ដើម្បីផ្លាស់ប្តូររបបដឹកនាំរបស់ពួកគេ៕

បញ្ហាឆបោ.កនៅប្រទេសថៃ ក្លាយជាក្ដីបារម្ភធំបំផុតសម្រាប់ភ្ញៀវទេសចរបរទេស

0

ការស្ទង់មតិមួយបានរកឃើញថា ករណីបោកប្រាស់និងក្លែងបន្លំដែលផ្តោតលើភ្ញៀវទេសចរ រួមទាំងការឡើងថ្លៃតាក់ស៊ី និងប្រតិបត្តិករទេសចរណ៍ក្លែងក្លាយ បានក្លាយជាក្តីបារម្ភដ៏ធំបំផុតសម្រាប់អ្នកទេសចរបរទេសដែលធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសថៃ។ នេះបើយោងតាមអត្ថបទដែលបានចុះផ្សាយដោយសារព័ត៌មាន VNExpress។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsZC1hBEOMJl1vBpDiWhEUuJ1Ao13EgSW6R1WfzxpMks6BEg1CaX5mWQaaqNKsQZ9NQXeZtfAfZ6IySTZGg92giBzduBhwNjbuOkcZDlHaDJAtwguvpPA2RbcIRH23KeU6RzlcY4ax4Vt9Q7XkymT7wMMFGNzhBQZdSrkMpnFW4QerXlRbC0Szeh1Bw9r1/s480/photo_2026-02-06_10-37-15%20(3).jpg
ផ្អែកតាមការស្ទង់មតិមួយដែលធ្វើឡើងដោយក្រុមប្រឹក្សាទេសចរណ៍ថៃ ដែលបានប្រមូលយកមតិពីភ្ញៀវទេសចរបរទេសច្រើនរយនាក់ក្នុងត្រីមាសទី 4 នៃឆ្នាំមុន គឺឧបសគ្គភាសាសម្រាប់ទំនាក់ទំនងជាមួយអ្នកស្រុក និងសេវាសង្គ្រោះបន្ទាន់បានជាប់ចំណាត់ថ្នាក់លេខពីរ ខណៈចំណាត់ថ្នាក់ទី១ នៃក្ដីកង្វល់កំពូលរបស់ភ្ញៀវទេសចរបរទេស គឺបញ្ហាបោ.កប្រាស់ ក្លែងបន្លំ និងការកេងប្រវ័ញ្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdSJ4bLYojBQLThzdAs2zc7Yh6iZTNvSXPcFxuK67Slw4r6u5HVYVUo2a06_v4Mh6O8ScFdjXt9zU4t4102UJDKcE-r_GWj28C_MgJlEvqXW9X7kzndk8dCpQGeuk1KoS8ZOqgPN305HUb2LpF1K_WnFnLWOCktx1xtA3erLyCJ208YHW-06KsYJVC24_w/s1200/photo_2026-02-06_10-37-15%20(4).jpg

បើតាមរបាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍ អ្នកទេសចរបានត្អូញត្អែរថា អ្នកបើកបរតាក់ស៊ីច្រើនតែដឹកអ្នកដំណើរដោយមិនប្រើកម្មវិធីវាស់ប្រវែងចម្ងាយ ដែលមានន័យថាអ្នកបើកបរអាចគិតថ្លៃខ្ពស់ជាងជាក់ស្ដែងតាមអំពើចិត្ត។ ក្រៅពីនេះការវា.យប្រហារ ឬបំពានរាងកាយ ចោ.រលូកហោប៉ៅ និងការចា.ប់ជំរិ.តទារប្រាក់ ក៏ស្ថិតក្នុងចំណោមក្តីកង្វល់របស់ភ្ញៀវទេសចរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9wSy7WN8r8Iffmqu0P9rRlpPX7a0zHGvY-R2U-OUz-7ZB4ecvSnn2sViygVY71DPD9UP6XyrSqON5gwtiZg0R34-5Cnau6NwogDlsal7gfBiLi0revjTtYXY528DzqeIyxIy3b0TkwcoAe2GGzRUpqpb5rS3arf8r-L7H12ESULmzgnyppjRZI4PITg95/s750/photo_2026-02-06_10-37-15.jpg

ខណៈដែលធ្លាប់ត្រូវបានគេចាត់ទុកថាជាមហាអំណាចទេសចរណ៍នៅអាស៊ីអាគ្នេយ៍ បច្ចុប្បន្នប្រទេសថៃត្រូវបានគេដឹងថាកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន។ យោងតាមគេហទំព័រ Bloomberg បានឲ្យដឹងថា ប្រទេសនេះបានឃើញការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិធ្លាក់ចុះ ៧,២% មកនៅត្រឹម ៣២,៩ លាននាក់ ដែលជាការធ្លាក់ចុះប្រចាំឆ្នាំលើកដំបូងក្រោយផុតការរីករាលដាលនៃជំងឺកូវីដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ7eTGjjfN7c_t2a2AS5LxY3IqJCk1x1XYjFhEXPWim-aKfxXg0PD5CahTIl6xCR63_sTm-SzmsEpRuZF5NfbFFwYEX-QPfiZ8Wx_7Z8lwt7nirynKlKK4cEYK3l6s4WO3LH3-0rtfZOLQn7F844LZDWGfKbYtFMgDmYNSdZVh1rTInUURCJOWgKu4loSU/s680/photo_2026-02-06_10-37-14.jpg

កាលពីខែមករា ឆ្នាំមុន ប្រទេសថៃបានឃើញការលុបចោលដំណើរកម្សាន្តដោយអ្នកទេសចរចិនយ៉ាងច្រើនសន្ធឹកសន្ធាប់ បន្ទាប់ពីការចាប់ពង្រត់តារាសម្តែងចិនដ៏ល្បីល្បាញ Xing Xing។ ការណ៍នេះក៏មានរួមបញ្ចូលជាមួយកត្តាដូចជាឧក្រិដ្ឋឆបោ.កតាមបច្ចេកវិទ្យា ការជួ.ញ.ដូ.រមនុស្ស និងបញ្ហាអសន្តិសុខផ្សេងៗទៀតគួបផ្សុំផងដែរ៕

CORTIS ពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងវិស័យកីឡា និងកម្សាន្ត

0

យោងតាមការបញ្ជាក់ពី NBA និង ESPN ដែលជាប៉ុស្តិ៍កីឡាធំជាងគេនៅសហរដ្ឋអាម៉េរិក ក្រុមចម្រៀង K-pop CORTIS នឹងសម្តែងក្នុងអំឡុងពេលសម្រាកពាក់កណ្តាលម៉ោងនៅក្នុងព្រឹត្តិការណ៍ «2026 Ruffles NBA All-Star Celebrity Game» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៣ ខែកុម្ភៈ (ម៉ោងក្នុងស្រុក) នៅរដ្ឋ California សហរដ្ឋអាម៉េរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYIy5yxOR24troOD_vJEqagfWgthmBm8QZoJWJUdDExT6EXLppP8NrUJNg2MvTQzVm-ddBp6s5jvogdAffL4Ly_Pb_EMzlh7Lbe2izOxj2uPY2yRyWEbXzBP85kRZJGOlXrDSFzeOvD3LaekHkyajSxTZ8uUi-SlaojoAtV-fn8Qo4dmU_sxnKKl5mANZ3/s1280/image_2026-02-06_11-40-41.png
NBA បានប្រកាសថា CORTIS គឺជាសិល្បករ Kpop ដំបូងគេក្នុងប្រវត្តិសាស្ត្រ NBA All-Star Celebrity Game ដែលបានសម្តែងនៅក្នុងកម្មវិធីសម្រាកពាក់កណ្តាលម៉ោង។ ក្រុមនេះជាមុខមាត់នៃការផ្សព្វផ្សាយរបស់ NBA ដោយបង្ហាញពីការរំពឹងទុកខ្ពស់ដែលដាក់លើពួកគេ។ ការប្រកួត NBA All-Star Celebrity Game គឺជាព្រឹត្តិការណ៍មួយដែលក្រុមអតីតកីឡាករ NBA តារាសម្តែងហូលីវូដ អ្នកចម្រៀងរ៉េបល្បីៗ និងតារាកីឡាប្រកួតប្រជែងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTd4j5d3_trUzkYbtXMPJ61w5V2kDAQ7lCxz7tdI2hrEw36BTmUPaAEh0nCw6DdZkzF6rJ0CKlDSOcjyt4-uPl9QY3V8B2FCGZHxb3aK2fWUK4cXTllebbglCohuY41wPYZQah5UIa5klfzlAGZtHxG2hiSMHMAIqChv72pFkKPbQKoHWUWldtPQewyZAv/s1500/image_2026-02-06_11-40-39%20(2).png

នេះគឺជាព្រឹត្តិការណ៍សំខាន់មួយនៃសប្តាហ៍ NBA All-Star ដែលត្រូវបានផ្សាយផ្ទាល់ទូទាំងសហរដ្ឋអាម៉េរិកតាមរយៈ ESPN និងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។ CORTIS ត្រូវបានគេរំពឹងថានឹងផ្តល់នូវការសម្តែងដ៏អស្ចារ្យសម្រាប់អ្នកគាំទ្របាល់បោះទូទាំងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiylzLj1Vq3HHftSW02KgT31WEwyRC_2pOFhSHChbD3fJcXovXwUqjLPeFw4dyRE8d27c67ZR9BUj13l4NaF2JAwcBAJGjuQvEmx7ulVmjXAhtIHg40yyuI_bvCb98Spkd_Ug2KKHtyQo7Nrqi4oQjhgdbctwjPWftiGPdBOoXSZDOElm9lDcg1DBav1rEX/s1280/image_2026-02-06_11-40-40.png

ទោះបីជាទើបតែបង្ហាញខ្លួនបានរយៈពេល៦ខែក៏ដោយ CORTIS កំពុងបង្ហាញពីវត្តមានដ៏កម្រ និងលេចធ្លោនៅសហរដ្ឋអាម៉េរិក មិនត្រឹមតែនៅក្នុងឧស្សាហកម្មតន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងវិស័យកីឡា និងការកម្សាន្តផងដែរ។ ក្រុមនេះបានប្រកាសថា ពួកគេត្រូវបានជ្រើសរើសជាអ្នកសម្តែងសំខាន់សម្រាប់កម្មវិធី «NBA Crossover Concert Series» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែកុម្ភៈ នៅទីក្រុង Los Angeles ដោយក្លាយជាសិល្បករកូរ៉េដំបូងគេដែលបានសម្តែងនៅលើឆាកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxrBvzBBBWQFru62WUiasF-D-Grb0B80D2tYHSj36dux7QgP91EnKqEI3G68X3xYSbK0PlvGwPqPYAvggu4c0m0N7jt1N2skfVIU3J6cSkHMK2oYeKx0m1fg0JPtxB-OkAKxouGqApZuhkD-LjIPwNASyiV6hSjAsBQlsUMzp1Ve-9QbchBqiELYI5Ve2R/s1350/image_2026-02-06_11-40-41%20(2).png

ឧស្សាហកម្មហ្គេមក៏បានយកចិត្តទុកដាក់ជាពិសេសចំពោះក្រុមនេះផងដែរបទចម្រៀងដំបូងរបស់ពួកគេគឺ «Go!» ត្រូវបានជ្រើសរើសជាបទចម្រៀងដើមសម្រាប់រដូវកាលទី ៤ នៃហ្គេមអាម៉េរិកដ៏ពេញនិយម «NBA 2K26» ជាហ្គេមដែលមានការលក់បានចំនួន ១៥០លានច្បាប់។ បទចម្រៀងនេះក៏ត្រូវបានគេប្រើជាក្បាច់រាំនៅក្នុងហ្គេមបាញ់ប្រហារ Fortnite ដ៏ពេញនិយមទូទាំងពិភពលោកផងដែរ ដោយបង្ហាញពីការសហការគ្នាជាច្រើនដែលមិនធ្លាប់មានពីមុនមកសម្រាប់ ក្រុមចម្រៀង Kpop ថ្មីថ្មោង ៕

Xiao Zhan ទទួលបានពានរង្វាន់ចំនួនពីរពីកម្មវិធី Weibo

0

នៅល្ងាចថ្ងៃទី ៥ ខែកុម្ភៈ ព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំបំផុតមួយនៅក្នុងឧស្សាហកម្មកម្សាន្តចិន គឺ ពិធីជប់លៀង Weibo Gala ២០២៦ បានប្រារព្ធឡើងនៅទីក្រុងប៉េកាំង ដោយមានការចូលរួមពីតារាល្បីៗរាប់រយនាក់។ តារាល្បីៗជាច្រើនបានគ្របដណ្ដប់លើប្រព័ន្ធផ្សព្វផ្សាយ និងប្រព័ន្ធផ្សព្វផ្សាយសង្គម នៅពេលដែលពួកគេដើរលើកម្រាលព្រំក្រហមរួមមាន Wang Yibo, Xiao Zhan, Huang Xiaoming, Yang Zi, Bai Lu, Bai Jingting, Zhang Linghe, Song Zuer, Ao Ruipeng, Li Landi, Zhou Ye, និងតារាល្បីៗផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbEUnHLoUqQB5_DOma62klbA5KS2ZMs066madKw44TWTlI1tPmg8qnWJLoJ7_iPlv7df1GITQt8TpZrAKcNSjzdRwfe-fjYCBF_oIH0iaIRzL8QVYSEGr9ZJA7I2oD1iSFqjdSMck4IEBn8Lsi6hLNT_MRsrV-_QGPpWwCaonFOKKX1jER93oiOSKZnSze/s1620/image_2026-02-06_10-50-59.png

នៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះតារាសម្តែង Xiao Zhan ទទួលបានពានរង្វាន់ចំនួនពីរគឺ «Weibo King» និង «Weibo Annual Role Model»។ គួរកត់សម្គាល់ថា នេះជាលើកទី៣ហើយដែល Xiao Zhan ទទួលបានពានរង្វាន់ធំ «Weibo King» ប្រចាំឆ្នាំ២០២៥ និងនៅឆ្នាំ ២០១៩ និង២០២០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgreUXdB7XkRm3WUaTmrwcQSLlPu1jN7xntLAxc4nLfqV1qqk2mw1boLHnOWFP6fA_jKmY8uphKu3qcjKRNjq5JiieKfA7KB0ug1aucf_EtTOC-KSxyNJp7n539GywDH3F76XMhZfwhvntlPgkWA4Akv3s0Re6vIOAFKYmoZQU1I8u4CvS0Agp9OKkDOMto/s690/image_2026-02-06_08-29-06%20(3).png

ជាមួយនឹងពានរង្វាន់ «Weibo King» ប្រចាំឆ្នាំ២០២៥ របស់ Xiao Zhan បានធ្វើឱ្យអ្នកគាំទ្ររបស់តារាប្រុសរូបនេះសប្បាយចិត្តយ៉ាងខ្លាំង។ យ៉ាងណាមិញ ទន្ទឹមនឹងការទទួលបានពានរង្វាន់ចំនួនពីររបស់ Xiao Zhan នៅក្នុងព្រឹត្តិការណ៍នេះក៏ផ្ទុះនូវភាពចម្រូងចម្រាសទាក់ទងនឹងកន្លែងអង្គុយរបស់សិល្បករ សិល្បការិនី ជួរទី២ ហើយបណ្ដាញសង្គមកំពុងមានការជជែកវែកញែកយ៉ាងក្តៅគគុកអំពីអ្នកណាដែលសមនឹងទទួលបានកៅអីកណ្តាលនៅជួរទីពីរ។ ជារៀងរាល់ឆ្នាំ ប្រធានបទទាក់ទងនឹងពិធីជប់លៀង Weibo ត្រូវបានជជែកវែកញែកយ៉ាងក្តៅគគុក៕

ជប៉ុនសម្រេចលុបចោលពិធីបុណ្យទស្សនាផ្កាសាគូរ៉ា ដោយសារហេតុផលនេះ

0

ប្រទេសជប៉ុន ៖ ទីក្រុង Fujiyoshida គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់ជប៉ុន ភ្ញៀវទេសចរអាចទស្សនាផ្កាសាគូរ៉ារីកស្គុះស្គាយ និងមានទេសភាពភ្នំហ្វូជិដ៏ស្រស់ស្អាត បានប្រកាសលុបចោលពិធីបុណ្យទស្សនាផ្កាសាគូរ៉ានៅឆ្នាំ២០២៦ បន្ទាប់ពីប្រឈមនឹងបញ្ហាភ្ញៀវទេសចរមកកម្សាន្តច្រើនលើសលប់បណ្តាលឱ្យកកស្ទះចរាចរណ៍ និងអាកប្បកិរិយាមិនសមរម្យរបស់ភ្ញៀវទេសចរដើរចូលកន្លែងហាមឃាត់ ចោលសំរាមផ្តេសផ្តាស និងបន្ទោរបង់ពាសវាលពាសកាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij3QLWX5k0YukoUR3cxrpc15WYOukhF0o9nF_S-4saJQdjwGu42-opg2zRFHmXhjvD_aozqLj5U0gnLF8xGE3VLuRxh4hgnpBNj11Y2mi9N1TgPuT9lFVc5OCajcFBb5dR9hsN-fj8DbqNONKIo1b0EhB3dF_nm68oXS43eofoEADyvq7sQ-i4MXV_F4ER/s1280/photo_2026-02-06_09-28-23.jpg

កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ អភិបាលក្រុង Fujiyoshida បានប្រកាសលុបចោលពិធីបុណ្យទស្សនាផ្កាសាគូរ៉ានៅឆ្នាំ២០២៦ ដែលជារៀងរាល់ឆ្នាំ ពិធីបុណ្យនេះតែងតែរៀបចំឡើងនៅខែមេសា ដោយសារភ្ញៀវទេសចរសម្រុកមកកម្សាន្តយ៉ាងច្រើនលើសលប់ និងបង្កបញ្ហាធ្វើឱ្យពលរដ្ឋជប៉ុនមិនអាចទទួលយកបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxmFUpm5t-5ulMb6iieTkVXqMRYNotrpEfweSq7qxXO8W-d37ENimAOThIo6uOMDpZTMpPYWMNSmrHCKf3UbS-xXOJR7jbaqcpXB24FIh7x3ZuSuWDFAi5yjFnBvj7JHYELkMz4LMCGmImZ1z6dst-p4Kl-6ElDmmRFvVQvfmzEgVx_MQlDCF8y5y9f90s/s1000/photo_2026-02-06_14-53-41%20(2).jpg

ភ្ញៀវទេសចរសម្រុកមកទីក្រុងយ៉ាងច្រើនបណ្តាលឱ្យកកស្ទះចរាចរណ៍ជាប្រចាំ និងចោលសំរាមផ្តេសផ្តាសនៅទីសាធារណៈ ដែលខុសពីទម្លាប់របស់ពលរដ្ឋជប៉ុនយកចិត្តទុកដាក់លើបញ្ហាសំរាម និងចោលសំរាមមានរបៀប ។ ពលរដ្ឋជប៉ុនមួយចំនួនប្រាប់ថា ភ្ញៀវទេសចរមានអាកប្បកិរិយាមិនសមរម្យ ដូចជា ៖ ចូលទៅកាន់ទីកន្លែងហាមឃាត់ដោយគ្មានការអនុញ្ញាត បន្ទោរបង់ពាសវាលពាសកាល និងស្រែកឡូឡាពេលមានការដាស់តឿន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpDCi14OFPA7X_-84m8uZsS4P6Ifyf9GJIKKet2VLco8lt1pKY62iy2ONFEakJCC0bcjNucMbAf765KKKt6IRcSyHX_h6CVJm_M2VbAeifMEobekX7RLpyTwi7g-sdc-k4Q3JwHNiW-WIDq-2KMHkUJagySQrGxtONB_i1tn6hQ5U8Bann0ePfBM5v3FFO/s1280/photo_2026-02-06_09-28-21.jpg
អភិបាលក្រុង Fujiyoshida លោក ឈិងេរុ ហូរុអ៊ុជិ និយាយកាលពីថ្ងៃទី៣ ខែកុម្ភៈ ថា ទេសភាពដ៏ស្រស់ស្អាតរបស់ផ្កាសាគូរ៉ា និងភ្នំហ្វូជិ កំពុងរំខានដល់ពលរដ្ឋជប៉ុនដែលរស់នៅយ៉ាងស្ងប់ស្ងាត់ ពួកគេបារម្ភពីបញ្ហាផ្សេងៗដែលកំពុងកើតឡើងដោយសារភ្ញៀវទេសចរ ។ ហេតុនេះ ដើម្បីការពារភាពថ្លៃថ្នូរ និងការរស់នៅរបស់ពលរដ្ឋ យើងបានសម្រេចចិត្តលុបចោលពិធីបុណ្យទស្សនាផ្កាសាគូរ៉ាឆ្នាំ២០២៦ ដែលពិធីបុណ្យនេះត្រូវបានរៀបចំឡើងអស់រយៈពេល១០ឆ្នាំហើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTOubM7WWx9zElUh_Q5ParFpTWPzjGD9yQ4m2SbpNToNE3xpX-oUVzvLz-HVI0xU9Lag8XGwbIZ7OfH8fpe2H7uAaWr6IVVG122sT5liyLYWHutsuzSoGkFjPlMevV2GMAWIjN9ZFjZfK6rYGVlf4RxRpNFkNa_QUsBSpZk6bFWV1dVbxMYLH8iM3UV__8/s1200/photo_2026-02-06_14-53-41.jpg
ពីដំបូង អភិបាលក្រុងគ្រោងរៀបចំពិធីបុណ្យទស្សនាផ្កាសាគូរ៉ាប្រចាំឆ្នាំ២០២៦ នៅសួនអារ៉ាឃុរ៉ាយ៉ាម៉ាក ដោយរំពឹងថា បុណ្យនេះនឹងក្លាយជាមន្តស្នេហ៍ទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត ដោយការបង្កើតបរិយាកាសអ៊ូអរនៅតំបន់សម្បូរផ្កាសាគូរ៉ា ប៉ុន្តែដោយសារភ្ញៀវទេសចរចាប់អារម្មណ៍មកកម្សាន្តលើសគោលដៅ ទើបបារម្ភពីផលប៉ះពាល់បរិស្ថាន និងរំខានការរស់នៅដ៏ស្ងប់ស្ងាប់របស់ពលរដ្ឋជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxeYGKIBlE2B4IS86zeH5ZE8JyyLCBq525lIgQVovEfBp7omuQ57ME6iToKDfz0EOk30gkmGi7YgKxjc4i-WXpfIw9FLv84v4iw5SATLxBAGdzmq5TmZjRHgBANH70ldLxn-4z9rPVICxGexKe2qlKEI6WNlxdlHZ5WWk4kwr7S6_syVzkGKUrBvh7RvEc/s1280/photo_2026-02-06_14-53-42.jpg

បច្ចុប្បន្ន ភ្ញៀវទេសចរបានសម្រុកមកកម្សាន្តពេមផ្កាសាគូរ៉ារីកច្រើនបំផុតក្នុងទីក្រុង រហូតដល់១ម៉ឺននាក់ក្នុង១ថ្ងៃ ។ កំណើនភ្ញៀវទេសចរដោយសារកត្តាជាច្រើន រួមមាន ៖ ប្រាក់យ៉េនជប៉ុនធ្លាក់ថ្លៃខ្លាំង និងការផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងបណ្តាញសង្គម ។ ទោះជាជប៉ុនលុបចោលពិធីបុណ្យទស្សនាផ្កាសាគូរ៉ាឆ្នាំនេះ ប៉ុន្តែអភិបាលក្រុង Fujiyoshida នៅតែត្រៀមទទួលភ្ញៀវទេសចរមកកម្សាន្ត ដែលនឹងកើនឡើងនៅខែមេសា និងខែឧសភា ៕

អ៊ីរ៉ង់អនុញ្ញាតឱ្យស្ត្រីអាចបើកបរម៉ូតូនៅតាមផ្លូវសាធារណៈដោយស្របច្បាប់

0

ប្រទេសអ៊ីរ៉ង់ ៖ អ៊ីរ៉ង់បានអនុញ្ញាតឱ្យស្ត្រីអាចបើកបរម៉ូតូ និង Scooter នៅតាមផ្លូវសាធារណៈដោយស្របច្បាប់ បន្ទាប់ពីកំណត់វិធានការរឹតបន្តឹង និងមិនចេញប័ណ្ណបើកបរម៉ូតូសម្រាប់ស្ត្រីអស់រយៈពេលជាច្រើនឆ្នាំ ។ វិធានការតឹងរ៉ឹងនេះធ្វើឱ្យស្ត្រីអ៊ីរ៉ង់ដែលបើកបរម៉ូតូនៅតាមផ្លូវត្រូវទទួលទោសតាមច្បាប់ ប្រសិនបើមានគ្រោះថ្នា.ក់ចរាចរណ៍ជាមួយយានជំនិះផ្សេងទៀត ទោះជាពួកនាងមិនបានប្រព្រឹត្តខុសក៏ដោយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3SANci1UhGBXwPKySY7CqwLoVkedrh8-Hb19enr_YWg7LwKW4LjEjrjFP9ZaJfUxt0C9V8H2VOIEpgHMyJNy8xvdVxanh-0T5vX7oxX37i9JtY-afDOAgOqKECI0gRUJaG6t5zJl4iHEpPZo0P4olhGQeZA-cewHDopeC7AoRHTLM_QgWjrf7lAxubpYC/s1280/photo_2026-02-06_14-50-06.jpg
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ គឺសេចក្តីប្រកាសជាផ្លូវការអនុញ្ញាតឱ្យស្ត្រីអ៊ីរ៉ង់អាចបើកបរម៉ូតូ និង Scooter នៅតាមផ្លូវសាធារណៈ ដែលសេចក្តីប្រកាសនេះចុះហត្ថលេខាដោយអនុប្រធានាធិបតីអ៊ីរ៉ង់ លោក Mohammad Reza Aref នៅថ្ងៃទី៣ ខែកុម្ភៈ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbYqlxD6lpi-0ikT1emWmO97sZkK-KhOgx6yJngyKS4JiWribmIbYMvtyy0UdlVUSALiRtRhs75QcgRbQ83hi0_C7yGRzj6MhESayIIqLOG5Fn6C2rrE2INJB3uu09xY9AGLIkmzkY6nl__mtPsvkRvCYcZRLniipLs3ItmRywiSYFb3sGPmEkW7r109SE/s1024/photo_2026-02-06_14-50-07.jpg

សេចក្តីប្រកាសបានបញ្ជាក់ពីបទប្បញ្ញតិ្តចរាចរណ៍អនុម័តដោយគណៈរដ្ឋមន្ត្រីអ៊ីរ៉ង់កាលពីចុងខែមករា ឆ្នាំ២០២៦ ដោយកំណត់ឱ្យប៉ូលិសចរាចរណ៍ណែនាំទៅកាន់ពលរដ្ឋដែលដាក់ពាក្យសុំប័ណ្ណបើកបរម៉ូតូ និង Scooter ព្រមទាំងត្រួតពិនិត្យការប្រឡងយកប័ណ្ណបើកបរ បន្ទាប់មក ផ្តល់ប័ណ្ណបើកបរឱ្យស្ត្រីដែលប្រឡងជាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHxdmy0Ie3KjJ2Cxi9ZfrX_QlV3xADV-jQYJqt9cCIhgeiu5k8wL3U-dIqHZCuh5MQ5k7yNTrQmZEhjZV6oaRAr06GU7Aae1mLnVHqytqeZJXgO_J2aejD1UxF8NM5sAEYhFSu5JEhyphenhyphenlcHB_IlQFqbdpS6vzn9ouxQCZAf-d2o41Y50oq3ENe4rutZSE7f/s1200/photo_2026-02-06_14-50-05%20(2).jpg

គួរបញ្ជាក់ថា ការអនុញ្ញាតឱ្យស្ត្រីអាចបើកបរម៉ូតូ និង Scooter នៅទីសាធារណៈ ក្រោយពីមានការធ្វើបាតុកម្មទ្រង់ទ្រាយធំនៅទូទាំងប្រទេសអ៊ីរ៉ង់តាំងពីចុងខែធ្នូ ឆ្នាំ២០២៥ រហូតដល់ខែមករា ឆ្នាំ២០២៦ ដោយសារវិបត្តិសេដ្ឋកិច្ច សង្គម និងអំពាវនាវឱ្យផ្លាស់ប្តូរមេដឹកនាំ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKfst8t5Nj47mNIQTNo54GWlz20dZRsA56vB0Mf8TI-_cUAnKR4ReeDz0ER0RG_akmTF4kVxMaAr0wcHI-FEjp5vl6cbbfE0LFiufHnn8tDQeMG40wN4O4SQozMpyeAf_3ix_oOKE1IvbUKqWO8sa-to4uy9GuNkJVRnfqoO7WZ78y9dwMMQq7JdcOMrP7/s640/photo_2026-02-06_14-50-05.jpg

តាំងពីការធ្វើបដិវត្តអ៊ីស្លាមនៅប្រទេសអ៊ីរ៉ង់កាលពីឆ្នាំ១៩៧៩ ស្ត្រីអ៊ីរ៉ង់រងការដាក់សម្ពាធផ្នែកសង្គមជាច្រើន ដូចជា ៖ កំណត់ឱ្យយកក្រណាត់បិទបាំងផ្ទៃមុខ និងក្បាល ពេលចេញទៅខាងក្រៅ ព្រមទាំងស្លៀកសម្លៀកបំពាក់បិទរាងកាយឱ្យជិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTuJTr7BaZthFl-iAOSluXRYco0nxFEP9boWBpN8icLeGUv5iZngqHZYvzdwZnTFjEj9LbiE6Khhy3qELlT7YrIaJsEr6v3DnnuMRFnhLySARhsOCIidkTz1FbH1Fz0nyFm7a9jGF60-aAxRaZPO11LIavP3-lbzHq90wpT_P5u06yMngyk00vhJtBI3DV/s992/photo_2026-02-06_14-50-06%20(2).jpg

ស្ត្រីអ៊ីរ៉ង់ម្នាក់ឈ្មោះ Mahsa Amini អាយុ២២ឆ្នាំ ត្រូវបានក្រុមសមត្ថកិច្ចចាប់បញ្ជូនទៅកន្លែងឃុំឃាំង ដោយសារនាងមិនប្រើប្រាស់ក្រណាត់បិទបាំងផ្ទៃមុខឱ្យជិត ។ ក្រោយមក នាងក៏បាត់បង់ជីវិតនៅកន្លែងឃុំឃាំង ហើយការបាត់បង់ជីវិតរបស់នាងត្រូវបានពលរដ្ឋអ៊ីរ៉ង់លើកយកមកនិយាយក្នុងពេលធ្វើបាតុកម្មថ្មីៗនេះ ៕

ជី ដេវីត ទេព បូព្រឹក្ស និងសិល្បករផ្សេងទៀតគក់ទ្រូងនិយាយមិនចេញ ក្រោយសិល្បៈបុរាណទទួលបានកម្រៃតិចខ្លាំង

0

ថ្មីៗនេះសិល្បករ សិល្បការិនី និងមហាជនសម្តែងការហួសចិត្តយ៉ាងខ្លាំងបន្ទាប់ពីអ្នកគ្រូ វុធ ចាន់ម៉ូលី បានលាតត្រដាងវិទ្យាស្ថានល្បីមួយនៅរាជធានីភ្នំពេញផ្តល់កញ្ចប់ថវិកាតែ១៥ម៉ឺនរៀលប៉ុណ្ណោះសម្រាប់សិល្បករ២៥នាក់។ តារាចម្រៀង ជី ដេវីត ទេព បូព្រឹក្ស នាង ដាវីន ខាត់ ស្រីច័ន្ទ ជំទាវ នៅ សុនិតា គក់ទ្រូងហួសចិត្តយ៉ាងខ្លាំងមិនគួរណាសិល្បៈបុរាណខ្មែរដើរដល់ចំណុចមួយនេះសោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSmS6BfdUC4XTb7cmxdiCP5logm5j70-UxBwl2x-v781HpLM-cwwunE2XiVvmwhT-A7c5j3sfKbnKu2LFv8-DFyZJoN1_c-SkhHMWa78DZWee8auHF1A46KsSwy86XLzTVu8swSL0KPP41j_9tYAEVze7zTitWXhLYbH3Tyur60voIIiG08r_RF13Xg1Q4/s2048/image_2026-02-06_08-44-05.png
កាលពីថ្ងៃទី៥ ខែកុម្ភៈ អ្នកគ្រូ វុធ ចាន់ម៉ូលី ឯកទេសនាយរោង និងយក្ស បានបង្ហោះសំណេរនៅលើហ្វេកប៊ុកដោយបង្ហាញថា វិទ្យាស្ថានសិក្សាដ៏ល្បីល្បាញមួយនៅភ្នំពេញអញ្ជើញសិល្បករ២៥នាក់ ដើម្បីមកសម្តែងផ្ទាំងទស្សនិយភាពល្ខោនខោលរយៈពេល១៥នាទីក្នុងនាមជួយផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិ ប៉ុន្តែទទួលបានកញ្ចប់ថវិការលើកទឹកចិត្ត បានតែ១៥ម៉ឺនរៀល? ។ អ្នកគ្រូបានបង្ហាញទៀតថា វិទ្យាស្ថាននោះដល់ថ្ងៃសម្តែងទើបប្រាប់ថាបានកញ្ចប់ថវិកាតែ១៥ម៉ឺនរៀល។ អ្នកគ្រូបានបង្ហាញថា ដើម្បីទទួលបានផ្ទាំងទស្សនីយភាពមួយដ៏ល្អឥតខ្ចោះសិល្បករចំណាយហាត់យ៉ាងតិច១អាទិត្យ ចំណាយទាំងពេលវេលាថវិកាខ្លួនជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMfaS8oBUL5WXcxZFOGLuglhXWCnBkXDZo0pZ8rbKYPqdNTk5sdVWVpe5c4UHXyNysTgUfadL9_NfKQuDY2-Top1pVNP6sF74DGxbu26BTH4WRV9Qyq-zOEBCnPsYtCFV4r8KfqoKEpq4ehnRiJUrSlgefU_ofooojvXx3hTRuZ5Plow9lOURwNbU4_AEr/s960/image_2026-02-06_08-46-46.png

បន្ទាប់ពីអ្នកគ្រូ វុធ ចាន់ម៉ូលី បានលាតត្រដាងរឿងនេះបានធ្វើឱ្យមហាជនហួសចិត្តយ៉ាងខ្លាំងចំពោះវិទ្យាស្ថាននោះ នេះមានន័យថាសិល្បករបុរាណសម្តែងម្តងក្នុងម្នាក់បានត្រឹមតែ៦០០០រៀលប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgte69_Y9NX2phKGFXI9h_EfHBswYuLDTgamPSsSbBduTNXCE9r0U3782kFrakWfqqGE3bRdaPSF7T2kUmziIJFLPIgqcbA2usytNo0UVjGmzUrhvXQWGsrwm7SOAok9mobYTyvyNjiWuxIxHeD3d22e0o3yZaQuS8lZE89lLso2LtVnd_LWXOywvSz9SMh/s2048/image_2026-02-06_08-44-02.png
តារាចម្រៀង ជី ដេវីត ដែលជារឿយៗលើកស្ទួយសិល្បៈបុរាណបានចែករំលែកការបង្ហោះរបស់អ្នកគ្រូ ម៉ូលី ភ្ជាប់ដោយការហួសចិត្តយ៉ាងខ្លាំងថា «ត្រូវនិយាយយ៉ាងម៉េចដល់ពេលអ៊ីចឹង?»។ ចំណែកឯតារាចម្រៀង ទេព បូព្រឹក្ស ហួសចិត្តពេកបានត្រឹមគក់ទ្រូងនិយាយពាក្យពីរម៉ាត់ថា «ពុទ្ធោ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoDUpVKw679Zms5vRf2D8SC8ZXF-7FBfZ1vYYB_Jw4MW7yYUJBxwd6NiM43AdprzVl9mdIfkSzp4sjb3RCyLEr-ddOeHoH2VzRiDG8XRUoUIEQPvwYD4RjpXAqo2B4yUecVcrmn9KlkDMkJdTD6knnOe1YDq5zSX3yGXQju1SuOVUPdyuKU_3AH1cVbnKp/s2048/image_2026-02-06_08-44-03.png

សម្រាប់តារាចម្រៀង នាង ដាវីន វិញបានលើកឡើងថា «ភាគច្រើនគឺបែបហ្នឹងមែន វិស័យនេះពេលខ្លះល្អតែមើលទេ បើមិនធ្វើឱ្យខ្លនឯងមានតម្លៃខ្ញុំធានាថាដូចសំរាមចឹងហើយគេមើលងាយណាស់រឿងពិត»។ លោកជំទាវ នៅ សុនិតា អនុប្រធានសមាគមសិល្បករខ្មែរបានបង្ហោះថា «សិល្បៈមិនសូវមានគេឱ្យតម្លៃទេ»។ ងាកមកកាន់កញ្ញា ខាត់ ស្រីច័ន្ទ វិញបាននិយាយថានៅពេលនាងឃើញសំណេររបស់អ្នកគ្រូ ម៉ូលី ហើយបេះដូងនាងស្ទើរតែប្រេះបែកជាបំណែក៕