វ៉ាស៊ីនតោន ៖ លោក Donald Trump បាននិយាយថាមន្រ្តីអ៊ីរ៉ង់ចង់ចូលរួមក្នុងកិច្ចចរចាសន្តិភាពខ្លាំងណាស់ប៉ុន្តែមិនអាចនិយាយបាន ព្រោះទីក្រុងតេអេរ៉ង់បានផ្តល់សារខុសគ្នាយ៉ាងខ្លាំង ជាហេតុធ្វើឲ្យពួកគេខ្លាចនាំទុក្ខដល់ខ្លួនឯង។ នេះបើយោងតាមប្រសាសន៍របស់លោក Trump ផ្ទាល់ថ្លែងនៅក្នុងពិធីជប់លៀងអាហារពេលល្ងាចមួយ កាលពីថ្ងៃពុធ។

ថ្លែងក្នុងអំឡុងពេលជម្លោះដែលកំពុងបន្ត លោក Trump បានលើកឡើងពីមន្រ្តីរបស់អ៊ីរ៉ង់មួយចំនួនថា «ពួកគេកំពុងចរចា ហើយពួកគេចង់ធ្វើកិច្ចព្រមព្រៀងខ្លាំងណាស់ ប៉ុន្តែពួកគេខ្លាចមិនហ៊ាននិយាយចេញមក ព្រោះគិតថា ពួកគេនឹងត្រូវប្រជាជនខ្លួនឯងនោះសម្លា.ប់»។.jpg)
លោកបានអះអាងថា អ៊ីរ៉ង់ចង់បានការចរចាយ៉ាងខ្លាំង ប៉ុន្តែប្រទេសនេះហាក់ដូចជាខ្លាចមតិប្រតិកម្មតបវិញពីសាធារណជន និងសម្ពាធយោធាជាបន្តបន្ទាប់។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរអ៊ីរ៉ង់បានបដិសេធការចូលរួមក្នុងកិច្ចចរចាដោយផ្ទាល់ ហើយបានអះអាងជាសាធារណៈថា គ្មានការចរចាណាមួយកំពុងកើតឡើងនាពេលបច្ចុប្បន្ននេះទេ។
យោងតាមរបាយការណ៍ថ្មីៗបង្ហាញថា អ៊ីរ៉ង់កំពុងពិនិត្យឡើងវិញនូវសំណើឈប់បាញ់របស់សហរដ្ឋអាមេរិក ប៉ុន្តែនៅតែមិនព្រមចូលរួមក្នុងការពិភាក្សាជាផ្លូវការ ដែលឆ្លុះបញ្ចាំងពីការមិនទុកចិត្តគ្នាយ៉ាងជ្រាលជ្រៅរវាងភាគីទាំងពីរ។ ក្នុងពេលជាមួយគ្នានេះ សេតវិមានក៏បានបន្តជំរុញឱ្យមានកិច្ចព្រមព្រៀងថ្មីមួយផងដែរ ដោយព្រមានថាសហរដ្ឋអាមេរិកអាចបង្កើនសកម្មភាពយោធាបានគ្រប់ពេល ប្រសិនបើអ៊ីរ៉ង់បដិសេធមិនសហការ។
.jpg)
អ្នកវិភាគនិយាយថា សេចក្តីថ្លែងការណ៍ផ្ទុយគ្នាទាំងនេះបានបង្ហាញពីគម្លាតដ៏ធំរវាងសារនយោបាយ និងការពិតនៅលើដី។ ខណៈពេលដែលសហរដ្ឋអាមេរិកពណ៌នាអំពីអ៊ីរ៉ង់ថាត្រៀមខ្លួនរួចជាស្រេចដើម្បីចរចា ទីក្រុងតេអេរ៉ង់បែរជាទទូចថាលក្ខខណ្ឌទាំងនោះមិនសមស្របសម្រាប់ការចរចាទេ ជាពិសេសក្នុងពេលពេលដែលប្រតិបត្តិការយោធានៅតែបន្ត។.jpg)
ជារួមស្ថានភាពនាពេលបច្ចុប្បន្ននៅតែមានភាពមិនប្រាកដប្រជាខ្ពស់ ដោយកិច្ចខិតខំប្រឹងប្រែងការទូតជាច្រើនកំពុងបន្តតាមរយៈបណ្តាញប្រយោល និងអ្នកសម្របសម្រួល ប៉ុន្តែវានៅមិនទាន់មានបញ្ជាក់ច្បាស់លាស់ណាមួយនៅឡើយទេ៕










