ជី ដេវីត ទេព បូព្រឹក្ស និងសិល្បករផ្សេងទៀតគក់ទ្រូងនិយាយមិនចេញ ក្រោយសិល្បៈបុរាណទទួលបានកម្រៃតិចខ្លាំង
ថ្មីៗនេះសិល្បករ សិល្បការិនី និងមហាជនសម្តែងការហួសចិត្តយ៉ាងខ្លាំងបន្ទាប់ពីអ្នកគ្រូ វុធ ចាន់ម៉ូលី បានលាតត្រដាងវិទ្យាស្ថានល្បីមួយនៅរាជធានីភ្នំពេញផ្តល់កញ្ចប់ថវិកាតែ១៥ម៉ឺនរៀលប៉ុណ្ណោះសម្រាប់សិល្បករ២៥នាក់។ តារាចម្រៀង ជី ដេវីត ទេព បូព្រឹក្ស នាង ដាវីន ខាត់ ស្រីច័ន្ទ ជំទាវ នៅ សុនិតា គក់ទ្រូងហួសចិត្តយ៉ាងខ្លាំងមិនគួរណាសិល្បៈបុរាណខ្មែរដើរដល់ចំណុចមួយនេះសោះ។

កាលពីថ្ងៃទី៥ ខែកុម្ភៈ អ្នកគ្រូ វុធ ចាន់ម៉ូលី ឯកទេសនាយរោង និងយក្ស បានបង្ហោះសំណេរនៅលើហ្វេកប៊ុកដោយបង្ហាញថា វិទ្យាស្ថានសិក្សាដ៏ល្បីល្បាញមួយនៅភ្នំពេញអញ្ជើញសិល្បករ២៥នាក់ ដើម្បីមកសម្តែងផ្ទាំងទស្សនិយភាពល្ខោនខោលរយៈពេល១៥នាទីក្នុងនាមជួយផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិ ប៉ុន្តែទទួលបានកញ្ចប់ថវិការលើកទឹកចិត្ត បានតែ១៥ម៉ឺនរៀល? ។ អ្នកគ្រូបានបង្ហាញទៀតថា វិទ្យាស្ថាននោះដល់ថ្ងៃសម្តែងទើបប្រាប់ថាបានកញ្ចប់ថវិកាតែ១៥ម៉ឺនរៀល។ អ្នកគ្រូបានបង្ហាញថា ដើម្បីទទួលបានផ្ទាំងទស្សនីយភាពមួយដ៏ល្អឥតខ្ចោះសិល្បករចំណាយហាត់យ៉ាងតិច១អាទិត្យ ចំណាយទាំងពេលវេលាថវិកាខ្លួនជាច្រើន។
បន្ទាប់ពីអ្នកគ្រូ វុធ ចាន់ម៉ូលី បានលាតត្រដាងរឿងនេះបានធ្វើឱ្យមហាជនហួសចិត្តយ៉ាងខ្លាំងចំពោះវិទ្យាស្ថាននោះ នេះមានន័យថាសិល្បករបុរាណសម្តែងម្តងក្នុងម្នាក់បានត្រឹមតែ៦០០០រៀលប៉ុណ្ណោះ។

តារាចម្រៀង ជី ដេវីត ដែលជារឿយៗលើកស្ទួយសិល្បៈបុរាណបានចែករំលែកការបង្ហោះរបស់អ្នកគ្រូ ម៉ូលី ភ្ជាប់ដោយការហួសចិត្តយ៉ាងខ្លាំងថា «ត្រូវនិយាយយ៉ាងម៉េចដល់ពេលអ៊ីចឹង?»។ ចំណែកឯតារាចម្រៀង ទេព បូព្រឹក្ស ហួសចិត្តពេកបានត្រឹមគក់ទ្រូងនិយាយពាក្យពីរម៉ាត់ថា «ពុទ្ធោ»។
សម្រាប់តារាចម្រៀង នាង ដាវីន វិញបានលើកឡើងថា «ភាគច្រើនគឺបែបហ្នឹងមែន វិស័យនេះពេលខ្លះល្អតែមើលទេ បើមិនធ្វើឱ្យខ្លនឯងមានតម្លៃខ្ញុំធានាថាដូចសំរាមចឹងហើយគេមើលងាយណាស់រឿងពិត»។ លោកជំទាវ នៅ សុនិតា អនុប្រធានសមាគមសិល្បករខ្មែរបានបង្ហោះថា «សិល្បៈមិនសូវមានគេឱ្យតម្លៃទេ»។ ងាកមកកាន់កញ្ញា ខាត់ ស្រីច័ន្ទ វិញបាននិយាយថានៅពេលនាងឃើញសំណេររបស់អ្នកគ្រូ ម៉ូលី ហើយបេះដូងនាងស្ទើរតែប្រេះបែកជាបំណែក៕




.png)


.jpg)

.jpg)

ជាមួយគ្នានេះដែរ លោកចៅក្រមបានសម្ដែងការខកចិត្តចំពោះសកម្មភាព និងមហិច្ឆតារបស់យោធាថៃ ដែលបានប្រើប្រាស់សព្វាវុធគ្រប់ធុនឈ្លានពានកម្ពុជាយ៉ាងអយុត្តិធម៌ ព្រមទាំងបានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើប្រជាជនស៊ីវិលកម្ពុជា។ ទន្ទឹមនេះ លោកក៏បានបង្ហាញនូការកោតសរសើរចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ និងកសាងប្រទេសឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារ និងវិស័យសិទ្ធិមនុស្ស ជាពិសេស ការលុបចោលទោសប្រហារជីវិត សុខដុមនីយកម្មសាសនា គ្មានការរើសអើងពូជសាសន៍ និងការលើកកម្ពស់និងការការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ជាដើម៕
.jpg)
បងស្រីម្ចាស់រង្វាន់ បានប្រាប់ថា ធ្វើការក្រោមកម្ដៅថ្ងៃ ក្ដៅខ្លាំងពេក ហើយរៀងហត់អស់កម្លាំងផង ក៏ទិញប៊ូសស្រ្តងត្រជាក់ៗញុំា 1កំប៉ុង គាស់ផាច់ ឈ្នះរង្វាន់សេដ្ឋីក្មេង 130លានរៀល ធ្វើឱ្យគាត់ភ័យផង រំភើបផង ញ័រដៃញ័រជើងអស់ហើយ ព្រោះឈ្នះលុយច្រើនពេក គាត់មិនដឹងធ្វើយ៉ាងម៉េចក៏រត់ចោលការងារទៅស្រុកកំណើតសិន។
លុះរៀងបាត់ភ័យ បាត់រំភើបបន្ដិតក៏ទាក់ទងមកក្រុមហ៊ុនដើម្បីបើករង្វាន់ ហើយក៏ម៉ៅជ្រូកអាំងចែកបងប្អូនអ្នកធ្វើការងារជាមួយគ្នា ជប់លៀងផ្អើលពេញក្រុងបាវិត។.jpg)
.jpg)
.jpg)

.jpg)


.jpg)



.png)





.jpg)







.png)




