នៅថ្ងៃទី២៥ ខែមីនា ផលិតកម្ម JYP បានប្រកាសថាបន្ទាប់ពីពិចារណាដោយប្រុងប្រយ័ត្នអំពីស្ថានភាពរបស់សិល្បករ និងសមត្ថភាពសម្តែងរបស់ Dahyun ក្រុមហ៊ុនជឿជាក់ថាការសម្រាក និងការជាសះស្បើយពេញលេញរបស់ Dahyun គួរតែជាអាទិភាពចម្បងនៅពេលនេះ។ សមាជិករូបនេះនឹងផ្តោតលើការព្យាបាលនៅក្នុងរយៈពេលខាងមុខ ហើយនឹងវិលត្រឡប់ទៅកាលវិភាគរបស់ពួកគេវិញ លុះត្រាតែស្ថានភាពល្អគ្រប់គ្រាន់ដើម្បីសម្តែង។

ផលិតកម្មបានបញ្ជាក់ថា «Dahyun នឹងផ្តោតលើការជាសះស្បើយរបស់នាងក្នុងអំឡុងពេលនេះ ហើយនឹងចូលរួមសកម្មភាពឡើងវិញ នៅពេលដែលនាងស្ថិតក្នុងស្ថានភាពអាចសម្តែងបាន។ យើងសូមអភ័យទោសយ៉ាងស្មោះស្ម័គ្រចំពោះការបន្តផ្តល់ដំណឹងដ៏ខកចិត្តដល់អ្នកគាំទ្រដែលបានរង់ចាំការសម្តែងរបស់នាង»។
ពីមុន Dahyun ត្រូវបានគេបញ្ជាក់ថាបានបាក់កជើងរបស់នាង បន្ទាប់ពីរងរបួសជើងក្នុងដំណាក់កាលដំបូងនៃដំណើរទេសចរណ៍ពិភពលោករបស់នាង។ តារាស្រីរូបនេះបានទទួលការព្យាបាលខណៈពេលនៅសហរដ្ឋអាម៉េរិក ប៉ុន្តែបន្ទាប់ពីត្រឡប់ទៅប្រទេសកូរ៉េវិញ និងឆ្លងកាត់ការពិនិត្យបន្ថែម នាងត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានការបាក់ឆ្អឹងដែលត្រូវការពេលវេលាសម្រាកព្យាបាល។ ដូច្នេះ Dahyun មិនអាចចូលរួមក្នុងកម្មវិធីមួយចំនួនបានទេ ហើយការចូលរួមរបស់នាងក្នុងកាលវិភាគដែលនៅសល់អាស្រ័យលើរយៈពេលនៃការជាសះស្បើយរបស់នាង។.png)
គួរបញ្ជាក់ផងដែរថាក្រុមចម្រៀងនារី TWICE គ្រោងនឹងបន្តដំណើរទេសចរណ៍របស់ពួកគេពីទីក្រុង Orlando សហរដ្ឋអាម៉េរិក នៅថ្ងៃទី២៧ ខែមីនា ជាមួយនឹងកាលវិភាគដែលលាតសន្ធឹងលើទីក្រុងចំនួន ១៧នៅទូទាំង ៩ប្រទេសនៅក្នុងវគ្គបន្ទាប់នៃដំណើរទេសចរណ៍ប្រគំតន្រ្តីរបស់ពួកគេ៕










