Home តារាជាតិ ផេនខេក បរាជ័យលើជីវិតគូម្តងទៀត

ផេនខេក បរាជ័យលើជីវិតគូម្តងទៀត

75
0

បន្ទាប់ពីធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភក្រោយពីបង្ហាញពីភាពសោកសៅយ៉ាងខ្លាំងនៅលើបណ្តាញសង្គមពេលនេះស្រាប់តែ ផេនខេក បានប្រកាសជាសាធារណៈតែម្តងថានាងនិងគូស្នេហ៍បានបញ្ចប់ទំនាក់ទំនងហើយ។ ការប្រកាសចែកផ្លូវគ្នានេះ ផេនខេក បានផ្តល់ហេតុផលថាពួកគេរស់នៅមិនចុះសម្រុងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFhtD9q2-h6bdKi1-t6ppFE172NZq6yv3XchBF1AbCrwnZg7cloq4ogbIoiyk8iMW8rlCoKA68YnNMfYKl5mMhnLfDbt-T_2R6u5YDrdl3ztUMPCa0dVg5397k1AZ4BVmwaZqzHxfar66i9R0Q8_8EOw3FWIMltFuU2lhoc9dzj0dWqHBfN1liLXh1AHps/s2048/image_2026-03-27_08-48-18.png

ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថាតារាកំប្លែង ផេនខេក ធ្លាប់បរាជ័យជីវិតគូម្តងរួមមកហើយបន្ទាប់ពីរៀបការរួចមិនទាន់បានប៉ុន្មានផងស្រាប់តែដៃគូរបស់នាងបានបញ្ចប់ទំនាក់ទំនងដោយងាកទៅរកដៃគូជាបុរសវិញ។ ក្រោយព្យាបាលរបួសក្នុងចិត្តប្រមាណជាង២ឆ្នាំ ផេនខេក ក៏បានចាប់ផ្តើមមានទំនាក់ទំនងស្នេហាម្តងទៀតដែលដៃគូរបស់ពិធីការិនីរូបនេះមានឈ្មោះថា ពីន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvUu2v-ssgkwilOVf4mpGeiAk4S4jdTMMGr3pPM6pkP8kxnqDfukBfGGwDSSiawDupEJomZUD2W9KA_AZu5FJ5F7tFFimk5KvX1ohD5EHSc0dtyf1w4B2TDO_eHgpvL0LTv3QeAREXtw-P6Er2KLmzkja0cCVTPUABX9Mqy5_-UzZC5Bv3C6WcjzeERg-q/s2048/image_2026-03-27_08-48-19.png
ក្រោយសាងស្នេហ៍ជាមួយគ្នាប្រមាណជាជិត១ឆ្នាំ ផេនខេក និងដៃគូបានបញ្ចេញរូបថតហាក់ដូចជារូបភាព Pre Wedding យ៉ាងស្រស់ស្អាតនៅឯប្រាសាទអង្គរវត្តដែលធ្វើឱ្យអ្នកគាំទ្រគិតថាអ្នកទាំងពីរនឹងចូលរោងការឆាប់ៗនេះ។ ទោះយ៉ាងណា ផេនខេក ត្រូវខកចិត្តនិងខូចចិត្តម្តងទៀតក្នុងជីវិតគូដោយនាងបានបញ្ជាក់ថាពួកគេបានបញ្ចប់ស្នេហានេះហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-kYIRfvWAsV52g4WbPg0PrJIQ_HEHpDKmF0SwwKIRHvbPOax5ybGD-B979z2JImVdDZL_-UuZ3-ahz8ZGjP7E7GB4SkGKyjVIT4MU1nr92vCHxwePoSRkoYu6xr8d6HDOD4ufogS8R8y3ld1xBwvpxN-km42AEY1AagSzPlnbgGAAbe8C0ip9-Q1B107j/s2048/image_2026-03-27_08-48-22.png

បង្ហោះសារទាំងខូចចិត្ត នាយប់ថ្ងៃទី២៦ ខែមីនា ផេនខេក បានជម្រាបជូនសាធារណជនថា «ចាប់ពីពេលនេះទៅ ទំនាក់ទំនងរបស់ខ្ញុំ និងគាត់ បានបញ្ចប់ហើយ។ ពេលខ្លះ ការបញ្ចប់ មិនមែនដោយសារតែអស់ស្រលាញ់ ប៉ុន្តែដោយសារតែការរស់នៅជាមួយគ្នាមិនចុះសម្រុង។ការបញ្ចប់ មិនមែនជាការបរាជ័យទេ ប៉ុន្តែជាការជ្រើសរើសសន្តិភាព សម្រាប់ខ្ញុំ និងគាត់។ ពេលខ្លះ ការលែងដៃគ្នា គឺជាវិធីតែមួយ ដែលអាចរក្សាការគោរព និងអនុស្សាវរីយ៍ល្អៗ ដែលធ្លាប់មាន…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipHCeVZZltWnz40sclUm4-0Un3QOU1sjVBH4eqtUaiA_YZjG0NalVEwmU6VHyVfROuPfvLJTf1h0yCEsD8feR2RuKc26x_FlXVRaZT-iLPB1PPByZFk99eyo4NiHwUKS0T7eqJG7XqgoH_x7k36ZwBfH1M_aXbkFNiy71s4CZcPaU4bTZCFP3eoERjuU-x/s2048/image_2026-03-27_08-48-23.png

ការប្រកាសនេះបានធ្វើឱ្យមិត្តអ្នកសិល្បៈ និងអ្នកគាំទ្រជាច្រើនបានផ្តល់កម្លាំងចិត្តដល់ ផេនខេក។ ជាមួយគ្នានេះអ្នកគាំទ្រមួយចំនួនបានបញ្ចេញមតិដោយចង់ឱ្យ ផេនខេក ផ្តោតលើការងារច្រើនជាងស្នេហាពីព្រោះនាងជួបទុក្ខសោកសៅចំនួន២ដងមកហើយ៕