Home ព័ត៌មានអន្តរជាតិ ចិនព្រមានអាមេរិកពីគម្រោងសាងសង់រោងចក្រផលិតអាវុ.ធនៅហ្វីលីពីននឹងបង្កភាពចលាចលក្នុងតំបន់

ចិនព្រមានអាមេរិកពីគម្រោងសាងសង់រោងចក្រផលិតអាវុ.ធនៅហ្វីលីពីននឹងបង្កភាពចលាចលក្នុងតំបន់

71
0

ចិនបានព្រមានអាមេរិកកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ កុំយកជម្លោះ និងភាពចលាចលនៃសង្គ្រា.មមកកាន់តំបន់អាស៊ី បន្ទាប់ពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងក្រុមប្រទេសសម្ព័ន្ធមិត្តលើកឡើងថា កំពុងតែពិចារណាពីការសាងសង់រោងចក្រផលិតអាវុ.ធ និងគ្រាប់កាំភ្លើ.ងនៅប្រទេសហ្វីលីពីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT7Wt18OrQpuMGTIF8bFkjvcp-Yby35SU-T_yd38D7Geui7ZGdG2eo73x-tO9V9NwFao63fdQJy7RP38Td8tpjiqu0gDgCYv6FEcL181NboOJpStuOhlCbAcja4LtibG31dQ_jlClLSNhgJSnJM9UPKc7VGyB2DRo3_xKo2OFvrU63SVxfO1PrFHLeMDuI/s1200/photo_2026-03-27_14-55-32%20(2).jpg

បើតាមសេចក្តីថ្លែងការណ៍រួមរបស់ក្រុមសហប្រតិបត្តិការការពារជាតិដឹកនាំដោយអាមេរិក គឺបានឯកភាពគ្នាកាលពីសប្តាហ៍ទី៣ ខែមីនា អំពីការស្វែងរកថវិកាសម្រាប់ការផលិតគ្រាប់កាំភ្លើងថ្មីនៅរោងចក្រប្រទេសហ្វីលីពីន ។ ការឯកភាពគ្នានេះមានការចូលរួមពីក្រុមប្រទេសជាសមាជិកចំនួន១៦ នៃក្រុមសហប្រតិបត្តិការឧស្សាហកម្មឥណ្ឌូប៉ាស៊ីហ្វិក (PIPIR) ដែលក្នុងនោះក៏មានប្រទេសអង់គ្លេស អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង និងហ្វីលីពីន ចូលរួមផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0IKOk99UTa-jrlvMeSIsF3Q9nlPc5HYS_EDjn5arwtsHj2NbtfBPba2sQRmHWFb0kR_9W8ktePsLM_jM3RIv4K7YhC639EHA7bgxGS68XHGApRP7MEC-KLh7dNGitJGe6ctH9z8TRUUEyW-vb8DdS7AR5wBOlGopt0-cfkVJv8l__nCHfHggUOU9HX1f0/s960/photo_2026-03-27_14-55-32.jpg

ក្រសួងការបរទេសចិន កាលពីថ្ងៃទី២៦ ខែមីនា បានព្រមានខ្លាំងៗថា ការសាងសង់រោងចក្រផលិតគ្រាប់កាំភ្លើងនៅប្រទេសហ្វីលីពីន គឺជាការបង្កអសន្តិសុខក្នុងតំបន់អាស៊ី និងនាំមកនូវផលប៉ះពាល់ជាបន្តបន្ទាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYEXoF5jNgp_Q-qhtHf42mvZZAZB2yZy9XJbfn3RyN9XZvXtgRnPGzWdO0hb9CBsbssmgF4UXlU1Ejg7Sy0kyCaicnRx3aw3Cb8X1L59wJ2RC96imxfzezRXbki0nNMa_KXyFDQCwTkjM5UPFSuXsWbaaxF2SVhyV4FtOYL0yONphBwR9MEY92skhW6Iy4/s720/photo_2026-03-27_14-55-32%20(3).jpg
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian និយាយថា ៖ «អាមេរិក និងសម្ព័ន្ធមិត្ត គួរតែគោរពសេចក្តីប្រាថ្នារួមគ្នារបស់បណ្តាប្រទេសក្នុងតំបន់យ៉ាងពិតប្រាកដ និងចៀសវាងការយកជម្លោះ និងភាពចលាចលនៃសង្គ្រាមមកកាន់តំបន់អាស៊ី ។ ប្រសិនបើប្រទេសពាក់ព័ន្ធពេញចិត្តឱ្យសាងសង់រោងចក្រផលិតអាវុធ និងគ្រាប់កាំភ្លើង វានឹងបង្កគ្រោះថ្នាក់ដល់ខ្លួនឯង ។ រដ្ឋាភិបាលចិនប្តេជ្ញាការពារអធិបតេយ្យទឹកដី និងផលប្រយោជន៍សន្តិសុខរបស់ខ្លួនយ៉ាងរឹងមាំ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQLY5mmIZBY7K3iNzJDNNk333ZwPmjwWUkvw4jX99ks7RP2MpO6xyOSgIk73c_vZGJ8FT707e9W-Vpx8tltJpXFr212tzxFaumq8KpmtqnG7VOlGSi17x8v57umHQsD50WNFUYto6vGQLl9Is-rKz9x_HM-QiTGl5_-nD3OA9YXoAXfNlfCUl8-Qefa7OI/s1273/photo_2026-03-27_14-55-32%20(5).jpg
គួរបញ្ជាក់ថា ចិន និងហ្វីលីពីនបានប៉ះទង្គិចគ្នាជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង ដោយចិនអះអាងថា ខ្លួនជាម្ចាស់កម្មសិទ្ធិស្ទើរតែទាំងអស់លើសមុទ្រចិនខាងត្បូងដែលជាផ្លូវដឹកជញ្ជូនតាមនាវាដ៏សំខាន់នេះ បើទោះជាមានសេចក្តីសម្រេចជាអន្តរជាតិថា ការអះអាងភាពជាម្ចាស់កម្មសិទ្ធិរបស់ចិនគ្មានមូលដ្ឋានផ្លូវច្បាប់ក៏ដោយ ៕