Home ព័ត៌មានអន្តរជាតិ អ៊ីរ៉ង់ទទួលយកសំណើររបស់អាមេរិកទៅត្រួតពិនិត្យ ប៉ុន្តែនៅចចេសមិនចង់ចរចា

អ៊ីរ៉ង់ទទួលយកសំណើររបស់អាមេរិកទៅត្រួតពិនិត្យ ប៉ុន្តែនៅចចេសមិនចង់ចរចា

64
0

តេហេរ៉ង់ ៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Abbas Araqchi បាននិយាយថា ខ្លួនកំពុងត្រួតពិនិត្យសំណើបទឈប់បា.ញ់ដែលដាក់ចេញដោយសហរដ្ឋអាមេរិកទាំង ១៥ចំណុច ប៉ុន្តែបានបញ្ជាក់យ៉ាងច្បាស់វិញថា ទោះជាយ៉ាងណា ខ្លួនមិនទាន់មានគម្រោងចង់ចរចាដើម្បីបន្ធូរបន្ថយជម្លោះនោះឡើយ។ នេះបើយោងតាមរបាយការណ៍របស់ Reuters នាថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែមីនា។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz99l1DlZVk-hqgeopewZiqmmCzLU9QZVjN2cROh47Gmu-engFI7WLaSjQdFtcBiN1NJP8XVi4cKn3hKXbbq0XO_wf_hmDurdFwhIZlhixhe3xZqA8PRa8H9jNF0r8SOthnpNpJK4m7e8ZHtrRjwwh8k7OAJskoaTxsJ0fcHbe0jTvJWayXULsNn0Gq9HF/s500/photo_2026-03-26_14-07-21%20(2).jpg
    ការអត្ថាធិប្បាយបែបនេះរបស់លោក Abbas Araqchi ហាក់សន្មត់ពីឆន្ទៈរបស់អ៉ីរ៉ង់ដើម្បីបើកកិច្ចចរចាបញ្ចប់សង្រ្គាម ក្នុងករណីសំណើរបស់អ៉ីរ៉ង់ត្រូវបានទទួលយក បើទោះជាការឆ្លើយតបរបស់តេហេរ៉ង់ក្នុងពេលនេះមិនមានភាពវិជ្ជមានក៏ដោយ។ តាមប្រមុខការទូតអ៉ីរ៉ង់ ការឆ្លើយឆ្លងសារតាមរយៈអន្តរការីមិនមែនមានន័យវាជាកិច្ចចរចាជាមួយសហរដ្ឋអាមេរិក នោះទេ។ «ពួកគេបានបញ្ជូនសំណើនៅក្នុងសាររបស់ពួកគេដែលត្រូវបានបញ្ជូនបន្តទៅកាន់អាជ្ញាធរកំពូលអ៉ីរ៉ង់ ហើយប្រសិនបើចាំបាច់ អាជ្ញាធរកំពូលអ៉ីរ៉ង់នឹងប្រកាសពីគោលជំហរ»។ នេះជាការបញ្ជាក់របស់លោក Abbas Araqchi ក្នុងសុន្ទករថាមួយតាមកញ្ចក់ទូរទស្សន៍រដ្ឋ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimQKmn2jl0YU64to20dZIikzUjVqrFqdUJfmRJAZHSbP0LwpJXd7H7_rkT1ZOhB_HSe7mETOQyP_OjaulPqudV9p0SQryXR1yWZ86QEP9ThFKDGYogULD6y_XKlz8wHbmCGoCtuBd_PBuWW1um-aDvX8V5_uLgeaG7MOSi7h0Ixf99Zlo_-M1e3V9y25oJ/s1200/photo_2026-03-26_14-07-21%20(3).jpg
    គួរបញ្ជាក់ថា សហរដ្ឋអាមេរិកត្រូវបានរាយការណ៍ថាបានបញ្ជូនសំណើ ១៥ចំណុចដើម្បីបញ្ចប់សង្រ្គាមទៅឱ្យអ៉ីរ៉ង់តាមរយៈប៉ាគីស្ថាន។ ក្នុងសំណើ១៥ចំណុចនេះក្នុងនោះរួមមាន ការលុបបំបាត់សារធាតុអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់ទាំងអស់របស់អ៉ីរ៉ង់ បញ្ឈប់ការចម្រាញ់អ៊ុយរ៉ាញ៉ូម រឹតត្បិតលើកម្មវិធីមីស៊ីលបាលិស្ទីគ និងកាត់ផ្ដាច់ការគាំទ្រ និងផ្ដល់ហិរញ្ញវត្ថុដល់ ចលនាប្រដាប់អាវុធក្នុងតំបន់ជាដើម។ សេតវិមានមិនបានបង្ហើបអ្វីលម្អិតទេលើសំណើរបស់ខ្លួន ហើយបានគំរាមថាបង្កើនការវាយប្រហារទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii0DLAPwziNg151S84_46yzmUx3fLRUgeMQY3qU_n9I8Prapl2JCXCBrtYrqrsjeoDTsvlpqYXy5DFhYYQZt8so36iPELa2yNk2HSH3pNYxPAfCKJSXuFE6MqRBwlveIo0IgfxCeJycvgmwUMZa19XI6xBWUavRhU2uEq2s8aZKGG8oX4O_RXsNr9M3y_5/s864/photo_2026-03-26_14-07-21%20(4).jpg

    អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់ក្រុមអ្នកសារព័ត៌មានថាប្រសិនបើអ៉ីរ៉ង់មិនព្រមទទួលស្គាល់ថាខ្លួនបានចាញ់ខាងយោធាទេ ហើយនៅតែបន្តសង្រ្គាម នោះលោកប្រធានាធិបតី ត្រាំ នឹងធានាថាអ៉ីរ៉ង់នឹងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុតដែលពួកគេមិនធ្លាប់បានភ្លក្ស។ ដោយឡែក មន្ត្រីជាន់ខ្ពស់អ៉ីស្រាអែលម្នាក់បាននិយាយថា អ៉ីស្រាអែលសង្ស័យថាអ៉ីរ៉ង់ទំនងជានឹងមិនទទួលយកលក្ខខណ្ឌរបស់លោក ត្រាំទេ ហើយបារម្ភថាក្រុមអ្នកចរចាអាមេរិកអាចនឹងធ្វើសម្បទាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYY8tI1sdUkNF72wYrOFV2RLHJv6GPSbYk9HqgW431BoUqYjFsRe5lxqOeT5i4joz4hrIYLRY-PX7zQJmSg1nnsqYfQyPBchSGGfWgrNkTFkJwBPdnws_LvBcKVK5KszGPSomhxS7RBrFKhwUCNSYN9YGVFM5IM8UIBol7RzuxM90RCaklk15ZKcTPMGuu/s1280/photo_2026-03-26_14-07-21.jpg

    អ៉ីស្រាអែល ក៏ចង់បានផងដែរកិច្ចព្រមព្រៀងមួយដែលរក្សាសិទ្ធិក្នុងការវាយប្រហារបង្ការទុកមុន ប៉ុន្តែអ៉ីរ៉ង់បានទទូចថាកិច្ចព្រមព្រៀងណាមួយត្រូវតែធានាថានឹងមិនមានការវាយប្រហារជាថ្មីលើអ៉ីរ៉ង់ដាច់ខាត៕