Home Blog Page 819

ប្រុងប្រយ័ត្ន! ល្បិចបោកថ្មី តាំងខ្លួនជាមន្ត្រីអគ្គិសនីកម្ពុជា

0

នាពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សង្កេតឃើញថា មានការឆបោកក្រោមរូបភាពបន្លំខ្លួនជាមន្ត្រីនៃអគ្គីសនីកម្ពុជា។

ជនខិលខូចបានក្លែងបន្លំខ្លួនជា មន្រ្តីនៃ អគ្គិសនីកម្ពុជា (EDC) ហើយទាក់ទងមកជនរងគ្រោះ និងណែនាំឱ្យជនរងគ្រោះតម្លើងកម្មវិធី EDC ដើម្បីទាញយកទំនុកចិត្តពីជនរងគ្រោះ បន្ទាប់មក ណែនាំឱ្យតម្លើងកម្មវិធីឈ្មោះ Tailscale ដើម្បីគ្រប់គ្រងទូរស័ព្ទពីចំងាយ រួចបញ្ឆោតឱ្យជនរងគ្រោះ បង្ហាញលេខសម្ងាត់ចូលកម្មវិធីធនាគារ ដោយឆបោកថា ដើម្បីទទួលលេខកូដសម្ងាត់របស់កម្មវិធីEDC នៅក្នុង Notificationរបស់កម្មវិធីធនាគារ។ ជាចុងក្រោយគេនឹងលួចប្រើប្រាស់គណនីធនាគាររបស់ជនរងគ្រោះដើម្បីលួចផ្ទេរប្រាក់ចេញ។

ពាក់ព័ន្ធនឹងករណីនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹកដល់សាធារណៈទាំងអស់ មេត្តាគប្បីប្រុងប្រយ័ត្ន ដូចខាងក្រោម៖

  • ផ្ទៀងផ្ទាត់ – ប្រសិនបើអ្នកទទួលបានសារ ឬការហៅទូរស័ព្ទដែលមិនព្រាងទុក សូមបញ្ជាក់ពីអត្តសញ្ញាណរបស់បុគ្គលតាមរយៈប្រភពពិតប្រាកដជាមុនសិន។
  • កុំប្រញាប់ – ជនឆបោកប្រើប្រាស់ ភាពបន្ទាន់ដើម្បីដាក់សម្ពាធអ្នកធ្វើសកម្មភាពលឿន។ ចំណាយពេលរបស់អ្នកហើយគិតឱ្យបានច្បាស់លាស់!
  •  កុំចែករំលែកព័ត៌មានសម្ងាត់ – អង្គការស្របច្បាប់នឹងមិនសួររកពាក្យសម្ងាត់ លេខកូដ OTP ឬព័ត៌មានរបស់គណនីធនាគារ តាមរយៈសារ ឬការហៅទូរស័ព្ទឡើយ៕

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0jjNektNnUQBZVCXWdhsgJpKSmfgmbskXzH1C_2MUN9yxIP-F-6ZTSg9y3eAsu1eXjGls-yIak9ZTJ3WpPd_3mkSZQxKURR-nzrKrUppbWrv4Fa4KYUotBsYbrmfGdaKXKGap_3WncNsb6sEA63KPmpZxVHHrLXlkghwncSHITGmWomswm9vaYKlK1g_l/s1440/465068995_959798626180168_4390273752994893123_n.jpg

សញ្ញាគ្រោះ.ថ្នាក់ ៦ យ៉ាងបង្ហាញថាអ្នកកំពុងមានជំងឺបាក់ទឹកចិត្ត

0

ជំងឺបាក់ទឹកចិត្ត ភាគច្រើនតែងតែកើតឡើងចំពោះមនុស្សដែលគិតអវិជ្ជមានលើខ្លួនឯង បន្ទោសខ្លួនឯង និងមិនស្រឡាញ់ខ្លួនឯង។ ដូច្នេះនៅពេលដែលអ្នកមានអារម្មណ៍មិនល្អរាងកាយរបស់អ្នកនឹងប្រព្រឹត្តតាមរបៀបចម្លែកៗជាច្រើន ដែលអ្នកមិនសូវជាចាប់អារម្មណ៍នោះទេ។ ដូច្នេះហើយខាងក្រោមនេះគឺជាសញ្ញាគ្រោះ.ថ្នាក់ធ្ងន់.ធ្ងរ ៦ យ៉ាងដែលបង្ហាញថាអ្នកកំពុងមានជំងឺបាក់ទឹកចិត្ត ៖

១.គេងមិនលក់៖ ការគេងឱ្យបានគ្រប់គ្រាន់គឺល្អបំផុតចំពោះសុខភាពរាងកាយរបស់យើង ប្រសិនបើអ្នកមានបញ្ហាក្នុងការគេងរយៈពេលយូរ ឬគេងមិនលក់ញឹកញាប់អាចធ្វើឱ្យអ្នកកាន់តែហត់នឿយទាំងផ្លូវកាយ និងផ្លូវចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPxb8XMnrZHVoDasiJcEkrw5qIf360pXk1H6AvOERgKCqD6ad-KuztcDEbHzRnjJDWkEYBbJYoUV0RGgRxs97Qw1OH1PjEYs4cR4kJYO00gm3OAPfnrme5eyw6fgrGBEjouOYlV29Lb-jUAupdNmaPI0Ix3LtbYln-X2LtaweiHnHixZWBMRWNdEw0Rm6I/s3000/image_2024-11-01_09-42-15.png

២.អស់កម្លាំង៖ កម្លាំងកាយចាប់ផ្តើមថយចុះ រាងកាយចាប់ផ្តើមមានចលនាយឺតជាងមុន ព្រមទាំងបាត់បង់ភាពរហ័សរហួនបន្តិចម្តងៗ នេះជាសញ្ញាមួយបញ្ជាក់ថា អ្នកកំពុងមានអាការៈធ្លាក់ទឹកចិត្តដោយសារបញ្ហាអ្វីមួយ ។ ការធ្លាក់ចុះថាមពលរាងកាយនេះ ងាយឱ្យមនុស្សកើតមានបញ្ហាតានតឹងចិត្តលឿនបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLI6DNPjkLNYsr4AaXgLvKjyERMNKmB3crrzQt2Gh1o1vCYdKoIa9APV6baOcZAFSAOEKbUCOgTuqeeIOrm_9fJTw8FD3urHo1AyD3o3QndBHMXYm-gYEFtK-dRAJGjpoLzXJbpiSHgkZZ7bQKQE56b9pjL_vkhTrWAAp0x7rL26P6FDRQBX3Uwi7D7bKH/s1500/image_2024-11-01_09-42-16.png

៣.មិនផ្តោតអារម្មណ៍៖ អារម្មណ៍ភ្លេចភ្លាំង រវើរវាយ ម្តងបោះបង់ការងារពាក់កណ្តាលទី ម្តងពន្យាពេលផែនការការងារដោយហេតុផលផ្សេងៗ គឺជាសញ្ញាមួយបញ្ជាក់ថា លោកអ្នកកំពុងមានអាការៈស្មុគស្មាញក្នុងចិត្ត និងមិនមានជំហរសម្រេចកិច្ចការឱ្យបានជាក់លាក់តាមពេលវេលានោះទេ។ អាការៈនេះជាសញ្ញាបង្ហាញថា អ្នកមិនបានផ្តោតអារម្មណ៍លើកិច្ចការផ្ទាល់ខ្លួន ហើយបន្តិចម្តងៗឈានទៅរកបញ្ហាថប់បារម្ភនៅកន្លែងធ្វើការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrR1gTcI8RkD31xZJeJIrGYr5XpNXk_qiMSEW48YWIGEd0-RQzJT03Ye7D02fV0_xaAngqcUhbyhhs4eDfVAVXIWT4W7zsqbKmDuFAyf8OVxd5juL2jCjBB45DtD_Z0ySLGS-A7ufHKIyRWE55-Lh6XfRxMkTlhyNCFYfl3_Fjpmb3o2V5Rap1oK_ofWBx/s1500/image_2024-11-01_09-42-17.png

៤.ខឹងញឹកញាប់៖ ប្រសិនបើអ្នកត្រូវរស់នៅជាមួយភាពសោកសៅយូរ ស្ថានភាពផ្លូវចិត្តរបស់អ្នកនឹងមិនរឹងមាំគ្រប់គ្រាន់ដើម្បីដោះស្រាយភាពស្មុគស្មាញនៃជីវិតនោះទេ។ ដូច្នេះការអត់ធ្មត់របស់អ្នកនឹងមានកម្រិតទាប ហើយអ្នកនឹងមានអារម្មណ៍ខឹងខ្លាំង នៅពេលដែលជួបរឿងបន្តិចបន្តួច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPchF5FcRD91ApqHYpkdWTheBbmqDxLsuK2S88ekfiwRAH7r-0OibIot_2sb6zpnbXDt2xdppW8GHR99FLgXTn-NPfnLD4bmrBMr2uIzmUtIbcqHhd1Lsmutd14M1_I3N-jRPGApS3wom5nIBSOVf2PDFiZQNLKW2yWkcYEdVm_yIPw-3BH85dAh9I3y8S/s2500/image_2024-11-01_09-42-18.png

៥.ឈឺខ្នងញឹកញាប់៖ នៅពេលអ្នកមានអារម្មណ៍ស្មុគស្មាញ អារម្មណ៍នៃសម្ពាធត្រូវបានបញ្ជូនទៅឆ្អឹងខ្នង ហើយនោះជាមូលហេតុដែលអ្នកមានអារម្មណ៍ឈឺចាប់នៅខាងក្រោយខ្នង ឬឈឺខ្នងរ៉ាំរ៉ៃ បន្ទាប់មកកើនឡើងជាលំដាប់ ទៅស្មានិងក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV5URoDViTQv3zcETOw_p-irBx8M0cX0_wET4Hrpr9WY6lEXQ7z3z3jDtZJbgS8V58_XT_sENJ5kJ49HUR8jO72n9dlsxk2PrOL0HKSASaNzJ1Kg3stFPOg_DulzzUA9OUOwTQ2hNZBMggj3m0HAhu_e5kWs1aW0D6kj7qS996mCeAEpjs8TjtQI5olDtV/s1500/image_2024-11-01_09-42-20.png

៦.ឈឺក្បាលគ្រប់ពេល៖ សម្រាប់មនុស្សដែលជួបរឿងមិនល្អច្រើន ពេលចិត្តយើងក្រៀមក្រំ វានឹងប៉ះពាល់ដល់អារម្មណ៍ និងគំនិតរបស់អ្នក ធ្វើឱ្យអ្នកមិនមានអារម្មណ៍រីករាយ។ ដូច្នេះអ្នកក៏ចាប់ផ្តើមឈឺក្បាលខ្លាំង ហើយរាលដាលតាមពេលវេលាញឹកញាប់ បន្ថែមពីលើការឈឺក្បាល អ្នកក៏ជួបបញ្ហាជ្រុះសក់ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRk835-Y9mO_JCcM9DcAGusWHtzSe1FF8v1QCKs3JriAA-PRCOfXwfKj_12habeDRUzApvx-P23SM3Udp2GpyOWOAr6Sw5RCKrXcd-cS4e_s6LMkJLukpcujiyGtAs6M9yl9F5wYnDt8QMa9I2SOpPi39yzuLYoCQKQnTA6HyeK2-LwSWU98H1jhssqV35/s1280/image_2024-11-01_09-42-20%20(2).png

មានលក្ខណៈ ៣ យ៉ាងនេះនៅលើសក់ បង្ហាញថាអ្នកជាមនុស្សអាយុវែង

0

មនុស្សដែលរស់នៅបានយូរ និងអាយុវែងច្រើនតែមានលក្ខណៈពិសេសទាំងនេះនៅលើសក់របស់ពួកគេ។ នេះបើយោងតាមសាស្ត្រាចារ្យផ្នែកឱសថក្នុងប្រទេសចិន Sun Liang បាននិយាយថា ប្រសិនបើលោកអ្នកចង់ដឹងថាខ្លួនឯងមានអាយុវែង ឬក៏ខ្លី គឺអាចសម្គាល់លើសក់បាន ព្រោះសក់គឺទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងសុខភាពរាងកាយ ស្ថានភាពអាហារូបត្ថម្ភ និងរបៀបរស់នៅ។ ដូច្នេះអាយុកាលរបស់មនុស្សម្នាក់អាចព្យាករណ៍បានយ៉ាងងាយស្រួលដោយផ្អែកលើលក្ខណៈ ៣ យ៉ាងនេះ៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzc87ZxEgP0kORsG6sVhBr6KD5_d6E3x3q9KXmGxvegR2P37Jc-4AvRAPASS-PhIWGtB14Zz5OpuVb0l3dF-4ZOBClgy8FQ0Kb0BPQnI1xIg6Q1iq10smQKji-QBhX8HDQgJTVG_auN6B9uuLnLT9rX9y2CFi1qecoOawfDh3oeNQpZuNX1zgi1UNkt7HV/s720/image_2024-11-01_09-38-00%20(2).png

១.សក់ភ្លឺរលោង៖ មនុស្សដែលមានសក់ភ្លឺរលោងច្រើនតែរស់នៅបានយូរ នេះបើតាមអ្នកជំនាញសញ្ញាដំបូងនៃមនុស្សដែលមានសុខភាពល្អគឺសក់ភ្លឺ ទន់រលោង។ សក់ចែងចាំងពិតជាឆ្លុះបញ្ចាំងពីស្បែកក្បាលដែលមានសុខភាពល្អ និងស្ថានភាពអាហារូបត្ថម្ភល្អនៅក្នុងខ្លួន។ អ្នកដែលមានសុខភាពល្អ មានឈាមរត់ក្នុងស្បែកក្បាលបានល្អ ឫសសក់ទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដូច្នេះសក់នឹងភ្លឺរលោងតាមធម្មជាតិ។ លក្ខណៈនេះងាយសម្គាល់ចំពោះមនុស្សដែលមានអាយុវែង។ ទោះបីជាពួកគេចាស់ក៏ដោយ សក់របស់ពួកគេនៅតែភ្លឺចែងចាំង ដែលបង្ហាញថាមុខងាររាងកាយរបស់ពួកគេត្រូវបានរក្សាយ៉ាងល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitS8H4xN1s3DSSc0IldHpOh1c3MGA6p0y10UUS6Aib63s0pi1p4aAt_kCmtFGUV6zvo8ftfeKu_jjx2x5Hv9dXaS4q-35i-bwevfYpBCNvDV6kppk_KvtXSm_bRFwwIasAjTpxksoyDZk8yw99HGlTK4BhWSldm7Uqk6Pwn8bdEBoqY4wCrQ3hJn93JkIV/s1442/image_2024-11-01_09-38-00%20(3).png

២.សក់រឹងមាំ៖ មនុស្សដែលមានសក់រឹងមាំមិនងាយជ្រុះច្រើនតែមានអាយុវែង ទោះជាយ៉ាងណាប្រសិនបើវាជ្រុះច្រើនក្នុងរយៈពេលដ៏ខ្លី វាអាចបណ្តាលមកពីអ្នកមានបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភ។ ការបាត់បង់សក់ធ្ងន់ធ្ងរ ច្រើនតែទាក់ទងនឹងអរម៉ូន កង្វះអាហារូបត្ថម្ភ ឬភាពតានតឹងផ្លូវចិត្តនៅក្នុងរាងកាយ។ ថ្វីត្បិតតែសក់ជ្រុះជារឿងជៀសមិនរួចក៏ដោយ ការជ្រុះសក់ច្រើនហួសហេតុរាល់ថ្ងៃញឹកញាប់ពេក នឹងបង្ហាញថាអ្នកទំនងជាមានបញ្ហាសុខភាពធ្ងន់ធ្ងរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBHJpuhbgpLgM9VH9S66qOwDwwWu-u7nLu5rmmd442b05DrJC0s6JWs1AsNasVhh2w5cdF5yPKz3WzHNZ4ohsPQpjoEbnMVdDajJzKjj1v_7hzTRD1wEmNnuNSZM5FmsRc5hA6Pq8kU_361WE4BthqXnP-kMlWYCoodM6j0g1OdF_R8N9iqJ0Z0N2uOIXa/s1200/image_2024-11-01_09-38-00.png
៣.មិនមានសក់ស្កូវ៖ សញ្ញាទីបីដើម្បីកំណត់អាយុវែងរបស់មនុស្សគឺពណ៌សក់។ ថ្វីបើមានសក់ស្កូវតាមធម្មជាតិ នៅពេលដែលអ្នកកាន់តែចាស់ក៏ដោយ អ្នកដែលរស់នៅបានយូរ និងអាយុវែងច្រើនតែមានសក់ស្កូវយឺត។ មានន័យថា ទោះបីមនុស្សមួយចំនួនមានវ័យចំណាស់ក៏ដោយ ក៏សក់របស់ពួកគេនៅតែមានពណ៌ខ្មៅភាគច្រើន ហើយសក់ស្កូវមានភាគតិច។ នេះបង្ហាញថាមុខងាររាងកាយរបស់ពួកគេមានសុខភាពល្អណាស់ ហើយការរំលាយអាហារខាងក្នុងរបស់ពួកគេក៏ល្អផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV6wP5O62bJUPTW4auPGL77MAH46Kxwfxa2tcYI4CbzXpdG-XaFmAANG9n_m-yqw_WZlwnbizuOWCnWms2QqQrgxqz4ojuZdfWPoXZJ5xfuCizgjkaV-ZZln1Dtnni4Z4Sw4GfMxQV4wjaUJT6462RONNR83rD6qV4khbGVsm1OrJbHByVnFvbJhRoIlrn/s840/image_2024-11-01_09-38-01.png

ពិតជាស្រស់ស្អាត និងមានសុខភាពល្អមែន វ័យ៨០ឆ្នាំហើយ ម្តាយរបស់ Elon Musk នៅតែមានសម្រស់ស្អាត ក្មេងជាងវ័យដោយសារទម្លាប់ល្អៗទាំងនេះ

0

លោកស្រី Maye Musk គឺជាម្តាយរបស់មហាសេដ្ឋី Elon Musk ទោះបីជាគាត់មានអាយុ ៨០ ឆ្នាំក៏ដោយ ក៏គាត់នៅតែជាតារាម៉ូដែលនៅក្នុងឧស្សាហកម្មម៉ូត ជាមួយនឹងសកម្មភាពជាង ៥ ទសវត្សរ៍។ លើសពីនេះលោកស្រីមិនត្រឹមតែល្បីល្បាញជាម្តាយរបស់មហាសេដ្ឋី Elon Musk និងជាតារាម៉ូដែលប៉ុណ្ណោះទេ លោកស្រីក៏ជាអ្នកជំនាញផ្នែកអាហារូបត្ថម្ភជាមួយនឹងអាជីពជោគជ័យក្នុងវិស័យនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZHX2yNEMXh1CkeHD0Qeb_uWvxdihsLx54ORkifJnrEDgCK8CtDnCe-9I9viW6YGrumu7hizAHtv-cW6HIaQO3XEC4eJw4dY3mJK9H0Y27gXLxC0WRGbU3bNlmn0USqbReA_orzP2cXIYAxpinV40ZyYuaP4ylgHd8g0596ztmtfhR24eYcZHiySDBc0NU/s1018/image_2024-11-01_09-33-24.png

អាថ៌កំបាំងប្រឆាំងភាពចាស់របស់ Maye មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងរបបអាហារ ដោយគាត់បាននិយាយថា៖ «គាត់មិនដែលផ្តោតលើផលិតផលនោះទេ អ្វីដែលគាត់ផ្តោតជាងគេនោះគឺការញ៉ាំអាហារដែលមានសុខភាពល្អដើម្បីមានស្បែកស្អាត មានទំនុកចិត្ត និងថាមពល ព្រមទាំងស្លៀកពាក់ឱ្យសមរម្យ »។ ដូច្នេះអាថ៌កំបាំងថែសម្រស់របស់លោកស្រីរួមមាន៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeDitkbD_K8qKYoeSSvJOl6n2pwjDQP6ANkaQ9XWWe1dIXGyRJWZGgtfCTy7cFQj1zxLTNAMq90qCEcgTyb7aLJHfXDyH5iR1Fvg0C9KkUEmYoH_MxRp_-h6gtWTGAHLR4ByU_K4guaSzFHJLBT5OiTyDEGMeCnJv8NX9p0rzn5rjfZBybAt7GavDRu65A/s1280/image_2024-11-01_09-33-25%20(2).png

១.បរិភោគអាហារសុខភាព៖ Maye Musk មិនគាំទ្រការតមអាហារ ឬរំលងអាហារដើម្បីបញ្ចុះទម្ងន់នោះទេ ព្រោះវាកាត់បន្ថយថាមពលរាងកាយ។ លោកស្រីណែនាំមនុស្សឱ្យញ៉ាំឱ្យបានទៀងទាត់ ជាពិសេសគឺត្រូវញ៉ាំអាហារសុខភាពដូចជាបន្លែ ផ្លែឈើ ទឹកដោះគោ ស៊ុត ត្រី នំប៉័ង និងគ្រាប់ធញ្ញជាតិជាដើម។ ទោះជាយ៉ាងណាលោកស្រីផ្តល់ដំបូន្មានឱ្យញ៉ាំអាហារពេលល្ងាចតិច ដើម្បីបង្កើតអារម្មណ៍នៃភាពស្រេកឃ្លាន និងចំណង់អាហារពេលព្រឹក និងពេលថ្ងៃដែលជាពេលសំខាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5BUNQF4YXnys-RM-AMA_ns-h1P5GG_zXTrfYrIsu0MtRT_SMKGe9NTD5DtUlD4NwT9yXrKbcPX-x9kuqFKLHO-EzjUeTt4l-zTtJFk2hMgeGdEAwolhTEHTQiX4m6yRdY6cpmlkKR_ZBAYdbri1be9KeSscL46fcPruNoCZMFBkOycDcUVLIdyw0XtDov/s1500/image_2024-11-01_09-33-25.png

២.គិតរឿងល្អៗឱ្យបានច្រើន៖ ម្តាយរបស់ Elon Musk បានចែករំលែកថា ការគិតរឿងល្អៗឱ្យបានច្រើន ឬធ្វើអ្វីដែលអ្នកស្រឡាញ់ចូលចិត្ត គឺជាវិធីសាស្ត្រមួយអាចជួយលោកអ្នកឱ្យមានសុខភាពល្អរាងកាយមាំមួន និងមានអាយុវែង រួមទាំងមានសម្រស់ស្រស់ស្អាតទៀតផង។ លើសពីនេះការហាត់ប្រាណ ក៏ដូចជាការផឹកទឹកឱ្យបានច្រើន ក៏ជួយកាត់បន្ថយភាពជ្រីវជ្រួញ ជំរុញកោសិកាស្បែកដែលងាប់ឱ្យជ្រុះយ៉ាងឆាប់រហ័ស ក៏ដូចជាជួយរឹតបន្តឹងរន្ធញើសយ៉ាងមានប្រសិទ្ធភាពផងដែ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl1WfqIpKiU81Un_a5kVj-1ZofYzvN6AI2-QUum9S1O8NrvE6WfeR_uv44x386Jr1-ALKuHoj5hKcnrrsXN7zT1-jJQ7FC9kB5nNRZDU6_25iT8kUctnv5viXzK0b0rMuoiKSv5hBv-4ZroPAIL1D_oOVlevN04kIpEdr-Q9kZriSaV0lL9hBEqvUB6s6g/s1200/image_2024-11-01_09-33-26.png

ព្យុះដ៏ធំបំផុតក្នុងរយៈពេល ២៨ ឆ្នាំបានវាយប្រហារកោះតៃវ៉ាន់ជាមួយនឹងកម្លាំងខ្យល់២៥១ គីឡូម៉ែត្រក្នុងមួយម៉ោង

0

កោះតៃវ៉ាន់៖ Kong-rey ដែលជាព្យុះដ៏ធំបំផុតចាប់តាំងពីឆ្នាំ ១៩៩៦ មកស្រាប់តែបានវាយប្រហារកោះតៃវ៉ាន់ជាលើកទីពីរនៅឆ្នាំនេះ បណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរ ដាច់ចរន្តអគ្គិសនី និងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញភ្លាមៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPczDlNVtX43BByJERk9DIunGklcc92IVF35ErsR23BQx5BIClrI-qVybATsyEuO_qy6NhWlxWDOESC8ntV3YGzJczOS8cmc1vfS9T6_Jb2QQI9O2hnifJpijEvlqw2PN3NNfqcCe0c7k5wKdhO2sDvk8UFniBSRUSuExk4JXxvCxKLmJADlIMLkAgI9kH/s800/image_2024-11-01_09-18-44%20(2).png

យោងតាមទីភ្នាក់ងារឧតុនិយមតៃវ៉ាន់ (CWA) បាននិយាយថា ព្យុះទីហ្វុងដ៏កាចសាហាវនេះ បានបោកបក់មកលើស្រុក Taitung ភាគអាគ្នេយ៍នៃកោះតៃវ៉ាន់ កាលពីល្ងាចថ្ងៃទី៣១ ខែតុលា ជាមួយនឹងកម្លាំងខ្យល់អតិបរមាជិត ២៥១ គីឡូម៉ែត្រក្នុងមួយម៉ោង និងកាំនៃព្យុះជិត ៣២០ គីឡូម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg36223zZQpGPrW2CuYoWRxBXWwxhv2GuvY9OjO1H5JaBOjgleS__eEjp3OSZbHAhWaKe2gnJ8gk9Ecuchb1OAJzRjAM8yqG6ZKIsSOVsioFlaIrILY7A6eIHAR3a089f-RD34DQqr_kiED76pyFQV3cVERSEsmlvFHYfG4hU9zk0JHjwg7Ks1nHQKj1cTm/s1674/image_2024-11-01_09-18-44%20(3).png

យោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការកាត់បន្ថយគ្រោះមហន្តរាយរបស់តៃវ៉ាន់ បានឱ្យដឹងទៀតថា Kong-rey គឺជាព្យុះដ៏ធំបំផុតដែលធ្លាប់វាយប្រហារមកលើកោះនេះក្នុងឆ្នាំ ១៩៩៦ ហើយមកដល់បច្ចុប្បន្នវាក៏បានមកវាយប្រហារជាលើកទីពីរ។ ថ្មីៗនេះទីភ្នាក់ងារឧតុនិយមតៃវ៉ាន់ បានចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំងបំផុតសម្រាប់ស្រុកឆ្នេរសមុទ្រភាគខាងកើតដូចជា Yilan, Hualien, Taichung និង Taitung ។ ផ្នែកខាងកើតនៃកោះនេះ រួមទាំងក្រុងតៃប៉ិ ក៏បានចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំងបំផុតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4lHC8jgX2171PP83lSGE6NXEIS5954wqoM46enQTM9G_z7RocaDHf_oTOhM7tGwOToEMGh7fA3lfYsnrWLyFcfeWoZSjzsgWJsBmZkc3jkRW0YeLWPGZf26eHq1i93NZ15QpSf6ffQX4xbYD-_DJ5fzj8MURcnwTq8q9kaGvMDxIbL50coO7ysbabwAIK/s1125/image_2024-11-01_09-18-44.png

យោងតាមរបាយការណ៍ អាជ្ញាធរបានជម្លៀសមនុស្សជាង ៩,០០០ នាក់នៅស្រុក និងទីក្រុងចំនួន ១៣ នៅតៃវ៉ាន់។ ហើយកម្លាំងការពាររបស់កោះនេះបានចល័តទាហានជិត ៣៥.០០០ នាក់ និងរថយន្ត ៣.៤០០ គ្រឿង រួមទាំងឧបករណ៍ផ្សេងៗទៀត ដើម្បីត្រៀមសម្រាប់ជួយសង្គ្រោះប្រជាជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0BMnLx3ch4C05hwYfG7Twmph1lL6F4-X9xpuruIvOZZ-2ImT2zshtRRUFbH4sDRmcahK57aiqaAa2yDIF-oztOxUH0eHFfR5MuuZ1XrJX9kZtJiLFXBwIr_yYxj1tK93GutBX09vRCFT1ys4mYIDD9nhxdJO4Vjdozwapi6hHvND8EDccvXe-f9mwXmL4/s900/image_2024-11-01_09-18-46.png

ព្យុះទីហ្វុង គង់-រី បានបោកបក់ខ្លាំង បណ្តាលឱ្យរលំដើមឈើ ដោយសម្លាប់មនុស្សម្នាក់ និង ៧៣ នាក់ទៀតរងរបួស។ បច្ចុប្បន្នសាលារៀនត្រូវបានបិទនៅគ្រប់តំបន់ទាំងអស់នៅលើកោះ ហើយផ្លូវហាយវេ និងផ្លូវដែកជាច្រើនទៀតក៏ឈប់ដំណើរការ រួមទាំងជើងហោះហើរចំនួន ៥២៧ ក៏ត្រូវបានលុបចោល។ លើសពីនេះទីផ្សារភាគហ៊ុនរបស់តៃវ៉ាន់ក៏បានផ្អាកការជួញដូរជាបណ្តោះអាសន្នផងដែរ៕

លម្អិត! ជុំវិញករណីអ្នក​ទោស​​វៀតណាម​​ម្នាក់​​​រត់​ចេញ​​ពី​​ពន្ធនាគារនៅខេត្តស្វាយរៀង

0

នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៦:៤០នាទីរសៀល មានករណីជនជាប់ឃុំជនជាតិវៀតណាម ម្នាក់ ឈ្មោះ ង្វៀង តុងហ្វឹង (NGUYEN TRONG NGUYEN) ភេទប្រុស បានរត់គេចចេញពីពន្ធនាគារខេត្តស្វាយរៀង។

ពាក់ព័ន្ធនឹងបញ្ហានេះ អគ្គនាយកដ្ឋានពន្ធនាគារ ទទួលស្គាល់ថា ពិតជាមានហេតុការណ៍ ពិតប្រាកដមែន ដោយការរត់គេចខ្លួនរបស់ជនជាប់ឃុំជនជាតិវៀតណាមខាងលើ មិនមែនជាសកម្មភាពចូលរំដោះ អ្នកទោសចេញពីក្នុងពន្ធនាគារ ឬសកម្មភាពប្រដាប់អាវុធរំដោះអ្នកទោសនោះទេ។

ជនជាប់ឃុំជនជាតិវៀតណាមនេះ បានធ្វើសកម្មភាពរត់គេចខ្លួនក្នុងអំឡុងពេលទទួលបានការអនុញ្ញាតឱ្យជួបគ្រួសារមកសួរសុខទុក្ខ ហើយឆ្លៀតពេល ដែលមន្ត្រីយាមកាមមានការធ្វេសប្រហែសមិនបានចាក់សោរសុវត្ថិភាព ជនជាប់ឃុំរូបនេះក៏រត់ចេញពីបន្ទប់សំដៅទៅគូកនដែលបានរង់ចាំជាស្រេច និងបានយកអាវុធខ្លីពីគូកនតម្រង់គំរាមទៅមន្ត្រីដែលដេញតាមពីក្រោយ រួចហើយឡើងជិះម៉ូតូដែលត្រៀមរង់ចាំនៅរបងកំផែងខាងក្រៅជិះគេចខ្លួនបាត់ទៅ។

បច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធនាគារ និងសមត្ថកិច្ចពាក់ព័ន្ធបាននឹងកំពុងតាមស្វែងរកចាប់ជនជាប់ឃុំ ឈោ្មះ ង្វៀង តុងហ្វឹង (NGUYEN TRONG NGUYEN) មកវិញ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjApgMTWZ2h7xCDKSbwEZ90_HqV7v010tty-SgwruSMxQyA8mjXdweJktTVnL2xZOHz4j-G-RE67NgH7YfyPQvBZdfIPEBgRiKckeEMuGJ1l8JOhef7SkZzW4S63qraeoHJ45osaouyd9YacXIS7-mTH9sFwP8wY_hCJkudnPjzKHUOL_RXkvudBqRPwgzm/s1024/photo_2024-10-31_13-27-31-2-729x1024.jpg

ពិតជាអស្ចារ្យណាស់! កីឡាករអាមេរិករត់ជុំវិញទីក្រុងដើម្បីបង្កើតជាផ្ទាំងរូបភាពសិល្បៈ

0

សហរដ្ឋអាមេរិក ៖ លោក Lenny Maughan គឺជាកីឡាកររត់ចម្ងាយឆ្ងាយនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក មានគំនិតថ្មីមួយខុសប្លែកពីកីឡាករផ្សេងទៀត ដោយលោកបានរត់ក្នុងទីក្រុងឱ្យក្លាយជារូបភាពផ្សេងៗ ។ វាជាស្នាដៃសិល្បៈថ្មីកើតឡើងដោយសារការហាត់ប្រាណ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2_w6wrfPHRPIWB13t7VyRlJNE1GjoY50kGfLQcMjJ7K_sj5XAr3RA46LHyhet7xT8FQOY0RUhj9oYtGqrLiubUShUvtS0d3d1Q9LL3aHdT-Z9EuII0xm-Eo-fMgugibUKc8-k-MrlCEE5mjWPDyb3rXE8XIcIwNxHlq8Bjq0zw2IN3w34FM7Sfrr5SP_5/s2378/image_2024-11-01_08-30-28.png

លោក Lenny និយាយថា ៖ «រយៈពេលជាច្រើនឆ្នាំមកនេះ រហូតមកដល់បច្ចុប្បន្ន ខ្ញុំបានបង្កើតស្នាដៃសិល្បៈប្រមាណ៥៣ផ្ទាំង ហើយស្នាដៃនីមួយៗមានលក្ខណៈស្មុគស្មាញខុសគ្នា ។ រីឯចម្ងាយផ្លូវដែលរត់ក្នុងទីក្រុង គឺខ្ញុំបានកំណត់ឱ្យវាបង្ហាញជារូបភាពផ្សេងៗ ដូចជា ៖ រូបសត្វ, មនុស្ស និងដើមឈើ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfqLE6uwCCWKtcokMao3TdKslWJkFkfuJIXDzmllaPekb_1uW2lGPjhj1AggKwNBAu5_j_uwXpGQZnN-pCsMbHsJqVDjpsf4bOt7eC102vHiHRmzdY2Kk_e_jkMltn0r7sM7c48CimrbdCKsP4BEoMXRXoI8K_4me8jGw_vnWpj2npl1KBmkhIVy3Z6ThI/s2519/image_2024-11-01_08-30-25.png

លោកបន្តទៀតថា ៖ «ចំណុចពិបាកបំផុតសម្រាប់ការបង្កើតស្នាដៃនេះ គឺការរត់ឡើងលើភ្នំ ។ ខ្ញុំពុំអាចចៀសវាងរត់តាមផ្លូវលំបាកៗបានទេ ពីព្រោះចង់ឱ្យវាបង្ហាញរូបភាពឡើងមក ហើយខ្ញុំពុំធ្លាប់គិតពីការរត់តាមផ្លូវកាត់ឡើយ» ។

លោកបានប្រើប្រាស់ App ពិសេសមួយសម្រាប់ហាត់ប្រាណឈ្មោះថា Strava និង MapMyRun ដែលកម្មវិធីនេះនឹងកត់ត្រាចម្ងាយផ្លូវរត់របស់លោ
កទាំងអស់ ។ មុនពេលទទួលបានរូបភាពដោយសារការរត់នេះ គឺលោកបានរៀបចំគម្រោង និងគូរផ្លូវដែលប្រុងរត់ក្នុងផែនទីម្តងហើយម្តងទៀត ព្រមទាំងមើលទីតាំងភូមិសាស្ត្រផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiYrpWcW1z54-wyR-ckngcBS38nooUqt5Xy_aSdeI3kGAyYRYWcvb5n8ej4C3g7pMz24Un5_pwqsVJO1J-TEIcV4i5k4MnoEU31NMVBaXNn5IpsV0v-sSJ1OhQXUvcgvdbevtH6NuocaeHjxfBsIYZ6u_l0TTHwUw4QWTFO_ryWwYcqhPiuf_u7ujZGR61/s1920/image_2024-11-01_08-30-24.png

ពេលខ្លះ ការកំណត់ចម្ងាយផ្លូវរត់ឱ្យក្លាយជារូបភាពតាមតម្រូវការនេះ គឺចំណាយពេលយូរជាងការរត់តាមធម្មតា ។ ចំណុចសំខាន់ ត្រូវប្រុងប្រយ័ត្នក្នុងពេលរត់ ពីព្រោះបើលោករត់ខុសផ្លូវអាចធ្វើឱ្យខូចរូបភាពបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCZ_537aEwFoFjGlADPKy-dbFuBFAmCLDRYImYuobZJQxkuuXovDwvSKNTOa5X5ufDZulaXkdV73vmF5Gv0Ymh7mT2uknHIGiW31Dv69zDKlmCZIPkSSDqcaizwGkfXEege31mn3G31xjc6zZ8NTK-YndyFbbtUL1fl77XVeIfrM3HJjkMMzEl0a757PTH/s1920/image_2024-11-01_08-30-23.png

មនុស្សភាគច្រើនមិនចង់ជឿថា មានអ្នកអាចបង្កើតស្នាដៃសិល្បៈចេញជារូបភាពផ្សេងៗមកពីការរត់បែបនេះទេ ។ ប៉ុន្តែអ្វីដែលលោក Lenny បានបង្ហាញស្នាដៃឱ្យមនុស្សគ្រប់គ្នាឃើញនេះបញ្ជាក់ថា អ្វីៗក៏អាចកើតឡើងបានដែរ ប្រសិនបើយើងមានការស្រមើស្រមៃចង់ឱ្យវាក្លាយជាការពិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_HRl6vcWLsP68ko6DkkB_kbHekqDBQ_BrAbZlNG2Wn4OVhwVBuRsmm2CQkkEFJDl1JAmIzUg34iQht6sK7NGVgARha3GNKn_0PJW_arDhRnHR_tkDkCHeMdV94KAktea1UMSgZA5kokJekY7tqWfREjk4VPqj2TXx2dKjmJ_yWpTxyaIzPgL9xgUQBs5M/s2394/image_2024-11-01_08-30-20.png

រូបភាពផ្សេងៗកើតឡើងដោយសារការរត់របស់លោក Lenny ដោយការប្រើប្រាស់ GPS បានល្បីល្បាញយ៉ាងខ្លាំងក្នុងបណ្តាញសង្គម ពីព្រោះវាជាស្នាដៃសិល្បៈថ្មីកើតឡើងដោយសារការហាត់ប្រាណ ។ គេជឿថា មុននឹងទទួលបានស្នាដៃនេះ គឺត្រូវមានភាពអត់ធ្មត់យ៉ាងខ្លាំង ពីព្រោះលោកបានរត់ឡើង-ចុះភ្នំ ៕

៣ កន្លែងដែលអ្នកគួរទៅលេងនៅរដូវរងារក្នុងប្រទេសថៃ

0

ប្រទេសថៃគឺជាប្រទេសដែលមានភ្ញៀវទេសចរធ្វើដំណើរកម្សាន្តច្រើនជាងគេនៅតំបន់អាស៊ីយើងនេះ ដោយសារនៅទីនោះមានកន្លែងសម្បូរបែបជាច្រើនរួមមាន កន្លែងប្រវត្តិសាស្ត្រ ទឹកធ្លាក់ ប្រាសាទដ៏ស្រស់ស្អាត សណ្ឋាគារខ្ពស់ៗ ប្រណីតៗ ឧទ្យានជាតិដ៏ធំល្វឹងល្វើយ និងកន្លែងអស្ចារ្យសំខាន់ៗរាប់ស៊ិបទៀត ដែលកំពុងរង់ចាំភ្ញៀវទេសចរមកទស្សនា ដើម្បីទទួលបានបទពិសោធន៍ប្លែកៗ និងពិសេសៗនៅចុងរដូវវស្សា ដើមរដូវរងានេះ។ ដូច្នេះហើយសម្រាប់ភ្ញៀវដែលចូលចិត្តបរិយាកាសស្ងប់ស្ងាត់ ទេសភាពបៃតងស្រស់បំព្រង អាចមកលេងនៅកន្លែងដូចខាងក្រោម៖

១.ឧទ្យានប្រវត្តិសាស្ត្រ Si Thep៖ ស៊ីទេពគឺជាកន្លែងអរិយធម៌ដ៏សំខាន់ និងបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូថា ជាឧទ្យានប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុត។ ជាការពិតណាស់ ឧទ្យាននេះពោរពេញទៅដោយទីតាំងបុរាណ ដែលលេចចេញជាភស្តុតាងសំខាន់ៗ ឆ្លុះបញ្ចាំងពីការតាំងទីលំនៅរបស់មនុស្សតាំងពីបុរាណកាល។ វាមានទីតាំងនៅស្រុក Si Thep ខេត្ត Phetchabun ប្រទេសថៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKc0mh3qSmSSW374a92ayLBIW8530WfT6h1VF5EVGxJOTLvWTyxi6dpKHAN4KiLvCIr2rvrGmRVs0h-aAmCmtT-aFcLEmlloareOnyJdxMSvwm_Bz7270WtEOHQewdzgfu8JYVbS9SQo8rXK_IMvasohKQM3su-cTbPRo0bss5I8GHAJ-6DVjx7VNm9yOu/s2560/image_2024-10-31_16-13-39.png

២.ទីក្រុងបុរាណ Ban Mung៖ ទីតាំងសំខាន់មួយទៀតនៃខេត្ត Phitsanulok គឺ Ban Mung ដែលជាទីក្រុងបុរាណមានភាពទាក់ទាញជាច្រើនដែលអ្នកគួរស្វែងរក។ នៅទីនេះមានកន្លែងទេសចរណ៍ល្បីៗដូចជា ល្អាងហ្លួងផរ ប៊ុនម៉ី ល្អាងណាងស៊ីសុង ទឹកធ្លាក់ឃុនហួយធឿនជាដើម។ ហើយអ្វីដែលអស្ចារ្យជាងគេនោះគឺសកម្មភាពមើលសត្វប្រចៀវនៅក្នុងភូមិ ដោយសារសត្វប្រចៀវរាប់លានក្បាលរស់នៅក្នុងរូងភ្នំ ហើយពួកវានឹងហោះចេញពីរូងភ្នំដើម្បីស្វែងរកអាហារនៅពេលល្ងាច។ ក្រៅពីទទួលបានបទពិសោធន៍ទាំងនេះយើងក៏អាចស្នាក់នៅផ្ទះប្រក់ស្បូវ ហើយសម្រាក និងគយគន់ទេសភាពធម្មជាតិផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOb9FyVTNJ1dnLpkKknRrEQv024TnAzpEWW3u3cGZvxTOM1-Ulcf5NHdFIvLAxuNfeAqxAXoNT-V3aNuh_SSvmyQ-CunfTeYH6taztCtyujbTuIt8-RQiA8TZ-trneT17KNWTpxMfboZ2dV-n_ohmoPER7DC8cnu_DHUDQGKBGJ3tzJe3aW_CNyWD52nBl/s708/image_2024-10-31_16-14-33.png

៣.ឧទ្យានជាតិ Lan Hin Pum៖ Lan Hin Pum គឺជាឧទ្យានជាតិដ៏ល្បីល្បាញមួយ ដែលកំពុងរង់ចាំភ្ញៀវទេសចរ ដើម្បីទទួលយកបទពិសោធន៍ពិសេសៗនៅទីនេះ។ ជាមួយនឹងថ្មមានរូបរាងខុសធម្មតា ហើយលេចចេញជាដុំៗ បានកំពុងទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ថ្មប្លែកៗទាំងនេះត្រូវបានគេជឿថាបណ្តាលមកពីស្នាមប្រេះនៅក្នុងថ្មតូចៗដែលពុកផុយ ពីប្រតិកម្មគីមី និងរូបវន្តដែលបំផ្លាញថ្មទៅជារបារ។ បន្ទាប់មកនៅពេលប៉ះនឹងខ្យល់និងទឹក វានឹងមានស្នាមប្រេះតូចៗ ហើយវាក៏មានរាងមូលស្រដៀងនឹងប៊ូតុងថ្ម ឬសសរថ្មទាបតែម្តង ដែលធ្វើឱ្យតំបន់នេះមានភាពស្រស់ស្អាតបំផុត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhSMTLFyFjMvXirHT6BxH6-T4bhqWV8WXM_d3SBdJCdI28SmaoPyEcT_Wt0B19LRTpP5cgV4GaZCaJY5BY4vGqFJLT4HW1gIkdzyCJSYU6x8lP2l1Mnov5hlhyOrQXBBjWxAVHj6j4s9U0XwAtS2l_I-9XIBo4Fy4sLJqtXfN_T2B5eU2D6V0bwW4qlFqj/s846/image_2024-10-31_16-15-13.png

សុវត្ថិភាពឯកជនជាចម្បង! ក្រុមហ៊ុន Meta សម្រេចលុបចោលគណនីអ្នកប្រើប្រាស់ដែលតាមដានទីតាំងយន្តហោះរបស់បុគ្គលថ្មី

0

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Meta បានប្រកាសលុបចោលគណនីអ្នកប្រើប្រាស់ជាច្រើនក្នុង Instagram និង Threads ដែលបង្កើតឡើង ដើម្បីតាមដានទីតាំងយន្តហោះផ្ទាល់ខ្លួនរបស់បុគ្គលថ្មីៗលើពិភពលោក ។ Meta បញ្ជាក់ថា យុវជនអាមេរិកឈ្មោះ Jack Sweeney អាយុ២១ឆ្នាំ បានបង្កើតគណនីចំនួន៣៨ ដើម្បីតាមដានទីតាំងយន្តហោះផ្ទាល់ខ្លួនរបស់លោក Elon Musk ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0tk8p6d1yuymbK3xOekCp3UXh34ScTdpyho3zK0q_PbSpkXjKKDp5gDfZmAluN-29_j94INTu2uuAFMhKkKHq9J8nITumXWXPHJecTwQ4dgc_L7V-RYPLT8Kj8EZD75MIBA9hGDF6WxF943PY-5ouFKDrnQ1T3EwRigGLRly0W3N3Cd8oXGuJD9-W-J3n/s1024/image_2024-10-31_15-50-03%20(3).png

កាលពីខែធ្នូ ឆ្នាំ២០២៣ ក្រុមការងាររបស់តារាចម្រៀងដ៏ល្បី ឈ្មោះ Taylor Swift បានសុំឱ្យក្រុមហ៊ុន Meta លុបគណនីតាមដានទីតាំងយន្តហោះផ្ទាល់ខ្លួនរបស់តារាចម្រៀងរូបនេះ ។ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ Meta ក៏បានលុបចោលគណនីតាមដាននេះចោល និងលុបគណនីជាច្រើនទៀត នាពេលបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEic9fQxcsQWmc4rB3H2TdQ1hMxQN1pIFZwZEK4YsQoEV5t9c6-P2sBaxyOAMabOIGdVYLreLugekAt6EJV46JsWA9cAUo_6gcE3d5E3BX8DDD-KFrNhhTh60rLc6SeTZ_tiJJZPUN3DrgqR2s8zxO78DjcdJLXzhFEHkQ1cUfeMFX0HtEyTUNl_4kfxg1NW/s650/image_2024-10-31_15-50-03.png

លោក Jack គឺជានិស្សិតនៅរដ្ឋផ្លរីដា បានបង្កើតគណនីក្នុង Instagram និង Threads ដើម្បីតាមដានទីតាំងយន្តហោះផ្ទាល់ខ្លួនរបស់បុគ្គលថ្មីៗជាច្រើនរូប ដូចជា ៖ Mark Zuckerberg, Elon Musk, Kim Kardashian, Taylor Swift, Bill Gates, Jeff Bezos, Ron DeSantis និងបុគ្គលមានឥទ្ធិពលនៅរុស្ស៊ី ។

អ្នកតំណាងក្រុមហ៊ុន Meta បញ្ជាក់ថា ពួកគេបានលុបចោលគណនីរបស់លោក Jack ចំនួន៣៨ ដោយសារបានល្មើស និងលួចយកព័ត៌មានអ្នកផ្សេង ។ ការធ្វើនេះស្របតាមការពិចារណារបស់គណៈកម្មការ Oversight Board ថា គណនីទាំងនេះអាចបង្កគ្រោះថ្នាក់ជាមួយបុគ្គលល្បីៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNX-vnrKuT4bfQUQci1rUWU6AJeKDG4bnh5qTbnGIbiRcAkQo6Nriv65iL2UKsUiwbf900lkLTdvciJxglEqVvjknxSwmpTq9-bl5wNvEQvtjegZ_SG2-XI0UcG98siO-mRYPOks2aq2aJ2Zphpnjos4wKPuKQ3tQnO-JMJHvSLZhbaOND0IhXQ9-ex3ON/s640/image_2024-10-31_15-50-03%20(4).png

កាលពីខែកុម្ភៈ ឆ្នាំ២០២២ លោក Jack បានបង្កើតគណនីក្នុង Twitter (ឬ X) ឈ្មោះ @ElonJet ដើម្បីតាមដានទីតាំងយន្តហោះរបស់លោក Elon Musk រហូតដល់លោក Elon Musk សុំទិញគណនីនេះ ក្នុងតម្លៃ៥.០០០ដុល្លារអាមេរិក ។

រឿងរ៉ាវនេះបានបញ្ចប់ក្រោយពី Twitter កែតម្រូវគោលនយោបាយទិន្នន័យផ្ទាល់ខ្លួនជាថ្មី ដោយពុំអនុញ្ញាតឱ្យចែកចាយព័ត៌មានរបស់បុគ្គលថ្មី ហើយ Twitter និយាយថា វាអាចបង្កគ្រោះថ្នាក់ដល់បុគ្គលថ្មី ។ ក្រោយពី Twitter កែតម្រូវគោលនយោបាយទិន្នន័យផ្ទាល់ខ្លួន គណនីឈ្មោះ @ElonJet ក៏ត្រូវលុបចោលភ្លាមៗ ហើយគណនីស្រដៀងនេះជាច្រើនទៀតក៏ត្រូវលុបដូចគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiruP7swK-5osM4O4iW7_cqM22h6FkBMBx9ezSB9x-m1b-om34YQmMXoJl9nv4sF7cifoQcUMxVVjQlxTZSZoxgu1wHPRvAQrNScZYGVgmEZJJRRinDXbhrg7iMDQg4CSHckz7JrYxse7gj185FwlttSqgfcDygsrVFt0GOoTu6nXR2uKbQRm13NGGdswuQ/s600/image_2024-10-31_15-50-03%20(2).png

លោក Jack បានសរសេរក្នុង Threads ថា Meta លុបចោលគណនីរបស់លោក គឺដូចគ្នានឹង Twitter ធ្លាប់ធ្វើដាក់លោកកន្លងមក ដោយពុំជូនដំណឹងជាមុន ទើបលោកពុំអាចបញ្ជាក់ពីមូលហេតុដែលលោកបង្កើតគណនី ។ ទិន្នន័យទីតាំងយន្តហោះរបស់បុគ្គលល្បីៗត្រូវបានបង្ហាញជាសាធារណៈរួចហើយ អ្នកណាៗក៏អាចស្វែងរកទីតាំងយន្តហោះបានដែរ ខណៈច្បាប់អាមេរិកបានកំណត់ឱ្យទិន្នន័យនេះបង្ហាញជាសាធារណៈ ៕

សម្តេចតេជោ ចេញមុខដោះស្រាយករណី ខឹងថៅកែមិនបើកលុយឱ្យ ចាប់ជំរិតកូនឆ្កែត្រូវថៅប្តឹងចាប់ដាក់គុក

0

នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ណន សុខហេង ដែលមានជម្លោះជាមួយ ឈ្មោះ គា ចន្ធូ ម្ចាស់ក្រុមហ៊ុន “ស៊ាង ឡង មីងស៊ូ” លក់ និងផ្គត់ផ្គង់សម្ភារៈការពារជម្រាបទឹក ចូលជួបដើម្បីសម្របសម្រួលបញ្ចប់ជម្លោះក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមសម្របសម្រួលដោយ ប្រធានគណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា ស្នងការនគរបាលរាជធានីភ្នំពេញ នៅវិមានព្រឹទ្ធសភា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi1c2aOrsrL_16RGoOHBjmf4PZ6YlP07YeBwxtf-RVad__DcJk40JPaQKkbo88AbXAhhRGF83ga8AZbknqCnWiotQLJ76ftl72AsRJrNGomO1fOueL7N8GVPGJyT6Q0JeLBMhFkpPQshlvPYaD2w-b5wnPPfv5bOpkNf6rX1T-5cP8K_bBbVGnLIeIUrw8/s960/465066520_1170591184422667_9128426026608580825_n.jpg

នៅក្នុងការសម្របសម្រួលនេះ សម្តេចតេជោ បានស្នើសុំអោយភាគីជម្លោះ ធ្វើការសម្របសម្រួលបញ្ចប់ជម្លោះនេះនៅក្រៅប្រព័ន្ធតុលាការ និងកុំឱ្យបន្តដេញដោលរកខុសត្រូវអ្វីបន្ថែមទៀត ពិសេសកុំមានការគុំគួនគ្នា និងសុំឱ្យប្រព័ន្ធផ្សព្វផ្សាយសង្គមនានាបញ្ឈប់ការផ្សាយ អ្នកនេះខុស អ្នកនេះត្រូវបន្តទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirQncMd_Z4Ubb7b7_rHlfOjKWBG3W3pS8U5jj2CmSy-a4hYCasDmLdVklrHqJzk7-rtLkNJG0AgWwystylxqcXpDKsyTgk4RnZXzo3ywhoDdZfVitnoyJqxNtOJKUlFfbuSwzYW4wj3lhK3h6DqKZ_NEg-U_-uZG-RvJtqKhv8nisMZJNmIH_7lrCxbXDn/s1280/465108541_1141345207786031_1660856061574995801_n.jpg
ក្នុងនោះ សម្ដេចតេជោ បានឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារសហរដ្ឋអាមេរិក និង ៣៥លានរៀល ព្រមទាំងបានបង្កើតអាជីវកម្មឡដុតនំប៉័ងមួយនៅក្នុងក្រុងក្រចេះ ដល់លោក ណន សុខហេង ដើម្បីប្រកបរបរចញ្ចឹមគ្រួសារ។

គួរបញ្ជាក់ថា ករណីនេះកើតឡើងដោយសារតែលោក ណន សុខហេង ខឹងថៅកែក្រុមហ៊ុន “ស៊ាង ឡង មីងស៊ូ”មិនបើកលុយឱ្យ រួចក៏បានចាប់ជំរិតកូនឆ្កែ តែត្រូវថៅប្តឹងចាប់ដាក់គុកទៅវិញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg62lYT-0NH2z2WHxnFH89PYGX1U5Uh67uSvbDtL8pER3JH7TbvA_9SoN1K3F2uMXcaYBPfjQrO7hxr5OkLE-H-_4FgaAAJaBPySwwv5q4PNp96_i4d6jx6tf4Ku_7twJyW56XPZjCQYLqCy5l3IpjE_vcKdfU7NF0h3L-mvBndH3osol9xuMyc_6ZL2-V8/s1280/464496857_1141345247786027_150777187910213791_n.jpg