ជំងឺបាក់ទឹកចិត្ត ភាគច្រើនតែងតែកើតឡើងចំពោះមនុស្សដែលគិតអវិជ្ជមានលើខ្លួនឯង បន្ទោសខ្លួនឯង និងមិនស្រឡាញ់ខ្លួនឯង។ ដូច្នេះនៅពេលដែលអ្នកមានអារម្មណ៍មិនល្អរាងកាយរបស់អ្នកនឹងប្រព្រឹត្តតាមរបៀបចម្លែកៗជាច្រើន ដែលអ្នកមិនសូវជាចាប់អារម្មណ៍នោះទេ។ ដូច្នេះហើយខាងក្រោមនេះគឺជាសញ្ញាគ្រោះ.ថ្នាក់ធ្ងន់.ធ្ងរ ៦ យ៉ាងដែលបង្ហាញថាអ្នកកំពុងមានជំងឺបាក់ទឹកចិត្ត ៖
១.គេងមិនលក់៖ ការគេងឱ្យបានគ្រប់គ្រាន់គឺល្អបំផុតចំពោះសុខភាពរាងកាយរបស់យើង ប្រសិនបើអ្នកមានបញ្ហាក្នុងការគេងរយៈពេលយូរ ឬគេងមិនលក់ញឹកញាប់អាចធ្វើឱ្យអ្នកកាន់តែហត់នឿយទាំងផ្លូវកាយ និងផ្លូវចិត្ត។
២.អស់កម្លាំង៖ កម្លាំងកាយចាប់ផ្តើមថយចុះ រាងកាយចាប់ផ្តើមមានចលនាយឺតជាងមុន ព្រមទាំងបាត់បង់ភាពរហ័សរហួនបន្តិចម្តងៗ នេះជាសញ្ញាមួយបញ្ជាក់ថា អ្នកកំពុងមានអាការៈធ្លាក់ទឹកចិត្តដោយសារបញ្ហាអ្វីមួយ ។ ការធ្លាក់ចុះថាមពលរាងកាយនេះ ងាយឱ្យមនុស្សកើតមានបញ្ហាតានតឹងចិត្តលឿនបំផុត។
៣.មិនផ្តោតអារម្មណ៍៖ អារម្មណ៍ភ្លេចភ្លាំង រវើរវាយ ម្តងបោះបង់ការងារពាក់កណ្តាលទី ម្តងពន្យាពេលផែនការការងារដោយហេតុផលផ្សេងៗ គឺជាសញ្ញាមួយបញ្ជាក់ថា លោកអ្នកកំពុងមានអាការៈស្មុគស្មាញក្នុងចិត្ត និងមិនមានជំហរសម្រេចកិច្ចការឱ្យបានជាក់លាក់តាមពេលវេលានោះទេ។ អាការៈនេះជាសញ្ញាបង្ហាញថា អ្នកមិនបានផ្តោតអារម្មណ៍លើកិច្ចការផ្ទាល់ខ្លួន ហើយបន្តិចម្តងៗឈានទៅរកបញ្ហាថប់បារម្ភនៅកន្លែងធ្វើការ។
៤.ខឹងញឹកញាប់៖ ប្រសិនបើអ្នកត្រូវរស់នៅជាមួយភាពសោកសៅយូរ ស្ថានភាពផ្លូវចិត្តរបស់អ្នកនឹងមិនរឹងមាំគ្រប់គ្រាន់ដើម្បីដោះស្រាយភាពស្មុគស្មាញនៃជីវិតនោះទេ។ ដូច្នេះការអត់ធ្មត់របស់អ្នកនឹងមានកម្រិតទាប ហើយអ្នកនឹងមានអារម្មណ៍ខឹងខ្លាំង នៅពេលដែលជួបរឿងបន្តិចបន្តួច។
៥.ឈឺខ្នងញឹកញាប់៖ នៅពេលអ្នកមានអារម្មណ៍ស្មុគស្មាញ អារម្មណ៍នៃសម្ពាធត្រូវបានបញ្ជូនទៅឆ្អឹងខ្នង ហើយនោះជាមូលហេតុដែលអ្នកមានអារម្មណ៍ឈឺចាប់នៅខាងក្រោយខ្នង ឬឈឺខ្នងរ៉ាំរ៉ៃ បន្ទាប់មកកើនឡើងជាលំដាប់ ទៅស្មានិងក។

៦.ឈឺក្បាលគ្រប់ពេល៖ សម្រាប់មនុស្សដែលជួបរឿងមិនល្អច្រើន ពេលចិត្តយើងក្រៀមក្រំ វានឹងប៉ះពាល់ដល់អារម្មណ៍ និងគំនិតរបស់អ្នក ធ្វើឱ្យអ្នកមិនមានអារម្មណ៍រីករាយ។ ដូច្នេះអ្នកក៏ចាប់ផ្តើមឈឺក្បាលខ្លាំង ហើយរាលដាលតាមពេលវេលាញឹកញាប់ បន្ថែមពីលើការឈឺក្បាល អ្នកក៏ជួបបញ្ហាជ្រុះសក់ផងដែរ៕.png)










