លោកស្រី Maye Musk គឺជាម្តាយរបស់មហាសេដ្ឋី Elon Musk ទោះបីជាគាត់មានអាយុ ៨០ ឆ្នាំក៏ដោយ ក៏គាត់នៅតែជាតារាម៉ូដែលនៅក្នុងឧស្សាហកម្មម៉ូត ជាមួយនឹងសកម្មភាពជាង ៥ ទសវត្សរ៍។ លើសពីនេះលោកស្រីមិនត្រឹមតែល្បីល្បាញជាម្តាយរបស់មហាសេដ្ឋី Elon Musk និងជាតារាម៉ូដែលប៉ុណ្ណោះទេ លោកស្រីក៏ជាអ្នកជំនាញផ្នែកអាហារូបត្ថម្ភជាមួយនឹងអាជីពជោគជ័យក្នុងវិស័យនេះផងដែរ។
អាថ៌កំបាំងប្រឆាំងភាពចាស់របស់ Maye មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងរបបអាហារ ដោយគាត់បាននិយាយថា៖ «គាត់មិនដែលផ្តោតលើផលិតផលនោះទេ អ្វីដែលគាត់ផ្តោតជាងគេនោះគឺការញ៉ាំអាហារដែលមានសុខភាពល្អដើម្បីមានស្បែកស្អាត មានទំនុកចិត្ត និងថាមពល ព្រមទាំងស្លៀកពាក់ឱ្យសមរម្យ »។ ដូច្នេះអាថ៌កំបាំងថែសម្រស់របស់លោកស្រីរួមមាន៖.png)
១.បរិភោគអាហារសុខភាព៖ Maye Musk មិនគាំទ្រការតមអាហារ ឬរំលងអាហារដើម្បីបញ្ចុះទម្ងន់នោះទេ ព្រោះវាកាត់បន្ថយថាមពលរាងកាយ។ លោកស្រីណែនាំមនុស្សឱ្យញ៉ាំឱ្យបានទៀងទាត់ ជាពិសេសគឺត្រូវញ៉ាំអាហារសុខភាពដូចជាបន្លែ ផ្លែឈើ ទឹកដោះគោ ស៊ុត ត្រី នំប៉័ង និងគ្រាប់ធញ្ញជាតិជាដើម។ ទោះជាយ៉ាងណាលោកស្រីផ្តល់ដំបូន្មានឱ្យញ៉ាំអាហារពេលល្ងាចតិច ដើម្បីបង្កើតអារម្មណ៍នៃភាពស្រេកឃ្លាន និងចំណង់អាហារពេលព្រឹក និងពេលថ្ងៃដែលជាពេលសំខាន់។
២.គិតរឿងល្អៗឱ្យបានច្រើន៖ ម្តាយរបស់ Elon Musk បានចែករំលែកថា ការគិតរឿងល្អៗឱ្យបានច្រើន ឬធ្វើអ្វីដែលអ្នកស្រឡាញ់ចូលចិត្ត គឺជាវិធីសាស្ត្រមួយអាចជួយលោកអ្នកឱ្យមានសុខភាពល្អរាងកាយមាំមួន និងមានអាយុវែង រួមទាំងមានសម្រស់ស្រស់ស្អាតទៀតផង។ លើសពីនេះការហាត់ប្រាណ ក៏ដូចជាការផឹកទឹកឱ្យបានច្រើន ក៏ជួយកាត់បន្ថយភាពជ្រីវជ្រួញ ជំរុញកោសិកាស្បែកដែលងាប់ឱ្យជ្រុះយ៉ាងឆាប់រហ័ស ក៏ដូចជាជួយរឹតបន្តឹងរន្ធញើសយ៉ាងមានប្រសិទ្ធភាពផងដែ៕










