សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Meta បានប្រកាសលុបចោលគណនីអ្នកប្រើប្រាស់ជាច្រើនក្នុង Instagram និង Threads ដែលបង្កើតឡើង ដើម្បីតាមដានទីតាំងយន្តហោះផ្ទាល់ខ្លួនរបស់បុគ្គលថ្មីៗលើពិភពលោក ។ Meta បញ្ជាក់ថា យុវជនអាមេរិកឈ្មោះ Jack Sweeney អាយុ២១ឆ្នាំ បានបង្កើតគណនីចំនួន៣៨ ដើម្បីតាមដានទីតាំងយន្តហោះផ្ទាល់ខ្លួនរបស់លោក Elon Musk ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0tk8p6d1yuymbK3xOekCp3UXh34ScTdpyho3zK0q_PbSpkXjKKDp5gDfZmAluN-29_j94INTu2uuAFMhKkKHq9J8nITumXWXPHJecTwQ4dgc_L7V-RYPLT8Kj8EZD75MIBA9hGDF6WxF943PY-5ouFKDrnQ1T3EwRigGLRly0W3N3Cd8oXGuJD9-W-J3n/s1024/image_2024-10-31_15-50-03%20(3).png

កាលពីខែធ្នូ ឆ្នាំ២០២៣ ក្រុមការងាររបស់តារាចម្រៀងដ៏ល្បី ឈ្មោះ Taylor Swift បានសុំឱ្យក្រុមហ៊ុន Meta លុបគណនីតាមដានទីតាំងយន្តហោះផ្ទាល់ខ្លួនរបស់តារាចម្រៀងរូបនេះ ។ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ Meta ក៏បានលុបចោលគណនីតាមដាននេះចោល និងលុបគណនីជាច្រើនទៀត នាពេលបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEic9fQxcsQWmc4rB3H2TdQ1hMxQN1pIFZwZEK4YsQoEV5t9c6-P2sBaxyOAMabOIGdVYLreLugekAt6EJV46JsWA9cAUo_6gcE3d5E3BX8DDD-KFrNhhTh60rLc6SeTZ_tiJJZPUN3DrgqR2s8zxO78DjcdJLXzhFEHkQ1cUfeMFX0HtEyTUNl_4kfxg1NW/s650/image_2024-10-31_15-50-03.png

លោក Jack គឺជានិស្សិតនៅរដ្ឋផ្លរីដា បានបង្កើតគណនីក្នុង Instagram និង Threads ដើម្បីតាមដានទីតាំងយន្តហោះផ្ទាល់ខ្លួនរបស់បុគ្គលថ្មីៗជាច្រើនរូប ដូចជា ៖ Mark Zuckerberg, Elon Musk, Kim Kardashian, Taylor Swift, Bill Gates, Jeff Bezos, Ron DeSantis និងបុគ្គលមានឥទ្ធិពលនៅរុស្ស៊ី ។

អ្នកតំណាងក្រុមហ៊ុន Meta បញ្ជាក់ថា ពួកគេបានលុបចោលគណនីរបស់លោក Jack ចំនួន៣៨ ដោយសារបានល្មើស និងលួចយកព័ត៌មានអ្នកផ្សេង ។ ការធ្វើនេះស្របតាមការពិចារណារបស់គណៈកម្មការ Oversight Board ថា គណនីទាំងនេះអាចបង្កគ្រោះថ្នាក់ជាមួយបុគ្គលល្បីៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNX-vnrKuT4bfQUQci1rUWU6AJeKDG4bnh5qTbnGIbiRcAkQo6Nriv65iL2UKsUiwbf900lkLTdvciJxglEqVvjknxSwmpTq9-bl5wNvEQvtjegZ_SG2-XI0UcG98siO-mRYPOks2aq2aJ2Zphpnjos4wKPuKQ3tQnO-JMJHvSLZhbaOND0IhXQ9-ex3ON/s640/image_2024-10-31_15-50-03%20(4).png

កាលពីខែកុម្ភៈ ឆ្នាំ២០២២ លោក Jack បានបង្កើតគណនីក្នុង Twitter (ឬ X) ឈ្មោះ @ElonJet ដើម្បីតាមដានទីតាំងយន្តហោះរបស់លោក Elon Musk រហូតដល់លោក Elon Musk សុំទិញគណនីនេះ ក្នុងតម្លៃ៥.០០០ដុល្លារអាមេរិក ។

រឿងរ៉ាវនេះបានបញ្ចប់ក្រោយពី Twitter កែតម្រូវគោលនយោបាយទិន្នន័យផ្ទាល់ខ្លួនជាថ្មី ដោយពុំអនុញ្ញាតឱ្យចែកចាយព័ត៌មានរបស់បុគ្គលថ្មី ហើយ Twitter និយាយថា វាអាចបង្កគ្រោះថ្នាក់ដល់បុគ្គលថ្មី ។ ក្រោយពី Twitter កែតម្រូវគោលនយោបាយទិន្នន័យផ្ទាល់ខ្លួន គណនីឈ្មោះ @ElonJet ក៏ត្រូវលុបចោលភ្លាមៗ ហើយគណនីស្រដៀងនេះជាច្រើនទៀតក៏ត្រូវលុបដូចគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiruP7swK-5osM4O4iW7_cqM22h6FkBMBx9ezSB9x-m1b-om34YQmMXoJl9nv4sF7cifoQcUMxVVjQlxTZSZoxgu1wHPRvAQrNScZYGVgmEZJJRRinDXbhrg7iMDQg4CSHckz7JrYxse7gj185FwlttSqgfcDygsrVFt0GOoTu6nXR2uKbQRm13NGGdswuQ/s600/image_2024-10-31_15-50-03%20(2).png

លោក Jack បានសរសេរក្នុង Threads ថា Meta លុបចោលគណនីរបស់លោក គឺដូចគ្នានឹង Twitter ធ្លាប់ធ្វើដាក់លោកកន្លងមក ដោយពុំជូនដំណឹងជាមុន ទើបលោកពុំអាចបញ្ជាក់ពីមូលហេតុដែលលោកបង្កើតគណនី ។ ទិន្នន័យទីតាំងយន្តហោះរបស់បុគ្គលល្បីៗត្រូវបានបង្ហាញជាសាធារណៈរួចហើយ អ្នកណាៗក៏អាចស្វែងរកទីតាំងយន្តហោះបានដែរ ខណៈច្បាប់អាមេរិកបានកំណត់ឱ្យទិន្នន័យនេះបង្ហាញជាសាធារណៈ ៕