មនុស្សដែលរស់នៅបានយូរ និងអាយុវែងច្រើនតែមានលក្ខណៈពិសេសទាំងនេះនៅលើសក់របស់ពួកគេ។ នេះបើយោងតាមសាស្ត្រាចារ្យផ្នែកឱសថក្នុងប្រទេសចិន Sun Liang បាននិយាយថា ប្រសិនបើលោកអ្នកចង់ដឹងថាខ្លួនឯងមានអាយុវែង ឬក៏ខ្លី គឺអាចសម្គាល់លើសក់បាន ព្រោះសក់គឺទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងសុខភាពរាងកាយ ស្ថានភាពអាហារូបត្ថម្ភ និងរបៀបរស់នៅ។ ដូច្នេះអាយុកាលរបស់មនុស្សម្នាក់អាចព្យាករណ៍បានយ៉ាងងាយស្រួលដោយផ្អែកលើលក្ខណៈ ៣ យ៉ាងនេះ៖.png)
១.សក់ភ្លឺរលោង៖ មនុស្សដែលមានសក់ភ្លឺរលោងច្រើនតែរស់នៅបានយូរ នេះបើតាមអ្នកជំនាញសញ្ញាដំបូងនៃមនុស្សដែលមានសុខភាពល្អគឺសក់ភ្លឺ ទន់រលោង។ សក់ចែងចាំងពិតជាឆ្លុះបញ្ចាំងពីស្បែកក្បាលដែលមានសុខភាពល្អ និងស្ថានភាពអាហារូបត្ថម្ភល្អនៅក្នុងខ្លួន។ អ្នកដែលមានសុខភាពល្អ មានឈាមរត់ក្នុងស្បែកក្បាលបានល្អ ឫសសក់ទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដូច្នេះសក់នឹងភ្លឺរលោងតាមធម្មជាតិ។ លក្ខណៈនេះងាយសម្គាល់ចំពោះមនុស្សដែលមានអាយុវែង។ ទោះបីជាពួកគេចាស់ក៏ដោយ សក់របស់ពួកគេនៅតែភ្លឺចែងចាំង ដែលបង្ហាញថាមុខងាររាងកាយរបស់ពួកគេត្រូវបានរក្សាយ៉ាងល្អ។.png)
២.សក់រឹងមាំ៖ មនុស្សដែលមានសក់រឹងមាំមិនងាយជ្រុះច្រើនតែមានអាយុវែង ទោះជាយ៉ាងណាប្រសិនបើវាជ្រុះច្រើនក្នុងរយៈពេលដ៏ខ្លី វាអាចបណ្តាលមកពីអ្នកមានបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភ។ ការបាត់បង់សក់ធ្ងន់ធ្ងរ ច្រើនតែទាក់ទងនឹងអរម៉ូន កង្វះអាហារូបត្ថម្ភ ឬភាពតានតឹងផ្លូវចិត្តនៅក្នុងរាងកាយ។ ថ្វីត្បិតតែសក់ជ្រុះជារឿងជៀសមិនរួចក៏ដោយ ការជ្រុះសក់ច្រើនហួសហេតុរាល់ថ្ងៃញឹកញាប់ពេក នឹងបង្ហាញថាអ្នកទំនងជាមានបញ្ហាសុខភាពធ្ងន់ធ្ងរ។

៣.មិនមានសក់ស្កូវ៖ សញ្ញាទីបីដើម្បីកំណត់អាយុវែងរបស់មនុស្សគឺពណ៌សក់។ ថ្វីបើមានសក់ស្កូវតាមធម្មជាតិ នៅពេលដែលអ្នកកាន់តែចាស់ក៏ដោយ អ្នកដែលរស់នៅបានយូរ និងអាយុវែងច្រើនតែមានសក់ស្កូវយឺត។ មានន័យថា ទោះបីមនុស្សមួយចំនួនមានវ័យចំណាស់ក៏ដោយ ក៏សក់របស់ពួកគេនៅតែមានពណ៌ខ្មៅភាគច្រើន ហើយសក់ស្កូវមានភាគតិច។ នេះបង្ហាញថាមុខងាររាងកាយរបស់ពួកគេមានសុខភាពល្អណាស់ ហើយការរំលាយអាហារខាងក្នុងរបស់ពួកគេក៏ល្អផងដែរ៕










