Home Blog Page 818

បាំងតែមួយខែទៀត! កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ដឹកនាំបវរកញ្ញាមកពីជុំវិញពិភពលោក តាមរយៈកម្មវីធី Miss Planet International

0

នាអំឡុងខែវិច្ឆិកាខាងមុខនេះ កម្មវីធីប្រកួតសម្រស់អន្តរជាតិមួយទៀត Miss Planet International បង្កើតឡើងដោយកូនខ្មែរ នឹងដឹកនាំបវរកញ្ញាមកពីជុំវិញពិភពលោក មកកាន់ទឹកដីអច្ឆរិយៈគឺព្រះរាជាណាចក្រកម្ពុជា ធានាថានឹងល្បីរន្ទឺខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZEemR7jipr3rW-iknP9hKLSt0w-gjesJ1EZqNJ7gkkz-hBL-H60IdKXN0TKI2KSaRsuFk161jx09R_vYJF-XyDTWF5Pnxgi7w_VH_lmkMEgapGLrvLuLOUaVddr0QL0w5M23bG6sIzEAD6zAChjFBfdglid89KMAhQdNx5QDJLDMcC-cd70yuQ9jKi24k/s2048/image_2024-10-14_11-36-24%20(2).png

យោងតាមការគូសបញ្ជាក់ពីប្រភពក្រសួងទេសចរណ៍បានឲ្យដឹងថា«បវរកញ្ញាជាង ៧០ប្រទេស នឹងមកកម្ពុជា ប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៤ នៅខែក្រោយ! ការប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៤ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី៤ នឹងត្រូវប្រព្រឹត្តិទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយនេះក៏ជាកម្មវិធីដែលបង្កើតឡើងដោយកូនខ្មែរយើងផងដែរ!»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHJ-eu32AQt0Rx9e0dzucuKa-VEGbqRKCvcz2HqS2gm7jdVH-aF4GK_Z2yCivNuCNYCQ5WtD3o2bD7HbQnu6sNjfz6i7BadsN_spcpMmBj8lkS-7EdUeHiXqUAS6qvvWBM0TslS8qqbOYKLzI8f4lBb0Pv0-IIjWmzzt_mYEiXZEJQyMWmMXO4OIqKZebI/s1440/image_2024-10-14_11-36-25.png

ប្រភពដដែលបានគូសបញ្ជាក់ថា «Miss Planet International ហៅកាត់ថា MPI គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិប្រចាំឆ្នាំ ដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជា។ MPI គឺជាស្ថាប័នមួយ ដែលផ្អែកលើគោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ (UN) ពោលគឺហេតុផលនេះហើយ ទើបគេបង្កើតកម្មវិធីប្រកួតប្រជែង ដើម្បីស្វែងរកឯកអគ្គរដ្ឋទូត សម្រាប់ប្រទេសនីមួយៗ! តាំងពីបង្កើតឡើងនៅឆ្នាំ២០១៩ MPI តែងតែត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំ លើកលែងតែឆ្នាំ២០២១ និង ២០២២ ដោយសារបញ្ហាជំងឺរាតត្បាត!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRFQroZ9GGMS4doDc20Egy0yQqimJuli7Q_WAlvuCDUjKw5BuQk72GfWwGNYI9Aib1hBnOVlW8mLmjtqajRezxTel_voeFxVZFBtbXeeFHs0neKTxDgE3vhfgaz1-pZbG_v2j3VDTYQmXz_ICJaisJwvrbEuOfkQYq4eesjz4mo9sMVWeX7bKYvdCUAR7f/s2048/image_2024-10-14_11-36-23.png

គួរបញ្ជាក់ថា Miss Planet Cambodia 2024 គឺបានទៅលើកញ្ញា ដេត ស្រីនាឌ , Miss Planet Thailand គឺបានទៅលើកញ្ញា Panida Kernjinda “Dinsorsee” , Miss Planet Vietnam គឺកញ្ញា Quynh Nguyen ដែលនឹងតំណាងប្រទេសរៀងៗខ្លួន ទៅចូលរួមប្រកួតលើឆាកអន្តរជាតិនៅក្នុងកម្មវិធី Miss Planet International នេះ។ បន្ថែមពីនេះក៏មានបវរកញ្ញាមកពីប្រទេសជាច្រើនទៀត ដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ ស្វីស កូរ៉េ បារំាង អេស្បាញ អ៊ីតាលី ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ភីលីពីនជាដើមផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNsM_XcC-Et8uLe9AnC3p_4UWOEeqig3LLpMPTVm9vBKuRIhzPnCRK0DqrNFZHSOpIzoEgmmF9OrcODbrseAMQr1JquWTPsWiAOmcvZ_pvvFPGVlf7WnqyjZy1MBbYsY4GJC2WFnZjzVrZzkseoQq7vV-O0bEJCWJAR1w81LKlHeffL8LwRzOBwaeDbfLV/s1440/image_2024-10-14_11-36-24.png

ជ្រលងភ្នំទេវតា វាំងឈៀនគូ ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏ពេញនិយម

0

ប្រទេសចិន ៖ ភូមិបុរាណមួយស្ថិតនៅទីក្រុង Shangrao ខេត្ត Jiangxi ប្រទេសចិន មានអាយុកាលជាង១.០០០ឆ្នាំមកហើយ ដែលភូមិនេះត្រូវបានបង្កើតឡើងនៅចុងសម័យរាជវង្សហាន ។ ពេលភ្ញៀវទេសចរមកកម្សាន្តនៅទីនេះ ពួកគេនឹងបានឃើញលំនៅឋានតូច-ធំសាងសង់នៅតាមច្រាំងថ្មភ្នំ ហើយពលរដ្ឋចិនហៅភូមិនេះថា «ជ្រលងភ្នំទេវតា វាំងឈៀនគូ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbR4mk1XuvlqVhBleNvAn5T40G-iStGoYgUDHJc8joP64bhhviATBu4GYNBeTjHwz3tIHcjUKpy1iCd5lCkblE0emdsZEiC5Q-2bBnq6qEvggPTuQpDjxYxKJluWDDpoMWth6S_pOqn-hC-FN6R0LvGD_qH5cDBMf-mAL2_54C-JnM6XhO7A-qh6i-FiZL/s1199/image_2024-10-14_10-56-57.png

ភាពល្បីល្បាញ និងភាពអស្ចារ្យរបស់ភូមិបុរាណជ្រលងភ្នំទេវតា វាំងឈៀនគូ គឺសម្បូរផ្ទះតូច-ធំសាងសង់ឡើងនៅតាមច្រាំងថ្មភ្នំ និងមានកម្ពស់ខ្ពស់ជាងកម្រិតទឹកសមុទ្រ ប្រមាណ១.០០០ម៉ែត្រ ។ លើសពីនេះ ភូមិបុរាណក៏បានបង្កប់នូវប្រវត្តិសាស្ត្រ និងវប្បធម៌បុរាណចិនដ៏យូរអង្វែងរួមបញ្ចូលគ្នាជាមួយវប្បធម៌ទំនើប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHg1NqB1ybdfv3s3s0GnMi_hk3Q23ZKT-XE33LP13c_SqwclD-sd1roiGWLLggKCmvgb_QAE_Zrm0ZBgyAMDrOfZTqzNvw45KwfZ015ACy8O_x8OgU988DafS0wPhvzQ63EZg9WkGBdCRMAysAoHGixD__Vc0ldbUkjDC4SonoZop5JIBRx21T1S5OiZBw/s1350/image_2024-10-14_10-56-55.png

ភូមិបុរាណជ្រលងភ្នំទេវតា វាំងឈៀនគូ (Wangxian Valley) គឺជាតំបន់ទេសចរណ៍មួយក្នុងចំណោមតំបន់ទេសចរណ៍ចំនួន១០កន្លែង ដែលភ្ញៀវទេសចរបានមកទស្សនាទេសភាពដ៏ស្រស់ស្អាតបំផុតនៅប្រទេសចិន កាលពីឆ្នាំ២០២២ ។ ភូមិនេះអាចទាក់ទាញភ្ញៀវទេសចររហូតដល់ជាង២សែននាក់ កាលពីអំឡុងពិធីបុណ្យឈប់សម្រាកនិទាឃរដូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRS3YamMU5ebPavFis3FszkJ-uiaqus_h2cmWaITY6IhK4eyt01mBDORXDZR674Vbsg0qi_NqCcmvkjNOtUsN2qbvVUosevrn-Z2LR1p2-nz7vofIXTzjmR12Q9ugZho5NM5XHTxwUSOVcCs-9pjRhIFB85xk3TGp-jOTzBlSj7dzWeu3dTO2fP2vs789I/s2000/image_2024-10-14_10-56-55%20(2).png

ក្រៅពីភាពខុសប្លែករបស់អគារ និងលំនៅឋាននៅតាមច្រាំងថ្មភ្នំ បច្ចុប្បន្ន ភូមិនេះបានផ្តល់ភាពងាយស្រួលដល់ពលរដ្ឋក្នុងតំបន់ និងភ្ញៀវទេសចរគ្រប់បែបយ៉ាង ដូចជា ៖ ហាងលក់ទំនិញ, ក្លិប, ហាងកាហ្វេ, អាហារតាមផ្លូវ និងសណ្ឋាគារ ដោយភ្ញៀវទេសចរអាចធ្វើដំណើរតាមយន្តហោះ, រថភ្លើង និងរថយន្តក្រុង ។ ភ្ញៀវទេសចរមកកម្សាន្តនៅទីនេះនិយាយថា ពួកគេរំភើបយ៉ាងខ្លាំង និងមានអារម្មណ៍ថា ហាក់បានត្រឡប់ទៅរកអតីតកាលដ៏រុងរឿង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH4IcIz2CUFsBbkteuc6OqoANjjoVQODpH0fTqX-QgcpgjHNDtLudJtIn8Kb5e-etspzBUl0pX8fv9NedmTL_IYq_-2o6hjuAyN1tBqjQoE2jsVRqdxbPkUqII68DxZzeo0-yLt6Do7ruR3Dakt4o0pPHawtJAYdJq_xetvvsX53_pHZP2emSqaL0CJ-5k/s1350/image_2024-10-14_10-56-54.png
កន្លងមក ភូមិទេសចរណ៍នេះបានទាក់ទាញភ្ញៀវទេសចរក្នុងស្រុកប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ២០១១ មានក្រុមហ៊ុនទេសចរណ៍ចូលមកកែលម្អ និងរៀបចំភូមិនេះឱ្យមានលក្ខណៈស្តង់ដារ ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ ដូចជា ៖ សាងសង់ផ្លូវ, សណ្ឋាគារ, ហាងលក់ទំនិញ និងភោជនីយដ្ឋានជាច្រើនកន្លែង ។ បច្ចុប្បន្ន ភូមិនេះក៏បានក្លាយជាតំបន់ទេសចរណ៍លំដាប់ 4A ក្នុងខេត្ត Jiangxi ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRwKizaE0YN29HKmSB1GRNeeV3ttQAtkfV4TOvyUCCW-Km5Dy0dSv4xn49uDVBDyjIv3Is8lV2JHvhmzX63W2EEPdjGx6WXSeKXk2a7xeqv8eFVTwykFnOPdCM7hpG5VBWrno3rUSRujpFh1xBi4kf0Kk64LTzKU69lwBlvAPIIh-FdIu3TS3ki4AsOXWq/s1349/image_2024-10-14_10-56-53%20(2).png

កាលពីចុងសម័យរាជវង្សហាន ពលរដ្ឋចិនបានចាប់ផ្តើមមកសង់លំនៅឋាននៅតាមច្រាំងថ្មភ្នំខ្ពស់ៗ ហើយមនុស្សទូទៅពិបាកធ្វើដំណើរមកដល់ទីនេះណាស់ ដោយសារពួកគេចង់ការពារខ្លួនពីសត្រូវ និងសត្វព្រៃ ។ ការរស់នៅទីនេះមានភាពងាយស្រួលសម្រាប់ពួកគេ ដោយសារសម្បូរធនធានធម្មជាតិ ដូចជា ៖ មានទឹកប្រើគ្រប់គ្រាន់, ព្រៃឈើ និងសត្វព្រៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYYlGww4WvlWogwoQt2RJxaIsdDlbwgqOVxUu7nPUoiqkN_SQH7ZDToODaahNyitz7OtzhUYdLMQG4o9HUlpY9CYe547DS032i9zONpK5P0mjWxANRbh6jr4trwdwRIdSaQd-NcUN7QPPsm3BNwy6QwXMJ626Pu2uWpX6FNiHTnkp4KH16Xdw2OPivZTqe/s1024/image_2024-10-14_10-56-52.png

បើទោះជាភូមិបុរាណបានកែលម្អបរិស្ថានឱ្យទំនើបទាន់សម័យក្តី ប៉ុន្តែភូមិនេះពុំបានបាត់បង់ធម្មជាតិពណ៌បៃតងទាំងអស់ទេ ពីព្រោះបរិយាកាសក្នុងតំបន់មួយចំនួនរបស់ភូមិនៅតែមានភាពស្ងប់ស្ងាត់ ដូចជា ៖ មានទន្លេហូរកាត់ជ្រលងភ្នំ និងតំបន់ស្រស់ស្អាតជាច្រើនសម្រាប់ភ្ញៀវទេសចរថតរូប ។ ភ្ញៀវទេសចរពុំគួរមើលរំលងភូមិបុរាណជ្រលងភ្នំទេវតា វាំងឈៀនគូ ទេ ពីព្រោះនៅទីនេះមានទេសភាពស្អាតៗ និងអាចស្រូបយកខ្យល់អាកាសបរិសុទ្ធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYUpEUJ9T4HgORG-zzQd2JtMgE6JE-eqeERa_ua0J_u73ER32vLtmtXfx5z8cBRAiupwOzlzfbJW1UiCSck_YPgTlrq9hFwyUhDJ8sZy287DqexH2gehkNRJK62v6qwXxIF2KnUkTHFzChDaYwuheqYuMcwFa_aGbgGpPYZFejiYN6b6AjI09BmpMM_p1p/s1080/image_2024-10-14_10-56-53.png

ភ្ញៀវទេសចរអាចមកលេងភូមិនេះពេញមួយឆ្នាំ ប៉ុន្តែបើភ្ញៀវទេសចរណាចូលចិត្តអាកាសធាតុល្មម គឺមិនក្តៅខ្លាំងពេក ឬត្រជាក់ពេក និងពុំចាំបាច់បារម្ភពីអាកាសធាតុប្រែប្រួល ពួកគេអាចមកលេងនៅនិទាឃរដូវ (ចាប់ពីខែមីនា ដល់ខែឧសភា) និងរដូវស្លឹកឈើជ្រុះ (ចាប់ពីខែកញ្ញា ដល់វិច្ឆិកា) ពីព្រោះវាជាអំឡុងពេលងាយស្រួលបំផុតសម្រាប់ការដើរកម្សាន្ត ៕

លោក Elon Musk នឹងដោះស្រាយយ៉ាងណានៅពេលរថយន្តអគ្គិសនី Tesla ផ្ទុះឆេះតាមផ្លូវបណ្តាលឱ្យម្ចាស់រថយន្ត និងអ្នករួមដំណើរស្លា.ប់ នាពេលថ្មីៗនេះ?

0

ប្រទេសបារាំង ៖ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ មានមនុស្សស្លា.ប់ ៤នាក់នៅភាគខាងលិចប្រទេសបារាំង ក្រោយពីរថយន្តអគ្គិសនី១គ្រឿងរបស់ក្រុមហ៊ុន Tesla ផ្ទុះឆេះដោយគ្មានមូលហេតុពេលកំពុងបើកបរនៅតាមផ្លូវ ។ វាធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងចង់ដឹងពីមូលហេតុពិតប្រាកដថា តើបណ្តាលមកពីបច្ចេកវិទ្យាក្នុងរថយន្ត ឬយ៉ាងណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMogf5RzsB3gzdCpDtFH99Gx2sn9NvtP5hk8baKQGQ6r-KEtj5_gWo2HP0oNkh1P7cngWUutnvVhGAKNhmMOlhoXlN_NlOpCpS3AFX6XBEkJalQS2-cCMPd1-LRDxT2XP10ur43CjvnJZluVWRiE2ar8oNlKvmjDHASop9t85Fi29lmZmJPbTx9SYlvLdU/s1480/image_2024-10-14_10-52-45%20(2).png

ហេតុការណ៍នេះបានកើតឡើងនៅក្រៅទីក្រុង Dior ដែលធ្វើឱ្យម្ចាស់រថយន្ត Tesla និងអ្នករួមដំណើរ៣នាក់ទៀតស្លាប់ ហើយពួកគេជាបុគ្គលិកធ្វើការក្នុងភោជនីយដ្ឋានមួយកន្លែងនៅទីក្រុង Melle ស្ថិតនៅក្បែរទីក្រុង Dior ។ នេះបើតាមការលើកឡើងរបស់សមត្ថកិច្ច និងប្រភពព័ត៌មានជិតស្និទ្ធ ។

សារព័ត៌មាន AFP រាយការណ៍ថា ៖ «សមត្ថកិច្ចបានស៊ើបអង្កេតពីមូលហេតុភ្លើងឆេះរថយន្តអគ្គិសនីដែលបណ្តាលឱ្យមនុស្សស្លាប់នេះ ហើយក៏បានស្នើឱ្យអ្នកជំនាញផ្នែកយានជំនិះមកជួយត្រួតពិនិត្យរថយន្តផងដែរ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVHQ9HCEudFV4RnR12iyt2YUo0ADZKMKjVWp8lYJFtnqQ5orkRjpr4zafpxNHvav-GT-mw1Yh3wOiS4Ve4Y-RxvdhbJoFWeKT9GaFCZYBojTMkdN3fSQu6XbYCje-V5RitdC_9pzT6CoWOSsbiEzSGHn7ZQ7hx6eg5mchQRxTCSv8p-j7h_waSKmZ-LBuU/s1600/image_2024-10-14_10-52-45.png

តាមការស៊ើបអង្កេតបឋមបង្ហាញថា រថយន្តអគ្គិសនីនេះបានបើកបរក្នុងល្បឿនយ៉ាងលឿន និងបុកស្លាកសញ្ញាចរាចរណ៍ជាច្រើននៅតាមផ្លូវ បន្ទាប់មក រថយន្តក៏បានផ្ទុះឆេះភ្លាមៗដោយពុំដឹងមូលហេតុ ។ ពេលក្រុមភ្នាក់ងារសង្គ្រោះបន្ទាន់ធ្វើដំណើរមកដល់កន្លែងកើតហេតុឃើញថា ម្ចាស់រថយន្ត Tesla និងអ្នករួមដំណើរផ្សេងទៀតបានស្លាប់ទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhts7lThkDJyI6WmEVoyF_8nP-fGWMFRWidZUy1f4Gutp4zcQsWGQcNnJiF3OTf_JljCSIqr9gfEmwYvuBsg9lHKxDwNoDC-RPhoxOtUI491aNvROSlm3ONTEGiCW7pDDW9Q6jNu9wxo3bdIcWsffTOrXQC2F9FllyDYpNcmlZf_zo_ZHeD6BwVUY4WF3Q8/s1076/image_2024-10-14_10-52-44.png

រថយន្តរបស់ក្រុមហ៊ុន Tesla ជារបស់លោក Elon Musk មហាសេដ្ឋីលំដាប់ពិភពលោក បានធ្វើការត្រួតពិនិត្យសុវត្ថិភាពការបើកបររបស់រថយន្តជាញឹកញាប់នាពេលកន្លងមក ។ កាលពីខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុន Tesla បានដោះស្រាយបញ្ហាជាមួយគ្រួសារវិស្វករម្នាក់ ដែលបានស្លាប់ក្នុងហេតុការណ៍រថយន្ត Tesla X មានគ្រោះថ្នាក់ក្នុងឆ្នាំ២០១៨ នៅតំបន់ Silicon Valley រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដើម្បីចៀសវាងការដោះស្រាយក្នុងតុលាការ ។

សារព័ត៌មានបរទេសរាយការណ៍ថា អ្នកបើកបររថយន្តរូបនេះបានប្រើប្រាស់ Auto Filter របស់ Tesla ពេលកំពុងបើករថយន្តតាមផ្លូវនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ហើយរថយន្តក៏បានបុករបាំងស៊ីម៉ងត៍នៅកណ្តាលផ្លូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-wpnKoDs5WSPSgzh0GmAV1WnlU_wLSZJq8bmmE7GiuKgOfgOrdGKdVITSCRRCIrgbYXv9pTBWReGY8m2oY5rwgYr0vX947x2_k32rkzadn_R587b16yap0sb6LXd-vXgS3VkKXHHRAYVyEP5SrC7Ynjx_NZ39RFjhaYpuzKHeKy48gO5zXFQA9NipL9di/s634/image_2024-10-14_10-52-46.png

គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុន Tesla ធ្លាប់បានប្រមូលរថយន្តជាង២លានគ្រឿងនៅសហរដ្ឋអាមេរិក និងកាណាដា ដើម្បីត្រួតពិនិត្យគ្រោះថ្នាក់ផ្សេងៗពាក់ព័ន្ធនឹងកម្មវិធី AutoFlight ដោយសារកម្មវិធីនេះធ្វើឱ្យរថយន្តមានគ្រោះថ្នាក់នៅតាមផ្លូវ ៕

សត្វដ៏កម្របំផុតមួយនៅលើភពផែនដី “បានរស់ឡើងវិញ” បន្ទាប់ពីផុតពូជជាង ១០០ ឆ្នាំ

0

បន្ទាប់ពីបាត់ខ្លួនជាងមួយសតវត្សមក ថ្មីៗនេះអ្នកវិទ្យាសាស្ត្រទើបតែបានរកឃើញសត្វចម្លែកមួយក្បាលដែលមានឈ្មោះថា Voeltzkow នៅក្នុងឧទ្យានជាតិម៉ាដាហ្គាស្កា នៃប្រទេសម៉ាដាហ្គាស្កា ដែលនេះគឺជាលើកដំបូងហើយដែលសត្វដ៏កម្រមួយប្រភេទនេះបានលេចឡើងឱ្យមនុស្សយើងបានឃើញវាម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-9iUHiZ6QRB2ekxmJuhmcR4aFLzBFTLZh5oQHJUAIPa7kOvF33dIktQ4kLoBT2SMbpxsOYUZG4wo_mwQXYk9I5DjqZZE-InuWFnqdWPc0JGNjZHf9DhGHfam6uFlAHxeAYq0MiY5eMyzzX1n3fE8xC3tjK6V945PeZsuHKM81x6T3KEZIVCMeHfa2e_6L/s1400/image_2024-10-14_10-47-40.png

Voeltzkow បានបាត់ខ្លួន ១០០ ឆ្នាំហើយដោយអ្នកវិទ្យាសាស្ត្រគិតថា សត្វនេះទំនងជាផុតពូជបាត់ទៅហើយ។ វាគឺជាសត្វដ៏កម្របំផុតមួយនៅក្នុងពិភពធម្មជាតិ ដោយសារសត្វប្រភេទនេះពិបាកចាប់ណាស់ ព្រោះវាមិនងាយបង្ហាញខ្លួនឱ្យមនុស្សយើងបានឃើញងាយៗនោះទេ ហើយភាគច្រើនចេញតែក្នុងរដូវវស្សា បន្តពូជ និងលូតលាស់លឿនណាស់ ដូច្នេះអាយុរបស់វាក៏ខ្លីខ្លាំងណាស់ដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW8p2t1A4wl4PmTL3syrKGpqxv1Hm7GdesecTNF_IcaZuOPVxm2bGpuhTCK1DaRFSvwjYVVN07fxx9iVR48CWUeSuuiIW-4zdtJ0mJU4juZlCE57Ln-k3iHgTWfEGg1JzZ3zoMCE0Q2yIMoW1dUiQV9LK3oCeB5gDkFkEnIaam6PGlUz45Ap2KnB94Xlz5/s1000/image_2024-10-14_10-47-41%20(2).png

ក្នុងចំណោមសត្វឆ្អឹងកងជើងបួនទាំងអស់ សត្វមួយប្រភេទនេះគឺមានអាយុកាលខ្លីបំផុតមិនធ្លាប់មាន ដែលអាយុវែងបំផុតរបស់ពួកវាគឺត្រឹមតែ ៣ ខែប៉ុណ្ណោះ។ តាមពិតទៅ អ្នកស្រាវជ្រាវបានចាប់ផ្តើមស្វែងរកវត្តមានរបស់សត្វ Voeltzkow នៅក្នុងព្រៃនៃប្រទេសម៉ាដាហ្គាស្ការក្នុងខែមីនា ឆ្នាំ ២០១៨ ឯណោះប៉ុន្តែមិនមានលទ្ធផលណាមួយគួរឱ្យកត់សម្គាល់នោះទេ រហូតមកដល់ពេលថ្មីៗនេះ ទើបអ្នកវិទ្យសាស្ត្របានរកឃើញពួកវា ដែលនេះគឺជាដំណឹងដ៏ល្អបំផុតមួយរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMnMltsIJY6aJgcWr-jBcmHI9o1RAA9X70_rwmXvHtVEL37QOddCs3Tuauc_PzcH54y7FXPo2Kq0Zf6ixFPQiGBRTh7fz5Y0eeB7X3zsOLDxkFavzqTTXTNPOQ2136LDopAYZ0UvGZsG4ZDDbzXe9zKPaIdm61W9WGGvecvnyb3e8M9IoHBed8vLR07Dxp/s1200/image_2024-10-14_10-47-41.png

ពួកគេបានរកឃើញសត្វ Voeltzkow ៩-១០ ក្បាលនៅក្នុងព្រៃជាមួយកាយសម្បទាដ៏រឹងមាំ និងមានសុខភាពល្អបំផុត។ ដោយសារតែសត្វនេះមានអាយុខ្លីជាងគេ និងមិនងាយបង្ហាញខ្លួនឱ្យមនុស្សឃើញ ថែមទាំងបាត់ខ្លួនជាង ១០០ ឆ្នាំរួមទាំងជម្រកធម្មជាតិក៏កំពុងបន្តធ្លាក់ចុះផងដែរនោះ អ្នកវិទ្យសាស្ត្រក៏បានគិតថាពួកវាបានផុតពូជបាត់ទៅហើយ។ ទោះជាយ៉ាងណានៅពេលដែលឃើញវត្តមានរបស់ពួកវានាពេលថ្មីៗនេះ អ្នកវិទ្យសាស្ត្រសន្មត់ថា ពួកវានៅតែមានជីវិត ហើយទំនងជាមិនងាយផុតពូជនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNb012DD7yTA6WLoWwWStEbJ0NAGOCZWY-y2R7W2I_XhFawjj8Hr4yknDu3KCAlGs8apSmB0QcgdhuczWqAXc-EgxrajXYc0tKJ8Quon33PEKoCA_cbT4ZMYYsGb4BIkp-ThhonePGbP_OpaVbBnay7BpEns92pZteIb-W3mwQ1Sa195mS_rMIAM70bGDX/s1000/image_2024-10-14_10-47-42.png

Voeltzkow មានភាពល្បីល្បាញដោយសារសមត្ថភាពក្លែងបន្លំដ៏ប៉ិនប្រសប់របស់វា ដោយសារស្បែករបស់វាអាចផ្លាស់ប្តូរពណ៌បានយ៉ាងឆាប់រហ័សទៅតាមបរិយាកាសធម្មជាតិដោយមានពណ៌បៃតងខ្ចី ខៀវ បៃតងចាស់ ស្វាយ ទឹកក្រូច ខ្មៅ និងស ដែលពណ៌ទាំងអស់នេះនឹងត្រូវបានលាយបញ្ចូលគ្នានៅក្នុងលំនាំតែមួយគត់នៅលើស្បែក ដោយហេតុនេះជួយឱ្យពួកវាងាយស្រួលក្នុងការបរបាញ់ និងជាពិសេសនោះគឺគេចចេញពីសត្រូវតែម្តង៕

អតីតប្រាសាទខ្មែរ ដែលមានអាយុកាល ១ ពាន់ឆ្នាំក្នុងប្រទេសឡាវបានកំពុងឆក់យកបេះដូងភ្ញៀវទេសចររាប់ពាន់នាក់

0

វត្តភូដែលជាប្រាសាទដ៏ពិសិដ្ឋមួយមានអាយុកាល ១,០០០ ឆ្នាំក្នុងប្រទេសឡាវបានកំពុងអង្រួនចិត្តភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅស្រុកឱ្យមកទស្សនានូវទិដ្ឋភាពទីក្រុងបែបបុរាណយ៉ាងច្រើនកុះករពីមួយឆ្នាំទៅមួយឆ្នាំ។
ប្រាសាទវត្តភូគឺជាអតីតប្រាសាទមួយរបស់ខ្មែរ ដែលត្រូវបានកសាងឡើងនៅកំឡុងពាក់កណ្តាលស.វទី ១០ ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ ពោលគឺកសាងមុនប្រាសាទអង្គរវត្តទៅទៀត។ បច្ចុប្បន្នប្រាសាទនេះមានទីតាំងនៅលើចង្កេះភ្នំភូកៅនៃតំបន់វប្បធម៌ប៉ាក់សេ ខេត្តចំប៉ាសាក់ របស់សាធារណរដ្ឋប្រជាមានិតឡាវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpDP0LXNAgsq0Xea8zjLcEI4zmUlj2hMv3oUPcUToxPG4viA9JZ2PNbFwscehRaf1V_icZc7H8M8R3pndmNKFRSTp8GdWsGDDzFsNHRZYFtqH8SojI2yxFl914PEuZPl9BjUJJbWTRARnKlhVQ_iCaoKUrTpZD1sKCPootXOSwiwhaFzI5YuaolmPfGPmK/s1200/240173259_1539079026428619_7375953984454272338_n.jpg

ប្រាសាទវត្តភូ គឺជាគ្រាប់ពេជ្រវប្បធម៌ខ្មែរមួយដែលបានរបូតបាត់នាសម័យក្រោយអង្គរ ត្រូវបានសាងសង់ក្នុងរាជ្យព្រះរាជាច្រើនអង្គ ដូចជាព្រះបាទយសោវរ្ម័នទី១ ព្រះបាទសូរ្យវរ្ម័នទី១ ព្រះបាទសូរ្យវរ្ម័នទី២ និងព្រះបាទភវវរ្ម័នទី១ ដែលរូបរាងនៃប្រាសាទគឺពិតជាស្រដៀងគ្នាយ៉ាងខ្លាំងទៅនឹងប្រាសាទព្រះវិហាររបស់ខ្មែរយើងខ្លាំងណាស់។ ប្រាសាទនេះគឺជាទីគោរពបូជារបស់សត្វមានជីវិតជាច្រើន ដែលជានិមិត្តរូបនៃព្រះសិវៈក្នុងសាសនាហិណ្ឌូ។ ប៉ុន្តែក្នុងសតវត្សទី ១៣ ប្រាសាទនេះក៏បានប្រែក្លាយទៅជាវត្តព្រះពុទ្ធសាសនា ហើយក៏ក្លាយទៅជាទីសក្ការៈបូជារបស់ពុទ្ធសាសនិករហូតមកដល់សព្វថ្ងៃនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBaC_jqgZN3A6jcs3ioMAwfinYXYq0zbdbceaZqJ5m7LG8OVNgOCUJbu_c6BWeQH-dygnNvnTq8UNpIlwOSwOpcqZzG5wHXS3i29Z5NXVeZ6l5jts2tinkB1OpMdeALAtjsVsswKuOsMYcGd41amC_83Fj25Z91XcPwKG1F_OyCKOo44N550-5SXATTofw/s1000/241262020_1539078993095289_9080294692736283221_n.jpg

ប្រាសាទវត្តភូគឺជាប្រាសាទភ្នំ ដែលបែរមុខទៅទិសខាងកើតមានរាងជាក្រចាប់សេះ ហើយស្ថាបត្យកម្មដែលមានភាពអស្ចារ្យជាងគេនោះគឺជណ្ដើរបុរាណថ្មដាជាថ្នាក់ៗមានប្រវែង ១៣០០ ម៉ែត្រប្រកបដោយក្បាច់រចនាយ៉ាងល្អឥតខ្ចោះ។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋចង់ទៅទស្សនាប្រាសាទមួយនេះយើងអាចធ្វើដំណើរតាមរយ:រថយន្តបានដោយ មានចម្ងាយប្រហែល ៦៦០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ឬចម្ងាយ ៣០០ គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែងប្រទេសកម្ពុជាយើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyroCIkG38HFYUS0x9SFxvlZQIO-cmfvvouXm1NDwmnEXecJAu13mQ5pbYbCQmhTZh1qEvEIYbexf5b8XcIt_Evfk1CqJ2uplbbMa0lUsx4CNiFtjJJP7syVGvALgvcAIMXHZzAc2QbWi3OWoYfQ5omqiKn1SbUxXHct7WaAyR9RrNd3r5Tt3LKM5KL9hw/s1280/243065977_1539078959761959_7672066915715099401_n.jpg

បន្ទាប់មកយើងត្រូវធ្វើដំណើរដោយម៉ូតូឬរថយន្តក៏បាននូវចម្ងាយ ៤៥ គ.ម ឬ ៥០ នាទីពីទីក្រុងប៉ាក់សេ តាមបណ្ដោយទន្លេមេគង្គ។ ពិសេសជាងនេះទៅទៀត តាមផ្លូវធ្វើដំណើរភ្ញៀសទេសចរនឹងបានគយគន់ផ្ទះ បែបជនបទនិងទេសភាពវាលស្រែខៀវស្រងាត់ ជាមួយសកម្មភាពដកស្ទូងរបស់ប្រជាកសិករឡាវ អមជាមួយភ្នំហំព័ទ្ធដោយផ្សែងអ័ព្ទនៅខាងក្រោយដាច់កន្ទុយភ្នែកគួរឱ្យចាប់អារម្មណ៍បំផុត។ ដូច្នេះបច្ចុប្បន្នប្រាសាទដ៏ល្អឯកមួយនេះបានកំពុងឆក់យកបេះដូងភ្ញៀវទេសចររាប់ពាន់នាក់ឱ្យមកទស្សនានូវទិដ្ឋភាពទីក្រុងបែបបុរាណយ៉ាងច្រើនកុះករ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlWZ9_wedF2GLsJ4_yjuLkSKGC4QyGd5owrggtbu5fb9Wpe4gqVYfiAceOXH9ZDxdD3ZxpLyJukVZl7vC5tsdurGN9FLvpvIfe-Qz8AJJQsRIgxj4v-8tYlunvQbL-3MmCuEmciUagBTBZ1iCmjH_jG5UxXNdwwMhr6gzpoBdKKi8yiEyYsQFfVOCMybq7/s2048/image_2024-10-14_10-22-51.png

ពលរដ្ឋខ្មែរ​ ជាមធ្យមទទួលទានស្រាបៀរម្នាក់៤១កេស ក្នុងមួយឆ្នាំ

0

នាក្នុងសិក្ខាសាលាក្រោមប្រធានបទ “ឆន្ទៈខ្មែរ” រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល បានសម្តែងការព្រួយបារម្ភ ចំពោះកំណើនពលរដ្ឋទទួលទានគ្រឿស្រវឹងនៅកម្ពុជា។

លោកជំទាវ​វេជ្ជបណ្ឌិត​ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា​បានលើកឡើងថា៖”យោងតាមទិន្នន័យ​អង្គការ​សុខភាពពិភពលោក​​ក្នុងឆ្នាំ២០១៩ សម្រាប់ពលរដ្ឋ​កម្ពុជា​ដែល​អា​យុចា​ប់​ពី​​១៥ឆ្នាំឡើង​ ម្នាក់ៗទទួលទាន​គ្រឿង​ស្រវឹងជាធម្យម​១៦,២លីត្រ ក្នុងមួយឆ្នាំ។

តើជណ្តើរយន្តនៅអាកាសយានដ្ឋានថៃពិតជាពិបាកប្រើប្រាស់ដូចការលើកឡើងរបស់ជនបរទេសមែនដែរឬទេ ហេតុអ្វីបានជនបរទសខ្លះលើកឡើងពេញបណ្តាញសង្គម?

0

ប្រទេសថៃ ៖ រដ្ឋាភិបាលថៃតែងតែលើកទឹកចិត្ត ឬលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរបរទេស ដើម្បីឱ្យពួកគេមកកម្សាន្តនៅប្រទេសថៃឱ្យបានច្រើន ដូចជា ៖ តាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ។ លើសពីនេះ ថៃក៏បានកែលម្អអាកាសយានដ្ឋានរបស់ខ្លួនឱ្យកាន់តែធំ និងទំនើបផងដែរ ដោយសង្ឃឹមថា ជនបរទេសនឹងមានភាពងាយស្រួលពេលធ្វើដំណើរមកដល់ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQsgTXWK251S9iTbzhkdZf1rSCOOX74zzfb4jIIdRnYXKLoVf8Ec5JVHw-qwGO34ZlzUhs3XwB_pTKtCZLt7_3prPBm773FhSo_c_rl4Omuly9tS1KNZpQdD81lz-LldxB_H0bbGCX8VQEkpAqHR98wQxElPvdwBpadVwrQ9qapBSAPlsQ1Qn8KSelmAVl/s1280/photo_2024-10-14_07-42-57%20(2).jpg

ប៉ុន្តែជនបរទេសលើកឡើងថា ពួកគេពិបាកប្រើប្រាស់ជណ្តើរយន្តនៅអាកាសយានដ្ឋានថៃខ្លាំងណាស់ ។ ពេលពួកគេឃើញជណ្តើរយន្តថៃម្តងៗ ស្ទើរតែកើតរោគចិត្តគ្រប់គ្នា ពីព្រោះវាជាជណ្តើរយន្តអន់បំផុត ដែលពួកគេពុំធ្លាប់ជួបប្រទះកន្លងមក ។ ហេតុអ្វីជនបរទេសនិយាយបែបនេះ?

នាពេលថ្មីៗនេះ អ្នកលេងបណ្តាញសង្គមនៅបរទេសជាច្រើនបានចែកចាយរូបភាពជណ្តើរយន្តអាកាសយានដ្ឋានប្រទេសថៃ នៅក្រុមជជែកក្នុងហ្វេសប៊ុក Hello Thailand ហើយនិយាយថា ពិបាកប្រើប្រាស់ណាស់ ។ ក្រោយការចែកចាយរូបភាពទាំងនេះ ក៏មានជនបរទេសរាប់រយនាក់ចូលមកបញ្ចេញមតិគាំទ្រការលើកឡើងខាងលើ និងចុច Emoji យំទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN9jbY17W3QUcaUIO5lw4ssZaky6hIACpUlOGMJb39wSyZeAup1XvuqhuFasv3TxOsz7cgDvCLlzb1O-BKS_K3jw5Mho47QabCcIn9LTLajYOFe2QTcjeAh86smtqH5vgDL49qzWPrDA9qNwqXQ5_OtD5XoX07oQ9AUUsCfmzdNm-Z3WYq5nabUlzZK8-6/s1280/photo_2024-10-14_07-42-57.jpg

ជនបរទេសម្នាក់បានបង្ហោះរូបភាពជណ្តើរយន្តក្នុងអាកាសយានដ្ឋានមួយកន្លែងនៅប្រទេសថៃ និងសរសេរថា «ជណ្តើរយន្តគួរឱ្យភ័យខ្លាចបំផុត» ។ ក្រោយមក ក៏មានជនបរទេសផ្សេងទៀតចូលមកបញ្ចេញមតិយល់ស្របជាមួយការលើកឡើងនេះ ពីព្រោះពួកគេមើលឃើញថា ជណ្តើរយន្តនៅអាកាសយានដ្ឋានថៃធ្លាប់មានបញ្ហាជាច្រើនកន្លងមក ។

ជនបរទេសម្នាក់និយាយថា ៖ «ការប្រើប្រាស់ជណ្តើរយន្តនេះ គឺដូចគ្នានឹងការដើរចូលក្នុងពន្ធនាគារដែរ និងជាជណ្តើរយន្តអន់បំផុត» ។ ជនបរទេសខ្លះទៀតថា ៖ «ស្អប់ជណ្តើរយន្តនេះណាស់ ពីព្រោះវាដូចជាផ្លូវនាំខ្លួនចុះពីឋានសួគ៌ ទៅកាន់ឋាននរក» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHZEXtNHdRbuKDwNOgmMJt3SOdwUuzuG-AaQaRCPBC8U9iC3IBZCDKIH0ZBcc3BfWQ6eHguYJ09Y6oskDk6Rar8yBiQLgiRxg9YgEPfyiBjjZ29gUzIHrVyeVWtjgZDwE3JHrag0_Mz27nb0wryNw2X8E2TUS_TAoV-26JGC3T3GfJrjKRN6ZjmldpHGXw/s1280/photo_2024-10-14_07-42-58.jpg

ជនបរទេសផ្សេងទៀតថា ៖ «វាជាជណ្តើរធ្វើដំណើរទៅកាន់ជំងឺផ្លូវចិត្ត ខ្ញុំស្អប់ជណ្តើរនេះណាស់ ខ្ញុំចង់ស្រក់ទឹកភ្នែក ពេលឃើញជណ្តើរម្តងៗ» ។ ដូចគ្នានេះ មតិមួយទៀតថា ៖ «មែនហើយ ខ្ញុំបានកើតរោគចិត្តភ្លាមៗ ក្រោយពីប្រើប្រាស់ជណ្តើររួចមក» ។

Hello Thailand គឺជាក្រុមជជែកក្នុងហ្វេសប៊ុកសម្រាប់ចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្សេងៗរបស់ភ្ញៀវទេសចរបរទេសពេលធ្វើដំណើរមកប្រទេសថៃ ។ ជនបរទេសតែងតែបង្ហោះរឿងរ៉ាវដែលពួកគេបានជួបប្រទះ និងបញ្ចេញមតិវែកញែកក្នុងក្រុមនេះយ៉ាងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFkQtJfA5nFT4VCvQqidLh2vDyi4wV14v30k0uKXSknulZsUtcliWAaHNcZEFxP1RwADPghWU_7HZJ3tjrPj3oJ16szub8F__xwjIYXfZ1tSWyy_3jq5YIt8WcNyj0UDBs7QtXKZrMHUY9fzTvoz-skQxbW95QPTSQGHUjSz33DmmqDO2ZvCcb2wjpaV6e/s693/photo_2024-10-14_07-42-58%20(2).jpg

គួរបញ្ជាក់ថា ជណ្តើរយន្តនៅអាកាសយានដ្ឋានប្រទេសថៃតែងតែមានបញ្ហាជាបន្តបន្ទាប់ ដូចជា ៖ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ជណ្តើរយន្តនៅអាកាសយានដ្ឋានដនមឿងខូច និងបណ្តាលឱ្យអ្នកដំណើរម្នាក់ជាប់ជើងក្នុងជណ្តើរយន្ត រហូតពិការជើងអស់មួយជីវិត ។ នៅខែដដែលនេះ ភ្ញៀវទេសចរចិនភ័យប៉ះសក់ម្តងហើយ ដោយសារជណ្តើរយន្តនៅផ្សារទំនើបថៃដំណើរការខុសប្រក្រតី ទើបជនបរទេសលើកឡើងថា ជណ្តើរយន្តថៃពិបាកប្រើប្រាស់ ៕

បទ Lonely របស់ Justin Bieber ច្រៀងអំពីផ្នែកងងឹ.តនៃប្រជាប្រិយភាពបានបង្កើនការលក់ច្រើនជាងមុន

0

ការលក់បទចម្រៀង «Lonely» របស់ Justin Bieber បានកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីរយៈពេល ៣ ឆ្នាំ ដោយសារតែអ្នកគាំទ្រគិតថាបទចម្រៀងនេះទាក់ទងនឹងតារាចម្រៀងរ៉េប Diddy ដែលជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវផ្លូវភេទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUemUVodeBdVd-a1ZbfyROqV36lwCOdkF3vd8JfJUP1i9x-Lu9sJublP8L8pjw7XOKu94BX4B3ww9oEO-npbFEpEy5NUnFrzrN87S0wuD-HCIacltp-Z10JqL3B1ZDEH2hiszUGDE2QH-DFFS_StFIHjVZz2txg7mZ7SdhzV7YM_1IVngZybi2a5Bc69I6/s1548/image_2024-10-14_08-25-40%20(2).png

យោងតាម ទស្សនាវដ្ដី Forbes បានឱ្យដឹងថាតារាចម្រៀង Justin Bieber បានផ្អាកផលិតតន្ត្រីបន្ទាប់ពីស្វាគមន៍កូនដំបូងរបស់ខ្លួន ប៉ុន្តែនៅតែទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែបទចម្រៀង «Lonely» បានផ្ទុះកក្រើកទូទាំងពិភពលោកម្តងទៀត។ ក្រុមហ៊ុនវិភាគទិន្នន័យ Luminate បានរាយការណ៍ថាបានលក់ច្រើនជាង ១,៥០០ច្បាប់កាលពីសប្តាហ៍មុន។ នេះមិនមែនជាចំនួនច្រើននោះទេ ប៉ុន្តែវាគឺជាសមិទ្ធិផលដ៏សំខាន់មួយបើប្រៀបធៀបទៅនឹងសប្តាហ៍មុន ដែលចំនួនឌីសលក់បានតិចជាង ១០០ ។ នេះមានន័យថាការលក់បានកើនឡើង ១,៤០០% ក្នុងរយៈពេលពីរបីថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW6x8eXFLuX2NI-o4xk8rAOLMJ9-ljjAoQYGL4OJi9aktlDHYNylpcyy9OKKBcjjAJZi1a0y9OiL2HC-flmr-WV9YexoWkEYTfmWHaZbSlyb8ias8XUUV8gS8W4n6ZGaq1kL487vXvajGbM03DCRLmwsiAfKJE9i1Ju3ojBYcPeT1STb1Bd3l0ja_U8ofM/s640/image_2024-10-14_08-25-40.png

ទស្សនាវដ្ដី Forbes បានធ្វើអត្ថាធិប្បាយថា នេះគឺលើសពីការរំពឹងទុករបស់ Justin Bieber ដោយសារតែលោកមិនមានគម្រោងផ្សព្វផ្សាយ។ បទចម្រៀងនេះត្រូវបាននិពន្ធរួមគ្នាដោយតារាចម្រៀងរូបនេះនិងផលិតករ Benny Blanco ដែលជាមិត្តប្រុសរបស់តារាចម្រៀង Selena Gomez ។ ទំនុកច្រៀងបង្ហាញពីភាពឯកា និងតម្លៃកេរ្តិ៍ឈ្មោះនៅក្មេងបែបនេះ។ បទចម្រៀងនេះមានអត្ថន័យដែលមហាជនប្រព្រឹត្តចំពោះតារាវ័យក្មេង។ ភ្នាក់ងារព័ត៌មានពន្យល់ថា ប្រជាប្រិយភាពរបស់បទចម្រៀងនេះ ត្រលប់មកវិញ ដោយសារតែមនុស្សជាច្រើនជឿថា អត្ថបទចម្រៀងបង្កប់ន័យទំនាក់ទំនង Justin Bieber និងតារាចម្រៀងរ៉េប Diddy នៅពេលដែល Justin បានបង្ហាញខ្លួនជាលើកដំបូង។ បច្ចុប្បន្ន Diddy ត្រូវបានឃុំខ្លួនក្នុងបទចោទប្រកាន់ចំនួនបី៖ ការជួញដូរផ្លូវភេទ ការប៉ុនប៉ងជំរិតទារប្រាក់ ដឹកជញ្ជូនមនុស្សឱ្យចូលរួមក្នុងសកម្មភាពពេស្យាចារ និងប្រឈមនឹងការបរិហារកេរ្តិ៍ជាង ១០០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe-WB_rKXjFYXl52bb95UEdbfiPby3Qj6mBqbG05Mw4dGVpAFerYpxvzJCgItCaHhFO8qwfCaqeF2j33zUJBawbeAVf1DpC7JSJAJF3dfDOr2Uaxf60z5BvT0FNdLiri2gRSzHcY7meDZgnypKEx0OcqKmuxiRcoVxPIRgSIE3-rOihX62LhjH47rfRE9Q/s1558/image_2024-10-14_08-25-40%20(3).png
ក្នុងឆ្នាំ ២០១៨ Justin Bieber បានចុះកិច្ចសន្យាជាមួយផលិតកម្ម RBMF Music ដែលជាសិស្សរបស់តារាចម្រៀងរ៉េប Usher នៅពេលគេមានអាយុ ១៤ ឆ្នាំ ហើយបានស្និទ្ធស្នាលជាមួយ “មហាសេដ្ឋីរ៉េប” ក្រោយមក។ អ្នកទាំងពីរតែងតែបង្ហាញខ្លួនជាមួយគ្នាក្នុងកម្មវិធីជាច្រើន ហើយបានសហការគ្នាលើបទចម្រៀង Moment កាលពីឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjMsMyoY57HpvgiNVzlrPAz8P_wugkOKHH2wckKVXvlmbND0lYLpuedH4GQfw-rggDLIYTfnOsm3EuhJOdTpRxZoEhTPLXxOOns3OOF88Bu8IyDP5l1mcxhYzj6akvnvakB0N24M4K0KY-x47mrk78t3x7BnAruLtkzLqKolVQoRk7jsWMuft7so-WBV7k/s1024/image_2024-10-14_08-25-41.png

បន្ទាប់ពីរឿងអាស្រូវបានផ្ទុះឡើង អ្នកគាំទ្របានចោទសួរពីមុំលាក់កំបាំងនៅពីក្រោយការគាំទ្ររបស់ Diddy សម្រាប់ Justin Bieber នាពេលកន្លងមក ដោយអះអាងថា តារាចម្រៀងរូបនេះត្រូវបានមនុស្សចាស់ធ្វើបាប។ ក្រៅពីបទ Lonely អ្នកគាំទ្រជាច្រើនបានពិនិត្យមើល MV Yummy របស់ Justin Bieber ដោយនិយាយថា វីដេអូចម្រៀងនេះមានសារថ្កោលទោសឧក្រិដ្ឋកម្មផ្លូវភេទនៅក្នុងឧស្សាហកម្មកម្សាន្ត៕

អ្នកឡើងភ្នំអេវឺរេសដែលបានបាត់ខ្លួនអស់១០០ឆ្នាំ ទើបរកឃើញ

0

សារព័ត៌មាន AFP បានរាយការណ៍នៅដើមខែតុលា ឆ្នាំ២០២៤ ថា ក្រុមការងារស្រាវជ្រាវឯកសារ «National Geographic» ឱ្យដឹងថា ពួកគេបានរកឃើញសាកស.ព មនុស្សនៅលើភ្នំអេវឺរេស ហើយក្រុមការងារសន្និដ្ឋានថា គឺជាសាកស.ព របស់អ្នកឡើងភ្នំជនជាតិអង់គ្លេស ដែលបានបាត់ខ្លួនកាលពីប្រមាណ១០០ឆ្នាំមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7V6ejTM0C4gjUtquaB4PiRKjIp1z9ET_bX2DKxgNBmDo64e5lLgYw61R8uR6V0TaiJ38JXidbNgoxoSQg1tTePWlhu9jywFPS6sY-utwpMfEx3YGYf19nyoij5AuAyPNwVoGIr0asKN2VN4_3eYj7cAsuChxPLKwwPzA8Ito7zkm34V5sVXKTZ5eihxTP/s628/image_2024-10-14_08-19-59.png

ការឡើងកំដៅផែនដីបានធ្វើឱ្យព្រិល និងទឹកកកនៅជួរភ្នំហិម៉ាឡៃរលាយ ព្រមទាំងបង្ហាញសាកសពរបស់អ្នកឡើងភ្នំជាច្រើននាក់ដែលបានបាត់ខ្លួនកន្លងមក ខណៈអ្នកឡើងភ្នំទាំងនេះចង់សម្រេចក្តីសុបិនរបស់ខ្លួនឡើងលើភ្នំខ្ពស់បំផុតលើពិភពលោក ។ សាកសពអ្នកឡើងភ្នំដែលរកឃើញចុងក្រោយនេះ គេជឿថា គឺជាសាកសពរបស់លោក Andrew Irvine ជនជាតិអង់គ្លេស បានបាត់ខ្លួនកាលពីឆ្នាំ១៩២៤ ពេលលោកអាយុ២២ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF8IvVqk23nLt9cCX-4hwPKlMipkQ_gGOnlheVARLcc2APnwEgBlui0vjsaJprNSeKcavSGpD9yhs4M5whyphenhyphendXLW4_lUT72QDFBeME77Rzd02fQI5f_O-EUlSwdhQkCkNePwg_lw9DlJ1xd2NFTp_O2NNyN0BE3vay95E7rTsOuQLjTyNbKrpn1uVlETIrk/s1500/image_2024-10-14_08-19-58.png

លោក Andrew Irvine បានធ្វើដំណើរជាមួយអ្នកឡើងភ្នំម្នាក់ទៀត គឺលោក George Mallory អាយុ៣៧ឆ្នាំ ហើយអ្នកទាំងពីរក៏បានបាត់ខ្លួន ។ នៅឆ្នាំ១៩៩៩ គេបានរកឃើញសាកសពលោក George Mallory ប៉ុន្តែគ្មានអ្នកណាដឹងពីជោគវាសនារបស់លោក Andrew Irvine ទេ ។ រហូតដល់ក្រុមការងារ National Geographic រកឃើញស្បែកជើងកវែងជាប់ក្រណាត់ និងស្រោមជើងម្ខាងជាប់លើផ្ទាំងទឹកកក ហើយពេលក្រុមការងារចូលទៅពិនិត្យក្បែរៗ ក៏ឃើញស្រោមជើងម្ខាងដេរក្រណាត់ដាក់ឈ្មោះថា «A.C. IRVINF» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG_i2IrUm3QqFBW_K0LH_U_nU1pSNXLydnU7lj_EbUnsjvWnmfBt-EJVXKSsM0L48Zh0givb_10zrUyVtDDbFGhr-GMX-px8T_fH7w5ctXqzqwvcakaOU0WDADRSDeUYRH1FmY_L2Rxh-tE9KYvIWbpluCyEihqqMKwzsOeQUBZQOylpGgHwLnOffBZqyv/s1600/image_2024-10-14_08-19-57.png

គេបានរកឃើញសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនរបស់ក្រុមអ្នកឡើងភ្នំ ហើយការរកឃើញនេះ ក៏បានជួយបកស្រាយចម្ងល់យូរមកហើយថា តើលោក Andrew Irvine និងលោក George Mallory ធ្លាប់បានឡើងដល់កំពូលភ្នំដែរឬទេ? លើសពីនេះ វាជាការបញ្ជាក់ថា អ្នកឡើងភ្នំទាំង២រូបជាមនុស្សដំបូងគេលើពិភពលោក ដែលបានឡើងដល់កំពូលភ្នំអេវឺរេស មុនអ្នកឡើងភ្នំឈ្មោះ Sir Edmund Hillary និងលោក Tenzing Norgay ដែលត្រូវបានកត់ត្រាថា ជាអ្នកឡើងភ្នំខ្ពស់បំផុតលើពិភពលោក អស់រយៈពេលជិត៣០ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMVGIBdH-BM21fGxLpChELWLj3Ax-jhbgggwKhv1F92Ta19CK1e7ulXhhCl-hsz5KhdYiCRQ3YNJDg71CIiwqAf_QWVHpSDGwVJt7pfd6OkXwoLIV_49q8scz8U-Hkk1_9FGQe35JMHn1_tcsbcGkCE-4k-UvLhDaBRcEHs4KOfR6w-LFZwFfssCZHBSw2/s1300/image_2024-10-14_08-20-00%20(2).png

អ្នកនាង Julie Summers ជាចៅស្រីរបស់លោក Andrew Irvine និយាយថា ការរកឃើញសាកសពនេះបានប្រាប់រឿងរ៉ាវកើតឡើងទាំងអស់ ហើយសមាជិកគ្រួសារបានយកគំរូ DNA ដើម្បីធ្វើការពិសោធន៍ឱ្យច្បាស់លាស់ ។

លោក Andrew Irvine និងលោក George Mallory បានបាត់ខ្លួនកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ១៩២៤ ហើយក្រុមអ្នកឡើងភ្នំផ្សេងទៀតបានឃើញអ្នកទាំង២ លើកចុងក្រោយ នារសៀលថ្ងៃដដែល ។ គេជឿថា លោក Andrew Irvine បានយកកាមេរ៉ាតាមខ្លួន ហើយការរកឃើញសាកសពនេះ គឺអាចត្រូវចារក្នុងប្រវត្តិសាស្ត្រជាថ្មីថា បុគ្គលទាំង២រូបជាអ្នកឡើងលើកំពូលភ្នំអេវឺរេសមុនគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ5urWUBZczP7HF6rXolrcFjvr1MOGjZXVR3FtO6z02nPc0-NBemq-eYpT-5QvhIrwCaLT5SUwQcQ1XGdjC3VZDQTuP3SWG9Y92c8eH6GPfEjoLUkPAOdhGzg54V7twucA1g8mxhxuh5MdHbdRu8stoYPm_O3iLwkPYVbr5ap0a3JCZc8X6n4ADnKFrQNJ/s1200/image_2024-10-14_08-20-00.png

គួរបញ្ជាក់ថា តាំងពីការចាប់ផ្តើមស្រាវជ្រាវលើកំពូលភ្នំអេវឺរេសកាលពីប្រមាណ១០០ឆ្នាំមុន មានអ្នកឡើងភ្នំស្លាប់រហូតដល់ជាង ៣០០នាក់ ។ អ្នកឡើងភ្នំខ្លះត្រូវបានព្រិលធ្លាក់សង្កត់ ឬធ្លាក់ក្នុងរណ្តៅដ៏ជ្រៅៗ ហើយសាកសពជាច្រើននៅតែពាក់ឧបករណ៍ឡើងភ្នំ និងសរសេរឈ្មោះផ្សេងៗលើឧបករណ៍ទាំងនេះ ៕

កុំភ្លេចចូលរួមគាំទ្រ! បវរកញ្ញាជាង៧០ប្រទេសមកពីជុំវិញពិភពលោកនឹងមកកម្ពុជាប្រកួតកម្មវិធី Miss Planet International

0

កម្មវិធីប្រកួតសម្រស់ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរ Miss Planet International នឹងត្រៀមស្វាគមន៍យ៉ាងកក់ក្តៅទទួលបវរកញ្ញាជាង៧០ប្រទេសមកពីជុំវិញពិភពលោកប្រកួតលើទឹកដីប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះ។ ដូច្នេះប្រជាជនកម្ពុជាកុំភ្លេចចូលរួមគាំទ្រកម្មវិធីមួយនេះឱ្យបានច្រើនដើម្បីបង្ហាញពិភពលោកថា កម្ពុជា មានសម្បត្តិវប្បធម៌ អរិយធម៌ចំណាស់ជាងគេនៅអាស៊ីអាគ្នេយ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy_x_998Wvbn5ZZewNtqLSoJ-0P0J3IZ67fmjRRr5d4jYnwNRt-QwA57FmrurfvPHrK7aFOVqtOEKRUVZ2DK88immnwgxThmCMmFV5gLB6zh0QhaPdiwxFCpzwwPWIeVJVluHcC9JEfBvsmGXLZCy-r5v9wWDg5IgCBVZ8TlQTkhCaQI4wMM8KBUmZ1NZD/s2048/image_2024-10-12_10-51-25.png

នៅព្រឹកថ្ងៃទី១២ តុលា ក្រសួងទេសចរណ៍បានប្រកាសជូនដំណឹងដល់សាធារណជនថា«បវរកញ្ញាជាង ៧០ប្រទេស នឹងមកកម្ពុជា ប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៤ នៅខែក្រោយ។ ការប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៤ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី៤ នឹងត្រូវប្រព្រឹត្តិទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយនេះក៏ជាកម្មវិធីដែលបង្កើតឡើងដោយកូនខ្មែរយើងផងដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4KTkvuDMdON7I0EdJ8qb5KUGLl8RPQFa7mwOBIF5sAcwgZg2qxvfAsq1vDIqF4lM9aba41JW7_fOaiOFr246UVzx2y089hA7c_yow4D3ySR5_CK2ZfMeQTYG2zb2acvZAqlgPmyxLM45mCyYpihZrArN5KIG-_lA8mU3Ko2BmdKOkXlasW-5NvpV4nWCl/s1024/image_2024-10-12_10-51-27%20(2).png

Miss Planet International ហៅកាត់ថា MPI គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិប្រចាំឆ្នាំ ដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជា។ MPI គឺជាស្ថាប័នមួយ ដែលផ្អែកលើគោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ (UN) ពោលគឺហេតុផលនេះហើយ ទើបគេបង្កើតកម្មវិធីប្រកួតប្រជែង ដើម្បីស្វែងរកឯកអគ្គរដ្ឋទូត សម្រាប់ប្រទេសនីមួយៗ។ តាំងពីបង្កើតឡើងនៅឆ្នាំ២០១៩ MPI តែងតែត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំ លើកលែងតែឆ្នាំ២០២១ និង ២០២២ ដោយសារបញ្ហាជំងឺរាតត្បាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_zY4CrRCFzj0qt2ARzKclCw0FqjhsDmmKGcL01V51noA-UbOnMj7-EXFjub0L2KkF9wDTrEfMuOFI5KgAOV6Tpom3yPOx9-YoKBftQEFiPVVwQrHTTR_QLXC3DLQ3x6MDxB9ejoRcYs0GSHD1cwOi-bjnkd7ebQFLgZuudSKYoD93shO7S2E5UIFGxs4f/s1024/image_2024-10-12_10-51-27.png

គួរឱ្យដឹងថាក្នុងឆ្នាំនេះបវរកញ្ញា ដេត ស្រីនាឌ ជា Miss Planet Cambodia 2024 នឹងចូលរួមតំណាងឱ្យប្រទេសកម្ពុជាប្រកួត MPI 2024 ។ នាងត្រូវបានអ្នកគាំទ្រចាត់ទុកថាជាបវរកញ្ញាមានអត្តចរិតគួរឱ្យស្រលាញ់ មានចំណេះដឹង មានសមត្ថភាពខ្លាំងផងដែរ។ កាលពីឆ្នាំមុនបវរកញ្ញាដែលតំណាងកម្ពុជាប្រកួតក្នុងកម្មវិធី Miss Planet International គឺ ដាំ សុភ័ក្រស៊ីនឌី បានជាប់លំដាប់រងទី៧ ក្នុងការប្រកួតនេះ៕