នាអំឡុងខែវិច្ឆិកាខាងមុខនេះ កម្មវីធីប្រកួតសម្រស់អន្តរជាតិមួយទៀត Miss Planet International បង្កើតឡើងដោយកូនខ្មែរ នឹងដឹកនាំបវរកញ្ញាមកពីជុំវិញពិភពលោក មកកាន់ទឹកដីអច្ឆរិយៈគឺព្រះរាជាណាចក្រកម្ពុជា ធានាថានឹងល្បីរន្ទឺខ្លាំង។.png)
យោងតាមការគូសបញ្ជាក់ពីប្រភពក្រសួងទេសចរណ៍បានឲ្យដឹងថា«បវរកញ្ញាជាង ៧០ប្រទេស នឹងមកកម្ពុជា ប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៤ នៅខែក្រោយ! ការប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៤ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី៤ នឹងត្រូវប្រព្រឹត្តិទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយនេះក៏ជាកម្មវិធីដែលបង្កើតឡើងដោយកូនខ្មែរយើងផងដែរ!»។ 
ប្រភពដដែលបានគូសបញ្ជាក់ថា «Miss Planet International ហៅកាត់ថា MPI គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិប្រចាំឆ្នាំ ដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជា។ MPI គឺជាស្ថាប័នមួយ ដែលផ្អែកលើគោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ (UN) ពោលគឺហេតុផលនេះហើយ ទើបគេបង្កើតកម្មវិធីប្រកួតប្រជែង ដើម្បីស្វែងរកឯកអគ្គរដ្ឋទូត សម្រាប់ប្រទេសនីមួយៗ! តាំងពីបង្កើតឡើងនៅឆ្នាំ២០១៩ MPI តែងតែត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំ លើកលែងតែឆ្នាំ២០២១ និង ២០២២ ដោយសារបញ្ហាជំងឺរាតត្បាត!»។
គួរបញ្ជាក់ថា Miss Planet Cambodia 2024 គឺបានទៅលើកញ្ញា ដេត ស្រីនាឌ , Miss Planet Thailand គឺបានទៅលើកញ្ញា Panida Kernjinda “Dinsorsee” , Miss Planet Vietnam គឺកញ្ញា Quynh Nguyen ដែលនឹងតំណាងប្រទេសរៀងៗខ្លួន ទៅចូលរួមប្រកួតលើឆាកអន្តរជាតិនៅក្នុងកម្មវិធី Miss Planet International នេះ។ បន្ថែមពីនេះក៏មានបវរកញ្ញាមកពីប្រទេសជាច្រើនទៀត ដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ ស្វីស កូរ៉េ បារំាង អេស្បាញ អ៊ីតាលី ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ភីលីពីនជាដើមផងដែរ៕










