Home ព័ត៌មានអន្តរជាតិ ជ្រលងភ្នំទេវតា វាំងឈៀនគូ ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏ពេញនិយម

ជ្រលងភ្នំទេវតា វាំងឈៀនគូ ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏ពេញនិយម

144
0

ប្រទេសចិន ៖ ភូមិបុរាណមួយស្ថិតនៅទីក្រុង Shangrao ខេត្ត Jiangxi ប្រទេសចិន មានអាយុកាលជាង១.០០០ឆ្នាំមកហើយ ដែលភូមិនេះត្រូវបានបង្កើតឡើងនៅចុងសម័យរាជវង្សហាន ។ ពេលភ្ញៀវទេសចរមកកម្សាន្តនៅទីនេះ ពួកគេនឹងបានឃើញលំនៅឋានតូច-ធំសាងសង់នៅតាមច្រាំងថ្មភ្នំ ហើយពលរដ្ឋចិនហៅភូមិនេះថា «ជ្រលងភ្នំទេវតា វាំងឈៀនគូ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbR4mk1XuvlqVhBleNvAn5T40G-iStGoYgUDHJc8joP64bhhviATBu4GYNBeTjHwz3tIHcjUKpy1iCd5lCkblE0emdsZEiC5Q-2bBnq6qEvggPTuQpDjxYxKJluWDDpoMWth6S_pOqn-hC-FN6R0LvGD_qH5cDBMf-mAL2_54C-JnM6XhO7A-qh6i-FiZL/s1199/image_2024-10-14_10-56-57.png

ភាពល្បីល្បាញ និងភាពអស្ចារ្យរបស់ភូមិបុរាណជ្រលងភ្នំទេវតា វាំងឈៀនគូ គឺសម្បូរផ្ទះតូច-ធំសាងសង់ឡើងនៅតាមច្រាំងថ្មភ្នំ និងមានកម្ពស់ខ្ពស់ជាងកម្រិតទឹកសមុទ្រ ប្រមាណ១.០០០ម៉ែត្រ ។ លើសពីនេះ ភូមិបុរាណក៏បានបង្កប់នូវប្រវត្តិសាស្ត្រ និងវប្បធម៌បុរាណចិនដ៏យូរអង្វែងរួមបញ្ចូលគ្នាជាមួយវប្បធម៌ទំនើប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHg1NqB1ybdfv3s3s0GnMi_hk3Q23ZKT-XE33LP13c_SqwclD-sd1roiGWLLggKCmvgb_QAE_Zrm0ZBgyAMDrOfZTqzNvw45KwfZ015ACy8O_x8OgU988DafS0wPhvzQ63EZg9WkGBdCRMAysAoHGixD__Vc0ldbUkjDC4SonoZop5JIBRx21T1S5OiZBw/s1350/image_2024-10-14_10-56-55.png

ភូមិបុរាណជ្រលងភ្នំទេវតា វាំងឈៀនគូ (Wangxian Valley) គឺជាតំបន់ទេសចរណ៍មួយក្នុងចំណោមតំបន់ទេសចរណ៍ចំនួន១០កន្លែង ដែលភ្ញៀវទេសចរបានមកទស្សនាទេសភាពដ៏ស្រស់ស្អាតបំផុតនៅប្រទេសចិន កាលពីឆ្នាំ២០២២ ។ ភូមិនេះអាចទាក់ទាញភ្ញៀវទេសចររហូតដល់ជាង២សែននាក់ កាលពីអំឡុងពិធីបុណ្យឈប់សម្រាកនិទាឃរដូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRS3YamMU5ebPavFis3FszkJ-uiaqus_h2cmWaITY6IhK4eyt01mBDORXDZR674Vbsg0qi_NqCcmvkjNOtUsN2qbvVUosevrn-Z2LR1p2-nz7vofIXTzjmR12Q9ugZho5NM5XHTxwUSOVcCs-9pjRhIFB85xk3TGp-jOTzBlSj7dzWeu3dTO2fP2vs789I/s2000/image_2024-10-14_10-56-55%20(2).png

ក្រៅពីភាពខុសប្លែករបស់អគារ និងលំនៅឋាននៅតាមច្រាំងថ្មភ្នំ បច្ចុប្បន្ន ភូមិនេះបានផ្តល់ភាពងាយស្រួលដល់ពលរដ្ឋក្នុងតំបន់ និងភ្ញៀវទេសចរគ្រប់បែបយ៉ាង ដូចជា ៖ ហាងលក់ទំនិញ, ក្លិប, ហាងកាហ្វេ, អាហារតាមផ្លូវ និងសណ្ឋាគារ ដោយភ្ញៀវទេសចរអាចធ្វើដំណើរតាមយន្តហោះ, រថភ្លើង និងរថយន្តក្រុង ។ ភ្ញៀវទេសចរមកកម្សាន្តនៅទីនេះនិយាយថា ពួកគេរំភើបយ៉ាងខ្លាំង និងមានអារម្មណ៍ថា ហាក់បានត្រឡប់ទៅរកអតីតកាលដ៏រុងរឿង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH4IcIz2CUFsBbkteuc6OqoANjjoVQODpH0fTqX-QgcpgjHNDtLudJtIn8Kb5e-etspzBUl0pX8fv9NedmTL_IYq_-2o6hjuAyN1tBqjQoE2jsVRqdxbPkUqII68DxZzeo0-yLt6Do7ruR3Dakt4o0pPHawtJAYdJq_xetvvsX53_pHZP2emSqaL0CJ-5k/s1350/image_2024-10-14_10-56-54.png
កន្លងមក ភូមិទេសចរណ៍នេះបានទាក់ទាញភ្ញៀវទេសចរក្នុងស្រុកប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ២០១១ មានក្រុមហ៊ុនទេសចរណ៍ចូលមកកែលម្អ និងរៀបចំភូមិនេះឱ្យមានលក្ខណៈស្តង់ដារ ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ ដូចជា ៖ សាងសង់ផ្លូវ, សណ្ឋាគារ, ហាងលក់ទំនិញ និងភោជនីយដ្ឋានជាច្រើនកន្លែង ។ បច្ចុប្បន្ន ភូមិនេះក៏បានក្លាយជាតំបន់ទេសចរណ៍លំដាប់ 4A ក្នុងខេត្ត Jiangxi ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRwKizaE0YN29HKmSB1GRNeeV3ttQAtkfV4TOvyUCCW-Km5Dy0dSv4xn49uDVBDyjIv3Is8lV2JHvhmzX63W2EEPdjGx6WXSeKXk2a7xeqv8eFVTwykFnOPdCM7hpG5VBWrno3rUSRujpFh1xBi4kf0Kk64LTzKU69lwBlvAPIIh-FdIu3TS3ki4AsOXWq/s1349/image_2024-10-14_10-56-53%20(2).png

កាលពីចុងសម័យរាជវង្សហាន ពលរដ្ឋចិនបានចាប់ផ្តើមមកសង់លំនៅឋាននៅតាមច្រាំងថ្មភ្នំខ្ពស់ៗ ហើយមនុស្សទូទៅពិបាកធ្វើដំណើរមកដល់ទីនេះណាស់ ដោយសារពួកគេចង់ការពារខ្លួនពីសត្រូវ និងសត្វព្រៃ ។ ការរស់នៅទីនេះមានភាពងាយស្រួលសម្រាប់ពួកគេ ដោយសារសម្បូរធនធានធម្មជាតិ ដូចជា ៖ មានទឹកប្រើគ្រប់គ្រាន់, ព្រៃឈើ និងសត្វព្រៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYYlGww4WvlWogwoQt2RJxaIsdDlbwgqOVxUu7nPUoiqkN_SQH7ZDToODaahNyitz7OtzhUYdLMQG4o9HUlpY9CYe547DS032i9zONpK5P0mjWxANRbh6jr4trwdwRIdSaQd-NcUN7QPPsm3BNwy6QwXMJ626Pu2uWpX6FNiHTnkp4KH16Xdw2OPivZTqe/s1024/image_2024-10-14_10-56-52.png

បើទោះជាភូមិបុរាណបានកែលម្អបរិស្ថានឱ្យទំនើបទាន់សម័យក្តី ប៉ុន្តែភូមិនេះពុំបានបាត់បង់ធម្មជាតិពណ៌បៃតងទាំងអស់ទេ ពីព្រោះបរិយាកាសក្នុងតំបន់មួយចំនួនរបស់ភូមិនៅតែមានភាពស្ងប់ស្ងាត់ ដូចជា ៖ មានទន្លេហូរកាត់ជ្រលងភ្នំ និងតំបន់ស្រស់ស្អាតជាច្រើនសម្រាប់ភ្ញៀវទេសចរថតរូប ។ ភ្ញៀវទេសចរពុំគួរមើលរំលងភូមិបុរាណជ្រលងភ្នំទេវតា វាំងឈៀនគូ ទេ ពីព្រោះនៅទីនេះមានទេសភាពស្អាតៗ និងអាចស្រូបយកខ្យល់អាកាសបរិសុទ្ធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYUpEUJ9T4HgORG-zzQd2JtMgE6JE-eqeERa_ua0J_u73ER32vLtmtXfx5z8cBRAiupwOzlzfbJW1UiCSck_YPgTlrq9hFwyUhDJ8sZy287DqexH2gehkNRJK62v6qwXxIF2KnUkTHFzChDaYwuheqYuMcwFa_aGbgGpPYZFejiYN6b6AjI09BmpMM_p1p/s1080/image_2024-10-14_10-56-53.png

ភ្ញៀវទេសចរអាចមកលេងភូមិនេះពេញមួយឆ្នាំ ប៉ុន្តែបើភ្ញៀវទេសចរណាចូលចិត្តអាកាសធាតុល្មម គឺមិនក្តៅខ្លាំងពេក ឬត្រជាក់ពេក និងពុំចាំបាច់បារម្ភពីអាកាសធាតុប្រែប្រួល ពួកគេអាចមកលេងនៅនិទាឃរដូវ (ចាប់ពីខែមីនា ដល់ខែឧសភា) និងរដូវស្លឹកឈើជ្រុះ (ចាប់ពីខែកញ្ញា ដល់វិច្ឆិកា) ពីព្រោះវាជាអំឡុងពេលងាយស្រួលបំផុតសម្រាប់ការដើរកម្សាន្ត ៕