Home ព័ត៌មានអន្តរជាតិ អ្នកឡើងភ្នំអេវឺរេសដែលបានបាត់ខ្លួនអស់១០០ឆ្នាំ ទើបរកឃើញ

អ្នកឡើងភ្នំអេវឺរេសដែលបានបាត់ខ្លួនអស់១០០ឆ្នាំ ទើបរកឃើញ

208
0

សារព័ត៌មាន AFP បានរាយការណ៍នៅដើមខែតុលា ឆ្នាំ២០២៤ ថា ក្រុមការងារស្រាវជ្រាវឯកសារ «National Geographic» ឱ្យដឹងថា ពួកគេបានរកឃើញសាកស.ព មនុស្សនៅលើភ្នំអេវឺរេស ហើយក្រុមការងារសន្និដ្ឋានថា គឺជាសាកស.ព របស់អ្នកឡើងភ្នំជនជាតិអង់គ្លេស ដែលបានបាត់ខ្លួនកាលពីប្រមាណ១០០ឆ្នាំមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7V6ejTM0C4gjUtquaB4PiRKjIp1z9ET_bX2DKxgNBmDo64e5lLgYw61R8uR6V0TaiJ38JXidbNgoxoSQg1tTePWlhu9jywFPS6sY-utwpMfEx3YGYf19nyoij5AuAyPNwVoGIr0asKN2VN4_3eYj7cAsuChxPLKwwPzA8Ito7zkm34V5sVXKTZ5eihxTP/s628/image_2024-10-14_08-19-59.png

ការឡើងកំដៅផែនដីបានធ្វើឱ្យព្រិល និងទឹកកកនៅជួរភ្នំហិម៉ាឡៃរលាយ ព្រមទាំងបង្ហាញសាកសពរបស់អ្នកឡើងភ្នំជាច្រើននាក់ដែលបានបាត់ខ្លួនកន្លងមក ខណៈអ្នកឡើងភ្នំទាំងនេះចង់សម្រេចក្តីសុបិនរបស់ខ្លួនឡើងលើភ្នំខ្ពស់បំផុតលើពិភពលោក ។ សាកសពអ្នកឡើងភ្នំដែលរកឃើញចុងក្រោយនេះ គេជឿថា គឺជាសាកសពរបស់លោក Andrew Irvine ជនជាតិអង់គ្លេស បានបាត់ខ្លួនកាលពីឆ្នាំ១៩២៤ ពេលលោកអាយុ២២ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF8IvVqk23nLt9cCX-4hwPKlMipkQ_gGOnlheVARLcc2APnwEgBlui0vjsaJprNSeKcavSGpD9yhs4M5whyphenhyphendXLW4_lUT72QDFBeME77Rzd02fQI5f_O-EUlSwdhQkCkNePwg_lw9DlJ1xd2NFTp_O2NNyN0BE3vay95E7rTsOuQLjTyNbKrpn1uVlETIrk/s1500/image_2024-10-14_08-19-58.png

លោក Andrew Irvine បានធ្វើដំណើរជាមួយអ្នកឡើងភ្នំម្នាក់ទៀត គឺលោក George Mallory អាយុ៣៧ឆ្នាំ ហើយអ្នកទាំងពីរក៏បានបាត់ខ្លួន ។ នៅឆ្នាំ១៩៩៩ គេបានរកឃើញសាកសពលោក George Mallory ប៉ុន្តែគ្មានអ្នកណាដឹងពីជោគវាសនារបស់លោក Andrew Irvine ទេ ។ រហូតដល់ក្រុមការងារ National Geographic រកឃើញស្បែកជើងកវែងជាប់ក្រណាត់ និងស្រោមជើងម្ខាងជាប់លើផ្ទាំងទឹកកក ហើយពេលក្រុមការងារចូលទៅពិនិត្យក្បែរៗ ក៏ឃើញស្រោមជើងម្ខាងដេរក្រណាត់ដាក់ឈ្មោះថា «A.C. IRVINF» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG_i2IrUm3QqFBW_K0LH_U_nU1pSNXLydnU7lj_EbUnsjvWnmfBt-EJVXKSsM0L48Zh0givb_10zrUyVtDDbFGhr-GMX-px8T_fH7w5ctXqzqwvcakaOU0WDADRSDeUYRH1FmY_L2Rxh-tE9KYvIWbpluCyEihqqMKwzsOeQUBZQOylpGgHwLnOffBZqyv/s1600/image_2024-10-14_08-19-57.png

គេបានរកឃើញសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនរបស់ក្រុមអ្នកឡើងភ្នំ ហើយការរកឃើញនេះ ក៏បានជួយបកស្រាយចម្ងល់យូរមកហើយថា តើលោក Andrew Irvine និងលោក George Mallory ធ្លាប់បានឡើងដល់កំពូលភ្នំដែរឬទេ? លើសពីនេះ វាជាការបញ្ជាក់ថា អ្នកឡើងភ្នំទាំង២រូបជាមនុស្សដំបូងគេលើពិភពលោក ដែលបានឡើងដល់កំពូលភ្នំអេវឺរេស មុនអ្នកឡើងភ្នំឈ្មោះ Sir Edmund Hillary និងលោក Tenzing Norgay ដែលត្រូវបានកត់ត្រាថា ជាអ្នកឡើងភ្នំខ្ពស់បំផុតលើពិភពលោក អស់រយៈពេលជិត៣០ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMVGIBdH-BM21fGxLpChELWLj3Ax-jhbgggwKhv1F92Ta19CK1e7ulXhhCl-hsz5KhdYiCRQ3YNJDg71CIiwqAf_QWVHpSDGwVJt7pfd6OkXwoLIV_49q8scz8U-Hkk1_9FGQe35JMHn1_tcsbcGkCE-4k-UvLhDaBRcEHs4KOfR6w-LFZwFfssCZHBSw2/s1300/image_2024-10-14_08-20-00%20(2).png

អ្នកនាង Julie Summers ជាចៅស្រីរបស់លោក Andrew Irvine និយាយថា ការរកឃើញសាកសពនេះបានប្រាប់រឿងរ៉ាវកើតឡើងទាំងអស់ ហើយសមាជិកគ្រួសារបានយកគំរូ DNA ដើម្បីធ្វើការពិសោធន៍ឱ្យច្បាស់លាស់ ។

លោក Andrew Irvine និងលោក George Mallory បានបាត់ខ្លួនកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ១៩២៤ ហើយក្រុមអ្នកឡើងភ្នំផ្សេងទៀតបានឃើញអ្នកទាំង២ លើកចុងក្រោយ នារសៀលថ្ងៃដដែល ។ គេជឿថា លោក Andrew Irvine បានយកកាមេរ៉ាតាមខ្លួន ហើយការរកឃើញសាកសពនេះ គឺអាចត្រូវចារក្នុងប្រវត្តិសាស្ត្រជាថ្មីថា បុគ្គលទាំង២រូបជាអ្នកឡើងលើកំពូលភ្នំអេវឺរេសមុនគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ5urWUBZczP7HF6rXolrcFjvr1MOGjZXVR3FtO6z02nPc0-NBemq-eYpT-5QvhIrwCaLT5SUwQcQ1XGdjC3VZDQTuP3SWG9Y92c8eH6GPfEjoLUkPAOdhGzg54V7twucA1g8mxhxuh5MdHbdRu8stoYPm_O3iLwkPYVbr5ap0a3JCZc8X6n4ADnKFrQNJ/s1200/image_2024-10-14_08-20-00.png

គួរបញ្ជាក់ថា តាំងពីការចាប់ផ្តើមស្រាវជ្រាវលើកំពូលភ្នំអេវឺរេសកាលពីប្រមាណ១០០ឆ្នាំមុន មានអ្នកឡើងភ្នំស្លាប់រហូតដល់ជាង ៣០០នាក់ ។ អ្នកឡើងភ្នំខ្លះត្រូវបានព្រិលធ្លាក់សង្កត់ ឬធ្លាក់ក្នុងរណ្តៅដ៏ជ្រៅៗ ហើយសាកសពជាច្រើននៅតែពាក់ឧបករណ៍ឡើងភ្នំ និងសរសេរឈ្មោះផ្សេងៗលើឧបករណ៍ទាំងនេះ ៕