Home ព័ត៌មានអន្តរជាតិ អតីតប្រាសាទខ្មែរ ដែលមានអាយុកាល ១ ពាន់ឆ្នាំក្នុងប្រទេសឡាវបានកំពុងឆក់យកបេះដូងភ្ញៀវទេសចររាប់ពាន់នាក់

អតីតប្រាសាទខ្មែរ ដែលមានអាយុកាល ១ ពាន់ឆ្នាំក្នុងប្រទេសឡាវបានកំពុងឆក់យកបេះដូងភ្ញៀវទេសចររាប់ពាន់នាក់

101
0

វត្តភូដែលជាប្រាសាទដ៏ពិសិដ្ឋមួយមានអាយុកាល ១,០០០ ឆ្នាំក្នុងប្រទេសឡាវបានកំពុងអង្រួនចិត្តភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅស្រុកឱ្យមកទស្សនានូវទិដ្ឋភាពទីក្រុងបែបបុរាណយ៉ាងច្រើនកុះករពីមួយឆ្នាំទៅមួយឆ្នាំ។
ប្រាសាទវត្តភូគឺជាអតីតប្រាសាទមួយរបស់ខ្មែរ ដែលត្រូវបានកសាងឡើងនៅកំឡុងពាក់កណ្តាលស.វទី ១០ ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ ពោលគឺកសាងមុនប្រាសាទអង្គរវត្តទៅទៀត។ បច្ចុប្បន្នប្រាសាទនេះមានទីតាំងនៅលើចង្កេះភ្នំភូកៅនៃតំបន់វប្បធម៌ប៉ាក់សេ ខេត្តចំប៉ាសាក់ របស់សាធារណរដ្ឋប្រជាមានិតឡាវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpDP0LXNAgsq0Xea8zjLcEI4zmUlj2hMv3oUPcUToxPG4viA9JZ2PNbFwscehRaf1V_icZc7H8M8R3pndmNKFRSTp8GdWsGDDzFsNHRZYFtqH8SojI2yxFl914PEuZPl9BjUJJbWTRARnKlhVQ_iCaoKUrTpZD1sKCPootXOSwiwhaFzI5YuaolmPfGPmK/s1200/240173259_1539079026428619_7375953984454272338_n.jpg

ប្រាសាទវត្តភូ គឺជាគ្រាប់ពេជ្រវប្បធម៌ខ្មែរមួយដែលបានរបូតបាត់នាសម័យក្រោយអង្គរ ត្រូវបានសាងសង់ក្នុងរាជ្យព្រះរាជាច្រើនអង្គ ដូចជាព្រះបាទយសោវរ្ម័នទី១ ព្រះបាទសូរ្យវរ្ម័នទី១ ព្រះបាទសូរ្យវរ្ម័នទី២ និងព្រះបាទភវវរ្ម័នទី១ ដែលរូបរាងនៃប្រាសាទគឺពិតជាស្រដៀងគ្នាយ៉ាងខ្លាំងទៅនឹងប្រាសាទព្រះវិហាររបស់ខ្មែរយើងខ្លាំងណាស់។ ប្រាសាទនេះគឺជាទីគោរពបូជារបស់សត្វមានជីវិតជាច្រើន ដែលជានិមិត្តរូបនៃព្រះសិវៈក្នុងសាសនាហិណ្ឌូ។ ប៉ុន្តែក្នុងសតវត្សទី ១៣ ប្រាសាទនេះក៏បានប្រែក្លាយទៅជាវត្តព្រះពុទ្ធសាសនា ហើយក៏ក្លាយទៅជាទីសក្ការៈបូជារបស់ពុទ្ធសាសនិករហូតមកដល់សព្វថ្ងៃនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBaC_jqgZN3A6jcs3ioMAwfinYXYq0zbdbceaZqJ5m7LG8OVNgOCUJbu_c6BWeQH-dygnNvnTq8UNpIlwOSwOpcqZzG5wHXS3i29Z5NXVeZ6l5jts2tinkB1OpMdeALAtjsVsswKuOsMYcGd41amC_83Fj25Z91XcPwKG1F_OyCKOo44N550-5SXATTofw/s1000/241262020_1539078993095289_9080294692736283221_n.jpg

ប្រាសាទវត្តភូគឺជាប្រាសាទភ្នំ ដែលបែរមុខទៅទិសខាងកើតមានរាងជាក្រចាប់សេះ ហើយស្ថាបត្យកម្មដែលមានភាពអស្ចារ្យជាងគេនោះគឺជណ្ដើរបុរាណថ្មដាជាថ្នាក់ៗមានប្រវែង ១៣០០ ម៉ែត្រប្រកបដោយក្បាច់រចនាយ៉ាងល្អឥតខ្ចោះ។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋចង់ទៅទស្សនាប្រាសាទមួយនេះយើងអាចធ្វើដំណើរតាមរយ:រថយន្តបានដោយ មានចម្ងាយប្រហែល ៦៦០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ឬចម្ងាយ ៣០០ គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែងប្រទេសកម្ពុជាយើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyroCIkG38HFYUS0x9SFxvlZQIO-cmfvvouXm1NDwmnEXecJAu13mQ5pbYbCQmhTZh1qEvEIYbexf5b8XcIt_Evfk1CqJ2uplbbMa0lUsx4CNiFtjJJP7syVGvALgvcAIMXHZzAc2QbWi3OWoYfQ5omqiKn1SbUxXHct7WaAyR9RrNd3r5Tt3LKM5KL9hw/s1280/243065977_1539078959761959_7672066915715099401_n.jpg

បន្ទាប់មកយើងត្រូវធ្វើដំណើរដោយម៉ូតូឬរថយន្តក៏បាននូវចម្ងាយ ៤៥ គ.ម ឬ ៥០ នាទីពីទីក្រុងប៉ាក់សេ តាមបណ្ដោយទន្លេមេគង្គ។ ពិសេសជាងនេះទៅទៀត តាមផ្លូវធ្វើដំណើរភ្ញៀសទេសចរនឹងបានគយគន់ផ្ទះ បែបជនបទនិងទេសភាពវាលស្រែខៀវស្រងាត់ ជាមួយសកម្មភាពដកស្ទូងរបស់ប្រជាកសិករឡាវ អមជាមួយភ្នំហំព័ទ្ធដោយផ្សែងអ័ព្ទនៅខាងក្រោយដាច់កន្ទុយភ្នែកគួរឱ្យចាប់អារម្មណ៍បំផុត។ ដូច្នេះបច្ចុប្បន្នប្រាសាទដ៏ល្អឯកមួយនេះបានកំពុងឆក់យកបេះដូងភ្ញៀវទេសចររាប់ពាន់នាក់ឱ្យមកទស្សនានូវទិដ្ឋភាពទីក្រុងបែបបុរាណយ៉ាងច្រើនកុះករ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlWZ9_wedF2GLsJ4_yjuLkSKGC4QyGd5owrggtbu5fb9Wpe4gqVYfiAceOXH9ZDxdD3ZxpLyJukVZl7vC5tsdurGN9FLvpvIfe-Qz8AJJQsRIgxj4v-8tYlunvQbL-3MmCuEmciUagBTBZ1iCmjH_jG5UxXNdwwMhr6gzpoBdKKi8yiEyYsQFfVOCMybq7/s2048/image_2024-10-14_10-22-51.png