កម្មវិធីប្រកួតសម្រស់ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរ Miss Planet International នឹងត្រៀមស្វាគមន៍យ៉ាងកក់ក្តៅទទួលបវរកញ្ញាជាង៧០ប្រទេសមកពីជុំវិញពិភពលោកប្រកួតលើទឹកដីប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះ។ ដូច្នេះប្រជាជនកម្ពុជាកុំភ្លេចចូលរួមគាំទ្រកម្មវិធីមួយនេះឱ្យបានច្រើនដើម្បីបង្ហាញពិភពលោកថា កម្ពុជា មានសម្បត្តិវប្បធម៌ អរិយធម៌ចំណាស់ជាងគេនៅអាស៊ីអាគ្នេយ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy_x_998Wvbn5ZZewNtqLSoJ-0P0J3IZ67fmjRRr5d4jYnwNRt-QwA57FmrurfvPHrK7aFOVqtOEKRUVZ2DK88immnwgxThmCMmFV5gLB6zh0QhaPdiwxFCpzwwPWIeVJVluHcC9JEfBvsmGXLZCy-r5v9wWDg5IgCBVZ8TlQTkhCaQI4wMM8KBUmZ1NZD/s2048/image_2024-10-12_10-51-25.png

នៅព្រឹកថ្ងៃទី១២ តុលា ក្រសួងទេសចរណ៍បានប្រកាសជូនដំណឹងដល់សាធារណជនថា«បវរកញ្ញាជាង ៧០ប្រទេស នឹងមកកម្ពុជា ប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៤ នៅខែក្រោយ។ ការប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៤ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី៤ នឹងត្រូវប្រព្រឹត្តិទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយនេះក៏ជាកម្មវិធីដែលបង្កើតឡើងដោយកូនខ្មែរយើងផងដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4KTkvuDMdON7I0EdJ8qb5KUGLl8RPQFa7mwOBIF5sAcwgZg2qxvfAsq1vDIqF4lM9aba41JW7_fOaiOFr246UVzx2y089hA7c_yow4D3ySR5_CK2ZfMeQTYG2zb2acvZAqlgPmyxLM45mCyYpihZrArN5KIG-_lA8mU3Ko2BmdKOkXlasW-5NvpV4nWCl/s1024/image_2024-10-12_10-51-27%20(2).png

Miss Planet International ហៅកាត់ថា MPI គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិប្រចាំឆ្នាំ ដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជា។ MPI គឺជាស្ថាប័នមួយ ដែលផ្អែកលើគោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ (UN) ពោលគឺហេតុផលនេះហើយ ទើបគេបង្កើតកម្មវិធីប្រកួតប្រជែង ដើម្បីស្វែងរកឯកអគ្គរដ្ឋទូត សម្រាប់ប្រទេសនីមួយៗ។ តាំងពីបង្កើតឡើងនៅឆ្នាំ២០១៩ MPI តែងតែត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំ លើកលែងតែឆ្នាំ២០២១ និង ២០២២ ដោយសារបញ្ហាជំងឺរាតត្បាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_zY4CrRCFzj0qt2ARzKclCw0FqjhsDmmKGcL01V51noA-UbOnMj7-EXFjub0L2KkF9wDTrEfMuOFI5KgAOV6Tpom3yPOx9-YoKBftQEFiPVVwQrHTTR_QLXC3DLQ3x6MDxB9ejoRcYs0GSHD1cwOi-bjnkd7ebQFLgZuudSKYoD93shO7S2E5UIFGxs4f/s1024/image_2024-10-12_10-51-27.png

គួរឱ្យដឹងថាក្នុងឆ្នាំនេះបវរកញ្ញា ដេត ស្រីនាឌ ជា Miss Planet Cambodia 2024 នឹងចូលរួមតំណាងឱ្យប្រទេសកម្ពុជាប្រកួត MPI 2024 ។ នាងត្រូវបានអ្នកគាំទ្រចាត់ទុកថាជាបវរកញ្ញាមានអត្តចរិតគួរឱ្យស្រលាញ់ មានចំណេះដឹង មានសមត្ថភាពខ្លាំងផងដែរ។ កាលពីឆ្នាំមុនបវរកញ្ញាដែលតំណាងកម្ពុជាប្រកួតក្នុងកម្មវិធី Miss Planet International គឺ ដាំ សុភ័ក្រស៊ីនឌី បានជាប់លំដាប់រងទី៧ ក្នុងការប្រកួតនេះ៕