Home Blog Page 819

របកគំហើញថ្មី៖ ខ្សាច់នៅភពអង្គារអាចផលិតជាឥដ្ឋសម្រាប់សាងសង់លើអវកាសបាន

0

អ្នកស្រាវជ្រាវបានរកឃើញវិធីផ្លាស់ប្តូរខ្សាច់នៅភពអង្គារ និងឋានព្រះច័ន្ទ មកផលិតជាឥដ្ឋរឹងមាំដូចថ្មក្រានីតសម្រាប់ការសាងសង់ផ្សេងៗនៅលើអវកាស ដោយការប្រើប្រាស់សារធាតុណាណូ ឈ្មោះថា «បំពង់ណាណូកាបូន» តភ្ជាប់ជាមួយសារធាតុ Regolith ឬកំទេចថ្ម, ដី, ខ្សាច់ និងធូលីលើផ្កាយ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn04yBeu1cUr86aZPeT5YkezILhxqchII36bs6Q3DeJB9p-Xe7lbxyVJP5szWMe06RIw3Cvtrmv5hpzjvLPp6RLmnnEf3bXlm3ph2eEL4Qf-3KQTbUrdR2d9kxvUHwHpd0XfigmezqSLXjQuDAZZGhQ2VtQdm84jAPNJff5SNQXlKBJJsdTkmlos4c2nvp/s1500/image_2024-10-12_16-18-32.png

អ្នកស្រាវជ្រាវបញ្ជាក់ថា វាជាដំណើរការប្រើប្រាស់ថាមពល និងសីតុណ្ហភាពទាប ព្រមទាំងសមស្របក្នុងការប្រើប្រាស់នៅលើអវកាសផងដែរ ។ ហេតុនេះ វានឹងក្លាយជាប្រយោជន៍យ៉ាងខ្លាំងសម្រាប់ការសាងសង់ផ្សេងៗលើអវកាស នាថ្ងៃអនាគត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir0N6E4LMWLe9B8BrMYtiFMvtHhytGiwd-PszROjK8PogPvSNAA5UrRBe_JyiwMK92bO8PktpnSMIJ2Vn2eU6NESG_YTI_CunxjMyuOgPlrp1_WhNqFBRsB0yWFIxCmKZ8qDR65CfhTiidVnFd3CtS3Lt-t4rrxTNo7k527JaZYWasfUP4wFO1-VYH5cgv/s2467/image_2024-10-12_16-18-33.png
ដុំឥដ្ឋផលិតពីសារធាតុ Regolith នេះ ក្រៅពីមានសភាពរឹងមាំខ្លាំងហើយ គឺវាអាចចម្លងចរន្តអគ្គិសនីទៀតផង ។ អ្នកជំនាញរំពឹងថា នឹងប្រើប្រាស់វាធ្វើជាឧបករណ៍ចាប់សញ្ញា និងត្រួតពិនិត្យភាពរឹងមាំរបស់សំណង់ ក៏ដូចជាជូនដំណឹងជាមុនពេលមានករណីខូចខាតណាមួយ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHhDZM_blbd9ZZPRzd3_iS9wpn572xtA_B7OVk7hq0FVVkgs4B65p5R21ngwHh3IexQXzySo0udSl4PwPa_gasYfoDXssJnOerWpiNliZu63kyK6u84xW7v98cZ8eD9ULI3yJ17rZ2Y2EzIr1-aqQOUdb4IoAhDVTUkic5B1YgAYy3YolwE7JGCPO9bAAJ/s1600/image_2024-10-12_16-18-34.png

ក្រៅពីនេះ អ្នកជំនាញអាចប្រើប្រាស់បច្ចេកវិទ្យានេះនៅលើផែនដីផងដែរ ដោយការលាយបញ្ចូលសារធាតុក្រាហ្វីនក្នុងស៊ីម៉ងត៍ដើម្បីបង្កើនភាពរឹងមាំ, កាត់បន្ថយបរិមាណការប្រើប្រាស់សម្ភារៈ និងកាត់បន្ថយខ្យល់ពុលដែលបណ្តាលមកពីការផលិតស៊ីម៉ងត៍ក្នុងរោងចក្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZzsagA9jmeTcaeNp6CdEjYH89GxZ3oeZn3IK2dkAtKs_GZ8CKToAhypoSQprB4h5EtEjqWKxvyJ5TpVIElJblsRcEp2hb4amm6ZI6wUDH_p0kTJmqFiSlGwi_pr0LV_Xh6oMwZhtWGd0JGiyTakN1PO0HNAPvxk2FKTxFFDnBGruAabtSi1aE1aCyV3mY/s1200/image_2024-10-12_16-18-37%20(2).png

កន្លងមក អ្នកជំនាញបានស្រាវជ្រាវពីវិធីផលិតឥដ្ឋដោយប្រើប្រាស់សារធាតុ Regolith នៅលើឋានព្រះច័ន្ទ ផ្សំគ្នាជាមួយទឹកអំបិលសម្រាប់ការសាងសង់ផ្សេងៗលើអវកាស ។ វាស្របនឹងគំនិតថា ការសាងសង់លើអវកាស គឺចាំបាច់ត្រូវតែប្រើប្រាស់សម្ភារៈនៅទីនោះឱ្យបានច្រើនបំផុត ដើម្បីកាត់បន្ថយការដឹកជញ្ជូនសម្ភារៈពីផែនដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNGcyE9cGcvOwSUeukr4gNatKL01SmypXoe0t1PxD-5Xn8fPzIiq3PRS-0oTMRFeDKDwY41cBFqAhvvuaaSW0JhGhaf6D9fQs1V_XF7MQraYjpokg2gDEVLYcAvf1OXHsMLTbTOcad8KPUaxFOX0NxLnz6FzGjwbEF_FBP-8WaRFpfEvkU3PGl9cok4-to/s1920/image_2024-10-12_16-18-35.png

ការរកឃើញនេះ មិនត្រឹមតែជាការត្រួសត្រាយផ្លូវសម្រាប់ការសាងសង់លើអវកាសប៉ុណ្ណោះទេ ប៉ុន្តែបច្ចេកទេសថ្មីនេះនឹងត្រូវបានប្រើប្រាស់លើផែនដីដូចគ្នា ។ ហេតុនេះ វានឹងអាចកាត់បន្ថយការប្រើប្រាស់ធនធានធម្មជាតិ និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK3lcy73oByZ9WG5oG-WIBD0N5AAXbASmPuPkHIFDEhYS1eoFgKrAL8LL3mDshukUM08QKE9VnzCe_MIvbbHnK7QUeWIumlCyi0Q3pxKQakTBH6yRSN1GLT5JUm9oBamVMieWq1nvDbJh25d8T_w3FqIbxsNlTbce9L0CZqsXS53GsbDKjs-uwkhsp75tt/s1000/image_2024-10-12_16-18-37.png

នេះជាការរកឃើញថ្មីមួយទៀតរបស់អ្នកជំនាញ ដែលអាចយកខ្សាច់នៅភពអង្គារ និងឋានព្រះច័ន្ទ មកផលិតជាឥដ្ឋរឹងមាំសម្រាប់ការសាងសង់លើអវកាស ។ យើងនឹងរង់ចាំតាមដានបន្តទៀតថា តើពួកគេនឹងទទួលបានជោគជ័យកម្រិតណា ៕

គប្បីដឹង និងចងចាំ! បើមានលុយដល់ជិះយន្តហោះបាន តែយើងមិនគប្បីពាក់ស្បែកជើងផ្ទាត់ជិះយន្តហោះឡើយ បើទោះបីជាថ្លៃ និងងាយស្រួលក៏ដោយ

0

អ្នកដំណើរមួយចំនួនមានចម្ងល់ថា តើពួកគេអាចពាក់ស្បែកជើងផ្ទាត់ឡើងជិះយន្តហោះបានដែរឬទេ? រីឯអ្នកដំណើរខ្លះទៀតថា ក្រុមហ៊ុនអាកាសចរណ៍ពុំបានហាមឃាត់ការពាក់ស្បែកជើងផ្ទាត់របស់អ្នកដំណើរទេ ប៉ុន្តែហេតុអ្វីពុំគួរពាក់ស្បែកជើងផ្ទាត់ជិះយន្តហោះ? បុគ្គលិកអាកាសចរណ៍ម្នាក់ក៏បានបកស្រាយពីចម្ងល់ទាំងនេះ ដើម្បីឱ្យអ្នកដំណើរបានជ្រាប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihQAJWt9vTsiJsZ9rRH_7E8506GtvhT0Np-4df4BcYfApJLB9_2_K8cSqmOUcY5nDE_jH5KUxP_AWIvy67TMm1LVf-9ag_sTBwJA4kmWEJtgA8M1uN6AnYhw2IUzWKXgsbsMqIjhBUvGaM9IfDwwsfX1VQe3iU_U8mfa0n7EnNA5AW0QLbckeqhZHeW-as/s2000/image_2024-10-12_16-09-13.png

ក្រុមហ៊ុនអាកាសចរណ៍បរទេសភាគច្រើនពុំបានហាមឃាត់អ្នកដំណើរពាក់ស្បែកជើងផ្ទាត់ជិះយន្តហោះទេ ដោយក្រុមហ៊ុនទាំងនេះបានកំណត់លក្ខខណ្ឌការស្លៀកពាក់ចំពោះតែបុគ្គលិកអាកាសចរណ៍បម្រើការលើយន្តហោះប៉ុណ្ណោះ ។ ប៉ុន្តែអ្នកដំណើរទូទៅដែលពាក់ស្បែកជើងផ្ទាត់ជិះយន្តហោះអាចមើលទៅមិនសមរម្យ និងគ្មានសុវត្ថិភាព ។

ចំណុចល្អរបស់ស្បែកជើងផ្ទាត់ គឺងាយស្រួលពាក់ និងមិនចង្អៀត ។ អ្នកខ្លះបានធ្វើដំណើរតាមយន្តហោះឆ្លងប្រទេសរយៈពេលជាច្រើនម៉ោង ហើយពួកគេចង់សម្រាកលើយន្តហោះឱ្យបានស្រួល ទើបពាក់ស្បែកជើងផ្ទាត់ ហើយងាយស្រួលដោះចេញពេលចង់សម្រាកលើកៅអី ។ ប៉ុន្តែបុគ្គលិកអាកាសចរណ៍ម្នាក់និយាយថា វាមិនសមរម្យយ៉ាងខ្លាំង បើអ្នកដំណើរពាក់ស្បែកជើងផ្ទាត់ជិះហោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqfNLPdArZFMwKmiL8nwUvVdqllzKytTV6mKGGZu0OYuGiuieEwkYPmvY3j_0BLIQVZkA2qw8tQeKGtVoGiBUjHulcrl2afdq3Oy-fFZUn8x_B8RE8okSJx9qDK98DX-QZ65CU9Q-Rh2r6Zf0ReQ0uLEpRnacUdQUJ3RROH82KGj0IY2AZVjLOzflQ7ODp/s800/image_2024-10-12_16-09-11.png

បុគ្គលិកអាកាសចរណ៍រូបនេះប្រាប់ថា ក្រៅពីស្បែកជើងផ្ទាត់បានធ្វើឱ្យអ្នករួមដំណើរលើយន្តហោះស្អុយក្លិនជើង គឺការពាក់ ឬដោះស្បែកជើងផ្ទាត់នៅលើយន្តហោះ នឹងធ្វើឱ្យអ្នកដំណើរមានគ្រោះថ្នាក់ផងដែរ ពេលយន្តហោះជួបហេតុការណ៍អាសន្ន បើទោះជាក្រុមហ៊ុនអាកាសចរណ៍ពុំបានហាមឃាត់ក្តី ។

បុគ្គលិកអាកាសចរណ៍រូបនេះបញ្ជាក់ថា ពេលមានហេតុការណ៍អាសន្នកើតឡើង ឬការប៉ះទង្គិចអ្វីមួយ នឹងមានកំទេចកំទីផ្សេងៗនៅបរិវេណខាងក្នុង និងក្រៅយន្តហោះ ។ ហេតុនេះ បើអ្នកដំណើរពុំបានពាក់ស្រោមជើង និងស្បែកជើងការពារជើងត្រឹមត្រូវទេនោះ វត្ថុស្រួចផ្សេងៗនឹងមុតជើងអ្នកដំណើរ ហើយធ្វើឱ្យពិបាកបម្លាស់ទី ឬពិបាករត់គេចពីកន្លែងគ្រោះថ្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqlIip9HJl9WSkxZoyluXaq3sO4fqjcaYw_bxH5GjImFaRIFOEUyAHzpzleZtcVWz_W103cDleW5fLCMii7qEn4be-P5OmX8PiInueUntySxFq1YNyjN0E9hTH_VyT0U1YPKYEqCNgXsfcFX_MbQ4mANwL0VqoJW2ULZDOqdz14jsvptIF_nQr12Xtzu7v/s600/image_2024-10-12_16-09-11%20(2).png

អ្នកដំណើរអាចស្រមៃថា បើពាក់ស្បែកជើងផ្ទាត់រត់គេចពីកន្លែងគ្រោះថ្នាក់នៅលើផ្លូវដែលសម្បូរដោយកំទេចកញ្ចក់, ភ្លើងឆេះ និងលោហៈស្រួចៗ គឺវាដូចគ្នានឹងភាពយន្តសង្គ្រាមដែរ ប៉ុន្តែស្ថានការណ៍ជាក់ស្តែង គឺលំបាកជាងនេះទៅទៀត ។ គ្មានអ្នកណាចង់ជួបហេតុការណ៍បែបនេះទេ ប៉ុន្តែបើវាកើតឡើងនៅថ្ងៃណាមួយ គឺយើងពុំចង់ឱ្យស្ថានការណ៍កាន់តែអាក្រក់ដោយសារការពាក់ស្បែកជើងមិនត្រឹមត្រូវ ។

ការលើកឡើងរបស់បុគ្គលិកអាកាសចរណ៍ គឺស្របគ្នានឹងការលើកឡើងរបស់លោកស្រី Christine Negroni អ្នកជំនាញផ្នែកគ្រោះមហន្តរាយលើអាកាសដែរ ដោយលោកស្រីនិយាយថា អ្នកដំណើរគួរតែពាក់ស្បែកជើងឡើងយន្តហោះ និងពាក់ពេលយន្តហោះចុះឱ្យបានត្រឹមត្រូវ បើទោះក្រុមហ៊ុនអាកាសចរណ៍នានាពុំបានហាមឃាត់ក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0TY7alR10vWdrF1O6hqXuKywGDwkFCePoLQ3drxW2JRF5s5wxUZs1ajIkT-CKtI-aPvHAxFz206-tSDBwNLheeqDT7gMvoG3o77Yissqe30rTMX4QV2Fy6uOBJLaVM43xrJ5jAcMITl21xrBoe6f8Z2jB36r_Sny74u1iiY5WYQf2C3f5APwjXyFnKvCD/s2991/image_2024-10-12_16-09-11%20(3).png

លោកស្រី Christine និយាយថា ៖ «បើអ្នកដំណើរត្រូវរត់គេចពីយន្តហោះ ហើយនៅលើផ្លូវដើរអាចក្តៅខ្លាំង, ត្រជាក់ខ្លាំង, មានប្រេងឥន្ធនៈ និងមានគំនរភ្លើង គឺខ្ញុំជឿថា អ្នកដំណើរនឹងពុំចង់មុតជើង ឬមានរបួសស្នាមជើងទេ» ។

ហេតុនេះ បើលោកអ្នកធ្វើដំណើរកម្សាន្តផ្លូវឆ្ងាយ ឬធ្វើដំណើរឆ្លងប្រទេសដោយការជិះយន្តហោះរាប់ម៉ោង លោកអ្នកគួរតែពាក់ស្បែកជើងឱ្យត្រឹមត្រូវដើម្បីអាចការពារជើងពេលមានហេតុការណ៍អាក្រក់កើតឡើង ៕

ជីវិតស្រស់បំព្រង ដោយអនុវត្តទម្លាប់ល្អ ៧ យ៉ាងនេះ!

0

តិចថ្ងៃច័ន្ទ តិចថ្ងៃអាទិត្យ ពីមួយថ្ងៃទៅមួយថ្ងៃហត់អើយហត់ ធុញដល់ហើយ មោះមកបង្កើតទម្លាប់ល្អ ៧ យ៉ាងជាមួយ Admin ទាំងអស់គ្នា ធានាថាជារៀងរាល់ព្រឹកលោកអ្នកនឹងទទួលបានអារម្មណ៍ស្រស់ស្រាយ សុខភាពល្អ រាងកាយមាំមួន ខួរក្បាលស្រឡះ ថែមទាំងមានសម្រស់ស្រស់ស្អាតទៀតផង។ ដូច្នេះតោះមកចាប់ផ្ដើមថ្ងៃថ្មីជាមួយ Admin ទាំងអស់គ្នា៖

១.ក្រោកមុនម៉ោង ៧ ព្រឹក៖ ការក្រោកមុនម៉ោង ៧ ព្រឹកជារៀងរាល់ថ្ងៃ ជួយឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លា កម្លាំងពេញលេញ និងអាចរៀបចំផែនការណាមួយដែលត្រូវធ្វើពេញមួយថ្ងៃបានយ៉ាងល្អ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieZEYqHFS90L2uTfKMxVg1emJNqJvg0D0-pF3qKjtdQSEYu0mKYMU5W5CPx83V1wtI0FkXIIPjkjno1syut7KXO83jmzYCl1NXbXLD-UZJ5SRpsQdUqlUl3oHcJ95FTHkG6aLixHe0D238GMO_uCnjlrZbBqAY52TyyYQeH_oDMx3MCBWnarBQ3SOotVK6/s1044/image_2024-10-12_16-04-23.png

    ២.ផឹកទឹក៖ ការផឹកទឹកមួយកែវភ្លាមៗនៅពេលក្រោកពីគេងជារៀងរាល់ព្រឹក នឹងជួយឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកដំណើរការបានល្អ ការពាររាងកាយពីការខ្សោះជាតិទឹក ក៏ដូចជាបំពេញតម្រូវការរបស់រាងកាយ និងជួយឱ្យការបន្ទោរបង់មានប្រសិទ្ធភាពពេញលេញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimebfP0U-bf4GIN-B2Fd41ty1ccjo24Rmo_qpjS2Otc1KfYdOY5JVUSilDwxCN6QfwhE7E90TbCnTf6JhiB-R3dJNuIMIp_ZDcpg5bMS2Kc6nJ432bKOm6_uUUfIqjZyxgh-_QftX_mxYwhyEQ7sTHoqQWUZOWr-OnCIvOF2ZCt29hP2lWpbTiVnLRrNhV/s1600/image_2024-10-12_16-04-23%20(2).png

    ៣.ស្រូបយកពន្លឺព្រះអាទិត្យនៅពេលព្រឹក៖ ការប៉ះនឹងពន្លឺព្រះអាទិត្យនៅពេលព្រឹកជារៀងរាល់ថ្ងៃ អាចជួយឱ្យសុខភាពរាងកាយកាន់តែប្រសើរឡើង ក៏ដូចជាជួយក្នុងការសម្រកទម្ងន់បានយ៉ាងល្អផងដែរ ព្រោះពន្លឺថ្ងៃពេលព្រឹកជួយឱ្យរាងកាយសំយោគវីតាមីន D ដែលជាវីតាមីនចាំបាច់បំផុតសម្រាប់រាងកាយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL-guFx3R55YS33FWS7nNwZWl-_zlzu3T_BkyyiyZV_HZnrfhAuiYmVAk1qxWS1C3PctQ3R82yYtY1QzHZ2t413a1lY8Rm4_25vq4j8QMiOdp_FIAwi8qOrEBfKqQwkofisIqsgLNxwzo3D_NnMjw7CyI69hHo8LMWmOd62a_WvoREfbxy9gwFDd1hLmz7/s2560/image_2024-10-12_16-04-23%20(3).png

    ៤.ធ្វើលំហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណស្រាលៗដូចជា យូហ្គា ការដើរ ឬរត់តិចៗ នៅពេលព្រឹកជារៀងរាល់ថ្ងៃ នឹងជួយសម្រួលដល់ប្រព័ន្ធឈាម បង្កើនការរំលាយអាហារ ក៏ដូចជាជំរុញឱ្យរាងកាយដុតបំផ្លាញជាតិខ្លាញ់បានយ៉ាងល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilaWRHhDQtGssBUJFLmoEjOePJbjN83HVsTKEg430aTcDtKi33P7WMpXlaa4cuZcDQjEAi788ZeNGhGlDK3ZtiGYS-Swh4Qqkv-x15YRzqeCse_dAtON8Dk-3czKjoAM1losQuu52dPtQA0JlRRDjp8pJB3PzS2ezhpHafnJjYm-WcFxiBb_jJsXXdOrux/s1000/image_2024-10-12_16-04-25.png

    ៥.ធ្វើអាហារពេលព្រឹកដោយខ្លួនឯង៖ ការធ្វើអាហារពេលព្រឹកដោយខ្លួនឯងជារៀងរាល់ថ្ងៃ នឹងជួយផ្តល់ឱកាសល្អក្នុងការជ្រើសរើសអាហារដែលខ្លួនចង់ញ៉ាំ ក៏ដូចជាជ្រើសរើសអាហារដែលមានប្រូតេអ៊ីនខ្ពស់ ដែលជួយបង្កើនការរំលាយអាហារ និងជួយឱ្យរាងកាយដុតកាឡូរីពេញមួយថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1zUla81MWGDZgmk2jD1yO77vSOfAtUXpPeMjRm2YgtpZ0VOC0nnnlqkafkeSJpYS4_b-cgbYyok3S5gADUoCpf1pcTjHFGkC09ufITWihvg6UPv2IRGeI6kURcyKjM1JT8ULkcM3yNq87cMpapzDJIAsx1DUtpWvkOfoBIUsftE1ZtEYovv5aYbzeTqpZ/s2121/image_2024-10-12_16-04-25%20(2).png

    ៦.ផ្ដោតអារម្មណ៍លើអ្វីដែលយើងត្រូវធ្វើនៅថ្ងៃនេះ៖ ថ្ងៃនេះតើអ្នកមានអ្វីខ្លះដែលត្រូវធ្វើចូរផ្ដោតអារម្មណ៍លើវាតែមួយមុខបានហើយ កុំគិតច្របូកច្របល់ពេក បើមានរឿងច្រើនចូរអ្នកបែកចែកឱ្យដាច់ទៅថ្ងៃនីមួយៗ ហើយធ្វើវាតាមដំណើរ នៅពេលដែលអ្នកបានធ្វើអ្វីមួយរួចរាល់ អ្នកនឹងមានអារម្មណ៍ថាអ្នកជាមនុស្សសកម្មហើយមានស្មារតីនិងកម្លាំងបន្តធ្វើរឿងផ្សេងៗនៅថ្ងៃស្អែកទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHyLTWdk9KrDc5yO2V_zOzJVDfRJTPZyVEp6IWGMEnudE7PtL6_B1A0GWfCK4aitVm1JySBIfh-cq7brqxU30201EsOMG0FNsPgxwCSLpb444-FVLgD8nLni9os3lKbZQkTw6jWPYsU6ILJHaJmnctZGMqAkDFwAEt9qIimd3DRprVoZnForlOH8RetXA6/s2048/image_2024-10-12_16-04-27.png

    ៧.ស្តាប់តន្ត្រី៖ អ្នកប្រហែលជាចង់ឱ្យថ្ងៃថ្មីរបស់អ្នកពោរពេញទៅដោយភាពស្រស់ស្រាយ ដូច្នេះហើយចម្រៀងដែលអ្នកចូលចិត្តអាចជួយបន្តូរអារម្មណ៍អ្នកនៅពេលព្រឹកបាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOYiZt0PSsH34u1-7Iqec7iHt4YD1Yp1odgDrDOkszgTuTw2Kzs1FE9xxCfG2LJY7AgTTxMXgyry4Uoz7NhjtisRFyiSktpnKgdJkK9aY6j25l60HfzGyS9_vbv-IqYXA-eZZxEs4j8f7vr6AgBVrRMLJFOq3eqGlmYwlHmDyZDRhR80Z19wpcz4BV8y8F/s2061/image_2024-10-12_16-04-28.png

ប្រទេសជាច្រើននៅអឺរ៉ុបកំពុងប្រឈមនឹងវិបត្តិអត្រាកំណើតទាបខុសធម្មតា

0

ថ្មីៗនេះប្រទេសជាច្រើននៅអឺរ៉ុបដូចជា អ៊ីតាលី អាល្លឺម៉ង់ និងបារាំងបានកត់ត្រាចំនួនទារកទើបនឹងកើតទាបបំផុតចាប់តាំងពីឆ្នាំ ១៩៦០ មកដែលអត្រាកំណើតនេះបានធ្លាក់ចុះខ្លាំងទៅៗ បង្កឱ្យមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងសង្គមជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuZxBzwSZ1jRjSlxiLKT77EuRTb62mh1Z9zCQWgW5LofiVTV7fP56yLoTvxmxID4AxOo4JImno4bWbiOktlxRcj6YzwDGjI0FHg0YvEifYSnZkC74eH4WrpB0g6UCUQIss7HYniII3tu4u1_RENq5oXqF4YzyWomDhChEb4OWPjmt_Epuwy0CC6uNlH-ik/s2736/image_2024-10-12_15-56-25%20(2).png
យោងតាមទិន្នន័យរបស់សហភាពអឺរ៉ុបដែលចេញផ្សាយនៅដើមឆ្នាំ ២០២៤ បានឱ្យដឹងថា ចំនួនកំណើតនៅសហភាពអឺរ៉ុប (EU) នាពេលបច្ចុប្បន្ននេះបានឈានដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ១៩៦០ មកដោយមានទារកចំនួន ៣.៨៨ លាននាក់ប៉ុណ្ណោះនឹងកើតនៅតំបន់នេះក្នុងឆ្នាំ ២០២៤ ដែលនេះគឺជាលើកទីមួយហើយដែលចំនួនបានធ្លាក់ចុះក្រោម ៤ លាននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzljSq_oWsvYPvGp5xrHVqnnLcJGSUmB29cfGdGlMT69LQBfU1oYPUaUK84wKyeumRuZWKQsyVeTFwTPw8nP4jsneN6wNqOZPLIwp4fGU3EVi4l7s9PPdN8wyUZxz332UMC0lFkTHYmlm2_aZKUHfAw1fMfTVVsGYp9B9fgdcOZ7OXpm1o7bOeFtL5pWtq/s1200/image_2024-10-12_15-56-25.png

ដូច្នេះបច្ចុប្បន្នទ្វីបអឺរ៉ុបគឺកំពុងប្រឈមនឹងវិបត្តិអត្រាកំណើតទាបខុសធម្មតា ដែលនឹងបង្កឱ្យមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងសង្គមជាច្រើន។ មូលហេតុគឺដោយសារការផ្លាស់ប្តូរទំនាក់ទំនងរវាងភេទទាំងពីរ មានន័យថា ស្ត្រីដែលមានការអប់រំខ្ពស់កម្រនឹងចង់បានគូរស្រករណាស់ លើសពីនេះពួកគេក៏គ្មានអារម្មណ៍ចង់មានកូនអីទៀតដែរ។ ពិភពលោកជឿនលឿន អ្វីៗកាន់តែផ្លាស់ប្តូរ មនុស្សគ្រប់គ្នាភាគច្រើនលែងចង់មានកូន ហើយអ្នកខ្លះក៏ចូលចិត្តរស់នៅម្នាក់ឯង ដែលនេះបានបង្កឱ្យរដ្ឋាភិបាលទាំងអាស៊ី និងអឺរ៉ុបកំពុងជួបប្រទះនឹងការលំបាកក្នុងការដោះស្រាយបញ្ហានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtNqH_2s5pXtkNdFwmDoMVu6FMZyt3fdYBlWaOJulEzTXXaV3AOH71DoHhfx9No08P6s7kMrsvqdGXPQuQaUjBVdV3j2mqD4JkFfYrKWhdWdTdYnvoU5dbF4g_JxjvRNxJaVfnZ6YBqJdaR4ZYw0wW0_UQi2ZpdvZQttZZAkwqkz9Ldf51YRYRkYfJJ6s7/s1200/image_2024-10-12_15-56-27.png

ជាក់ស្តែងដូចប្រទេសអ៊ីតាលីអ៊ីចឹង គឺមានអត្រាកំណើតទាបបំផុតជាយូរមកហើយ ដោយសារភាពចាស់នៃចំនួនប្រជាជនកំពុងកើតឡើងយ៉ាងឆាប់រហ័សជាងប្រទេសសមាជិកដទៃទៀត។ ជាមធ្យម ចំនួនកុមារដែលកើតបានថយចុះពី ១.២៤ លាននាក់ក្នុងឆ្នាំ ២០២២ មកត្រឹម ១.២០ លាននាក់ក្នុងឆ្នាំ ២០២៣។ អ្នកជំនាញនិយាយថា ប្រសិនបើវិបត្តិប្រជាជននៅតែបន្តកើតមាន ប្រជាជនអ៊ីតាលីចំនួន ៥៩ លាននាក់អាចធ្លាក់ចុះជិតមួយលាននាក់នៅឆ្នាំ ២០៣០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1cGQa1Zlj8tD8MWQRgkGUOYHxMeijNq-mZDteS2aRoBZyJ76WJtertaDqVe0i-VIhYaVTrhrzQFIaL_fCT00RNyDLrkkdZaUrqLgIEInIyOhl9nhMRP5LrLLhVB_PgFriUvNga6vLwrTVBQHdqWhLOy2Rq9pwWlKf8LOiTyHPtiN-fM5kE78dYbE7XqgV/s1400/image_2024-10-12_15-56-28.png

រីឯនៅប្រទេសអាល្លឺម៉ង់វិញ អត្រាកំណើតបានធ្លាក់ចុះពី ១.៥៧ លាននាក់ក្នុងឆ្នាំ ២០២១ មកនៅត្រឹម ១.៣៦ លាននាក់ក្នុងឆ្នាំ ២០២៣។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា វិបត្តិជាបន្តបន្ទាប់ដូចជា Covid-19 សង្គ្រាមនៅអ៊ុយក្រែន អតិផរណា និងការប្រែប្រួលអាកាសធាតុ គឺជាមូលហេតុនៃការធ្លាក់ចុះអត្រាកំណើតក្នុងប្រទេសអាល្លឺម៉ង់។ ចំណែកឯប្រទេសបារាំងវិញក៏បានជួបប្រទះនឹងវិបត្តិអត្រាកំណើតទាបផងដែរ។ ទោះជាយ៉ាងណាប្រទេសទាំងនេះបច្ចុប្បន្នបានកំពុងខិតខំលើកទឹកចិត្តប្រជាពលរដ្ឋឱ្យមានគូ និងមានកូនដោយការផ្តល់ប្រាក់ឧបត្ថម ក៏ដូចជាផ្តល់ការថែទាំកុមារកាន់តែច្រើន រួមទាំងការកាត់បន្ថយពន្ធ និងការឈប់សម្រាក ដោយរំពឹងថាអ្វីៗនឹងល្អដូចមុន៕

Tesla បង្ហាញរថយន្ត Cybercap បើកបរស្វ័យប្រវត្តិ គ្មានចង្កូត និងគ្មានឈ្នាន់ជាន់ហ្វ្រាំង

0

សហរដ្ឋអាមេរិក ៖ ក្រោយពីការពន្យារពេលជាច្រើនលើករួចមក នៅទីបំផុត លោក Elon Musk នាយកក្រុមហ៊ុន Tesla បានបង្ហាញគំរូរថយន្ត «Tesla Cybercab» ឬ «Robotaxi» ដែលអាចបើកបរដោយស្វ័យប្រវត្តិ, គ្មានចង្កូត និងគ្មានឈ្នាន់សម្រាប់ជាន់ហ្វ្រាំង ចំនួនជាង២០គ្រឿងជាផ្លូវការ ។ រថយន្តនេះត្រូវបានបង្ហាញក្នុងកម្មវិធីឈ្មោះ «We, Robot» នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMpAXMqz4YyavdUsjYliYB144Wb6BMBazzmubKdW8dUGkYPJI-6-zljvoMFH81aWCs-XN7QxFvzhl8OmgAlg9HzLs52sIP4HBJj0K9uMfLbAqDNTOSN00ySF0GAmGOcYq3PMwzNPzN-7PM1rCgzcnAbdwCh4aINNPENsa96E3Odhrty88iDJvyH23DxzJ4/s980/image_2024-10-12_15-50-45%20(2).png

កន្លងមក ក្រុមហ៊ុន Tesla បានផលិតរថយន្ត Robotaxi បើកបរដោយស្វ័យប្រវត្តិសម្រាប់ដឹកជញ្ជូនអ្នកដំណើរ ដោយពុំចាំបាច់មានអ្នកបើកបរ, គ្មានចង្កូត និងគ្មានឈ្នាន់សម្រាប់ជាន់ហ្វ្រាំង ព្រមទាំងរចនាទ្វារអាចបើកទៅផ្នែកខាងលើបាន ។ ក្រោយមក ក្រុមហ៊ុនក៏ប្រែក្លាយវាជារថយន្ត Tesla Cybercab នាពេលបច្ចុប្បន្ន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbz1Wwm0VULH5ljwBdFm_urkkEAaCBoYIqHL3Jv8SBzAZ8ni3csE3WxjK_AXb5ZyuKJd9K5Cmq5lqOR_RdDnlQGzgr7b1rmNzDngkiFL6BVBtMfFOHOo2BMnv_uqiyFzOG9MhaCz7DskH537wsK2T_oFUPE5Plya2l0rFlzEPtBmlaIgAyAczsyPcr8a1x/s700/image_2024-10-12_15-50-45%20(3).png

លោក Elon Musk បានបង្ហាញពីប្រសិទ្ធភាពនៃការបើកបររបស់រថយន្ត Tesla Cybercab ប៉ុន្តែលោកពុំបានលើកឡើងពីការប្រើប្រាស់ប្រព័ន្ធបើកបរស្វ័យប្រវត្តិក្នុងរថយន្ត Tesla គឺប្រព័ន្ធ FSD ទេ ពីព្រោះប្រព័ន្ធនេះតម្រូវឱ្យមានអ្នកបើកបរអង្គុយក្នុងរថយន្តជានិច្ច ។ រីឯការសាកថ្មរថយន្តវិញ លោកនិយាយថា វាជាការសាកថ្មគ្មានខ្សែ (ឬ Inductive Charging) គឺពុំចាំបាច់បាច់ដោតខ្សែដូចមុនទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhECTVp3ZQNJuIXCMKpL_O3oPVVxIyUcidHZqEgoJ-fuUss33I5WcQoNAqJZITr5sYrslfa6ErRwH3NQHIqjPFlZs_VShCKomxxEga4f84lgc5cAkIsguwcdm9Ahsbbm3xn2ZVkkU4mPXwkCrZKe8onyOTyL7pvFvlcJ9U5C2urgmInG2MRAKgL0HCufF6i/s700/image_2024-10-12_15-50-45%20(4).png

ក្រៅពីនេះ លោក Elon Musk បាននិយាយពីការប្រើប្រាស់រថយន្ត Tesla Cybercab ថា ប្រព័ន្ធ AI នឹងជួយដល់ការបើកបររថយន្តនៅតាមផ្លូវដែលមានលក្ខណៈខុសៗគ្នា ហើយវាមានសុវត្ថិភាពជាងមុន ។ លោកបញ្ជាក់ថា វាមានសុវត្ថិភាពជាមនុស្សបើក ចាប់ពី១០ដង ទៅ២០ដងឯណោះ រីឯការចំណាយក្នុងការធ្វើដំណើរវិញមានតម្លៃថោកខ្លាំងណាស់ គឺស្មើនឹងការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7aV-15X8au-uJgRoAGFDFcmE0vKH53g7lTSjUYPi0qnUU3SWRgzDyX09c3lsbNmtHKb9j81y5cq9ZX1_WyPmv__gtiWIb_YZfwmU8pZioWUGfM6a9JwJ-cUFiKAQ4ToUJp_agS-YxKInzYRhn4PTaNTqeWWgRPFs-hcgU_rT7PDcLUNSB4t87HWqLNdXz/s875/image_2024-10-12_15-50-45%20(5).png

លើសពីនេះ មនុស្សគ្រប់រូបអាចធ្វើជាម្ចាស់រថយន្ត Tesla Cybercab បាន ដោយក្រុមហ៊ុននឹងលក់រថយន្ត១គ្រឿង ក្នុងតម្លៃត្រឹមតែ៣ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ ។ លោករំពឹងថា នឹងចាប់ផ្តើមផលិតរថយន្តប្រភេទនេះ ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០២៧ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaQP8weE9JGvpbx3PqcI2KW9N4iqR3NDMXOPgTE3MhIJuCepjTPxvtZD0R4O4kDvrP-tfZ1EHXbfNsX6wlt7lKs18Cbi2Ra6VzKhVbIt0b7yxQp8W4pLBbED59omr0yA-5d4SgaignxHDs2kx2hXVgpBVFIuPMaLwpU2hkgz9GJmLnWEiDDPIZ_py28GfE/s640/image_2024-10-12_15-50-45.png

ការលេចរូបរាងរថយន្ត Tesla Cybercab បង្ហាញថា លោក Elon Musk បានចាប់អារម្មណ៍លើអាជីវកម្មផ្សេងទៀតក្រៅពីរថយន្តអគ្គិសនី ជាពិសេស លោកចាប់អារម្មណ៍មនុស្សយន្ត និងបច្ចេកវិទ្យា AI ។ ហេតុនេះ រថយន្ត Tesla Cybercab គ្រាន់តែជាចំណុចចាប់ផ្តើមមួយដែលពុំអាចសន្និដ្ឋានបានថា តើនឹងទទួលបានជោគជ័យដែរឬអត់?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy8TKJQxWNkpuu5kR2sGI4tSTvnEZ424muEXlb66bJe-WYrUevMi4yZTrQ430yuvPewdm9W6Jc4oyCcniziopoknOzO1KZsNCYTXkjjQESn_lhc-rOhUuZlEDk85g4qbnZ6cNx_EpCYKh6-HUAHTJ14HRFKeTh71Eciq-OwtCQp_J2KqxVm7WsBDYGRlkK/s700/image_2024-10-12_15-50-46.png

កន្លងមក ក្រុមហ៊ុនអាមេរិកឈ្មោះ Waymo និង Cruise បានសាកល្បងរថយន្តបើកបរដោយស្វ័យប្រវត្តិនៅតាមផ្លូវ ព្រមទាំងសាកល្បងរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិផងដែរ ប៉ុន្តែមានបញ្ហាផ្សេងៗកើតឡើង ។ ហេតុនេះ យើងនឹងរង់ចាំមើលថា តើរថយន្ត Tesla Cybercab នឹងមានបញ្ហាអ្វីខ្លះពេលអតិថិជនប្រើប្រាស់តាមផ្លូវជាក់ស្តែង ៕

ក្រុមគ្រួសារ Diddy ទៅគាំទ្រផ្តល់កម្លាំងចិត្តលោកនៅសវនាការ

0

យោងតាមសារព័ត៌មាន New York Post អ្នកស្រី Janice អាយុ៨៤ឆ្នាំជាម្តាយរបស់ Diddy និងកូនបង្កើតរបស់លោកទាំង៥នាក់បានធ្វើដំណើរពីរដ្ឋ Florida ទៅកាន់តុលាការសហព័ន្ធនៅ Manhattan County ។ Quincy Brown ដែលត្រូវបាន Diddy យកទៅចិញ្ចឹម ក៏បានចូលរួមផងដែរ។ ប្រភពស្និទ្ធនឹងគ្រួសាររបស់ Diddy បាននិយាយថា កូនៗសប្បាយចិត្តក្នុងការចិញ្ចឹមរបស់ឪពុក។ មនុស្សម្នាក់នេះបានបន្ថែមថា៖ «គ្រួសារទាំងមូលរួបរួមគ្នា ហើយលោករីករាយដែលបានឃើញពួកគេនៅទីនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvyHnob2zn9Ixaau_RPxpLGNTBe96Umq1ctYXwi5GXFRhid0YU7g79uAkKTDnd-W1SE4BWtOK7xkE7dYkDm4pN0fc_Hd0ttyB07lR6ZCA7b58RQxskFh0yyIBPaGJ-kZWEMGoaEDeB7DwhMNEZhWkVElxJXtEzRxEy9ymzxmAO3SpyU1NQ2lyWQSGxRMiX/s549/image_2024-10-12_15-27-10.png

កាសែត New York Post បានធ្វើអត្ថាធិប្បាយថា Diddy មើលទៅមានផាសុកភាពក្នុងការកាត់ក្តី ហើយបានបង្ហាញពីក្តីស្រលាញ់របស់ខ្លួនចំពោះសមាជិកម្តងហើយម្តងទៀត។ លោកញញឹមហើយងក់ក្បាលទៅកូនប្រុសរបស់ខ្លួននៅក្នុងបន្ទប់សវនាការ ដោយឱបមេធាវីការពារក្តី។ តារារ៉េបរូបនេះក៏បានថើបម្តាយហើយនិយាយដដែលៗថា «ស្រលាញ់អ្នកម៉ាក់» មុនពេលត្រូវគេចាប់ខ្លួនយកទៅគុកវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8JpzLhqOjoCTQLbPr7qa7eED3JdiFduAIr2yRauIzIPoE9KKY5_jAMlUrqBo5vUxQOt9ESdX-fm7mnKx5H5lkRZnf2p3NxcMyOEo4rJdmaffxYZUOW9ak-Vnq7YzQYT-aJ6RCwDo53lNEUEh23N_EcfPEnWhjSdabu0yRBa4gNCEcswWA6VDdn2q9vL1C/s1024/image_2024-10-12_15-27-10%20(2).png
ប្រភពដដែលបាននិយាយថា សវនាការមានរយៈពេល ៤៥ នាទី។ បច្ចុប្បន្ន Diddy ប្រឈមមុខនឹងការចោទប្រកាន់ចំនួនបី៖ ការជួញដូរផ្លូវភេទ ការប៉ុនប៉ងជំរិត និងដឹកជញ្ជូនមនុស្សឱ្យចូលរួមក្នុងសកម្មភាពពេស្យាចារ។ រហូតមកដល់ពេលនេះ មនុស្សជាង ១០០នាក់បានដាក់ពាក្យបណ្តឹងចោទប្រកាន់លោកពីបទរំលោភផ្លូវភេទ រួមទាំងជនរងគ្រោះ ២៥នាក់នៃការរំលោភលើវ័យជំទង់។ យោងតាមការចោទប្រកាន់ អាកប្បកិរិយារបស់ចុងចោទបានធ្វើឡើងក្នុងទម្រង់ជា Freak Offs តាំងពីឆ្នាំ ២០០៩ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ6_Xu0u2_yeS7_q2MSx3Asnc8B4YSqFT2e2l1KIuUuVAglXr7ArZ7co4K4Oyf4UO30yqXutC_JbYLRyNvzoRhtJx_jxlejZX_3d1AzxNNPsc_KotURtwqNTzd2lDheSQQ8WDMuEdD-cDe58wnf9dAXUzfBWgDZdQXYAxnHWoOHKLUH-2Ht71aKBOv7Gmp/s1500/image_2024-10-12_15-27-10%20(3).png

នៅឯការកាត់ក្តី ព្រះរាជអាជ្ញា Emily Johnson បាននិយាយថា ការិយាល័យរបស់នាងអាចបង្ហាញការចោទប្រកាន់បន្ថែមប្រឆាំងនឹង Diddy ដោយសង្កត់ធ្ងន់ថា «ការស៊ើបអង្កេតមិនទាន់ចប់ទេ»។ នាងបានប្រកាសថាអាជ្ញាធរ កំពុងបង្វែរភស្តុតាងទៅក្រុមច្បាប់របស់ Diddy ដោយបន្ថែមថាកងកម្លាំងសន្តិសុខបានរឹបអូស «ឧបករណ៍អេឡិចត្រូនិក» ចំនួន ៩៦ ក្នុងអំឡុងពេលវាយឆ្មក់លើផ្ទះរបស់តារារ៉េបរូបនេះនៅទីក្រុង Los Angeles និង Miami ក្នុងខែមីនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv_af0UdRaikkHDoOLueXn3hNp-iLBoi6OEXNpKYRhlLciZDuIGqa5ROgyIUldGO9eIAJC6BaJ8qj6PKeZLqfAeJBIGlnDgTZ8OkemhAoIUNvZNfXddWGYceMrElCABVxZfpXk3u1zi-YR14mp1EpGD7NUu118T-Bk44NiN0RbkctK_oKstMxYcInnBl9R/s1500/image_2024-10-12_15-27-11.png

លោកស្រី Emily ក៏បានរិះគន់សំណើរបស់ក្រុមរបស់លោក Diddy សម្រាប់ដីការបស់តុលាការ ដែលហាមប្រាមព្រះរាជអាជ្ញា និងភ្នាក់ងារសហព័ន្ធមិនឱ្យបង្ហាញព័ត៌មានករណីទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងឯកសារតុលាការដែលបានដាក់នៅថ្ងៃទី៩ ខែតុលា។ ដូច្នោះហើយ មេធាវីរបស់ Diddy បានចោទប្រកាន់រដ្ឋាភិបាលសហព័ន្ធថាបានបញ្ជូនវីដេអូនៃអ្នករ៉េបវាយមិត្តស្រីរបស់ខ្លួន Cassie នៅក្នុងសាលសណ្ឋាគារមួយក្នុងឆ្នាំ ២០១៦ ។ លោកស្រីបានអត្ថាធិប្បាយថា សំណើនេះគឺជា«មធ្យោបាយសម្រាប់មេធាវីការពារក្ដីដើម្បីបដិសេធនូវភស្តុតាងដែលអាចថ្កោលទោសបាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKAeqjrrZIjfMA0IKYmbmfJVTTHrVWLnj6lPlxWvMLFZHlMhtre5F4MKIYV6Tp1WXGGLH_yw63vQGPyx98OWXgai8xv9wh7jae9IKsKdyXFIoTOqgo3lQkSjkDSLHfzjQi6CwsIMl-60S_ouCy72C5BX3rpz9Y5tdG2azQjuhOXUClSmBWcIXBw2rTFnDP/s1200/image_2024-10-12_15-27-14.png

យ៉ាងណាក៏ដោយ ព្រះរាជអាជ្ញាបានយល់ព្រមនឹងស្នើដីកាមិនបញ្ចេញឈ្មោះតាមលក្ខខណ្ឌដែលភាគីរបស់ Diddy ក៏បានអនុវត្តដែរ។ លោកស្រី Emily បានពន្យល់ថា មេធាវីម្នាក់ក្នុងចំណោមមេធាវីរបស់ Diddy គឺលោក Marc Agnifilo មានបទសម្ភាសន៍ «រំខាន» ជាមួយ TMZ នៅ ថ្ងៃទី ១៦ ខែកញ្ញា។ នៅពេលនោះគេបានចោទប្រកាន់រដ្ឋាភិបាលសហព័ន្ធថាបានកំណត់គោលដៅកូនក្តីរបស់ខ្លួនដោយសារតែគាត់ជាជនជាតិស្បែកខ្មៅ។ ព្រះរាជអាជ្ញា Emily បានអត្ថាធិប្បាយថា វាគឺជាទឡ្ហីករណ៍ «គ្មានមូលដ្ឋាន» ដែលស្មើនឹងការចោទប្រកាន់រដ្ឋាភិបាលពីបទ «ចូលរួមក្នុងការកាត់ទោសប្រកាន់ពូជសាសន៍»។ យុត្តិធម៌ ដោយបានស្នើឱ្យភាគីទាំងពីរព្យាយាមដោះស្រាយលក្ខខណ្ឌនៃដីការារាំងរវាងពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilvPqgRKVyauMXMiWzVorkUxBAogdflbmUxqCU2_1whT94ryVmOq3s_aTdFGapY37T7aLx-fb3oxLJLbCV8qkAJ6wtH6SVHrOp6ILY7Asn89vFxIZHvpA5EhcUSBUm9-pxDOC3DHZbh8HjCUFKd1TS10SI9x_IJlzxhL7h0ikcQLKcuFw-NA5Z8JSbQESH/s1920/image_2024-10-12_15-27-12.png
ក្នុងអំឡុងពេលសវនាការផងដែរ ចៅក្រមបានសួរមេធាវី Marc អំពីស្ថានភាពរស់នៅរបស់ Diddy នៅមជ្ឈមណ្ឌលឃុំខ្លួន ជាកន្លែងដែលលោកត្រូវបានរក្សាទុកដាច់ដោយឡែកពីអ្នកទោសផ្សេងទៀត។ មេធាវីនេះបាននិយាយថា ពន្ធនាគារបំពេញតម្រូវការរបស់ Diddy ដោយនិយាយថា ចុងចោទមានស្មារតីល្អ ពេលនៅទីនោះ លើកលែងតែការហូបចុក ព្រោះវាពិបាកក្នុងការសម្របខ្លួនទៅនឹងអាហារ។ ចៅក្រមបានកំណត់សវនាការលើសំណុំរឿង Diddy ប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhah-lrwZhqxpLpb55fqdDW4rsZc8RUrTCTdPCF99cOaZXs2Nny_A6z203HYfJVFI6vtTqtQxsR217Dkw8h4A5s1u3xDEbC7MlKaW0WIL5iXkjzSGAtxb9QaJDPUxe6eyUz9DF9zmRpoJdcd7IS9hskH1aGE9PICeOGMTHAoNe5ERg1IClp_41RTWDg-d_7/s3000/image_2024-10-12_15-28-26.png

តារារ៉េបរូបនេះត្រូវបានចាប់ខ្លួននៅថ្ងៃទី ១៦ ខែកញ្ញា ហើយបានបង្ហាញខ្លួននៅតុលាការនៅថ្ងៃបន្ទាប់។ លោកធ្លាប់បានស្នើឱ្យតុលាការនៅក្រៅឃុំចំនួន ៥០លានដុល្លារ ប៉ុន្តែចៅក្រមបដិសេធ។ បច្ចុប្បន្នលោកបដិសេធរាល់ការចោទប្រកាន់។ ប្រសិនបើត្រូវបានកាត់ទោស «តារារ៉េបរូបនេះ» នឹងទទួលបានទោសមួយជីវិត។ មុនពេលការកាត់ក្តីខែឧសភា ឆ្នាំ ២០២៥ Diddy នឹងបង្ហាញខ្លួននៅក្នុងតុលាការនៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៤ នេះ៕

ដឹងតែកក្រើកហើយ! DJ Wukong ធ្លាប់អង្រួនឆាកតន្រ្តីជាមួយ La Cima Cartel ត្រៀមមកជួបអ្នកគាំទ្រម្តងទៀត

0

DJ Wukong ដែលជា DJ ល្បីល្បាញមួយរូបជាជនជាតិសិង្ហបុរី ធ្លាប់មកអង្រួនឆាកតន្រ្តីយ៉ាងកក្រើកជាមួយក្រុមចម្រៀង La Cima Cartel កាលពីមួយឆ្នាំត្រៀមមកជួបអ្នកគាំទ្រកម្ពុជាឆាប់ៗនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGM4rSV5v8CRMsMB_epAxqrV0mqbpOaEKa7pozahlZpxD7AjLRMeEc1pVcHbjmF2RQfYRMp0eXitCbWB1AAycugpAijjyf0ctf4X7E4BC_pIe3UzVbw6XF0G9Ajp6y4UddZsqmopkip2Iisd1uu8OaAq5Knk_LDrgEN5zLC0D6bIPuK1FLI-HRZToEh5tY/s1280/photo_2024-10-09_15-35-04.jpg

DJ ដ៏ស្រស់សង្ហាទាក់ចិត្តទាក់បេះដូងនារីៗជាច្រើនប្រទេសរូបនេះបានសាងភាពលេចធ្លោគួរឱ្យកត់សម្គាល់នៅប្រទេសកម្ពុជារួមទាំងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ជាច្រើនទៀតនិងបានលេចមុខក្នុងកម្មវិធី Rap Viet រដូវកាលទី៣ នៅប្រទេសវៀតណាមផងដែរ។ លើសពីនេះ DJ Wukong ធ្លាប់បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍មិនតិចនោះទេពេលមកសម្តែងនៅប្រទេសកម្ពុជាប៉ះជាមួយក្រុមចម្រៀងដ៏ល្បីល្បាញ La Cima Cartel កាលពីមួយឆ្នាំមុន ក្នុងព្រឹត្តិការណ៍មួយ។ ចំណាប់អារម្មណ៍ចុងក្រោយនេះគឺ DJ Wukong កាន់តែទាញប្រជាប្រិយភាពទ្វេដងអំឡុងពេលលោកបានសម្តែងនិងបានគ្រវីទង់ជាតិកម្ពុជាហើយវីដេអូដែលលោកបានបង្ហោះនោះមានអ្នកទស្សនារាប់លានដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnyVqFBO1DMv9FhAIu8rlM49MgptI7idq7G79IJlcXPgLQzeZ5kLK9i4hZfmeHQxr5CV5SQRGX2XyooRn9NxSzcGen-k1qdnMeH7tIKFXUjTkX0JNDUSuz3yQrdyfeHu_RFKZNapSjqjmmuF0vMCZI2xZChdgQ0hnJbPX7bT2H1dcT1O-lfouoWXrVmnY9/s990/image_2024-10-12_15-22-02%20(2).png

ក្រោយពីឃ្លាតអ្នកគាំទ្រមួយរយៈពេលនេះ DJ Wukong ត្រៀមមកជួបអ្នកគាំទ្រកម្ពុជាឆាប់ៗនេះផ្តល់នូវភាពសប្បាយរីករាយក្នុងកម្មវិធី Afterlife: Into Wonderland នៅថ្ងៃ Halloween ធំជាងគេនៅប្រទេសកម្ពុជាក្រោមការសហការរវាងក្រុមហ៊ុន Khmer Beverages និង EDM Cambodia។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmbJOo-G4ovnyT_xym1WHtpQ60A6DN-COiwwqOUfA0hxo0Fi3y8u01l5XrBIYiGqlTACPPvQy1AgnxQsbQbcO-GyPLfH8X67DTOSIBRjudUPGMu1G279adNyZBUdHfO58C_96C9noH2Hk2AyY1krTrzvqenfPtoZtKwaJ5hY4oD8YWtR9wVCIV8k1AY5SN/s1280/photo_2024-10-09_15-35-05%20(2).jpg

កម្មវិធីខាងលើនេះទស្សនិកជនអាចទិញសំបុត្រចូលរួមទស្សនាបានដែលមានតម្លៃចាប់១០ ដុល្លារទៅ២០ដុល្លារ។ កម្មវិធីដ៏ធំសម្បើមមាន DJ រូបសង្ហានេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ចាប់ពីម៉ោង៤ល្ងាចរហូតដល់ម៉ោង១១យប់នៅ Hotel Cambodiana ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOd7-du0XlWB9ch2xNat01MxX656lUh7uHaF4bb-Fjr5izoCtc-qy8oIFaRNaNUU1_8J_FMe7OD6sHkOWlIYrTPn9XCgZMPlujCf98mcMWxyewacLIvdM4WKUvYVmpgM7fabaiSsQKp-Rgq8d8DXzsb8b_TvFERdWc0eRHlmSS6rYCTSF_VLFBV0SlZWpF/s1350/image_2024-10-12_15-22-02.png

គួរឱ្យដឹងថា DJ Wukong ជារឿយៗតែងតែមកសម្តែងនៅប្រទេសកម្ពុជាផ្តល់ទាំងស្នាមញញឹមភាពសប្បាយរីករាយជាពិសេសគឺឱ្យតម្លៃមកម្ចាស់ផ្ទះបង្ហាញការស្រលាញ់ប្រកម្ពុជាជានិច្ច។ ចំណែកក្រុមចម្រៀង La Cima Cartel បានសាងប្រជាប្រិយភាពតាមរយៈបទចម្រៀងល្បីៗជាច្រើនហើយបទដែលផ្ទុះខ្លាំងជាងគឺបទ «កម្រ» មានការស្តាប់ជាង៣៧លានដង៕

អ្នករៀបចំ Professional តែដល់ថ្នាក់បវរកញ្ញាត្អូញត្អែរពីអាហារហូបចុក ឯកៅអីជ័រក៏លេចឡើងនៅក្នុងកម្មវិធី

0

ដូចមហាជនជ្រាបមកហើយថាបញ្ហាចម្រូងចម្រាសកម្មវិធី Miss Grand ប្រជាជនកម្ពុជាកើតក្តីខឹងសម្បារយ៉ាងខ្លាំងជាងគេទៅកាន់លោក ណាវ៉ាត់ ស្ថាបនិក MGI បញ្ឈប់ការរៀបចំនៅលើទឹកដីកម្ពុជាពាក់កណ្តាលទីព្រោះថាធ្វើការ Unprofessional ។ ពោលថាម្ចាស់កម្មវិធីរៀបចំនៅកម្ពុជាធ្វើការមិន Professional ប៉ុន្តែអ្នកធ្វើការ Professional វិញដល់ថ្នាក់បវរកញ្ញាម្នាក់ដែលជាកូនកាត់ថៃត្អូញត្អែរពីអាហារហូបចុក ខណៈរូបភាពកៅអីជ័រក៏មាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4-lyEeXdcZ0NUhWF5FGbJ4VJEIBCbCn3hqq5yN2Q5NU0-0_QwXj3vRZxqRrPy84oRILSmRMeGtzF0mT_8TKvqci_k8TxaA38o3ySavBHrOMFrQsSxZaYu6652h9RCf2S5yXt6hdhgNNSIaoHWhiocDe2F3TpYiKbMbkK51ye2KOKCXhuwTw5rqO46thXp/s1440/image_2024-10-12_09-24-00.png

ស្ថានការណ៍មិនទាន់រលត់ទាំងស្រុងនោះទេចំពោះកម្មវិធី MGI ធ្វើមកលើប្រទេសកម្ពុជាបន្សល់នូវបញ្ហារឿងអាស្រូវក្រោមស្នាដៃម្ចាស់កម្មវិធីប្រកួតសម្រស់ជនជាតិថៃ ណាវ៉ាត់ អ៊ីតសារាក្រៃស៊ីល មិនដឹងថាជាចេតនារបស់បុគ្គលនេះឬយ៉ាងណាទោះទេចោទកម្ពុជាជាម្ចាស់ផ្ទះធ្វើការគ្មានវិជ្ជាជីវៈ ប៉ុន្តែបើបែកធ្លាយចំណុចណាមិនល្អពីការរៀបចំរបស់ខ្លួនមិនខុសពីបង្ហាញភាពអាម៉ាស់វិញនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_7LRNSMzzQ9_9xOEMaG88L_EpJYvKcNmdLmKcZHZUZyoJfpeWoi2BMeQxOyfVi-Sz_dB0DAotmTBO64iXrgX-cM75we1jjKTMK8Duea-6ZpaSvvDVXffKwPrCTElsVXVwqcOuE44mXHbwOlsoipd1Euh9_FeRAs_q3zI3bLrT7c2wnogluurFuy_afLZg/s1440/image_2024-10-12_09-24-03.png

កាលពីពេលថ្មីៗនេះបវរកញ្ញាតំណាង ដាណឺម៉ាក ដែលជាកូនកាត់ថៃផង បាននិយាយជាភាសាថៃ ដែលមានន័យថា នាងអត់មានអីញុំាមានតែបាយផាត់កាផៅតែនាងអត់ចេះញុំាណាមួយជិតដល់ពេលផ្លាស់ប្តូរឈុតបន្តទៀត។ ដល់ពេលរូបភាពនេះលេចឡើងអ្នកគាំទ្រកម្ពុជាផ្លែផ្កាឱ្យវិញថា នេះអ្នកធ្វើការបែប Professional ទិញបាយផាត់កាផៅឱ្យបវរកញ្ញាដែលមានតម្លៃខ្ទង់៣ដុល្លារចំណែកឯខាងកម្ពុជាវិញរៀបចំបាយប្រអប់សុទ្ធតែត្រីសាម៉ុន ហើយត្រូវបវរកញ្ញាថៃនាងម៉ាលីន យកទៅផុសសុទ្ធតែហូបមិនឆ្អែត។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8jEAbYZpirN3OQCfseio336SVX1dhOr7ck38HR18Nxpo5R2o7yFu15t87CYcd7AUDHxfeDF_tcTq0usVLZnDkOU4eoFDyPAfAX6c8xiHFzqQHtPuu2Ogu7Yv9nDfw9HqF4ZxpprBGem-cEJRqH-KX5HoVneOpFPIG0gziUhurB_vPHQNPPMgvd0EDyroy/s1440/image_2024-10-12_09-24-08.png

    ចំណុចមួយទៀត រូបភាពបវរកញ្ញាអង្គុយកៅអីជ័រលើទូកដែលលោក ណាវ៉ាត់ ជ្រើសរើសដោយខ្លួនឯងវាធ្វើឱ្យអ្នកគាំទ្របវរកញ្ញាផ្សេងទៀតដែលមិនដឹងរឿងពិតម៉ៃមកខាងកម្ពុជាមិនល្អ ប៉ុន្តែដល់ពេលអ្នកអួតក្តែងៗថាធ្វើការ Professional ផុសលើ Story យកកៅអីជ័រមករៀបចំកម្មវិធីដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGK-Cw7Oj9txAYdgwTEbjU0Sc6rwtg7JPjpeHWgBxYtvbxrnUx0qUy196378qSYvGx-M1-LqOZ5i7e6tQNHQ54U53l3W37en8fT6eQuSye1lBtnb1i2JbvfjwlOOeLujarE398WN3esfZcFaFWM5JDiIcEKuv3l0AqikT7zVIUjSPTKkB-GGb1vxzeBAPv/s677/image_2024-10-12_08-53-17.png

    មិនត្រឹមតែចំណុចប៉ុន្មាននេះនោះទេ សូម្បីតែថ្ងៃកម្មវិធី Grand Voice ដែលបវរកញ្ញាជាង៧០ប្រទេសឡើងច្រៀងគឺនៅក្បែរជណ្តើរ ខាងផ្ទាំងBanner កម្មវិធីមិនអស្ចារ្យជាងកម្ពុជាប៉ុន្មានឡើយ។ ការធ្លាយរូបភាពផ្សេងៗរបស់អ្នកធ្វើការបែប Professional នេះបានធ្វើឱ្យអ្នកមួយចំនួនគិតថាលោក ណាវ៉ាត់ យកលេសពាក្យធ្វើការមិន Professional បញ្ឈប់កម្ពុជាជាម្ចាស់ផ្ទះមុននឹងបវរកញ្ញាមានទស្សនៈកិច្ចទៅកាន់ខេត្តសៀមរាបបង្ហាញពីភាពអស្ចារ្យរបស់ខ្មែរ៕

Jennie ទម្លាក់បទថ្មីពោរពេញទៅដោយភាពរស់រវើករបស់នារី

0

នៅព្រឹកថ្ងៃទី១១ ខែតុលា Jennie សមាជិកក្រុម BLACKPINK បានចេញបទចម្រៀងទោលរបស់នាងមានចំណងជើងថា «Mantra» ជាផ្លូវការ ដែលបង្ហាញពីការត្រឡប់មកវិញរបស់នាងបន្ទាប់ពី៦ ឆ្នាំចាប់តាំងពីការផ្សព្វផ្សាយទោលលើកដំបូងរបស់នាងជាមួយនឹងបទ «SOLO»។ MV «Mantra» ក៏ជាផលិតផលដំបូងគេក្នុងគម្រោងអាល់ប៊ុមរយៈពេលវែងដែលផលិតដោយ Jennie និងក្រុមហ៊ុនរបស់នាងOA។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7EP8x5TU4MxHrb9-QYYfKkHCdoe99GBrxQHaPdDOJqri67yfvxwWKVZm0T7YhcnybJ7AKzQxPaY7dWaM1hBfMnHiwNvNtOITYszniQ-g3JtoGjLd66r5igbybY9nv_YY2zdP1708Cgmu506mcC-O_reiWhVZH1LbwO3BXHXV70EQe5QFtBrHTZgXtPC7_/s2048/image_2024-10-11_15-43-30.png
បទចម្រៀងទោលជាភាសាអង់គ្លេសទាំងស្រុង និងបានចេញផ្សាយនៅអន្តរជាតិ បង្ហាញយ៉ាងច្បាស់ពីគោលដៅរបស់តារាចម្រៀងរ៉េប BLACKPINK ក្នុងការ «ឆ្ពោះទៅកាន់សកលលោក»។ តាមរយៈនោះ Jennie ជឿជាក់លើឋានៈរបស់នាងក្នុងនាមជាតារាលំដាប់ពិភពលោកជាមួយ MV បទ «Mantra»។ ដូចដែលបានរំពឹងទុក MV នេះគឺជាបទចម្រៀងដ៏ទាក់ទាញ ស្វាហាប់ និងទាន់សម័យស្របតាមរចនាប័ទ្មតន្ត្រី និងអត្តសញ្ញាណរបស់ Jennie ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZm3xRpze55zTx63gdfTny91-MJaalP2PmR-teIhDgeNXcHP-qvkrokMtNlrFPNlfju9JuS4naq9rrnx6LjCiHQQQywrh3-NIsKtn8FcJZOenRJqOioMuCeYgV_TFTswzFZDR4l8GqOhk0PyoLrhvWROucjewLxh2vRhyoYs-9Jw6yE05Eci2SS8e4553J/s1920/image_2024-10-11_15-43-36.png
“Mantra” គឺជា “Mantra” ផ្ទាល់ខ្លួនរបស់ Jennie ដែលមានបំណងផ្សព្វផ្សាយសារវិជ្ជមាន អបអរភាពរឹងមាំ និងលើកទឹកចិត្តក្មេងស្រីគ្រប់រូបឱ្យបញ្ចេញពន្លឺដោយទំនុកចិត្តតាមវិធីរបស់ពួកគេ បង្ហាញពីភាពរឹងមាំរបស់មនុស្សស្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfQAPc_6R2ud50yKWZXVFjXcgO2BNRSMR1c63G7IChZ4PSlSge0LhQTVY7HYRtNnVYxuLg7O2a3dUyHo5S597GTaNHrpW0q6LNoii2LtytFtsNCiXV9dx7SvJmqpw4gFfGXu6z_q81nKXmoSreVoGBCFtdXVwh8Qmt2PXQx08WyQQKdtcmD9exkoha0Hi7/s2048/image_2024-10-11_15-43-31.png

ទោះបីជាវាមានរយៈពេលតិចជាង ៣នាទីក៏ដោយ “Mantra” គឺគ្រប់គ្រាន់សម្រាប់ Jennie ដើម្បីបង្ហាញពីភាពខ្លាំងនៃសំឡេងនិងការរ៉េបរបស់នាង។ សរុបមក ទាំងការផលិត និងសមាសភាពនៃរឿង “Mantra” ទុកចន្លោះតិចតួចសម្រាប់ការរិះគន់។ ទោះជាយ៉ាងណាក៏ដោយ ភាពខ្លីរបស់វាអាចទុកឱ្យអ្នកស្តាប់ចង់បានបទភ្លេងដ៏ទាក់ទាញបន្ថែមទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihNAq0YeM6l51jQlwwhOQks5QNE_n4S_4b4RX2AEhuvQwo5jDggLIkm-V2XNh9vYerq_Re9EWWW9J3_oe9qG-VPaGmdZt7up1r6dZfU_BhzbwnjttTedNZH30gixIS5je4cHBiLxty7PVZSINGmTfhE5bn3OOgy6Xfu5uy_UvZLS3uBqJoKvAuNP2Xskk2/s2048/image_2024-10-11_15-43-32.png

បើនិយាយពី MV វិញ Jennie ចេញទាំងអស់ជាមួយនឹងរូបភាពកម្រិតខ្ពស់ដែលស្រដៀងទៅនឹងខ្សែភាពយន្តម៉ូតដ៏ប្រណីត ដែលថតនៅសហរដ្ឋអាម៉េរិកទាំងស្រុង ដូចដែលធ្លាប់និយាយពីមុនមក Jennie បានប្រែក្លាយ MV “Mantra” ទៅជាផ្លូវរត់ផ្ទាល់ខ្លួនជាមួយនឹងរូបរាងដ៏គួរឱ្យភ្ញាក់ផ្អើលចំនួន៥ផ្សេងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfP0pnz7Y1wDsEPTBw3lHGpsUH-_abmlPhiNfWaZuz_ixMyUUFlCPezacOlJ1-TlUqI-ONL9abxe-IFZUJf25Ypd8heGJiQ_dVFkTi5XeIKgKC-55MLHxg_RPKtnb2Bnq31aZA983A87eM5oDQsGhfqw0RwXFAbLCObiD5oUEzG4GV5-9amK8kefm5Irt5/s1920/image_2024-10-11_15-43-34%20(2).png

ស្ទីលរបស់ Jennie ផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នីមួយៗស្រស់ស្រាយ និងរំលេចនូវបុគ្គលិកលក្ខណៈសិល្បៈរបស់នាង។ រាល់ការផ្លាស់ប្តូរសម្លៀកបំពាក់ត្រូវបានអមដោយរថយន្តទំនើបថ្មី ដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹងភាពអស្ចារ្យរបស់តារាពិភពលោកនេះ។ វាត្រូវបានគេដឹងថា Jennie បានសហការជាមួយ Tanu Muino ដែលជាអ្នកដឹកនាំរឿងដែលឈ្នះពានរង្វាន់ Grammy សម្រាប់វីដេអូតន្ត្រីល្អបំផុត នៅក្នុងការត្រឡប់មកវិញនេះ។ លោកក៏នៅពីក្រោយបទ Standing Next to You របស់ Jung Kook សមាជិក BTS ផងដែរ៕

តើការចិញ្ចឹមសត្វឆ្កែ និងឆ្មាដូចគ្នាដែរឬទេ?

0

ការមានសត្វចិញ្ចឹមគឺដូចជាមានសមាជិកថ្មីក្នុងគ្រួសារអ៊ីចឹង ក្រៅពីសេចក្ដីស្រឡាញ់និងចំណងមិត្តភាព រឿងមួយដែលម្ចាស់សត្វចិញ្ចឹមគ្រប់រូបត្រូវយកចិត្តទុកដាក់ជាពិសេសគឺអាហារ។ កាលណាដែលយើងផ្តល់អាហារមិនល្អចំពោះសត្វចិញ្ចឹម វានឹងប៉ះពាល់ដោយផ្ទាល់ដល់សុខភាព និងអាយុជីវិតរបស់សត្វចិញ្ចឹមជាទីស្រឡាញ់របស់យើង។ ដូច្នេះសម្រាប់ម្ចាស់ឆ្កែ ឬឆ្មាថ្មីៗដែលមិនទាន់មានបទពិសោធន៍ចិញ្ចឹម តែងតែមានការងឿងឆ្ងល់ថា គួរផ្តល់អាហារបែបណាដល់សត្វចិញ្ចឹមរបស់យើងដើម្បីឱ្យពួកវាមានសុខភាពល្អ ហើយយើងគួរផ្តល់អាហារឱ្យពួកវាប៉ុន្មានដងក្នុងមួយថ្ងៃ? តើការចិញ្ចឹមសត្វឆ្កែ និងឆ្មាដូចគ្នាដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfGD5RbuNkKq_vA9mPpkXvKpLxDm8wiXu_9gYewaMy5zqW9WbEEpR8xZnDuolJiPFl1Ol3MRiwUpTnjWTF4kYMHmhKB4w80bHJmX6CUrNPfBCjAiMfYRVIz5aDZtBL1mRuUCrNrzDCV70hM5VjsJX2r267Byf6DZOKsoC0ZVgOy_piPV13gyCMHh6aX3XZ/s3001/image_2024-10-12_14-17-59.png

សម្រាប់ចម្លើយនោះគឺថារវាងការចិញ្ចឹមសត្វឆ្កែ និងឆ្មាគឺមិនដូចគ្នាទេ។ ប្រសិនបើកូនឆ្មាមានអាយុក្រោម ៦ខែ អ្នកគួរផ្តល់អាហារកំប៉ុងលាយជាមួយអាហារស្ងួតទន់ៗឱ្យពួកវាញ៉ាំច្រើនដងក្នុងមួយថ្ងៃ ដើម្បីជួយឱ្យកូនឆ្មារបស់អ្នកញ៉ាំបានច្រើនតាមដែលវាត្រូវការ។ ប៉ុន្តែប្រសិនបើឆ្មាមានអាយុចាប់ពី ៦ ខែឡើងទៅអ្នកគួរឱ្យពួកវាញ៉ាំអាហារត្រឹមតែ ២ ដងក្នុងមួយថ្ងៃបានហើយ ព្រោះប្រសិនបើពួកវាញ៉ាំច្រើនដងពេក សត្វចិញ្ចឹមរបស់អ្នកនឹងធាត់យ៉ាងឆាប់រហ័ស ដែលបណ្តាលឱ្យសុខភាពរបស់វាទ្រុឌទ្រោម ចុះខ្សោយ និងមិនល្អនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1mntoMT_KT5dP4V-mJuALAKUTaxsNKMGs4A41FydP3vKVSH149WqkmVLXcUHho_DI0eRgEzY56RlW7WCBPK3y5ofNhYXxlqFcPJkomjzM68Ibb8pHSuh31EnpWq2svm7QdmVk3kGqACpeYBSxb_PYA5pFFmLIxO6wQQAFb2mrydt1hO4bSBpFKBL6LYB4/s1920/image_2024-10-12_14-18-04.png

ហេតុនេះការចិញ្ចឹមសត្វឆ្មាគឺខុសពីការចិញ្ចឹមសត្វឆ្កែ កូនឆ្កែដែលមានអាយុក្រោម ៦ ខែត្រូវបានណែនាំឱ្យញ៉ាំអាហារស្ងួត ជាជាងអាហារកំប៉ុង ក៏ដូចជាឱ្យពួកវាផឹកទឹកដោះគោឱ្យបានច្រើន ខណៈកូនឆ្មាមិនតម្រូវឱ្យផឹកដោះគោនោះទេ។ ដូច្នេះអ្នកត្រូវផ្តល់អាហារឱ្យកូនឆ្កែ ៤ ដងក្នុងមួយថ្ងៃរហូតដល់ពួកវាមានអាយុ ៦ខែ។ នៅពេលសត្វឆ្កែមានអាយុ ៦ ខែឡើងទៅ ម្ចាស់មិនត្រូវផ្តល់អាហារឱ្យវាញឹកញាប់ដូចកាលពីមុនទេ ពោលគឺផ្តល់អាហារឱ្យវាត្រឹមតែ ២ ដងក្នុងមួយថ្ងៃបានហើយ។ ទោះជាយ៉ាងណាប្រសិនបើលោកអ្នកសង្កេតឃើញថា សត្វចិញ្ចឹមរបស់អ្នកមិនថាឆ្កែ ឬឆ្មាមិនព្រមញ៉ាំអាហាររយៈពេល ២ ទៅ ៣ ថ្ងៃសូមទាក់ទងពេទ្យសត្វរបស់អ្នកជាបន្ទាន់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4AiYgq9F0dDgfdlFX3ljXgMJPfhRmAgYnYIpoBvcYnjxBIO13alG4sdkZh85oIU_ya-c9qXct4D4nhny5sPXSCFWt5NyTvTBnpKYPB2H_s6h_Bb-5-3_S2cJyfqSXsOZb_nEyode5g57DbzLXYeaESRiWYyijA4WDdH23ec44PSqV-nN-TldhTbD3U8zk/s1200/image_2024-10-12_14-18-05.png