Home ព័ត៌មានអន្តរជាតិ លោក Elon Musk នឹងដោះស្រាយយ៉ាងណានៅពេលរថយន្តអគ្គិសនី Tesla ផ្ទុះឆេះតាមផ្លូវបណ្តាលឱ្យម្ចាស់រថយន្ត និងអ្នករួមដំណើរស្លា.ប់ នាពេលថ្មីៗនេះ?

លោក Elon Musk នឹងដោះស្រាយយ៉ាងណានៅពេលរថយន្តអគ្គិសនី Tesla ផ្ទុះឆេះតាមផ្លូវបណ្តាលឱ្យម្ចាស់រថយន្ត និងអ្នករួមដំណើរស្លា.ប់ នាពេលថ្មីៗនេះ?

69
0

ប្រទេសបារាំង ៖ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ មានមនុស្សស្លា.ប់ ៤នាក់នៅភាគខាងលិចប្រទេសបារាំង ក្រោយពីរថយន្តអគ្គិសនី១គ្រឿងរបស់ក្រុមហ៊ុន Tesla ផ្ទុះឆេះដោយគ្មានមូលហេតុពេលកំពុងបើកបរនៅតាមផ្លូវ ។ វាធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងចង់ដឹងពីមូលហេតុពិតប្រាកដថា តើបណ្តាលមកពីបច្ចេកវិទ្យាក្នុងរថយន្ត ឬយ៉ាងណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMogf5RzsB3gzdCpDtFH99Gx2sn9NvtP5hk8baKQGQ6r-KEtj5_gWo2HP0oNkh1P7cngWUutnvVhGAKNhmMOlhoXlN_NlOpCpS3AFX6XBEkJalQS2-cCMPd1-LRDxT2XP10ur43CjvnJZluVWRiE2ar8oNlKvmjDHASop9t85Fi29lmZmJPbTx9SYlvLdU/s1480/image_2024-10-14_10-52-45%20(2).png

ហេតុការណ៍នេះបានកើតឡើងនៅក្រៅទីក្រុង Dior ដែលធ្វើឱ្យម្ចាស់រថយន្ត Tesla និងអ្នករួមដំណើរ៣នាក់ទៀតស្លាប់ ហើយពួកគេជាបុគ្គលិកធ្វើការក្នុងភោជនីយដ្ឋានមួយកន្លែងនៅទីក្រុង Melle ស្ថិតនៅក្បែរទីក្រុង Dior ។ នេះបើតាមការលើកឡើងរបស់សមត្ថកិច្ច និងប្រភពព័ត៌មានជិតស្និទ្ធ ។

សារព័ត៌មាន AFP រាយការណ៍ថា ៖ «សមត្ថកិច្ចបានស៊ើបអង្កេតពីមូលហេតុភ្លើងឆេះរថយន្តអគ្គិសនីដែលបណ្តាលឱ្យមនុស្សស្លាប់នេះ ហើយក៏បានស្នើឱ្យអ្នកជំនាញផ្នែកយានជំនិះមកជួយត្រួតពិនិត្យរថយន្តផងដែរ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVHQ9HCEudFV4RnR12iyt2YUo0ADZKMKjVWp8lYJFtnqQ5orkRjpr4zafpxNHvav-GT-mw1Yh3wOiS4Ve4Y-RxvdhbJoFWeKT9GaFCZYBojTMkdN3fSQu6XbYCje-V5RitdC_9pzT6CoWOSsbiEzSGHn7ZQ7hx6eg5mchQRxTCSv8p-j7h_waSKmZ-LBuU/s1600/image_2024-10-14_10-52-45.png

តាមការស៊ើបអង្កេតបឋមបង្ហាញថា រថយន្តអគ្គិសនីនេះបានបើកបរក្នុងល្បឿនយ៉ាងលឿន និងបុកស្លាកសញ្ញាចរាចរណ៍ជាច្រើននៅតាមផ្លូវ បន្ទាប់មក រថយន្តក៏បានផ្ទុះឆេះភ្លាមៗដោយពុំដឹងមូលហេតុ ។ ពេលក្រុមភ្នាក់ងារសង្គ្រោះបន្ទាន់ធ្វើដំណើរមកដល់កន្លែងកើតហេតុឃើញថា ម្ចាស់រថយន្ត Tesla និងអ្នករួមដំណើរផ្សេងទៀតបានស្លាប់ទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhts7lThkDJyI6WmEVoyF_8nP-fGWMFRWidZUy1f4Gutp4zcQsWGQcNnJiF3OTf_JljCSIqr9gfEmwYvuBsg9lHKxDwNoDC-RPhoxOtUI491aNvROSlm3ONTEGiCW7pDDW9Q6jNu9wxo3bdIcWsffTOrXQC2F9FllyDYpNcmlZf_zo_ZHeD6BwVUY4WF3Q8/s1076/image_2024-10-14_10-52-44.png

រថយន្តរបស់ក្រុមហ៊ុន Tesla ជារបស់លោក Elon Musk មហាសេដ្ឋីលំដាប់ពិភពលោក បានធ្វើការត្រួតពិនិត្យសុវត្ថិភាពការបើកបររបស់រថយន្តជាញឹកញាប់នាពេលកន្លងមក ។ កាលពីខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុន Tesla បានដោះស្រាយបញ្ហាជាមួយគ្រួសារវិស្វករម្នាក់ ដែលបានស្លាប់ក្នុងហេតុការណ៍រថយន្ត Tesla X មានគ្រោះថ្នាក់ក្នុងឆ្នាំ២០១៨ នៅតំបន់ Silicon Valley រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដើម្បីចៀសវាងការដោះស្រាយក្នុងតុលាការ ។

សារព័ត៌មានបរទេសរាយការណ៍ថា អ្នកបើកបររថយន្តរូបនេះបានប្រើប្រាស់ Auto Filter របស់ Tesla ពេលកំពុងបើករថយន្តតាមផ្លូវនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ហើយរថយន្តក៏បានបុករបាំងស៊ីម៉ងត៍នៅកណ្តាលផ្លូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-wpnKoDs5WSPSgzh0GmAV1WnlU_wLSZJq8bmmE7GiuKgOfgOrdGKdVITSCRRCIrgbYXv9pTBWReGY8m2oY5rwgYr0vX947x2_k32rkzadn_R587b16yap0sb6LXd-vXgS3VkKXHHRAYVyEP5SrC7Ynjx_NZ39RFjhaYpuzKHeKy48gO5zXFQA9NipL9di/s634/image_2024-10-14_10-52-46.png

គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុន Tesla ធ្លាប់បានប្រមូលរថយន្តជាង២លានគ្រឿងនៅសហរដ្ឋអាមេរិក និងកាណាដា ដើម្បីត្រួតពិនិត្យគ្រោះថ្នាក់ផ្សេងៗពាក់ព័ន្ធនឹងកម្មវិធី AutoFlight ដោយសារកម្មវិធីនេះធ្វើឱ្យរថយន្តមានគ្រោះថ្នាក់នៅតាមផ្លូវ ៕