Home Blog Page 812

បុគ្គលិកក្រុមហ៊ុនវៀតណាមជិត៩០% ចង់សាកល្បងធ្វើការត្រឹម៤ថ្ងៃក្នុង១សប្តាហ៍

0

ប្រទេសវៀតណាម ៖ ប្រទេសមួយចំនួនក្នុងតំបន់អាស៊ី ដូចជា ៖ កូរ៉េខាងត្បូង និងឥណ្ឌូណេស៊ី បានសាកល្បងឱ្យបុគ្គលិកធ្វើការត្រឹមតែ៤ថ្ងៃក្នុង១សប្តាហ៍ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងគិតពីសុខភាពបុគ្គលិក ។ រីឯបុគ្គលិកក្រុមហ៊ុននៅវៀតណាម៨៨% បាននិយាយក្នុងការស្ទង់មតិថា ពួកគេចង់សាកល្បងធ្វើការត្រឹម៤ថ្ងៃក្នុង១សប្តាហ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdip6VQ-YIAQs6qbNlx4U36OufKkZffkuk7kkILlY6EfBIRVSKM1pWp2i8Ljaf8Tn7jq4sAvGoIHyhsg-AdA2FdA9-caNDSkvjHvWW3UkmNRV3iP-EH-5bmU1uLiN_tzNDmIMPBa9GaEX9Hm6sR4ODOPZzEFGilsuhPRsGonJ_uKad_StO-JeJVUdoP1bf/s900/image_2024-10-23_13-43-53.png

យោងតាមការស្ទង់មតិបុគ្គលិក និងអាជីវកម្មនានាក្នុង១១ប្រទេសនៅតំបន់អាស៊ីបង្ហាញថា នាយកក្រុមហ៊ុន៩៤% នៅទីក្រុងហុងកុង យល់ឃើញថា ពួកគេអាចឱ្យបុគ្គលិកធ្វើការត្រឹម៤ថ្ងៃក្នុង១សប្តាហ៍ ពីព្រោះជឿថា វានឹងអាចទាក់ទាញ និងការពារកុំឱ្យបុគ្គលិកលាឈប់ពីការងារ ។ រីឯបុគ្គលិកមានជំនាញការងារ៩១% និយាយថា ពួកគេនឹងដាក់ពាក្យធ្វើការក្នុងក្រុមហ៊ុនណា ដែលអនុវត្តគោលការណ៍ធ្វើការត្រឹម៤ថ្ងៃក្នុង១សប្តាហ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBAKsEPO3rIvK8NAhyVPsJBurbqPRWsNLeH8q6ubwn-BCv1HPWCLU3Wpy1CawrauQBHh8V1dtHutozaitdYfmczfhxaNnBPRyTk7vrbSPLBig4ZgPu_gURxOIDcEVus-KtydrY8leK9MmQfZWBO4g3FLqh1xYynRfO-ct9cY4evAK2gFlwvBjPpWmhbnwv/s800/image_2024-10-23_13-43-53%20(2).png

បើប្រៀបធៀបជាមួយប្រទេសផ្សេងៗក្នុងតំបន់អាស៊ី ការផ្លាស់ប្តូរមកធ្វើការត្រឹម៤ថ្ងៃក្នុង១សប្តាហ៍នៅវៀតណាម គឺយឺតយ៉ាវជាងប្រទេសផ្សេង ក្នុងនោះនាយកក្រុមហ៊ុននៅវៀតណាម២៦% និយាយថា ពួកគេរីករាយឱ្យបុគ្គលិកធ្វើការ៤ថ្ងៃ ។ រីឯការបារម្ភរបស់នាយកក្រុមហ៊ុនវៀតណាមពីគោលការណ៍ធ្វើការ៤ថ្ងៃ រួមមាន ៖ ពិបាកអនុវត្តការងារឱ្យបានជាប់លាប់ក្នុងក្រុមហ៊ុន និងការចំណាយដើមទុនក្នុងក្រុមហ៊ុនកើនឡើង ។

ប៉ុន្តែនាយកក្រុមហ៊ុនវៀតណាម៧៥% គាំទ្រគោលការណ៍ធ្វើការត្រឹម៤ថ្ងៃក្នុង១សប្តាហ៍ ដោយពួកគេជឿថា ការធ្វើបែបនេះនឹងជួយបង្កើនលទ្ធផលការងាររបស់បុគ្គលិក ។ ដូចគ្នានេះ នាយកក្រុមហ៊ុនវៀតណាម៥០% ជឿថា ការអនុវត្តគោលការណ៍នេះនឹងជួយទាក់ទាញ និងការពារបុគ្គលិកមានជំនាញកុំឱ្យលាឈប់ពីការងារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNEfdTLo7AOhNuNH60_duQq_Cg3kMPZj5xiCPSNzx63M9F90Ugig8xx0Z-XPm9rdZzA-rsRJN_YRJLi21wLM087p3IQ1qUnN1mR8d8btqrxl8BdR-yLlzbASjZJogJzZBEj2n8YJxU-luPI-rsbUyPuaolUXSB0kxC3djidl06iDMtbuxwPHNxCPlSIFdh/s850/image_2024-10-23_13-43-53%20(3).png

ដោយឡែក យោងតាមរបាយការណ៍ «4-day work week: Is Asia ready?» របស់ Robert Walters បញ្ជាក់ថា បុគ្គលិកក្រុមហ៊ុននៅវៀតណាម៨៨% និយាយថា ពួកគេចង់សាកល្បងធ្វើការត្រឹម៤ថ្ងៃក្នុង១សប្តាហ៍ ។ រីឯបុគ្គលិកវៀតណាម៦២% ទៀតជឿថា ការធ្វើការចំនួន៤ថ្ងៃនេះ នឹងអាចជួយបង្កើនលទ្ធផលការងារ ។

ប៉ុន្តែបុគ្គលិកក្រុមហ៊ុនវៀតណាម៤០% ពុំយល់ស្របនឹងគោលការណ៍នេះទេ ដោយសារពួកគេបារម្ភពីការដាក់សម្ពាធការងារ គឺពួកគេត្រូវបំពេញការងារក្នុងចំនួនដូចមុន ប៉ុន្តែម៉ោងធ្វើការធ្លាក់ចុះ ។ ពួកគេមិនប្រាកដចិត្តថា នឹងអាចធ្វើការងារបានល្អកម្រិតណា ហើយពួកគេគាំទ្រឱ្យធ្វើការ៥ថ្ងៃក្នុង១សប្តាហ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsHHYuFGqH2SXjHxof-TH79aj_YWN6Er8UualdJir_a-dVd0Mp2P_D_56sClrA3VYBY5oxVYpZC51fXQ9Xr4NXx2Vn0Agh2KWptVXTf9rJrJqo6w87Xvyu3UUyi-hmLRe2bw1Aku1Z2IRvLMSuOj-knoalFa1bULOsOOLkiKpW1hStslRjTqygxNVjHBE7/s1280/image_2024-10-23_13-43-54.png

បើអនុវត្តគោលការណ៍ធ្វើការ៤ថ្ងៃក្នុង១សប្តាហ៍ បុគ្គលិកក្រុមហ៊ុនវៀតណាម៥០% និយាយថា ពួកគេរីករាយនឹងធ្វើការលើសមុន២ម៉ោងក្នុង១ថ្ងៃ ដើម្បីទទួលបានប្រាក់ខែពេញដូចមុន ។ រីឯបុគ្គលិកវៀតណាម៦០% ទៀតប្រាប់ថា ពួកគេគាំទ្រការកាត់បន្ថយថ្ងៃធ្វើការ ព្រមទាំងធ្វើការច្រើនមុខ ៕

ត្រៀមលុយឱ្យហើយទៅ! Samsung នឹងចេញលក់ស្មាតហ្វូនអេក្រង់បត់បានបីតង់ជាលើកដំបូងនៅឆ្នាំ ២០២៥

0

ក្រុមហ៊ុន Samsung ត្រូវបានគេនិយាយថា កំពុងត្រៀមខ្លួនក្នុងការដាក់បង្ហាញស្មាតហ្វូនបត់បានបីតង់ដំបូងបង្អស់របស់ខ្លួននៅឆ្នាំ ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrYOYh0WZJ7H_Wgk-P0q5KwLhYX-RmJBaIw5Llh6tWsXgTgOTB9iBahTL71cQgiod6QPpOpVaYv4cIbX7lzLJcxv1EgZGfGbN36JO8fLoa8gQEc5v3J_lDnPFeqUa6mw_eRlUJYIdqSrtetKJcvTq71JRT1xN5UjiBa1EErtoHh37irTwaeWvRI04s7Qso/s2000/image_2024-10-23_13-28-00%20(2).png
យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េ Samsung អាចនឹងចេញលក់ស្មាតហ្វូនដែលមានអេក្រង់បត់បាន ៣ តង់នៅឆ្នាំ ២០២៥ ខាងមុខនេះហើយ។ ទោះជាយ៉ាងណាក៏ដោយ ពេលវេលាជាក់លាក់គឺអាស្រ័យលើការសម្រេចចិត្តចុងក្រោយរបស់ Mobile experience ដែលជាផ្នែកឧបករណ៍បត់របស់ក្រុមហ៊ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnJYOlUuR41__XzwdX0fO0swNfC2y_4e0QDNMfxKn5lkda0Nuxmi0sQUgjcvZkB13yyHDVMZCEFA4BLZCEMn5OHgM2jAhlbIVkWb8s_sZeeZH_E7q_2N1D2GEJyuedAz5q_FvcnxavE1_xpU7D8cT8OjHj6zk_TNdvYDqvxl2bptVan3Vwe4UXWQuE99zZ/s1200/image_2024-10-23_13-28-00.png

ចាប់តាំងក្រុមហ៊ុនចិន Huawei បានធ្វើឱ្យយើងគ្រប់គ្នាភ្ញាក់ផ្អើលជាមួយនឹងការដាក់បង្ហាញនៃ Mate XT ដែលជាទូរស័ព្ទអេក្រង់បត់បានបីតង់ជាមួយនឹងតម្លៃគួរឱ្យចាប់អារម្មណ៍កាលពីដើមឆ្នាំនេះមក។ បច្ចុប្បន្ន Samsung ក៏មានពាក្យចចាមអារ៉ាមថា គ្រោងនឹងដាក់លក់ទូរស័ព្ទអេក្រង់បត់បានបីតង់ជាលើកដំបូងរបស់ខ្លួននៅឆ្នាំ ២០២៥ ផងដែរ ដើម្បីប្រកួតប្រជែងជាមួយ Huawei ។ ទោះបីជាសព្វថ្ងៃនេះ Huawei មានស្មាតហ្វូនអេក្រង់បត់បានបីតង់មុនគេក៏ដោយ មិនយូរទៀតទេនឹងមានគូប្រជែងពី Samsung ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7Adzm5JoxbyRsUOyL40NPVFReyct_zlT6xtNM9W1kkBivITjn6Q-brEqsNQ5TTrlLYBCiRoT6vkLnBop8aDfaZ6Osj7MDuapjp_Oq2FBw6JvENr1XlkKEkxARxSLcW8d0NUrgGXDUONWgcsC-Z4PHr_hdZNSucHFAz-kct6JTxMgDLl4MC83qwuda3p2h/s826/image_2024-10-23_13-28-01.png

ការបង្ហាញផលិតផលអេក្រង់បត់បានបីតង់របស់ Samsung នៅឆ្នាំ ២០២៥ ខាងមុខនេះនឹងក្លាយជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុនក្នុងការពង្រីក និងពង្រឹងត្រកូលទូរស័ព្ទដែលអាចបត់បានរបស់ខ្លួនឱ្យរឹងមាំជាងមុន។ ទន្ទឹមនឹងនេះគេសង្ឃឹមថា Samsung Galaxy Z Flip ដែលជាស្មាតហ្វូនអេក្រង់បត់បានពីរតង់ទំនើបបំផុតរបស់ក្រុមហ៊ុន ក៏អាចមានតម្លៃសមរម្យជាងមុនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg12pIIeDomzUlFx-f-1Jx7chn58HFhX2KqZtR2-Op9uNF5fxOH3YxdfkFS830ZAwcNOO58w0_i-St7p207S6ttQmF1lZIRTDA2-khbVq8gTt_5Twu7uneUeBm9bGs7Tm8uAxC_bWWTlRjoJUmcL0daefwhE-c8DhsIoPXoiDLbP3Hbh-w5-Ka1D-Ya1I4q/s1200/image_2024-10-23_13-28-01%20(2).png

ទោះជាយ៉ាងណាក៏ដោយ Samsung មិនទាន់ប្រកាសផលិតផលក្នុងពេលឆាប់ៗនេះទេ ព្រោះចង់ផ្តោតលើគោលដៅកាត់បន្ថយភាពស្តើង និងស្រាលនៃស្មាតហ្វូនដែលអាចបត់បានពីរដងនាពេលបច្ចុប្បន្នរបស់ខ្លួនជាមុនសិន។ ដូច្នេះការចេញលក់ស្មាតហ្វូនដែលមានអេក្រង់បត់បាន ៣ តង់របស់ Samsung នៅឆ្នាំ ២០២៥ គ្រាន់តែពាក្យចចាមអារ៉ាមប៉ុណ្ណោះ ប៉ុន្តែវាក៏លាយឡំនឹងព័ត៌មានពិតផងដែរ៕

កោះមួយត្រៀមផ្តាច់ខ្លួន​ ក្លាយជារដ្ឋឯករាជ្យនៅឆ្នាំ២០២៧

0

នាពេលបច្ចុប្បន្ននេះ ការប្រកាសតំបន់ណាមួយ ឱ្យទៅជារដ្ឋឯករាជ្យ ជារឿងដ៏ពិបាកបំផុត ដោយត្រូវឆ្លងកាត់ការបោះឆ្នោតប្រជាមតិ និងទាមទារឱ្យមានការទទួលស្គាល់ពីបណ្តាប្រទេសដែលជាសមាជិកអង្គការសហប្រជាជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1VPUfn_VU55k_pHkYfP5_AVHNePopdqnCPHWQGuPjwnvKUpdU_HRTbxGrvYCeHnjUjox00U8LITQCOMxYN7mG1UJaLxLFaVyonoLXBrKTuaV4giD0cTu8F_IuM9-aebBQeY_8-Z-uawymUOADTtZXnt2uxiQqhlgyYSo3bmF9f2_hxCFLW-WQ-LE4AK5u/s1686/image_2024-10-23_13-20-32.png

ថ្មីៗនេះ កោះ ប៊ូ ហ្គេន វីល(Bougainville) ស្ថិតនៅភាគនារតីមហាសមុទ្រប៉ាសុីហ្វិក ដែលបច្ចុប្បន្នគ្រប់គ្រងដោយប្រទេសប៉ាពួញូហ្គីណេ(Papua New Guinea) បានជុំរុញឱ្យមានការប្រកាសឯករាជ្យយ៉ាងយ៉ូរបំផុតត្រឹមឆ្នាំ២០២៧។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRmDcdPdPAgqqeyCul0Znb-b8OeNbH4RnrlO0NhOtpTkuQjenLX-45FovKielLB69bo5lAlf6Zw5PZkqeyyra6ZZ_PzEVqS8L3McJgdEiD6orzvkjA3bgwUfYyqyqc1MaD7tuM9aGYVdHJCDH4wNx3xp92seQkI9Pqvi252TqR4wzwXQ9bEy9p6MnqPVGJ/s1280/image_2024-10-23_13-20-33%20(2).png

កាលពីឆ្នាំ២០១៩ ប្រជាជននៅលើកោះនេះ បានបោះឆ្នោតប្រជាមតិមួយ ដែល៩៨ភាគរយនៃប្រជាជនកោះនេះ ចង់ឱ្យមានការបំបែករដ្ឋ និងក្លាយជារដ្ឋឯករាជ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEietCZ9yXVLchW8JqlYPuwqukUNL1_FzrA2-eEwkXUWPPGTHqtahxvElmZo1pCE3ab7Gt4Ex3xxE7VvkGkaSJgBdPjBQbNA3qogWYeLyWK6t1KUMXb6q2us98gnzMYeqTK-Fw16wn_JODE_AnOHiawoK-RxjpsPB6lctf-kvlogan7eru89ouHsGcZ9koDT/s1500/image_2024-10-23_13-20-33.png

សម្រាប់ការបំបែករដ្ឋនោះ ត្រូវបានសភារបស់ប្រទេសប៉ាពួញូហ្គីណេ (Papua New Guinea) ធ្លាប់យល់ព្រមផ្តល់សិទ្ធឱ្យ តែទាមទារឱ្យមានការរៀបចំហេដ្ឋារចនាប្រទេស និងរដ្ឋាភិបាលឱ្យបានត្រឹមត្រូវជាមុនសិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6lKPJ51frtEd8o8QtZfQYf-NyDqc7vdoL5f615AdUnvaA3USeC-HI9ViuYLz5s5v4CXwhI9lBAB7Q_Oq8CiXmnk0doVUM56liegB_iY5ldno1xkRXkKT7owiMIccUIstuV77nJcepkReMwSiDqqGtQwN2qGnK-pMoIZJjTkVug1_rdO-Dt7gIQAEFQlO8/s1200/image_2024-10-23_13-20-34.png

ក៏ប៉ុន្តែ កន្លងផុត៥ឆ្នាំមកនេះ ពលរដ្ឋរស់នៅលើកោះ ប៊ូ ហ្គេន វីល នៅតែមិនទាន់បានក្លាយជារដ្ឋឯករាជ្យ ក្រោយពីសភាជាតិរបស់ប៉ាពួញូហ្គីណេ (Papua New Guinea) ហាក់ផ្លាស់ប្តូរចិត្ត មិនព្រមផ្តល់សច្ចាប័ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaOoe7ogjwJQFGKPTx2A_ZtnEpkJEsxdAmxUTc5TwRsavgJiS-zIx40w3P6yDL3dAOxbtymod_ijRnGqJu5ndDTI6Q1zTXcsWShBbCmsjCmeLgfM0RZFvUboll3W6tpeS4_IYObfhJD7JDvKkO6Civ31x40TTNT79hg8VCjm5osTa_kmBzQrG7ORs4DEq9/s1024/image_2024-10-23_13-20-35.png

បើតាមអតីតមេបញ្ជាការកងទ័ពបដិវត្តន៍ កោះ ប៊ូ ហ្គេន វីល បានលើកឡើងថា៖”យើងនឹងធ្វើការបោះឆ្នោតប្រជាមតិម្តងទៀតនៅឆ្នាំ២០២៥ ដោយត្រូវការជួយគាំទ្រពីប្រទេសក្នុងតំបន់ និងអង្គការសហប្រជាតិដើម្បីទទួលស្គាល់កោះនេះ ជារដ្ឋឯករាជ្យ”៕

 

មូលហេតុដែលនាំឱ្យកម្ពុជាចុះសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស

0

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ ជាការគំរប់ខួប៣៣ឆ្នាំ នៃកិច្ចព្រមព្រៀងអន្តរជាតិមួយពាក់ព័ន្ធនឹងសង្គ្រាមនៅកម្ពុជា ដែលហៅថា “សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ”។សម្រាប់នយោបាយកម្ពុជា៖តើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅមានតម្លៃនិងឥទ្ធិពលកម្រិតណានៅពេលនេះ? - ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ មាន ១៨​ប្រទេស បូករួមទាំងកម្ពុជា ដោយកាលនោះកម្ពុជា​បានបែងចែក​ជា​ ៤​ភាគី​ គឺ រដ្ឋកម្ពុជា, ហ្វ៊ុនស៊ិនប៉ិច, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋ​ខ្មែរ និង​ខ្មែរក្រហម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtPOCcC18G_ZVWRyCMkOWSKnIwbdTl7YMqFr_Rvc9Ddl7uaXKr6AlI0xQvkk81hgeWMJlPOW0V4_NQKlaBAigIrBl_GNHsDxDllm4uH2oBKF5MdpvoaoLKO_vinRgyEtKLrSt4kMFRkMdk-oVJSFlxz78YJ9Mnj3q0ymZ-obzsbZlukhdCBFtumWVxG7JU/s990/image_2024-10-23_11-29-04.png

សន្ធិសញ្ញានេះ បង្កើតឡើងដោយមានគោលដៅសំខាន់ៗ៣ ដែលរួមមាន៖

• ទី១ រៀបចំឱ្យប្រទេសកម្ពុជាមានសន្តិភាពឡើងវិញតាមរយៈការអនុវត្ត កិច្ចឈប់បាញ់ និងការរំសាយអាវុធ នៅក្នុងជួរកងទ័ពនៃភាគីជម្លោះខ្មែរទាំងអស់ ព្រមទាំងការដកកងទ័ពវៀតណាម ចេញពីកម្ពុជា
• ទី២ ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំបោះឆ្នោត សភាធម្មនុញ្ញ
• ទី៣ ការពារកម្ពុជា ក្នុងនាមជាប្រទេសពេញសិទ្ធិមួយ តាមរយៈការធានា អធិបតេយ្យ ឯករាជ្យ បូរណភាព និងភាពពុំអាចរំលោភបំពានបាននូវទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg92zho_rnX7K3emMTlNrIN5F5oeaJc2NSswC3YQ-mhCf3RXgj-4A8yaTlgvqDW7nB_l-pe-t7wPpX4oF_3m51b-SbqF2318VOXmdgNNnuy3Px0NrSc8uuhD60ssbY5AwnJhAJQc55bgeC5tP4ifDqOs0sO9N9ssibZq72kZJofZ2IkcKKwJoVdwIK_4RFY/s720/image_2024-10-23_11-29-30.png

នៅក្នុងការអនុវត្តកិច្ចព្រមព្រៀងនោះ រដ្ឋាភិបាលហត្ថលេខីក៏បានបង្កើតអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិមួយនៅកម្ពុជាហៅថា “អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា” United Nations Transitional Authority in Cambodia ដែលមានអក្សរកាត់ថា UNTAC “អ៊ុនតាក់” ដើម្បីរៀបចំកសាងប្រទេសកម្ពុជាឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwACLD2vgfqM2fy2e67BQF9BHeWgBZkSg_u_OhB3h3bcZepL3VJoseISZyl2efqVVa6G9ZWle4roMbs0YXNkejzjxbljevwZ807jwZEV0R_IYGdjLBnYwsKfuV23P2wL542-m_vD6y9CNVZyyNVkfYyj1aHBnkt_9rJN-kNC4Hl6IQgm4ial1Z1H3Qj_Lu/s800/image_2024-10-23_11-31-36.png

បន្ទាប់មកក៏មាន កិច្ចព្រមព្រៀងសន្ធិសញ្ញានេះ បានឱ្យកម្ពុជា អាចកសាងបាននូវសង្គមរបបរាជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ និងគោរពលទ្ធិប្រជាធិតេយ្យសេរីពហុបក្ស រហូតមកដល់សព្វថ្ងៃ៕

 

 

តើការចូលចិត្តធ្វើខ្លួនរវល់រហូតរបស់អ្នកគ្រប់គ្រង មានផលប៉ះពាល់អ្វីខ្លះដល់ប្រសិទ្ធភាពការងារ?

0

យោងតាមការស្រាវជ្រាវបង្ហាញថា អ្នកដែលមានតួនាទីក្នុងផ្នែកគ្រប់គ្រងក្រុមហ៊ុន ស្មើនឹង៣៧% ចូលចិត្តធ្វើខ្លួនឱ្យរវល់ ឬបង្ហាញឥរិយាបថឱ្យគេមើលឃើញថា ខ្លួនកំពុងមមាញឹកនឹងការងារខ្លាំង (ហៅថា Fauxductivity) រហូតប៉ះពាល់ដល់ប្រសិទ្ធភាពការងារក្នុងក្រុម ឬលទ្ធផលការងារធ្លាក់ចុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCtHPDrtlWaa7DECu1ug2qKVkfsZmwWLJrFELLWuunJJArIkqaiiLyRUycWOAx_vE8b5VVG_inLjls71XYA2-nAc7Qtg6Ct68AGqblgdHdDgTxFaqx0HCoKaK_0PMJXLht7Ay7Ja731vMoI7-GBa7U7lCGLtXLK8r8LAa5_TsFqYgJpi-dHMAVPK6YKot9/s1200/image_2024-10-23_10-54-34%20(2).png

ក្នុងសម័យដែលការងារផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ជាពិសេស ក្រោយការឆ្លងរាតត្បាតរបស់ជំងឺកូវីដ-១៩ បញ្ហាប្រសិទ្ធភាពការងារនៅកន្លែងធ្វើការបានក្លាយជាបញ្ហាសំខាន់ដែលក្រុមហ៊ុននានាផ្តល់ភាពសំខាន់ ។ ចំណុចមួយគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង គឺ «Fauxductivity» ឬជាការបង្ហាញឱ្យគេឃើញថា ខ្លួនកំពុងធ្វើការ ហើយវាពុំត្រឹមតែកើតឡើងចំពោះបុគ្គលិកទូទៅទេ ប៉ុន្តែវាក៏បានកើតឡើងចំពោះអ្នកមានតួនាទីធំៗក្នុងក្រុមហ៊ុនផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXJdkSR4BmBa_3Efxyz2JDN2pJTIS-dn8483_hZQgelbGrxwdGpgBaU5PnGp22qYRMfX2KwELOM99Yv3sC6QjGxuo9jTc1Oekr-1NNimgJfGYBvR_dgN5zTy0_Rcwa4KNyNZDAHfjnLVp-lwgCk-haYc-IiI3CwsI9J7mtNrVktpNCp9p9pLu-v9F6U7W6/s1200/image_2024-10-23_10-54-35.png

តាមការស្ទង់មតិរបស់ Workhuman បង្ហាញថា នាយកគ្រប់គ្រងក្រុមហ៊ុនជាង៤៨% យល់ឃើញថា ឥរិយាបថ «Fauxductivity» គឺជាបញ្ហាក្នុងក្រុមការងារ ។ អ្វីគួរឱ្យភ្ញាក់ផ្អើលនោះ គឺប្រធានក្រុមការងាររហូតដល់៣៧% ទទួលស្គាល់ថា ពួកគេធ្វើខ្លួនឱ្យរវល់ ឬធ្វើដូចជាកំពុងមមាញឹកនឹងការងារខ្លាំង បើធៀបនឹងបុគ្គលិកធម្មតា គឺស្មើត្រឹមតែ៣២% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1ZGREA1_zZW8bzvVu0QyxyspSCqe_STdRK7JQ-8x-SCHnSlCqWNjrdn86KsC2fBFkBS1QJffpO2C0W3YDFJ62xqmPLl_TjeGBDAILwh6UqKkSZ6GcrrQJqPNIK8H2-AaMzyTM3_EzSUAlOQq-53TJ0C82vMXBp8DgI-HZIiVlUvPxYw1SbpY6r0NI_3Ke/s2000/image_2024-10-23_10-54-36.png

ចំនួននេះកាន់តែខ្ពស់ថែមទៀតសម្រាប់អ្នកមានតួនាទីជានាយកប្រតិបត្តិជាន់ខ្ពស់ គឺស្មើរហូតដល់៣៨% ។ វាបង្ហាញថា ឥរិយាបថ «Fauxductivity» គឺជាបញ្ហាចាក់ឫសក្នុងវប្បធម៌ក្រុមហ៊ុន ជាពិសេស វាកើតឡើងក្នុងក្រុមហ៊ុនដែលធ្វើការតាមបែប «Always-on» ដែលផ្តោតលើការធ្វើការគ្រប់ពេលវេលា រហូតដល់ក្លាយជាការដាក់សម្ពាធ និងតានតឹងដល់បុគ្គលិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVVGi9_spnQ4nqTeLMY0c_jyitxp9Zw_OSwWvhsTMx8wRhzVJkkx6wksw-5q96TbIKOjPcEIpaa79u28f2mV99wZHhR_N_oF5IMUyG_cAFw4n8Y4SxSIT3kPYoeMBiyKf4pTZNwEDnTPAr8PZrFTzKvlxxz1YmuF8frxm0ChDGoT6Lm2rCzGnvNH0qVh0n/s1200/image_2024-10-23_10-54-38%20(2).png

ឥរិយាបថ «Fauxductivity» អាចបង្ហាញចេញមកក្រៅជារូបភាពផ្សេងៗ រួមមាន ៖

-Coffee Badging ៖ គឺជាការចូលការិយាល័យធ្វើការដើម្បីផឹកកាហ្វេ និងជជែកគ្នាជាមួយមិត្តរួមការងារ រួចហើយ ត្រឡប់ទៅផ្ទះវិញ
-Quiet Quitting ៖ គឺជាការប្រើប្រាស់កម្មវិធីអ្វីមួយដើម្បីឱ្យអ្នកដទៃមើលឃើញថា ខ្លួនកំពុងអនឡាញធ្វើការគ្រប់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW5q8G0iDVPh1bD2vnKBD0FiTZqF2C7J7jFUFSgjFMD14vNJGp6OMfeQjpcYbc1xPdart0B-_0-gUR1ciU7mlsAyx3OqRk_PNul_XQEwAOBLkXlIMu5Fj7KGARdAmm3RAv4mUoqInOkqziWkwBGDpQD0M0W8x3BlrZ6YdkPCV5rXvv0i70vjZ5h2HVXrsE/s1500/image_2024-10-23_10-54-38.png

ឥរិយាបថទាំងនេះ ក្រៅពីធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពការងារក្នុងក្រុមហ៊ុនហើយ វាក៏ធ្វើឱ្យមានឥទ្ធិពលវិជ្ជមានលើខ្លួនឯងរយៈពេលវែងផងដែរ ដូចជា ៖ ភាពតានតឹង, រងសម្ពាធ និងអស់កម្លាំងធ្វើការ ។

Meisha-ann Martin ជានាយកជាន់ខ្ពស់ផ្នែកវិភាគបុគ្គលិកលក្ខណៈ និងបានចូលរួមការស្រាវជ្រាវរបស់ Workhuman និយាយថា នាយកគ្រប់គ្រងមានតួនាទីសំខាន់ក្នុងការបង្កើតវប្បធម៌ក្រុមហ៊ុន និងលើកទឹកចិត្តឱ្យបុគ្គលិកហ៊ានបញ្ចេញមតិពេលជួបបញ្ហាការងារ ព្រមទាំងពុំចាំបាច់មានសម្ពាធការងារគ្រប់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJW-cbOhuwzYPR-l2vwh8tNWwtVjlge1dLPTS3ckiuuFIPuAz0goFP3cGWRXrQV5dWYJdOolatDG8HTPb-xebKj229aASY4PfKDuK47390nzfTF9yFVfDOVxCuxCS6tELWvKALYSMVt3OKeEm4bL27042JHPnSW1wbixzxrFjcU1Lf7DSrxuiVHPhk4Qr1/s1200/image_2024-10-23_10-55-51.png

ប៉ុន្តែការបង្កើតបរិយាកាសការងារបើកចំហ, ស្មោះត្រង់ និងផ្តល់ភាពសំខាន់លើតុល្យភាពរវាងជីវិតផ្ទាល់ខ្លួន និងការងារ វានឹងអាចជួយកាត់បន្ថយឥរិយាបថ «Fauxductivity» និងជំរុញឱ្យបុគ្គលិកបំពេញការងារយ៉ាងមានប្រសិទ្ធភាព ព្រមទាំងរីករាយនឹងការងារកាន់តែខ្លាំង ៕

តើរវាងត្បូងពេជ្រ និងត្បូងមរកតមួយណាជាត្បូងកម្រជាង?

0

ត្បូងពេជ្រ និងត្បូងមរកត គឺជាត្បូងដ៏ពេញនិយម និងមានតម្លៃថ្លៃបំផុតនៅលើពិភពលោក។ បើនិយាយពីត្បូងពេជ្រ និងត្បូងមរកតមួយណាជាត្បូងកម្រជាង? ច្បាស់ណាស់ប្រាកដជាត្បូងមរកតកម្រជាងហើយ។ យោងតាមគេហទំព័របរទេស Live Science នៅលើផែនដីយើងនេះសំណង់ថ្មដែលផ្ទុករ៉ែមរកតគឺមានតែ ៤៩ ប៉ុណ្ណោះ ខណៈសំណង់ថ្មដែលផ្ទុកត្បូងពេជ្រគឺមានប្រហែល ១០០០ ឯណោះ។ នេះមានន័យថា ពេជ្រគឺជាត្បូងដែលបង្កើតនៅជម្រៅដ៏ធំបំផុតលើភពផែនដី ប្រហែល ១៥០ ទៅ ២០០ គីឡូម៉ែត្រ ដូច្នេះត្បូងពេជ្រមិនពិបាកក្នុងការជីកយករ៉ែដូចត្បូងមរកតឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW-tXhDftkEqzFwv_CsTgIgDs7BRQihyQf1SGB3zx5eh3yTE-oSUJf91ktsu8_tELm-vLwGaaqH-yPYG62dgrasfY-5ifA8COv35SAdKVNmEsT52P6E-s1rw6eNa9y9N-Fp9GzUScJhpOt_IYxyulYSoWMYwT6mTE1kmGr240jM1lVqzns0e3ribkdWora/s1080/image_2024-10-23_10-51-48%20(2).png

ជារៀងរាល់ឆ្នាំ ត្បូងពេជ្រចំនួន ១០០ ទៅ ១៥០ លានការ៉ាត់ ស្មើនឹងប្រហែល ២០ ទៅ ៣០ តោន ត្រូវបានផលិតទូទាំងពិភពលោក ដោយសារតែឧស្សាហកម្មពេជ្រមានការរីកចម្រើនខ្លាំងជាង។ ទន្ទឹមនឹងនេះត្បូងមរកតមានត្រឹមតែ ៦ ទៅ ៩ តោនប៉ុណ្ណោះដែលត្រូវផលិតនៅក្នុងឆ្នាំ ២០១៥ ដោយសារតែឧស្សាហកម្មត្បូងមរកតកម្រ និងមិនសូវមានការរីកចម្រើននោះទេ ទើបបច្ចុប្បន្ននេះមិនសូវមានប្រទេសណាផលិតត្បូងមរកតឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvYddcQ5ilQjkT5BsOZHcyXjG65AiZpprOa9I00a8YNTX3kIy-HuyOGOG0Q8_PTGyiwgI-wrrQIBtR_guZ2SFprVIWXm95NfPr3pdQBaMtyYoqgbtVZD8Vt57t5xq0ojvetZv13uz0g1M42xby2dVRBhZWcQZeHiTL5mCBrhtRAXMgXVd0giF-f_gQyRuJ/s1200/image_2024-10-23_10-51-49.png

លើសពីនេះយោងតាមក្រុមហ៊ុន Gemfields បានឱ្យដឹងថា ការផលិតត្បូងផ្សេងៗទៀតក្រៅពីត្បូងពេជ្រគឺពិបាកណាស់ ព្រោះត្បូងផ្សេងទៀត ឬត្បូងមរកតត្រូវបានបង្កើតឡើងតាមរយៈដំណើរការស្មុគស្មាញបំផុត។ ត្បូងមរកតបង្កើតបានជារចនាសម្ព័ន្ធភូមិសាស្ត្រស្មុគ្រស្មាញជាងត្បូងពេជ្រ សមរម្យសម្រាប់ការជីកយករ៉ែដោយដៃខ្នាតតូច ខណៈត្បូងពេជ្យអាចជីកយករ៉ែខ្នាតធំបានយ៉ាងងាយស្រួល។ ត្បូងមរកតត្រូវបានគេរកឃើញជាញឹកញាប់នៅក្នុង “តំបន់ប៉ះពាល់” ដូចជាភ្នំ ដែលជាកន្លែងដែលចាន tectonic បុកគ្នា និងបរិយាកាសភូមិសាស្ត្រផ្សេងៗគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3TPyMp7-XT8kTpbbs6BTqQMplvkB_1BBg9MNYAuOXuEwPk6R1p2Y_ApcFE7oCtFtNvEMGPv4TIDYTeaUyAiuHEN-X2YZPwJuD5eIPnOMm1Se9PuWX5XlucerWgvYTexLYCbu79JeucVclYRIdbrzol0I9SiBGNY38hYivVRlXVKZ5zNifWU_ctbrcZLZ8/s1500/image_2024-10-23_10-51-48.png

ខណៈត្បូងពេជ្រត្រូវបានគេរកឃើញជុំវិញពិភពលោកតែម្តង ហើយទ្វីបដែលសម្បូរពេជ្រច្រើនជាងគេគឺទ្វីបអាហ្វ្រិក។ សរុបមកវិញរវាងត្បូងពេជ្រ និងត្បូងមរកតមួយណាជាត្បូងកម្រជាង? ច្បាស់ណាស់គឺត្បូងមរកតកម្រជាងហើយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស Live Science៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyne-QXlcZ89YAeviR6phnwUhEvKL809my28APlt3LCFmIts5HPUlO3h9rZOJOVUaJ6UN4gaAuzwoT7vQ6jI0wBrQ2xJ77temrDjQtnp0im2I1DoJs6hJVn-ph8IyyCnAivWzgy5jmIxG_99efLzj3Pq4jGTnU7iGANuD8pnKHNpP2wY9Dkt6ULoKzIYIQ/s1600/image_2024-10-23_10-51-50.png

មកដឹងពីប្រទេសនៅក្នុងតំបន់អាស៊ាន ដែលបានផ្តល់ប្រាក់ខែឱ្យពលរដ្ឋរបស់ខ្លួន

0

យោងតាមទិន្នន័យរបស់ Time Doctor បង្ហាញថា ប្រាក់ខែជាមធ្យមនៅតំបន់អាស៊ីអាគ្នេយ៍ គឺស្មើប្រមាណ១២.៨៨៣ដុល្លារអាមេរិកក្នុង១ឆ្នាំ ។ បើទោះជានៅតំបន់នេះមានកម្រិតប្រាក់ខែខុសគ្នាក្នុងប្រទេសនីមួយៗក្តី ប៉ុន្តែពលរដ្ឋរស់នៅក្នុងតំបន់មានឱកាសច្រើន និងមានជីវភាពសមរម្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn-M96k1NGyjWYL6VcCIdc6DMOHp7lzge07rgcA2IeWDSR3JjuJ4Qno6EBxxw1i3qXfoTyvSYUxHZBE87WOeli8_y3HCLMcE6AtRIVUexVk7NHJsBOm86_wcIMBbOB6PJfWEjjKNrGzsivFwQMunl7DU33CN07HWLtt2c2v9mguf1W0FqjgeUHvSuC9tHA/s1000/image_2024-10-23_10-33-54.png

Time Doctor បានចាត់ចំណាត់ថ្នាក់ឈ្មោះបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលពលរដ្ឋទទួលបានប្រាក់ខែខ្ពស់ ក្នុងនោះប្រទេសថៃបានជាប់ចំណាត់ថ្នាក់ទី២ ដែលពលរដ្ឋថៃទទួលបានប្រាក់ខែជាមធ្យម ចាប់ពី២ម៉ឺនបាត ទៅ២ម៉ឺន៥ពាន់បាត (សម្រាប់និស្សិតទើបបញ្ចប់ការសិក្សា) ។ បើតួនាទីការងារខ្ពស់ គឺពលរដ្ឋថៃនឹងទទួលបានប្រាក់ខែជាមធ្យម ចាប់ពី៥ម៉ឺនបាត ទៅ១០ម៉ឺនបាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVuRBBa0I-YP6ejt-Puz_fNVgb9FrMvtGRGVUdovr0JsUXCGwa-HM13qt5fQVyWu3noBDHTHhhigvz0mOCQpYGelfE1Y7MNdTFx1qj24SLa57sy7E-QdxYv9bs1MxRPmSOr4bpPG6W93aOWkl6wUxxhpvU4v8_OGGohU-dN46dlxdEZ_N3aASVRhbM30gZ/s1000/image_2024-10-23_10-33-55.png

ខាងក្រោមនេះ គឺជាឈ្មោះបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលផ្តល់ប្រាក់ខែខ្ពស់ឱ្យពលរដ្ឋ ៖

១-សិង្ហបុរី ៖ ជាប្រទេសមានសេដ្ឋកិច្ចរឹងមាំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ដោយសារសិង្ហបុរីជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ទើបធ្វើឱ្យប្រទេសនេះទាក់ទាញបុគ្គលិកធ្វើការមានបទពិសោធន៍មកពីជុំវិញពិភពលោក ។ ប្រាក់ខែជាមធ្យមនៅសិង្ហបុរីខ្ពស់ជាងប្រាក់ខែជាមធ្យមលើពិភពលោក គឺស្មើនឹង៦.៣៣២ដុល្លារអាមេរិកក្នុង១ខែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimxIRViEylyiH3fa12ar8ymitWGpXcSNpRzJzwFvfQxqBWOfOwGvSZZPOmMfXxtWjT2qHKNC3eKmKt-sJUIv6MOuOiF6YWEkiDbjUggxkMToJ9V_w-XKOYkA1xO4OHV578OJJmecG87RFaNzRVNqfhQwGwvqaWjok5E8J9hjw9ObqCgKyyNPFvDKM04lur/s2000/image_2024-10-23_10-33-56%20(2).png

២-ថៃ ៖ ជាប្រទេសមានទំហំសេដ្ឋកិច្ចធំលំដាប់ទី២ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយពលរដ្ឋថៃទទួលបានប្រាក់ខែជាមធ្យម ចាប់ពី២ម៉ឺនបាត ទៅ២ម៉ឺន៥ពាន់បាតក្នុង១ខែ (សម្រាប់តួនាទីចាប់ផ្តើមការងារ) ។ រីឯបុគ្គលិកមានជំនាញ និងបទពិសោធន៍ទទួលបានប្រាក់ខែចាប់ពី៥ម៉ឺនបាត ទៅ១០ម៉ឺនបាតក្នុង១ខែ ។

៣-ព្រុយណេ ៖ បើទោះប្រទេសនេះមានចំនួនពលរដ្ឋតិចក្តី ប៉ុន្តែព្រុយណេមានធនធានធម្មជាតិដ៏សម្បូរបែប ជាពិសេស ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ ។ កត្តាទាំងនេះជួយជំរុញព្រុយណេអាចផ្តល់ប្រាក់ខែខ្ពស់ឱ្យពលរដ្ឋ គឺប្រាក់ខែជាមធ្យមស្មើនឹង៣.២៣០ដុល្លារព្រុយណេក្នុង១ខែ (ឬស្មើ២.៦៣៦ដុល្លារអាមេរិក) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgix5EWoa-tdtPjAYrCqeYRnk-xql6mUDLDnscOwVgo0GE8HQnh0iTXoldWex_vYIWaZLr7cY2ZssxYf1qdI3qEgwgWkwia13e-u63OnN6Yc3wcfNfNFCOTtKaSBIa3qCUManSRGu51lM7hhsVUnLkQI33q3rQrB_EhKcMN5Z84zTeiXgn5FOuQiKcFWkfB/s2000/image_2024-10-23_10-33-56.png

៤-ម៉ាឡេស៊ី ៖ គឺជាប្រទេសមួយទៀតដែលផ្តល់ប្រាក់ខែខ្ពស់ឱ្យពលរដ្ឋ ដោយពលរដ្ឋម៉ាឡេស៊ីមានឱកាសធ្វើការជាច្រើនផ្នែកគួរឱ្យចាប់អារម្មណ៍ ។ ប្រាក់ខែជាមធ្យមនៅម៉ាឡេស៊ី គឺស្មើនឹង៦.៦១០រីងហ្គីតក្នុង១ខែ (ឬស្មើ១.៥៤៥ដុល្លារអាមេរិក) ។

៥-ហ្វីលីពីន ៖ មានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័សក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាប្រទេសគោលដៅពេញនិយមសម្រាប់ជនបរទេសមកធ្វើការ ដោយសារសម្បូរបុគ្គលិកមានជំនាញ និងមានការប្រកួតប្រជែងប្រាក់ឈ្នួល ។ ប្រាក់ខែជាមធ្យម គឺស្មើនឹង៤៤.៨០០ប៉េសូក្នុង១ខែ (ឬស្មើ៨៤៨ដុល្លារអាមេរិក) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDEJYXshdvFypakDT6pVze5rf_8RSx2VK5MgN6Smkpr6ADQEPl2o63BljE_b5YX54aFTc83jYcr58q2oqKbvPRu9lZV5WDpMrH6OU5sF3CrhToXvym41ncIAdtMaSuZ01NjUm40DX1ka9elsElR0kOI9OO57RSOCG3opiCL9cRivAhFNFEKX4KBr_bS_Qa/s3652/image_2024-10-23_10-33-58%20(2).png

៦-ឥណ្ឌូណេស៊ី ៖ ជាប្រទេសធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ដែលមានពលរដ្ឋច្រើន និងសម្បូរធនធានធម្មជាតិ ។ បើទោះប្រាក់ខែនៅឥណ្ឌូណេស៊ីតិចជាងសិង្ហបុរី និងព្រុយណេ ប៉ុន្តែសេដ្ឋកិច្ចឥណ្ឌូណេស៊ីបានរីកចម្រើនជាបន្តបន្ទាប់ ។ ប្រាក់ឈ្នួលអប្បបរមាជាមធ្យម គឺស្មើនឹង៥.០៧លានរូពៀក្នុង១ខែ (ឬស្មើ៣៤៨ដុល្លារអាមេរិក) ខណៈប្រាក់ខែជាមធ្យម ស្មើនឹង១២.២លានរូពៀក្នុង១ខែ (ឬស្មើ៨៤៨ដុល្លារអាមេរិក) ។

៧-វៀតណាម ៖ ជាប្រទេសទាក់ទាញវិនិយោគិនពីក្រៅប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជាពិសេស ផ្នែកផលិត និងបច្ចេកវិទ្យា ។ ក្រៅពីនេះ វៀតណាមល្បីល្បាញមានទេសភាពស្រស់ស្អាត, ប្រវត្តិសាស្ត្រយូរអង្វែង និងជាមជ្ឈមណ្ឌលអាជីវកម្ម និងការវិនិយោគ ។ ប្រាក់ឈ្នួលអប្បបរមា ស្មើនឹង៤.៩៦១ដុងក្នុង១ខែ និងប្រាក់ឈ្នួលជាមធ្យម ស្មើនឹង១៧.៣លានដុងក្នុង១ខែ (ឬស្មើ៧២៧ដុល្លារអាមេរិក) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeQ03WhKRWYVlqR9k5DW_xCOsu68FR8PIgZGhembOrPYeG8H9SFLOdgri-ailFIKEOOWKYQvaO2I2jJO71y9dqnvqNoUy5q6JPQdp3ZoEnAeLH3ZG3PmYWoZe-JLZaKwONh1TYyHFXXsnESZ0Tq282V_Zdyd_69G6nMHlVUDcOFs_-CWJg6hyqoUM3zenQ/s850/image_2024-10-23_10-33-58.png

៨-ឡាវ ៖ ជាប្រទេសផ្តល់ប្រាក់ខែឱ្យពលរដ្ឋទាបជាងប្រទេសផ្សេងៗក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែដោយសារកំណើនសេដ្ឋកិច្ចឡាវមានស្ថិរភាព និងការវិនិយោគពីក្រៅប្រទេសកើនឡើង បានធ្វើឱ្យប្រាក់ចំណូលជាតិកើនឡើង ។ ប្រាក់ខែជាមធ្យម គឺចាប់ពី៩សែនគីប ទៅ១២សែនគីប (ឬស្មើពី៤៥ដុល្លារ ទៅ៦០ដុល្លារអាមេរិក) ។

៩-កម្ពុជា ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ សេដ្ឋកិច្ចកម្ពុជាបានកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេស ក្នុងវិស័យទេសចរណ៍ និងការផលិត ។ បច្ចុប្បន្ន ប្រាក់ខែជាមធ្យមនៅកម្ពុជា គឺចាប់ពី១៥០ដុល្លារ ទៅ២០០ដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWtJ2EsqkS9P5hICMu7lzQM2ijGeG-c51Mfk_1YeCYLCQBWHX8FVw1jqMGzrLIZ6XEuIQsUc4-PO7vgotEz8rD_4Y5kuXIkTVlNzS1iyLmdFZwxLsnWsq0eMtgjucnBP5_7OFY3Zz7_6IUnMiEMV_pfoJX-RuhlB2bTl0SBYD4FfeaHa9F0LBFTu3Emy37/s2560/image_2024-10-23_10-37-52.png

១០-មីយ៉ាន់ម៉ា ៖ ប្រាក់ឈ្នួលជាមធ្យមនៅមីយ៉ាន់ម៉ា គឺតិចជាងប្រទេសជាច្រើនក្នុងតំបន់ ដោយសារកត្តាសេដ្ឋកិច្ច និងសង្គម ។ ប្រាក់ខែជាមធ្យម គឺស្មើនឹង៣១១.០០០ចាតក្នុង១ខែ (ឬស្មើ១៦៣ដុល្លារអាមេរិក) ។

១១-ទីម័រខាងកើត ៖ ជាប្រទេសកំពុងអភិវឌ្ឍន៍ប្រព័ន្ធសេដ្ឋកិច្ចក្រោយពីទទួលបានឯករាជ្យពីឥណ្ឌូណេស៊ី កាលពីឆ្នាំ២០០២ ។ ប្រាក់ឈ្នួលអប្បបរមា ទៅប្រាក់ឈ្នួលមធ្យម គឺចាប់ពី១៥០ដុល្លារ ទៅ២៥០ដុល្លារអាមេរិកក្នុង១ខែ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2-HC360am_PDoTnzEGw9i0uxv2_ommaI4A-NZ6xwTr0mxaXERqTiVwSjwjEFpC8RSHhoOm98fMJgkbcbm1VAUzTH3cYVC74Vw35H3GY_F4Y6AezaPcCZWPwUo8xFq5KNJrmLOF3Y2JFPjhx7QyhR0bNMYTVnOhMcLldUiCHoQwdcKn6D_awOyPBjbZ_v3/s2500/image_2024-10-23_10-34-05.png

ឥទ្ធិពលព្យុះត្រូពិក Trami នឹងបង្កឱ្យមានទឹកជំនន់ខ្លាំងបំផុតមិនធ្លាប់មាននៅប្រទេសហ្វីលីពីន

0

ហ្វីលីពីន៖ ផុតពីព្យុះត្រូពិក Bebinca ឥឡូវនេះប្រទេសហ្វីលីពីនកំពុងប្រឈមមុខនឹងព្យុះថ្មីមួយទៀតហើយគឺព្យុះត្រពិក Trami ដែលនឹងបោកបក់មកលើតំបន់ជាច្រើនក្នុងប្រទេសនេះបង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiusXvXcNJqtkBONS4VcpAFQcz466-EVFFTe3y0NAQXv6OirmNTPGu4GFzG5zOU2vtTpsVSeB1AM1ydk1Gyzl5lu6ZpXflQzm9XSRmX_02TkTjmqAFHVCXNKnlmu1abcAKmTQsophnzn449iJ9Sx4In_OcW5i5jtEMJnHXJKEJZhiAnu-mcTADZvw3aN1_G/s2048/image_2024-10-23_09-35-02%20(2).png

យោងតាមសារព័ត៌មានបរទេស Reuters នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា បច្ចុប្បន្នប្រទេសហ្វីលីពីនបានប្រកាសអាសន្នអំពីហានិភ័យគ្រោះមហន្តរាយនៅតំបន់ចំនួន ៧ ក៏ដូចជាបានផ្អាកការងាររដ្ឋាភិបាល និងបិទសាលារៀន ហើយធនាគារកណ្តាលរបស់ខ្លួនក៏បានបញ្ឈប់ការជួញដូររូបិយប័ណ្ណបរទេសជាបណ្តោះអាសន្នផងដែរ ដោយសារព្យុះត្រូពិច Trami ខិតជិតមកដល់ ដែលអាចបង្កឱ្យមានទឹកជំនន់ខ្លាំងបំផុតមិនធ្លាប់មាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPUbMfkJgCOqlGJHPVL5G351jc70ttcDJhQftfnxEO5GWt3lttDJmuwwOuHMyWzYiwfLqZ5sRKBiVqMATcdD_cFspaRjQdTk69_aPwuKV-YC5l0ikb56avpFoXdidyoQ9yV3IKpcMpzWfu1lVjGR2XbgGUMhXmjtfkW5_VC_nRUYBC_XDgDXTmq0nUvKjx/s2048/image_2024-10-23_09-35-02.png

អ្នកព្យាករណ៍អាកាសធាតុរដ្ឋ Pag-asa បាននិយាយថា ឥទ្ធិពលព្យុះត្រូពិក Trami នឹងមកដល់ប្រទេសហ្វីលីពីននៅល្ងាចថ្ងៃទី២៣ ដល់ព្រឹកថ្ងៃទី ២៤ ខែតុលានេះហើយ ដែលនឹងបក់បោកក្នុងល្បឿន ៨៥ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយបង្ខំឱ្យរដ្ឋាភិបាលក្នុងតំបន់ចំនួន ៧ ត្រូវជម្លៀសអ្នកស្រុកចេញជាបន្ទាន់។ គិតត្រឹមម៉ោង ៨:៥០ នាទីយប់ថ្ងៃទី២២ ខែតុលា តំបន់មួយចំនួនត្រូវបានជន់លិចដោយសារតែភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ និងខ្យល់បក់ខ្លាំងបាត់ទៅហើយ ទម្រាំតែព្យុះ Trami បានមកដល់ទៀត ប្រទេសហ្វីលីពីននឹងរងការខូចខាតធ្ងន់ធ្ងរបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiXPR5yfmlVNoVdppbT2qWrdRewJlL6N0MmvHMErFiugceyOa6BM90okXJ8bFR7s14zr8e14t9gcIQTYnw0xdO5tZlFwBSbkJuMiyWfPeeNYCC7d_Rg25CB6eDAbSTCe_ewJnVanaPdibKpSrCoc06tkrwWIXKloDE1HgblKIUYy-KRoIM6sV2jAMdaTYu/s1200/image_2024-10-23_09-35-03.png

យោងតាមក្រសួងសុខុមាលភាពសង្គម និងអភិវឌ្ឍន៍បានប៉ាន់ប្រមាណថា មនុស្សជាង ៣៣.៥ លាននាក់អាចនឹងរងផលប៉ះពាល់ដោយព្យុះត្រូពិក Trami ដែលជាព្យុះកាចសាហាវបំផុតមិនធ្លាប់មាន។ គួរបញ្ជាក់ដែរថា កាលពីខែមុនប្រទេសអាស៊ីអាគ្នេយ៍មួយនេះក៏ជួបប្រទះនឹងឥទ្ធិពលព្យុះត្រូពិច Bebinca ដែលបានបោកបក់បំផ្លាញតំបន់ជាច្រើនធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធខ្លាំងផងដែរ។ ក្រៅពីប្រទេសហ្វីលីពីន ប្រទេសមួយចំនួនទៀតដូចជាថៃ និងវៀតណាមក៏រងឥទ្ធិពលខ្យល់ព្យុះនេះផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8eIcISKQtebNZUqqXzlnLUhv9yQKkQuUCKD3SI13OhCrgIlwFWbYA0w3ETxJWKiLuC9MtjtXvdb93W9TLU-_ho2W6kflkArPew5YOECYoUdjhfI2_uAfcnj6osIlSHuf3ks-V5qnUSa6uAtvxbGlJreMqUES2rkLlFm9IhvsqZrDzrPMq2QYGkLNU2tjY/s1500/image_2024-10-23_09-35-01.png

តិចអត់ដឹង! នៅលើភពផែនដីយើងនេះមានមហាសមុទ្រមួយដែលគ្មានទឹកប្រៃ

0

យើងគ្រប់គ្នាដឹងហើយថា គ្រប់សមុទ្រទាំងអស់នៅលើពិភពលោកសុទ្ធតែមានទឹកប្រៃ គ្មានសមុទ្រណាដែលគ្មានទឹកប្រៃនោះទេ។ ប៉ុន្តែបើយោងតាមគេហទំព័របរទេស Science News Explores បានឱ្យដឹងថា នៅលើផែនដីយើងនេះកាលពីជាង ៣៥ លានឆ្នាំមុនធ្លាប់មានសមុទ្រមួយដែលគ្មានទឹកប្រៃ ពោលគឺមហាសមុទ្រអាក់ទិច ដែលពីមុនមកគឺជាបឹងទឹកសាបដ៏ធំមួយខាន់ចែកដោយដីជាមួយនឹងមហាសមុទ្រអាត្លង់ទិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3Qd2fqec5RVK_7BKdTd_KbO13EJCCsH8ga3pgNHjvqXvSnAZMIJINLDqNuPqpGJj2wmYWaBr4arD_2P-FX8jBDCg3-dWxMzxNVYzLdJ5rPebpUVbQBNOAKmv_7jkKJ59iZl9-Dn3TYToCPDIsuCgM5WwffXlfiNu7YjE0ps5N7W81SSfIpYuTu-gPdzIE/s3072/image_2024-10-23_08-57-47.png

រាប់រយលានឆ្នាំមុន មហាសមុទ្រអាក់ទិក គឺជាបឹងទឹកសាបដ៏ធំមួយ ត្រូវបានគេស្គាល់ថាជា បឹងទឹកសាបអាក់ទិច។ ប៉ុន្តែដោយសារកត្តាធម្មជាតិដូចជាគ្រោះរញ្ជួយដី ផ្ទុះភ្នំភ្លើង ព្រំដែនដីគោកដែលខាន់ដាច់រវាងបឹងទឹកសាបអាកទិច និងមហាសមុទ្រអាត្លង់ទិចបានបាក់ស្រុតចូលគ្នា ដែលបណ្ដាលឱ្យសារជាតិប្រៃពីមហាសមុទ្រអាត្លង់ទិចហូរចូលស្រោបលើបឹងទឹកសាបអាកទិច បង្កើតបានជាមហាសមុទ្រអាក់ទិចនេះតែម្តង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIsOJ4AMOl81FnVUeiBtIYlfyGFUVLZVWZKxGYVAAbRq6WrTdUEjKJobsepeyVwLW_eE8vPPoskVxgK2H5x0fuloRX2GrsAPiTWPEa8VCZ_uVd9Tyi3SpUuQx1OIiR_lpCfKk24QMGgh1o0dDXoG5NuqKQUYU-V6EhRQ2sAfdcDPevD6c8omnhN8iC2DnQ/s1500/image_2024-10-23_08-57-49.png

ទោះបីមានឈ្មោះជាមហាសមុទ្រអាក់ទិកក៏ដោយ ក៏សារធាតុអំបិលក្នុងទឹករបស់អាក់ទិច មានត្រឹមតែ ៥០ ម៉ែត្រពីផ្ទៃទឹកប៉ុណ្ណោះ ខណៈជម្រៅចាប់ពីជាង ៥០ ម៉ែត្រចុះក្រោមទៅគឺជាទឹកសាបដដែល។ បច្ចុប្បន្នមហាសមុទ្រអាកទិច មានទំហំ ១៤,០៦ លានគីឡូម៉ែត្រការ៉េ និងលាតសន្ធឹងលើព្រំដែនប្រទេសចំនួន ៥ រួមមាន៖ សហរដ្ឋអាមេរិក, រុស្សី, កាណាដា, ហ្គ្រីនឡែន និងន័រវែសជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdqliXCbEhPObfv5EKFVq567m-t8qrceuZeJKnbEaJh4hk6edjMuCOZWpksGPZsqLYYcCEkt_2L5K2iFxTFwW9KVKuzT5vNrJgRFII_RDYq-OhxDJEY7olBamADPcwcMtGLWZYi6pv6E9QgJX9sa77h40vaBfkdjoYmQVjH9-d1NpiAQZNC5jvjZYyaLW4/s2560/image_2024-10-23_08-57-50.png

គួរបញ្ជាក់ដែរថា ក្រៅពីមហាសមុទ្រអាក់ទិកដែលមានជាតិប្រៃតិច ក៏មានមហាសមុទ្រផ្សេងទៀតមានជាតិប្រៃតិចផងដែរ ដូចជាសមុទ្រកាសព្យែន ដែលពីមុនមកគឺជាប្រភពទឹកសាប។ បច្ចុប្បន្នសមុទ្រនេះមានជាតិប្រៃត្រឹមតែ ៣៥% ប៉ុណ្ណោះ គឺជាសមុទ្រដែលមានជាតិប្រៃទាបជាងទឹកសមុទ្រផ្សេងទៀតនៅលើពិភពលោក។ មូលហេតុគឺដោយសារស្ថានភាពភូមិសាស្ត្រ និងជលសាស្ត្ររបស់វា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe4BvCkBpTviQMrD2zkn4UZ5B3-7MatqLfDtaAhOjh_y_YEAmlNW1QKiEDo7zgbNjQx5nN6-BOCtEVHW0r-afdCw5pCWB6pIdNgyVVm0SIXjx7BMX-Z8LMizSlIWN4JIgUbAEu4Q0vgFLfbmO9x9i8YWFh6bTbCZYc8HtUDCt4bMdPHgoJeHRp0o4QSU0w/s1024/image_2024-10-23_08-57-50%20(2).png

DJ Wukong ជាប់ក្នុងបញ្ជីឌីជេកំពូលទាំង ១០០ នៅទូទាំងពិភពលោក

0

DJ Wukong ដែលធ្លាប់មកសម្តែងនៅប្រទេសកម្ពុជាជាច្រើនដងមកនេះបានជាប់ក្នុងបញ្ជី TOP100DJ ដែលប្រមូលផ្តុំទៅដោយDJ ល្បីៗនៅទូទាំងពិភពលោក។ DJ Wukong ក៏ត្រៀមមកសម្តែងនៅប្រទេសកម្ពុជាម្តងទៀតនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ឆាប់ៗខាងមុខផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsghgph6iC_a49MUoqR0Esc6NZXiTVqGUf6VqFaaVH7I04JlzUOwwRq-nqDEO184_DiEstCM8xx12dndfGU9h_8jx2kft9X3Nxl7z4LA8jrpgxislVBCIv6A021pkGLCQNpu4TpD_OcVyp5l4tHJXxxFzM309BENb20ZrkEONAOCqsEZ2vQZWSVzFF-gY4/s1440/image_2024-10-22_14-43-28.png

ជឿជាក់ថាអ្នកគាំទ្រកម្ពុជាមួយចំនួនគឺបានស្គាល់ DJ ជាជនជាតិសង្ហិបុរី Wukong មិនខានដោយលោកធ្លាប់មកសម្តែងនៅប្រទេសកម្ពុជាជាច្រើនដងជាពិសេសគឺលោកតែងតែផ្តល់ភាពសប្បាយរីករាយជូនអ្នកគាំទ្រនិងបង្ហាញពីការស្រលាញ់ហ្វេនៗនៅប្រទេសខ្មែរ។ អ្វីដែលកាន់តែចាប់អារម្មណ៍ថ្មីៗនេះ DJ Wukong បានសាងសមិទ្ធផលដ៏ល្អមួយជាប់នៅក្នុងបញ្ជីកំពូលDJ នៅទូទាំងពិភពលោកមួយរូបក្នុងឆ្នាំ២០២៤នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO5LiiWZVQvHB9QkZzX0zzkVJoXdJ9yvCbIPQXSHjkV6fJ9kc1sbT_4M8ldbRb0sksAABIuklZhYjZ9YdB7yCvZdkjTSOmVq6J3nEPZpSSPZ8d5agpgpLYKhK6EI3iWOeSZH-CsxrdyED184z5YKDZDWbDyBYJfwuTFoNza2Lgsv4Gx45hX7m9n_EeOIEm/s1200/image_2024-10-23_08-53-03.png

តាមការប្រកាសរបស់ DJ Wukong នាថ្ងៃទី២០ តុលា នេះលោកបានជាប់ TOP100DJ ដែលស្ថិតនៅលេខរៀងទី៨៧ ជាមួយនឹងកំពូល DJ ជាច្រើនទៀតនៅទូទាំងពិភពលោកដែលជាមុខមាត់មួយសម្រាប់ DJ នៅតំបន់អាស៊ី ក៏ដូចជាអាស៊ីអាគ្នេយ៍ផងដែរ។ លទ្ធផលគឺស្ថិតនៅក្នុងរយៈពេលមួយឆ្នាំទៀតពីការស្ទង់មតិដ៏សំខាន់បំផុតពីឌីជេកំពូលទាំង ១០០ ផ្តល់នូវ ប្រជាប្រិយភាពរបស់ឌីជេទូទាំងពិភពលោកនៅលើគេហទំព័រ DJ Mag។ សមិទ្ធផលដ៏ធំនេះ DJ Wukong ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXBtbF977gyDj22Ib0ijrFIfB0ZCeYncdrib7P1iBmQ5xeZG0tcbAnTtnDV1EBppOfP3RcTOIYyfcxRODEhmZW5AvplGsftjQm7NHDTdzZVX9rqZ5dpSsHSOVsp7Mklo91wjugFgvsjep9zNVvFSPNYzswNdeDg8AkeDY0w0LgVhJIRnzZwzYhR7nL-jA0/s1080/Snapinsta_app_459197190_18458360587040735_7259458216824728568_n.jpg

ជាមួយនឹងជោគជ័យក្លាយជា TOP DJ មួយរូបនៅទូទាំងពិភពលោក DJ Wukong ក៏ត្រៀមមកជួបអ្នកគាំទ្រកម្ពុជាដូចគ្នា។ ទស្សនិកជនគ្រាន់តែចំណាយថ្លៃសំបុត្រធម្មតាចាប់ពី១៥ដុល្លារ ឡើងទៅមានឱកាសជួប DJ Wukong ដោយផ្ទាល់និងរាំលេងកម្សាន្តជាច្រើនម៉ោងជាមួយនឹងចង្វាក់ EDM និងការសម្តែងបទល្បីៗរយៈពេលរហូតដល់៧ម៉ោងឯណោះ។ កម្មវិធីដែល DJ Wukong មកសម្តែងនេះមានឈ្មោះថា Afterlife: Into Wonderland នៅថ្ងៃ Halloween ធំជាងគេនៅប្រទេសកម្ពុជាក្រោមការសហការរវាងក្រុមហ៊ុន Khmer Beverages និង EDM Cambodia។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3L0RrrSqQfqTPjfoJ3tcb5f87U9pQsEue0kCdUDejGGjZreIjnLetD4OPibNdgJggf7_ncSC0uU2EAYLpLhTp237V8HpLANtry1e7Dix8vuQWPtS5HYJ0Hyglf9zqOW8atEkgFk1Qf2_ZaHqk8wFteE9yuvfSSWh-dIPcC_tLqLJxxa4W-_5RnddLMZ7s/s1350/Snapinsta_app_459370036_18458360599040735_7565927657793808924_n.jpg

កម្មវិធីដ៏ធំសម្បើមអបអរថ្ងៃ Halloween នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ចាប់ពីម៉ោង៤ល្ងាចរហូតដល់ម៉ោង១១យប់នៅ Hotel Cambodiana ។ មិនត្រឹមតែ DJ Wukong ប៉ុណ្ណោះទេដែលនឹងមានវត្តមានក្នុងកម្មវិធីដែលរៀបចំដោយក្រុមហ៊ុន Khmer Beverages ក្នុងនោះ DJ MOJI ក៏នឹងមកអង្រួនផ្តល់ភាពសប្បាយទស្សនិកជនកម្ពុជាដូចគ្នាត្រៀមតែកម្លាំងទុកសប្បាយឱ្យហើយទៅ៕