ហុងកុង ៖ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា អាកាសយានដ្ឋាននៅទីក្រុងហុងកុង បានបង្ហាញរូបសំណាកខ្លាឃ្មុំ ជាង២,០០០ក្បាលតំណាងឱ្យខ្លាឃ្មុំយក្ស ដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងជំរុញឱ្យហុងកុងក្លាយជាតំបន់ទេសចរណ៍ដ៏ពេញនិយមនៅតំបន់អាស៊ីម្តងទៀត ។.png)
រូបសំណាកខ្លាឃ្មុំរាប់ពាន់ក្បាលដែលលោកអ្នកបានឃើញនេះ គឺជាការរៀបចំកម្មវិធី «Panda Go! Fest Hong Kong» ដោយការបង្ហាញរូបសំណាកខ្លាឃ្មុំ រហូតដល់២,៥០០ក្បាល នៅអាកាសយានដ្ឋានក្នុងទីក្រុងហុងកុង ។ ក្រៅពីនេះ នឹងមានការបង្ហាញរូបសំណាកខ្លាឃ្មុំឱ្យមហាជនទូទៅទស្សនានៅបរិវេណផ្លូវ Avenue of Stars ក្នុងតំបន់លក់ទំនិញ Tsim Sha Tsui និងទីតាំងល្បីៗ ៣កន្លែងទៀត នាខែធ្នូ ឆ្នាំ២០២៤ ។

ក្នុងចំណោមទីតាំងបង្ហាញរូបសំណាកខ្លាឃ្មុំទាំងនេះ គឺនឹងបង្ហាញនៅឧទ្យានជាតិ Ocean ផងដែរ ដែលជាកន្លែងរស់នៅរបស់កូនខ្លាឃ្មុំយក្ស, មេបារបស់វា ព្រមទាំងខ្លាឃ្មុំ២ក្បាលទៀត ដែលចិនប្រគល់ឱ្យហុងកុង សម្រាប់ជាកាដូ ឆ្នាំ២០២៤ ។
គោលបំណងនៃការបង្ហាញរូបសំណាកខ្លាឃ្មុំ គឺដើម្បីជួយជំរុញសេដ្ឋកិច្ចទីក្រុងហុងកុងឱ្យកាន់តែល្អប្រសើរឡើង និងជួយឱ្យហុងកុងក្លាយជាតំបន់ទេសចរណ៍ដ៏ពេញនិយមជាងគេនៅអាស៊ីឡើងវិញ ។
.png)
អ្នករៀបចំកម្មវិធីរូបសំណាកខ្លាឃ្មុំ ក៏បានអញ្ជើញតារាល្បីៗជាច្រើនរូបមកចូលរួមកម្មវិធីផងដែរ ដូចជា ៖ តារាចម្រៀងរបស់អាមេរិក ។ រីឯប្រាក់ចំណូលបានពីកម្មវិធីនេះ គឺសម្រាប់ជួយឧបត្ថម្ភដល់កម្មវិធីផ្សេងៗពាក់ព័ន្ធនឹងខ្លាឃ្មុំយក្ស ។
គួរបញ្ជាក់ថា ការបង្ហាញរូបសំណាកខ្លាឃ្មុំយក្សដល់ភ្ញៀវទេសចរ គឺក្នុងគោលបំណងអបអរសាទរដល់កូនខ្លាឃ្មុំភ្លោះដែលបានកើតនៅឧទ្យានជាតិ Ocean (Ocean Park Hong Kong) ។ ដោយឡែក ការប្រគល់ខ្លាឃ្មុំយក្សដល់សួនសត្វនៅក្រៅប្រទេស គឺបង្ហាញពីទំនាក់ទំនងការទូត និង Soft Power របស់ទីក្រុងប៉េកាំង ៕










