នាពេលថ្មីៗនេះ យោងតាមប្រភពអគ្គីសនីកម្ពុជា-EDC បានលើកឡើងថា មានជនខិលខូចមួយចំនួនតូចបានឆ្លៀតឱកាសបន្លំខ្លួនជាបុគ្គលិករបស់ អគ្គិសនីកម្ពុជា ធ្វើការទំនាក់ទំនងជាមួយអតិថិជនឱ្យភ្ជាប់ EDC App បន្ទាប់មកស្នើឱ្យអតិថិជនភ្ជាប់តំណ Link បន្ថែម របស់គេ ដើម្បីឈានទៅធ្វើការបោ.កប្រាស់អតិថិជនដោយបញ្ឆោតថា នឹងទទួលបានការបញ្ចុះថ្លៃអគ្គិសនី ឬប្រាក់ រង្វាន់ផ្សេងៗ។ល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-TUhcXPxzrpEmfS7axIDvLRh9cemeCxHNLfYdENRoAK_8fnjEY1uqyc0Z8NYy5yZku5u8OFxfMp412dL8BKhsCQIX-jEAbRFCbYN4nxTFCqpUlchsE5RJujxzFEX7mVtivfgQ6c7J_AwJfferHcXCr88Oi7b6YtjoWPYi04OfsRItvggtwfVrO9tg6QA6/s1280/IMG_8876.JPG
ដូច្នេះហើយដើម្បីបង្ការនូវបញ្ហាខាងលើនេះ អគ្គិសនីកម្ពុជាសូមជម្រាបជូនថា EDC App គឺប្រើសម្រាប់ទទួលបានវិក្កយបត្រ ឌីជីថល ការត្រួតពិនិត្យវិក្កយបត្រទូទាត់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនី ប្តូរ-បច្ចុប្បន្នភាពព័ត៌មាន (ឈ្មោះ អាសយដ្ឋាន…) ស្នើបន្តចរន្តថ្មី តម្លើងកម្លាំង ព្រមទាំងអាចតាមដានឯកសាររបស់ខ្លួន និងសារជូនដំណឹងផ្សេងៗដោយស្វ័យប្រវត្តិ។ អគ្គិសនីកម្ពុជាសូមបញ្ជាក់ថា គ្មានការភ្ជាប់តំណ Link អ្វីផ្សេងនោះឡើយ ក្រៅពី EDC App ជាមួយមាតិកាខាងក្នុង ដែលមានតាមតម្រូវការ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpe1wy4YjNmG8If6IJK82z857d_nggkdm14tpzxzl3MGQFSv1xOAqCg-imNl-eayjecZGs0amgXtFsDbeXlOG7r0fr9GJlK62OVx9PfQB5vJih6UeBuwT5Gw-sAR5O6BtzxEpmXSm_-WNErOWR2Hbv_gaG6kfbgiyjdDw75hkqR5jkAM7qELZ0gT0hniNP/s1280/IMG_8875.JPG

ដូចនេះសូមអតិថិជនទាំងអស់ មេត្តាប្រុងប្រយ័ត្ន ជៀសវាងការចាញ់បោកបញ្ឆោត ពីក្រុមជន ខិលខូច ដែលអាចចូលមកគ្រប់គ្រងគណនីរបស់លោកអ្នក បង្កើតបញ្ហាផ្សេងៗ ក៏ដូចជាការធ្វើឱ្យបាត់បង់នូវថវិកា និងពេលវេលា។

ជាមួយគ្នានេះ អគ្គិសនីកម្ពុជាក៏កំពុងតែធ្វើការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ របស់ ក្រសួងមហាផ្ទៃ ដើម្បីប្រមូលភស្តុតាង វែកមុខចាប់ខ្លួនជនខិលខូចទាំងនោះមកផ្តន្ទាទោសតាមផ្លូវច្បាប់។ អគ្គិសនីកម្ពុជា នឹងផ្សព្វផ្សាយជាវីដេអូខ្លីៗអំពីការប្រើប្រាស់ EDC App៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJMwwQJL-TTOPuGawriHJ7b-oM-UHQuKZ0lNXtAU3dlZKeSrRCHvF6fjtXMnvhofZpAWLZOHm7kJsl0YHiFmj3u6YeQzUK2pagQH7RECnOCEoy04qU2WuIoShlXe8-NXy8CRKCJMFtLZ1KC8WlgRV4qrjRt9NkS-HhMETUsjaial3OIIblOrJteRy6HG2i/s2048/IMG_8873.JPG