នាថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ នឹងមានការតាំងពិព័ណ៌«ផ្សារបារាំង» ដែលនឹងរៀបចំឡើងនៅក្នុងស្ថានទូតបារាំងប្រចាំកម្ពុជា។ ជាមួយគ្នានោះ បងប្អូនប្រជាពលរដ្ឋខ្មែរក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ អាចធ្វើការអញ្ជើញចូលរួមទស្សនាបានដោយសេរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJWZMIPTeQn6aIep_K0Q6xidKfYtnoT6SMN7Yru9xHQCI8fPbX0exudq3LSrA9R4V-vhOyLGDnNZWXdTQPBngsMhM378oUObfRqv1HPh2o5BwWf1cycVEXidFN0pqv_fBh40rZ3qElvfYsdl5tQRdG7uVxB7qJLXkPXbaMtOtWvq0G186W7D86bbOw4JvN/s1280/IMG_8862.JPG

យោងតាមការដាក់បង្ហោះរបស់ស្ថានទូតបារាំងប្រចាំកម្ពុជាបានឲ្យដឹងថា «ផ្សារបារាំងឆ្នាំ២០២៤បានត្រឡប់មកភ្នំពេញសារជាថ្មី»។ កម្មវីធីនេះគឺរៀបចំឡើងដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងកម្ពុជា ហើយនៅឆ្នាំនេះ ផ្សារបារាំងនឹងកាន់តែអស្ចារ្យជាងមុន ដោយមានការតំាងពិព័ណ៌ដោយស្តង់ប្រមាណជាង៧០។ ព្រឹត្តិការណ៍នេះគឺធ្វើឡើងក្នុងគោលបំណងដាក់តាំងបង្ហាញនូវផលិតផល ម្ហូបបអាហារ ក៏ដូចជាសេវាកម្មនានារបស់បារាំង សម្រាប់ផ្គាប់ចិត្តមនុស្សគ្រប់វ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN1HCbm4suQy5bxpPl8PbDOn2akiQAmrHJ3Q5ypGD-pNC2gS2zoTKGbhho1sXPIUr1G5ZHQydKB52V2-eLWsHeqkJyCRf30GgXMeTspzhEIRnVVzcC1xcKNt0KrIaVTlIvCPBcNKj1rj5uvFq-wYEhP-nkqlURvVwUVxKz2IfdRsl-WbS3LGBmISyU1mWc/s1280/IMG_8863.JPG

ដូច្នេះហើយ អ្នកទាំងអស់គ្នាគឺអាចអញ្ជើញមកចូលរួមទស្សនាបានដោយសេរី ដែលមានទីតំាងស្ថិតនៅក្នុងបរិវេណស្ថានទូតបារាំងប្រចាំកម្ពុជា នាថ្ងៃទី ៧ ខែធ្នូនេះ ចាប់ពីវេលាម៉ោង ១០ ព្រឹក ដល់ម៉ោង ៦ល្ងាច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-M0Q25QjeKNTEqXLBabq1MO07xCainnqZ6EprWDHrDOb___Gvhyphenhyphencyqxp7Ws-RmANhPHbWFldKcdPuLBIYpeKNR2rbW3D-htK-yFxkhhLuGUM-v6_qLaenkuy5kz6x00q84bnj3KsAkxOeDSIq0TTkeAnjfNX0k8_kLeFoQT_E8Ln4RgUrGzvqpCSkJKOk/s1024/IMG_8866.PNG
ស្ថាតទូតបារាំងប្រចាំកម្ពុជាបានគូសបញ្ជាក់ទៀតថា ការបើកឲ្យចូលទស្សនាចុងក្រោយគឺនៅម៉ោង៥ និង ៣០នាទីល្ងាច។ ចំពោះការបូបនិងរបស់របរធំៗ គឺមិនត្រូវបានអនុញ្ញាតិឲ្យយកចូលនោះឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7rPxDys2XXcP7TpytHE5LVOfxqePaGA0HqshQhrB06b5Y3l_WSKnr6PdB3ZpU6zcDKMQRLGLP2eDVG_8ONg217ZM2sxOmkRKnebkyoe2M9qJU1exo7TN9haIKCPS9Xi5Rhi36I65PCmUvxAm_Ou9ANTidzgDpmSYBa3xoTgQLxk_D9SxpPMnFqvRPF-MC/s1536/IMG_8867.JPG

គួរបញ្ជាក់ថា ស្ថាតទូតបារាំងប្រចាំកម្ពុជា គឺមានទីតំាងស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕