អ្នកស្នងមរតករបស់មហាសេដ្ឋីចិន និងជាអតីតសមាជិកក្រុម EXO Huang Zitao និងតារាសម្តែង Xu Yiyang បានប្រកាសនៅលើអ៊ីនធឺណិតដោយអ្នកទាំងពីរបានចុះសំបុត្រអាពាហ៍ពិពាហ៍ក្លាយជាគូស្នេហ៍ស្របច្បាប់ ខណៈតារាទាំងពីរដួងគ្រោងរៀបចំពិធីមង្គលការនៅឆ្នាំក្រោយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnb1nQ1M728LmbAJUiDuKTpZcKp0W4H5XAqVJCkNz9eE5VJ10zVuLlNORO9r7-I2cDApAD7c_qWbwKyREqmzLGz1Ek3AXU8Du6tHJF9T_PX9uGs4Uf7HQIvLFlvnRrp8QOiZjRKSz9f8y0ur0-ZieU4Ntb3NB-x5qzHvoSJsN7VRcLB2OUbPN_DJJJX-iX/s1470/image_2024-12-03_10-07-07%20(2).png

នៅថ្ងៃទី២ ខែធ្នូ Huang Zitao អតីតសមាជិក EXO និង Xu Yiyang ដែលជាអតីតអ្នកហ្វឹកហាត់ SM Entertainment បានបង្ហោះរូបភាព ជាមួយនឹងកាន់សំបុត្រអាពាហ៍ពិពាហ៍នៅក្នុងដៃរបស់ពួកគេ ដោយប្រកាសថាពួកគេបានក្លាយជាគូស្នេហ៍ស្របច្បាប់នៅក្នុងប្រទេសចិន។ ដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រមានការចែករំលែកព្រោងព្រាតដោយបានសម្តែងក្តីអបអរចំពោះអ្នកទាំងពីរដែលបានក្លាយជាទៅជាប្តីប្រពន្ធនឹងគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLY_4UanZWycrIX1i62H8ueJWP9c1QWn0IG2pcKs31T0GaxU5wX13yrq4tT8Kf5yUvlOYgnXsMnHvv7qfXFh0_vYt1721SiYtmLL3V7J17Uh5Sa3cTztjQPk-_MLKrxKD_hNFwIhI2mIY7EPzuQr30wLV-1TjAdXt9KzAT59SVe7a_MUuAOz_s7TzmfKsP/s1242/image_2024-12-03_10-07-07.png
គួរឱ្យដឹងថា កាលពីថ្ងៃទី ៣ ខែវិច្ឆិកា Huang Zitao បានបញ្ជាក់ពីគម្រោងពិធីមង្គលការរបស់ពួកគេនៅឆ្នាំក្រោយដោយត្រៀម៣តុសម្រាប់ហ្វេនៗរបស់ពួកគេចូលរួម។ដំណឹងបានជំរុញការពិភាក្សាយ៉ាងឆាប់រហ័សនៅទូទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR7qoE5QkF3P95jgpS8XAPYb6kAzXvWzK55CAlXHFm5pHWBp9cwflhxxDTSeioSZtjNgrYbIQ1iSbHn-2uJLW4q7UnD2d4oAJlbugj9-YR-yXlWLtZCkEBMg1ItauJYdSIf_5J-DX88HTd0qOm2IyTbJC_P2ef2ZfUjIobKF8CMXCEHobTjUn0Zg8K6wEO/s2048/image_2024-12-03_10-07-08.png

កាលពីខែសីហា Huang Zitao បានស្នើសុំ Xu Yiyang រៀបការដែលធ្វើឱ្យមានភាពល្បីល្បាញយ៉ាងខ្លាំងដោយបានប្រកាសទំនាក់ទំនងជាសាធារណៈនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ខណៈអ្នកទាំងពីរមានពាក្យចចាមអារ៉ាមស្នេហាក្នុងឆ្នាំ២០២០។ បច្ចុប្បន្ន Huang Zitao មានអាយុ ៣១ ឆ្នាំ និង Xu Yiyang មានវ័យ ២៨ ឆ្នាំ ត្រូវបានគេនិយាយថាបានជួបគ្នាដំបូងនៅ SM Entertainment ក្នុងប្រទេសកូរ៉េខាងត្បូង ដែល Yiyang ជាអ្នកហ្វឹកហាត់ ហើយ Huang Zitao ជាសមាជិកក្រុម EXO។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi5ZXMbWz-pc0qB7aKx8MSIbD8HqI7s6uDerF4mjOemCkqKx82yYwLkwHmnbZGglLt1wbhbpAKUEUFwqvtoeB2RlwNb7YBo2Tm8bRXVarQyBybtbDkGpkgXjpNinr2bnbUOTv5MxFF52F-4zEsCvQxesmgRdrqRMGz_yWq-b7S5NeY4nTdKD5G2CeL-ziX/s817/image_2024-12-03_10-07-11.png

Huang Zitao បានចាកចេញពីក្រុម EXO ក្នុងឆ្នាំ ២០១៥ ដោយសារបញ្ហាសុខភាព ហើយបានត្រឡប់ទៅប្រទេសចិនវិញនិងបានបង្កើតភ្នាក់ងារផ្ទាល់ខ្លួន L.TAO Entertainment ក្នុងឆ្នាំ ២០១៨។ យោងតាមកាសែត South China Morning Post តារាប្រុសរូបនេះ បានទទួលមរតកទ្រព្យសម្បត្តិចំនួន ៣ ពាន់លានដុល្លារពីឪពុកដែលលោកជាអ្នកមានបំផុតម្នាក់របស់ប្រទេសចិនដែលបានទទួលមរណភាពនៅឆ្នាំ ២០២០ ៕