ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មាន AFP រាយការណ៍ថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានយល់ព្រមដកច្បាប់អាជ្ញាសឹក ដែលលោកទើបតែប្រកាសឱ្យប្រើច្បាប់នេះរយៈពេលប៉ុន្មានម៉ោងមុន ដើម្បីបង្ក្រា.ប កងកម្លាំងប្រឆាំងរដ្ឋាភិបាល និងទប់ស្កាត់ការគំរា.មកំហែ.ងពីកូរ៉េខាងជើង ។
.png)
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon បានប្រកាសប្រើច្បាប់អាជ្ញាសឹកជាបន្ទាន់ ដោយសារលោកបារម្ភពីបញ្ហាអសន្តិសុខពីការគំរាមកំហែងរបស់កូរ៉េខាងជើង និងមានមន្ត្រីគណបក្សប្រឆាំងក្នុងរដ្ឋសភាបង្កើតកងកម្លាំងប្រឆាំងរដ្ឋាភិបាល ។ បន្ទាប់មក មេបញ្ជាការកងទ័ពជើងគោកបានបំពេញតួនាទីជាមេបញ្ជាការច្បាប់អាជ្ញាសឹកនៅអគាររដ្ឋសភា ។.png)
ក្រោយមកមិនយូរប៉ុន្មាន កងទ័ព និងសមត្ថកិច្ចនៅក្រោមច្បាប់អាជ្ញាសឹកដែលគ្រប់គ្រងរដ្ឋសភា ក៏បានដកកម្លាំងចេញទាំងអស់ និងទុកផ្លូវឱ្យសមាជិករដ្ឋសភាចូលប្រជុំភ្លាមៗ ដើម្បីរារាំងការអនុវត្តអំណាចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ។ សមាជិកសភាចំនួន១៩០នាក់ (ក្នុងចំណោមសមាជិកសភាសរុប៣០០នាក់) បានចូលរួមប្រជុំបោះឆ្នោតរារាំងការប្រើច្បាប់អាជ្ញាសឹក និងអំពាវនាវឱ្យប្រធានាធិបតីកូរ៉េខាងត្បូងដកវាចេញជាបន្ទាន់ ។ 
យោងតាមរដ្ឋធម្មនុញ្ញកូរ៉េខាងត្បូងបញ្ជាក់ថា ច្បាប់អាជ្ញាសឹកនឹងលុបចោល នៅពេលសំឡេងភាគច្រើនក្នុងរដ្ឋសភាពុំយល់ស្រប ហើយការប្រើអំណាចកងទ័ព និងសមត្ថកិច្ចតាមច្បាប់អាជ្ញាសឹក គឺជាទង្វើខុសច្បាប់ ។ ហេតុនេះ លោក Yoon ត្រូវតែយល់ព្រមដកច្បាប់អាជ្ញាសឹក និងត្រៀមលុបចោលច្បាប់ដែលបានប្រកាសដោយគ្មានការគ្រោងទុក ។
.png)
មុននេះ កងទ័ពបានចូលក្នុងរដ្ឋសភា ខណៈអ្នកតវ៉ាជាច្រើននាក់ប្រមូលផ្តុំគ្នានៅបរិវេណខាងក្រៅអគារ និងប្រឈមមុខជាមួយកងកម្លាំងសន្តិសុខ ។ គណៈរដ្ឋមន្ត្រីរបស់លោក Yoon បានអនុម័តលុបចោលច្បាប់អាជ្ញាសឹករួចហើយ និងនៅសល់តែសេចក្តីប្រកាសរបស់ប្រធានាធិបតីប៉ុណ្ណោះ ។
អ្នកតវ៉ាជាច្រើនបានលើកស្លាកសញ្ញា និងទង់ជាតិកូរ៉េខាងត្បូង ហើយស្រែកខ្លាំងៗថា «ចូរចាប់ខ្លួនលោក Yoon» ដែលសកម្មភាពនេះបង្ហាញថា ពលរដ្ឋមិនគាំទ្រការប្រើច្បាប់អាជ្ញាសឹករបស់ប្រធានាធិបតីទេ ។ លោក Yoon បានហៅក្រុមមន្ត្រីមកពីបក្សប្រឆាំងដែលមានសំឡេងច្រើនក្នុងរដ្ឋសភាថា គឺជាកងកម្លាំងប្រឆាំងរដ្ឋាភិបាល ។.png)
លោកបានប្រកាសប្រើច្បាប់អាជ្ញាសឹកជាលើកដំបូងក្នុងរយៈពេល៤៤ឆ្នាំ និងនិយាយថា មន្ត្រីបក្សប្រឆាំងមានបំណងផ្តួលរំលំរដ្ឋាភិបាល និងគាំទ្រកូរ៉េខាងជើង ។ រីឯមន្ត្រីបក្សប្រឆាំងបញ្ជាក់ថា វាជាការប្រឆាំងនឹងរដ្ឋធម្មនុញ្ញកូរ៉េខាងត្បូង ។ កាលពីថ្ងៃទី៣ ខែធ្នូ កន្លងមក លោក Yoon បានថ្លែងក្នុងទូរទស្សន៍ជាតិដោយគ្មានការគ្រោងទុកពីការប្រើច្បាប់អាជ្ញាសឹក ដើម្បីកម្ចាត់កងកម្លាំងគាំទ្រកូរ៉េខាងជើង និងការពារសេរីភាពនៅកូរ៉េខាងត្បូង ។
គួរបញ្ជាក់ថា ច្បាប់អាជ្ញាសឹកនឹងប្រកាសឱ្យប្រើប្រាស់ក្នុងរយៈពេលបណ្តោះអាសន្ន នៅពេលប្រទេសជាតិមានអាសន្ន និងផ្តល់អំណាចដឹកនាំទៅឱ្យក្រុមកងទ័ពដើម្បីស្តារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខ ។ ច្បាប់នេះអាចរឹតបន្តឹងសិទ្ធិសេរីភាពរបស់ប្រព័ន្ធផ្សព្វផ្សាយ និងពលរដ្ឋទូទៅ ៕










