Home Blog Page 80

មាលា ក្លាយជាតារាម៉ូដែលខ្មែរដំបូងមានអ្នកទស្សនាវីដេអូជាង៨លាននៅលើ Instagram

0

តារាម៉ូដែលខ្មែរកាត់បារាំង មាលា បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ខណៈវីដេអូមួយរបស់នាងនៅលើគណនីអ៊ីនស្តា្រក្រាមមានអ្នកចូលមើលរហូតដល់៨.៣លានដង គិតត្រឹមព្រឹកថ្ងៃទី១១ ខែកុម្ភៈ។ ចំនួនអ្នកទស្សនាដ៏ច្រើនសន្ធឹកសន្ធាប់នេះបានជំរុញឱ្យ មាលា ក្លាយជាតារាម៉ូដែលខ្មែរដំបូងដែលមានតួលេខគាំទ្របែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8cJWd35ag8Bhvd0eUzFY5ynig4mPfwWc1Ltut13MHcLZo0nVDIhhKAdqj4r-JU3aStgU4olc3FGea8KDf2JaxA7r482tYqONp2w1racyD7_-zwt2YzDTPwrzUbGj_Gs1Iw8TVzxP8Ci-MF_yOaACMQyOoB7WhDO6fWigtmC-6lM3741ePfTIXujE3zjNd/s1920/image_2026-02-11_08-47-14.png

ប្រិយមិត្តមួយចំនួនប្រាកដជាជ្រាបខ្លះៗមកហើយថា កន្លងមកថ្មីៗនេះ មាលា ពេជ្រ វត្តីសារ៉ាវឌ្ឍី រួមទាំង ហុក សារិតុលា បានធ្វើដំណើរទៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី បញ្ចេញភាពទាក់ទាញផ្អើលអស់ភ្ញៀវទេសនៅទីនោះងាកមើលពួកគេព្រមព្រាត។ វីដេអូនិងរូបភាព មាលា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺមានភាពទាក់ទាញយ៉ាងខ្លាំងខណៈដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី មានវីដេអូមួយដែលមានចំនួនអ្នកទស្សនា២៨លានដងនៅលើបណ្តាញសង្គមហ្វេកប៊ុកនោះ មាលា ក៏មានវីដេអូមួយដែលមានអ្នកទស្សនាដល់ទៅជាង៨លានដងនៅលើគណនីអ៊ីនស្រ្តាក្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFTdoZ9SSoE5ie3tdx1IgWCNIOO5KTGt72W10mHBx8QwgTt-69VQ2dPG9SQUY9Nuf9D5Hrh5bTFaKl_Nj2MYOfmY2dkOEUKlSYwxjcPi2D57uqTDfLFZLoIXcH9Z6Lj7Ey5OoZbnjgHjShGsosw5MNH6X8JPwNcyux6E-9pKng25Eo_VPyM6Jrx6gOk-10/s1920/image_2026-02-11_08-47-15.png

ស្ថិតក្នុងសំលៀកបំពាក់ដ៏ស្រស់ស្អាតអមមកជាមួយនឹងទេសភាពមាត់សមុទ្រវីដេអូរបស់ មាលា មានភាពទាក់ទាញមិនធម្មតា។ ដើមឡើយ មាលា ដាក់គោលដៅថាវីដេអូមួយនេះរបស់នាងនឹងមានអ្នកទស្សនា៥លានប៉ុន្តែតួលេខបានកើនឡើងលើសពីការរំពឹងទុកទៅទៀត។ ចំនួន៨.៣លានដងនៅលើគណនីអ៊ីនស្ត្រាក្រាមនេះបានជំរុញឱ្យ មាលា ក្លាយជាតារាម៉ូដែលខ្មែរដំបូងគេដែលទទួលបានតួលេខនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdsCEC_BfTNeT2MA14hCRUctd6SlMP8rIy9E3i0nl0QqJ5eGT3uHsnO0AuHCWOUFIYcOf1WyOmlJGtSue07VKfE9GZLvs7HtkJh7gU-qw-kjCJSeJdjYNXBEzxL4Bou75Sox0G_JosFyFUEapy0KPNdf6ggDm8SfA7hwLLSDXcGc5LCV4bDUOSuxLI-KSW/s1911/image_2026-02-11_08-47-17.png
នៅក្នុងផ្នែកបញ្ចេញមតិយោបល់គេបានឃើញជនបរទេសជាច្រើនបានសរសើរពីភាពស្រស់ស្អាតរបស់ មាលា ។

គួរបញ្ជាក់ផងដែរថា ដោយសារតែសម្រស់ស្រស់ស្អាតមានមន្តស្នេហ៍និងមានទេពកោសល្យផង មាលា បានសាងភាពល្បីល្បាញយ៉ាងឆាប់រហ័សដោយមានទីផ្សារយ៉ាងច្រើនមិនថាការសម្តែងកុន ថតពាណិជ្ជកម្ម សម្តែង MV ឬការដើរបង្ហាញម៉ូតនោះទេ។ ជាពិសេសរាល់ពេល មាលា ទៅដល់ទីណាតែងតែទទួលបានការចាប់អារម្មណ៍នៅទីនោះ៕

Anutin ឈ្នះឆ្នោត ដោយយកកម្ពុជាជាឈ្នាន់នយោបាយ បំផុសស្មារតីជាតិនិយមជ្រុល និងប្រកាសលុបចោល MOU ព្រំដែនជាមួយកម្ពុជា​

0

ប្រទេសថៃ ៖ គណបក្សភូមិចៃថៃរបស់លោក Anutin Charnvirakul ទទួលបានសំឡេងគាំទ្រដ៏ច្រើនលើសលប់ក្នុងការបោះឆ្នោតកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ និងឈ្នះដាច់គណបក្សនយោបាយផ្សេងៗ ដែលធ្វើឱ្យអ្នកវិភាគនានាក្នុងប្រទេសថៃ រួមទាំងអន្តរជាតិចាត់ទុកថា ពលរដ្ឋថៃបោះឆ្នោតគាំទ្រគណបក្សនេះយ៉ាងភ្លូកទឹកភ្លូកដី ដោយសារលោក Anutin ជំរុញស្មារតីជាតិនិយមជ្រុលពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJFzEnCHRYVAS6DNkcRqWxgu6rJze9a8c8KHF02vZTOQOKp7KDeC3n0mgPcRHjzw_c0Dnd09H4Tp7IEpY0pg4_Sy95Ppnvr4jSaZjqkSGm4NdF469swkykxzmPzJgfIIiQNrxDfaYN2x4resToqyH4PTllS-Zj1JiEi7Y5BIR5fg5PpobPWYqX_mgthP9Z/s1280/photo_2026-02-09_09-40-45%20(2).jpg

សារព័ត៌មាន Reuters បានចុះផ្សាយបន្ទាប់ពីគណបក្សភូមិចៃថៃក្រោមការដឹកនាំរបស់លោក Anutin ឈ្នះឆ្នោតថា ដោយសារគណបក្សនេះជំរុញស្មារតីឱ្យពលរដ្ឋមានគំនិតជាតិនិយមពាក់ព័ន្ធនឹងជម្លោះព្រំដែនជាមួយកម្ពុជា ទើបធ្វើឱ្យគណបក្សនេះមានប្រៀបលើគណបក្សប្រជាជន (អតីតគណបក្សកាវក្លៃ) និងគណបក្សភឿថៃ ។ ការជំរុញស្មារតីជាតិនិយម គឺគណបក្សភូមិចៃថៃមានគោលដៅឈ្នះឆ្នោតដើម្បីបង្កើតរដ្ឋាភិបាលថ្មី និងឱ្យលោក Anutin កាន់តំណែងជានាយករដ្ឋមន្ត្រីបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6vpqm91m5KFzLMe7C1pRDXAL0vmBZFnNHBrIEMgfdWqiqV8X9Idw0L3U0pYBnecCxIXqge97io_XIfRcQRuY8mcyH9dVq4RQ2YinJHqDFM9idIYPJ4k5yjUuTvERXxZhe6bqqe95rYH_PLSqLAPfPGntbRY_J48G7NKlsizdKQ1N9UDougjZOzRY0szBP/s1280/photo_2026-02-09_09-40-47.jpg

សារព័ត៌មាន Reuters ក៏បានវិភាគពីលោក Anutin សម្រេចចិត្តរំលាយសភាកាលពីខែធ្នូ ឆ្នាំ២០២៥ ក្នុងអំឡុងពេលស្ថានការណ៍ព្រំដែនកម្ពុជា-ថៃកំពុងតែតានតឹង គឺជាកត្តាសំខាន់ដើម្បីឱ្យពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សភូមិចៃថៃយ៉ាងច្រើនលើសលប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpx-AxLTktF_eRnIxguh9V-Vt8b1uERO0MuQLQrWZlZIihxeHLbobB9jpEkbd2IeupUZJd6_cLYlkuf35_RpemcOwTxxu_BDf0ZAdqMIfGjf6UbTmNmO6TeQUlH_v67FvSiaAIlXshOtd0LZd7FJfDNGUBnG5WZz3WDI_bofdA9ZuPLjdsQmaG0P0fp-Zx/s1280/photo_2026-02-09_09-28-13.jpg

ដូចគ្នានេះ អ្នកវិភាគថៃយល់ឃើញថា ជ័យជម្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយសារគណបក្សភូមិចៃថៃជំរុញឱ្យអ្នកនយោបាយនៅតាមបណ្តាខេត្តនានាចូលរួមក្នុងស្មារតីជាតិនិយមពាក់ព័ន្ធនឹងជម្លោះព្រំដែនជាមួយកម្ពុជា ហើយពេលនេះ ស្មារតីជាតិនិយមធ្វើឱ្យគណបក្សភូមិចៃថៃសម្រេចគោលដៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF_kCneCPw5ueR3nMraZrsfrDkFSR3uiwFxCDFDGdbWWRBLd7VvH-yuYZuKj2QwoogtDsInJVHWXdiAUSHyQeC7CjDPYZNwR0U6gCavV-JB6hddK7exvKurUso4HFPgu394LxOQy01bAK8EXbOBkcvca1Wwx15ztB44cO2i-O6Rdcbaf9fy220vOvuUpDI/s1280/photo_2026-02-10_13-33-00.jpg

លោក Napon Jatusripitak អ្នកវិទ្យាសាស្ត្រនយោបាយមកពីវិទ្យាស្ថានស្រាវជ្រាវនៅទីក្រុងបាងកក និយាយថា មិនមែនមានតែគណបក្សភូមិចៃថៃតែមួយទេ ដែលទទួលបានអាសនៈច្រើនក្នុងរដ្ឋសភា គណបក្សផ្សេងៗក៏ទទួលបានអាសនៈច្រើនដែរ ប៉ុន្តែបច្ចុប្បន្ន ពលរដ្ឋថៃគាំទ្រគណបក្សភូមិចៃថៃច្រើនបំផុត ដោយសារលោក Anutin កំណត់គោលនយោបាយសំខាន់ៗ ជាពិសេស ការលុបចោលអនុស្សរណៈនៃការយោគយល់ (MOU) ស្តីពីដែនសមុទ្រជាមួយកម្ពុជា, គោលនយោបាយចែកប្រាក់ឱ្យពលរដ្ឋ និងជំរុញស្មារតីជាតិនិយម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkrBpbdB4vGTdGd_6cXuxX-1-sqAIrSvP8ai5HGJBpBZ4Eadnkc3zwf-Q1RrI5PJLGN9hiaXRDKCQ71mF8oZ5eTFVcaLYaSRjvt0FTZoeH32yO7nMd1tJIwsGlH4hlFIxYCBFv9P6TzyiNpfCqM3dyjKmX4w1B3VmvVQos4cbb-wQs_FED24aVcVgx5x8F/s1280/photo_2026-02-10_13-33-00%20(2).jpg

លោកថា យោងតាមការវិភាគរបស់អន្តរជាតិ គឺគណបក្សភូមិចៃថៃរបស់លោក Anutin ឆ្លៀតឱកាសពេលដែលប្រទេសកម្ពុជា និងថៃ កំពុងតែមានស្ថានការណ៍តានតឹងព្រំដែន បានជំរុញឱ្យពលរដ្ឋថៃមានស្មារតីជាតិនិយមជ្រុល ទើបធ្វើឱ្យគណបក្សនេះទទួលបានសំឡេងគាំទ្រច្រើនហួសពីការស្មាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd0ge2XhhA3W4Q8vn_Es9peA1N8qqUsfLUJRTN3BrzqFmiJzBM3FCcFUOe2dUV7dWjwTWHNn0vN4aeO_DoPNZtloPpVMpBKMrdzHtBURYdvCnF9o_1jOjdLMkuKNAYjlcoGLndwOajjXsCjy0nieqKaHaXJex2tdbDbA2REb_FgQ7NXV3vhkT7YFM7v1OD/s1280/photo_2026-02-09_09-40-45%20(3).jpg

អ្នកវិភាគរំពឹងថា បន្ទាប់ពីការបោះឆ្នោត ប្រទេសថៃនឹងបង្កើតរដ្ឋាភិបាលចម្រុះដើម្បីបញ្ចប់ការខ្វះគំនិតគ្នាផ្នែកនយោបាយ ខណៈនយោបាយការបរទេសជាមួយប្រទេសជិតខាងវិញនឹងកាន់តែតានតឹងខ្លាំងជាងមុន ដោយសារបញ្ហាលុបចោលអនុស្សរណៈនៃការយោគយល់ (MOU) ស្តីពីដែនសមុទ្រជាមួយកម្ពុជា ៕

UN រំពឹងលើប្រាក់ជាង ៤ពាន់លានដុល្លាររបស់សហរដ្ឋអាមេរិកដើម្បីសង្រ្គោះខ្លួនពីការដួលរលំ

0

អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនកំពុងរង់ចាំប្រាក់មួយចំនួនពីវិភាគទៀនជាង ៤ ពាន់លានដុល្លារពីសហរដ្ឋអាមេរិក ក្រោយរដ្ឋបាលលោក Trump សន្យាថានឹងបង់ ដើម្បីដោះស្រាយវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងររបស់ស្ថាប័ននេះដែលកំពុងជួបប្រទះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ AP ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHKEOtONTJ74HrUoYXDG1WV-0XmMJcIZ9eFEu8c_YjIA0h-2R4Ku7E7zua2ply1DgeeVOcYmPoXP4WcFTTmevmVgsphGMIdBAwUoztOwTyBTR-Ur1I_0NDaVOsb1FLyKfIhuMoJNMpGqlE-u2uZk0neWTczwGjBDrj8cyCM9yx53hC0pH5UvAcZjZPx4GX/s1200/photo_2026-02-10_11-49-43.jpg

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រ.មានកាលពីសប្តាហ៍មុនថា អង្គការពិភពលោកមួយនេះប្រឈមមុខនឹង “ការដួលរលំផ្នែកហិរញ្ញវត្ថុក្នុងពេលដ៏ខ្លី” ដូច្នេះតម្រូវឲ្យមានការកែសម្រួលច្បាប់ហិរញ្ញវត្ថុ ហើយប្រទេសជាសមាជិកទាំង ១៩៣ ត្រូវបង់ថ្លៃសេវារបស់ពួកគេ ដោយក្នុងន័យនេះ ប្រមុខអង្គការសហប្រជាជាតិហាក់ចង់សំដៅយ៉ាងច្បាស់ទៅកាន់សហរដ្ឋអាមេរិកសហរដ្ឋអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHOLbx1RN9gztUdZRzangU4BZbQfBfNkldlLvnWw76U5fehdaEaX8GoL42YcgmF-ThbtUxonlRPbox3bFhQmbNHZMe_YP9ho9SmhsDynxiav4c2hlwXvOwvOnjMnj1_xc800KcJyCp_SofWlM-cwmVB1qGcfcIfmXq99BndPakoLSgndDzeGroQxkKlqIV/s1280/photo_2026-02-10_11-49-43%20(2).jpg
តាមរបាយការណ៍របស់ UN សហរដ្ឋរអាមេរិកជំពាក់បំណុលរហូតដល់៩៥%នៃថវិកាប្រតិបត្តិការសរុបរបស់អង្គការ ខណៈ UN បានព្រមានថា ខ្លួនអាចនឹងអស់សាច់ប្រាក់សម្រាប់ដំណើរការនៅត្រឹមខែកក្កដាខាងមុខ។ ទោះជាយ៉ាងណា ប្រធានាធិបតី Donald Trump បាននិយាយថា អង្គការសហប្រជាជាតិមិនទាន់បានបំពេញតាមសក្តានុពលរបស់ខ្លួននៅឡើយទេ។ ដូច្នេះនៅឆ្នាំ 2025 រដ្ឋបាលរបស់លោកមិនបានបង់វិភាគទៀនតទៅទៀតឡើយ ហើយបានប្រកាសដកខ្លួនចេញពីកម្មវិធីជាច្រើនដែលជាសម្ព័ន្ធនៃអង្គការសហប្រជាជាតិ រួមទាំងអង្គការសុខភាពពិភពលោក និងទីភ្នាក់ងារវប្បធម៌ UNESCO ខណៈពេលដែលកំពុងដកមូលនិធិពីអង្គការរាប់សិបផ្សេងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfHBVmz6nzKa3a8YdECgUSAY4ITswSppZed3703EWKSokkGhPGHiVk1LggsY8caIYrZSzqTElNxjaDs3HG9NSKHQ0Io4kk8rmMDUmaWoc8EXyXlObmnmjOUN1OP5ffM69ngzqAZOCb1KSX-ASRrDV5yKAXZIRQ6j0jQ0dILdXE5EBikYP0GFX8L6B7Q-IF/s1185/photo_2026-02-11_10-48-52.jpg
ទោះបីជាបច្ចុប្បន្នមានសញ្ញាវិជ្ជមានពីការសន្យាបង់ប្រាក់មួយផ្នែកធំក្នុងពេលឆាប់ៗនេះក៏ដោយ ប៉ុន្តែការដែលសហរដ្ឋអាមេរិកនៅកាន់កាប់បំណុលរហូតដល់ជាង ៩៥% នៃថវិកាសរុបដែលមិនទាន់បង់ ដែលបានធ្វើឱ្យស្ថាប័នពិភពលោកមួយនេះពិបាកនឹងដំណើរការបេសកកម្មមនុស្សធម៌ និងរក្សាសន្តិភាពឱ្យមានប្រសិទ្ធភាពដូចមុន ស្របពេលដែលថ្លៃសេវាប្រចាំឆ្នាំរបស់ពួកគេ ទើបទទួលបានការបង់ពីប្រទេសចំនួនជិត ៦០ប៉ុណ្ណោះ គិតត្រឹមថ្ងៃទី ៨ ខែកុម្ភៈនេះ៕

លេចធ្លា.យរឿអា.ស្រូ.វពាក់ព័ន្ធនឹងការទិញ «សន្លឹកឆ្នោត» ជាច្រើនករណីនៅក្នុងការបោះឆ្នោតរបស់ថៃ

0

ទីក្រុងបាងកក ៖ គណៈកម្មការរៀបចំការបោះឆ្នោតនិយាយថា ខ្លួនបានទទួលពាក្យបណ្តឹងទាក់ទងនឹងការបោះឆ្នោតចំនួន ១១៣ ករណីចាប់តាំងពីថ្ងៃទី ៨ ខែកុម្ភៈ ក្នុងនោះមាន១០៧ករណីជាពាក្យបណ្តឹងពាក់ព័ន្ធការទិញសន្លឹកឆ្នោត។ នេះបើយោងតាមសារព័ត៌មាន The Nation នៅថ្ងៃអង្គារ ទី១០ ខែកុម្ភៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZX9TgFtJj5GDjErHnl2tCdA_G9YbE3cEnX2FTn4jY4futYb8IiNBbuBksnLWGxFmYn5_GqnjsooFgYV0vpowCpcBjCBgnL_vYTBnCb-yokgDx54QkaWodc_GTD2QX2xk8005QDBmK6s4DYuXWbL_aRGXEXTwVgoa-dlhrvWhrZG7Er3q2Y-apjlbKn5ye/s670/photo_2026-02-10_14-19-39.jpg

បើតាម លោកវរសេនីយ៍ឯក Chanin Noilek អគ្គលេខាធិការរងនៃការិយាល័យគណៈកម្មការរៀបចំការបោះឆ្នោតបានឲ្យដឹងថា គណៈកម្មការរៀបចំការបោះឆ្នោតបានទទួលពាក្យបណ្តឹងចំនួន ១១៣ ករណីទាក់ទងនឹងការបោះឆ្នោតចាប់តាំងពីថ្ងៃច័ន្ទលោកថា ការទិញសន្លឹកឆ្នោតគឺជាបទល្មើសដែលត្រូវបានរកឃើញញឹកញាប់បំផុត ហើយករណីចំនួន ១០៧ ត្រូវបានទទួលយកជាផ្លូវការសម្រាប់ការស៊ើបអង្កេតរួចហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWc89W7YVu_hyBHiOjqLt5EsbjDI7Nr8md6k2_0LxBziebdKOCXBuo9KVHuI1h0LPPr4PS70qb0NsXG81Fu3oIxoCG_7AJnAywd-IgJLggg9LJXmol03ZLbpKVhjmNKpAWp4F5_dlw1zWYAUlIFKN8R0u3qyb5c3UfXE9Ua34Nz9QZuFURu1TNBH99yGCv/s1280/photo_2026-02-10_14-19-38.jpg
តាមការបញ្ជាក់របស់លោក Chanin គ្រប់ករណីទាំងអស់ មិនថាទាក់ទងនឹងការគ្រប់គ្រងការបោះឆ្នោត សន្លឹកឆ្នោតដែលខូច ឬរហែក ឬកំហុសបច្ចេកទេសក្នុងការរាយការណ៍អំពីការបោះឆ្នោត ការកំណត់មុខសញ្ញាជនសង្ស័យ នឹងត្រូវបានដោះស្រាយយ៉ាងម៉ឺងម៉ាត់។ លោកថា ការជំទាស់ចំពោះលទ្ធផលបោះឆ្នោតអាចមានរហូតដល់៣០ថ្ងៃ បន្ទាប់ពីលទ្ធផលផ្លូវការត្រូវបានប្រកាស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJAEJx2bKBmAjeZF-yVhPT931pKdPUAwtJlZ1lrfnIwi6_7Tyc5ap9ADNBJ1n0sVwhsU0X1_DKGtNOsYZ33r0GjHerusz_z1WchWHoW61l5ufzsXlqoHPteM4OIVxXRFcInfplP-NB0lhWFLbtj90ShYP3Lb7jVo3DWzonki699mtxWsqS1mzMmL33_WaG/s670/photo_2026-02-10_14-19-39%20(2).jpg
ចំណែកមន្រ្តីជាន់ខ្ពស់គណៈកម្មការរៀបចំការបោះឆ្នោតថៃម្នាក់ទៀត បាននិយាយថា វិទ្យាស្ថានទិន្នន័យធំបានជួសជុលបញ្ហាបច្ចេកទេសពេញមួយយប់នៅក្នុងប្រព័ន្ធដែលប្រើសម្រាប់រាយការណ៍លទ្ធផលក្រៅផ្លូវការសម្រាប់ការបោះឆ្នោតសភា និងប្រជាមតិ។ ពោលបន្ទាប់ពីបាន ឃើញពីប្រព័ន្ធផ្សព្វផ្សាយថា តួលេខមួយចំនួននៅតែមិនត្រឹមត្រូវ ណៈកម្មការរៀបចំការបោះឆ្នោតបានស្នើសុំឱ្យវិទ្យាស្ថានធ្វើការត្រួតពិនិត្យបន្ថែមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbBKDKjr7mTXe5cu9RGSyoiJlAG66EsyBytwRQFCZvpot6ijVFX2UfyLRtCIBB-xek68BHgfvWDEwGnl-g8-gU8Iuo9FAzJCJlUWhLUzEv-HsLnzQFvPsrUXz32wNAbkFS0AZR9RG4rhP7Y12qryyDnKMN0vHskF8r7EIk3W5zgRnlO11CSaRjQxNQXr5D/s1200/photo_2026-02-10_14-19-39%20(3).jpg
គួរបញ្ជាក់ថា ការអះអាងរបស់មន្រ្តីជាន់ខ្ពស់នៃគណៈកម្មាការរៀបចំការបោះឆ្នោតដូចខាងលើនេះ កើតឡើងនិងត្រូវបានចែករំលែកយ៉ាងទូលំទូលាយតាមអ៊ីនធឺណិត ដោយមានការលើកឡើងថា«មនុស្សគ្រប់គ្នាដឹង លើកលែងតែ គណៈកម្មការរៀបចំការបោះឆ្នោត»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhyjf84uGK1FHJZx9gCfHqBh544PUUlhH4d55i_7gmZ4NigoGoq6XWDkinhAiXDoEgdkCvJbQXDAXDeDV5WGjtz-2tkLYBBsuD-82gkVCQ1qOZTvPOlnakCLifzKMc1b0N7zpyPupm3caTPgrM_RAHFabMWy18UHzQVVyGLtbeqYuYjgKA7FtrSRGNN0zg/s640/photo_2026-02-10_14-19-39%20(4).jpg

គិតមកត្រឹមថ្ងៃទី ១០ ខែកម្ភៈនេះ នៅមានមនុស្សជាច្រើននៅតែមិនទាន់អាចទទួលយកលទ្ធផលនៃការបោះឆ្នោតនេះបានឡើយ ខណៈនៅក្នុងខេត្ត Pathum Thani ការរាប់សន្លឹកឆ្នោតត្រូវបានធ្វើឡើងវិញ តាមការទាមទាររបស់ប្រជាជន និងនៅតាមមណ្ឌលនៃខេត្តមួយចំនួនទៀត ប្រជាជនបាននាំគ្នាប្រមូលផ្ដុំតវ៉ាដាច់យប់ដើម្បីសុំឥ្យមានការរាប់សន្លឹកឆ្នោតឡើយវិញ ដោយសារគេយល់ឃើញថាមានចំណុចមិនប្រក្រតីជាច្រើន៕

អនាគត Rami ជាមួយ BABYMONSTER កំពុងបង្កឱ្យអ្នកគាំទ្រមានការព្រួយបារម្ភ

0

អស់រយៈពេល៩ខែមកហើយចាប់តាំងពីខែឧសភា ឆ្នាំ២០២៥ ដែល Rami មិនបានចូលរួមជាមួយនឹង BABYMONSTER ដើម្បីផ្តោតលើការថែសុខភាពរបស់ខ្លួន។ អ្នកគាំទ្រនៅតែបន្តទាមទារឱ្យ YG Entertainment បញ្ជាក់ពីស្ថានភាពរបស់សមាជិករូបនេះនិងរង់ចាំព័ត៌មានថ្មីៗខណៈការអាប់ដេតមួយពី YG បានធ្វើឱ្យអនាគតរបស់ Rami កាន់តែមិនប្រាកដប្រជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhznPL_4gAYadzcxyoO6kDspPzcR1gR37T28bbiOBfKHwVZwVdmy51qre7MsehYgaI58by_cBD38ZgIAcDTNCcBukF6ImiVQ7YgTGBhkx3fmnjDPUoxXehdGvfngSHxvUbc2M8drg_3BKYZNRcQiVG9r7zxcwY80NhvTNIdcN8MO0A8yNVcRQiZr4cZ1dV_/s640/image_2026-02-10_16-35-08.png
នៅថ្ងៃទី៨ ខែកុម្ភៈ ផលិតកម្ម YG បានបង្ហោះព័ត៌មានអំពីការសម្ដែងសម្រាប់ក្រុមចម្រៀងប្រុសថ្មីមួយ។ វីដេអូផ្សព្វផ្សាយសម្រាប់កម្មវិធីនេះបង្ហាញពីសិល្បករក្រោមការគ្រប់គ្រងរបស់ YG ទាំងអតីតកាល និងបច្ចុប្បន្ន។ នៅក្នុងឈុតឆាកដែលពាក់ព័ន្ធនឹង BABYMONSTER សមាជិកបច្ចុប្បន្នចំនួន៦នាក់ដោយគ្មាន Rami ត្រូវបានរួមបញ្ចូល ខណៈពេលដែលនៅក្នុងការចងក្រងឈុតឆាកវាយតម្លៃអ្នកហ្វឹកហាត់រូបភាពរបស់ Rami នៅតែមាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiATC96-JcANvu8zVrDJlfzwUqr40Yi_2QzORMaUmU71LhJj11AFMByQazVYAugQO1yaaSUZ1oFchU-_tf-P8PwVYweBNbOXd73p1Lbp1SXqTYEHSgMwSVoGL9TudLuZ6qMcfziYq9Tfurv1XJXPrrq1SK8X6y9GOakCaXYiiOJLagRuM2kpIVgtVWLzApu/s1004/image_2026-02-10_16-35-09%20(2).png
រឿងនេះបាននាំឱ្យទស្សនិកជនមួយចំនួនសង្ស័យលើផែនការរបស់ YG សម្រាប់ Rami និងអនាគតរបស់ក្រុមចម្រៀងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN1ChpBnjNWr85aZf6Ny5UuMf1THHFuELnhgaHE1tVDfUxnk4dFvJTwoCj7ftYaWyHKq7HvqD1XGfAv0d6cyFkWjz3rPldzP6A4_xfd_McjmORhhwnxJqyhvrGffKA6knSX81zesABMleI2N5PHk455yjn3zfK6VqRHKbvJiE4YKexY7Hy7P3qDJj6JZMv/s701/image_2026-02-10_16-35-09.png

ភាពស្ងៀមស្ងាត់របស់ YG បានបង្កឱ្យមានការខឹងសម្បារក្នុងចំណោមអ្នកគាំទ្រ។ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងវេទិកា អ្នកគាំទ្របានទាមទារឱ្យ YG និយាយចេញមក និងបញ្ជាក់ឱ្យច្បាស់អំពីស្ថានភាពរបស់ Rami។
បច្ចុប្បន្ន YG កំពុងរៀបចំហ្វឹកហាត់ និងបង្ហាញខ្លួនក្រុមថ្មីៗដូច្នេះការវិនិយោគនិងការយកចិត្តទុកដាក់ដែលផ្តល់ទៅឱ្យ BABYMONSTER នឹងថយចុះជាមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEPLPklA6LQg245ARbU2s8kfvkdEAyqu_jejtcBCeo8NhTG16tthfQtRqamxyL0EjhIE3puWOuYBe6Z3oO-M9KUEpY2AaJyKuePGiI6Vv2UNan7O-GfrZ8ki48dbfuJR6njWhOwjbH7ZMexPuWABVEktBMrnz_U3MMiV-K4ZhJdUI7-5uRK-m3B3mIZm_X/s1200/image_2026-02-10_16-29-24%20(2).png

អ្នកគាំទ្រជាច្រើនមានការព្រួយបារម្ភថា Idol រូបនេះប្រហែលជាបានចាកចេញពីក្រុមដោយស្ងាត់ៗ ព្រោះ YG ហាក់ដូចជាមិនបានធ្វើសកម្មភាពណាមួយដើម្បីប្រកាសពីការវិលត្រឡប់មកវិញរបស់ Rami នោះទេ៕

Zhao Lusi ត្រឡប់មកកម្មវិធីកម្សាន្តវិញធ្វើឱ្យល្បីកក្រើកទាញការពិភាក្សាជាច្រើន

0

ថ្មីៗនេះរូបថតនិងវីដេអូជាច្រើនពីក្រោយឆាករបស់តារាសម្តែង Zhao Lusi ដែលថតកម្មវិធីថ្មីមានឈ្មោះថា « If You’re Not Funny, You’ll Sleep on the Street »បានរីករាលដាលពាសពេញបណ្តាញសង្គម ដោយបានរុញប្រធានបទពាក់ព័ន្ធទៅកំពូលនៃលទ្ធផលស្វែងរកយ៉ាងឆាប់រហ័ស និងទាក់ទាញការពិភាក្សាជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQhX6kTEv-KkzQrOL4_XRHcOurwSCBm24rP5OIAVGXu2xEzxOxi2HGiNVoxxM14WJsvMxWJ983h_LSGwq1Pv2D9T2fy2PyEg6h9Q7HM_61LostL9RHjtEQ77SHqf7OkOiSvz4zjVPFULw7qYi2kIcorgfxeoyjoB6WKMDK2kDZhzmRTQRitXHJbk8NsQP4/s1920/image_2026-02-10_15-53-05.png
នៅក្នុងរូបថតដែលត្រូវបានចែករំលែកដោយអ្នកគាំទ្រ Zhao Lusi ត្រូវបានគេឃើញកំពុងធ្វើដំណើរទៅកាន់ទីតាំងថត។ រូបរាងរបស់ Zhao Lusi គឺមានភាពធូរស្រាល និងមានផាសុកភាពខ្លាំង។ នាងលែងមើលទៅហាក់ដូចជាអស់កម្លាំងពីជំងឺមុនរបស់នាងទៀតហើយ។ ផ្ទុយទៅវិញ Zhao Lusi បានបង្ហាញភាពភ្លឺស្វាង និងភាពរស់រវើក។ លើសពីនេះ បើប្រៀបធៀបទៅនឹងប៉ុន្មានខែមុនតារាសម្តែងរូបនេះក៏មើលទៅហាក់ដូចជាពេញមុខជាងមុន ដោយមុខរបស់នាងបានត្រលប់មកភ្លឺថ្លាដូចដើមវិញ។ ពេលចុះពីឡានហើយឃើញអ្នកគាំទ្ររបស់ខ្លួនតារាសម្ដែងរូបនេះបានញញឹមយ៉ាងផ្អែមល្ហែមភ្លាមៗ ហើយបន្តគ្រវីដៃ និងធ្វើដៃជារាងបេះដូងដើម្បីនិយាយជាមួយពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiTLW89WTAxKla4OmuYGZ99I-1B4DA9WWaXdA_k9mxeaDTCJYOGFqWLLf9-NKm0IdKNhANjwFJSqxS164lWdcbUcuWrL4aXXn788dk7M4P8woU43_xdUlOR8o3WCBvk1_ufgP9d2jO4Q6Wcdu_N7drVCAG3g1gHN7jE9c344CKFlIOm4esr08Q6dHAuEkb/s1440/image_2026-02-10_15-53-03%20(2).png
តាមរបាយការណ៍កម្មវិធីថ្មីរបស់ Zhao Lusi មានចំណងជើងថា « If You’re Not Funny, You’ll Sleep on the Street » វាជាកម្មវិធីកំប្លែង។ កម្មវិធីនេះមិនមានការប្រកួតប្រជែងទេដោយផ្តោតលើការចែករំលែកនិងការប្រាស្រ័យទាក់ទងគ្នា ដោយបង្កើតបរិយាកាសលើឆាកដ៏ធូរស្រាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg00GbSjqOis49lW_Bc5zakU3I_DjupkoFSCzJwHcn4W58CawMW9ZpPNoj1pOlhvjAlfVwiqkokik7NEYY_7198xSek3G99cCjFmxAcIPr260_AyQZ_G_mr9UQwSl3vNWmlRgjeXgzZLOohGrmps_E1euV8oMcCUSyE8rFuEpLibrJHgxAh0-NiMWl_9Y6o/s1629/image_2026-02-10_15-53-03.png

កម្មវិធីនេះគឺជាការវិលត្រឡប់របស់ Zhao Lusi មកកាន់កម្មវិធីកម្សាន្តវិញ បន្ទាប់ពីរយៈពេលជិតមួយឆ្នាំ ចាប់តាំងពីកម្មវិធី «Little Courage» បានឈប់ចាក់ផ្សាយនៅក្នុងខែមីនា ឆ្នាំ ២០២៥។ Zhao Lusi ផ្ទាល់មានបុគ្គលិកលក្ខណៈបើកចំហរ និងរួសរាយរាក់ទាក់។ នៅក្នុងវីដេអូជាច្រើនពីក្រោយឆាកពីការថតមុនៗ វាច្បាស់ណាស់ថានាងពូកែខាងធ្វើឱ្យបរិយាកាសមានភាពរស់រវើក និងនាំមកនូវសំណើច។ ការជ្រើសរើសកម្មវិធីកំប្លែងឈរដែលមិនមានការប្រកួតប្រជែងរបស់នាង ត្រូវបានចាត់ទុកថាជាកម្មវិធីសមរម្យមួយ ដែលអនុញ្ញាតឱ្យនាងបង្ហាញពីបុគ្គលិកលក្ខណៈ និងចំណុចខ្លាំងរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXeJswhsgybUu_WhsIBw93tHo4fcCkvsximHnTvqDaAUF1wNz-DD4B6VEmdGrWyqUiMnwRUXkh3E2UXxotGYx_f5AQsIjV24owizxpTOrTwcS4JAQQ0s2gD62NXsm9J3ditvxgBHNiSijBtPDBnT7iolvzGj738q6EnSRdpuOYCP3bpkvsFXKj9-asxmc-/s1620/image_2026-02-10_15-53-04%20(2).png
អ្នកគាំទ្រក៏ជឿជាក់ផងដែរថាកម្មវិធីដ៏រីករាយបែបនេះនឹងមានប្រយោជន៍សម្រាប់សុខភាពផ្លូវចិត្តរបស់ Zhao Lusi។ ទោះបីជានាងបានបញ្ចប់ជម្លោះកិច្ចសន្យាជាមួយក្រុមហ៊ុនគ្រប់គ្រងមុនរបស់នាងហើយបានចូលរួមជាមួយក្រុមហ៊ុនថ្មីមួយក៏ដោយ ការលំបាក និងឧបសគ្គដែលនាងបានជួបប្រទះច្បាស់ណាស់ត្រូវការពេលវេលាដើម្បីព្យាបាល៕

Anutin ត្រៀមលុបចោល MOU ឆ្នាំ២០០១ រវាងកម្ពុជា-ថៃ ក្រោមហេតុផលគ្មានប្រយោជន៍

0

ប្រទេសថៃ ៖ រដ្ឋាភិបាលថៃបានជជែកពីការលុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០១ ជាមួយកម្ពុជាយូរមកហើយ ប៉ុន្តែការជជែកមិនដាច់ស្រេចដោយសារខ្វែងគំនិតពាក់ព័ន្ធនឹងផលប្រយោជន៍របស់ MOU សម្រាប់ប្រទេសថៃ ។ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃទើបឈ្នះឆ្នោតបានប្រាប់ទៅគណៈរដ្ឋមន្ត្រីឱ្យត្រៀមលុបចោល MOU ឆ្នាំ២០០១ ក្រោមហេតុផលគ្មានប្រយោជន៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju4dF0c4cxoPAJJq-l4tRReP4c8TAEb6glRD_-kyuUZuc2Hs8ygjDTAsd4eoeyUGe4Oij0Qr-zbTxpa55NyN2JQ6mCqzuCBH7T87UFAipK3kUP7_8ZhZMKJ_P7LCYTR4amNJDwpvXiazr4Q0_UsJHRvSpHa5ghFxHtisB_cYLr6r5cMekGc4YXlofjfDMY/s1280/photo_2026-02-10_13-33-02.jpg
តាមការចុះផ្សាយរបស់សារព័ត៌មាន Amarin News នៅថ្ងៃទី១០ ខែកុម្ភៈនេះ លោក Anutin កំពុងរង់ចាំគណៈកម្មាធិការរៀបចំការបោះឆ្នោតប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការដើម្បីបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់មក លោកនឹងប្រាប់ទៅគណៈរដ្ឋមន្ត្រីឱ្យត្រៀមលុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០១ ជាមួយកម្ពុជា ក្រោមហេតុផលថៃមិនទទួលបានផលប្រយោជន៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2TKw_Q0-80OPMSSZsy5-SZo132Yk9OzPvSxXDWikPo0MFXq5C89-OOagGEb0Wqcrd6iTH_DkKTIhm-o5woyeQv42pkin4Wi9vaA88oxhGA13M2iw-Vul0d9U-c_XxtmIIXDwXYxYskhk9JTlzUQP78uxJsROf26kg_Br83IUxF-Dt7qHon6YpeeoGBLxJ/s1280/photo_2026-02-10_13-33-01.jpg
លោក Anutin នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សភូមិចៃថៃ បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានពីការលុបចោល MOU ឆ្នាំ២០០១ រវាងកម្ពុជា-ថៃ ថា ប្រទេសទាំងពីរបានទាមទារអធិបតេយ្យលើតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្រ ហើយថ្ងៃនេះ (ថ្ងៃទី១០ ខែកុម្ភៈ) លោកនឹងស្នើឱ្យមន្ត្រីពាក់ព័ន្ធក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីត្រៀមលុបចោល MOU ឆ្នាំ២០០១ ដោយសារវាមិនដំណើរការទៅមុខ និងគ្មានប្រយោជន៍ ។

ឆ្លើយតបនឹងសំណួរបស់អ្នកសារព័ត៌មានសួរថា តើគណៈរដ្ឋមន្ត្រីថៃមានសិទ្ធិលុប MOU ឆ្នាំ២០០១ ដែរឬទេ? លោក Anutin ថា គ្រប់យ៉ាងអនុវត្តតាមច្បាប់ លោកកំណត់ឱ្យក្រសួងការបរទេស និងក្រសួងការពារជាតិ សិក្សារួមគ្នាពីនីតិវិធីនៃការលុប MOU ឆ្នាំ២០០១ ដោយផ្តោតលើផលប្រយោជន៍ជាតិជាចម្បង ។ ពេលនេះ លោកកំពុងរង់ចាំគណៈកម្មាធិការរៀបចំការបោះឆ្នោតប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ ទើបបង្កើតរដ្ឋាភិបាលថ្មីស្របច្បាប់ និងស្របតាមឆន្ទៈពលរដ្ឋ ដោយគណៈរដ្ឋមន្ត្រីបច្ចុប្បន្នអាចបំពេញតួនាទីតាមធម្មតា រហូតដល់មានការបង្កើតគណៈរដ្ឋមន្ត្រីថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF_kCneCPw5ueR3nMraZrsfrDkFSR3uiwFxCDFDGdbWWRBLd7VvH-yuYZuKj2QwoogtDsInJVHWXdiAUSHyQeC7CjDPYZNwR0U6gCavV-JB6hddK7exvKurUso4HFPgu394LxOQy01bAK8EXbOBkcvca1Wwx15ztB44cO2i-O6Rdcbaf9fy220vOvuUpDI/s1280/photo_2026-02-10_13-33-00.jpg

គួរបញ្ជាក់ថា លោក Anutin បានជំរុញឱ្យរដ្ឋាភិបាលថៃធ្វើប្រជាមតិមួយដើម្បីលុបចោលអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ (MOU) ឆ្នាំ២០០០ និងឆ្នាំ២០០១ តាំងពីខែកញ្ញា ឆ្នាំ២០២៥ មកម៉្លេះ ហើយត្រូវបានពលរដ្ឋថៃគាំទ្រ ។

ទោះយ៉ាងណា ថៃមិនអាចលុប MOU ជាឯកតោភាគីបានទេ ពីព្រោះវាជាសន្ធិសញ្ញាអន្តរជាតិ ហើយកម្ពុជាអាចបដិសេធការលុបបានដើម្បីការពារសុពលភាព MOU ។ ការមិនអនុវត្ត MOU ចាត់ទុកជាការបំពាន ប្រសិនបើថៃលុប កម្ពុជាអាចប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងប្តឹងតុលាការអន្តរជាតិ (ICJ) ដែលធ្វើឱ្យប៉ះពាល់ទំនុកចិត្តរបស់ថៃលើឆាកអន្តរជាតិ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkrBpbdB4vGTdGd_6cXuxX-1-sqAIrSvP8ai5HGJBpBZ4Eadnkc3zwf-Q1RrI5PJLGN9hiaXRDKCQ71mF8oZ5eTFVcaLYaSRjvt0FTZoeH32yO7nMd1tJIwsGlH4hlFIxYCBFv9P6TzyiNpfCqM3dyjKmX4w1B3VmvVQos4cbb-wQs_FED24aVcVgx5x8F/s1280/photo_2026-02-10_13-33-00%20(2).jpg

    គណបក្សភូមិចៃថៃរបស់លោក Anutin ត្រូវបានពលរដ្ឋថៃនៅទូទាំងប្រទេសបោះឆ្នោតគាំទ្រឱ្យទទួលបានអាសនៈច្រើនក្នុងរដ្ឋសភា ពីព្រោះលោកប្រកាសគោលនយោបាយផ្តាច់ទំនាក់ទំនងការទូតជាមួយកម្ពុជា ដោយបិទព្រំដែនផ្លូវគោកទាំងអស់តាមសំណូមពរពលរដ្ឋ ។ លោកគាំទ្រកងទ័ពយ៉ាងពេញទំហឹងឱ្យធ្វើសង្គ្រាមឈ្លានពានដណ្តើមទឹកដីកម្ពុជានៅជាប់ព្រំដែនថៃ ដើម្បីស្តារប្រជាប្រិយភាពរបស់ខ្លួនឡើងវិញ ដោយជំរុញស្មារតីស្នេហាជាតិបែបជ្រុលនិយម លោកគ្មានជម្រើសផ្សេងក្រៅពីបង្កសង្គ្រាមឈ្លានពានកម្ពុជាទេ ៕

Trump បញ្ជាឱ្យផ្អាក និងទាមទារធ្វើជាម្ចាស់សហកម្មសិទ្ធិលើស្ពានអន្តរជាតិ Gordie Howe តភ្ជាប់សហរដ្ឋអាមេរិក និងកាណាដា

0

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសមិនអនុញ្ញាតឱ្យស្ពានទើបសាងសង់ថ្មី Gordie Howe ដែលតភ្ជាប់រវាងអាមេរិក និងកាណាដា ដំណើរការទេ និងទាមទារឱ្យកាណាដាអនុវត្តដោយយុត្តិធម៌ជាមួយអាមេរិក គឺអាមេរិកត្រូវធ្វើជាម្ចាស់កម្មសិទ្ធិស្ពានយ៉ាងហោចណាស់ពាក់កណ្តាល ។ ការមិនអនុញ្ញាតឱ្យបើកដំណើរការស្ពាន ត្រូវបានចាត់ទុកជាវិធានការចុងក្រោយរបស់អាមេរិកដើម្បីដាក់សម្ពាធកាណាដាពាក់ព័ន្ធនឹងជម្លោះពាណិជ្ជកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGXJSLAPvrInMN8WsZUaM-KeuwsaCJbBf8G4LDeUAlhWGXh1xo9lnuNQPJmLNy6vD8c5LeipPDUo-mEBsIToQEiw6m6vryJ_9oU4iTOUvPe4Np-DeJQ9oNtGTZSlgqGGUu8yHLHxLlBejPh7xg2eAmupqcfaYYSCB6-fxON-sDHb3FABcQtJzaDOihyphenhyphenmB9/s992/photo_2026-02-10_16-54-16%20(2).jpg

លោកប្រធានាធិបតី Trump បានបញ្ជាឱ្យផ្អាកបើកដំណើរការស្ពានថ្មី ដែលតភ្ជាប់ពីទីក្រុង Detroit រដ្ឋមីឈីហ្គេន សហរដ្ឋអាមេរិក ទៅកាន់ខេត្ត Ontario ប្រទេសកាណាដា ដែលបានចំណាយប្រាក់សាងសង់ ចំនួន៤,៦០០លានដុល្លារ កាលពីឆ្នាំ២០១៨ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF3F80Rx4EP7AsHfdz5E7Gjm1rFhx39NU7XuAeED9cVzD54O81zlMI7_mIwfhN5__2DZ2GPIzLTVMpPSUrVmPWmwmH7KQlqFuHJsKx3i2JkMPzp67FOp36bB5-VV4xxQ81yg0ZrP1DkU3CggpD__doEExEkydsVXXQlJRcBZFcB80ifgD1-DCHZU0b1goU/s1280/photo_2026-02-10_16-54-16.jpg

លោកប្រធានាធិបតី Trump បានលើកឡើងពីហេតុផលសំខាន់ៗជាច្រើន រួមមាន ៖ កម្មសិទ្ធិរបស់កាណាដាលើស្ពានថ្មីឈ្មោះ Gordie Howe International Bridge , កាណាដាមិនអនុញ្ញាតឱ្យលក់ភេសជ្ជៈមានជាតិអាល់កុលមួយចំនួនរបស់អាមេរិកក្នុងលក់ទំនិញរបស់ខ្លួន, ការប្រមូលពន្ធលើផលិតផលទឹកដោះគោកាណាដា និងកាដាណាមិនចរចាពាណិជ្ជកម្មជាមួយចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAlNqRhctx4_gyLoTuUiq57PSuQpruEfMX3kz37KW1g0cdHcWE14KxnPjf9VCIZt_7Ttb-PRJoKoV9V1sOjmvwlLIfIkBZAoz03QZOpTa5rRpURDIVDs_pbyRmE1wyvGE5Ba5QLKYh4afp9RzS-4h8wk6bB8g8M5Z1A1u0fZciyf2i6OpVZwSDMi7rhuWu/s900/photo_2026-02-10_16-54-15.jpg
បន្ទាប់មក លោកប្រធានាធិបតី Trump បានបង្ហោះសារក្នុងបណ្តាញសង្គម Truth Social ដែលមានឈ្មោះ «@RealDonaldTrump» ថា អាមេរិកមិនអនុញ្ញាតឱ្យបើកដំណើរការស្ពានថ្មីទេ លុះត្រាតែអាមេរិកទទួលបានសំណងពេញលេញសម្រាប់គ្រប់យ៉ាងដែលអាមេរិកកធ្លាប់ផ្តល់ប្រាក់ឱ្យកាណាដា ។ លោកសង្កត់ធ្ងន់ថា កាណាដាត្រូវអនុវត្តជាមួយអាមេរិកដោយយុត្តិធម៌ និងផ្តល់កិត្តិយសដល់អាមេរិក ហើយអាមេរិកគួរតែធ្វើជាម្ចាស់កម្មសិទ្ធិស្ពាននេះ យ៉ាងហោចណាស់ពាក់កណ្តាល ដោយសារអាមេរិកធ្លាប់ផ្តល់ប្រាក់ឱ្យកាណាដារហូតមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpmjddnqWigfgE8xNFG5nTvH1nbEh1PcaEOQSS0XELySTJYaxl8nhyphenhyphenuxZ1vP2dQolgCG6ybYXvp9-AR-OXsOvYXe4-C5kxYGReHGZ5FsbCG5Q_BjG0-ESSvZz6zdMb94-y6XvKPvOd2of9mPtl7UCRlssyGy9d70R9PLjTWm1PRQ7qbKhlaCJdMc00nw9I/s1200/photo_2026-02-10_16-54-15%20(2).jpg

កាលពីឆ្នាំ២០១២ លោក Rick Snyder អភិបាលរដ្ឋមីឈីហ្គេន បានទទួលយកសំណើរបស់រដ្ឋាភិបាលកាណាដាឱ្យអាមេរិកផ្តល់ប្រាក់សាងសង់ស្ពានអន្តរជាតិ Gordie Howe ថ្មី ហើយលោកក៏បានដំណើរការគម្រោងសាងសង់ស្ពានដោយគ្មានការយល់ព្រមពីសភាអាមេរិក ។ ស្ពាន Gordie Howe ត្រូវបានចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០១៨ ហើយការសាងសង់ជិតរួចរាល់ អនុញ្ញាតឱ្យដឹកទំនិញឆ្លងកាត់កាលពីឆ្នាំ២០២៣ ។ ស្ពាននេះត្រូវចាត់ទុកជាច្រកឆ្លងដែនដ៏ធំបំផុតរវាងអាមេរិក-កាណាដា ដោយសាររថយន្តនានាបានដឹកទំនិញឆ្លងកាត់ស្មើទឺកប្រាក់រហូតដល់១២ម៉ឺន ៦ពាន់លានដុល្លារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZFPUq_6CcgP9I7H57OZHm7tz-hhohSKdG7R3fHq-zqfxFkFjUqGV-IbXoI3LDWYG5rw1N5EG5q6HrugmE9_JyDgBuEMn0-yfLbzVgsIKPIHr9JEOGETHJreIiK0AZLoYQMDe2L609TeeEvECEyoWQaNr5iq_ZM5ZfQkO11XiALbPaSFfNQUiF1317RjK-/s1252/photo_2026-02-10_14-51-29.jpg

គួរបញ្ជាក់ថា ស្ពាន Gordie Howe បានជួយសម្រួលដល់ការដឹកជញ្ជូនទំនិញតាមរថយន្តដែលកកស្ទះយ៉ាងខ្លាំង បច្ចុប្បន្ន រថយន្តដឹកទំនិញនានាត្រូវបើកបរតាមស្ពានមួយទៀតឈ្មោះ Ambassador ។ លើសពីនេះ ស្ពានថ្មីនឹងធ្វើឱ្យការឆ្លងកាត់ព្រំដែនរវាងអាមេរិក និងកាណាដា ឆាប់រហ័សជាងមុន និងជួយឱ្យអ្នកបើកបររថយន្តដឹកទំនិញអាចសន្សំសំចៃការចំណាយដើមទុនរហូតដល់២,៣០០លានដុល្លារ ក្នុងរយៈពេល៣០ឆ្នាំ ៕

អ្នកចម្រៀងរ៉េបស្រីចំណូលថ្មី Cherri កំពុងទទួលបានការចាប់អារម្មណ៍ពីសាធារណជន

0

អ្នកចម្រៀងរ៉េបស្រីចំណូលថ្មី Cherri កំពុងទទួលបានការចាប់អារម្មណ៍ពីសាធារណជនជាពិសេសបន្ទាប់ពីចេញបទចម្រៀងជាមួយនឹងតារាចម្រៀង SK ក្នុងផលិតកម្ម GenMusix ។ មែនទែនទៅអ្នកចម្រៀងរ៉េបស្រីថ្មីរូបនេះគឺធ្លាប់បានចូលប្រកួតកម្មវិធីមួយតាំងពីអាយុ៦ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDJcLNeIfCr3acYsCLy3x1Fhgx_RMG9YiX8jT7Bv0DA1YYO28mwFGD4DbedCSDuEeNFXqClDWGfUmdEWhBYaIkGexqCS-xQP3_LQReDYFKWFvqLPMW9kPUdPFK2iJUSQt8sy_VJhOG7aG-fAmxZARoqhitRM7TnVzQvx9J7xGjWc0aHt5m88ymOyqG7u5d/s2048/image_2026-02-10_14-37-54.png

កាលពីពេលថ្មីៗនេះ SK បានចេញបទថ្មីមានចំណងជើងថា «អផ្សុក» ហើយត្រូវបានអ្នកគាំទ្រមួយចំនួនសរសើរថាសំឡេងរបស់នាងហាក់ដូចជាតារាចម្រៀង Jisoo។ បទថ្មីនេះគេក៏បានឃើញ SK ដឹកដៃអ្នកចម្រៀងថ្មីពូកែរ៉េបម្នាក់ខណៈផ្នែកដែល Cherri រ៉េបគឺជាភាសាអង់គ្លេសសុទ្ធតែម្តង។ ការរ៉េបរបស់ Cherri ទទួលបានលទ្ធផលជាវិជ្ជមានដោយមានមតិសរសើរគួរឱ្យកត់សម្គាល់ ខណៈអ្នកខ្លះក៏ពុំសូវស្គាល់ពី Cherri ប៉ុន្មាននោះទេដោយសារតែនាងទើបតែប្រឡូកចូលវិស័យចម្រៀងនេះថ្មីថ្មោងនិងបានចូលច្រៀងនៅក្នុងផលិតកម្មតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdJnr2_z9LNOVX75Bwf4_gFgZWT95JQzdFJGJt_7QWD4Ax9MK6MKgn7tLFcjidd78Djn04fU7s_MDw7uTGy4htjY35RfaqxcUi0NhrovSdt3NwhmzE65Wb-cv-JS0ku_MOGi7AJ-54zpbx02KoWPafZgjOhsUbwtAZBpAy5jqONXu8ZP8AggbqF09dKMRc/s2048/image_2026-02-10_14-37-51.png

ការរ៉េបរបស់ Cherri ទទួលបានមតិសរសើរពីទស្សនិកជនថា នាងរ៉េបឡូយណាស់ចំណែកឯ MV វិញមើលដំបូងស្មានតែ Kpop ខណៈអ្នកដែលធ្លាប់ស្គាល់ Cherri កាលពីមុនក៏សរសើរថានាងធំលឿន។ មែនទែនទៅ Cherri ត្រូវបានអ្នកមួយចំនួនកត់សម្គាល់ថានាងបានចូលរួមប្រកួតក្នុងកម្មវិធី «តូច ខ្លឹម ខ្លាំង» តាំងពីអាយុ៦ឆ្នាំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicm8BgDi4LKYmgI-u8b2LK4EK6hT48fg757s3W_73wTd5RHNpVdtmX9egMJ4MeCqDdJLSOs-TA6Ndd8NbwHF4GMVfq27v1deiitIGTxssSUWd0V7bJ1UiO8FYacmBgqEFMWHgC6stSnW0KBbAIolSRpiTK9wwZ33MHvH91QrVW8eKuwPh80bQPKUQJIncp/s2048/image_2026-02-10_14-37-52.png

Cherri មានទេពកោសល្យខាងផ្នែកសិល្បៈតាំងពីតូចមកម្ល៉េះដោយនាងបានចូលរួមប្រកួតបង្ហាញទេពកោសល្យខាងបង្ហាញម៉ូត និងការប្រកួតចម្រៀងផងដែរ។ មុខមាត់របស់ Cherri ក៏ទទួលបានការសរសើរថានាងខ្យូតគួរឱ្យស្រលាញ់បង្ហាញម៉ូតបានយ៉ាងល្អទោះបីវ័យទើបតែ៦ឆ្នាំក៏ដោយចំណែកឯការបកស្រាយចម្រៀងទៀតគឺត្រូវទំនុកភ្លេងមិនខុសចង្វាក់ឡើយ៕

ករណីដ៏កម្រ! មន្ទីរពេទ្យ ហ្លួងម៉ែ ពិនិត្យឃើញជំងឺម.ហារី.កសុ.ដន់លើបុរសម្នាក់

0

បុរសក៏អាចមានជំងឺម.ហារី.កសុ.ដន់ដែរ មិនមែនមានតែលើស្រ្តីទេ! កាលពីថ្មីៗនេះក្រុមគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យ ហ្លួងម៉ែ បានពិនិត្យឃើញដុំសាច់ម.ហារី.កសុ.ដន់លើបុរសវ័យចំណាស់ម្នាក់ និងបន្ទាប់មកបានធ្វើការវះកា.ត់ជូនគាត់បានដោយជោគជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWbIJc8tyquOxYTW-QRhQFLqMuyIV0d-17i79M6tn4v1QZFpPLzGrI1CG5XLZhVHdWIWyvtoBaBxkraLGR7D6YdkmpBrPB1MsUb_w0c69FcV_Aqsmw-BdLa1TvuaLtTLP5iQg1RQvwjh7adrNqNfBGNzfxpbL0hryJ8RBAAame0bEBMRu2NJZbnQ_NNM1S/s1280/photo_2026-02-10_10-12-52.jpg

យោងតាមការឲ្យដឹងនៅទំព័រហ្វេសប៊ុករបស់ខាងមន្ទីរពេទ្យ នាល្ងាចថ្ងៃចន្ទ ទី៩ ខែកុម្ភៈបានបង្ហាញថា ក្រុមគ្រូពេទ្យផ្នែករោគស្ត្រី នៃមន្ទីរពេទ្យ ហ្លួង ម៉ែ បានធ្វើការវះកាត់ជូនអ៊ុប្រុសម្នាក់ អាយុ ៧០ ឆ្នាំ ដែលមានជំងឺ មហារីកសុដន់ខាងឆ្វេង (Invasive ductal carcinoma of the left breast, cT2N0M0) ។ ក្នុងនេះផងដែរ បើតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យ ជំងឺមហារីកសុដន់ដែល «កើតមានលើមនុស្សប្រុស» គឺជាករណីមួយដ៏កម្រណាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9QUvRebqqTXX4EDS3C-VP8KnD-wJ1cYQvSwEtU3yNMKaZoL4j8BoLtTRCnnU60VQBu83MKUY9HukSCyiGlIXWS9YqBZJbxIvnBn3zu2Pz4e-qf-uwfZt4QYwG5DXPMCU6Jetj0V-dE1ebEoFSet3YfyxSPGYqcTD0UQZnwq0BNYtYDtlRhRAAeH1X_ny-/s1280/photo_2026-02-10_10-12-53%20(2).jpg

គួរជម្រាបថា នៅទូទាំងពិភពលោក ជំងឺមហារីកសុដន់ដែលកើតមានចំពោះបុរសមានអត្រាប្រហែលតែ 1% ប៉ុណ្ណោះនៃករណីមហារីកសុដន់ទាំងអស់។ ដោយសារតែភាពកម្ររបស់វា បុរសជាច្រើនមិនដែលចាប់អារម្មណ៍ថាខ្លួនមានវានោះទេ ដែលជារឿយៗនាំឱ្យការធ្វើរោគវិនិច្ឆ័យធ្វើឡើងយឺតពេល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeviM4dMwrLr6ZdjC7WIdLfmEpxI5KjeWowuNhQm8W819HZW_eW6cY4Kpb0fgJUNxva9bDsGYjiv9tvmVaN7szcmjKI7e2s9ZNc6udJ8MpCnIEKJWJIjFlvDTA1m8v1BwQ6o6u_zQfWeL3Y8aaIVe4wCWPhSWmRkngLHQOhiyHompQTkeXMt_sa_-duQw3/s750/photo_2026-02-10_10-12-53%20(3).jpg
បើទោះជាវាវិវឌ្ឍមានតិចជាងស្ត្រីក៏ដោយ ប៉ុន្តែជំងឺមហារីកនេះនៅតែអាចកើតឡើងដោយសារតែបុរសក៏មានជាលិកាសុដន់ដូចជាស្រ្តីដែរ ហើយវាចាប់ផ្តើមនៅពេលដែលកោសិកានៅក្នុងជាលិកានេះលូតលាស់ខុសប្រក្រតី។ ក្រៅពីនេះកត្តាហានិភ័យមួយចំនួនរួមមាន អាយុច្រើន ប្រវត្តិគ្រួសារនៃជំងឺមហារីកសុដន់ ការផ្លាស់ប្តូរហ្សែនតំណពូជដូចជា BRCA2 អតុល្យភាពអ័រម៉ូន (កម្រិតអ៊ឹស្ត្រូសែនខ្ពស់) ការធាត់ និងស្ថានភាពវេជ្ជសាស្ត្រមួយចំនួនដែលប៉ះពាល់ដល់ថ្លើម ឬពងស្វាសជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHo_od97vRC13E0dQOT6srrBCjuNm4un-9A5RdU1uNQREMpCMHa9xKToodf0KeqVSYs9tEn8-77s6t7c7NBHwyVBJRqpvqpx0LCYRAdB2fY4lDQ-Evp5Gd3GFOr08hKniQzhfkWdQqBWkNFeDxkUcSwQx1ZChvBIjXWE-Rm64juvHGLeiTid9RZ6uUCSme/s1280/photo_2026-02-10_10-12-53.jpg

ទោះជាយ៉ាងណា ជំងឺមហារីកសុដន់ទាំងលើបុរស និងស្ត្រីអាចព្យាបាលបានយ៉ាងមានប្រសិទ្ធភាព នៅពេលដែលរកឃើញទាន់ពេលវេលា។ អាស្រ័យហេតុនេះ ការយល់ដឹងអំពីវាគឺមានសារៈសំខាន់ណាស់ ពីព្រោះការធ្វើរោគវិនិច្ឆ័យឃើញបានទាន់ពេលវេលា នឹងធ្វើអោយប្រសើរឡើងនូវអត្រារស់រានមានជីវិត ដោយមិនគិតពីភេទឡើយ៕