ស្មារតីជាតិនិយមកើនឡើងលើសពីការភ័យខ្លាច! ខណៈដែលសហរដ្ឋអាមេរិកប្រកាសថានឹងកម្ទេចប្រទេសអ៊ីរ៉ង់ រួមទាំងប្រជាជាតិអ៊ីរ៉ង់ទាំងមូលចោលក្នុងពេលមួយយប់ ប្រជាជនអ៊ីរ៉ង់ប្រមាណជាង ១៤ លាននាក់ ត្រូវបានរាយការណ៍ថា បានត្រៀមខ្លួនរួចស្រេចដើម្បីបូជាជីវិត ខណៈមានមនុស្សរាប់ម៉ឺនរាប់សែននាក់នៅក្នុងទីក្រុងធំៗមួយចំនួននៃប្រទេសនេះ បានមកឈរប្រមូលផ្ដុំនៅជុំវិញរោងចក្រថាមពល ជាមួយនឹងការបញ្ជាក់ដ៏អង់អាចថា បើគង់តែត្រូវស្លា.ប់ដដែល ពួកគេសុខចិត្តស្លា.ប់ដើម្បីការពារសាធារណរដ្ឋឥស្លាមមួយនេះ។
យោងតាមការបង្ហោះរបស់អតីតប្រធានាធិបតីទី៩ របស់ប្រទេសអ៊ីរ៉ង់ លោក Masoud Pezeshkian នៅលើបណ្ដាញសង្គម X បានឲ្យដឹងថា រហូតមកដល់ពេលនេះ ជនជាតិអ៊ីរ៉ង់ដែលមានមោទនភាពជាង ១៤ លាននាក់បានចុះឈ្មោះលះបង់ជីវិតរបស់ពួកគេដើម្បីការពារប្រទេស។ លោកបន្ថែមថា ខ្លួនលោកផ្ទាល់ក៏នឹងនៅទីនេះជាដរាបដើម្បីលះបង់ជីវិតសម្រាប់ជាតិផងដែរ។

ដោយឡែកបើយោងតាមបាយការណ៍របស់សារព័ត៌មានធំៗដូចជា CNN, BBC, Al Jazeera និង The Guardian ក៏បានបង្ហាញដែរថា យុវជនអ៊ីរ៉ង់ដែលរួមមានទាំងនិស្សិត អត្តពលិក វិចិត្រករ និងប្រជាជនគ្រប់លំដាប់ថ្នាក់ បានប្រមូលផ្តុំគ្នាជា «ច្រវ៉ាក់មនុស្ស» នៅជុំវិញរោងចក្រថាមពល និងទីតាំងសំខាន់ៗមួយចំនួន។ នៅក្នុងទីក្រុងធំៗដូចជា តេអេរ៉ង់ តាប្រ៊ីស និងដេសហ្វុល ហ្វូងមនុស្សរាប់ម៉ឺននាក់បានឈរគ្រវីទង់ជាតិដោយឈរស្មាទល់នឹងស្មា ដែលជានិមិត្តរូបនៃការការពារកន្លែងដែលពួកគេជឿថាអាចត្រូវបានកំណត់គោលដៅដោយការវា.យប្រហាររបស់សហរដ្ឋអាមេរិក។.jpg)
ចលនានេះធ្វើឡើងបន្ទាប់ពីការព្រមានរបស់លោក ត្រាំ ថាសហរដ្ឋអាមេរិកអាចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ីរ៉ង់ ជាពិសេសនឹងឈានដល់ ការរំលា.យ “អរិយធម៌ទាំងមូលរបស់អ៊ីរ៉ង់ឲ្យស្លា.ប់នៅយប់នេះ” ប្រសិនបើមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេច។ នេះគឺជាសញ្ញាព្រមានទៅកាន់អាម៉េរិកថា ប្រសិនបើការវាយប្រហារពិតជាកើតឡើងមែននោះ វានឹងក្លាយជាសង្រ្គាមបង្ហូរឈាមដ៏យូរអង្វែងមួយ ដោយសារតែស្មារតីតស៊ូរបស់ប្រជាជនអ៊ីរ៉ង់ដែលមិនខ្លាចស្លាប់ដើម្បីការពារទឹកដីរបស់ខ្លួន។.jpg)
ទោះជាយ៉ាងណាក៏ដោយ គិតមកត្រឹមថ្ងៃពុធ ទី៨ ខែមេសា នេះស្ថានភាពហាក់ធូរស្រាលបានបន្តិច ក្រោយសហរដ្ឋអាមេរិកយល់ព្រមទទួលយកបទឈប់បា.ញ់រយៈពេល ២សប្ដាហ៍ ក្រោយពេលអ៊ីរ៉ង់យល់ព្រមបើកឡើងវិញនូវច្រកហ័រមូស។ លទ្ធផលចុងក្រោយនេះ មិនត្រឹមតែល្អសម្រាប់ប្រជាជាតិអ៊ីរ៉ង់ប៉ុណ្ណោះទេ តែក៏ជាដំណឹងល្អសម្រាប់ពិភពលោកទាំងមូលផងដែរ។
ប្រសិនបើបទឈប់បា.ញ់រយៈពេល ២សប្ដាហ៍នេះ ត្រូវបានភាគីទាំងពីរគោរពតាមបានដោយជោគជ័យ នោះការបញ្ចប់សង្រ្គាមជាអចិន្រ្តៃយ៍ ក៏លែងជារឿងដែលឆ្ងាយមិនទៅរួចទៀតដែរ។ ស្របពេលជាមួយគ្នានេះ គេរំពឹងថាតម្លៃប្រេងអាចនឹងធ្លាក់ចុះមកវិញក្នុងពេលឆាប់ៗ ក្រោយការបើកឡើងវិញនៃច្រកសមុទ្រហ័រមូស៕










