Home Blog Page 806

ពន្ធនា.គារប្លែកបំផុតលើពិភពលោក អ្នកទោ.សរស់នៅជាសង្គម ទទួលចំណូល និងហូបចុកដោយសេរី

0

ប្រទេសបូលីវី ៖ ពន្ធនា.គារសាន់ប៉េដ្រូ (San Pedro Prison) ស្ថិតនៅប្រទេសបូលីវី ក្រៅពីមានទំហំធំបំផុតក្នុងប្រទេសហើយ គឺត្រូវបានគេចាត់ទុកថា ជាពន្ធនា.គារ ដ៏ប្លែកបំផុតនៅលើពិភពលោក ។ អ្នកទោ.សនៅទីនេះ បានរស់នៅជាសង្គម ហើយពួកគេគ្រប់គ្រង និងចាត់ការអ្វីៗដោយខ្លួនឯងទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl9dHv6ngzD91n1V88gUdsG0IhICpP1d6Ul_hYqh_zubAHv7DEumwPZOdOdVeYNP99Tfp6C-p5wGirjLkZPXFLZYC7PfcP_zru1LE_I2Zmm88KNboK-QYmCjQ-hms-lYFq8I8LbLpetgPqbBGfVhfdMeRYk0eq8BLP6zLRF5h-2EKtrtQa1r-irNyg0bph/s1000/image_2024-10-26_08-34-03%20(2).png

ចំណែកឆ្មាំពន្ធនាគារមានតួនាទីត្រឹមតែការពារនៅបរិវេណខាងក្រៅមិនឱ្យអ្នកទោសរួចគេចខ្លួនប៉ុណ្ណោះ ហើយឆ្មាំពន្ធនាគារនឹងពុំចូលមកក្នុងបរិវេណពន្ធនាគារទេ ។

អ្នកទោសជាប់ក្នុងពន្ធនាគារនេះបានរស់នៅជាសង្គមមួយ ហើយអ្នកទោសបរិភោគអាហារដែលក្រុមគ្រួសារពួកគេបញ្ជូនមកពីខាងក្រៅ ។ រដ្ឋាភិបាលបូលីវីនឹងពុំផ្តល់អ្វីឱ្យពួកគេទេ ហើយសូម្បីតែបន្ទប់ឃុំឃាំងក៏គ្មានសម្រាប់អ្នកទោសដែរ គឺអ្នកទោសត្រូវចំណាយប្រាក់ទិញបន្ទប់ឃុំឃាំងដោយខ្លួនឯង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKRKm_c262hoPE4zJuU8lffuL-ugxUS3lDcn9lgyXPLuvcvsEvVPd-QHU4QTYBwbZsznUgaZo43Ej4UiXaiHBiZSXv71mOAOiw7f_WkvQQtOUktKpsr8a15QbmH6B3mB3bNepxXY5QpG7CEYKGs33jSNssr4NVKocbAL3KdFkppxeQvWj2417GIPbTw-V4/s660/image_2024-10-26_08-34-03%20(3).png

ក្នុងពន្ធនាគារនេះមានក្លិបរាត្រី, ភោជនីយដ្ឋាន, ហាងលក់ទំនិញ និងហាងកាត់សក់ ហើយអ្នកទោសអាចប្រកបមុខរបរផ្សេងៗបាន ដូចជា ៖ ធ្វើជាបុគ្គលិករត់តុ, Bartender, ចុងភៅ, ឈ្មួញកណ្តាលទិញ-លក់អចលនទ្រព្យ និងធ្វើសមត្ថកិច្ចទទួលខុសត្រូវក្នុងពន្ធនាគារ ។

អ្នកទោសគ្រប់រូបមានសេរីភាពអាចធ្វើអ្វីៗបានទាំងអស់ ដូចជា ៖ ប្រកបមុខរបរ និងលេងកីឡា ។ ហេតុនេះ វាធ្វើឱ្យអ្នកទោសមួយចំនួនទទួលបានប្រាក់ចំណូលច្រើន និងមានឥទ្ធិពលយ៉ាងខ្លាំងក្នុងពន្ធនាគារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOSlYgNbdRFQTY0FYQSmnD3128SepGpGrRq1J8TdKKmQyan6ALDP0aKCJOKJs9oAxwc1y2WWnBjVf7mHTb35mYkz8rbaZfRlDD-1zp4_M_xGiAEPc2r-5YB6zZ0DdZPETTwpUpGWyOj6ukUUSjWvv86uMYRA9kESSypO401IWZIRfE16OXbUIIi6HJbPMG/s1600/image_2024-10-26_08-34-03%20(4).png

កត្តាទាំងនេះបានធ្វើឱ្យមានការបែងចែកឋានៈក្នុងពន្ធនាគារ ក្នុងនោះអ្នកទោសដែលមានប្រាក់ចំណូលច្រើននឹងអាចបរិភោគអាហារឆ្ងាញ់ៗ និងរស់នៅស្រួល ហើយពួកគេអាចចំណាយប្រាក់ទិញបន្ទប់ឃុំឃាំងទំនើប ដែលពោរពេញទៅដោយសម្ភារៈប្រើប្រាស់គ្រប់យ៉ាង ។ ផ្ទុយទៅវិញ អ្នកទោសមានឋានៈក្រីក្រត្រូវថែទាំខ្លួនឯងក្នុងពន្ធនាគារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicc8ZgBvVpVe3jIrvRmboCZbvZMg3HPr7b0rd-8Wt1QV4OmqvTEj0j3FTsYdL6LsBM5eOp40zI-88DAEzBmo3j5CUx314PPfaSU0aFi8FxlBgFU1DGlIzWEVBAMBRPMDJOFeGwcsavMzILCgEQ_gDbyi7WjOybhJxFoLL1xyy_xhGuqRqgmk261mCD-NCv/s976/image_2024-10-26_08-34-03.png

ចំណុចគួរឱ្យចាប់អារម្មណ៍ជាងនេះ គឺពន្ធនាគារសាន់ប៉េដ្រូ បានអនុញ្ញាតឱ្យអ្នកទោសនាំក្រុមគ្រួសាររបស់ខ្លួនមករស់នៅជាមួយដែរ ។ អ្នកទោសជាច្រើនបានរស់នៅជាមួយភរិយា និងកូនៗក្នុងពន្ធនាគារ រហូតធ្វើឱ្យពន្ធនាគារនេះក្លាយជាមជ្ឈមណ្ឌលអប់រំកុមារ ឬកុមារអាចចេញពីពន្ធនាគារទៅសាលារៀនជារៀងរាល់ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhluDnBmprpfNkZYmeSAj1526zqBY2D5-bjSWy7vdtaLxICYxZFgVqhUoVup2i7gV49THiSsMP5kF3djiw40Fc9KKyiaNU-1ImyHKLp2ETf4LOGqFoG0oUpF04dL_SvynyABoAuRVtAkxbfqUsx0srMTywatzM79XSFhXY6ljF5RUw7lIm0-CGtEd43OIIN/s1440/image_2024-10-26_08-34-04.png

ក្រៅពីនេះ ដោយសារពន្ធនាគារសាន់ប៉េដ្រូ ប្លែកបំផុតនៅលើពិភពលោក ទើបធ្វើឱ្យទីនេះ ទទួលស្វាគមន៍ភ្ញៀវទេសចរអាចចូលទស្សនាពន្ធនាគារ ដែលមានមគ្គុទ្ទេសក៍ទេសចរនាំផ្លូវ ហើយមគ្គុទ្ទេសក៍ទេសចរ គឺជាអ្នកទោសក្នុងពន្ធនាគារ ៕

ហ្វេសប៊ុកពេញនិយមខ្លាំងលើពិភពលោក ប៉ុន្តែការស្រាវជ្រាវថា បើឈប់លេងហ្វេសប៊ុកនឹងទទួលបានចំណុចល្អទាំងនេះ

0

ប្រទេសបារាំង ៖ ហ្វេសប៊ុកទទួលបានការពេញនិយមពីមនុស្សគ្រប់វ័យនៅលើពិភពលោក ដោយសារវាផ្តល់នូវចំណេះដឹងសម្បូរបែប, អាចចែករំលែកព័ត៌មាន រូបភាព និងវីដេអូយ៉ាងឆាប់រហ័សទាំងក្នុងប្រទេស និងក្រៅប្រទេស ។ លើសពីនេះ ហ្វេសប៊ុកបានក្លាយជាបណ្តាញសង្គមសម្រាប់ទំនាក់ទំនងគ្នាយ៉ាងទូលំទូលាយផងដែរ មិនថាអ្នកប្រើប្រាស់រស់នៅកន្លែងណាទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQUa9L5lpWMmTYAry3QTgxn9RAgb3-CWGJx19IUp12UJR45_75DaWRsD7MnTSnKfjltZ8jGqvpPkuxg87873sTnC5j-JLdt6zQCBEoHm2OyAoi7jyJJH2D4WSNhZu_LTa3Lpjc8XxNVyqbWN_rVpSsabmb2n77AhFjx6TMoeiVCAUAygYlDL6sE-2BPpaq/s1024/image_2024-10-26_08-23-25%20(2).png

ប៉ុន្តែក្រុមអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលស្រាវជ្រាវនយោបាយ នៃវិទ្យាស្ថានសិក្សានយោបាយនៅទីក្រុងប៉ារីស ប្រទេសបារាំង លើកឡើងថា ការឈប់លេងហ្វេសប៊ុក នឹងធ្វើឱ្យមានសេចក្តីសុខជាងមុន ។ ប៉ុន្តែនឹងធ្វើឱ្យចំណេះដឹងផ្នែកនយោបាយធ្លាក់ចុះ ឬពុំដឹងព័ត៌មាននយោបាយស្រុកទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK9M6JY-aS-x6FfdG4S7C6RQBeE44-A15qlgiYV6EtSI4UL8IZ3Sivk7VboBeyHuWXjcezpaZMA8zH0YOb0ArvbXKW71Y2G71AdiehWsH_TyiNBeBKloTuFKrWBRGxxcfKckfJnUS8ASpCReRd1O1B-y899flF6ASdz36sJ4u_HcOAy0LIy1FFWutoITOV/s1600/image_2024-10-26_08-23-25%20(3).png

ទោះយ៉ាងណា ការឈប់លេងហ្វេសប៊ុក ពុំបានធ្វើឱ្យប៉ះពាល់ដល់ការប្រកាន់និន្នាការនយោបាយរបស់បុគ្គលម្នាក់ៗទេ ។ ការស្រាវជ្រាវនេះបានសាកសួរសំណួរទៅកាន់មនុស្សជាង ២.២០០នាក់ ក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំង កាលពីឆ្នាំ២០២២ ។ អ្នកចូលរួមការស្ទង់មតិនេះស្មើពាក់កណ្តាលបានផ្អាកលេងហ្វេសប៊ុករបស់ខ្លួនរយៈពេល១ខែ ក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYZPjyHDpDZnAEWNKJfju0ndcnFz_4kZTx_Ob5L5NIOZMqvLDl9wE7ncsQUnAwARWzjQHrVvF8vxMJwbDaNsrtr1Q0PzddpCx3UgJmQBfN5iidhIpLauSYVP4Il8_T0GIe2hwaQB9deyBJytQq9smcXy8Yn6pWTK9y2q2PaDA7d4B-eDqUJOJ4xCXwuSOE/s1000/image_2024-10-26_08-23-25.png

នៅពេលបញ្ចប់ការស្ទង់មតិ ក្រុមអ្នកឈប់លេងហ្វេសប៊ុកនិយាយថា ពួកគេមានសេចក្តីសុខ, ទទួលបានជោគជ័យ ព្រមទាំងពេញចិត្តនឹងជីវិតរបស់ខ្លួន ខ្លាំងជាងក្រុមអ្នកលេងហ្វេសប៊ុក ។ ប៉ុន្តែក្រុមអ្នកឈប់លេងហ្វេសប៊ុក បែរជាទទួលបានចំណេះពីផ្នែកនយោបាយតិចជាងមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQvYPB4HvP-cwSUH5qSYIBGaqm5KiKCwfk9Wot44fZroZZMChOot1HcZGDriFKBbvfJjNMhXhwA1k_yiolX5ndtMqjvEhbIzkNn-MQCR1wquvvACII9S4w3Y0aOJTixUM7ge_WEj76F8wjr5LUoalZ49LOYA1X5bd60yB5QXFC3MC_RG0rV2jlqXtHULCD/s1000/image_2024-10-26_08-23-26%20(2).png

ចំណុចគួរឱ្យចាប់អារម្មណ៍ ការតម្រូវឱ្យអ្នកចូលរួមស្ទង់មតិឈប់លេងហ្វេសប៊ុក គឺពុំប៉ះពាល់ដល់ចំណេះដឹងពាក់ព័ន្ធនឹងកីឡា និងការកម្សាន្តទេ ។ ការរកឃើញនេះស្របនឹងគំនិតថា បណ្តាញសង្គម ជាពិសេស ហ្វេសប៊ុក បានផ្តល់ព័ត៌មានផ្នែកនយោបាយដោយពុំចាំបាច់ស្វែងរក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAb0YmCk3JzwWwllvuVZR_2jT9Ms_5xrin2N2JzILY4RjcZkxF7N_NBhGn9xB2o6WgndXL7LobWPQGdFJg0b5ynwEVjf6bado51aDW4qZWZqoe6xCMoDdB0JGPH_If_3rrQH-Ov5ScdFbwqWIr76GpZ1_jGhYdCE6gcXhsDdoWa0abmhwXy7Qy_bHnx86Z/s1200/image_2024-10-26_08-23-26.png

ក្រៅពីនេះ ក្រុមអ្នកស្រាវជ្រាវរកឃើញទៀតថា ការឈប់លេងហ្វេសប៊ុក គឺពុំប៉ះពាល់ដល់ការប្រកាន់និន្នាការនយោបាយ, មនោគមវិជ្ជា និងការបែងចែកក្នុងសង្គមទេ ៕

មានរឿងអ្វីទៅលើអ្នក Reaction RavenBlaze និង BRO LIN?

0

ថ្មីៗនេះទស្សនិកជនអ្នកតាមដានវិស័យ Reaction មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅកាន់ BRO LIN បានមេនសិនឈ្មោះ RavenBlaze ជាមួយនឹងការខម្មិនខណៈ Raven ភ្ញាក់ឡើងជាមួយភាពភ្ញាក់ផ្អើលត្រូវគេ មេនសិនដៀល។ ស្ថាបនិករៀនថត ក៏បានចូលទៅលូកមាត់ដែរថា Raven មិនមែនជាមនុស្សបែបនេះទេកុំឱ្យ BRO LIN ចេះតែថា ខណៈមានការឆ្លើយឆ្លងគ្នាយ៉ាងក្តៅគគុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmEJLl0tUUe1GCmjquzg7DHvmf_3pbGU_5Dzg5BpiiFkXNuQR_LYADUcapuKTMhe5CCko6K2CdbHJNSvslec7p5CSbDBrDoBBPEgsUZ22pK6LEhlUAFmzEmGRJ5bKoNhdrUEnhBxbw2Erf-Da1Ob_F4-u_6QzCQyYqDxWHxslnRYJH3hrDckadEmO4lWP7/s2048/image_2024-10-25_09-08-11.png

នៅថ្ងៃទី២៤ តុលា ឆ្នាំ២០២៤ BRO LIN’S Reactions បានបង្ហោះរូបភាព ស្គ្រីនសតសំណេរការខម្មិនមួយជាមួយនឹងការមេនសិនទៅកាន់ឈ្មោះ RavenBlaze ភ្ជាប់ដោយអត្ថន័យថា «ប្អូនកុំលេងយកគេយកមកខំមិនអ៊ីចឹងប្អូន បងពិបាកទទួលយកណាស់»។ នៅក្នុងរូបភាព ដែលបានបង្ហោះរបស់អ្នក Reactions រូបនេះគឺបានឃើញមានគណនីមួយឈ្មោះថា Chhayuth Ngoun ចូលទៅខម្មិនក្នុងឆាណែលយូធូបឈប់ឱ្យ BRO LIN Reactions HipHop បើចង់ធ្វើអ្នក Reactions គួររៀនតាម RavenBlaze ទៅល្អជាង ជាអ្នក Reactions គួរតែនៅកណ្តាល។ ទោះយ៉ាងណា ការខម្មិនរបស់គណនីនេះបានជំរុញចិត្តឱ្យ BRO LIN មេនសិន RavenBlaze ឡើងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYfekVpBVlU9Lt4DvmrfAEUDJ3aednrppATiwuTIl39lyRusJxr_jRlezke_lqMWrwjl_JTH9wctNDnLpiuj5fQi-TJs_kMb_jrHG91NAL-3SXWG16sItW2HvQddSQ69ant0mLwqO94E8CWPg08MoHIXKZVLNezKp6RR2UeIWaKXiPkNGPIvjCGcCeUvih/s2048/image_2024-10-25_09-08-25.png

ការបង្ហោះរបស់ BRO LIN’S Reactions ខាងលើនេះបានធ្វើឱ្យលោក ឆេង សុភ័ក្រ្ត ស្ថាបនិក រៀនថត ជាបុគ្គលដ៏ល្បីល្បាញមួយរូបលើវិស័យថតរូបបានចូលខម្មិនថា «គាត់មិនមែនមនុស្សបែបនេះទេ កុំចេះតែថាពូ គាត់រកតែពេលមើលកូនមិនបានផង មកឱ្យគេមក Comment ម៉េច អត់យល់»។ ម្ចាស់គណនីបង្ហោះបានតបវិញថា «ឯងកំពីងសង្ស័យថាអាគាត់ឯងអ្នកខំមិនផង» ដោយលោក ឆេង សុភ័ក្រ្ត តបវិញទៀតថា «ចាំបាច់យកអាខោនផ្សេង ធ្វើអី បើពីឯង React ដូច…. មែន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaovngeuO19f010zzeWTfLsuXEob3-8jhQ5wMDCUmZD8EiLXRYGv9Paq_wXWg0WW9JBC5Fy3dyj9s_4GwCazmVBFFXnyAViFuDqriFVOR0Q-KIxZmmRjED2M19bX-t8K07xsxMMOSi37DcmJjBW6nOKb8PhI5cnWMAHYnGJxmAo598nlTzrq6PafG6AOje/s960/image_2024-10-25_09-08-28%20(2).png

ភាពចម្រូងចម្រាសនេះ RavenBlaze បានបង្ហោះម៉ោងជិត៣ទៀបភ្លឺឈានចូលថ្ងៃទី២៥ តុលា ថា «ងើបពីដេកគេMentionដៀល»៕

Wow សឹងមិនជឿនឹងភ្នែក នៅពេលឃើញទូរស័ព្ទ ហនណឺ អ៊ិចប្រាំពីរស៊ី (HONOR X7c) តាន់គ្រប់កាលៈទេសៈ ដំណើរការធម្មតា ខណៈយកទៅរំងាស់នៅក្នុងស៊ុប Sichorn ក្តៅៗ ដុះសាប៊ូ ត្រាំទឹកកក ស្រោចស្រាបៀរ ហើយតម្លៃវិញត្រឹមតែ 179$

0

មិនដែលមានពីមុនមកទូរស័ព្ធដែលតាន់ ហើយមានជាមួយកម្រិតការពារទឹក ក្នុងទូរស័ព្ធតែមួយបែបនេះ ហនណឺ អ៊ិចប្រាំពីរស៊ី (HONOR X7c) មាននូវតួខ្លួន និង អេក្រង់តាន់ 360ដឺក្រេតាន់គ្រប់ជ្រុងគ្រប់គែម ដែលទទួលស្គាល់ពី អេស ជី អេស ហ្វាយស្តា អូវឺរាល់ ដ្រប់ រីស៊ីសស្ទេន សឺធីហ្វីខេសិន (SGS Five-star overall drop resistance certification) ពីប្រទេស ស្វីស និង កម្រិតការពារទឹកកម្រិត អាយភី 64 (IP64) ដែល ធ្វើអោយ HONOR X7c បានក្លាយជាទូរស័ព្ធដែលមានរហ័ស្សនាម តាន់គ្រប់កាលះទេសះ មិនថា ធ្លាក់ ឬ ត្រូវភ្លៀង និងស្ថានការណ៍ផ្សេងៗ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-d3K1yy09LLjQt4x14NWXbCT6Edwdhg9danKvR4cZNVlXeAttc4mzvTKqWAgh5rWw61-IG04YccD9BJUiEhciqiNpoKWLnpvx0Q3or2DQyIs5qJKF2J-XPzqxUDSxKrU75Ezu2-oeVhfQVSMVaRl3IUNzyUI03GIHLYBvWuEuo12q0rdl6YanEQGMwMyO/s4032/IMG_2098.JPG

ក្រុមហ៊ុន ហនណឺ (HONOR) ប្រចាំប្រទេសកម្ពុជាបានដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី ម៉ូដែល ហនណឺ អ៊ិចប្រាំពីរស៊ី (HONOR X7c) តាន់គ្រប់កាលៈទេសៈ ក្នុងតម្លៃត្រឹមតែ 179$ ថែមកាដូកក្រើកផ្សារសូរិយា កម្មវិធីថែមនេះគឺចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទីថ្ងៃទី 31 តុលា 2024 ដោយមានការអញ្ជើញចូលរួម សំណាក់ តារាកំប្លែងពូណុយ ហ៊ាទី ពិធីការិនី យែមស្រីពេជ្រ តារាម៉ូដែល ហ្វូតូក្រាហ្វឺ (Photographer) និង អ្នកសារពត៍មាន យ៉ាងច្រើនកុះករhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUjCSFWcaibrTXAYRagnq2E-iMW233mc-04PRbFSw-8McnhefiiySPE9ICBLSbzTrD1VQtu7KzU53Zlk6E3z6xhdU7-DDjcH9zjyxM4bTPzEkWJio12WgMUiv8J6PkDDgDVMd1pQLlN9dmS1nUmqM85hO0O-u9zKyXRwhKPwhaddxQMwjh1XnzqgFzj4Cl/s4240/DSC07541.jpg

មិនត្រឹមតែមានរហ័ស្សនាម តាន់គ្រប់កាលៈទេសៈប៉ុណ្ណោះទេ ហនណឺ អ៊ិចប្រាំពីរស៊ី (HONOR X7c)ក៏បានបន្ថែមនូវកម្លាំង រ៉េមធំ 16GB (8GB+8GB) និង អង្គផ្ទុកទិន្នន័យ 256GB ដែលបំពាក់ឈីប ស្នេបដ្រាហ្គន 685 (SnapDragon 685) ដែល Gamer ទាំងឡាយចង់បានយកទៅលេង Game បានយ៉ាងរលូន ដូចជា Mobile Legend , Pub G, HONOR of King.
ហើយ កាន់តែពិសេស ហនណឺ អ៊ិចប្រាំពីរស៊ី (HONOR X7c) បានភ្ជាប់មកនូវកម្លាំងសាកថ្មល្បឿនលឿន35វ៉ាត់ ហនណឺ ស៊ុបភី ឆាច (HONOR SuperCharge) អាចសាកបាន ពី 0 ទៅ 50% ត្រឹមតែ 30នាទីតែប៉ុណ្ណោះ។ បន្ថែមពីនោះ វាមាន ស៊ុបភី ឆាច ប៊ូស ម៉ូដ (Super Charge Boost Mode) អាចបន្ថែមល្បឿន 10% បន្ថែមទៀត។ ហនណឺ អ៊ិចប្រាំពីរស៊ី (HONOR X7c) មានទំហំថ្មធំ 6000មីលីអំពែម៉ោង លេង Facebook, TIK TOK , YouTube, និងរឿងភាគ បានម៉ាអែម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcAVx0acZYci68yuJ0xPPwx6BhppV7SHhTQyJHNmsDj7iUAXANW7gOyZjlAyu7QbTwfWKCgojU6cblf3Vn4PGfD0pbubTNJA5pBHoJ8-pqrPfA8zj47mN6_wG5vQ0Da_7-9xHn66yJG9pqaNug7LTAsPFXx-_mJ0oknb5z03x7P2aVQ2IJaYEJv9hH4zaC/s4240/DSC07542.jpg

សាកម្តងប្រើបានដល់ 3ថ្ងៃ មានមុខងារ ហ្វាំងសិន អាល់ត្រា សេវវីង ម៉ូដ (Function Ultra Saving Mode) សល់ថ្ម 2% អាចប្រើខលចេញចូលបានរហូតដល់ទៅ 75នាទី។
ងាកមកកាមេរ៉ាសម្រាប់ថតរូបវិញ ហនណឺ អ៊ិចប្រាំពីរស៊ី (HONOR X7c)មានកាមេរ៉ាគោល ទំហំ 108 មេហ្គាភិកស៊ែល និង បូកពីរមេហ្គាភិកស៊ែល អាចហ្សូមឌីជីថលបាន 10 អ៊ិច ឌីជីថលហ្ស៊ូម អាចថតវីដេអូក្នុងកម្រិត 1080 និងមានបន្ថែម Flash​(ផ្លាស់) ជំនួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj66_x3vtcNta_XC3EsuzWbE8GsgSVYb7nY6TOwoDZUvqHX7gC8EjihOofab_1bEntlksMx4ncemdMNppCwy-2sxSRyACUv3WgTSXM4cj9hMd5-cSLGturuhA3oPy28GoxbAdxnl_MCgLn-JxgoVgARdvApwA1P_t2aXDbdjgsHJyO6TWfpErQWvliI_Gb8/s4240/DSC07543.jpg

កាមេរ៉ាខាងមុខ ហនណឺ អ៊ិចប្រាំពីរស៊ី (HONOR X7c) គេដាក់លេនទំហំ 8 មេហ្គាភិកស៊ែល អាចថតបែប Portrait បានថែមទៀតផង!
ក្រលេកមកកាន់ការឌីហ្សាញ ហនណឺ អ៊ិចប្រាំពីរស៊ី (Honor X7c) មានរាងជ្រុង នៅផ្នែកខាងស្ដាំមានប៊ូតុង ស្កេនក្រយ៉ៅដៃ និងប៊ូតុងដំឡើងនិងបន្ថយសំឡេង ចំណែកខាងក្រោមមាន speaker មួយគ្រាប់​និង ខាងលើមួយគ្រាប់ អាចបញ្ចេញសំលេងបាន 300% និងរន្ធ យូ អេស ប៊ី ថែបស៊ី (USB-Type C) មួយ កាន់តែពិសេសក្រុមហ៊ុនក៏បានដាក់នូវរន្ធដោតកាសមកជាមួយផងដែរចូល ផ្នែកខាងឆ្វេងមានកន្លែងដាក់ស៊ីម អាចដាក់ស៊ីមបានពីរ ប្រភេទ 4ជី អិល ធី អ៊ី (LTE)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpLTFPQ8wbFi9IPg6dds35wTCqeCVoYsRFA5kfly6ywsopl-fJReOBlYhq-726sy4nn-LAj5qRTCLPdoVEL6j0WNANr7sLET6Lu2TZxH_ve-0k1I41K-dS2M1yMxVbyxfKJMuTdV08eMlfBZ0z5ZjjJdmad076K9Pv4lVkviQ8yEZwSnNQ2_1whdQ5Miuf/s4240/DSC07545.jpg

និយាយពីមុខងារសុវត្ថិភាពHONOR X7c វាមានប្រព័ន្ធការពារភ្លោះ ស្គេនក្រយ៉ៅដៃអាចដោះសោរ សម្គាល់ក្រយ៉ៅដៃបានលឿន និងមួយទៀតវាមុខងារ ដោះសោរតាមមុខ ???? វាក៏សម្គាល់មុខបានលឿនដូចគ្នា។
ពិសេសបន្ថែមទៀត HONOR X7c បញ្ចូលនូវមុខងារ Magic Capsules សម្រាប់បង្ហាញនូវកម្មវិធីពេលលាក់អេក្រង់ និង always on display អាចអោយយើងឃើញនូវសារដំណឹងមកគ្រប់ពេល មកក្នុងនេះមកស្រាប់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl2366kk3kNaTZXZSkHZpKOxzlcosylr2_yDUPDoJK4sEdfLc3LbDmMnuwyuPzxT3Wz0ITIUXbhpoXtI5dYMzlb20Zr1IsZqeUu8r25CL_9zgeJkMu_4X7ErblCGnQHQap5hrrueAB43lUkUrpcBDdXE15hnXy1mlf2N_MXsHccGpEk9dm-zm_Cq7NAsHr/s4240/DSC07549.jpg

ហនណឺ អ៊ិចប្រាំពីរ ស៊ី (HONOR X7c) មាននូវតួខ្លួន និង អេក្រង់តាន់ 360ដឺក្រេគ្រប់ជ្រុងគ្រប់គែមជាមួយកម្រិតការពារទឹក អាយភី64 (IP64) រ៉េមធំ16GB Memory 256ជី, ឆ្នាំងសាកល្បឿនលឿន 35វ៉ាត់ ទំហំថ្ម6000មីលីអំពែម៉ោង សាកម្តងប្រើបាន 3ថ្ងៃ ជាមួយកម្លាំងឈីបសេត ស្នេបដ្រាហ្គន 685 (Chipset SnapDragon 685) លេងហ្គេមបាន Smooth និង កាមេរ៉ា 108 មេហ្គាភិស៊ែល អាចថតរូបថតវីដេអូច្បាស់ក្នុងកម្រិតច្បាស់ មានមុខងារ ម៉ាជីក ខេបស៊ូល (Magic Capsules) សម្រាប់បង្ហាញនូវកម្មវិធីពេលលាក់អេក្រង់! អតថិជិនអាចធ្វើការកក់ទុកមុនចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 តុលា 2024 ជាមួយតម្លៃត្រឹមតែ179ដុល្លារ មានថែមជូន ស្គ្រីនការពារ និងស្រោមដ៏ស្រស់ស្អាតភ្លាមៗ!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMpXOIzVa0_UhuTy1La5laOLPTSfC6A9BAGpHB9QguGFC24-UZfmS-THcHNu3kwTsnvOwA7GLSDmLhxeR51iJwP4NqBZHS3cnhDx9M1RgLn-KpDi4BnCzRgi3yFt8AzzLQY09o33SYDM4fJUhKmcE6yogb6oL7ck5JiaMFMjaN0mQwMfeO-j-7IoM_cANR/s4240/DSC07551.jpg

បាត់មុនក្នុងរយៈពេលខ្លី ដោយគ្រាន់តែផឹកភេសជ្ជៈទាំងនេះ!

0

ភេសជ្ជៈខាងក្រោមនេះមិនត្រឹមតែជួយព្យាបាលមុនតាមបែបធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយធ្វើឱ្យស្បែករបស់អ្នកកាន់តែស្រស់ស្អាត ទន់រលោង និងមានសុខភាពល្អថែមមួយកម្រិតទៀតផង។ ដូច្នេះហើយភេសជ្ជៈធម្មជាតិទាំងនេះរួមមាន៖

១.ទឹកផ្លែទទឹម៖ វីតាមីន និងសារធាតុចិញ្ចឹមទាំងនេះនៅក្នុងផ្លែទទឹមជួយការពារអង់ស៊ីមពីការបំបែកកូឡាជែន ដោយហេតុនេះជំរុញការលូតលាស់កោសិកា ប្រឆាំងនឹងដំណើរការនៃភាពចាស់ ក៏ដូចជាប្រឆាំងនឹងការរលាក មុន ឬស្នាមរបួសបើកចំហនៅលើស្បែក។ ទឹកផ្លែទទឹមមិនត្រឹមតែជា “ឱសថដ៏ល្អបំផុត ” សម្រាប់ស្បែកដែលងាយកើតមុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងស្បែកពីខាងក្នុងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ6-MmKIHsBjP6vdHLjwlxNIH8nl2MmzN6zYq3uDxq26pc4U5eoOUilVxMzyMlMLiaq1xNTWwW5Mlv1qpFttT1CVlOwpJLbh-B9Osicl3DvSEjSbcGfSEW8GDyGnbiHK5FyNe-Vo9LjIaO3oBPwiJ_xNVmMMfgidEUFc02yEslsEjPHVb8w41Tt13f-gad/s780/image_2024-10-25_15-44-48.png

២.ទឹកប្រទាលកន្ទុយក្រពើ៖ ទឹកប្រទាលកន្ទុយក្រពើផ្តល់ឱ្យរាងកាយនូវវីតាមីន A ដែលចាំបាច់សម្រាប់ការបង្កើតឡើងវិញនូវកោសិកា និងវីតាមីន C ដែលមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម និងធ្វើឱ្យស្បែកភ្លឺថ្លា។ លើសពីនេះ ទឹកប្រទាលកន្ទុយក្រពើ ក៏សម្បូរទៅដោយវីតាមីនជំនួយសុខភាព និងអាចជួយការពារបញ្ហាដូចជាមុន រួមទាំងស្បែកស្ងួតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhabwkjlH9lpg3-cMZ-qRXURjQxaOX-Hyisx2nNzS4M7f_IuwDS5WTBWP3ft6wxHR9XIQ6hSfyFXlP60ALht-c8HU8xsTP-vfASJ0uXfET9kJYaof4X1EsCb6HH8tBHnVZ0YZV2hu37lQYP-kay32hD2i14HjQ4FlR5DIneoaTFu2jkOXDxojJh-P08LJuJ/s2121/image_2024-10-25_15-44-44.png

៣.ទឹកដូង៖ ដូងក៏មានកម្រិតខ្ពស់នៃវីតាមីន C និងសារធាតុរ៉ែ ដែលជួយពន្លឿនការបង្កើតឡើងវិញនូវស្បែក និងការពារការឆ្លងមេរោគនៅតំបន់ស្បែកដែលងាយនឹងកើតមុនផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2KoMf1SjQYmAO90cN3q9gGO6TikwNSXCIcgD0QU0mrMa91_3omOqup3cVIBXDdA8ghSpfsJLXa2Eq60k5Zp-Sg_jomCe9XOmDUZAM17Z4578kIHDZ4NGzVwBPuBbwlNzoMcYsBsBOemVlev5DD30W-CpSdbLwwDqmOeKauy4TbGeTm7viSsYBuWewEs11/s1200/image_2024-10-25_15-44-48%20(2).png

៤.តែបៃតង៖ សារធាតុប្រឆាំងអុកស៊ីតកម្មដ៏រឹងមាំនៅក្នុងតែបៃតងដូចជា វីតាមីន C វីតាមីន E និងសារធាតុ catechins… អាចជួយប្រឆាំងនឹងការរលាក ធ្វើឱ្យប្រសើរឡើងនូវសារធាតុពណ៌ស្បែក និងការពារភាពចាស់។ លើសពីនេះសមាសធាតុជាច្រើនទៀតដូចជា saponins ប្រេងសំខាន់ៗ និងតានីនក៏ជួយកាត់បន្ថយជាតិខ្លាញ់ ប្រឆាំងបាក់តេរី និងព្យាបាលមុនយ៉ាងមានប្រសិទ្ធភាពផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik8VOx2V2UpipC4CbNwE5yStT39BRwUW5XcCXO1hr7fxtAXQnr5j7WqhM01WDmx3CqQ2l5RVJ-Jcwoce0Les-mrVgrvVQz_PV1bjjh2TnRCPXi2iTqZ2j4xND4MeBiP40XQIbv0HbWiMnivP6WpjX5Xf4asKsNvDrcu5FPODapitbX0gDRLwwLc-0xAz04/s2991/image_2024-10-25_15-44-49.png

កោះឯកជនដ៏ស្រស់ស្អាតបំផុតមួយក្នុងចំណោមកោះទាំង ១០ ប្រកាសលក់ក្នុងបណ្តាញសង្គម ជាមួយតម្លៃមិននឹកស្មានដល់

0

ប្រទេសថៃ៖ កោះ “Koh Kham” ដែលជាកោះឯកជនមានទេសភាពស្រស់ស្អាតបំផុត ស្ថិតក្នុងខេត្តត្រាតប្រទេសថៃ ស្រាប់តែប្រកាសដាក់លក់ភ្លាមៗក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ជាមួយតម្លៃមិននឹកស្មានដល់។
យោងតាមគេហទំព័របរទេស Khaosod English ការប្រកាសដាក់លក់ភ្លាមៗនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបង្កជាចម្ងល់ថា តើកោះនេះដាក់លក់ពិតមែនឬយ៉ាងណា? បើតាមមន្ត្រីមូលដ្ឋានបញ្ជាក់ថា កោះនេះគឺជាការលក់ពិតប្រាកដ ក្នុងតម្លៃ ១,៨ ពាន់លានបាត (ប្រមាណ ៥៣,២ លានដុល្លារអាមេរិក)។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDj2LfPQ_f1MUjZ_6xITbVSeHIMdW0NHtBsuh90f5iTezXcjU8r-VnaDxIJk8ph4Q2tiy7lSWEinbaT7MxuhzyxP704RFyFxSuKXsXPcJ3ISskyVSONPxOV3A9ryJvrBK_Gv30zmq380wOUCY4f4ZUy2Yr9UeZ1mn-HrOt-ELsKOKb5eYSKTU6-GhH6egr/s1729/image_2024-10-25_15-39-29.png

ស្របពេលដែលប្រទេសជាច្រើនកំពុងប្រឈមបញ្ហាវិបត្តិសេដ្ឋកិច្ចក្នុងវិស័យអចលនទ្រព្យ កោះដ៏តូចមួយនេះស្រាប់តែប្រកាសដាក់លក់ក្នុងតម្លៃខ្ពស់មិនគួរឱ្យជឿ។ ទោះជាយ៉ាងណាតម្លៃខាងលើនេះគឺបានរួមបញ្ជូនទាំងរមណីយដ្ឋានដែលកំពុងស្ថិតនៅក្នុងដំណាក់ការសាងសង់មួយកន្លែងផងដែរ។ លក្ខណៈពិសេសលេចធ្លោរបស់ Ko Kham ក្រៅពីភាពស្រស់ស្អាតធម្មជាតិរបស់វា គឺឆ្នេរពណ៌សដ៏បរិសុទ្ធរបស់វាលាតសន្ធឹងជាង ៣០០ ម៉ែត្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDtMmbri4kHMaT68laniZPvCqG-Zhbil_HfwfV_L2j-0YRqsIXnFCIkhnGRMvxP0kRSPdMZbvx82z0VL-f-V2ciBO9hOZjVoNU5Pg0ObF5tX8qbCFwaCvKUzktUloUcEj7OxFWmAHUSJ5iLmfi6UlGWT9R4FT0eGXZEvcvTR1ToZ-hoOyURsciTmJKEHEf/s1080/image_2024-10-25_15-39-31%20(2).png

វាជាកោះមួយក្នុងចំណោមកោះផ្កាយរណបចំនួនប្រាំបួននៃ Ko Mak ដែលជារឿយៗត្រូវបានភ្ញៀវទេសចរហៅថា “Emerald of the Trat Sea” ដោយសារតែទឹកពណ៌បៃតងត្បូងមរកត។ កោះនេះមានច្រាំងសមុទ្រប្រវែង ៣០០ ម៉ែត្រនៅភាគខាងកើត និងខាងត្បូង ដោយមានភ្នំ និងច្រាំងថ្មចោទនៅសងខាង។ ជាមួយនឹងឆ្នេរខ្សាច់សស្អាត សមុទ្រទឹកថ្លា និងថ្មភ្នំភ្លើង រៀបចំដូចរូបចម្លាក់ធម្មជាតិ ដែលមានផ្ទៃដីសរុបចំនួន ១,៦ ហិចតា រុំព័ទ្ធដោយព្រៃឈើយ៉ាងក្រាស់ កោះប្រណីតមួយនេះមានម្ចាស់តែម្នាក់គត់កំពុងគ្រប់គ្រង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJColJMdJtAzBeeqTRrFDlviUMjvld7B29DKUqr2WHJ0_Uh8wzEDpme6HYQ7VU2Rvoqq3oB9dteMIssbP3Zsumyu46fa-Y_7Vc7GjR7AviK6JltEs_tq4Rp3lOAr_zciEX9YxYFOUo9SZ84T4NAIQYtmeGQVg7NoswyVLN_PdXx00pDEfR3wCr9se-I4bX/s1200/image_2024-10-25_15-39-31.png

គួរបញ្ជាក់ដែរថា កោះខាំ គឺជាកោះមួយក្នុងចំណោមកោះដ៏ស្រស់ស្អាតបំផុតទាំង ១០ របស់ប្រទេសថៃ ដែលត្រូវបានត្រួតពិនិត្យជាញឹកញាប់ដោយអ្នកមានឥទ្ធិពល។ កោះនេះស្ថិតនៅចម្ងាយប្រហែល ៣៥ គីឡូម៉ែត្រពីឆ្នេរសមុទ្រ ឡាមង៉ប ក្នុងខេត្តត្រាត ជិតកោះម៉ាក់ ចម្ងាយត្រឹមតែ ១ គីឡូម៉ែត្រ អាចចូលបានដោយទូកល្បឿនលឿនក្នុងរយៈពេល ៣០-៤០ នាទី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2rOCvckn6uHUyQRI0cy704isQVI0EH7OJDG_S8Ge95QtywoOZVQq1mP9jY8q7hFye6ia_mtn9HWs8qFYAx4Xd5-u5ndy43cy1068XBALCxQWRGyo5PiWyFkbv-C01uSCtPBXvTv28Vjn1Lfx1QoiFWUmZKQDbZcvBimoJskRcAd_WKgGjMsjbI8pBk-6t/s1152/photo_2024-10-25_14-12-37.jpg

ឈ្នះរង្វាន់ទាំងអ្នកលក់ ឈ្នះរង្វាន់ទាំងអ្នកទិញ ឈ្នះរាល់ថ្ងៃ ឈ្នះរាល់ខែ ជាមួយផលិតផល វឌ្ឍនៈ ប្រ៊ូវើរី

0

ថាអ្នកទិញទៅ ឈ្នះរង្វាន់សន្ធឹកសន្ធាប់ពីក្រវិលកំប៉ុងរបស់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី អ្នកលក់ក៏ទទួលបានរង្វាន់លើកទឹកចិត្តជាច្រើនផងដែរពី វឌ្ឍនៈ ប្រ៊ូវើរី។ វឌ្ឍនៈ ប្រ៊ូវើរី បន្តចែករង្វាន់ជារៀងរាល់ថ្ងៃដល់អតិថិជននៅគ្រប់ទិសទី ហើយថែមទាំងបានផ្តល់រង្វាន់ជាច្រើនដូចជាម៉ូតូហុងដា ឌ្រីម ម៉ូតូហុងដា ស្កូបពី ស៊េរីទំនើប ទូរស័ព្ទ iPhone 15 Pro ទូរស័ព្ទ iPhone 16 Pro ដ៏ថ្មីសន្លាងជាច្រើនគ្រឿង ដល់ម្ចាស់ហាងលក់ភេសជ្ជៈឆ្នើមជាច្រើននាក់ ដែលកំពុងចរាចរចែកចាយម៉ាកសញ្ញាគ្រុឌ វឌ្ឍនៈ ដ្រាហ្គិន និងវី-អាកទីវ បន្តទៅជូនអតិថិជនដោយផ្ទាល់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi1tOFC1TfK5xhcWDr8dXagaJQtJROceR4tpruuSiMKDdPs8bXXDvoT4URa8cS-3jCGvGXd6uEDfced_iZ1yPs3SYm0mEEBnKaSzmTuwvopE6ELV_aVTZUic0zdIQFRVuJjfTzAM5t5VoJiyzJfV6IDB8zGW7BAirGAeynnKHEebYN3ItDyL083QvwWajw/s8972/1%20(2).png
បន្ថែមលើប្រាក់ចំណេញដែលហាងលក់ភេសជ្ជៈទទួលបាន ការផ្តល់រង្វាន់ជាច្រើនទាំងនេះ ជាការចូលរួមចំណែកលើកទឹកចិត្តបន្ថែម ជំរុញដល់ការលក់របស់ពួកគាត់ ព្រមទាំងអរគុណដៃគូសហការ ដែលជឿជាក់លើផលិតផលមានគុណភាពខ្ពស់ រសជាតិឈ្ងុយឆ្ងាញ់របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi74nYYb88pIEEhYLSQzd41zIatCTc9d-HJEHrltJiuI0TmYKmrdxGPL9qAXP_C88AslS9CxiypdgGPs8sVIsNe1Yd3zU8YBv20FsarEpyklqvpo85p0ol0baBT6GftsEvyV6jo078YQ8IOHtHAf9W6CLOKlH4R4oLdRrJ8uDsIBGyAsL7JbO4pHG6KVHVf/s8972/2%20(2).png
បន្តជ្រើសរើសផលិតផល វឌ្ឍនៈ ប្រ៊ូវើរី បង្កើនការលក់កាន់តែច្រើន ទទួលបានប្រាក់ចំណេញកាន់តែច្រើន ឆ្ពោះទៅមុខ កាន់តែរីកចម្រើន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8lE0n0Li7ulrp0xQEmd-WWeyvMFsTQWhQWHumFdIOjod3CUpeZo9T-uFhtcZnXw3F7r08GzI8cl4NovFUWSmeUWHoPMfnTuOIXF6R2tUn-DVhuZ6d1lLNKVk0uXDXu1aICZRwdOYQXZSL4kMVKtN6sgOYjcpKAOXVbKrEWO3U_K6Si3rENbNF4IuphoL-/s8972/3%20(2).pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsQM4ECQw-DMv_Vhppuup9QDgRog61-QIURzV3k0Zn_43Zt2zZgtgArK2vc9F2-aHFWbVPPilcc84z97-9B15SiDaBKjsOtq7zSIm2NqgHvGzfnDB2d-UqnNjEqYjA7DMgIe0xScDD21Mo9ufu1I4vykoP3KZX03tNLONlBR1LigJR67tQe-ixHwjJiz1F/s8972/4%20(2).pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpsvXliBQzwYcSgl9t9ifIbXv81eZM7ymkTkBrf_0Jk1VKVjraz4SSgOtFmsYYGe8mIUcdo12jusDkSVsKc-YJRSNi4PvzV28UOvxQnlJbYxkPQqDGon6vf9gXPOToI4_fqWI0ZYtbsMf1VO7CcqWRVv14bR8P1De_LEQDuSbvNuFd-B0H_oGfWUdPJf6Q/s8972/5%20(2).png

បាត់មុខជិត ២០ ឆ្នាំហើយនៅទន្លេមេគង្គ ត្រីគល់រាំងដ៏កម្រមួយនេះ ស្រាប់តែលេចមុខម្តងទៀត សូមបងប្អូនខ្មែរយើងជួយនាំគ្នាថែរក្សាពូជត្រីមួយនេះផង! ចូលរួមការពារ អភិរក្ស កុំឱ្យសល់ត្រឹមតែរូបថត!

0

ត្រីគល់រាំង ឬត្រីខ្មោ.ច ត្រូវបានអ្នកវិទ្យាសាស្ត្រជឿថាផុតពូជបាត់ទៅហើយ ដោយសារវាបានបាត់ខ្លួនពីទន្លេមេគង្គអស់រយៈពេលជិត ២០ ឆ្នាំ ប៉ុន្តែស្រាប់តែថ្មីៗនេះត្រីគល់រាំង បានលេចមុខម្តងទៀត ធ្វើឱ្យអ្នកវិទ្យាសាស្ត្រភ្ញាក់ផ្អើលយ៉ាងខ្លាំង។

កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ក្រុមអ្នកស្រាវជ្រាវបានប្រទះឃើញ ត្រីគល់រាំងដ៏កម្រមួយនៅក្នុងទន្លេមេគង្គប្រទេសកម្ពុជាយើង ដែលជាក្តីសង្ឃឹមសម្រាប់ការរស់រានមានជីវិតនៃត្រីប្រភេទនេះ និងជំរុញឱ្យមានការខិតខំប្រឹងប្រែងអភិរក្សជាបន្ទាន់ ដើម្បីការពារទន្លេមេគង្គនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjIIU3G2_ZtIPu9JKlrPdIz9QLlFs5hs8dJM7vHvlOFzehsi7UNyvPRgM9pN2XlhVK_a5UynBSAvrv0cYpStKnb_PeEvo69CxItmRcGSAfv5DvIy1LUsNqjDziHuTVDvrVKmLUWS7WBuSeevcYN4gvRKJf4uhZRLsZU9eNJ-fGjT81tCU1yHQyB_Vn8ADT/s1200/photo_2024-10-25_12-57-14.jpg

ត្រីគល់រាំងជានិមិត្តរូបមច្ឆជាតិកម្ពុជាដែលកំពុងបង្កើនកិច្ចការពារ ខណៈវាគឺជាប្រភេទត្រីដ៏កម្រ និងជាប្រភេទត្រីប្រឈមនឹងការផុតពូជ ដែលទាមទារឱ្យមានការចូលរួមការពារ និងអភិរក្សឱ្យនៅគង់វង្សយូរអង្វែង។ ទោះជាយ៉ាងណាត្រីប្រភេទនេះបានបង្ហាញខ្លួនឱ្យមនុស្សយើងឃើញវាជាលើកចុងក្រោយនៅឆ្នាំ ២០០៥ ដែលមានប្រវែងរហូតដល់ ១.២ ម៉ែត្រ និងមានស្នាមពណ៌លឿងជុំវិញភ្នែករបស់វា។ ប៉ុន្តែបន្ទាប់មកវាក៏បានបាត់ខ្លួនរហូត ដល់អ្នកវិទ្យាសាស្ត្រគិតថា វាបានផុតពូជបាត់ទៅហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhH6Hr_-BHcurtQkV0nmyG2mqMXlky0hb2HbDRvce9BrTXea8BSJW668DTHH4tq5_Gurv3f21NzihAGt4jBpS5kGq2Z2cOUvBcvEies2SnYfMdyLqRcM8hGuY3FSMsVg3SIcaHzy_nP2xDfrY6byYD87Ag7IKzlOnoJUPH-LqnZZx2WzvfMs6tlzv0OGOU/s1110/photo_2024-10-25_12-57-15.jpg

ទោះបីជាយ៉ាងនេះក្តីបើយោងតាមគេហទំព័របរទេស និងក្នុងស្រុកជាច្រើន បានរាយការណ៍ថា អ្នកស្រាវជ្រាវស្រាប់តែប្រទះឃើញត្រីគល់រាំងនៅក្នុងទន្លេមេគង្គប្រទេសកម្ពុជាយើងម្តងទៀត ជាមួយប្រវែងប្រហែល ៦០ ទៅ ៩០ សង់ទីម៉ែត្រ។ ការរកឃើញដែលមិននឹកស្មានដល់នេះ បានបង្ហាញថា ត្រីគល់រាំងដែលជាប្រភេទត្រីកម្រ នៅតែមានវត្តមានក្នុងទន្លេមេគង្គនោះទេ មានន័យថា វាមិនទាន់ផុតពូជឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2AN265eoLh7uthdxZ767YAvL-p-lIkXjSuO1zYg5rThlGB0M-0X6GD0tCpeXXKQ6V9RKtn7AUbK4IhAdSFWP24hv8tRkLQLdtiOzfV0-btp6yz89DdmBTbdGiqeRv6EVEZru6VobFGLZ0Xux2MpQKonL3h0HzBTn5JHkkGfNIVMesB4XvuQ_TbDE2feaD/s1280/photo_2024-10-25_12-57-16.jpg

គួរបញ្ជាក់ដែរថា ក្នុងចំណោមត្រីជាង ១.១០០ ប្រភេទ ដែលរស់នៅក្នុងទន្លេមេគង្គ មានត្រីប្រហែល ២៥ ភាគរយដែលមិនត្រូវបានរកឃើញថា មានរស់នៅកន្លែងផ្សេងទៀត នៅលើផែនដីយើងនេះទេ។ ទន្លេមេគង្គ បានគាំទ្រដល់ការនេសាទត្រីទឹកសាបធំបំផុតរបស់ពិភពលោក ដែលទ្រទ្រង់ជីវិតមនុស្សយ៉ាងហោចណាស់ ៤០ លាននាក់ និងមានតម្លៃ ១១ ពាន់លានដុល្លារ។ ការរកឃើញឡើងវិញនេះ ជាលទ្ធផលរបស់រដ្ឋបាលជលផល ដែលបានបន្ថែមត្រីគល់រាំង ទៅក្នុងបញ្ជីប្រភេទត្រីដែលតម្រូវឱ្យមានការពាររបស់ខ្លួនកន្លងមក៕

ប្រើប្រាស់បច្ចេកវិទ្យា AI ជួយបកប្រែភាសាជ្រូក

0

ប្រទេសដាណឺម៉ាក ៖ អ្នកស្រាវជ្រាវនៅអឺរ៉ុបបានស្រាវជ្រាវពីការបកប្រែភាសាជ្រូក ឬយល់ពីសំឡេងស្រែករបស់វា ដោយការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងគោលដៅបង្កើតឧបករណ៍មួយជួយឱ្យកសិករយល់ពីអត្ថន័យសំឡេងស្រែករបស់ជ្រូក ។ ហេតុនេះ កសិករនឹងអាចកែលម្អវិធីសាស្ត្រចិញ្ចឹម និងថែទាំជ្រូករបស់ខ្លួនឱ្យកាន់តែល្អប្រសើរឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTs_cJIV3Eg0kerYi9nX5uJbJQfby8sfpKTLg8eXPh6FgMfIs4Cgs9YlLcWJ6fr1kX_WI7F5wOMRg__eSh9m4Dh1N4SkW_2X2Iq47_-8pZdpKr_Csuq7N9ZiFTyVtSWQQ3SjzIFNNFLh2VH6Rp5eZCNYQ624qmcFfU2gOtnVG3RrlWdQ211pb5cBO2ye6r/s3461/image_2024-10-25_14-27-48.png

វាជាការរកឃើញរបស់ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Copenhagen ប្រទេសដាណឺម៉ាក ដោយក្រុមអ្នកស្រាវជ្រាវបានប្រើប្រាស់ការថតសំឡេងស្រែករបស់ជ្រូក ស្មើជាង៧.០០០ក្បាល ដើម្បីចង់ដឹងថា តើសំឡេងស្រែកនីមួយៗមានន័យដូចម្តេច? ក្រុមអ្នកស្រាវជ្រាវបានបែងចែកសំឡេងជ្រូកនៅតាមទីកន្លែងផ្សេងៗ ដូចជា ៖ ពេលជ្រូកនៅជាមួយមេរបស់វា, សំឡេងកូនជ្រូកបៅដោះមេ, សំឡេងជ្រូកពេលខាំគ្នា និងពេលពួកវាត្រូវបានម្ចាស់លែងពីទ្រុង ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxBgOpCV6W8XBp-sFCTTuFfQMDZ2K2uMvmfgahrZpWywLXGVsdw5pSdD8EN2MVHcCnXCuUPcXBsSiRGn68HdSucjodrFdsF5uWOYGeME5YhwUnAniQ1QBnb5-fRgAjDzCV-9bedLRJOsYxdfXMG3rcnhD6e91oVd3pKuQ5pErIHZZg45hEStNGJESuOYv8/s960/image_2024-10-25_14-27-51%20(2).png

បន្ទាប់មក ក្រុមអ្នកស្រាវជ្រាវក៏បានបកស្រាយសំឡេងជ្រូកនីមួយៗដោយប្រើប្រាស់បច្ចេកវិទ្យា AI ដោយបញ្ចូលសំឡេងជ្រូកជាមួយអារម្មណ៍, ស្ថានការណ៍នានា, ឥរិយាបថ និងអត្រាចង្វាក់បេះដូង ។ រីឯលទ្ធផលដែលទទួលបាន គឺក្រុមអ្នកស្រាវជ្រាវអាចបញ្ចូលសំឡេងទាំងនេះជាមួយអារម្មណ៍របស់ជ្រូកបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8VArztDMkNV9AO1cp8zooYSjSwIfyjVGiSxNSAAfJjWUSWPNVxH-Hdjlt9Kr9wWFeK3eL1hx6GUe9tiD7Kx0HOWSh5sRyTp3L7jo-5Q5HEDfPyonYUyaBEu-jkFN4os3kgQ2lEAal16c72AETIaMf3EHcECWIxQUlRgVUcK4QfWBneCG33M-nGBlhjxqQ/s904/image_2024-10-25_14-27-51%20(3).png

ជាក់ស្តែង បើជ្រូកស្រែកថ្ងូរខ្លីៗ មានន័យថា វាមានសេចក្តីសុខ ។ រីឯសំឡេងមានប្រេកង់ខ្ពស់ ដូចជា ៖ សំឡេងយំ មានន័យថា ជ្រូកកំពុងតានតឹងផ្លូវចិត្ត ពេលពួកវាមានអារម្មណ៍ថា ឈឺចាប់, ឈ្លោះគ្នា ឬត្រូវបានបំបែកចេញពីគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr6VzrnTie6Paln5GN59refIliP2iLdyz1bzPjcZ_bllLpEtj4oWzXTEvEyqK1lqJbN9z_pJE5oE5dCZ-t9iFUXM7CcbxMThz2RuCoefal9vXiTSw4SXQ_n0VhuqDACDwW1SVmsC7Z3iAWo70B30yas9jTb35Kw-M-6so5PEddY7nuG8rAkw6ZYiN5bSfU/s686/image_2024-10-25_14-27-52%20(2).png

ក្រៅពីនេះ Algorithm របស់បច្ចេកវិទ្យា AI នឹងបង្ហាញថា សត្វជ្រូកដែលចិញ្ចឹមក្នុងកសិដ្ឋាន ឬជ្រូកចិញ្ចឹមក្រៅទ្រុង ឬជ្រូកចិញ្ចឹមក្នុងទីធ្លាស្រឡះល្អ ដែលជ្រូកទាំងនេះអាចដើរចុះឡើង ឬកាយដីបាន គឺពួកវានឹងមានភាពតានតឹងផ្លូវចិត្ត តិចជាងជ្រូកដែលចិញ្ចឹមយ៉ាងមានសុវត្ថិភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWBnCaY2G5bIv20RROhb27m1nZ8rMWG_r0XQ757XTHuvvex52AdGv8rfCDDqMoT9UNMoMgQyVkVcBLYAZcTao8teReHtuHi9OKIPCvaX-0GHcRlRCIA4sKLoEe9SuoyJC7bptP3PHAw-e4eKVzX-YwV2-VKDzt5I_bR-Zr1TX1EOR7CEreud0wP2VJfjSl/s1370/image_2024-10-25_14-27-52.png
Elodie Mandel-Briefer គឺជាអ្នកស្រាវជ្រាវផ្នែកឥរិយាបថនៅសាកលវិទ្យាល័យ Copenhagen ប្រទេសដាណឺម៉ាក និងជាប្រធានក្រុមស្រាវជ្រាវបកប្រែភាសាជ្រូក និយាយថា គោលដៅរបស់ Algorithm នៃបច្ចេកវិទ្យា AI ដែលបង្កើតឡើងនេះ គឺដើម្បីជួយឱ្យកសិករដឹងថា ជ្រូករបស់ពួកគេកំពុងមានអារម្មណ៍បែបណា ។ វានឹងជួយឱ្យកសិករយល់ពីភាសា និងឥរិយាបថជ្រូក ដើម្បីដោះស្រាយបញ្ហាចំគោលដៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglu51iUIukJk_pk68efgT7vHyYtI7OQ40QoEv1Ev_BVz20NtsmvD-VN6VPhG2e2WdVUrXoFohI_GAxhoXxkLeWgUc8yQoijmlrLsvR0coItUWp5VNZXX9wD4lPHq2l9d33tsbBlUqkVukIHeCOeQaE2ZZArb9_iwzpKjK0HKrfKZ0zlJsMD9K96PPriy9j/s819/image_2024-10-25_14-27-51.png

នាថ្ងៃអនាគត បច្ចេកវិទ្យានេះនឹងត្រូវបានអភិវឌ្ឍន៍ជាកម្មវិធីក្នុងអ៊ីនធើរណេត សម្រាប់ឱ្យកសិករកាន់តែងាយស្រួលប្រើប្រាស់ ។ ក្រៅពីនេះ បើទទួលបានទិន្នន័យគ្រប់គ្រាន់ ក្រុមអ្នកស្រាវជ្រាវនៅប្រទេសដាណឺម៉ាកនឹងយកបច្ចេកវិទ្យានេះទៅបកប្រែភាសាសត្វផ្សេងទៀត ដែលចិញ្ចឹមកូនដោយទឹកដោះ ៕

vivo V40 Series បានដាក់លក់ជាផ្លូវការនៅលើទីផ្សារកម្ពុជានៅថ្ងៃទី 18 ខែតុលា ក្នុងអំឡុងពេលការកក់ទុកមុនទទួលបានចំណាប់អារម្មណ៏យ៉ាងច្រើនពីអ្នកប្រើប្រាស់

0

កម្មវិធីសម្ពោធ V40 Series គឺជាឱកាសដ៏អស្ចារ្យបង្ហាញពីចំណុចពិសេសរបស់ V40 Series ដែលមានលោក Jerry Thai គ្រូបង្វឹកប្រព័ន្ធផ្សព្វផ្សាយ កញ្ញា Mina និងកញ្ញា SK បានចូលរួមក្នុងវីដេអូដើម្បីបង្ហាញពីភាពអស្ចារ្យនៃ V40​ Series ឥឡូវនេះ V40​ Series បានបើកលក់ជាផ្លូវការបានចាប់ពីថ្ងៃទី 18 ខែតុលានេះតទៅ។ កម្មវិធីសម្ពោធនេះបានប្រកាសតម្លៃនៃទូរស័ព្ទទាំងពីរដូចជា V40 Lite មានតម្លៃ $319 និង V40 5G មានតម្លៃ $499។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh12SpF5TXK6ntxax3n-YwJRftjaAywZ2HBcGXJqiOca_MphJXP8viA0LK-Yc7-JEZoWCc9EDBQhohMEw_8xTQt4B_0o2HR7VnF53atM4OdCItlxUlK3xeE6HGQp0D7Vuz8Qo6HTFBAzQJrCgcEq0dK7HmDN4pdqnNks_7aifIjaB6ttlGxUla9VOPswnFC/s4096/IMG_20241012_090511.jpg

ក្នុងអំឡុងពេលទទួលកក់ទុកជាមុន ( pre – order ) របស់ V40​ Series អ្នកប្រើប្រាស់ និងអ្នកចូលចិត្តថតរូបជាច្រើននៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមបានពិភាក្សាអំពីផលិតផលដែលទើបមកដល់ទីផ្សាររបស់យើងគឺ V40​ Series ដោយបានទទឹងរង់ចាំយ៉ាងអន្ទះសារ ដើម្បីទទួលបានបទពិសោធន៍ប្រើប្រាស់និងសាកល្បងកាន់តែស៊ីជម្រៅនៃ V40 series ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZx5ztccvwtXY4c2eGjlNLwmOBDwIXui1sxE0eqUH2jWa6BRAM221vEKP4VRgg0UHHyUBGcgY9NeQBF0iYuavzn8D4TGrcKoDHBJ5F0RWNEuNLsu2y012-DRVRaHZIPwUczAu2taOGPV2RY8OFEcRw2mxYNLUsp_PL84arJIY-3IuLcjXJMdqYznpwil6M/s4080/IMG_20241012_091948.jpg

vivo នឹងបង្ហាញ V40 5G ដែលជា co-engineered ជាមួយ ZEISS ជាការបង្ហាញពីការរីកចម្រើនដ៏សំខាន់នៅក្នុងបច្ចេកវិទ្យាស្មាតហ្វូន និង V40 Lite ដែលមានថាមពលថ្មធំ អាយុកាលប្រើប្រាស់បានយូរ និងបង្ហាញពីលក្ខណៈពិសេសសំខាន់ៗនៃ V40 series រួមទាំងប្រព័ន្ធរូបភាពប្រកបដោយភាពច្នៃប្រឌិត និងសមត្ថភាព AI ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLKgGyz4CfIox8OIVF2piKNDt5v0Wbc2M2c5Z2zKZ6eTi6hVuxqZzvM-jcCLQQXgKW_XJOOOLtuhT1-hGyk8Q7HMYXfolFq9kMOopZpOmf-i5XbOsLnX2UyTImbwbpSViLWbRgq0goRvMEyFciJtu1aCrSVvlJaVRZQTYqJmdY73KoGy_JpXZ470xZIOPA/s3264/IMG_20241012_100353.jpg

ក្នុងព្រឹត្តិការណ៍ V40 series កាន់តែមានភាពសប្បាយរីករាយបន្ថែមទៀតជាមួយនឹងការសម្តែងរបស់ លោក Prince ព្រីន និងកញ្ញា Mina។ ការចូលរួមរបស់ពួកគាត់បាននាំមកនូវថាមពលរស់រវើកដល់ឱកាសនេះ ដោយបង្កើនបទពិសោធន៍ដ៏រីករាយជាមួយអ្នកចូលរួមក្នុងកម្មវិធី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1WzFLCoNaDT7DrfOCbRlrVaxluzIS9kB1PirkPKItokNROPhyBEp73rVTNIzCst81dXSDvZWn9_tKBaL4egG6G3XyCIpjUhndrmcnzYH7zWgs7gOUmIFKIjUoJUIT3abSMtgI1ibZckbtV9FmkmTvs5smOqzqus80A60iPvt7z4s8f8-sVjn4Uz-pLD3I/s1280/photo_2024-10-14_23-27-27.jpg

V40 5G៖ កាមេរ៉ា ZEISS ដ៏អស្ចារ្យ

V40 5G ត្រូវបានរចនាឡើងសម្រាប់អ្នកចូលចិត្តថតរូប ដោយបំពាក់នូវប្រព័ន្ធកាមេរ៉ា ZEISS ទំនើបៗ។ កាមេរ៉ាទាំងនេះមិនត្រឹមតែចាប់យករូបភាពដ៏គួរឱ្យភ្ញាក់ផ្អើលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវមុខងារកម្រិតខ្ពស់ដូចជា៖

  • រូបភាពដែលមានគុណភាពខ្ពស់៖ ជាមួយនឹងសេនស័រដ៏មានឥទ្ធិពល V40 5G ផ្តល់នូវរូបថតដែលមានគុណភាពខ្ពស់ ដែលរក្សាបានព័ត៌មានលម្អិតសូម្បីតែក្នុងលក្ខខណ្ឌពន្លឺតិចក៏ដោយ។

AI Photot Enhance៖ កាមេរ៉ាប្រើប្រាស់ AI ដើម្បីបង្កើនប្រសិទ្ធភាពការកំណត់សម្រាប់បរិស្ថានផ្សេងៗ ធានាបាននូវការថតដ៏ល្អបំផុតគ្រប់ពេល។

  • កញ្ចក់លែនច្រើនប្រភេទ៖ V40 5G រួមបញ្ចូលកញ្ចក់ជាច្រើនប្រភេទ ដើម្បីងាយស្រួលប្រើប្រាស់ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្តូររវាងមុខងារ មុំធំទូលាយ ម៉ាក្រូ និង Portrait ដោយងាយស្រួល។
  • សមត្ថភាពវីដេអូ៖ V40 5G គាំទ្រការថតវីដេអូ 4K ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតវីដេអូដែលមានគុណភាពខ្ពស់យ៉ាងងាយស្រួល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvCCJFktFqW6FEB0SX0wh6I1Rov3Dr5oUThUrpQACbTWZI3yT9rFr6VNvz6HjMfE0NFoDFhcWOvJQJjpDhUNM-Wpcq8CTVdSJpRl-bM6MIM1WZq76glMCW3LjIbH-DpISbWU9Z9gbkN2j8v60hvzFRIkdl-v7w08WnSrBuE9oXfjINJV_GApR-WEbOy3-w/s5000/vivo-V40-All%20Specs%20Infos.jpg

V40 Liteថាមពលថ្មធំ អាយុកាលប្រើប្រាស់បានយូរ

V40 Lite ត្រូវបានរចនាឡើងតម្រូវសម្រាប់អ្នកប្រើប្រាស់ដែលផ្តល់អាទិភាពលើថាមពលថ្មដោយមិនប៉ះពាល់ដល់ប្រតិបត្តិការ។ លក្ខណៈសំខាន់ៗរបស់ V40 Lite រួមមាន:

  • សមត្ថភាពថ្មដ៏ធំ៖ V40 Lite មានថាមពលថ្មធំដែលអាចប្រើប្រាស់បានយ៉ាងងាយស្រួលពេញមួយថ្ងៃសម្រាប់ការប្រើប្រាស់ខ្លាំង ដែលជាជម្រើសល្អសម្រាប់អ្នកដែលធ្វើដំណើរ។
  • ការសាកថ្មលឿន៖ បំពាក់ដោយបច្ចេកវិទ្យាសាកថ្មលឿន V40 Lite អាចសាកថ្មបានយ៉ាងឆាប់រហ័ស កាត់បន្ថយពេលវេលារងចាំ។
  • ប្រត្តិបត្តិការដ៏ខ្លាំង៖ V40 Lite ត្រូវបានធ្វើឱ្យប្រសើរឡើងសម្រាប់ប្រសិទ្ធភាពខ្ពស់ ធានាថាអ្នកប្រើប្រាស់អាចរីករាយជាមួយបទពិសោធន៍រលូនដោយមិនចាំបាច់បារម្មណ៏ពីបញ្ហាថ្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcYo20EmHizIrejRdujrz8I1iCFWqPnI9r6Zes-DZVlCgjlLzk3YGn5bSb7uA-fApouodNkhxI4yfJwQZRPoVhR9HThX_yqZdPGH4AD_L4HDG1DiHtb7ecXq1bYOkTTCbh3FGgPcV8a98MlTMZbUFvUOEksSSgeuiSkwtfET4IeebvIdyXTpJdWOZznptr/s5000/vivo-V40%20Lite-All%20Specs%20Infos.jpgសម្រាប់ព័ត៌មានបន្ថែម សូមពិនិត្យមើលព័ត៌មានលម្អិត។

    សេចក្តីសន្និដ្ឋាន

V40 series ជាមួយនឹងម៉ូដែល V40 5G និង V40 Lite ផ្តល់នូវគុណភាព និង​ទំនុកចិត្តសម្រាប់អ្នករាល់គ្នា។ មិនថាអ្នកជាអ្នកចូលចិត្តថតរូប ឬ អ្នកដែលត្រូវការទូរស័ព្ទដែលអាចទុកចិត្តបានជាមួយនឹងថាមពលថ្មប្រើប្រាស់បានយូរនោះទេ ស្មាតហ្វូនទាំងពីរនេះនឹងបំពេញតម្រូវការរបស់អ្នក។ V40 series បានបើកលក់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ  ចំពោះអ្នកមានចំណាប់អារម្មណ៏ ឬ ក៏អ្នកទន្ទឹងរង់ចាំទទួលយកបទពិសោធន៍ពីលក្ខណៈពិសេស និងដំណើរការច្នៃប្រឌិត អាចរកជាវបានតាមបណ្តាលហាងនាៗ ឬក៏អាចស្វែងរកព័ត៌មានបន្ថែមនៅលើគេហទំព័រ vivo official page :  https://www.facebook.com/vivoCambodia.