Home Blog Page 806

សកម្មភាពដាំដើមកោងកាង ត្រូវបានចូលរួមដោយបុគ្គលិកណាហ្គាវើលដ៍ និងប្រជាជននៅក្នុងសហគមន៍សរុបប្រមាណ ១៣០ នាក់។

0

ភ្នំពេញ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស កាលពីពេលថ្មីៗនេះបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនៃដើមកោងកាងដោយបានដាំកូនដើមកោងកាងចំនួន ២០២៤ ដើមក្នុងសហគមន៍នេសាទត្រពាំងរពៅក្នុងខេត្តកំពត។ គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃកម្មវិធីដាំកូនឈើយូរអង្វែងរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ដែលមានគោលបំណងស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី និងលើកកម្ពស់ប្រទេសកម្ពុជាឱ្យកាន់តែបៃតងសម្រាប់ក្មេងៗជំនាន់ក្រោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhieu1o3gvyVN0cx46-kRl5UrElicXt41-MwEVU5sha3qNDk1rRuyGocYDRHdB9KgGdxtMLkILnQdTc9KoPQeAp5D6u3snaZ_XKa3hyzzRPtOnbH-aZeGfXL51J5MQHO0hFPyAE9T-_8o61psyh86MczUy_RFmrINEQfLgf-oOUTJEFT6z50kQUviTvJrKe/s1400/Naga%20Mangrove%20Planting%201.jpg

កម្មវិធីដាំដើមកោងកាងនៅសហគមន៍នេសាទត្រពាំងរពៅ ខេត្តកំពត គឺជាផ្នែកមួយនៃកម្មវិធីដាំកូនឈើយូរអង្វែងរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ដែលមានគោលបំណងស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី និងលើកកម្ពស់ប្រទេសកម្ពុជាឱ្យកាន់តែបៃតងសម្រាប់ក្មេងៗជំនាន់ក្រោយ។

ព្រៃកោងកាងនៅតាមឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសកម្ពុជា ផ្តល់ជម្រកដល់ជីវៈចម្រុះដែលជួយបង្កើនជីវភាពដល់ប្រជាជននៅក្នុងសហគមន៍។ ព្រៃកោងកាង គឺជាជម្រក និងកន្លែងបង្កាត់ពូជដ៏មានសារសំខាន់សម្រាប់ត្រី ក្តាម និងសត្វផ្សេងៗទៀតព្រមទាំងជាទីកន្លែងសម្រាប់អេកូទេសចរណ៍ផងដែរ។ ព្រៃកោងកាងទាំងនេះ ក៏ដើរតួយ៉ាងសំខាន់ទប់ស្កាត់ការប្រែប្រួលនៃអាកាសធាតុដោយស្រូបយកឧស្ម័នកាបូនិក និងជួបទប់ស្កាត់ការហូរច្រោះនៃដី ទឹកជំនន់ និងខ្យល់ព្យុះថែមទៀតផង។

មានមតិទៅលើគំនិតផ្តួចផ្តើមនេះ លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា “យើងមានក្តីរីករាយគាំទ្រដល់ការស្តារឡើងវិញនៃព្រៃកោងកាងនៅសហគមន៍នេសាទត្រពាំងរពៅនៅទីនេះដែលជាប្រព័ន្ធអេកូឡូស៊ីដ៏មានសារសំខាន់សម្រាប់សហគមន៍នេសាទ។ ដោយបានខិតខំសាមគ្គីគ្នា យើងមិនត្រឹមតែស្តារដើមកោងកាងឡើងវិញប៉ុណ្ណោះទេប៉ុន្តែថែមទាំងលើកកម្ពស់ធម្មជាតិ និងសហគមន៍ដើម្បីអនាគតប្រកបដោយសុខដុមរមនាផងដែរ”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSBkaP2bo1B_iIEH-NUuq1M5VeyPE-77yyo6vADcGOOirVtOlESN1vtq6UkWavMpEbKurCFcJhSkhWx4Dtk6couX-nDVxhrmAZi__Nb3gEKX3Bgvs4X1eYrL1FlBiYawzmOrO7Th9zZwxfAON3cu_EbwIJhydLvjGUuR0vL58J37HUObJUDTCZSBJyIJrR/s2000/Naga%20Mangrove%20Planting%202.jpg

កូនដើមកោងកាងសរុបប្រមាណ ២០២៤ ដើម ត្រូវបានដាំដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងស្តារដើមកោងកាងឡើងវិញ។

កម្មវិធីនោះ មានបុគ្គលិក និងប្រជាជននៅក្នុងសហគមន៍សរុបប្រមាណ ១៣០ នាក់ បានចូលរួមដាំដើមកោងកាងនៅសហគមន៍នេសាទត្រពាំងរពៅ។ គំនិតផ្តួចផ្តើមនេះ មិនត្រឹមតែបញ្ជាក់អំពីសារសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការការពាររបរិស្ថានប៉ុណ្ណោះទេប៉ុន្តែថែមទាំងបញ្ជាក់អំពីការប្តេជ្ញាចិត្តគាំទ្រដល់ទស្សនវិស័យជាតិរបស់ប្រទេសកម្ពុជាដើម្បីសម្រេចឱ្យបានគម្របព្រៃឈើ ៦០% ត្រឹមឆ្នាំ២០៥០ ផងដែរ។ គំនិតផ្តួចផ្តើមនេះ ក៏ស្របទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិចំណុចទី១៤ ដែលបញ្ជាក់អំពី “ជីវិតក្រោមទឹក” ដែលមានគោលបំណងអភិរក្ស និងប្រើប្រាស់មហាសមុទ្រ សមុទ្រ និងធនធានសមុទ្រសម្រាប់ការអភិវឌ្ឍប្រកបនិរន្តរភាព។

មានមតិអំពីគំនិតផ្តួចផ្តើមនេះ លោក ជា សេន ប្រធានស្តីទីសហគមន៍ត្រពាំងរពៅ បានឱ្យដឹងថា “យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការគាំទ្ររបស់ណាហ្គាវើលដ៍។ គំនិតផ្តួចផ្តើមនេះ មានសារសំខាន់ណាស់សម្រាប់សហគមន៍របស់យើងដោយវាជួយស្តារប្រព័ន្ធអេកូឡូស៊ីនៃដើមកោងកាងឡើងវិញ និងជួយធ្វើឱ្យជីវភាពនៃការនេសាទរបស់យើងមានភាពប្រសើរឡើង”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3PS5WZNq6SA4ntdNrYOgAPoTrRM3hZIO_B1jLr_d_MeABjeeiYv8s_6i_MWK6VAlOxe2_sqWrF0MaSWsJQq1YtZmHR5WWzMrLBk4Pk6_qkqWxxqj3WC58B0WKsgHqP4eL22EJB9fc0MoT7qOQzxjyeq7sHBbDZV5MreUpld1Az0026NIZYr9OlyNqOFbo/s1400/Naga%20Mangrove%20Planting%203.jpg

សកម្មភាពដាំដើមកោងកាង ត្រូវបានចូលរួមដោយបុគ្គលិកណាហ្គាវើលដ៍ និងប្រជាជននៅក្នុងសហគមន៍សរុបប្រមាណ ១៣០ នាក់។

គួរបញ្ជាក់ផងដែរថា កាលពីខែកក្កដាក្នុងឆ្នាំនេះ ណាហ្គាវើលដ៍បេះដូងសប្បុរស បាននាំអ្នកចូលរួមប្រមាណ ២០០ នាក់ដាំកូនឈើចំនួន ៧០០ ដើមក្នុងស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។ ចាប់តាំងពីឆ្នាំ២០១៤ ណាហ្គាវើលដ៍បេះដូងសប្បុរស បាន និងកំពុងលើកកម្ពស់ និងបណ្តុះស្មារតីយ៉ាងសកម្មដល់បុគ្គលិកស្ម័គ្រចិត្ត និងសហគមន៍ឱ្យចូលរួមថែរក្សាបរិស្ថាន និងអនុវត្តដើម្បីនិរន្តរភាព។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋប្រមាណ ៤៥.២៩១ តាមរយៈសកម្មភាពចំនួន ១៥៧ ៕

ឡាវជាប់ចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលចំណាយតិចបំផុតផ្នែកទេសចរណ៍នៅលើពិភពលោក

0

ប្រទេសឡាវ ៖ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ HelloSafe គឺជាគេហទំព័រផ្នែកហិរញ្ញវត្ថុរបស់ប្រទេសកាណាដាលើកឡើងថា ឡាវ គឺជាប្រទេសដែលភ្ញៀវទេសចរចំណាយប្រាក់តិចបំផុតសម្រាប់ផ្នែកទេសចរណ៍នៅឆ្នាំ២០២៥ ក្នុងចំណោមប្រទេសចំនួន១៣៦ លើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7O4R1-XWfQK-t8t2CxE3cqQy1M0ZRE-gUA-hPt_OQREwqHHtKILJXZByNhghArQ5wv8Gddsc_hvSet-q0XGBzTVBQQ9KIiGy1w5hsbHkuqR0Wqp7uFrSBzAf2ocxUsDdCnosA0EAItAcfJN1MGC3JBGEDBiLJCzx9zyZoPBAb8McFgVVLXwiXVegb_Y07/s3500/image_2024-10-21_09-20-24%20(2).png

ការចំណាយប្រាក់ប្រចាំថ្ងៃរបស់ភ្ញៀវទេសចរបរទេសនៅប្រទេសឡាវ គឺស្មើត្រឹមតែ១០.៩៧ដុល្លារអាមេរិក បន្ទាប់មក គឺប្រទេសកាហ្សាក់ស្ថាន ស្មើនឹង១៥.៣៧ដុល្លារអាមេរិក ។ រីឯប្រទេស Rwanda និង Ghana ភ្ញៀវទេសចរបានចំណាយប្រាក់ប្រចាំថ្ងៃស្មើគ្នា គឺស្មើនឹង១៧.៥៦ដុល្លារអាមេរិក ខណៈការចំណាយប្រាក់នៅប្រទេសម៉ុងហ្គោលី គឺស្មើនឹង១៩.៧៤ដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6uR9nLvKVNcF1EHQucuVhxzrB_E73-uL5mXjtfrdBo5uoG4Y0KZuK27mZVFISsrKaMExr0lrLYpJ6513kzewqkrJyH_5uXUggBc36HnQH9uLZOvZahdBCU4STMjlqiQxUeZ7CixqBYv-3BQyt2vTgFxKJ7NJNMDJVPSIcnWqGhUOjVrB4fsntNg1S4lbQ/s1440/image_2024-10-21_09-20-24.png

ក្រៅពីនេះ ឡាវ, ម៉ុងហ្គោលី និងហ្សកហ្ស៊ី គឺជាប្រទេសដែលមានតម្លៃស្នាក់នៅក្នុងសណ្ឋាគារថោកបំផុតលើពិភពលោក គឺតម្លៃស្នាក់នៅក្នុងប្រទេសទាំង៣នេះ ស្មើចាប់ពី៦.៥៨ដុល្លារ ទៅ១៤.២៧ដុល្លារអាមេរិកក្នុង១យប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEianO-SinhPtNz9mKzrYB0fOx_V6D9hinyCwSWZgF-1n26qoUi5yZcARwRaAOJxDliPMjtLOcZ18LG2mS7-RwIVPGjRwgkozUleYUx8NmGmxloB9rbHZfvQqB2_g5eTOdyxY2VpNeneWbFo55yPQzkH4X7vmpiiAQm-ZheS5oK1UCXYc0QPuTMJrB1OS18o/s1120/image_2024-10-21_09-20-30.png

ចំណែកប្រទេសដែលមានការចាយវាយខ្ពស់បំផុតសម្រាប់ភ្ញៀវទេសចរបរទេស រួមមាន ៖ ប្រទេស Barbados ស្មើនឹង២៨៦.៤៤ដុល្លារអាមេរិកក្នុង១ថ្ងៃ បន្ទាប់មក គឺប្រទេស Antigua and Barbuda ស្មើនឹង២៦៧.៧៨ដុល្លារអាមេរិក ។ រីឯការចំណាយនៅប្រទេស Saint Kitts និង Nevis គឺស្មើនឹង២៣៥.៩៥ដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg84DLJbPbSMxZcTcio8E94EY9rmG_buZtbcrlviOpN39eMEJJM9Z9KGXcLsznreGoQzbt0zKn_JQ7iKgZ75zS_1-m4AXwL10_wm7Rza3b0thc1PuSyFX-iEb7c4ofQAz3dLRd60D7G046nm34A_rivMZsimIJ4iw3552BUd6yWQD5ayqITU6VhcyX30VI6/s3072/image_2024-10-21_09-20-31.png

ទិន្នន័យនេះបានមកពីការដកស្រង់ការចំណាយប្រាក់របស់ភ្ញៀវទេសចរបរទេសដែលមកកម្សាន្តក្នុងប្រទេសនីមួយៗ រួមទាំងការចំណាយថ្លៃស្នាក់នៅ, អាហារហូបចុក និងការធ្វើដំណើរផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9Ut0OapP_Z4P5hw40uZyT_iq2SJ8tyBfalLYPhE-LkL5duElKh759Ac7i0pU0Kgl2FY_L35JpJ3nJk7imrdjZCHDj4Gpx_qvlzROVpogdgIrc-Ch7uC94Y0bd1urTgXmK1r37bnhb5cn0Ia-fo7BHhvy-zJ9d0XJauGKaw4CE2nkINq8ZjEAgCtwOhflY/s1120/image_2024-10-21_09-20-34.png

យោងតាមទិន្នន័យរបស់ក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវបញ្ជាក់ថា ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៤ ប្រទេសឡាវអាចទាក់ទាញភ្ញៀវទេសចរបរទេសបានចំនួន២លាន៦សែននាក់ ក្នុងនោះភ្ញៀវទេសចរថៃបានមកលេងឡាវច្រើនជាងគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9i0YFtWqxJVkNqCTwgpCyZQGDD9y1GqQg9vdec9QqkSDooe_VkzhROw5S42ATt-4YEkiaKLAU4ptgtcWn6E7lpbx9U46eN3r09Ro7qsT8K_OJCl5TeVuux_OLnVrIVJMIw2pWDVzs_WD7-VoF7kiqVjwti7BsEowzvm7mozTQLrOeK1MlKoBwdOvaV_9v/s1280/image_2024-10-21_09-20-35.png

រដ្ឋាភិបាលឡាវរំពឹងថា ឡាវនឹងទទួលបានភ្ញៀវទេសចរបរទេសកើនឡើងថែមទៀតនាថ្ងៃអនាគត ហើយនៅឆ្នាំ២០២៤នេះ ឡាវបានកំណត់គោលដៅទទួលភ្ញៀវទេសចរបរទេស យ៉ាងហោចណាស់ ស្មើនឹង៤លាន៦សែននាក់ និងទទួលបានចំណូលរហូតដល់១.៣០០លានដុល្លារអាមេរិក ៕

ភ្ញាក់ផ្អើលនឹងសត្វឆ្កែ១ក្បាលឡើងដល់កំពូលប្រាសាទពីរ៉ាមីត

0

ប្រទេសអេហ្ស៊ីប ៖ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា វាបានធ្វើឱ្យអ្នកជិះ Glider (ស្រដៀងឆ័ត្រយោង) និងអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញសត្វឆ្កែ១ក្បាលអាចឡើងដល់កំពូលប្រាសាទពីរ៉ាមីតនៅប្រទេសអេហ្ស៊ីប ដែលប្រាសាទនេះមានកម្ពស់រហូតដល់ជាង១៤០ម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMwXnWMKESC813zi0IA8HPbAlmZpn-acVhpVoY8PllZ0Lrl8RBrjX1gEhoe4MP44mdrsII4NkSwuPh_KboWutrIn1-Bc3NDk3_4pF2wuvDc-gtTRWkWT1Ph0ed34WN_pWstFmo4elT4VQpIOmDO5wOL1vAW-1uyHPWegPhzpIYewk6mZZhyS5SpWfHAifw/s1600/image_2024-10-21_08-36-42.png

អ្នកជិះ Glider ម្នាក់ឈ្មោះ Alex Lang និងម្នាក់ទៀតឈ្មោះ Marshall Mosher ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលពួកគេឃើញសត្វឆ្កែ១ក្បាលនៅលើកំពូលប្រាសាទពីរ៉ាមីត ហើយពួកគេជឿថា អ្នកបានឃើញវីដេអូនេះក៏ភ្ញាក់ផ្អើលដែរ ។ ពួកគេប្រាប់ថា ពេលកំពុងជិះ Glider នៅផ្នែកខាងលើប្រាសាទពីរ៉ាមីត ស្រាប់តែឃើញឆ្កែដើរលេងលើកំពូលប្រាសាទ ។

លោក Alex Lang រៀបរាប់ថា ខ្លួនបានជិះ Glider នៅផ្នែកខាងលើកំពូលប្រាសាទពីរ៉ាមីត ប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី១៤ ខែតុលា កន្លងមក ហើយបានថតវីដេអូឆ្កែ១ក្បាលកំពុងដើរលេងលើកំពូលប្រាសាទនេះ ។ វាបានព្រូសដាក់សត្វស្លាបនៅក្បែរនោះទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiskQCwb5QjW7Q32CCE1BVCRa6wIgtmxLKYWoEPiis3GlhSXH-_KAQARkZ-J_0ohPCbPF1x27DOc0p1lb87CQUHTVKlZXPsXjjXLvzbiUAL9ActDtTnSZdaNIyMbTNCO93RDdEXI1CZxT8AU8yS9GP25oM5sn4VymktaN6or5UbmnAU3jvebXvHgOuxgTD-/s1024/image_2024-10-21_08-36-44.png

វីដេអូសត្វឆ្កែលើកំពូលប្រាសាទពីរ៉ាមីតនេះ ត្រូវបានលោក Marshall Mosher យកមកបង្ហោះក្នុងបណ្តាញសង្គម ។ ប្រាសាទពីរ៉ាមីតដែលឆ្កែឡើងទៅដល់កំពូល គឺជាប្រាសាទពីរ៉ាមីតដ៏ធំបំផុតស្ថិតក្នុងទីក្រុងមេនហ្វីស និងជាប្រាសាទ១ ក្នុងចំណោមប្រាសាទអច្ឆរិយវត្ថុបុរាណទាំង៧ របស់អេហ្ស៊ីប ។

លោក Marshall Mosher និយាយថា ពលរដ្ឋរស់នៅក្បែរបរិវេណប្រាសាទប្រាប់ថា ឆ្កែនេះឈ្មោះ Nunya ។ បន្ទាប់មក លោកក៏សួរនៅក្នុងបណ្តាញសង្គមឈ្មោះ IG ថា ៖ «តើអ្នកគិតថា ឆ្កែដែលឡើងទៅលើកំពូលប្រាសាទពីរ៉ាមីត វារស់នៅទីនេះ មែនទេ?» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjmG2JqQCwRswHvjQsNaJ2b8Hc-Txk9nz2_myClQxwAunQegxfyVCqAWls3lB_retfKyl0AFXpCtsPWtwGVDAU4_JEk1TacaYJbO3pZjo5r1hccA8s3IWgvQGmzxs9gLJP9luSPpY_eDvuCTBxtJdJqEK1nAMDefzDjX3b842j9AY1o7_Ui1_D3W2Euvch/s1020/image_2024-10-21_08-36-43.png

ចំណែកអ្នកលេងបណ្តាញសង្គមនិយាយបែបកំប្លែងថា បើឆ្កែឡើងទៅលើកំពូលប្រាសាទបែបនេះ វាមុខជាបន្ទោរបង់លើនោះមិនខាន ។ រីឯអ្នកលេងបណ្តាញសង្គមខ្លះទៀតឆ្ងល់ថា ហេតុអ្វីឆ្កែអាចឡើងដល់កំពូលប្រាសាទដ៏ខ្ពស់បាន?

នៅថ្ងៃបន្ទាប់ លោក Marshall Mosher ក៏ជិះ Glider ទៅកាន់កំពូលប្រាសាទពីរ៉ាមីតម្តងទៀតដើម្បីមើលថា តើឆ្កែនេះនៅលើកំពូលប្រាសាទទៀតដែរឬទេ? ប៉ុន្តែលោកពុំឃើញវាទេ ហើយលោកគិតថា វាអាចឡើង-ចុះប្រាសាទ ដោយខ្លួនវា ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgypFQ5p6d408Y7gFK8BE9tUacCswOzNUt9kpA6EhQelbaLD_HRWOI4snLYMz0HRduzCOwfeBJLDkhHFOOqqnMlt3RwMv8N5uUI4eKVJ36-HkuG0ULkj0emIx5ET0pU5rz-HHKuFxGcDZQmKYJaQtMuXcjDDuaLbS2vwYBK_elr98HfCp5IRYS4X3C5JCmA/s1020/image_2024-10-21_08-36-43%20(2).png

ប្រទេសជប៉ុនមានយុទ្ធសាស្ត្រកសិកម្មតាមរបៀបថ្មី លើកតម្លៃឱ្យយុវជនសម័យថ្មីមានចិត្តចង់ក្លាយជាកសិករនៅស្រុកកំណើតវិញ ដោយយោងលើកត្តាសំខាន់ដូចខាងក្រោមនេះ

0

ប្រទេសជប៉ុន ៖ បច្ចុប្បន្ន ប្រទេសជប៉ុនកំពុងប្រឈមនឹងបញ្ហាចំនួនកសិករធ្លាក់ចុះជាបន្តបន្ទាប់ ហើយកសិករជិតពាក់កណ្តាលនៅជប៉ុន គឺជាមនុស្សចាស់មានអាយុជាង៧០ឆ្នាំ ។ រីឯក្រុមយុវជននាំគ្នាទៅធ្វើការនៅតាមទីក្រុងធំៗ ប៉ុន្តែដោយសារចំនួនការនាំចូលអាហារខ្ពស់បំផុតគិតចាប់ពីឆ្នាំ១៩៦០ បានធ្វើឱ្យរដ្ឋាភិបាលជប៉ុនបច្ចុប្បន្នមើលឃើញពីបញ្ហាខ្វះខាតអាហារ នាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3nzdIdKtLDqeNujAK1S87vbDRQAzL4gEu3VYx0LT3gXhDLLEEROFGZ6K3DOPZ3-yRJ6RCu0JB6fkeU0h-yjn_TseMySeAlFO1GzlZdvwatpkHA4iDVX2sYBm-Nc4jnLSExg_QXaM2PWIwJEyrVcNk_L6uJtgyNGNTTsPKy_uodo2fNklEHp3yzAZa7kR4/s1000/image_2024-10-21_08-23-18.png

រដ្ឋាភិបាលជប៉ុនបានរកឃើញដំណោះស្រាយមួយ ហើយក៏ចាប់ផ្តើមអនុវត្តវា គឺលើកទឹកចិត្តឱ្យយុវជនសម័យថ្មីចង់ត្រឡប់មកស្រុកកំណើត ដើម្បីប្រកបរបរកសិកម្មបន្តពីឪពុក-ម្តាយ ឬចាប់ផ្តើមធ្វើកសិកម្មដោយខ្លួនឯង ។ គេបានចាប់ផ្តើមឃើញភាពជោគជ័យរបស់រដ្ឋាភិបាលជប៉ុន នៅទីក្រុង Niseko ខេត្តហុកកៃដូ ដែលបានបណ្តុះគំនិតកូនសិស្សឱ្យចង់ក្លាយជាកសិករ តាំងពីពួកគេរៀនថ្នាក់អនុវិទ្យាល័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWCiFeadSVh1GDEMmdz5nB89CqGhzeMbhB9XpBrLdBcuS9w4AyQCp9LDuRnUSbPTL1Ed9_PH5u-UIhDuyiyjnziQ-6JsYvSe588TyvnRLi-tymb5pHt-AqzYc8-NJbnctiWk3wxxDy2W3gdtYZ-Ba-OzB-n_Ik7B-6Wdmb6dQnMqzvqkmrfmT5MigZtmwg/s1000/image_2024-10-21_08-23-19%20(2).png

កូនសិស្សថ្នាក់អនុវិទ្យាល័យនៅទីក្រុង Niseko បានចេះពីវិធីសាស្ត្រដាំដុះបន្លែ និងផ្លែឈើ ដោយចាប់ផ្តើមពីការបណ្តុះគ្រាប់ និងរកទីផ្សារលក់ដោយខ្លួនឯង ។ ពេលបន្លែទទួលផល កូនសិស្សទាំងនេះពុំត្រឹមតែដាក់លក់ក្នុងសាលាឱ្យកូនសិស្សគ្នាឯងទិញទេ ប៉ុន្តែពួកគេក៏បានលក់បន្លែក្នុងផ្សារក្រៅសាលារៀន និងលក់តាមអនឡាញផងដែរ ។

លើសពីនេះ បើពួកគេចង់រៀនផ្នែកកសិកម្មបន្តនៅសាកលវិទ្យាល័យ គឺទីក្រុង Niseko នឹងផ្តល់ប្រាក់ឧបត្ថម្ភការសិក្សារហូតដល់ពួកគេបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យរយៈពេល៤ឆ្នាំ គឺកូនសិស្សម្នាក់នឹងទទួលបានប្រាក់ឧបត្ថម្ភ ចំនួន៣លានយ៉េនក្នុង១ឆ្នាំ ហើយពុំចាំបាច់សងប្រាក់នេះទៅទីក្រុង Niseko វិញទេ ។ ពេលកូនសិស្សរៀនចប់សាកលវិទ្យាល័យផ្នែកកសិកម្ម ទីក្រុងនេះនឹងផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមទៀត ចំនួន១លានយ៉េន ឱ្យពួកគេចាប់ផ្តើមប្រកបរបរកសិកម្ម និងទិញម៉ាស៊ីន ឬឧបករណ៍កសិកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrdd8WyIrtPlgaIRzZIz1w1dq5s-uHcwLAbRbPlv0ON8WvyEGjMPLx_j9cPl6iNwCv5HBZ84D7cHEnn4Inb6iC5e2xrRe9OgFOUrwoyZQvi-_-YGlYlyxs8Wa9rQZ-ZcjiP6C_ADRMt_O0Wu6D6hfwiBfMoI-AJLeee0Cn7EvP9e0b0YyUxIkqMwtGhgbW/s1024/image_2024-10-21_08-23-19%20(3).png

បើនិស្សិតចាប់អារម្មណ៍រៀនពីបច្ចេកទេសកសិកម្ម, ការចាប់ផ្តើមមុខរបរកសិកម្ម និងរកទីផ្សារលក់ទិន្នផលកសិកម្ម ទីក្រុង Niseko នឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន២សែនយ៉េន សម្រាប់១ផ្នែក ។ លើសពីនេះ បើម្ចាស់ចម្ការ ឬកសិដ្ឋានណាទទួលឱ្យនិស្សិតមកហ្វឹកហាត់ការងារតាមគម្រោងរបស់រដ្ឋាភិបាល គឺរដ្ឋាភិបាលនឹងជួយចេញថ្លៃនិស្សិតហ្វឹកហាត់ការងារ ចំនួន២ម៉ឺនយ៉េនក្នុង១ឆ្នាំសម្រាប់និស្សិតម្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyPnLgZLVQPLtQ0Kjjjgx6_NqiIFnp6PMTgoiGUoiUaFNp6yzjnW_WuU43KiYoJU0ZBxpSy-Zqrr8Zybuhdn_9WOXGP61onmApjJJYNn8GHdjIuCRB8KNXB3rappsASejhsjx3HR7SzekXK2NX5JkcUMpP8shB0vd51rSycgmNWMLCaOd_VLgqvumMiXzx/s1400/image_2024-10-21_08-23-19.png

ចំណែកនិស្សិតដែលបានឆ្លងកាត់ការហ្វឹកហាត់ការងារតាមគម្រោងនេះ ពួកគេនឹងទទួលបានលិខិតបញ្ជាក់ពីអភិបាលខេត្ត ។ ហេតុនេះ ជប៉ុននឹងទទួលបានប្រយោជន៍ចំនួន៣ផ្នែក គឺ ៖ ទទួលបានអ្នកធ្វើការផ្នែកកសិកម្មយកថ្លៃឈ្នួលទាប, រដ្ឋាភិបាលទទួលបានយុវជនសម័យថ្មីធ្វើការផ្នែកកសិកម្ម ហើយនិស្សិតក៏បានរៀនសូត្រពីជំនាញ និងបទពិសោធន៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXAVvqAqXjU3d4JxqtvVMObhgWndHZD3k1vQnpUabQ-1dcruk2jr4fabeCFT_u2DiO0BRS-h9RdG8Yvi748rQcjl36Fe5GHE2n9tNcURrsNHaN-aJVkrcm_Cri5kqUSo0OWJkK4ZUhdZoOJlM7I6Vw7HPQpc2mELhf8nmwUiIm-HANIKgv-5qJoVxvawv3/s800/image_2024-10-21_08-23-20%20(2).png

ពេលនិស្សិតចាប់យកមុខរបរកសិកម្ម និងទទួលបានទិន្នផលដំណាំហើយ គឺរដ្ឋាភិបាលនឹងបង្កើតផ្សារទំនើបនៅកណ្តាលក្រុង សម្រាប់ឱ្យកសិករលក់បន្លែ-ផ្លែឈើមកផ្ញើលក់នៅទីនេះ ។ កសិករពុំចាំបាច់ឆ្លងកាត់ឈ្មួញកណ្តាល ឬពុំអង្គុយលក់បន្លែ-ផ្លែឈើដោយខ្លួនឯងទេ ពីព្រោះរដ្ឋាភិបាលបានបង្កើតអ្វីៗគ្រប់យ៉ាងសម្រាប់កសិកររួចហើយ ។

កសិករគ្រាន់តែសរសេរពីចំនួនបន្លែ-ផ្លែឈើរបស់ខ្លួន រួចហើយយកទៅឱ្យផ្សារទំនើប ។ ផ្សារទំនើបនឹងផ្តល់ស្ទិកឃ៍របញ្ជាក់ពីតម្លៃបន្លែ-ផ្លែឈើទៅឱ្យកសិករ ដើម្បីឱ្យកសិករយកទៅបិទលើបន្លែ-ផ្លែឈើរបស់ខ្លួន រួចហើយផ្ញើឱ្យផ្សារទំនើបជួយលក់ឱ្យ ។ ប្រាក់ទទួលបានពីការលក់បន្លែ-ផ្លែឈើ ផ្សារទំនើបនឹងផ្ញើចូលកុងធនាគារកសិករដោយស្វ័យប្រវត្តិ ។ រីឯថ្លៃជួលបុគ្គលិក និងការថែទាំផ្សារទំនើប គឺជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS1mhvPBinCsgfaIZ3fb2ixR6JLkD-ptWv8nTl7oJEvHMt_j8wWqaJ0XH0leazf9FKKW-B9606KIiazkbmsplMK9PtaEC4mV_if-OZ7uhWpEwgYZOhsMH1iebHJBe2wao2nHVh7wwub8qgmrvSFBeUbqqmmxEvx21O-EyyxMo5NOT5ouHjOfWtbEhjPmcB/s1295/image_2024-10-21_08-23-20%20(3).png

ក្រៅពីនេះ រដ្ឋាភិបាលនឹងជួយផ្សព្វផ្សាយពីចម្ការរបស់កសិករផងដែរ ដូចជា ៖ ផ្សព្វផ្សាយក្នុងទស្សនាវដ្តីចែកចាយនៅស្ថានីយរថភ្លើង, បិទស្លាកសញ្ញានៅតាមកម្មវិធីលក់ទិន្នផលកសិកម្ម រួមទាំងផ្សាយក្នុងបណ្តាញសង្គម ។ រដ្ឋាភិបាលនឹងបង្កើតកម្មវិធីបបួលអតិថិជនទៅដើរកម្សាន្ត និងទិញបន្លែ-ផ្លែឈើក្នុងចម្ការកសិករ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyB-8MaNB3DGT2I6y-28sTsu9A5jDNNC-Q-SAPOa7M6XXQbm8Vh_xGoqJFLYff_2iX_PXxp8VA3cfuL_a3j0CXQExflFOZZo4FSoUXjIHS-l5cGAv7GL97yYUihu8JCxkRI5qgHkxzAZ7haJEXo2pqUn5tJNkbEOYEFAFSrndWjRTummeAK7-jKZ6TurIg/s800/image_2024-10-21_08-23-20.png

វិធីសាស្ត្ររបស់រដ្ឋាភិបាលជប៉ុន ចាប់ពីដើមទី រហូតដល់សម្រេចគោលដៅ បានធ្វើឱ្យយុវជនសម័យថ្មីងាកមកចាប់អារម្មណ៍ប្រកបរបរកសិកម្មកាន់តែច្រើន ។ ពេលយុវជនចាប់ផ្តើមការងារកសិកម្ម គឺរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភជាបន្តបន្ទាប់ និងជួយដោះស្រាយបញ្ហាផ្សេងៗរបស់កសិករ ។ វាពុំមែនជាការជួយកសិករឱ្យមានប្រាក់ចំណូលត្រឹម១ថ្ងៃទេ ប៉ុន្តែជាការជួយកសិករឱ្យមានពេលវេលាអភិវឌ្ឍន៍ទិន្នផលកសិកម្មដើម្បីបង្កើនតម្លៃ និងទទួលបានចំណូលខ្ពស់ពីមុខរបរកសិកម្ម ៕

មានឱកាសគួរតែសាកល្បងជិះលេងម្តង! កប៉ាល់ទេសចរណ៍ដ៏ធំបំផុតលើពិភពលោក Icon of The Seas ដែលអាចបំពេញគ្រប់តម្រូវការភ្ញៀវទេសចរទាំងអស់

0

ប្រទេសហ្វាំងឡង់ ៖ Icon of The Seas គឺជាកប៉ាល់ទេសចរណ៍ដ៏ធំបំផុតលើពិភពលោក និងធំជាងកប៉ាល់ទីតានិក រហូតដល់៥ដង ។ នៅផ្នែកខាងក្នុងកប៉ាល់នេះពោរពេញទៅដោយភាពប្រណីត, ការកម្សាន្តយ៉ាងរីករាយ និងបានផ្តល់ភាពងាយស្រួលគ្រប់យ៉ាងសម្រាប់មនុស្សគ្រប់វ័យ រហូតដល់ភ្ញៀវទេសចរទិញសំបុត្រជិះកប៉ាល់សរសើរពុំដាច់ពីមាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHSmEX3rEtMIB2CNMtxjzPspiSKlQw3Zfruzm9KUrsiASsea3lgjFsuAc9uAY05ZUK4dCUpWSM87tdmntat_l142kwuCiX_u6WtbjZJmJfy6K4fw-UiBhnVrlC0Zim-Nt8ilUQeW7vsiCqF3uLiWrEZUAQdKvWbOxWLWVJ8qLJIx2RryqWmFuVwBZJxg7T/s2560/image_2024-10-21_08-18-18.png

កប៉ាល់ទេសចរណ៍ Icon of The Seas គឺជារបស់ក្រុមហ៊ុន Royal Caribean Group និងផលិតឡើងនៅកន្លែងផលិតកប៉ាល់មួយក្នុងទីក្រុងតឺគូ ប្រទេសហ្វាំងឡង់ ។ កប៉ាល់នេះត្រូវបានផលិតរួចរាល់នៅខែធ្នូ ឆ្នាំ២០២២ និងចំណាយប្រាក់អស់ចំនួន១.៧៩០លានដុល្លារអាមេរិក ។

កប៉ាល់ទេសចរណ៍បានបើកបរលើទឹកលើកដំបូង ដោយធ្វើដំណើរចាកចេញពីកំពង់ផែម៉ៃអាមី កាលពីខែមករា ឆ្នាំ២០២៤ ។ កប៉ាល់នេះមានប្រវែង៣៦៥ម៉ែត្រ, កម្ពស់២០ជាន់ និងអាចដឹកភ្ញៀវទេសចរបានច្រើនបំផុត រហូតដល់៧.៦០០នាក់ ។ កប៉ាល់អាចបើកបរដោយប្រើប្រាស់ឧស្ម័នធម្មជាតិ LNG ហើយវាបានបំភាយឧស្ម័នកាបូនឌីអុកស៊ីតតិចជាងកប៉ាល់ប្រេងឥន្ធនៈ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP-j1scTwDpmXiDwkG5lJsAIsy2tQus3xucS_ckdm__srwc71-6mRfqSzft1chx580Pv5FIPTcdbpfRPRutq_291HWcwvzsn1UQUuQHXx1XBrw5er7xUGNHhJHmnXUkT2-4Tvo7J2I_SGO0ISfIcl4Je5qm9EZzR_LQ9_36t8p9nMn2N9xEUZkRSlZw1Kz/s2048/image_2024-10-21_08-18-21.png

ក្រុមហ៊ុន Royal Caribean Group អះអាងថា កប៉ាល់នេះអាចសន្សំសំចៃថាមពលច្រើនជាងការកំណត់របស់អង្គការដែនសមុទ្រអន្តរជាតិ សម្រាប់កប៉ាល់ទំនើបរហូតដល់២៤% ។ ក្រៅពីការសន្សំសំចៃថាមពល វាជាកប៉ាល់សម្រាប់ការកម្សាន្ត និងជាកន្លែងសម្រាកលំហែកាយផ្តល់ភាពងាយស្រួលគ្រប់បែបយ៉ាង ។ កប៉ាល់នេះមានកន្លែងលេងទឹកធំជាងកប៉ាល់ទេសចរណ៍ផ្សេងៗ ដែលមានឈ្មោះថា «Thrill Island» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga09tl-4lQspk04VGvxLuZuxMbSKQO8HURBr1dLSQYwAlX1qsaUGHtMKiZKQ7SrvmSsYg7tNuIDvNX-MXazzYXnW0zss_ZoecTkLMvYAbGoMa1iFzrGOECJDlLAu4dyXpJ0EAsENNK2tz6vtx8fHBz-8OdFStB1RF4F4pyuobWKvBgIlZbMOtoDL3VeZd9/s1850/image_2024-10-21_08-18-24%20(2).png

ក្រៅពីនេះ នៅលើកប៉ាល់ក៏មានកន្លែងជិះស្គីទឹកកក ឈ្មោះថា «Absolute Zero» ដែលមានទំហំធំជាងកន្លែងជិះស្គីទឹកកករបស់កប៉ាល់ទេសចរណ៍ផ្សេងៗ សម្រាប់ឱ្យភ្ញៀវទេសចរជិះស្គី និងការសម្តែងជិះស្គីឱ្យភ្ញៀវទេសចរទស្សនា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT3g_Knu96f295bsxjdZMwnyDCZg_1SdS93CoIuqg8yVRjQtagN2rZwWdBG7WxrlrZXvL403SXgbEsyXvzpzK9YrfCnYN7YHMpQPdIYLejZxs89lcXPwumXRiHAE86gRikdSi4nDcT1qh6KhvTypnkSFcAGXVWTsqAx5OHuoi1klypmCppqfXywReA1HqE/s1869/image_2024-10-21_08-18-23%20(2).png

កប៉ាល់នេះនៅមានចំណុចទាក់ទាញជាច្រើនទៀតដែលភ្ញៀវទេសចរពុំគួរមើលរំលង ដូចជា ៖ បន្ទប់កញ្ចក់ខ្នាតធំឈ្មោះ «AquaDome» ស្ថិតនៅលើក្បាលកប៉ាល់ ដែលមានទឹកជ្រោះសិប្បនិម្មិតខ្ពស់បំផុត បើធៀបនឹងកប៉ាល់ទេសចរណ៍ល្បីៗលើពិភពលោក ។ រីឯបន្ទប់ឈ្មោះ «Royal Promenade» បានបង្ហាញពីស្ថាបត្យកម្មឈ្មោះ «The Pearl» នៅកណ្តាលបន្ទប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3R06vzTmNC6xaVUh6O1qHYA8jWNfcmY0rs_W0AehgqYT_ENfjkabchashl34pAygEpLUnH_qbqce8nY8A5A19KrTLGYk5uK7Kzw-_UJjtGVyAHy6zGz9WkXMHvcsTwoz1Me9w_upf2mQMcmlOlE_4zUtUhDU0b6r8ufAt2iwmD7JnNFatRNAavuS1tvcw/s1080/image_2024-10-21_08-18-23.png

កប៉ាល់ Icon of The Seas មានទីវាលសម្រាប់ឱ្យភ្ញៀវទេសចរអង្គុយលេងស្រូបខ្យល់អាកាស ឈ្មោះ «The Hideaway» ដែលបរិយាកាសនៅទីនេះដូចគ្នានឹងមាត់សមុទ្រ ។ រីឯអាងហែលទឹកលើកប៉ាល់វិញ គឺភ្ញៀវទេសចរអាចជ្រើសរើសអាងហែលទឹក ចំនួន៧ប្រភេទ ហើយបើភ្ញៀវទេសចរចង់បរិភោគអាហារ និងនឿយហត់ដោយសារការលេងទឹក ឬទស្សនាសិល្បៈ កប៉ាល់នេះក៏មានភោជនីយដ្ឋាន និងក្លិប រហូតដល់ជាង៤០កន្លែងសម្រាប់ភ្ញៀវផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCGTxd0dgBvAEPQ8a3w4ekFWBAjDEACyA-k4XidVQ1zM1kT9cRlI9oEUp_S1jgUQjDS0mVVTXQMCYMikrW5r_Pg7iuB5I_jd20xeg3raXtVKmMC7B6v41CRHdB4KcszRYN2cbDKVpQj2flYZ28loPlTHWv1Ic2JThI_g8SIrk9qD6wg52qJMbeHloXF94_/s1500/image_2024-10-21_08-18-24.png

នៅលើកប៉ាល់មានទាំង Walking Street និងរោងភាពយន្តទៀតផង រីឯតម្លៃសំបុត្រជិះកប៉ាល់ទេសចរណ៍យក្សនេះ គឺចាប់ពី១.៧៥៧ដុល្លារ ទៅ២.៦៩៦ដុល្លារអាមេរិកក្នុងម្នាក់ ។ ប៉ុន្តែបើក្នុងពេលបុណ្យទានផ្សេងៗ គឺតម្លៃសំបុត្រស្មើនឹង៥.២៧២ដុល្លារអាមេរិកក្នុងម្នាក់ ៕

ឱក សុគន្ធកញ្ញា និងតារាមួយចំនួនទៀតបង្ហាញការគាំទ្រដល់ សុគន្ធ និសា លើសកម្មភាពជាតារាឯករាជ្យ

0

ថ្មីៗនេះទស្សនិកជនបានជ្រាបខ្លះៗមកហើយពីតារាចម្រៀងអ្នកនាង សុគន្ធ និសា ចាកចេញពីទ្រនំរស្មីហង្សមាសបន្ទាប់ពីឃើញអក្សរបញ្ជាក់នៅលើបណ្តាញសង្គមជាតារាចម្រៀងឯករាជ្យ។ ទោះបីមិនបន្តសកម្មភាពក្រោមការគ្រប់គ្រងរបស់ផលិតកម្មទៀត ប៉ុន្តែគេបានឃើញតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ អ្នកនាង ពេជ្រ សោភា បានបង្ហាញការគាំទ្រដល់អ្នកនាង សុគន្ធ និសា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgznkpsRvekVuuljZUKTsgWL3spCU_Pghz-ZW9Ugbxl1Z5kI5P-LLzQXCwL7setfVOwivWHW8UQPHKm04z1cz6PUt1C6TA41CfGVcA6iSrnW10wbkCNnXyiW9m48-5-EQHUrYIrPsnZpVheKJqrUPVkt_Ztp-H0g3Uyrb9Y9nxJAyr4bOBg3Rjl1sAZE9gB/s1800/image_2024-10-18_16-35-08.png

តារាចម្រៀង សុគន្ធ និសា បានប្រកាសកាលពីយប់ថ្ងៃទី១៦ ខែតុលា នឹងចេញបទចម្រៀង «ពេលខ្ញុំដួល អ្នកនៅឯណា?» នៅលើឆាណែលយូធូបរបស់ខ្លួននាថ្ងៃទី១ ខែវិច្ឆិកា នេះ។ នេះគឺជាបទចម្រៀងដំបូងរបស់តារាចម្រៀងរូបនេះបន្ទាប់ពីធ្លាយដំណឹងថាចាកចេញពីផលិតកម្មរស្មីហង្សមាស មកធ្វើជាតារាចម្រៀងឯករាជ្យវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHWLpbMtam0NUSwrE39YGiY6jrfBdFhR_Lrdgxe9N7GY1LOWNnkH4-KBIeP7J-jzxqVSc9JvX0dBNJxd7fc0_qy3c-Iis-jMQ5BWTNVXOQue2F-IIg9oPfujsh6qxcDx9NarsP4j8Wijv0blt7c2D3uFsB-QwjqwsFgGidi8ehAUxUSGO-mfK6_USNY_KM/s1440/image_2024-10-18_16-35-09.png

ទោះបីជាចាកចេញពីក្រុមហ៊ុនតែមួយហើយពិតមែនប៉ុន្តែអ្នកគាំទ្របានឃើញកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហាញការគាំទ្រចំពោះអ្នកនាង និសា ក្នុងដំណើរថ្មីនេះ។ អ្នកនាង ឱក សុគន្ធកញ្ញា គឺបានចែករំលែកការប្រកាសរបស់អ្នកនាង សុគន្ធ និសា ក្នុងការចេញបទថ្មីរបស់ខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeKiG9fuGB1gxcXGpOXdq_Tj7J222e8v-8llowPHvPtjFm7owmE7HdLuX5GeXbLJdzcE7SF5VNocLsenmFRUG-yO7ToP89gLljtpTd7-YYkt8t0-nI0IaXidbZLUnNXPE9K4CvoZgetN-Fnj5xFhvv70ByxUUUNbtmhWCZxugFrBWPtdoFSODJAJ6udg2t/s1440/image_2024-10-18_16-35-11.png

ក្រៅពីតារាចម្រៀងរូបនេះ លោក ណុប បាយ៉ារិទ្ធ ក៏បានបង្ហាញការគាំទ្រដោយបានចែករំលែកបន្តនិងបានដាក់ខ្លឹមសារថា «Love u អូន អ្នកណាបោះបង់យើងក៏មិនសំខាន់ សំខាន់កុំបោះបង់ខ្លួនឯង Sokun Nisa»។ ក្នុងនោះដែរ អ្នកគាំទ្រក៏បានឃើញតារាចម្រៀង ពេជ្រ សោភា បង្ហាញការគាំទ្រអ្នកនាង សុគន្ធ និសា ដូចគ្នា។
បន្ថែមពីតារាចម្រៀងល្បី៣ដួងខាងលើ ពិធីការិនី កែវ ចាន់និមល កញ្ញា ណាក់ ស្រីណា លោក ករុណា ពេជ្រ រួមទាំងអ្នកគាំទ្រ គឺបង្ហាញការគាំទ្រចំពោះស្នាដៃថ្មីរបស់តារាចម្រៀង ឯករាជ្យ សុគន្ធ និសា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSnYI5fsuMf6L5lIVevjNPJviGWf2kjEGPH8ueHjf8pV3LWM8Sgjt-YdtVBnS797XUhF6oOdurmzwoktWVJholqZojZbvzwPKmDeeQYgUzfgCTL22_H607awGTk2ooKaSu3kK7avJIpjBu6fNT8M9w62zJSRlEFXrs7DgqxRMRwoLUHc4eKd19_yVHutKn/s1800/image_2024-10-18_16-35-13.png

គួរបញ្ជាក់ថាអាជីពសិល្បៈរយៈពេល២២ឆ្នាំមកនេះ អ្នកនាង សុគន្ធ និសា បានធ្វើឱ្យមហាជនស្គាល់តាមរយៈស្នាដៃជាច្រើនដោយបានឆ្លងកាត់ផលិតកម្មដូចជា រស្មីស្ទឹងសង្កែ ស្ប៉ាក ផលិតកម្មរស្មីហង្សមាស ថោន និងចុងក្រោយនេះជាតារាចម្រៀងឯករាជ្យ៕

គ្រី ថៃពៅ ម្ចាស់ពាន Cambodian Idol រដូវកាលទី៣ ប្រតិ.កម្មវីដេអូចម្រៀងស្រើ.បស្រា.លប្រហែលរឿ.ងជប៉ុន

0

លោក គ្រី ថៃពៅ ម្ចាស់ពាន Cambodian Idol រដូវកាលទី៣ បានចេញមកបង្ហោះសារប្រតិកម្មនៅលើបណ្តាញសង្គមរបស់ខ្លួនបន្ទាប់ពីបានឃើញបទចម្រៀងមួយចំនួនមិនត្រឹមតែអត្ថន័យជ្រាលជ្រៅប៉ុណ្ណោះទេថែមទាំង MV ចង់ប្រហែលរឿងជប៉ុនទៅហើយ។ តារាចម្រៀងរូបនេះថាបើសិនជាល្បីដោយអសីលធម៌បែបនេះលោកសុខចិត្តអត់ចេញបទចម្រៀងមួយជីវិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_am1fM29oyw8esw3otGLoVQZniK4rH4H_SQhaU-_U10Mzz__FDsI-zJQh1AcjBAJAZ85HPd5-ZTIaIFszP2ATw_CqSgz43nWl2yPfKGt8QBn4ZYe7LE65WH1PxaWkW9JNDKbvj2ZQb-0TF5nmxJIkz07ZMuB-uvwdI_9I4cY7IJzSCZvWGa3i_SXiMdxZ/s2048/image_2024-10-19_09-17-07.png

វេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១៩ ខែតុលា លោក គ្រី ថៃពៅ តារាចម្រៀងក្នុងទ្រនំរស្មីហង្សមាសបានបង្ហោះសំណេរថា «មិនដែលទើសរឺនិយាយអ្វីនៅលើបណ្តាញសង្គមទេ ឥឡូវនេះនិយាយអារម្មណ៍មួយចុះព្រោះធុញពេក អូសTiktok ហ្វេសប៊ុកមកឃើញគេផុសបទចម្រៀងនិងMVមើលហើយខ្ពើមដល់ជាតិក្រោយ បើសិនខ្ញុំតម្រូវចេញបទរបៀបៗហ្នឹង សុខចិត្តអត់មានបទចេញម៉ាជីវិត ព្រោះកុំឱ្យ ឲក្មេងៗជំនាន់ក្រោយ ស្គាល់វប្បធម៌ឆ្កួតឡប់ អសីលធម៌អស់ហ្នឹង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbBJTjstpV7lL8HeUOWkKXMDEkQuhpIQ1whLAcmbCTWrHJOEdgOyQWkZPeWnUt1YfHRz2V9cyiY8xvzpaqT3ZHCLixgHyyd0FkjFLOIDWTnlfUGgFsBqWPDcpeiapC9bAGOdgpr13ZlZqIcmptwbFvE_C4HJodkc_vgQ_agR29eTwOu_JFURA9ggHL7vp5/s2048/image_2024-10-19_09-17-08.png

ម្ចាស់ពាន Cambodian Idol រដូវកាលទី៣ លើកឡើងទៀតថា «អត្ថន័យចម្រៀងមធ្យម ងំ MV គេហ្នឹងមង ចង់ប្រហែលរឿងជប៉ុន សុំមិនបង្ហាញឈ្មោះម្ចាស់បទទេ គ្រាន់តែធុញទ្រាន់នឹងប្រភេទបទចម្រៀង និង MV របៀបចឹងៗ។ ឱ្យតាម៉ាកៗហ្នឹងអាលាយហើយ ហើយកុំឆ្ងល់ថាក្មេងៗសម័យឥឡូវដុងម្ល៉េះ បើមិនដុងមេចកើត បើស្អីក៏មាន ស្អីក៏ឃើញដែរ មានគ្រប់បែបយ៉ាង កើតមកចេះស្រាប់មង មេត្តាបងជួយដឹកនាំសម្តែងឱ្យសមរម្យតិចទៅ កុំគិតចង់តែល្បីពេក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAjh8AiCpf26oW-xQScVK4rF4WTWVeeRWAeK9kLdxH2xKMr1WrQ59zlXaQLMHHmb_9Y8HUvc6fDQ7HnQnUaa43SIIt-79gQCEdQpSxwcdUdN1uioFkX19btEb2SIC82fO7Dhrj-QZlcwuPwCngNJ7XIM8rsEqerfaPjLSCSBwkulaL6pY4ZFlRrTXdWpVi/s2048/image_2024-10-19_09-17-10%20(2).png

ដ្បិតតែតារាចម្រៀង គ្រី ថៃពៅ មិនបានបង្ហាញឈ្មោះឬបទចម្រៀងដែលលោកប្រតិកម្មខាងលើក្តីប៉ុន្តែអ្នកលេងបណ្តាញសង្គមសង្ស័យថាអាចជាលោក ព្រីន ដែលបានសម្តែងក្នុងបទចម្រៀង ហេណា មានចំណងជើងថា «រំភើប» ដែលបានចេញកាលពីពេលថ្មីៗនេះ ខណៈ MV បទនេះមានឈុតឆាករោលរាលស៊ីអារម្មណ៍៕

មានរឿងអ្វី? ម៉ៃយ៉ា ថាឱ្យ Queen ណាពាក់តែមកុដមិនតបតឃើញគេប្រមា.ថដល់ប្រទេសខ្លួនឯងល្អតែពីមុខកាមេរ៉ា

0

ម៉ៃយ៉ា Miss Queen Cambodia 2023 បានធ្វើឱ្យអ្នកតាមដានវិស័យបវរកញ្ញាចាប់ផ្តើមចាប់អារម្មណ៍ជាថ្មីបន្ទាប់ពីឃើញសាររបស់នាងផ្លែផ្កាឱ្យ Queen ពាក់តែមកុដ ឃើញគេស្តីប្រមាថដល់ប្រទេសខ្លួនឯងតែមិនតបតប្រើប្រាស់សំឡេងផងកុំល្អតែពីមុខកាមេរ៉ា។ ម៉ៃយ៉ា ថា អ្វីគ្រប់យ៉ាងដែលនាងធ្វើគឺមិនឱ្យមាន Grand នៅប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGequYj8C-XvjdwGPxDf6R2faLLepI4ALqMPDnhjFL1hzSvHAw773mGgm5Aj2yNHApXu8LeRaCGKh38hyphenhyphenRCyq0JW4_WLX1qGevz8jTIOBuKA4c-fIGps9xbErbYrB4Y6B-AgMc6ZjXmv7lCIbSF2z-Gg2RUhrxFARudufGyljnXjTqL-22yuvfEKxEA5lN/s2048/image_2024-10-19_10-13-35.png

ហាក់នៅមិនទាន់ស្ងប់ស្ងាត់ទាំងស្រុងនោះទេជុំវិញកម្មវិធីប្រកួតសម្រស់ Miss Grand ដែលមានភាពចម្រូងចម្រាសកាលពីកន្លងទៅនេះ។ អ្វីដែលកាន់តែចាប់អារម្មណ៍ ស្រាប់តែ ម៉ៃយ៉ា ចេញមកបង្ហោះសំណេរក្តៅគគុកមួយមិនដឹងថាចង់សំដៅទៅដល់ Queen ណានោះទេល្អតែពីមុខកាមេរ៉ា មិនប្រើសំឡេងខ្លួនឯងការពារប្រទេសរបស់ខ្លួនពីពាក្យសម្តីមាក់ងាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirq3tucimKqye1aS2UjFqJvRHdBZ0EQl0ytE02WLWmTPHzRNFQprOkuueGs0w0dqTJyoV003I12LQZvVzh-P4bNeSvYezkwDvt8l_zfB_HaiiRbUsFOfIEQmPRatSOHWDCwKD2JtJIjbdg2qovYbe5DV_R37U_mEOHGgJ7NaqyneD2ZhLtV0mbNqGobDt9/s2048/image_2024-10-19_10-13-36%20(2).png

យប់ថ្ងៃទី១៨ ខែតុលា ម៉ៃយ៉ា Miss Queen Cambodia 2023 បានបង្ហោះថា «បំពេញតួនាទីជាQueenខ្លួនឯងឱ្យបានត្រឹមត្រូវ ខ្ញុំឈរជាQueenយូរឆ្នាំដែរហើយ ហើយក៏ដឹងអីគួរលេងឬមិនគួរ។ តែបើគេប្រមាថមើលងាយមកកាន់ប្រទេសខ្ញុំ នាមខ្ញុំជាQueenក៏ខ្ញុំមានសិទ្ធិប្រឆាំងនិងទាមទាររឿងល្អដល់ប្រទេសខ្ញុំដែរ មិនមែនជា Queen ពាក់តែមកុដ ឃើញគេស្ដីប្រមាថដល់ប្រទេសខ្លួនឯង ធ្វើមិនឃើញមិនតបមិនតនោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ-B3GxQ9RkDJt1WtJ4JUFJw1Nn9gcO5bzuj3cqZn-10OBQgNLckAxkALEs_MNz2sO2p6v1usFW1Ran-HGnba-PJX6gPkZDn46zu5zm9SpAzQqzbQEncCAX1mW5A1TjTjErwUKgXkt_pdqctA3aunEzV9OKH0SmrdI9zKPnPPGW5OnqdGar-KxO3m4XoQw/s2048/image_2024-10-19_10-13-42.png

ម៉ៃយ៉ា លើកឡើងទៀតថា «ប្រើប្រាស់សំឡេងជា Queen ផង កុំQueenល្អតែពីមុខកាមេរ៉ាអី ហើយគ្រប់យ៉ាងដែលខ្ញុំធ្វើគឺ No Grand in Cambodia»។
ទោះយ៉ាងណា គេមិនដឹងថា ម៉ៃយ៉ា ចង់សម្តៅទៅកាន់បវរកញ្ញានោះទេ ប៉ុន្តែក៏មានការលើកឡើងដែរថា ម៉ៃយ៉ា គួរយក ភឹម ស្រីនោ ជាគម្រូព្រោះមើលទៅបែបថ្លៃថ្នូរ មានចំណេះដឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb0nS_0jEateZkkdAsiimUmQNZ2jwV3fvmBm_jkeCAB9Azb2zmMQ5rUpiJqOE65LKsqDKiGV8Jqh0ul1HQkEINRRHoVHF_X-pT0cYj_z7sKrEYgjDpgXlOf8G7sOfPFH3PBiFxFtfMl3X4r_tBF2OonbQ6Xc1q3GOOqF21Z5-Ghhy63YR5JCeMfWe04wQq/s2048/image_2024-10-19_10-13-43.png

គួរបញ្ជាក់ថា ម៉ៃយ៉ា បានតំណាងប្រទេសកម្ពុជាចូលរួមប្រកួត Miss International Queen 2024 នៅលើទឹកដីប្រទេសថៃកាលពីខែសីហា នេះប៉ុន្តែសោកស្តាយនាងមិនអាចចូល TOPបាននោះទេ ខណៈត្រូវរងនូវមតិរិះគន់ពីប្រជាជនមួយចំនួនក្នុងស្រុកថែមទៀត។ ការប្រកួតនេះ ម៉ៃយ៉ា បានផ្តល់បទសម្ភាសន៍ថាទៅប្រកួតតំណាងប្រទេសគឺសល់មកវិញជាបំណុលនិងអាប់កេរ្តិ៍ឈ្មោះ៕

តើមនុស្សយើងគួរញ៉ាំជាតិស្ករប៉ុន្មានក្រាមក្នុងមួយថ្ងៃ ទើបមិនប៉ះពាល់ដល់សុខភាព?

0

យើងដឹងហើយថា ការញ៉ាំជាតិស្ករច្រើនពេក នឹងនាំឱ្យរាងកាយឡើងទម្ងន់ កើតជំងឺរ៉ាំរ៉ៃផ្សេងៗដូចជា ជំងឺធាត់ ជំងឺទឹកនោមផ្អែមប្រភេទ២ ជំងឺបេះដូង និងជំងឺមហារីកជាដើម។ បច្ចុប្បន្នអាហារដែលយើងញ៉ាំជារៀងរាល់ថ្ងៃនេះភាគច្រើនសុទ្ធតែផ្ទុកជាតិស្ករ ដូច្នេះហើយតើលោកអ្នកដឹងទេថា មនុស្សយើងគួរតែទទួលទានជាតិស្ករប៉ុន្មានក្រាមក្នុងមួយថ្ងៃ ទើបមិនមានគ្រោះ.ថ្នាក់ដល់សុខភាព?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-r1bYaM1PVErQdExPB7guUk-fOJA0HCsNGXWNrfZSLkSKOUD9vlkoU5thgOmmfFX-vjiSsrJs6-ssfT6AzAg7VtTLJnrkNZCsfQ4Ijul8cKCXIa1g8xNxzzqhCv0T9a0eEhlae8QNxHCYYyT2lTJDV7i8CxniGvCXtGTJSRQFDgMtHFox4iqft6EvAgI7/s1920/image_2024-10-19_14-35-05.png

យោងតាមការសិក្សាដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្ររបស់ចក្រភពអង់គ្លេស បានឱ្យដឹងថា ការទទួលទានជាតិស្ករប្រហែល ២៥ ក្រាម ក្នុងមួយថ្ងៃគឺល្អបំផុតសម្រាប់សុខភាពរាងកាយរបស់យើង។ ដូច្នេះមនុស្សគួរតែកំណត់ការទទួលទានជាតិស្កររបស់ពួកគេឱ្យបានត្រឹមត្រូវតាមរបបអាហារនីមួយៗសម្រាប់ពេលព្រឹក ថ្ងៃ និងល្ងាច។ យោងតាមលោកវេជ្ជបណ្ឌិត MacLeod បានឱ្យដឹងថា អាហារដែលមានជាតិស្ករទាបបំផុតសម្រាប់ពេលព្រឹកគឺ ទឹកដោះគោជូរ គ្រាប់ធញ្ញជាតិ និងផ្លែឈើ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw-sYlcYuf6l0Eeq5qC5JVDoD90IA15yx4-dqAtNsyd74oBt1GhuPmolusEwL8tFdQ_-MTcs3HGOu4pjqJYp_jAKbPLvR1iXiGGnAAW89VgFZ7t-n9ikvkhmz8_kdlIhBNkoTCwirk6YSGOkIPUpij3K71y0TMJ6qiHZmDbQ6k5q_aa88xqGml0I35mWjd/s1200/image_2024-10-19_14-35-06%20(2).png

ចំពោះអាហារថ្ងៃត្រង់វិញយើងគួរតែជ្រើសរើសអាហារដែលមានសុខភាពល្អដូចជាបន្លែបៃតង ត្រីគ្រប់ប្រភេទ សាច់គោ ទ្រូងមាន់ និងប្រូតេអ៊ីនគ្មានខ្លាញ់ជាដើម។ រីឯអាហារពេលល្ងាចវិញគឺ សូកូឡាពណ៌ស ទឹកក្រឡុកផ្លែឈើ និងបង្អែមផ្សេងៗ ដែលមានជាតិស្ករតិច។ ហេតុនេះសម្រាប់មនុស្សប្រុសគួរទទួលទានជាតិស្ករ ៣៧,៥ ក្រាមក្នុងមួយថ្ងៃ ឬ ៩ ស្លាបព្រាកាហ្វេ។ ចំណែកឯកមនុស្សស្រីវិញគួរទទួលទានជាតិស្ករ ២៥ ក្រាមក្នុងមួយថ្ងៃ ឬ ៦ ស្លាបព្រាកាហ្វេ ទើបល្អសម្រាប់សុខភាពនិងរាងកាយរបស់យើង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6Gj0sQx2QJOjoBvgv2_LNtkOi_4JrNrq5kJrqON-By4jxQG_tA_aBsyUN34iuE0_tE1P6FSoslABaZFfrr4DM8nuSWpCmg-ELVdrGeMp7wHQ_231GS21D_xY9TfizOVclcIuuwJpRaygmrTH3PdWMz10l7702iC9fWYe8ppwdwjE12R7gUVriNTrHkumu/s1500/image_2024-10-19_14-35-06.png

ដំណោះស្រាយ សម្រាប់អ្នកពិបាកគេង អាចសាកល្បងតាមវិធីខាងក្រោមនេះ

0

តើអ្នកកំពុងតែមានផលវិបាកក្នុងការគេងមែនទេ? ពិតណាស់ការគេងមិនលក់ ឬគេងយប់ជ្រៅពេកអាចបណ្តាលឱ្យសុខភាពរបស់យើងចុះខ្សោយយ៉ាងឆាប់រហ័ស ដោយអ្នកខ្លះក៏បានប្រើថ្នាំងងុយគេង ដើម្បីជួយឱ្យឆាប់គេងលក់ស្រួល ប៉ុន្តែវាមិនល្អចំពោះសុខភាពរបស់យើងនោះទេ។ ហេតុនេះហើយដើម្បីជួយឱ្យអ្នកគេងលក់បានលឿន និងស្កប់ស្កល់ KBN News នឹងណែនាំវិធីសាស្ត្រដូចខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNKLhqpRdtumBcchRcdr_K1cDE6cRDjal15qPY87khsHYRieH4SdHtG7I48j5wENpaqtqTrqLv-YU9QvaTj-g5CCiG7Bs72oo1j5_MR2Yj8X84JDpy6ypdO0UJ8XA34YvZQDEgF6nmWkKxOaxLj0XsfnYHHqt4lzYyFCdI3CsLA8lfrHx24X2BuezaI2qy/s1400/image_2024-10-19_14-27-11.png

១.ធ្វើសរសៃមុនសម្រាក៖ ការធ្វើសរសៃមុនពេលគេងគឺវាពិតជាល្អខ្លាំងណាស់សម្រាប់រាងកាយ ព្រោះវាអាចជួយឱ្យអ្នកឆាប់ចូលគេង និងគេងលក់បានស្រួល ក៏ដូចជាអាចធ្វើឱ្យអារម្មណ៍អ្នកធូរស្រាលជាងមុនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgayk1FcVZ0Hgtht8ppmQWdXg-hXwniMaLBL5zvGXiAO77Tqcm_K6kSld-UAn_JANws8HT1DOajBMYGh7-u5h_7Y5AgWAIUo4MOID61nhJL5qikMLdRkcQQzpOX3GhFEiCkniw6PWZdPsp6y-cHz2QGeAZEvqVV6wuh6-Hb8lmM46uSqFAs8V6huETRtWi7/s1640/image_2024-10-19_14-27-12%20(2).png

២.រេភ្នែកចុះឡើង៖ នេះអាចហៅបានថា ជាវិធីដ៏ងាយស្រួលមួយ ដោយអ្នកគ្រាន់តែបិទភ្នែកហើយរមៀលគ្រាប់ភ្នែករបស់អ្នកចុះឡើងឱ្យបានបីដង នោះអ្នកនឹងអាចមានអារម្មណ៍ថាងងុយគេងហើយនិងឆាប់គេងលក់ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV0MEFV3Eqs5pCDSIucA68zbfZccgYSLbfJnP9uxLrfnnegxJkWsHa4C9DZ8wDamTMec4NQ4w3caBODPn4IsDDr51RDQgYTznhx8mQjYtvEXZPmv16VVxk1s4lJAg2vglGQyZipLSaZaRlQmiH_25giwLV9ACLRkPsGtzIGZdtBT0NqoSVXNbw5jSU2kKt/s1030/image_2024-10-19_14-27-12.png

៣.ព្យាយាមស្រមើស្រមៃ៖ ការស្រមៃថាអ្នកកំពុងស្ថិតនៅពិភពមួយដ៏អស្ចារ្យដែលមានទេសភាពស្រស់ស្អាត ដូចជាមានទន្លេ ឬសមុទ្រដ៏ស្ងប់ស្ងាត់ សួនផ្កាដ៏ស្រស់បំព្រង និងមានក្លិនក្រអូបជាដើមនោះ អាចជួយឱ្យអារម្មណ៍របស់អ្នកធូរស្បើយ និងងាយក្នុងការ គេងលក់បានយ៉ាងលឿន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggFz9CsITg0bjpKqGFMwlHEUULOLN8IL3x5Uh0NB2oy1wjn5vlRDk58tDytaz5Nn8cEkVAgtAAaLhIDMIkOoe7G2Y5GIFhDd9rpUw51tLEtuwR4GMIvCWC7P7yaYpxUNlbMkpdt3pP2H885MghL0l18Vj2nflLYltLDedvS7GhVZqjZxygB5Z_Qj9pidkp/s720/image_2024-10-19_14-27-13.png

៤.រំលឹករឿងដែលកើតឡើងក្នុងថ្ងៃនេះ៖ វាក៏ជាវិធីបន្លប់អារម្មណ៍ដ៏ល្អមួយផងដែរ ការរំលឹកឬក៏សើរើឡើងវិញនូវរឿងរ៉ាវដែលកើតឡើងពេញមួយថ្ងៃ ដូចជាការនឹកឡើងអំពីពាក្យដែលយើងបាននិយាយ, អ្វីដែលបានស្តាប់ និងមើលឃើញ អាចជួយឱ្យយើងឈានទៅដល់សភាពលង់លក់ក្នុងដំណេកដោយមិនដឹងខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDsbo3hCTxNoxUm8dT4sdvnWaxZBwrbKxNQm3ECIqhFrD0QRHTwrU6FG9VY422SQVf6ZytDQ4thKnltAmfln0UtK9F1uerLpNg0hyphenhypheniPxF6_k03LfBl6eG_NKDhdyX9YVuopd2aWBsta09SD7jxb_ooWa-E9H6xbv3sTCNV74RyuaR5u8pSy7y2vzOFdJJ7/s1024/image_2024-10-19_14-27-14.png

៥.ដកដង្ហើមឱ្យបានល្អ៖ ការដក និងស្រូបយកដង្ហើម ជាកត្តាដ៏សំខាន់មួយក្នុងការគេងលក់ ដូច្នេះពេលគេងអ្នកគួរតែធ្វើការស្រូបយកដង្ហើមឱ្យបានវែងៗនិងមួយៗ ដើម្បីសម្រួលសម្ពាធឈាម ក៏ដូចជារំងាប់អារម្មណ៍ឱ្យស្ងប់ល្អផងដែរ៕