Home ព័ត៌មានអន្តរជាតិ មានឱកាសគួរតែសាកល្បងជិះលេងម្តង! កប៉ាល់ទេសចរណ៍ដ៏ធំបំផុតលើពិភពលោក Icon of The Seas ដែលអាចបំពេញគ្រប់តម្រូវការភ្ញៀវទេសចរទាំងអស់

មានឱកាសគួរតែសាកល្បងជិះលេងម្តង! កប៉ាល់ទេសចរណ៍ដ៏ធំបំផុតលើពិភពលោក Icon of The Seas ដែលអាចបំពេញគ្រប់តម្រូវការភ្ញៀវទេសចរទាំងអស់

78
0

ប្រទេសហ្វាំងឡង់ ៖ Icon of The Seas គឺជាកប៉ាល់ទេសចរណ៍ដ៏ធំបំផុតលើពិភពលោក និងធំជាងកប៉ាល់ទីតានិក រហូតដល់៥ដង ។ នៅផ្នែកខាងក្នុងកប៉ាល់នេះពោរពេញទៅដោយភាពប្រណីត, ការកម្សាន្តយ៉ាងរីករាយ និងបានផ្តល់ភាពងាយស្រួលគ្រប់យ៉ាងសម្រាប់មនុស្សគ្រប់វ័យ រហូតដល់ភ្ញៀវទេសចរទិញសំបុត្រជិះកប៉ាល់សរសើរពុំដាច់ពីមាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHSmEX3rEtMIB2CNMtxjzPspiSKlQw3Zfruzm9KUrsiASsea3lgjFsuAc9uAY05ZUK4dCUpWSM87tdmntat_l142kwuCiX_u6WtbjZJmJfy6K4fw-UiBhnVrlC0Zim-Nt8ilUQeW7vsiCqF3uLiWrEZUAQdKvWbOxWLWVJ8qLJIx2RryqWmFuVwBZJxg7T/s2560/image_2024-10-21_08-18-18.png

កប៉ាល់ទេសចរណ៍ Icon of The Seas គឺជារបស់ក្រុមហ៊ុន Royal Caribean Group និងផលិតឡើងនៅកន្លែងផលិតកប៉ាល់មួយក្នុងទីក្រុងតឺគូ ប្រទេសហ្វាំងឡង់ ។ កប៉ាល់នេះត្រូវបានផលិតរួចរាល់នៅខែធ្នូ ឆ្នាំ២០២២ និងចំណាយប្រាក់អស់ចំនួន១.៧៩០លានដុល្លារអាមេរិក ។

កប៉ាល់ទេសចរណ៍បានបើកបរលើទឹកលើកដំបូង ដោយធ្វើដំណើរចាកចេញពីកំពង់ផែម៉ៃអាមី កាលពីខែមករា ឆ្នាំ២០២៤ ។ កប៉ាល់នេះមានប្រវែង៣៦៥ម៉ែត្រ, កម្ពស់២០ជាន់ និងអាចដឹកភ្ញៀវទេសចរបានច្រើនបំផុត រហូតដល់៧.៦០០នាក់ ។ កប៉ាល់អាចបើកបរដោយប្រើប្រាស់ឧស្ម័នធម្មជាតិ LNG ហើយវាបានបំភាយឧស្ម័នកាបូនឌីអុកស៊ីតតិចជាងកប៉ាល់ប្រេងឥន្ធនៈ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP-j1scTwDpmXiDwkG5lJsAIsy2tQus3xucS_ckdm__srwc71-6mRfqSzft1chx580Pv5FIPTcdbpfRPRutq_291HWcwvzsn1UQUuQHXx1XBrw5er7xUGNHhJHmnXUkT2-4Tvo7J2I_SGO0ISfIcl4Je5qm9EZzR_LQ9_36t8p9nMn2N9xEUZkRSlZw1Kz/s2048/image_2024-10-21_08-18-21.png

ក្រុមហ៊ុន Royal Caribean Group អះអាងថា កប៉ាល់នេះអាចសន្សំសំចៃថាមពលច្រើនជាងការកំណត់របស់អង្គការដែនសមុទ្រអន្តរជាតិ សម្រាប់កប៉ាល់ទំនើបរហូតដល់២៤% ។ ក្រៅពីការសន្សំសំចៃថាមពល វាជាកប៉ាល់សម្រាប់ការកម្សាន្ត និងជាកន្លែងសម្រាកលំហែកាយផ្តល់ភាពងាយស្រួលគ្រប់បែបយ៉ាង ។ កប៉ាល់នេះមានកន្លែងលេងទឹកធំជាងកប៉ាល់ទេសចរណ៍ផ្សេងៗ ដែលមានឈ្មោះថា «Thrill Island» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga09tl-4lQspk04VGvxLuZuxMbSKQO8HURBr1dLSQYwAlX1qsaUGHtMKiZKQ7SrvmSsYg7tNuIDvNX-MXazzYXnW0zss_ZoecTkLMvYAbGoMa1iFzrGOECJDlLAu4dyXpJ0EAsENNK2tz6vtx8fHBz-8OdFStB1RF4F4pyuobWKvBgIlZbMOtoDL3VeZd9/s1850/image_2024-10-21_08-18-24%20(2).png

ក្រៅពីនេះ នៅលើកប៉ាល់ក៏មានកន្លែងជិះស្គីទឹកកក ឈ្មោះថា «Absolute Zero» ដែលមានទំហំធំជាងកន្លែងជិះស្គីទឹកកករបស់កប៉ាល់ទេសចរណ៍ផ្សេងៗ សម្រាប់ឱ្យភ្ញៀវទេសចរជិះស្គី និងការសម្តែងជិះស្គីឱ្យភ្ញៀវទេសចរទស្សនា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT3g_Knu96f295bsxjdZMwnyDCZg_1SdS93CoIuqg8yVRjQtagN2rZwWdBG7WxrlrZXvL403SXgbEsyXvzpzK9YrfCnYN7YHMpQPdIYLejZxs89lcXPwumXRiHAE86gRikdSi4nDcT1qh6KhvTypnkSFcAGXVWTsqAx5OHuoi1klypmCppqfXywReA1HqE/s1869/image_2024-10-21_08-18-23%20(2).png

កប៉ាល់នេះនៅមានចំណុចទាក់ទាញជាច្រើនទៀតដែលភ្ញៀវទេសចរពុំគួរមើលរំលង ដូចជា ៖ បន្ទប់កញ្ចក់ខ្នាតធំឈ្មោះ «AquaDome» ស្ថិតនៅលើក្បាលកប៉ាល់ ដែលមានទឹកជ្រោះសិប្បនិម្មិតខ្ពស់បំផុត បើធៀបនឹងកប៉ាល់ទេសចរណ៍ល្បីៗលើពិភពលោក ។ រីឯបន្ទប់ឈ្មោះ «Royal Promenade» បានបង្ហាញពីស្ថាបត្យកម្មឈ្មោះ «The Pearl» នៅកណ្តាលបន្ទប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3R06vzTmNC6xaVUh6O1qHYA8jWNfcmY0rs_W0AehgqYT_ENfjkabchashl34pAygEpLUnH_qbqce8nY8A5A19KrTLGYk5uK7Kzw-_UJjtGVyAHy6zGz9WkXMHvcsTwoz1Me9w_upf2mQMcmlOlE_4zUtUhDU0b6r8ufAt2iwmD7JnNFatRNAavuS1tvcw/s1080/image_2024-10-21_08-18-23.png

កប៉ាល់ Icon of The Seas មានទីវាលសម្រាប់ឱ្យភ្ញៀវទេសចរអង្គុយលេងស្រូបខ្យល់អាកាស ឈ្មោះ «The Hideaway» ដែលបរិយាកាសនៅទីនេះដូចគ្នានឹងមាត់សមុទ្រ ។ រីឯអាងហែលទឹកលើកប៉ាល់វិញ គឺភ្ញៀវទេសចរអាចជ្រើសរើសអាងហែលទឹក ចំនួន៧ប្រភេទ ហើយបើភ្ញៀវទេសចរចង់បរិភោគអាហារ និងនឿយហត់ដោយសារការលេងទឹក ឬទស្សនាសិល្បៈ កប៉ាល់នេះក៏មានភោជនីយដ្ឋាន និងក្លិប រហូតដល់ជាង៤០កន្លែងសម្រាប់ភ្ញៀវផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCGTxd0dgBvAEPQ8a3w4ekFWBAjDEACyA-k4XidVQ1zM1kT9cRlI9oEUp_S1jgUQjDS0mVVTXQMCYMikrW5r_Pg7iuB5I_jd20xeg3raXtVKmMC7B6v41CRHdB4KcszRYN2cbDKVpQj2flYZ28loPlTHWv1Ic2JThI_g8SIrk9qD6wg52qJMbeHloXF94_/s1500/image_2024-10-21_08-18-24.png

នៅលើកប៉ាល់មានទាំង Walking Street និងរោងភាពយន្តទៀតផង រីឯតម្លៃសំបុត្រជិះកប៉ាល់ទេសចរណ៍យក្សនេះ គឺចាប់ពី១.៧៥៧ដុល្លារ ទៅ២.៦៩៦ដុល្លារអាមេរិកក្នុងម្នាក់ ។ ប៉ុន្តែបើក្នុងពេលបុណ្យទានផ្សេងៗ គឺតម្លៃសំបុត្រស្មើនឹង៥.២៧២ដុល្លារអាមេរិកក្នុងម្នាក់ ៕