ថ្មីៗនេះទស្សនិកជនបានជ្រាបខ្លះៗមកហើយពីតារាចម្រៀងអ្នកនាង សុគន្ធ និសា ចាកចេញពីទ្រនំរស្មីហង្សមាសបន្ទាប់ពីឃើញអក្សរបញ្ជាក់នៅលើបណ្តាញសង្គមជាតារាចម្រៀងឯករាជ្យ។ ទោះបីមិនបន្តសកម្មភាពក្រោមការគ្រប់គ្រងរបស់ផលិតកម្មទៀត ប៉ុន្តែគេបានឃើញតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ អ្នកនាង ពេជ្រ សោភា បានបង្ហាញការគាំទ្រដល់អ្នកនាង សុគន្ធ និសា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgznkpsRvekVuuljZUKTsgWL3spCU_Pghz-ZW9Ugbxl1Z5kI5P-LLzQXCwL7setfVOwivWHW8UQPHKm04z1cz6PUt1C6TA41CfGVcA6iSrnW10wbkCNnXyiW9m48-5-EQHUrYIrPsnZpVheKJqrUPVkt_Ztp-H0g3Uyrb9Y9nxJAyr4bOBg3Rjl1sAZE9gB/s1800/image_2024-10-18_16-35-08.png

តារាចម្រៀង សុគន្ធ និសា បានប្រកាសកាលពីយប់ថ្ងៃទី១៦ ខែតុលា នឹងចេញបទចម្រៀង «ពេលខ្ញុំដួល អ្នកនៅឯណា?» នៅលើឆាណែលយូធូបរបស់ខ្លួននាថ្ងៃទី១ ខែវិច្ឆិកា នេះ។ នេះគឺជាបទចម្រៀងដំបូងរបស់តារាចម្រៀងរូបនេះបន្ទាប់ពីធ្លាយដំណឹងថាចាកចេញពីផលិតកម្មរស្មីហង្សមាស មកធ្វើជាតារាចម្រៀងឯករាជ្យវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHWLpbMtam0NUSwrE39YGiY6jrfBdFhR_Lrdgxe9N7GY1LOWNnkH4-KBIeP7J-jzxqVSc9JvX0dBNJxd7fc0_qy3c-Iis-jMQ5BWTNVXOQue2F-IIg9oPfujsh6qxcDx9NarsP4j8Wijv0blt7c2D3uFsB-QwjqwsFgGidi8ehAUxUSGO-mfK6_USNY_KM/s1440/image_2024-10-18_16-35-09.png

ទោះបីជាចាកចេញពីក្រុមហ៊ុនតែមួយហើយពិតមែនប៉ុន្តែអ្នកគាំទ្របានឃើញកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហាញការគាំទ្រចំពោះអ្នកនាង និសា ក្នុងដំណើរថ្មីនេះ។ អ្នកនាង ឱក សុគន្ធកញ្ញា គឺបានចែករំលែកការប្រកាសរបស់អ្នកនាង សុគន្ធ និសា ក្នុងការចេញបទថ្មីរបស់ខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeKiG9fuGB1gxcXGpOXdq_Tj7J222e8v-8llowPHvPtjFm7owmE7HdLuX5GeXbLJdzcE7SF5VNocLsenmFRUG-yO7ToP89gLljtpTd7-YYkt8t0-nI0IaXidbZLUnNXPE9K4CvoZgetN-Fnj5xFhvv70ByxUUUNbtmhWCZxugFrBWPtdoFSODJAJ6udg2t/s1440/image_2024-10-18_16-35-11.png

ក្រៅពីតារាចម្រៀងរូបនេះ លោក ណុប បាយ៉ារិទ្ធ ក៏បានបង្ហាញការគាំទ្រដោយបានចែករំលែកបន្តនិងបានដាក់ខ្លឹមសារថា «Love u អូន អ្នកណាបោះបង់យើងក៏មិនសំខាន់ សំខាន់កុំបោះបង់ខ្លួនឯង Sokun Nisa»។ ក្នុងនោះដែរ អ្នកគាំទ្រក៏បានឃើញតារាចម្រៀង ពេជ្រ សោភា បង្ហាញការគាំទ្រអ្នកនាង សុគន្ធ និសា ដូចគ្នា។
បន្ថែមពីតារាចម្រៀងល្បី៣ដួងខាងលើ ពិធីការិនី កែវ ចាន់និមល កញ្ញា ណាក់ ស្រីណា លោក ករុណា ពេជ្រ រួមទាំងអ្នកគាំទ្រ គឺបង្ហាញការគាំទ្រចំពោះស្នាដៃថ្មីរបស់តារាចម្រៀង ឯករាជ្យ សុគន្ធ និសា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSnYI5fsuMf6L5lIVevjNPJviGWf2kjEGPH8ueHjf8pV3LWM8Sgjt-YdtVBnS797XUhF6oOdurmzwoktWVJholqZojZbvzwPKmDeeQYgUzfgCTL22_H607awGTk2ooKaSu3kK7avJIpjBu6fNT8M9w62zJSRlEFXrs7DgqxRMRwoLUHc4eKd19_yVHutKn/s1800/image_2024-10-18_16-35-13.png

គួរបញ្ជាក់ថាអាជីពសិល្បៈរយៈពេល២២ឆ្នាំមកនេះ អ្នកនាង សុគន្ធ និសា បានធ្វើឱ្យមហាជនស្គាល់តាមរយៈស្នាដៃជាច្រើនដោយបានឆ្លងកាត់ផលិតកម្មដូចជា រស្មីស្ទឹងសង្កែ ស្ប៉ាក ផលិតកម្មរស្មីហង្សមាស ថោន និងចុងក្រោយនេះជាតារាចម្រៀងឯករាជ្យ៕